រៀនពីលុយ_Rean 2 Luy

want freedom of money, learn about it.

16/05/2023
08/05/2023
06/05/2023

#រៀនពីលុយ

18/04/2023

ប្រាក់ខែ ៣០០ដុល្លារសម្រាប់អ្នកទាំងអស់គ្នាតិច ឬច្រើន? 🤔

ប្រាក់ខែ ៣០០​ដុល្លារ សម្រាប់មនុស្សមួយចំនួនប្រហែលជាតិចសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ ដោយសារពួកគាត់មានបន្ទុកគ្រួសារដែលត្រូវទទួលខុសត្រូវ តម្រូវការចំណាយក៏មានច្រើន ឬមានគោលដៅហិរញ្ញវត្ថុខ្ពស់។ ថែមពីនេះ ប្រាក់ខែ ៣០០ដុល្លារមើលទៅតិច ក៏អាចដោយសារជីវភាពគ្រួសារ​ របៀបរស់នៅផ្តោចលើសម្ភារនិយម និងទម្លាប់ចាយដៃទូលាយ។

ប៉ុន្តែសម្រាប់អ្នកមួយចំនួនទៀត ប្រាក់ខែ ៣០០ដុល្លារនេះអាចច្រើន ឬល្មមគ្រប់គ្រាន់ផ្គត់ផ្គង់ការរស់នៅ ដោយចំណាយសម្រាប់ម្នាក់ឯង មិនមានបន្ទុកគ្រួសារ ហើយរបៀបរស់នៅ និង​ការចាយវាយមានការសន្សំសំចៃខ្ពស់។ ​

យើងមិនអាចកំណត់សម្រាប់នរណាម្នាក់បានទេថាចំនួននេះតិច ឬច្រើន វាអាស្រ័យលើស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់ម្នាក់ៗ។ បើចំណូលនេះមិនទាន់គ្រប់គ្រាន់សម្រាប់ចំណាយ គួរព្យាយាមរកប្រភពចំណូលបន្ថែមដូចជា ធ្វើការក្រៅម៉ោងបន្ថែម ឬយកលុយបង្កើតលុយដោយការវិនិយោគ។ សម្រាប់អ្នកយល់ថាចំណូលនេះសមល្មមហើយ ក៏មិនមែនថាគួរតែមានចំណូលប៉ុណ្ណឹងរហូតទេ ក៏ត្រូវព្យាយាមរកបន្ថែមទៀត ដើម្បីឲ្យជីវភាពរស់នៅកាន់តែប្រសើរឡើង។

ប៉ុន្តែយ៉ាងណាក៏ដោយ ប្រាក់ខែតិចក្ដី ច្រើនក្ដី សំខាន់គឺការរៀបចំ ទុកដាក់ និងចាយវាយដោយមានទំនួលខុសត្រូវ។ ការមានផែនការហិរញ្ញវត្ថុ និងទម្លាប់ចាយវាយល្អពិតជាសំខាន់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានសុវត្ថិភាព។ បើចាយខ្ជះខ្ជាយមិនចេះគ្រប់គ្រងហិរញ្ញវត្ថុ ទោះបីប្រាក់ខែរាប់ពាន់ដុល្លារទៀត ក៏ចាយមិនគ្រប់ដែរ។ មានមនុស្សជាច្រើនដែលធ្លាក់ក្នុងបំណុល ដោយសារសម្ភារនិយម ហុឺហារហួសមាឌ ខ្វះចំណេះដឹងហិរញ្ញវត្ថុ និងមិនមានផែនការហិរញ្ញវត្ថុត្រឹមត្រូវជាដើម។

យើងមកមើលគន្លឹះលុយកាក់ខ្លះ ដើម្បីជួយគ្រប់គ្រងហិរញ្ញវត្ថុយើងឲ្យបានល្អ៖
🔸 បែងចែកប្រាក់ចំណូល ៥០% សម្រាប់តម្រូវការ​ និង៥០% ទុកសន្សំ វិនិយោគ និងចំណង់
🔸 រៀបផែនការសន្សំរយ:ពេលវែង
🔸 ទុកលុយវិនិយោគលើអចលនទ្រព្យ ឬអាជីវកម្មតូចៗ
🔸 កាត់បន្ថយការហូបចុកក្រៅ និងប្រើប្រាស់ទឹកភ្លើងខ្ជះខ្ជាយ
🔸 កុំឲ្យអាទិភាពចំណង់ជាងតម្រូវការ

