Healthy Wealthy

We provide you the best of health solution which is easy, delicious and no side effect.

05/10/2023
03/10/2023

សាធុ🙏សាធុ🙏សាធុ🙏

15/07/2023

កំរិតជាតិស្ករ….ធម្មតា || ត្រៀមកើតទឹកនោមផ្អែម ||ជំងឺទឹកនោមផ្អែម

13/07/2023

មូលហេតុបង្កជំងឺទឹកនោមផ្អែម គួរដឹង និងការពារ

ជំងឺទឹកនោមផ្អែម ជាប្រភេទ​ជំងឺ​មេតាប៉ូលិស ដោយ​បណ្ដាលឲ្យកម្រិត​ជាតិស្ករ​ក្នុង​ឈាម​ឡើងខ្ពស់។ ជាធម្មតា អ័រម៉ូន​អាំងស៊ុយលីន បាន​ចល័ត​ជាតិស្ករ​ពី​ឈាម ទៅក្នុង​កោសិកា ដើម្បី​រក្សា និង​ប្រើ​សម្រាប់ជា​ថាមពល។ តែនៅពេល​យើង​កើត​ជំងឺទឹកនោមផ្អែម រាងកាយ​របស់​យើង មិន​អាច​បង្កើត​អាំងស៊ុយលីន​គ្រប់គ្រាន់​នោះទេ។

១. ប្រភេទ​ជំងឺ​ទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម ប្រភេទ ១ (Type 1 diabetes ) ជាប្រភេទ​ជំងឺ​ប្រឆាំង​ប្រព័ន្ធ​ការពារ​ខ្លួនឯង ដោយ​ប្រព័ន្ធ​ការពារ បំផ្លាញ​កោសិកា​ក្នុង​លំពែង (កោសិកាបេតា) ដែល​ជាកន្លែង​បង្កើត​អាំងស៊ុយលីន។ ចំណែក​មូលហេតុ​នៃ​ការបំផ្លាញ​កោសិកា​នេះ ពុំទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នោះទេ។ ជំងឺ​ប្រភេទនេះ កើតមាន​ប្រមាណ ១០% ប៉ុណ្ណោះ។
ជំងឺទឹកនោមផ្អែម ប្រភេទ ២ (Type 2 diabetes) កើតឡើង​នៅពេល​រាងកាយ​ប្រឆាំង​នឹង​អាំងស៊ុយលីន ហើយ​កំរិតជាតិ​ស្ករ កកើត​ច្រើន​​នៅ​ក្នុងឈាម។
ជំងឺ​ទឹកនោមផ្អែមពេល​ពពោះ (Gestational diabetes) ជាការ​កើនឡើង​ជាតិស្ករខ្ពស់​ក្នុងឈាម អំឡុងពេល​ពពោះ ដោយ​នេះបណ្ដាល​មកពី​ការ​រាំងខ្ទប់​អ័រម៉ូន​អាំងស៊ុយលីន ដែល​ផលិត​ដោយ​សុក។
បម្រុង​ទឹកនោមផ្អែម (Prediabetes) កើតឡើង​នៅពេល​ជាតិស្ករ​កើនឡើង​ខ្ពស់​ជាងធម្មតា តែ​វាមិន​ទាន់​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​ថា ជំងឺ​ជំងឺទឹកនោមផ្អែម ប្រភេទ ២។

២. មូលហេតុ​បង្ក

ដូចបញ្ជាក់​ខាងលើ ក្រុម​វេជ្ជបណ្ឌិត​ពុំទាន់​អាច​កំណត់​ច្បាស់​លាស់ពី​មូលហេតុ​បង្ក​ជំងឺទឹកនោមផ្អែម ប្រភេទ ១ នៅឡើយទេ។ សម្រាប់​ការបកស្រាយ​មួយចំនួន ជំងឺនេះ​បណ្ដាល​មកពី​ប្រព័ន្ធ​ការពាររាងកាយ ​វាយប្រហារ និង​បំផ្លាញ​កោសិកា​ផលិត​អាំងស៊ុយលីន នៅ​ក្នុង​លំពែង។ សេណេទិក ក៏ជាផ្នែក​មួយ​នៃ​ការបង្ក​ជំងឺ​នេះ​ផងដែរ។

ចំណែក​ជំងឺទឹកនោមផ្អែម ប្រភេទ ២ កើតឡើង​ដោយសារ​កត្តា​សេណេទិក និង​របៀបរបប​រស់នៅ។ លើសទម្ងន់ និង​ជំងឺធាត់ មិនមានសកម្មភាពរាងកាយ ជាមូលហេតុ​ចម្បង​នាំឲ្យ​កើត​ជំងឺ​នេះ ជាពិសេសខ្លាញ់​ក្បាលពោះ ធ្វើឲ្យ​កោសិការបស់យើង ​ប្រឆាំង​នឹង​មុខងារ​របស់​អាំងស៊ុយលីន​។ ជំងឺនេះ ក៏ឆ្លងតាម​រយៈសេណេទិក​របស់ប្រវត្តិ​សមាជិក​គ្រួសារ​ផងដែរ។

