LIXIN Biotech CO., LTD
Nearby engineering companies
Phnom Pench, Ville de Phnom Penh
Vengsreang
12
ផ្លូវ25ផ្ទះ26A
69BT
ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
Lek
ផ្ទះលេខ 26-27 ផ្លូវព្រែកជីសាក់ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
12000
US, Phnom Tbeng Meanchey
Camko City
phnom penh
12252
Khan Pur Senchey
Phnom Penh
Share global health information/Work with technology to make a Healthy life 利鑫生醫有限公司是以「全面關懷,科技相伴,開創健康美好生活」為核心精神。秉持創新研發、創新的理念,以大健康產業項目集群為核心運營。
【𝗡𝗲𝘄𝘀。𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮。𝗟𝗶𝗳𝗲】
𝐍𝐞𝐰𝐬:【3 Essential Health Topics for college students】【3 ប្រធានបទសុខភាពសំខាន់ៗសម្រាប់និស្សិតមហាវិទ្យាល័យ】
There are three key components that college students should prioritize: sleep, nutrition, and exercise.
1. Why Is Sleep So Crucial?
Physiologically, insufficient sleep experienced by people has been linked to health issues such as insulin resistance, hypertension, diabetes, weight gain, and stress. Not surprisingly, there is evidence to suggest that “a substantial subset of people self-medicate with alcohol, ma*****na, or over-the-counter medications to help sleep.”
2. Why is nutrition so crucial?
Unhealthy habits often lead to weight gain and according to research from the Journal of American College Health, “overweight college students are more likely to become overweight adults and are at a higher risk for diet-related chronic diseases such as cardiovascular disease, type 2 diabetes, some cancers, and hypertension.”
3. Why is exercise so crucial?
Along with healthy sleep hygiene and good nutrition, exercise habits can also deteriorate for most people..
A report from Healthy Campus 2020 indicates that “only 46.2 percent of college students reported meeting the recommended physical activity guidelines of 150 minutes of moderate intensity physical activity per week.” Although research that's focused solely on physical activity in the college setting is limited, available data does show “a small, positive relationship between physical activity and academic success, and that physical activity can also reduce stress and anxiety in college students.”
មានធាតុផ្សំសំខាន់ៗចំនួនបីដែលនិស្សិតមហាវិទ្យាល័យគួរផ្តល់អាទិភាពនោះគឺ ការគេង អាហារូបត្ថម្ភ និងលំហាត់ប្រាណ។
1.ហេតុអ្វីបានជាការគេងមានសារៈសំខាន់ខ្លាំង?
តាមសរីរវិទ្យា ការគេងមិនគ្រប់គ្រាន់ដែលមនុស្សជួបប្រទះត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពដូចជា ភាពធន់នឹងអាំងស៊ុយលីន លើសឈាម ជំងឺទឹកនោមផ្អែម ការឡើងទម្ងន់ និងភាពតានតឹង។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលបង្ហាញថា "មនុស្សមួយចំនួនធំពិសារជាតិអាល់កុល កញ្ឆា ឬថ្នាំគ្មានវេជ្ជបញ្ជាដើម្បីជួយឱ្យគេងលក់"។
2.ហេតុអ្វីបានជាអាហារូបត្ថម្ភមានសារៈសំខាន់?
ទម្លាប់មិនល្អនីងធ្វើឱ្យមានការឡើងទម្ងន់ ហើយយោងទៅតាមការស្រាវជ្រាវពី Journal of American College Health បាននិយាយថា "និស្សិតមហាវិទ្យាល័យដែលមានទម្ងន់ច្រើននិងក្លាយជាមនុស្សពេញវ័យលើសទម្ងន់ ហើយមានហានិភ័យខ្ពស់ចំពោះជំងឺរ៉ាំរ៉ៃដែលទាក់ទងទៅនឹងរបបអាហារដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺមហារីកមួយចំនួន និងជំងឺលើសឈាម។
3.ហេតុអ្វីបានជាលំហាត់ប្រាណមានសារៈសំខាន់?
ទន្ទឹមនឹងការគេងគ្រប់គ្រាន់នាំឱ្យមានសុខភាពល្អ និងអាហារូបត្ថម្ភល្អ ទម្លាប់នៃការធ្វើលំហាត់ប្រាណក៏មានភាពយ៉ាប់យ៉ឺនផងដែរសម្រាប់និស្សិតមហាវិទ្យាល័យ។
របាយការណ៍ពី Healthy Campus 2020 បង្ហាញថា "មានតែ 46.2% នៃនិស្សិតមហាវិទ្យាល័យបានរាយការណ៍ថាបានបំពេញតាមគោលការណ៍ណែនាំធ្វើលំហាត់ប្រាណរាងកាយកម្រិតមធ្យម 150 នាទីក្នុងមួយសប្តាហ៍។" ទោះបីជាការស្រាវជ្រាវដែលផ្តោតតែលើលំហាត់ប្រាណរាងកាយនៅក្នុងមហាវិទ្យាល័យនៅមានកម្រិតក៏ដោយ ទិន្នន័យបានបង្ហាញថា " លំហាត់ប្រាណរាងកាយ និងភាពជោគជ័យក្នុងការសិក្សាក៏មានទំនាក់ទំនងវិជ្ជមានតូចមួយដែរ ការធ្វើលំហាត់ប្រាណរាងកាយក៏អាចកាត់បន្ថយភាពតានតឹង និងការថប់បារម្ភនៅក្នុងពេលសិក្សា។
#college
𝟭/𝟮𝟬 𝗚𝗿𝗲𝗮𝘁 𝗖𝗼𝗹𝗱
"Let us love winter, for it is the spring of genius."
-Pietro Aretino
រដូវរងាបានមកដល់ចូលឆ្នាំចិនក៏កាន់តែខិតជិតទៅកម្ពុជាគ្មានការធ្លាក់ព្រិលទេហើយនិទាឃរដូវនិងចូលមកក្នុងពេលឆាប់ៗនេះ
LIXIN Biotech CO., LTD Share global health information/Work with technology to make a Healthy life
1/18 LABA
A bowl of steaming congee
Chases away the cold of winter
គ្រាប់ធញ្ញជាតិច្រើនមុខ
បង្កើតបានជាបបរឈ្ងុយឆ្ងាញ់
ពេលបុណ្យឡាកប៉ារមកដល់
ចូលឆ្នាំចិនក៏ជិតមកដល់ដែរ
【𝗡𝗲𝘄𝘀。𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮。𝗟𝗶𝗳𝗲】
𝐍𝐞𝐰𝐬:【Locals of Takeo unearth two sculptures from the 7th century】
【ប្រជាពលរដ្ឋខេត្តតាកែវ ប្រទះឃើញរូបបដិមា ២អង្គ ដែលកសាងឡើងក្នុងសតវត្សរ៍ទី៧】
The two Buddha sculptures that were discovered buried in the earth by residents of Prey Top village, Sra Nge commune, Traing district, Takeo province, were transferred to the National Museum of Phnom Penh to be maintained as a tangible cultural asset of the nation.
Both Buddha sculptures are sandstone constructions in the Phnom Da style, which the Takeo Provincial Department of Culture and Fine Arts states dates back to the sixth or seventh century. One of the two artifacts is a 0.8-meter-tall statue of a meditating Buddha. An additional 1.5-meter-tall Buddha sculpture rests on a 0.67-meter pedestal.