ប្រាក់ខែតិច ឬច្រើន បើអ្នកមិនមានចំណេះហិរញ្ញវត្ថុក្នុងការគ្រប់គ្រងប្រៀបដូចជាស្បោងធ្លុះមួយអ៊ីចឹង​ ទោះច្រកយ៉ាងណាក៏គង់តែជ្រុះបាត់អស់ដែរ។ ដូច្នេះ សុវត្ថិភាពហិរញ្ញវត្ថុអាចកើតមាន អាស្រ័យលើផែនការហិរញ្ញវត្ថុ ការគ្រប់គ្រងត្រឹមត្រូវ និងទម្លាប់ចាយវាយដ៏ប្រសើរមួយ៕ 💙
_________
© 2023 - 2024 KAKCENT | រក្សាសិទ្ធិដោយកាក់សេន

18/04/2023
Photos from CamboFinance's post 17/02/2023
30/12/2022

ជិតដាច់ខែ ហើយក៏ជិតដាច់ឆ្នាំ ២០២០ ហើយដែរ យុវវ័យគ្នាយើងណាខ្លះកំពុងដាច់លុយ ឬកំពុងជួបវិបត្តិហិរញ្ញវត្ថុពេលនេះ?

រឿងលុយកាក់ពិតជាសំខាន់ណាស់សម្រាប់យើងម្នាក់ៗ អញ្ចឹងហើយយើងទាំងអស់គ្នាគួរតែដឹងពីវិធីសាស្រ្តគ្រប់គ្រង និងមើលថែវាកុំឱ្យវាពូកែរត់ចោលយើងពេក ជាពិសេសយុវវ័យដែលកំពុងសិក្សា ឬចូលធ្វើការថ្មីថ្មោងដែលមានការចាយវាយច្រើនជាងចំណូល។

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកគួរតែចេះពីវិធីគ្រប់គ្រងលុយកាក់របស់អ្នក៖

១. ចេះគ្រប់គ្រងខ្លួនឯង

ជាដំបូងអ្នកគួរតែស្គាល់ខ្លួនឯងជាមុនសិនថា តើអ្នកជាប្រភេទមនុស្សដែលមានទម្លាប់ចាយវាយបែបណា ជាប្រភេទមនុស្សសម្ភារៈនិយម ឬមានប៉ុនណាចាយប៉ុណ្ណឹង? ដើម្បីដឹងថាខ្លួនអ្នកជាស្ថិតក្នុងប្រភេទមួយណា អាចចុចចូលតាមតំណរលីងនេះ៖ https://www.facebook.com/kakcentkh/posts/197325191905813

ដើម្បីគ្រប់គ្រងខ្លួនឯងបាន អ្នកត្រូវចេះបែងចែកឱ្យដាច់រវាង ចំណាយចាំបាច់ និងចំណាយដែលមិនសំខាន់ ដូចជាការកំណត់លើតម្រូវការ និងចំណង់ដូចគ្នា ដែលយើងបានពិភាក្សាកាលពីអត្ថបទមុនរួចមកហើយ។ ឧទាហរណ៍ ចំណាយសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ថ្លៃជួលផ្ទះ ថ្លៃម្ហូបអាហារ អាចចាត់ទុកជាចំណាយចាំបាច់ វីឯ​ ចំណាយលើការមើលកុនចុងសប្តាហ៍ អាចចាត់ទុកថាជាចំណាយតាមចំណង់។

ក្រៅពីនេះ អ្នកគួរកាត់បន្ថយការញុាំបាយក្រៅញឹកញាប់ ការដើរផ្សារទិញទំនិញដែលមិនចាំបាច់ និងទំនោរលើសម្ភារៈនិយម ជាពិសេសចំពោះយុវវ័យដែលតែងតែជ្រើសយកការសប្បាយជាធំ​មិនបានគិតដល់ផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួននាពេលអនាគត។ ហេតុដូចនេះការចេះគ្រប់គ្រងអារម្មណ៍ គឺពិតជាមានសារៈសំខាន់ដល់ការសម្រេចចិត្តចាយវាយប្រចាំថ្ងៃណាស់។​​

២. បង្កើតប្រាក់ចំណូលបន្ថែម

ដ្បិតតែអ្នកចេះគ្រប់គ្រងការចំណាយរបស់អ្នកហើយ ប៉ុន្តែពេលខ្លះតម្រូវការរបស់អ្នកវានៅតែមានទំហំធំ ដូច្នេះអ្នកមិនអាចផ្ដោតតែលើការចំណាយតែប៉ុណ្ណោះទេ ការបន្ថែមប្រាក់ចំណូលក៏ជាផ្នែកមួយដែលអ្នកត្រូវគិតគូរដូចគ្នា។ ការបន្ថែមចំណូលអាចមានដូចជា ការស្វែងរកការងារឯករាជ្យ (Freelance) ទៅតាមចំណូលចិត្តរបស់អ្នក ឬពង្រឹងសមត្ថភាពការងារអាជីពរបស់អ្នកដើម្បីបានប្រាក់ខែខ្ពស់ជាងមុន។ ម្យ៉ាងវិញទៀត អ្នកក៏អាចចាប់ផ្ដើមសន្សំលុយកាក់ បន្ទាប់មកប្រើប្រាស់លុយសន្សំនោះ ទៅវិនិយោគក្នុងវិស័យណាមួយដូចជា ភាគហ៊ុន សញ្ញាប័ណ្ណ មាស ឬអចលនទ្រព្យជាដើម្បីទទួលបានប្រាក់ចំណូលអកម្មបន្ថែម។