រីឯ​ជំងឺទឹកនោមផ្អែម​ពេលពពោះ បណ្ដាលមក​ពីបម្រែបម្រួល​អ័រម៉ូន អំឡុងពេល​ពពោះ។ សុក​ផលិត​អ័រម៉ូន ដែល​ធ្វើឲ្យ​កោសិកា​ស្ត្រីពពោះ កាន់តែ​ខ្សោយ​ក្នុងការ​ទទួល​ឥទ្ធិពល​របស់​អាំងស៊ុយលីន ហើយ​បណ្ដាល​ឲ្យ​ជាតិ​ស្ករ​កើន​ឡើង អំឡុងពេល​ពពោះ។ សម្រាប់​ស្ត្រី​លើសទម្ងន់ នៅពេល​ពពោះ ឬឡើង​ទម្ងន់ខ្លាំង​ពេល​ពពោះ ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ។
Kru pet

11/07/2023

១១គន្លឹះដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ

១/ បរិភោគអាហារដែលអ្នកចូលចិត្ត
លោកអ្នកមិនចាំបាច់បោះបង់ចោលអាហារដែលអ្នកចូលចិត្តដោយសារតែ ជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែលោកអ្នកត្រូវដឹងពីជម្រើសអាហារដែលអាចប៉ះពាល់ដល់ជាតិស្ករនៅក្នុងឈាម។ អ្នកអប់រំជំងឺទឹកនោមផ្អែម ឬអ្នកជំនាញខាងចំណីអាហារអាចបង្រៀនលោកអ្នកពីរបៀបមើលកំប៉ុង អានផ្លាកម្ហូប និងទំហំនៃការបែងចែកអាហារ។ ជំនាញទាំងនោះនឹងអនុញ្ញាតឲ្យអ្នកគ្រប់គ្រងជាតិស្ករបានល្អ និងរក្សារសជាតិជីវិតឲ្យសប្បាយរីករាយក្នុងពេលតែមួយ។

២/ គ្រប់គ្រងចានបាយ
វិធីងាយស្រួល ដើម្បីទទួលបានអាហារដែលមានតុល្យភាពគឺ បែងចែកចានរបស់លោកអ្នកជា ៣ចំណែក(សូមមើលរូបខាងលើ)ដំបូង ចែកវាជាពីរដោយបំពេញមួយចំហៀងជាមួយបន្លែដូចជា ស្ពៃខៀវ ផ្កាខាត់ណាការ៉ុត ឬសណ្តែកបៃតង។ បន្ទាប់មក បំបែកផ្នែកនៅសល់ជាពីរ។ ប្រើមួយសម្រាប់អាហារម្សៅដូចជា បាយស បាយសំរូប មី ដំឡូងឬនំបុ័ង។ល។ នៅក្នុងផ្នែកចុងក្រោយ បន្ថែមសាច់ ឬប្រូតេអ៊ីនផ្សេងៗទៀត។ លើសពីនេះទៅទៀត លោកអ្នកក៏អាចទទួលបានទឹកដោះគោដែលមានជាតិខ្លាញ់តិច១កែវ និងផ្លែឈើកន្លះកែវផងដែរ។

៣/ រក្សាកំណត់ត្រា
ជារៀងរាល់ថ្ងៃ ចូរសរសេរព័ត៌មានសំខាន់ៗដូចជា កម្រិតជាតិស្ករក្នុងឈាម អ្វីដែលលោកអ្នកញ៉ាំ ហាត់ប្រាណ និងថ្នាំប្រើប្រាស់ប្រចាំ។ វានឹងជួយលោកអ្នកនិងគ្រូពេទ្យ ឲ្យដឹងថាតើការព្យាបាលជំងឺទឹកនោមផ្អែមរបស់លោកអ្នកកំពុងដំណើរការល្អដែរឬទេ។ សរសេរផងដែរអំពីគោលដៅ(Goals)និងអារម្មណ៍ ដែលរំលឹកអំពីប្រធានបទដែលលោកអ្នកចង់សួរគ្រូពេទ្យ។