On January 3, locals in Takeo province discovered the two Buddha sculptures, and on January 4, they transported them to Phnom Penh's National Museum.
For their assistance in safeguarding and transferring the artifacts to be protected as national cultural treasure, the people and local authorities of the province deserve praise from the Provincial Department of Culture.
ប្រជាពលរដ្ឋនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ប្រទះឃើញព្រះពុទ្ធបដិមា២អង្គ កប់ក្នុងដី ហើយត្រូវបានបញ្ជូនទៅតម្កល់ទុកនៅសារមន្ទីជាតិ រាជធានីភ្នំពេញ ដើម្បីទុកជាបេតិកភណ្ឌវប្បធម៌រូបីរបស់ជាតិ។
បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ ធ្វើពីថ្មភក់ មានអាយុកាលតាំងពីសតវត្សទី៦ ឬទី៧ តាមរចនាបថភ្នំដា។ព្រះពុទ្ធរូបទាំង ២នេះ៖ មួយរូបជាព្រះពុទ្ធសមាធិដែលមានកម្ពស់ ០,៨ ម៉ែត្រ។ ព្រះពុទ្ធមួយរូបទៀតមានកម្ពស់ ១,៥ ម៉ែត្រ រួមជាមួយនឹងជើងទម្រ ០,៦៧ ម៉ែត្រ។
ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ ត្រូវបានប្រជាពលរដ្ឋខេត្តតាកែវ ប្រទះឃើញកាលពីថ្ងៃទី៣ ខែមករា ហើយបាននាំយកមករក្សាទុកនៅសារមន្ទីរជាតិរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមករា។
មន្ទីរវប្បធម៌ខេត្តសូមកោតសរសើរទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានចូលរួមសហការយ៉ាងផុសផុល ក្នុងការថែរក្សាការពារវត្ថុបុរាណដែលបានប្រទះឃើញ ហើយបានសហការក្នុងការប្រគល់វត្ថុទាំងនោះមករក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
“𝐋𝐈𝐅𝐄’𝐬 𝐜𝐚𝐧𝐯𝐚𝐬” 𝐀𝐫𝐭 𝐄𝐱𝐡𝐢𝐛𝐢𝐭𝐢𝐨𝐧🖼
𝑰𝒎𝒎𝒆𝒓𝒔𝒆 𝒚𝒐𝒖𝒓𝒔𝒆𝒍𝒇 𝒊𝒏 𝒕𝒉𝒆 𝒕𝒉𝒆 𝒃𝒆𝒂𝒖𝒕𝒚 𝒂𝒏𝒅 𝒅𝒆𝒑𝒕𝒉 𝒐𝒇 𝑫𝒊𝒏𝒂 𝑪𝒉𝒉𝒂𝒏’𝒔 𝒂𝒓𝒕𝒊𝒔𝒕𝒊𝒄 𝒗𝒊𝒔𝒊𝒐𝒏 𝒆𝒙𝒑𝒍𝒐𝒓𝒊𝒏𝒈 𝒕𝒉𝒆 𝒆𝒔𝒔𝒆𝒏𝒄𝒆 𝒐𝒇 𝒆𝒙𝒊𝒔𝒕𝒆𝒏𝒄𝒆. 𝑾𝒊𝒕𝒏𝒆𝒔𝒔 𝒍𝒊𝒇𝒆 𝒖𝒏𝒇𝒐𝒍𝒅 𝒕𝒉𝒓𝒐𝒖𝒈𝒉 𝒕𝒉𝒆 𝒔𝒕𝒓𝒐𝒌𝒆𝒔 𝒐𝒇 𝑫𝒊𝒏𝒂 𝑪𝒉𝒉𝒂𝒏’𝒔 𝒍𝒊𝒗𝒆 𝒑𝒂𝒊𝒏𝒕𝒊𝒏𝒈 𝒂𝒕 𝒕𝒉𝒆 𝒆𝒗𝒆𝒏𝒕 𝒐𝒑𝒆𝒏𝒊𝒏𝒈.👍👍
Opening Date: Friday, January 19, 2024
Time: 19:00-21:00
Check In: 18:30-19:00
Dress code: Evening/Cocktail Attire
👉𝗠𝗲𝗲𝘁 𝘁𝗵𝗲 𝗔𝗿𝘁𝗶𝘀𝘁
👉𝗙𝗿𝗲𝗲 𝗘𝗻𝘁𝗿𝘆
👉𝗟𝗜𝗩𝗘 𝗣𝗮𝗶𝗻𝘁𝗶𝗻𝗴
Venue: LIXIN CEO Center - 利鑫ceo中心
Exhibition Period: January 19-31,2024.
Presented by: LIXIN CEO CENTER X Chhan Dina Gallery
កាលបរិច្ឆេទបើកសម្ពោធ ៖ ថ្ងៃសុក្រ ទី១៩ ខែមករា
ម៉ោងបើកសម្ពោធ ៖ 19:00- 21:00
ម៉ោងចុះឈ្មោះ ៖ 18:30- 19:00
សំលៀកបំពាក់សមរម្យសម្រាប់កម្មវិធី
ជួបជាមួយសិល្បករផ្ទាល់
ចូលរួមដោយសេរី
មើលរូបគំនូរផ្ទាល់
ទីតាំង ៖ សាលពិព័រណ៍ LIXIN CEO CENTER
រយៈពេលនៃការតាំងពិព័រណ៍៖ ចាប់ពីថ្ងៃទី19មករា ដល់ថ្ងៃទី31ខែមករា ឆ្នាំ២០២៤។
រៀបចំដោយ :LIXIN Groupរួមគ្នាជាមួយសាស្ត្រាចារ្យ ទិត្យ វាសនា និងសាស្ត្រាចារ្យ ចាន់ សោភ័ន
រូបភាពនៃជីវិត
ស្វែងយល់ពីទស្សនវិស័យសិល្បៈដ៏ស្រស់ស្អាតរបស់Dina Chhan ,ក្នុងពិធីសម្ពោធអ្នកនឹងបានទស្សនាគំនូរផ្ទាល់របស់Dina Chhanដែលលាតត្រដាងអំពីជីវិត។
【𝗡𝗲𝘄𝘀。𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮。𝗟𝗶𝗳𝗲】
𝐍𝐞𝐰𝐬:【Sofitel Phnom Penh Phokeethra Opens Doors to Ekarieach】【សូហ្វីតែល ភ្នំពេញ ភូគីត្រាបើកបង្ហាញនូវភាពឯករាជ្យ】
Sofitel Phnom Penh Phokeethra is thrilled to present Ekarieach, an art exhibition marking Cambodia's 70th Independence anniversary, in January 2024. Sofitel Phnom penh Phokeethra, Recreation Cambodia, and Le Lezard Bleu collaborated on the show, which explores freedom in art. the exhibition will showcase the 41 pieces that were shortlisted by the Jury panel from a total of 160 submissions for the competition. And on the Jan 26th, the final winners from the public voting, as well as the Jury Prize and Young Talent Prize will be announced
សូហ្វីតែល ភ្នំពេញ ភូគីត្រាមានភាពរីករាយជាក្រៃក្នុងការបង្ហាញនូវឯករាជ្យ ដែលជាការតាំងពិពណ៌សិល្បៈរំលឹកខួបលើកទី 70 នៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា នៅខែមករា ឆ្នាំ 2024។ Sofitel Phnom penh Phokeethra, Recreation Cambodia និង Le Lezard Bleu បានសហការគ្នាក្នុងកម្មវិធីនេះដើម្បីធ្វើការស្វែងយល់ពីសេរីភាពក្នុងសិល្បៈ។ការតាំងពិព័រណ៍នេះទទួលបានការដាក់ស្នើចំនួន160ផ្ទាំងគំនូរពីសិល្បករដែលមានទេពកោសល្យទូទាំងប្រទេសកម្ពុជា។ គណៈកម្មការរួមទាំងបុគ្គលដែលចូលចិត្តសិល្បៈ
និងវប្បធម៌បានធ្វើការជ្រើសរើសគំនូរ41ផ្ទាំងយ៉ាងម៉ត់ចត់។អ្នកឈ្នះចុងក្រោយបន្ទាប់ពីការបោះឆ្នោតជាសាធារណៈ ក៏ដូចជារង្វាន់ Jury Prize និង Young Talent Prize នឹងត្រូវបានប្រកាសនៅថ្ងៃទី 26 ខែមករា ។
【𝗡𝗲𝘄𝘀。𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮。𝗟𝗶𝗳𝗲】
𝐍𝐞𝐰𝐬:【Diverse outlooks for the tourist industry in 2024】
【ទស្សនវិស័យចម្រុះសម្រាប់វិស័យទេសចរណ៍ក្នុងឆ្នាំ ២០២៤】