៣. រៀបចំគម្រោងសាច់ប្រាក់ (Budgeting)

បន្ទាប់ពីកំណត់បាននូវចំណាយ និងចំណូលរួចហើយ ដល់ពេលដែលអ្នកគួររៀបចំវាឲ្យបានច្បាស់លាស់ហើយ ពោលគឺ បែងចែកប្រាក់ដែលយើងមានជារៀងរាល់ខែ ទៅតាមប្រភេទនៃការចំណាយ ដូចជា ចំណាយចាំបាច់ កញ្ចប់ចំណាយសម្រាប់កម្សាន្ត កញ្ចប់ប្រាក់សន្សំសម្រាប់គ្រាមានអាសន្ន និងសម្រាប់ចូលនិវត្តន៍ ជាដើម។

គន្លឺះសំខាន់នោះគឺអ្នក​អាចប្រើប្រាស់វិធីសាស្រ្តនៃការរៀបចំថវិការតាមរូបមន្ត ៥០/៣០/២០ ដែលមានន័យថា៖
- ៥០% នៃប្រាក់ចំណូលរបស់អ្នក គួរទុកសម្រាប់ចំណាយលើតម្រូវការចាំបាច់ប្រចាំថ្ងៃ
- ៣០% ទៅលើកញ្ចប់ប្រាក់សម្រាប់ចំណាយលើចំណង់
- ២០% ទៅលើកញ្ចប់ប្រាក់សន្សំ ឬវិនិយោគ

ការបង្កើតគម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការតាមដានការចំណាយរបស់អ្នក ចៀសវាងការចាយហួសកម្រិតដោយមិនដឹងខ្លួន។ វាមិនត្រឹមតែជួយឱ្យអ្នកមានទម្លាប់ចាយវាយល្អជាប្រចាំនោះទេ តែថែមទាំងអាចឱ្យអ្នកសល់លុយកាក់សម្រាប់យកទៅវិនិយោគដើម្បីបង្កើនចំណូលបន្ថែមទៀតផង។

៤. កំណត់គោលដៅហិរញ្ញវត្ថុក្នុងរយៈពេលខ្លី និងពេលវែង

បន្ទាប់ពីដឹងនូវលំហូរសាច់ប្រាក់ រូបមន្តរៀបចំគម្រោងសាច់ប្រាក់ រឿងបន្ទាប់ គឺការរៀបចំគោលដៅហិរញ្ញវត្ថុទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងមួយ។

គោលដៅហិរញ្ញវត្ថុរយៈពេលខ្លីមានដូចជា កញ្ចប់ប្រាក់សម្រាប់គ្រាមានអាសន្ន ដោះស្រាយបំណុល កញ្ចប់ប្រាក់សម្រាប់ធ្វើដំណើរកម្សាន្ត អាពាហ៍ពិពាហ៍ ឬសម្រាប់ទិញទំនិញអ្នកចង់បានជាដើម រីឯគោលដៅហិរញ្ញវត្ថុក្នុងរយៈពេលវែងអាចមានដូចជា ការរៀបចំគម្រោងកញ្ចប់ប្រាក់សម្រាប់ចូលនិវត្តន៍ សន្សំប្រាក់សម្រាប់គោលដៅវិនិយោគ រកស៊ី ឬរៀបចំកញ្ចប់ប្រាក់សម្រាប់បង់រំលស់ដីផ្ទះជាដើម។

៥. បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង

ដូចគេថា ការសិក្សាគឺគ្មានដែនកំណត់នោះទេ ហើយការបង្កើនចំណេះដឹងនេះក៏មិនសម្តៅទៅលើការសិក្សាយកបរិញ្ញាប័ត្រអ្វីនោះដែរ ប៉ុន្តែអ្នកអាចស្វែងរកចំណេះដឹងបន្ថែមរៀងរាល់ថ្ងៃ ដើម្បីឲ្យចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែមានភាពទូលំទូលាយ ជាពិសេសក្នុងពេលជាយុវវ័យបែបនេះ។ សព្វថ្ងៃការស្វែងរកព័ត៌មានពិតជាងាយស្រួលណាស់ អ្នកអាចចាប់ផ្តើមមើលសៀវភៅថ្មីៗទាក់ទងទៅនឹងហិរញ្ញវត្ថុបុគ្គល ឬការវិនិយោគផ្សេងៗនៅតាមទីផ្សារ និងអុីនធើណេត។ អ្នកក៏អាចតាមដានការចែករំលែកចំណេះដឹងល្អៗនៅក្នុងបណ្តាញសង្គមដូចជាគេហទំព័រកាក់សេនជាដើម។