៤/ ធ្វើផែនការសម្រាប់ថ្ងៃឈឺ
ជំងឺទូទៅដូចជា ជំងឺគ្រុនផ្តាសាយ និងរាគ អាចធ្វើឲ្យស្ករក្នុងឈាមឡើង។ ក្នុងពេលដំណាលគ្នា ជំងឺទឹកនោមផ្អែមរបស់លោកអ្នកកាន់តែពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លង។ ដូច្នេះ ត្រូវរៀបចំទុកមុន ដូចជាអាហារសម្រន់ដែលមានភាពងាយស្រួលទៅលើក្រពះដែលអាចផ្តល់នូវជាតិទឹក និងជាតិស្ករគ្រប់គ្រាន់។ សូមពិនិត្យមើលជាតិស្ករនៅក្នុងឈាមឲ្យបានញឹកញាប់នៅពេលលោកអ្នកឈឺនិង គួរដឹងផងថាពេលណាត្រូវទៅជួបគ្រូពេទ្យ។ ហើយកុំភ្លេចទទួលថ្នាំវ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់ឆ្នាំផង។

៥/ គ្រប់គ្រងថង់ថ្នាំ
បើលោកអ្នកលេបថ្នាំឬ ប្រើថ្នាំចាក់ សូមរៀបចំថ្នាំជាថង់ៗ និងប្រដាប់ប្រដាត្រៀមទុកសម្រាប់៣ថ្ងៃ ក្នុងករណីមានអាសន្ន។ ដោយសារតែថ្នាំទឹកនោមផ្អែមខ្លះអាចប៉ះពាល់ដល់ថ្នាំដទៃទៀត ដូចនេះ សូមប្រាប់គ្រូពេទ្យមុននឹងប្រើថ្នាំអ្វីថ្មី(ថ្នាំដែលលោកអ្នកទិញដោយគ្មានវេជ្ជបញ្ជា)។

៦/ ប្រឆាំងនឹងភាពតានតឹង(Stress)រាល់ថ្ងៃ
កាត់បន្ថយភាពតានតឹងនៅក្នុងជីវិតរបស់លោកអ្នកឲ្យបានច្រើន ព្រោះវាអាចបង្កើនជាតិស្ករនៅក្នុងឈាម ។ លំហាត់ប្រាណ គឺជាវិធីដ៏ល្អមួយ ដើម្បីបន្ធូរភាពតានតឹងព្រោះ វាបង្កើនកម្រិតសារធាតុគីមីនៅក្នុងខួរក្បាលដែលធ្វើឲ្យលោកអ្នកមានអារម្មណ៍ល្អ។ មានមធ្យោបាយជាច្រើន ដើម្បីទទួលបានភាពសកម្មដូចជា ធ្វើការហាត់ប្រាណ ចូលរួមក្នុងក្រុមកីឡាផ្សេងៗ ឬរៀនរាំ។

៧/ ហាត់ប្រាណក្នុងវគ្គខ្លីៗ
មិនចាំបាច់ហាត់ប្រាណឲ្យសកម្មខ្លាំងក្នុងពេលតែមួយពេកទេ អាចបង្កើនវាពីមួយថ្ងៃទៅមួយថ្ងៃដូចជា ការដើររយៈពេល ១០នាទីអោយបាន៣ដង គឺល្អដូច ៣០នាទីក្នុងពេលតែមួយ។ ការធ្វើលំហាត់ប្រាណជាទៀងទាត់ និងមធ្យមនឹងធ្វើឲ្យលោកអ្នកមានសុខភាពល្អ ដោយវាជួយកាត់បន្ថយជាតិស្ករ សម្ពាធឈាម ជាតិខ្លាញ់កូឡេស្តេរ៉ូល និងបន្ថយភាពតានតឹង។

៨/ សាកល្បងកម្លាំងហាត់ប្រាណ
អាចទប់ស្កាត់ការបាត់បង់សាច់ដុំ ប្រសិនបើលោកអ្នកធ្វើការហ្វឹកហាត់កម្លាំងដូចជា ការលើកទម្ងន់ ឬប្រើឧបករណ៍ធ្ងន់ៗ។ ការសិក្សាបានបង្ហាញថាវាក៏ធ្វើឲ្យប្រសើរឡើងដោយរាងកាយរបស់អ្នកប្រើអាំងស៊ុយលីន និងស្ករ ហើយជាការពិតណាស់ វាជាវិធីដ៏ល្អមួយ ដើម្បីសម្រកទម្ងន់ផងដែរ។

៩/ ពិនិត្យជើង រៀងរាល់យប់
ប្រើកញ្ចក់ឆ្លុះ​ឬសួរអ្នកណាម្នាក់ឲ្យជួយរកមើលមានហើម ឬផ្លាស់ប្តូរពណ៌ស្បែកឬ មានមុតវត្ថុអ្វីមួយ និងមើលតាមចង្វែកជើងផងដែរ។ ប្រសិនបើអ្នកឃើញអ្វីមួយសូមទូរស័ព្ទទៅគ្រូពេទ្យភ្លាម ដើម្បីរាយការណ៍អំពីអាការៈរោគ។ ព្យាយាមថែរក្សាទម្លាប់ប្រចាំថ្ងៃជានិច្ច ដោយលាងសម្អាតជើងនិងធ្វើឲ្យស្បែកមានសំណើម ជារៀងរាល់ថ្ងៃដោយស្ថិតក្រោមកែវភ្នែករបស់លោកអ្នក។