Craig Dodge នាយកផ្នែកលក់ និងទីផ្សារនៃ Phare Circusជឿជាក់ថា ដោយសារហេតុផលមួយចំនួន តួរលេខអ្នកទេសចរណ៍នឹងនៅដដែលឬអាចឡើងបានតិចតួចនៅក្នុងឆ្នាំ២០២៤។ដោយសារបច្ចុប្បន្នកម្ពុជានៅមិនទាន់មានផែនការទីផ្សារគោលដៅទូលំទូលាយដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យជ្រើសរើសមកប្រទេសកម្ពុជាជាងគោលដៅផ្សេងទៀតនៅឡើយទេ ។សម្រាប់តម្លៃជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅតែមានកម្រិតខ្ពស់បើធៀបនឹងគោលដៅផ្សេងទៀតនៅក្នុងតំបន់។ សង្គ្រាមពីរគឺសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស និងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បានធ្វើឱ្យអ្នកទេសចរមួយចំនួនភ័យខ្លាច។ លោកបានបន្តថា៖ «ប្រសិនបើសង្គ្រាមទាំងពីរនេះរីករាលដាល ឬការប្រយុទ្ធគ្នាកើតឡើងនៅកន្លែងផ្សេង វានឹងធ្វើឲ្យឧស្សាហកម្មទេសចរណ៍ចុះខ្សោយថែមទៀត»។
កាលពីខែកញ្ញា ក្រសួងទេសចរណ៍បានប្រកាសថា ឧស្សាហកម្មទេសចរណ៍នៅកម្ពុជាបានត្រលប់មកវិញគួរឱ្យចាប់អារម្មណ៍បន្ទាប់ពីការបំផ្លិចបំផ្លាញនៃជំងឺកូវីដ-១៩។ របាយការណ៍ក៏បានលើកឡើងផងដែរថានៅចុងឆ្នាំ 2023 ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងដល់ 4.5 លាននាក់ ហើយភ្ញៀវទេសចរក្នុងស្រុកក៏បានកើនឡើងដល់ 16 លាននាក់។
Craig Dodge, director of sales and marketing at Phare Circus, believes that there will be little to no growth in the tourism industry in 2024, for a variety of reasons. "A comprehensive destination marketing approach to encourage travelers to choose Cambodia above other places is still lacking. When compared to other locations in the region, airfares to SAI are quite expensive. Some travelers are anxious about the two wars between Russia and Ukraine and Israel and Hamas. The travel business would be severely harmed if one of them develops or if there is fighting elsewhere, he added.
Following the severe Covid-19 blow, the Ministry of tourist of Cambodia declared in September that the country's tourist sector had recovered "impressively." It continued with positive projections of 16 million local and 4.5 million foreign visitors by the end of 2023.
【1/7 𝗩𝗶𝗰𝘁𝗼𝗿𝘆 𝗼𝘃𝗲𝗿 𝗚𝗲𝗻𝗼𝗰𝗶𝗱𝗲 𝗗𝗮𝘆】
អបអរសាទរខួបទី៤៥ នៃទិវាជ័យជំនះ
ចងចាំប្រវត្តិសាស្រ្ត អរគុណសន្តិភាព
“It is not enough to win a war; it is more important to organize the peace.” ― Aristotle
1/6 𝗠𝗶𝗻𝗼𝗿 𝗖𝗼𝗹𝗱
ស្នេហារក្សាភាពត្រជាក់
ប្រសើរជាងសន្តប់ផួយ។
Love keeps the cold out
better than a blanket.
【𝗡𝗲𝘄𝘀。𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮。𝗟𝗶𝗳𝗲】
𝐍𝐞𝐰𝐬:【Maintain your health in 2024 January】
【ការថែទាំសុខភាពនៅក្នុងខែមករា】
ជារឿយៗខែមករាគឺជាខែដែលរាងកាយនឿយហត់បំផុត ហើយទម្លាប់ក្នុងការរស់នៅក៏ត្រូវបានរំខាននិងមានភាពរញ៉េរញ៉ៃផងដែរ។ ការញ៉ាំច្រើន កង្វះការហាត់ប្រាណ ត្រលប់មកផ្ទះវិញជាមួយនឹងសម្ពាធក្នុងការទំនាក់ទំនងប្រចាំថ្ងៃជាមួយបុគ្គលផ្សេងៗ ស្ថានភាពបែបនេះនឹងធ្វើឱ្យមុខងារសរីរាង្គខាងក្នុងកាន់តែអាក្រក់ទៅៗ មិនត្រឹមតែឈឺក្រពះទេ ថែមទាំងមានការឈឺពោះមិនទៀងទាត់ជាដើម ជាលទ្ធផល រាងកាយមនុស្សជាច្រើនមានភាពតានតឹង ឬការរក្សាឥរិយាបថមិនល្អ ដែលនាំឱ្យកើតមានរោគសញ្ញាឈឺខ្នងឈឺចង្កេះ។
ជម្ងឺទូទៅ និងភាពមិនប្រក្រតីក្នុងខែមករា
🔸ជំងឺបាក់ទឹកចិត្ត កង្វះថាមពល
ការរស់ក្នុងស្ថានភាពខ្ជិលពេញមួយថ្ងៃដោយមិនមានចលនាឡើងចុះ ងាយនឹងបង្កឲ្យអ្នកមានអតុល្យភាពនៃប្រព័ន្ធសរសៃប្រសាទស្វយ័តព្រមទាំងងាយបាត់បង់ថាមពលក្នុងរាងកាយ។
🔸ឈឺក្រពះ ឈឺពោះ
ការទទួលទានអាហារច្រើនពេកអាចបណ្តាលឱ្យក្រពះពោះវៀនដំណើរការមិនល្អ។ ភាពតានតឹងផ្លូវចិត្តក៏អាចបង្កឱ្យក្រពះពោះវៀនដំណើរការមិនល្អដូចគ្នា។
🔸ឈឺខ្នង
ភាពត្រជាក់មិនត្រឹមតែធ្វើឱ្យសាច់ដុំរឹងប៉ុណ្ណោះទេ ប្រព័ន្ធរំលាយអាហារមានបញ្ហាសាច់ដុំជុំវិញចង្កេះ និងសាច់ដុំខាងក្រោមក៏ងាយនឹងរឹតបន្តឹងដូចគ្នា។ ហើយឥរិយាបថមិនល្អប្រចាំថ្ងៃក៏ជាមូលហេតុចម្បងមួយដែលបណ្តាលឱ្យខ្ជិលផងដែរ ។
ការណែនាំសម្រាប់កែលម្អជីវិតរបស់អ្នកទាំងផ្លូវកាយនិងផ្លូវចិត្តនោះគឺត្រូវគ្រប់គ្រងទម្លាប់រស់នៅរបស់អ្នក។
ប្រសិនបើអ្នកចំណាយពេលវិស្សមកាលប្រចាំឆ្នាំទាំងមូលដើម្បីតែគេងនោះ នៅពេលអ្នកត្រលប់ទៅជីវិតធម្មតាវិញ វានឹងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់រាងកាយ និងផ្លូវចិត្តរបស់អ្នក។ ដូច្នេះហើយ ក្នុងអំឡុងពេលវិស្សមកាលប្រចាំឆ្នាំ អ្នកគួរតែព្យាយាមរក្សារបបអាហារនឹងធ្វើលំហាត់ប្រាណខ្លះ ដើម្បីជៀសវាងអតុល្យភាពនៃប្រព័ន្ធសរសៃប្រសាទស្វយ័ត។
A solar term is any of twenty-four periods in traditional Chinese lunisolar calendars that matches a particular astronomical event or signifies some natural phenomenon.