សរុបមកការគ្រប់គ្រងហិរញ្ញវត្ថុពិតជាមិនងាយស្រួលដូចការចាយវាយតាមតែចិត្តចង់នោះទេ ប៉ុន្តែវាក៏មិនពិបាកដល់ថ្នាក់ធ្វើមិនបាននោះដែរ ហើយវាមិនត្រូវការឲ្យអ្នកទៅសិក្សាយកសញ្ញាប័ត្រអីនោះដែរ។ វាគឺជាអ្វីដែលអ្នកគួរចាប់ផ្តើមគិតឡើងវិញ ជាពិសេសក្នុងពេលយុវវ័យនេះ និងព្យាយាមសម្របការរស់នៅទៅតាមគម្រោងចំណូលចំណាយរបស់យើងបន្តិចម្តងៗ អ្នកនឹងរកឃើញការផ្លាស់ប្តូររបស់អ្នកនាំមកនូវសមិទ្ធផលដែលបានមកពីទម្លាប់ល្អនេះផងដែរ៕

30/12/2022

តើវិស័យទាំងពីរនេះខុសគ្នាយ៉ាងដូចម្តេច ?

សម្រាប់និស្សិតរើសជំនាញសិក្សា តើអ្នកចាប់អារម្មណ៍សេដ្ឋកិច្ច​ រឺ ហិរញ្ញវត្ថុ ?

តើជំនាញទាំង ២ នេះនឹងអាចផ្តល់ឳកាសការងារនៅកន្លែងណាខ្លះបន្ទាប់ពីបញ្ចប់ការសិក្សា ?

1. និយមន័យ៖

a. សេដ្ឋកិច្ច៖ គឺជាមុខវិជ្ជាមួយក្នុងមែកធាងវិទ្យាសាស្រ្តសង្គម (Social Science) ដែលសិក្សាទៅលើរូបភាពជាធំ ទាក់ទងទៅនឹងបញ្ហាទូទៅដែលកើតឡើងក្នុងសង្គម ការប្រែប្រួលអាកប្បកិរិយារបស់មនុស្ស ផលិតកម្មទំនិញ-សេវា ការប្រើប្រាស់ និង ការបែងចែកធនធានប្រើប្រាស់ដោយស័ក្តិសិទ្ធិភាព (ប្រើធនធានតិចបានផលច្រើន) ។ ក្នុងមុខវិជ្ជាសេដ្ឋកិច្ចផងដែរគេបែងចែកជា២ ធំៗទៀត គឺ ម៉ាក្រូសេដ្ឋកិច្ច (Macroeconomics) ដែលសិក្សាពីសេដ្ឋកិច្ចប្រទេសមួយជារួម និង មីក្រូសេដ្ឋកិច្ច(Microeconomics)
ដែលសិក្សាពីសេដ្ឋកិច្ចរបស់គ្រួសារតូចមួយ រឺ ក្រុមហ៊ុនមួយ ។

b. ហិរញ្ញវត្ថុ៖ គឺជាមុខវិជ្ជាដែលផ្តោតការសិក្សាទៅលើការគ្រប់គ្រង និង ប្រើប្រាស់ លុយ តាមរយៈវិនិយោគ កម្ចី ឥណទាន ប្រព័ន្ធហិរញ្ញវត្ថុ រួមទាំងកត្តាផ្សេងៗទៀតដូចជា អត្រាការប្រាក់, លំហូរសាច់ប្រាក់, ទីផ្សារហិរញ្ញវត្ថុ... ។ ក្នុងមុខវិជ្ជាទាក់ទងនឹងហិរញ្ញវត្ថុក៏បែងចែកជា ៣ ធំៗទៀតផងដែរ មាន ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) ហិរញ្ញវត្ថុសាជីវកម្ម (Corporate Finance) និង ហិរញ្ញវត្ថុសាធារណៈ (Public Finance) ។