១០/ ផ្ដាច់បារី
ដើម្បីផ្តាច់បារីលោកអ្នកត្រូវត្រៀមខ្លួនជាស្រេច និងសូមជ្រើសរើសកាលបរិច្ឆេទឲ្យជាក់លាក់ណាមួយ។ លោកអ្នកប្រហែលជាត្រូវការជំនួយ ដើម្បីយកឈ្នះផ្នែកផ្លូវចិត្ត និងរាងកាយនៃការញៀនជាតិនីកូទីន(បារី) ដូចជាកម្មវិធីបញ្ឈប់ការជក់បារី ក្រុមជំនួយនិងហាត់ប្រាណជាក្រុម(យ៉ូហ្គា តៃឈី)។ ឱកាសទទួលបានជោគជ័យ គឺវាអាស្រ័យលើខ្លួនលោកអ្នកទាំងស្រុង។

១១/ ពិសាគ្រឿងស្រវឹងជាមួយ តែអាហារ
គ្រឿងស្រវឹងអាចផឹកម្តងម្កាលបាន តែត្រូវមានអាហារញ៉ាំរួមជាមួយនឹងវា ព្រោះស្រាអាចបណ្តាលឲ្យជាតិស្ករនៅក្នុងឈាមចុះទាប។ ភេសជ្ជៈលាយអាចបង្កើនជាតិស្ករក្នុងឈាម ដូចជាទឹកផ្លែឈើ ទឹកក្រូច ឬទឹកសូដា ​ហើយត្រូវមានទឹកគ្រប់គ្រាន់សម្រាប់ផឹក នៅពេលលោកអ្នកស្រេកទឹក។ ស្ត្រីមិនគួរផឹកគ្រឿងស្រវឹងលើសពីមួយកែវក្នុងមួយថ្ងៃ ហើយបុរសមិនលើសពីពីរកែវទេ។

សារសំខាន់ៗរបស់លោកវជ្ជបណ្ឌិត ៖​ សូមលោកអ្នកត្រូវយល់ដឹងថា ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ និងអាចបង្កឲ្យមានផលវិបាកផ្សេងៗដូចជាខូចតម្រងនោម គាំងបេះដូងស្លាប់​ ខូចមួយចំហៀងខ្លួន ដំបៅមើលមិនជា កាត់អវៈយវៈ។ល។ ដើម្បីទទួលបានលទ្ធផលល្អក្នុងការព្យាបាល​ មិនមែនពឹងផ្អែកទៅលើតែវេជ្ជបណ្ឌិត ឬឱសថតែមួយមុខនោះទេគឺ ពាក់កណ្តាល(៥០%)ទៀត វាអាស្រ័យលើខ្លួនអ្នកជំងឺផ្ទាល់ តាមរយៈការលេបថ្នាំនិងមកតាមណាត់ឲ្យទៀងទាត់ ហើយធ្វើតាមអ្វីដែលខ្ញុំបាទបានបកស្រាយខាងលើ។

បកស្រាយដោយ ៖ លោក វេជ្ជបណ្ឌិត នៅ គីមសាន ជាវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជំងឺទូទៅប្រចាំនៅ បន្ទប់ពិគ្រោះ ព្យាបាលជំងឺ វេជ្ជ.​ នៅ គីមសាន(Diabetes Care Clinic, Phnom Penh)

.tips

05/07/2023

លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់?

គ្នាយើងភាគច្រើនឲ្យតែឮជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ អាចគិតថាដូចគ្នា ជាជំងឺតែមួយ ប៉ុន្តែរឿងនេះជាការភ័ន្តច្រឡំ ព្រោះទាំងពីរមិនដូចគ្នាទេ គ្រាន់តែថាករណីខ្លះអាចមានទំនាក់ទំនងនឹងគ្នាប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ច្បាស់ជាដឹងមិនខាន។

១- ជំងឺលើសឈាម

លើសឈាម ជាជំងឺរ៉ាំរ៉ៃ កើតឡើង ពេលសម្ពាធឈាមឡើងខ្ពស់រហូត ដោយមិនទាក់ទងជាមួយអ្វីយើងញ៉ាំ ឬសកម្មភាពយើងបានធ្វើនោះទេ។ យ៉ាងណា កត្តារស់នៅប្រចាំថ្ងៃ ជាមូលហេតុធំមួយនាំឲ្យកើតជំងឺនេះ។ ផឹកស្រា ជក់បារីជាប្រចាំ ធាត់លើសគីឡូ ញ៉ាំប្រៃ មានជំងឺរ៉ាំរ៉ៃ ដូចជា ទឹកនោមផ្អែម សុទ្ធតែប្រឈមមុខខ្ពស់នឹងជំងឺលើសឈាម។ ដោយសារលើសឈាមជាជំងឺតំណពូជ មានសមាជិកគ្រួសារកើត​ជំងឺនេះ យើងកាន់​មានភាគរយខ្ពស់ប្រឈមមុខកើតជំងឺនេះដូចគ្នា។