The body is usually at its most exhausted and life's rhythm is entirely thrown off in January. Overindulging in food, neglecting physical activity, facing various social demands upon coming back home, experiencing an unpredictable existence, etc. Internal organ function will inevitably deteriorate under such circumstances. In addition to the frequent occurrence of stomachaches and abdominal discomfort, many people also experience stiffness or tension on the exterior of their bodies. Continuing to have bad posture might exacerbate symptoms of lower back discomfort.
𝗖𝗼𝗺𝗺𝗼𝗻 𝗱𝗶𝘀𝗰𝗼𝗺𝗳𝗼𝗿𝘁𝘀 𝗶𝗻 𝗝𝗮𝗻𝘂𝗮𝗿𝘆
👉 Depression and lack of energy
A life of laziness and lack of ups and downs all day long can easily cause autonomic nervous system imbalance and loss of vitality.
👉 Stomach pain, abdominal pain
Overeating increases the burden on the gastrointestinal tract, leading to poor function. Mental stress also triggers gastrointestinal discomfort.
👉 Low back pain
Not only will the cold cause muscle tightening, but when the digestive system is in trouble, the muscles around the waist and lower limbs are also prone to tightening. And bad posture in a lazy life is also a major reason.
👉 Suggestions to improve physical and mental discomfort: straighten out your life routine!
If you spend the entire annual vacation just catching up on sleep, it will place a particularly heavy burden on your body and mind when you return to normal life after the vacation. Therefore, during the annual vacation, you should try to maintain a regular diet and life, and exercise moderately to avoid autonomic nervous system imbalance.
𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗖𝗼𝘃𝗲𝗿𝗮𝗴𝗲: 𝗛𝗘𝗔𝗟𝗧𝗛 & 𝐏𝐋𝐀𝐂𝐄 𝗜𝗡 𝗖𝗔𝗠𝗕𝗢𝗗𝗜𝗔
#3 Goel Community
【Enjoy the beauty of plant-dyed fabrics together_Goel Community】
【មកទទូលបទពិសោធន៍ដ៏រីករាយជាមួយនឹងការជ្រលក់ក្រណាត់ដោយពណ៌ធម្មជាតិ¬-__សហគមន៍គ្រួសារ ហ្គោអ៊ែល】
ការជ្រលក់ពណ៌ធម្មជាតិ ដែលគេស្គាល់ផងដែរថាជា "ការជ្រលក់ពណ៌មានលក្ខណៈបែបធម្មជាតិ" និង "ការជ្រលក់ពណ៌ពីរុក្ខជាតិ"ដែលរកបាននៅក្នុងធម្មជាតិ ដូចជា សំបកឈើស្ងួត កម្ទេចឈើ និងស្លឹករុក្ខជាតិ។ ក្នុងនោះមានទាំងសំបកខ្ទឹមបារាំងផងដែរ។បន្ទាប់ពីការស្រង់ចេញ,បច្ចេកទេសនៃការជ្រលក់ក្រណាត់ ការលាបពណ៌ និងវិធីផ្សេងៗគឺខុសពីក្រណាត់ដែលជ្រលក់ដោយសារធាតុគីមី។ក្រណាត់ដែលជ្រលក់ដោយពណ៌ធម្មជាតិធ្វើឱ្យសាច់ក្រណាត់មានសភាពទន់បែបធម្មជាតិ។
សហគមន៍គ្រួសារហ្គោអ៊ែល ដែលផ្ដោតពិសេសលើសកម្មភាពផលិតកម្ម ជ្រលក់ពណ៌ធម្មជាតិ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2006 ដោយអ្នកផ្សព្វផ្សាយសាសនាពីរនាក់មកពីប្រទេសកូរ៉េខាងត្បូង។គោលបំណងក្នុងការបង្កើតសហគមន៍នេះឡើង គឺដើម្បីជួយឲ្យប្រជាជនកម្ពុជាមួយភាគធំដែលប្រកបការងារ ឬមុខរបរជាកសិករអាចរកចំណូលបន្ថែមពីការធ្វើពណ៌ធម្មជាតិជាមួយ Goel និងការត្បាញផងដែរ។ អ្វីដែលពិសេស គឺពួកគាត់អាចចំណាយពេលមើលថែទាំគ្រួសារទាំងមូលបានកាន់តែល្អប្រសើរ និងជួយឲ្យក្មេងៗមានឱកាសបានទៅរៀនផងដែរ។ការកាត់ដេរបែបទាន់សម័យ ព្រមទាំងមានសំលៀកបំពាក់ប្រពៃណីខ្មែរដែលជ្រលក់ដោយពណ៌ធម្មជាតិ ធ្វើឱ្យសហគមន៍ហ្គោអ៊ែលអាចបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជាហើយមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញ។
បច្ចុប្បន្ន "សហគមន៍ហ្គោអ៊ែល" ផ្តល់វគ្គសិក្សាបណ្តុះបណ្តាលក្នុងការជ្រលក់ពណ៌ក្រណាត់ ជាមួយសមាសធាតុធម្មជាតិសុទ្ធសាធ ដោយគ្មានការប្រើប្រាស់ សារធាតុគីមី និងការត្បាញដោយដៃដោយកីតម្បាញបុរាណ រួមជាមួយនឹងផលិតភាពការងារកាន់តែប្រសើរឡើង។ ប្រសិនបើអ្នកចាប់អារម្មណ៍លើការជ្រលក់ពណ៌ធម្មជាតិ ស្វាគមន៍មកទទួលយកបទពិសោធន៍ដ៏រីករាយពី "សហគមន៍គ្រួសារហ្គោអ៊ែល"។
Plant dyeing, sometimes called "natural dyeing" or "vegetable dyeing," is a process that involves extracting, coloring, and other steps to color cloth using natural plant dyes. Plant dyeing technique and mass-produced chemical dyeing are distinct from this. It makes the cloth seem softer and more carefree.