2. ទំនាក់ទំនងរវាង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៖
a. សេដ្ឋកិច្ចវិទូ៖ អាចជាអ្នកប្រឹក្សាយោបល់ដល់អ្នកធ្វើគោលនយោបាយដែលជារដ្ឋាភិបាល (អង្គភាពនីតិប្រតិបត្តិ) ពីការធ្វើគោលនយោបាយសម្រាប់គ្រប់គ្រងប្រទេស ឧទាហរណ៍វិស័យពន្ធ តាមរយៈគោលនយោបាយសារពើពន្ធ (Fiscal Policy) ដែលជាគោលនយោបាយសម្រាប់គ្រប់គ្រងការប្រមូលពន្ធ និង ចំណាយផ្សេងៗរបស់រដ្ឋ សេដ្ឋកិច្ចវិទូ រឺ អ្នកសេដ្ឋកិច្ចអាចផ្តល់យោបល់អោយរដ្ឋាភិបាល លើកលែងពន្ធពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ គោលបំនងលើកទឹកចិត្តអោយវិស័យនេះបង់ពន្ធតិច មានកំណើនលឿន ថ្លៃអលនទ្រព្យកើនឡើងខ្ពស់ ។

b. អ្នកជំនាញហិរញ្ញវត្ថុ៖ អាចធ្វើការក្រោមវិស័យឯកជនដូចជាក្រុមហ៊ុនវិនិយោគ ធនាគារ មីក្រូហិរញ្ញវត្ថុជាដើម យោងឧទាហរណ៍តាមរយៈការសេង្កេតមើលគោលនយោបាយរដ្ឋាភិបាល ពួកគេនឹងផ្តល់យោបល់ទៅអតិថិជន រឺ ក្រុមហ៊ុនដែលជួលខ្លួន អោយផ្តោតការវិនិយោគទៅលើវិស័យអលនទ្រព្យ ទាន់រដ្ឋលើកទឹកចិត្តអនុគ្រោះពន្ធ ដែលជាឳកាសស្វែងរកប្រាក់ចំណេញបានច្រើន ក្រៅពីនេះ អ្នកជំនាញហិរញ្ញវត្ថុប្រចាំធនាគារក៏អាចផ្តល់យោបល់អោយធនាគារបន្ថយអត្រាការប្រាក់ប្រសិនមានអតិថិជនខ្ចីប្រាក់យកទៅទិញផ្ទះ ព្រោះគេដឹងថាវិស័យអចលនទ្រព្យកំពុងមានសន្ទុះដូច្នេះវាកម្រដែលអតិថិជនខ្ចីលុយគ្មានលទ្ធភាពសងលុយវិញដោយពួកគេអាចលក់អលនទ្រព្យសងបំណុលធនាគារវិញបានគ្រប់ពេល ផ្ទុយទៅវិញប្រសិនបើមានអតិថិជនខ្ចីលុយយកទៅរកស៊ីលើវិស័យដែលមានហានិភ័យខ្ពស់ ធនាគារនឹងគិតអត្រាការប្រាក់ខ្ពស់ដែរ (High Risk, High Return, High Risk, High Interest) ។

3. វិស័យការងារ៖ ទាំងជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សុទ្ធតែអាចធ្វើការបានទាំងក្នុងវិស័យឯកជន រដ្ឋនិងអង្គការក្រៅរដ្ឋាភិបាល។

30/12/2022

6 Jars Money Management គឺជាវិធីគ្រប់គ្រងលុយដោយបែងចែក​ប្រាក់ចំណូលរបស់អ្នកជា 6 ផ្នែកសម្រាប់គោលបំណងផ្សេងៗគ្នា។ បើតាមជាក់ស្ដែង ​អ្នកអាចទុកដាក់លុយទាំងនេះនៅក្នុងគណនីដោយឡែកពីគ្នា ឬ ប្រើកែវមែនទែន ឬស្រោមសំបុត្រក៏បាន ដែលលុយ 6 ចំណែកនោះគិតតាមអត្រាភាគរយខុសៗគ្នាទៅតាមភាពចាំបាច់របស់វា។ ការបែងចែកនិងទុកដាក់លុយកាក់របស់អ្នកទៅតាមវិធីនេះនឹងជួយឲ្យការចំណាយនិងសន្សំរបស់អ្នកមានគោលដៅច្បាស់លាស់ និងចៀសវាងការចាយខ្ជះខ្ជាយ។​ បើយើងបំបែកប្រាក់ចំណូលទៅតាមផ្នែកផ្សេងៗគ្នាដោយប្រើកែវទាំង 6 នោះការគ្រប់គ្រងលុយកាក់តាមវិធីនេះ ត្រូវបានណែនាំឲ្យអនុវត្តដូចខាងក្រោម:

កែវទី​ 1: 55% នៃចំណូលត្រូវទុកដោយឡែកសម្រាប់ចំណាយចាំបាច់ប្រចាំថ្ងៃ (Necessities) ដូចជា ថ្លៃទឹកភ្លើង ថ្លៃជួលផ្ទះ និងម្ហូបអារហារជាដើម។