ពេលសម្ពាធឈាម ១២០/៨០ មិល្លីម៉ែត្របារត និង ១៤០/៩០ មិលី្លម៉ែត្របារត ជាសញ្ញាបង្ហាញថាអាចវិវត្តទៅរកជំងឺនេះ បើយើងមិនមានវិធានការបញ្ចុះសម្ពាធឈាមទេនោះ។

ដើម្បីបញ្ចុះសម្ពាធឈាម ត្រូវផ្លាស់ប្ដូរការរស់នៅ ឈប់ផឹកស្រា ឬជក់បារី បន្ថយការញ៉ាំកាហ្វេ បន្ថយអំបិល ឬអាហារប្រៃ ហើយបើមានជំងឺរ៉ាំរ៉ៃផ្សេងទៀត ឆាប់ទៅរកគ្រូពេទ្យ។ គ្នាយើងមានសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ត្រូវលេបថ្នាំដើម្បីបញ្ចុះឈាម។

សរុបសេចក្តី សម្ពាធឈាមឡើងខ្ពស់មិនមែនបានន័យថា យើងមានជំងឺលើសឈាមទេ ប៉ុន្តែត្រូវរស់នៅប្រកបដោយផាសុកភាព និងជួបគ្រូពេទ្យជាប្រចាំដើម្បីតាមដានស្ថានភាពឈាម។

២- សម្ពាធឈាមឡើងខ្ពស់

កម្រិតសម្ពាធឈាមល្អ ស្ថិតនោចន្លោះ ៩០/៦០ មិល្លីម៉ែត្របារត ១២០/៨០ មិល្លីម៉ែត្របារត។ ក្នុងករណីកើនដល់ ១៤០/៩០ មិល្លីម៉ែត្របារត មានន័យថាឡើងសម្ពាធឈាម ព្រោះសម្ពាធឈាមមនុស្សម្នាក់ៗមិននៅថេររហូតទេ អាចកើនឡើងទៅតាមអារម្មណ៍ សកម្មភាព និងអាហារយើងញ៉ាំ ដូចជា ធ្វើសកម្មភាពខ្លាំង (រត់ ជិះកង់ ឡើងជណ្តើរ) ឬពេលផឹកកាហ្វេ ភិតភ័យជាដើម។ ប៉ុន្តែ វានឹងត្រឡប់មកធម្មតាវិញនៅពេលក្រោយ។

ករណីយើងវាស់សម្ពាធឈាមហើយឃើញថាកើនឡើងតែមួយពេលៗបែបនេះ មានន័យថាយើងមិនមែនមានជំងឺលើសឈាមទេ។

28/06/2023

មានកុមារកម្ពុជាប៉ុន្មាននាក់ត្រូវខូចក្រលៀន កើតជម្ងឺទឹកនោមផ្អែមប្រភេទ១ ត្រូវលាងឈាម ត្រូវចាក់អាំងស៊ុយលីនមួយជីវិត ដោយសារភាពចង់មានបានរបស់ក្រុមហ៊ុនភេសផ្ផ: ជាពិសេសលក់ទឹកភេសផ្ផ:ផ្អែមៗនៅតាមសាលារៀន។
👏តើគាំទ្រទេអោយមានសារប្រមានលើកំប៉ុងភេសផ្ផ:ដូចស្រា បារី
⛔️ពិសារភេសផ្ផ:ផ្អែមនាំខូចក្រលៀន កើតជម្ងឺទឹកនោមផ្អែម⛔️

25/06/2023

#ការអប់រំចិត្ត #ព្រះធម៌

22/06/2023

លម្អិត​រឿង​ទឹកនោម​ផ្អែម​គ្រប់​ប្រភេទ និង​មូលហេតុ​​ងាយ​កើត

គ្នា​យើង​ភាគ​ច្រើន ឲ្យ​តែ​ឃើញ​អ្នក​ផ្ទះ ឬមិត្ត​ភក្តិ​ញ៉ាំ​របស់​ផ្អែមៗ ច្បាស់​ណាស់ តែង​ព្រមាន​ភ្លាមៗ “ប្រយ័ត្ន​កើត​ទឹក​នោម​ផ្អែមទៅ” ត្រូវអត់? ប៉ុន្តែ​ត្រូវ​ដឹង​ផង ទឹក​នោម​ផ្អែម​មាន​ប៉ុន្មាន​ប្រភេទ ហើយ​មិន​មែន​ញ៉ាំ​ផ្អែម​តែ​មួយ​មុខ​ទេ នៅមាន​កត្តា​ជាច្រើន​ទៀត​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ដ៏​រ៉ាំរ៉ៃមួយនេះ។