In 2006, two Korean missionaries established the green dye company "Goel Community" in Cambodia. Helping low-income Cambodian households via plant dyeing was the original goal of the founding. The Goel Community has worked its way up the Cambodian fashion ladder by specializing in trendy tailoring, traditional Cambodian totems, and eco-friendly dyeing methods.
At this time, "Goel Community" provides workshops in which visitors can learn how to dye fabric with botanicals. Be a part of the "Goel Community" and witness the aesthetic allure of fabrics dyed with plants.
🎯Remark:
30$/pax
At least 3people Per Class
👉Class will offer:👈
👉Free Khmer Snacks
👉Free Drink
👉Free 2 Handkerchief (45x45cm)
👉 Free 1 Shopping Bag (38x39cm)
👉Free 1 Scarf (75 x 185cm)
📋Including Touring around Goel Community and Brief Presentation with Some Informative Video Shows.
【𝗡𝗲𝘄𝘀。𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮。𝗟𝗶𝗳𝗲】
𝐍𝐞𝐰𝐬:
【 ក្លោងទ្វារប្រាសាទតាព្រហ្ម ខាងត្បូងត្រូវបានគេជីកកកាយ មុនពេលជួសជុល។】
【Ta Prohm's southern gate was excavated before it was restored.】
⌖
In order to study the intricate construction prior to the restoration stage, the archeological team of the APSARA Authority's Department of Preservation and Archeology has been working with the Indian Institute of Archeology (ASI) to excavate the foundation of Ta Prohm's southern gate.
ដើម្បីសិក្សាពីសំណង់ស្មុគ្រស្មាញមុនដំណាក់កាលជួសជុលឡើងវិញ ក្រុមការងារបុរាណវិទ្យានៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងសហការជាមួយវិទ្យាស្ថានបុរាណវិទ្យាឥណ្ឌា (ASI) ដើម្បីជីកកកាយគ្រឹះខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម។
⌖
Beginning in December 2023, the project is expected to be completed in February of the following year. The excavation operation has three goals, according to Ms. Net Simon, the archaeologist for the APSARA Authority: first, to locate the missing stone; second, to assess the gate's foundation's condition in detail; and third, to comprehend how the foundation was prepared using conventional methods.
ចាប់ផ្តើមនៅខែធ្នូ ឆ្នាំ 2023 គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែកុម្ភៈឆ្នាំបន្ទាប់។ ប្រតិបត្តិការកំណាយនេះមានគោលដៅ៣ បើតាមលោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា៖ ទីមួយរកទីតាំងថ្មដែលបាត់, ទីពីរ ដើម្បីវាយតម្លៃស្ថានភាពគ្រឹះរបស់ច្រកទ្វារឱ្យបានលំអិត និង ទីបី ដើម្បីយល់ពីរបៀបដែលគ្រឹះត្រូវបានរៀបចំដោយប្រើវិធីសាស្រ្តសាមញ្ញ។
⌖
A little history about Ta Prohm Temple, The temple known by its current name, is located close to Siem Reap, Cambodia, on the southern edge of the East Baray and about one kilometer east of Angkor Thom. Originally known as Rajavihara, it was constructed mostly in the late 12th and early 13th centuries in the Bayon style.
ប្រវត្តិបន្តិចអំពីប្រាសាទតាព្រហ្ម ប្រាសាទដែលគេស្គាល់តាមឈ្មោះបច្ចុប្បន្ន មានទីតាំងនៅជិតក្រុងសៀមរាប ប្រទេសកម្ពុជា ខាងត្បូងនៃបារាយណ៍ខាងកើត និងប្រហែលមួយគីឡូម៉ែត្រខាងកើតនៃអង្គរធំ។ ដើមឡើយមានឈ្មោះថា រាជវិហារ៉ា ត្រូវបានសាងសង់នៅចុងសតវត្សទី 12 និងដើមសតវត្សទី 13 តាមរចនាបថបាយ័ន។
⌖
Jayavarman VII, the Khmer King, established it as a Mahayana Buddhist monastery and educational institution in honor of his mother. It was mandatory for about 80,000 individuals to reside in or attend the temple, comprising more than 2,700 officials and 615 dancers.
ព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រខ្មែរ បានបង្កើតជាវត្តពុទ្ធសាសនាមហាយាន និងជាគ្រឹះស្ថានអប់រំ ដើម្បីគោរពដល់មាតារបស់ព្រះអង្គ។ ប្រហែល 80000 នាក់ត្រូវរស់នៅ ឬចូលរួមព្រះវិហារ ដែលមានមន្ត្រីជាង 2,700 នាក់ និង អ្នករាំជាង 615 នាក់។
⌖
The temple is known by the names "Tomb Raider Temple" and "Angelina Jolie Temple" because of how it is portrayed in the 2001 movie Lara Croft: Tomb Raider.
ប្រាសាទនេះត្រូវបានគេស្គាល់តាមឈ្មោះថា "Tomb Raider Temple" និង "Angelina Jolie Temple" ដោយសារតែវាត្រូវបានគេបង្ហាញក្នុងរឿង Lara Croft: Tomb Raider ឆ្នាំ 2001។
⌖
Lixin Group 𝗡𝗘𝗪𝗦
【❝លីស៊ីន គ្រុប ធ្វើកម្មវិធីសប្បុរសធម៌ជាបន្តបន្ទាប់ យកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្តរបស់កុមារកម្ពុជា❞】
【𝗟𝗜𝗫𝗜𝗡 𝗚𝗿𝗼𝘂𝗽 𝘀𝘂𝗽𝗽𝗼𝗿𝘁𝘀 𝘂𝗻𝗱𝗲𝗿𝗽𝗿𝗶𝘃𝗶𝗹𝗲𝗴𝗲𝗱 𝘆𝗼𝘂𝗻𝗴𝘀𝘁𝗲𝗿𝘀 𝗶𝗻 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝘁𝗵𝗿𝗼𝘂𝗴𝗵 𝗶𝘁𝘀 𝗺𝗮𝗻𝘆 𝗰𝗵𝗮𝗿𝗶𝘁𝗮𝗯𝗹𝗲 𝗲𝗻𝗱𝗲𝗮𝘃𝗼𝗿𝘀.】
⌖
ថ្មីៗនេះ ក្រុមហ៊ុន លីស៊ីន គ្រុប បានចាប់ផ្តើមសកម្មភាពសប្បុរសធម៌ជាបន្តបន្ទាប់ ដើម្បីផ្ញើសេចក្តីយកចិត្តទុកដាក់ និងភាពកក់ក្តៅដល់កុមារកម្ពុជា។ ក្រុមហ៊ុន លីស៊ីន គ្រុប ទទួលបានសម្ភារៈសិក្សាមួយចំនួនពីពិធីបំភ្លឺភ្លើងដើមឈើណូអែលកាលពីថ្ងៃទី15 ខែធ្នូ បន្ទាប់មកមានក្រុមការងារមួយក្រុមបានយកនូវសម្ភារៈទាំងនេះជូនទៅកាន់អង្គការពន្លឺអនាគត និងសាលាអន្តរជាតិហ្គ័ងមីង បង្កើតនូវបរិយាកាសដ៏ល្អ និងផ្តល់ការយកចិត្តទុកដាក់ចំពោះការលូតលាស់របស់យុវជន និងកុមារកម្ពុជា ។
ក្រុមការងាររបស់ក្រុមហ៊ុន លីស៊ីន គ្រុបបានធ្វើការបញ្ជូនសម្ភារៈសិក្សា និងរៀបចំអំណោយបុណ្យណូអែលយ៉ាងយកចិត្តទុកដាក់។
លោក Kevin Hsu នាយកប្រតិបត្តិនៃក្រុមហ៊ុន លីស៊ីន គ្រុបបានជជែកលេងជាមួយកុមារ។ដោយបានសួរសុខទុក្ខពីជីវភាពរស់នៅ លក្ខខណ្ឌសិក្សា និងសុខភាពផ្លូវចិត្តរបស់ពួកគេ ហើយបានជូនពរពួកគេឱ្យមានភាពសប្បាយរីករាយក្នុងឆ្នាំថ្មីឆ្នាំ 2024 ខាងមុខនេះ។
⌖
LIXIN Group orchestrated a series of philanthropic initiatives aimed at assisting underprivileged children in Cambodia, while also commemorating the arrival of the year 2024. LIXIN Group supplied a consignment of pristine office supplies during its Christmas lighting event on December 15th. With the aim of fostering the positive development of Cambodian youth, the organization subsequently formed a team comprised of members from LIXIN Group to extend their good wishes to Future Light Organization and GM International School.