កែវទី 2: 10% គឺទុកសម្រាប់ការកំសាន្ត (Entertainment) ដែលយើងច្រើនចាយលើការជួបជុំមិត្តភក្តិ ជប់លៀង មើលកុន shopping និងការដើរកំសាន្តផ្សេងៗ ពេលយើងចង់បំបាត់ស្រ្តេស និងភាពនឿយហត់ពីការងារ។​

កែវទី 3: 10% នៃចំណូលគឺសម្រាប់សន្សំដើម្បីសម្រេចនូវសេរីភាពហិរញ្ញវត្ថុ (Financial Freedom)។ ប្រាក់សន្សំនេះដែរគឺសម្រាប់យកទៅប្រើជាមធ្យោបាយបង្កើតលំហូរប្រាក់ចំណូលអកម្ម ឬយកទៅវិនិយោគដើម្បីទទួលបានប្រាក់ចំណេញបន្ថែម។ អ្នកពុំគួរយកប្រាក់ពីកែវនេះចាយឡើយ តែអ្នកអាចយកប្រាក់ចំណេញដែលបានបង្កើតបន្ថែមពីការវិនិយោគនោះទៅប្រើប្រាស់បាន។

កែវទី 4: 10% ទុកសម្រាប់ចំណាយលើការសិក្សា​និងការអភិវឌ្ឍខ្លួនឯង (Education and Self-improvement​​) ដូចជាទិញសៀវភៅអប់រំ រៀនវគ្គសិក្សាតាមonline លើជំនាញថ្មីៗ ជាដើម។

កែវទី 5: 10% ដើម្បីសន្សំរយៈពេលយូរទុកសម្រាប់ចំណាយធំៗ (long-term savings) ឧទាហរណ៍ដូចជាគម្រោងទិញផ្ទះ​ឬឡាន សម្រាប់ដំណើរកំសាន្តទៅក្រៅប្រទេស ឬទុកសម្រាប់ចំណាយលើថ្លៃព្យាបាលបញ្ហាសុខភាពដែលមិនអាចរំពឹងទុកមុនបាន​ និងបញ្ហាអាសន្នផ្សេងៗដែលនឹងអាចត្រូវការថវិកាច្រើន។

កែវទី 6: 5% ទុកសម្រាប់ការផ្ដល់ជាអំណោយឬការបរិច្ចាគជាសប្បុរសធម៌ (Gifts and Charity) តួយ៉ាងដូចជាការទិញអំណោយជូនឪពុកម្តាយ បងប្អូន ឬមិត្តភក្តិ ការបរិច្ចាគទៅមន្ទីរពេទ្យ មន្ទីរកុមារកំព្រានិងចាស់ជរា ឬជួយដល់បុគ្គលខ្វះខាតជាងយើងជាដើម។​

វិធីគ្រប់គ្រងលុយកាក់ 6 Jars Money Management នេះ មិនចាំបាច់ទាល់តែអ្នកមានប្រាក់ចំណូលច្រើនទើបអាចអនុវត្តបាននោះទេ ព្រោះថាចំណុចសំខាន់នៃវិធីនេះគឺចង់អោយយើងចេះមានទម្លាប់ទុកដាក់លុយ និងគ្រប់គ្រងចំណាយអោយមានរបៀបរៀបរយ។

សូមចំណាំផងដែរថា អត្រាភាគរយនៃប្រាក់ចំណូលសម្រាប់កែវនីមួយៗអាចប្រែប្រួល តែជាពិសេសនោះគឺកែវទី1 និងកែវទី6 ដែលអាចខុសគ្នា ច្រើនឬតិចជាងនេះបន្តិចបន្តួច ទៅតាមតម្រូវការ គោលដៅចំណាយនិងស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ។​ ដោយហេតុថាគោលដៅនៃប្រាក់ដែលយើងបំបែកទុកក្នុងកែវទី6 អាចនឹងចាំបាច់ឬមិនចាំបាច់សម្រាប់មនុស្សផ្សេងគ្នា និងត្រូវរក្សាទុកតិចឬច្រើន អាស្រ័យលើលទ្ធភាពដែលយើងមាន៕

30/12/2022
Photos from ARC- អេ អ ស៊ី's post 21/12/2022
Photos from កាក់សេន - Kakcent's post 16/12/2022
Photos from LuyBook's post 16/12/2022
13/12/2022

🕊 ឯករាជ្យភាពហិរញ្ញវត្ថុជាចំណងដៃដ៏មានន័យសម្រាប់មនុស្សសឹងតែគ្រប់វ័យ ជាពិសេសក្នុងវ័យចំណាស់ ព្រោះវាជួយឲ្យយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយលើជីវភាពប្រចាំថ្ងៃ និងត្រៀមខ្លួនរួចរាល់សម្រាប់ហេតុការចៃដន្យ ដោយមិនពឹងផ្អែក ឬក្លាយជាបន្ទុករបស់នរណាម្នាក់សូម្បីតែសមាជិកគ្រួសារ។