១- ប្រភេទទឹកនោម​ផ្អែម

ជំងឺ​ទឹក​នោម​ផ្អែមមាន​ទាំង​អស់ ៣​ ប្រភេទ គឺប្រភេទ១ ប្រភេទ២ និង​ទឹក​នោម​ផ្អែម​ពេល​ពពោះ។

– ទឹក​នោម​ផ្អែម​ប្រភេទ១៖ ច្រើន​រក​ឃើញ​ដំបូង​នៅ​លើ​អូន​តូច។ កើត​ឡើង​ដោយ​សារ​ខ្លួន​ប្រាណ​មិន​អាច​ផលិត​អ័រម៉ូន​អាំង​ស៊ុយ​លីន មិន​អាចទាញ​យក​ស្ករ​ទៅ​ប្រើ​ក្នុង​កោសិកា​បាន។ អាំងស៊ុយលីនមិន​គ្រប់​គ្រាន់ ធ្វើ​ឲ្យ​ស្ករ​នៅ​ក្នុង​ឈាម​កើន​ឡើង នាំ​ឲ្យ​ខូច​សរីរាង្គផ្សេងៗ​ក្នុង​ខ្លួន។

– ទឹក​នោម​ផ្អែម​ប្រភេទ២៖ កើត​ឡើង​ដោយ​សារ​ខ្លួន​ប្រាណ​មិន​អាច​យក​អាំងស៊ុយលីន​ទៅ​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ។ រាងកាយ​យើង​មាន​ជំងឺនេះ នៅ​តែ​ផលិត​អាំងស៊ុយលីន​បាន ប៉ុន្តែមិនមាន​តុល្យភាព​ជាមួយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​ មាន​ច្រើន​នោះ​ទេ។ ធាត់​ខ្លាំង​ពេក ក៏អាច​ប្រឈម​កើត​ទឹកនោមផ្អែម​ប្រភេទ​នេះ​ផង​ដែរ។

– ទឹកនោម​ផ្អែម​លើ​ស្រ្តី​ពពោះ៖ គឺ​លក្ខខណ្ឌ​បណ្តោះ​អាសន្ន ព្រោះ​ស្រីៗ​ជា​ធម្មតា នឹង​កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​អំឡុង​ពេល​កំពុង​ពពោះ ហើយ​បាត់​ទៅ​វិញ​នៅ​ពេល​សម្រាល។

២- កត្តា​ជាច្រើន​នាំ​ឲ្យ​យើង​កើត​ជំងឺនេះ​


Continue Reading
– កត្តា​ហ្សែន

នៅ​មិន​ទាន់​មាន​ការ​ពន្យល់​ច្បាស់​លាស់ពី​មូល​ហេតុ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​១​ នៅ​ឡើយ​ទេ។ ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ​អាច​ជា​កត្តា​ប្រឈម​មួយ។ ឧទាហរណ៍៖ ប្រុសៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ កូន​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ ១-១៧%។ ស្រដៀង​គ្នា​ដែរ ស្រីៗ​មាន​ជំងឺ​នេះ​ក៏​អាច​នឹង​បន្ត​ទៅ​កូន​ដូច​គ្នា។ អត្រា​ប្រឈម​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​១ លើ​ក្មេង​មាន ១% បើ​សិន​ជា​សម្រាល​កូន​ក្រោយ​អាយុ​ ២៥ឆ្នាំ ឬ​ចាស់​ជាង​នេះ។

បើ​ប៉ាម៉ាក់​មាន​ទឹក​នោម​ផ្អែម​ប្រភេទ​២ អូនៗ​ក៏​មាន​កត្តា​ប្រឈម​ដូច​គ្នា។ ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ ទាក់​ទង​នឹង​ទម្លាប់​រស់​នៅ អូនៗ​អាច​ទទួល​ទម្លាប់​រស់​នៅ​ពី​ប៉ា​ម៉ាក់ ដែល​ជា​កត្តា​ប្រឈម​យ៉ាង​ចម្បង។

អូនៗ​មាន​ទាំង​ប៉ា ទាំង​ម៉ាក់​កើត​ទឹក​នោម​ផ្អែម​ប្រភេទ​២ បង្ក​ឱកាស​កើត​រហូត​ដល់ ៥០%។ ចំពោះ​អូនៗ មាន​ប៉ា​ម៉ាក់​កើត​ជំងឺ​នេះ​មុន​អាយុ ៥០ឆ្នាំ កាន់តែ​ប្រឈម​កើត​ជំងឺ​នេះ​ជាង​ក្មេងៗ​ធម្មតា ពី ១-៧ ដង​ឯណោះ។

ស្រីៗកាន់​តែ​មាន​ការ​ប្រឈម​ខ្ពស់​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ (Gestational Diabetes) បើ​មាន​សាច់​ញាតិ​ជិត​ស្និទ្ធ​ណា​ម្នាក់​កើត​ជំងឺ​នេះ។