As Christmas gifts, a delegation from LIXIN delegation presented the children with brand-new stationery in attractive packaging. During his interaction with the kids, LIXIN Group CEO Mr. Kevin Hsu sent well wishes for the coming year of 2024 and expressed his care for their emotional and physical well-being, all in the pursuit of creating a supportive atmosphere brimming with " Harmony and Positive Energy"!
1/1 𝗛𝗔𝗣𝗣𝗬 𝗡𝗘𝗪 𝗬𝗘𝗔𝗥 ✨🎆🎉
ពិតជាគ្មានវេទមន្តណាដូចវេទមន្តនៃការចាប់ផ្តើមថ្មីនោះទេ។
The enchantment of new beginnings is unparalleled.🥳
May the new year bring joy and good health to you all!
#2024年 🇰🇭
【𝗡𝗲𝘄𝘀。𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮。𝗟𝗶𝗳𝗲】
𝐍𝐞𝐰𝐬:【 How to eat health on the new year eve? If you want to reduce weight, the "sugar reduction method" is what nutritionists say. Heart disease can be prevented by eating protein 】
【ញ៉ាំច្រើននៅថ្ងៃឆ្លងឆ្នាំ? អ្នកឯកទេសខាងអាហារូបត្ថម្ភណែនាំ "វិធីសាស្ត្រកាត់បន្ថយជាតិស្ករ" ដើម្បីសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព និងទទួលទានប្រូតេអ៊ីនដើម្បីការពារជំងឺសរសៃឈាមបេះដូង】
A nutritionist explains the five main rules of the "sugar-reducing diet"—a popular eating plan for weight loss—and how to follow them.
𝗔 𝘀𝘂𝗴𝗮𝗿-𝗿𝗲𝗱𝘂𝗰𝗶𝗻𝗴 𝗱𝗶𝗲𝘁 𝗱𝗼𝗲𝘀 𝗻𝗼𝘁 𝗺𝗲𝗮𝗻 𝗮 𝗰𝗼𝗺𝗽𝗹𝗲𝘁𝗲 𝗯𝗮𝗻 𝗼𝗻 𝘀𝘂𝗴𝗮𝗿
Dietitians stress that cutting back on sugar in no way implies cutting it out entirely. "Refined sugar"—which includes sucrose, high fructose syrup, and various forms of white, rock, granulated, cube, and honey sugar—needs to be removed. This includes sugars added to sweet beverages, candies, cookies, pastries, and snacks. Dietitians generally agree on five points when it comes to sugar-reduction diet practices:
1. 𝗖𝗮𝗿𝗯𝗼𝗵𝘆𝗱𝗿𝗮𝘁𝗲𝘀 𝘀𝗵𝗼𝘂𝗹𝗱 𝗮𝗰𝗰𝗼𝘂𝗻𝘁 𝗳𝗼𝗿 𝟯𝟬% 𝘁𝗼 𝟰𝟬% 𝗼𝗳 𝘁𝗵𝗲 𝘁𝗼𝘁𝗮𝗹 𝗰𝗮𝗹𝗼𝗿𝗶𝗲𝘀 𝗶𝗻 𝗮 𝗱𝗮𝘆
Nutritionists say that the consumption of carbohydrate "sugar" must be reduced, but even if it is banned, sugar still has great effects in the human body. Nutritionists suggest that it is ideal to account for about 30% to 40% of the total calories a day. For example: of 1,500 calories, calories from sugar must account for 30% to 40%. In conversion, you need to eat 112 grams a day. ~ 150 grams of carbohydrates.
2. 𝗟𝗼𝘄 𝗚𝗹𝘆𝗰𝗲𝗺𝗶𝗰 𝗜𝗻𝗱𝗲𝘅 𝗙𝗼𝗼𝗱
Select low-GI foods for your carbohydrates, including brown rice, five-grain rice, ten-grain rice, or even just oats, buckwheat noodles, and multigrain bread in place of white rice. A high GI meal will cause your body to secrete a lot of insulin, which will encourage the synthesis of fat, and high blood sugar swings will quickly make you feel hungry!
3. 𝗣𝗿𝗼𝘁𝗲𝗶𝗻 𝗰𝗮𝗻𝗻𝗼𝘁 𝗯𝗲 𝘂𝗻𝗹𝗶𝗺𝗶𝘁𝗲𝗱, 𝘀𝗼𝘆𝗯𝗲𝗮𝗻𝘀 𝗮𝗿𝗲 𝘁𝗵𝗲 𝗯𝗲𝘀𝘁 𝗰𝗵𝗼𝗶𝗰𝗲
There is a limit to protein. Protein-rich foods include meat, eggs, fish, and shellfish. However, keep in mind that these foods can differ in their fat and saturated fat content, which can raise blood cholesterol and cause an accumulation of calories. The components and techniques of preparation are also crucial. Boiled and steamed white meat is preferable.
4. 𝗢𝗶𝗹 𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗺𝗮𝘁𝘁𝗲𝗿𝘀
Eat more fish, linseed oil, avocado oil, olive oil, tea oil and other good oils to reduce inflammation in the body.
5. 𝗗𝗼𝗻’𝘁 𝗲𝗮𝘁 𝘁𝗼𝗼 𝗺𝘂𝗰𝗵 𝘃𝗲𝗴𝗲𝘁𝗮𝗯𝗹𝗲𝘀 𝗮𝗻𝗱 𝗳𝗿𝘂𝗶𝘁𝘀
Vegetables are substantial and satiating. Can you consume different foods if you eat a lot of food? Remember to include protein and carbohydrates! Fruit should only be consumed in fist-sized portions each day because it is not helpful for weight loss due to its higher fructose and glucose content.