បើយើងអាចត្រៀមខ្លួនបានយ៉ាងហោចណាស់៣ចំណុចខាងក្រោមនេះ នោះយើងនឹងមិនបារម្ភថា ខ្លួនឯងនឹងក្លាយជាជាបន្ទុកហិរញ្ញវត្ថុរបស់កូននៅពេលចាស់ទៅ។ 😉

1️⃣ មានអចលនទ្រព្យផ្ទាល់ខ្លួន
ការមានអចលនទ្រព្យផ្ទាល់ខ្លួនគឺជារឿងល្អបំផុតសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសពេលចាស់ទៅ ព្រោះយើងមិនចាំបាច់ពឹងអ្នកដទៃដើម្បីស្នាក់នៅ។ ដូចពាក្យចាស់និយាយថា មនុស្សនៅកើតបន្តច្រើនទៀត តែដីនឹងមិនកើននោះទេ ដូចនេះយើងគួរសង្វាតទិញអចលនទ្រព្យផ្ទាល់ខ្លួន ព្រោះវាមិនត្រឹមតែនាំចំណេញនៅពេលលក់នោះទេ វាក៏ផ្តល់នូវចំណូលអកម្មក្នុងរូបភាពជាការជួលដល់ម្ចាស់ក្នុងរយៈយូរផងដែរ។ ម៉្យាង យើងក៏អាចទិញដី ឬផ្ទះដោយការបង់រំលស់ជាមួយនឹងធនាគារ ឬស្ថាប័នហិរញ្ញវត្ថុ ក្នុងលក្ខខណ្ឌសមរម្យ និងរយៈពេលវែង។

2️⃣ មានចំណូលអកម្មច្រើនប្រភព
ជាទូទៅវានឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើននៅពេលដែល បាត់បង់កាងារ ពេលចាស់ ឬពេលចូលនិវត្តន៍ ព្រោះវានឹងជួយលុបបំបាត់ក្តីមន្ទិលភ័យព្រួយរបស់យើង តាមរយៈការដោះស្រាយរាល់ចំណាយប្រចាំថ្ងៃ។ យើងក៏អាចចាប់ផ្តើមបង្កើតចំណូលអកម្មបន្ថែមពីពេលនេះទៅបានតាមរយៈការវិនិយោគលើ មាស ភាគហ៊ុន បណ្ណបំណុល ការដាក់ប្រាក់សន្សំមានកាលកំណត់ ឬក៏ចំណូលពីការជួលអចលទ្រព្យ និងការងារជា Freelancer ជាដើម។

3️⃣ មានធានារ៉ាប់រងអាយុជីវិត
ធានារ៉ាប់រងអាយុជីវិតដូចជាឆ័ត្រសុវត្ថិភាពមួយអ៊ីចឹង បើមានមួយក្នុងដៃរួចជាស្រេច ទោះមេឃភ្លៀង ក៏យើងមិនបារម្ភខ្លាចទទឹក ឬស្លន់ស្លោរកទិញ ឬ ខ្ចីគេនោះទេ ព្រោះយើងបានការពារសុវត្ថិភាពហិរញ្ញវត្ថុជាមួយធានារ៉ាប់រងអាយុជីវិតទុកជាមុន។ ​អត្ថប្រយោជន៍នេះមិនត្រឹមតែខ្លួនយើងទេ តែវាក៏នឹងផ្តល់ឲ្យគ្រួសារយើងដែរ ក្នុងករណីអវត្តមានយើង ដោយសារគ្រោះអកុសលណាមួយ។ ធានារ៉ាប់រងគួរទិញតាំងពីក្មេង ព្រោះក្រុមហ៊ុនតែងគណនាទឹកប្រាក់ដែលត្រូវបង់ ផ្អែកលើកត្តាអាយុ និងសុខភាព នោះមានន័យថា អាយុកាន់តែតិច សុខភាពកាន់តែល្អ នោះបុព្វលាភធានារ៉ាប់រងដែលត្រូវបង់នឹងកាន់តែតិច ចំពោះទំហំកញ្ចប់ធានារ៉ាបរងអាយុជីវិតដូចគ្នា។

ផ្នត់គំនិតខ្លាចកូនលំបាក មិនចង់យកបន្លាសង្កត់ទ្រូងកូន មិនមែនជារឿងអាក្រក់ ឬបង្ហាញចង់រស់ឯកាពីកូនឡើយ តែជាទំនួលខុសត្រូវជីវិតដ៏ធំមួយ ដើម្បីរ៉ាប់រងជីវិតខ្លួនឯងប្រកបដោយឯករាជ្យភាពហិរញ្ញវត្ថុ ដោយមិនបង្កការរំខានដល់កូនចៅ៕ 💚