– កត្តាបរិស្ថានខាងក្រៅ

ករណី​ខ្លះ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ បង្ក​ឡើង​ដោយ​វីរុស​មិន​ស្គាល់​មុខ។ អាកាស​ធាតុ​ត្រជាក់ ក៏​អាច​ជា​កត្តា​រួម​ផ្សំ​ផង​ដែរ ហើយ​គ្រូ​ពេទ្យច្រើន​រក​ឃើញ​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ១ នៅ​ខែ​ត្រជាក់​។

– ទម្លាប់​រស់​នៅ

របប​អាហារ៖ កូនមិន​បៅ​ដោះ​ម៉ាក់ៗ ឬ​ញាំ​អាហារ​រឹង​នៅវ័យ​ក្មេងពេក ប្រឈម​មុខ​​កើត​ជំងឺ​ទឹក​នោម​ផ្អែម ហើយ​ក៏​មិន​ខុស​គ្នា​ដែរ សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះសុខភាព។
របៀប​រស់​នៅ៖ របៀប​រស់​នៅ គឺ​ជា​កត្តា​មួយនាំ​ឲ្យកើត​ជំងឺ​ទឹក​នោម​ផ្អែម ដូចជា ធាត់​ខ្លាំង​ពេក មិន​ហាត់​ប្រាណ មិន​មាន​សកម្មភាព​រាង​កាយ និង​ជក់​បារី។
– បញ្ហា​សុខភាព

បើ​មាន​បញ្ហា​សុខភាព​ដូច​ខាង​ក្រោម ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម៖

ជំងឺ​ស្បែក​ឡើង​ពណ៌​ក្រមៅ​ជាង​មុន (Acanthosis nigricans)
ជំងឺ​លើសឈាម (សម្ពាធ​ឈាម​លើស​ពី ១៤០/៩០ មិលី្លម៉ែត្រ​បារត)
លើស​ជាតិ​ខ្លាញ់ (Hight cholesterol)
បណ្ដុំ​រោគ​សញ្ញាដុំ​គីសច្រើន​ក្នុង​ក្រពេញ​អូវែ (Polycystic o***y syndrome (PCOS))
បម្រុង​កើត​ជំងឺ​ទឹក​នោម​ផ្អែម (ជាតិ​ស្ករ​ឡើង​ខ្ពស់​ខុស​ធម្មតា) តែ​មិន​ទាន់​បង្ក​ជា​ជំងឺ​នៅ​ឡើយ
ជាតិ​ខ្លាញ់​ចាប់​ពី ២៥០ មិល្លីក្រាម/​ដេស៊ីលីត្រឈាម ឬ​ខ្ពស់​ជាង​នេះ។

ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២ បើ​ស្រីៗផ្តល់​កំណើត​កូន​ ​មាន​ទម្ងន់​ចាប់​ពី ៤ គីឡូក្រាម​ឡើង។

– កត្តា​អាយុ

មនុស្ស​ច្រើន​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ពេល​អាយុ​កាន់​តែ​ច្រើន។ មជ្ឈ​មណ្ឌល​ការ​ពារ និង​គ្រប់​គ្រង​ជំងឺ​អាមេរិក (CDC) ណែ​នាំ​ថា ពេល​​មាន​អាយុ​លើស​ពី​អាយុ ៤៥ឆ្នាំ គួរ​ទៅ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​ទឹក​នោម​ផ្អែម ជាពិសេស​អ្នក​លើស​ទម្ងន់។

ទោះ​បី​មាន​កត្តា​ប្រឈម​ទាំង​នេះ​ក៏​ដោយ ក៏​មិន​អាច​សន្មត់​ថា​យើង​នឹង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​នោះ​ដែរ ហើយ​កត្តា​ដែល​សំខាន់ គឺ​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃមនុស្ស​ម្នាក់ៗ។ ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ សូម​ផ្លាស់​ប្តូរ​ការរស់​នៅ​មាន​ផាសុក​ភាព និង​ញ៉ាំ​របបអាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ។
Kru pet

12/03/2023

"លាងឈាម"
៩៥% អ្នកលាងឈាម ជាមនុស្សប្រុស🕺ស្រី💃ដែលចូលចិត្តពិសាគ្រឿងស្រវឹង (ស្រា ស្រាបៀរ) ជក់បារី ។ ជួបជុំគ្នាផឹកសប្បាយណាស់ កន្លះកេសម្នាក់ឯង "ធម្មតា" មិនទាន់ឈឺ មិនទាន់អីទេ ។ អ្នកខ្លះផឹកសឹងរាល់ថ្ងៃ កំលាំងនៅមាន តែដល់វ័យចាស់បន្តិចទៅ ក្រពះ ថ្លើម លំពែង ក្រលៀន (តម្រងនោម) ក៏ចាប់ផ្ដើមខូច ។ មានលុយច្រើនមិនអីទេ អាចរស់បានយូរបន្តិច ។ ជាទូទៅ អ្នកផឹកមិនមានពេលហាត់ប្រាណនោះទេ ព្រោះពួកគាត់រវល់ផឹក ៕
#វេជ្ជបណ្ឌិត_កម្ពុជា