អ្នកឯកទេសអាហារូបត្ថម្ភចែករំលែក "របបអាហារកាត់បន្ថយជាតិស្ករ" ដែលពេញនិយមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
របបអាហារកាត់បន្ថយជាតិស្ករមិនមែនន័យថាហាមមិនឱ្យញ៉ាំជាតិស្ករទាំងស្រុងនោះទេ
អ្នកឯកទេសអាហារូបត្ថម្ភបានបង្ហាញថារបបអាហារកាត់បន្ថយជាតិស្ករមិនមែនន័យថាការហាមមិនឱ្យញ៉ាំជាតិស្ករទាំងស្រុងនោះទេ។ អ្វីដែលគួរកាត់បន្ថយគឺ "ស្ករចម្រាញ់" ដូចជា ស្ករស ស្ករគ្រាប់ ស្ករដុំ ទឹកឃ្មុំ ទឹកសុីរ៉ូដែលមានfructoseខ្ពស់ និងស្ករផ្សេងទៀតដែលគេបន្ថែមទៅក្នុងភេសជ្ជៈផ្អែម ស្ករគ្រាប់ នំខូគី នំខេក និងអាហារសម្រន់។
ទាក់ទងនឹងការអនុវត្តរបបអាហារកាត់បន្ថយជាតិស្ករ អ្នកឯកទេសអាហារូបត្ថម្ភបានចែករំលែកនូវគោលការណ៍ចំនួន 5៖
1. គួរតែញ៉ាំសារធាតុកាបូអ៊ីដ្រាតពី 30% ទៅ 40% នៃកាឡូរីសរុបក្នុងមួយថ្ងៃ
អ្នកឯកទេសខាងអាហាររូបត្ថម្ភបាននិយាយថាទោះបីជាយើងគួរកាត់បន្ថយការញ៉ាំសារធាតុកាបូអ៊ីដ្រាតឬ "ស្ករ" ប៉ុន្តែជាតិស្ករនៅតែមានឥទ្ធិពលយ៉ាងខ្លាំងចំពោះរាងកាយមនុស្ស។ អ្នកឯកទេសខាងអាហាររូបត្ថម្ភបានណែនាំថា វាជាការល្អបំផុតបើយើងអាចញ៉ាំសារធាតុកាបូអ៊ីដ្រាតចន្លោះពី 30% ទៅ 40% នៃកាឡូរីសរុបក្នុងមួយថ្ងៃ។ ឧទាហរណ៍៖ ក្នុងចំណោម 1500 កាឡូរី កាឡូរីពីជាតិស្ករត្រូវមានពី 30% ទៅ 40% ដូច្នេះអ្នកត្រូវញ៉ាំកាបូអ៊ីដ្រាតពី 112g ទៅ 150g ក្នុងមួយថ្ងៃ។
2. ជ្រើសរើសអាហារដែលមាន GI ទាប
ជ្រើសរើសអាហារដែលមាន GI ទាប ជំនួសអង្ករសដោយអង្ករសំរូប អង្ករធ្វើពីគ្រាប់ធញ្ញជាតិ oats
buckwheat និងនំបុ័ងពហុគ្រាប់។ របបអាហារដែលមានសារធាតុ GI ខ្ពស់នឹងជំរុញឱ្យមានការបញ្ចេញអាំងស៊ុយលីនច្រើន ជំរុញការសំយោគជាតិខ្លាញ់ ហើយការកែប្រែជាតិស្ករក្នុងឈាមខ្ពស់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ឃ្លានយ៉ាងឆាប់រហ័ស!
3. មិនអាចមិនកំណត់ប្រូតេអុីនបានទេ សណ្តែកសៀងគឺជាជម្រើសដ៏ល្អបំផុត
ប្រូតេអុីនគួរតែមានដែនកំណត់។ ប្រភពប្រូតេអុីនល្អរួមមាន៖ សាច់ ស៊ុត ត្រី និងអាហារសមុទ្រ។ប៉ុន្តែកុំភ្លេចថា អាហារទាំងនេះក៏មានផ្ទុកនូវបរិមាណខ្លាញ់ និងអាស៊ីតខ្លាញ់ជាច្រើន ដែលអាចបង្កើនកូលេស្តេរ៉ុលក្នុងឈាម និងប្រមូលផ្តុំកាឡូរី។ ដូច្នេះហើយ ការជ្រើសរើសគ្រឿងផ្សំ និងវិធីចម្អិនក៏មានសារៈសំខាន់ខ្លាំងដែរ។ គួរតែជ្រើសរើសយកសាច់ យកមកចំហុយ និងស្ងោរ។
4. កុំភ្លេចប្រើប្រាស់ "ប្រេងល្អ"
ឧស្សាហ៍ញ៉ាំសាច់ត្រី ហើយប្រើប្រាស់ប្រេង linseed ប្រេង avocado ប្រេងអូលីវ ប្រេងតែ និងប្រេងល្អផ្សេងទៀត ដើម្បីកាត់បន្ថយប្រតិកម្មរលាកក្នុងរាងកាយ។
5. កុំបរិភោគផ្លែឈើ និងបន្លែឆ្អែតពេក
បន្លែមានបរិមាណធំដូចនេះញ៉ាំហើយឆាប់ឆ្អែត បើញ៉ាំច្រើន អ្នកមិនអាចញ៉ាំរបស់ផ្សេងទៀតបានទៀតទេ កុំភ្លេចញាំម្សៅstarch និងប្រូតេអុីន! ចំពោះផ្លែឈើ ដោយសារតែវាមានផ្ទុកជាតិស្ករច្រើន ដែលមិនអំណោយផលដល់ការសម្រកទម្ងន់ ដូច្នេះត្រូវបានគេណែនាំអោយញ៉ាំ 2 ផ្លែក្នុងមួយថ្ងៃ។
【𝗡𝗲𝘄𝘀。𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮。𝗟𝗶𝗳𝗲】
𝐍𝐞𝐰𝐬:【Tourism experts highlight Cambodia's potential for ecotourism】
【ប្រទេសកម្ពុជាមានសក្តានុពលដ៏ធំផ្នែកទេសចរណ៍ធម្មជាតិ】
In terms of flora and fauna, Cambodia offers an incredible variety. Eco-tourism, which players in the travel industry characterize as "responsible travel to natural areas that conserves the environment, sustains the well-being of the local people, and involves interpretation and education," has enormous potential in Cambodia.
“The biggest issue Cambodia confronts today as an eco-tourism destination is that it is not regarded as a destination in the first place," stated Guichandut Jacques, Managing Director, All Dreams Cambodia, in an interview with Khmer Times. Cambodia, he claimed, is never considered in the same light as nations like Vietnam and Thailand.
Cambodia has enormous potential as an ecotourism destination. Jacques made the comment that getting business done should be the top priority. Put differently, Cambodia must develop fresh "products" to cater to eco-tourists. He suggests several places in the Tonle Sap Lake region and the Cardamom Mountains as possible camping and hiking destinations for tourists.