#កាក់សេន #ធានារ៉ាប់រង

*មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការដោយ Manulife Cambodia
_________
© 2022 - 2023 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន

10/12/2022

ការមានប្រភពចំណូលច្រើនជាងមួយ នឹងផ្តល់ឱ្យអ្នកនូវសុវត្ថិភាពប្រាក់ចំណូល។ ដូច្នេះមានន័យថាប្រសិនបើមានរឿងអ្វីមួយខុសប្រក្រតីដូចជា ការលក់ដូរធ្លាក់ចុះ ឬអ្នកបាត់បង់ការងារ ឬប្រាក់ចំណូលមិនឋិតឋេរ នោះអ្នកមានប្រភពចំណូលផ្សេងទៀតដែលអាចពឹងពាក់ ឬទប់ទល់ជំនួសបាន។ 💰

អ្នកអាចចាប់ផ្តើមជាមួយប្រាក់ចំណូលមួយប្រភពសិន បន្ទាប់មកអាចបន្ថែមបន្តិចម្តងៗនូវប្រភពចំណូលកាន់តែច្រើនឡើង ពេលណាដែលអ្នកគិតថារួចរាល់នឹងអាចចាប់យកឱកាសបង្កើនលុយនោះបាន។ 💵

ដូច្នេះអេដមីនសូមលើកទឹកចិត្ត ឱ្យគិតពីវិធីដែលអ្នកអាចផ្តល់ឱ្យខ្លួនអ្នកនូវសុវត្ថិភាពមួយចំនួន ដោយមានវិធីផ្សេងគ្នាដើម្បីរកប្រាក់ចំណូល៕

#កាក់សេន

08/12/2022
08/12/2022
08/12/2022
29/11/2022
29/11/2022
29/11/2022
29/11/2022
29/11/2022
29/11/2022
29/11/2022
Want your business to be the top-listed Accountant in Phnom Penh?
Click here to claim your Sponsored Listing.

Website

Address


Phnom Penh
Other Financial Consultants in Phnom Penh (show all)
Kittyy  កម្ចីប្រាក់ Kittyy កម្ចីប្រាក់
Phnom Penh

កម្ចីប្រាក់ រហ័ស ទាន់ចិត្ត

Payeer Trading Cambodia Payeer Trading Cambodia
Phnom Penh, 12000

ប្រឹក្សា បញ្ហាបំណុល &អាជីវកម្មជាប់គាំង ប្រឹក្សា បញ្ហាបំណុល &អាជីវកម្មជាប់គាំង
Phnom Penh, 18101

ដោះស្រាយបញ្ហាបំណុល

អ៊ីឃែស24 អ៊ីឃែស24
Phnom Penh, 12309

អ៊ីឃែស24 សេវាកម្មរហ័យ និង ជំនួយដល់លោ?

CamF&T Professional Co., Ltd CamF&T Professional Co., Ltd
Phnom Penh

Affiliate Member of KICPAA, MBA, BBA, IFRS, Taxation & Strategic Management

MFI Trading MFI Trading
Phnom Penh, 12000

បេសកកម្មរបស់ពួកយើងគឺជួយរកដំណោះស្រាយហិរញ្ញវត្ថុជូនលោកអ្នក

Sniper Forex Sniper Forex
Street Preh Sihanuk
Phnom Penh

Provide an easy way for traders, minimize risk. Let's make profit together! Get FREE Signals everyday! JOIN NOW: https://t.me/golder_super_trader

Mekong Realty-សាខាខេត្តកំពុងចាម Mekong Realty-សាខាខេត្តកំពុងចាម
St. 01 #18 Borey Piphup Thmey Sen Sok, Khan Sen Sok , Phnom Penh City, Cambodia Country
Phnom Penh, 12000

The change to habit is your income.

របាយការណ៍ហិរញ្ញវត្ថុ - FSs របាយការណ៍ហិរញ្ញវត្ថុ - FSs
ក្រាំងធ្នង់ សែនសុខ
Phnom Penh, 12401

សេវាគាំទ្រការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ធានា១០០%

Vivath Tonn Investors Assistant Vivath Tonn Investors Assistant
# 462, Monivong Boulevard (93), Sangkat Tonle Bassac, Khan Chamkar Morn
Phnom Penh, 12301

ប្រឹក្សារពីការវិនិយោគទុនហិញ្ញវត្ថ?

Hui League Cambodia Hui League Cambodia
The One Mall, National Assembly Street
Phnom Penh, 12000

Hui League Official Page. Business: #Financing #Loan #Investment #Insurance #Exchange