Products for tourist, such as Siem Reap, already exist in Cambodia. Developing a strategy for promoting and branding these eco-tourism items is the next critical step. Jacques reminded his audience that "eco-tourism" and "mass tourism" are completely distinct ideas. Projecting Cambodia as a tourist destination is the first step, but there's a catch: most people only know the country for Angkor Wat, despite the fact that it boasts a wealth of other attractions.
ប្រទេសកម្ពុជាគឺជាជម្រកនៃសត្វព្រៃ និងសម្រស់ធម្មជាតិដ៏សម្បូរបែប។ ទេសចរណ៍ធម្មជាតិត្រូវបានពិពណ៌នាថាជា "ការធ្វើដំណើរប្រកបដោយទំនួលខុសត្រូវទៅកាន់តំបន់ធម្មជាតិដែលការពារបរិស្ថាន និរន្តរភាពសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ និងផ្តល់ការពន្យល់ និងការអប់រំ" ។ អ្នកដែលពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍ជឿថាប្រទេសកម្ពុជាមានសក្តានុពលដ៏ធំក្នុងរឿងនេះ។
លោក Guichandut Jacques អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន All Dreams Cambodia បានប្រាប់ថា “ក្នុងនាមជាគោលដៅទេសចរណ៍ធម្មជាតិ បញ្ហាប្រឈមដ៏ធំបំផុតដែលកម្ពុជាជួបប្រទះនាពេលបច្ចុប្បន្ន គឺប្រជាជនមិនយកចិត្តទុកដាក់ពីដំបូង។ លោកបានបន្តថា ប្រទេសដូចជាប្រទេសថៃ និងវៀតណាមតែងតែត្រូវបានគេចាត់ទុកថាជាគោលដៅទេសចរណ៍ធម្មជាតិ ប៉ុន្តែកម្ពុជាមិនមែនទេ។
លោក Jacques បានមានប្រសាសន៍ថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅកម្ពុជានៅមានចន្លោះដ៏ធំ។លោកបានចង្អុលបង្ហាញថា កិច្ចការដំបូងដែលត្រូវធ្វើគឺអាជីវកម្ម។ ម្យ៉ាងទៀត កម្ពុជាត្រូវបង្កើតផលិតផលថ្មីសម្រាប់ទេសចរណ៍ធម្មជាតិ។ ជាឧទាហរណ៍ ដូចជាភ្នំក្រវាញ និងតំបន់ជុំវិញបឹងទន្លេសាប ជាកន្លែងទេសចរណ៍ដ៏មានសក្តានុពលសម្រាប់ដើរលេង និងបោះតង់។
លោក Jacques បានបន្ថែមថា "ប្រទេសកម្ពុជាមានផលិតផលទេសចរណ៍ដូចជាខេត្តសៀមរាបរួចហើយ។ ជំហានសំខាន់ឥឡូវនេះគឺត្រូវស្វែងយល់ពីរបៀបរៀបចំម៉ាកយីហោ និងទីផ្សារផលិតផលទេសចរណ៍ធម្មជាតិទាំងនេះ។ "អេកូទេសចរណ៍មិនអាចច្រឡំជាមួយទេសចរណ៍ធំបានទេ ព្រោះវាជារឿងពីរផ្សេងគ្នា"។ រឿងដំបូងដែលត្រូវធ្វើគឺការផ្សព្វផ្សាយប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ធម្មជាតិ ព្រោះមនុស្សភាគច្រើនគិតថាប្រទេសកម្ពុជាមានតែប្រាសាទអង្គរវត្តតែប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅនៅមានគោលដៅទេសចរច្រើនទៀត។
【𝗡𝗲𝘄𝘀。𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮。𝗟𝗶𝗳𝗲】
𝐍𝐞𝐰𝐬:【How to take care of your body in winter】【របៀបថែទាំសុខភាពរបស់អ្នកក្នុងអំឡុងរដូវរងា】
During winter, the initial emergence of yang energy occurs in all things in the world, including the human body. Ancient civilizations had the belief that by harnessing and cultivating the inherent yang energy during this period, it could effectively treat illnesses and extend one's lifespan in the upcoming year.
The following are some ways to take good care of your body during winter.
1. Black foods, such as black sesame seeds, purple black rice, shiitake mushrooms, black fungus, black beans, and black-bone chicken, are highly recommended for kidney nourishment throughout winter. Additionally, nuts like walnuts, longans, and chestnuts are also beneficial for kidney nourishment during this season.
2. Keep warm, especially your head and feet
3. Go to bed early and get up early, don't stay up late
4. Refrain from experiencing excessive emotional states.
ក្នុងកំឡុងរដូវរងា ថាមពល yang នៃសភាវៈផ្សេងៗក្នុងពិភពលោក ហើយថាមពល yang ក្នុងរាងកាយមនុស្សក៏បានចាប់ផ្តើមផ្លាស់ទីផងដែរ។ កាលពីបុរាណគេមានជំនឿថា ប្រសិនបើយើងអាចក្តោបយកពេលវេលានេះថែរក្សាសុខភាពឱ្យបានល្អ បំពេញថាមពល yang ពីកំណើតរបស់យើងពេញលេញ និងគ្រប់គ្រាន់នោះ វានឹងជួយទប់ស្កាត់ជំងឺក្នុងឆ្នាំថ្មី។
ខាងក្រោមនេះជាវិធីមួយចំនួនក្នុងការថែរក្សាថែទាំសុខភាពរបស់អ្នកឱ្យបានល្អក្នុងអំឡុងពេលរដូវរងា៖
1. គ្រាប់ល្ងខ្មៅ អង្ករខ្មៅពណ៌ស្វាយ ផ្សិតshiitake ផ្សិតខ្មៅ សណ្ដែកខ្មៅ មាន់ខ្មៅ និងអាហារខ្មៅផ្សេងទៀត គឺជាជម្រើសអាហារដំបូងសម្រាប់ការចិញ្ចឹមក្រលៀនក្នុងរដូវរងា។ គ្រាប់ធញ្ញជាតិដូចជា Walnut, Longan, និង Chestnut ក៏ជាអាហារល្អសម្រាប់ចិញ្ចឹមតម្រងនោមក្នុងរដូវរងាផងដែរ។
2. រក្សាភាពកក់ក្តៅ ជាពិសេសត្រង់ក្បាល និងជើងរបស់អ្នក។
3. ចូលគេងឱ្យបានលឿនហើយក្រោកពីព្រលឹម កុំនៅរហូតដល់យប់ជ្រៅ
4. ជៀសវាងការប្រែប្រួលអារម្មណ៍ឡើងចុះខ្លាំង
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Czech Republic Boulevard (St. 169) Sangkat Veal Vong, Khan 7 Makara
Phnom Penh
12250
#House 14, Street 322, Sangkat Boeng Keng Kang 1, Khan Chamkarmon, Phnom Penh City
Phnom Penh, 12300
12
Phnom Penh, 12000
ViVify dish washing liquid keeps your kitchen bright, inviting and comfortable, cleansing double gre
Ngbuchi Pipeline Rukpokwu
Phnom Penh
we deliver in a good condition
No. 210, Street 92, Sangkat Kok Kleang
Phnom Penh, 855
Boiler Supply & Engineering
Phnom Penh
Healthy Sound Wholesome! 🧺 Kenzen is an innovative cleaning solutions company that strives to pro