22/11/2022

អាហារដែលអាចជួយបញ្ចុះជាតិស្ករក្នុងឈាមបាន
មានជំងឺទឹកនោមផ្អែម មានន័យថា អ្នកគួរតែប្រុងប្រយ័ត្នច្រើន ជាពិសេសអាហារដែលញ៉ាំតែម្តង។ អ្នកគួរតែច្រើសរើសអាហារញ៉ាំប្រកបដោយការគិតគូរច្បាស់លាស់ដើម្បីកុំឲ្យលើសជាតិស្ករក្នុងឈាម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាហារដើរតួនាទីសំខាន់មួយក្នុងការថែរក្សាជាតិស្ករក្នុងឈាម។ មានអាហារច្រើនទៀតដែលផ្ទុកទៅដោយជីវជាតិ ប៉ុន្តែមានជាតិស្ករខ្ពស់ ដែលអ្នកជំងឺទឹកនោមផ្អែមត្រូវចៀសវាង។ ខាងក្រោមនេះ ខ្ញុំសូមណែនាំអាហារមួយចំនួនដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមជ្រើសរើសទទួលទានបាន៖
បន្លែពណ៌បៃតង
បន្លែប្រភេទនេះផ្ទុកទៅដោយជីវជាតិច្រើនសម្រាប់រក្សារាងកាយឲ្យមានសុខភាពល្អ តែមានកាឡូរីទាប។ ការញ៉ាំបន្លែពណ៌បៃតងក៏ជួយគ្រប់គ្រងជាតិស្ករបានយ៉ាងល្អដែរ។ ក្រៅពីនេះអ្នកនឹងទទួលបានប្រយោជន៍បន្ថែមដូចជា ព្យាបាលការស្លេកស្លាំង ថែរក្សាស្បែកឲ្យនៅសុខភាពល្អ ពង្រឹងដល់សុខភាពភ្នែក និងបេះដូងសរសៃឈាម។
ជាតិសរសៃ
អាហារសម្បូរជាតិសរសៃអាចជួយគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។ ជាតិសរសៃនឹងពង្រឹងដល់ការរំលាយអាហារ និងជួយឲ្យឆ្អែតបានយូរ។ ជាតិសរសៃមានសមត្ថភាពបឺតស្រូបជាតិស្ករក្នុងឈាម និងជួយបញ្ចេញអាំងស៊ុយលីនក្នុងឈាមកាន់តែល្អ។ អាហារសម្បូរជាតសរសៃមានដូចជា គ្រាប់ធញ្ញជាតិ បន្លែពណ៌បៃតង ប្រូខូលី ការ៉ុត និងផ្លែបឺរីជាដើម។
ស៊ុត
ស៊ុតគឺជាអាហារមួយទៀតដែលជួយឲ្យអ្នកឆ្អែតបានយូរ ហើយផ្តល់សុខភាពទៀត។ ស៊ុតអាចពង្រឹងដល់ភាពស៊ាំរបស់អាំងស៊ុយលីន។ អ្នកជំងឺទឹកនោមផញអែមគួរតែញ៉ាំប្រូតេអ៊ីនកាន់តែច្រើន ហើយស៊ុតគឺជាជម្រើសដ៏អស្ចារ្យសម្រាប់ពួកគេហើយ។ វានឹងជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម ហើយបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ទៀត។
សម្បកឈើអែម
សម្បកឈើអែម សម្បូរអង់ទីអុកស៊ីដង់ណាស់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាជាច្រើនបានផ្តោតសំខាន់ទៅលើប្រយោជន៍នៃសម្ពកឈើអែមលើអ្នកជំងឺទឹកនោមផ្អែម។ សម្បកឈើអែមអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន ហើយក៏ពង្រឹងដល់ភាពស៊ាំរបស់អាំងស៊ុយលីនថែមទៀត៕

16/10/2022

យិនសុិនកាហ្វេ ដើម្បីសុខភាព ល្អបំផុតសម្រាប់លោកអ្នក

29/09/2022

អ្នកមានជំងឺលើសសម្ពាធឈាម កុំរំលងអាហារទាំងប៉ុន្មានមុខនេះ
សម្ពាធ​ឈាម​ខ្ពស់​ជា​ប្រចាំ ​អាច​បណ្ដាល​ឲ្យ​ខូច​សរសៃ​ឈាម​ ព្រម​ទាំង​ប៉ះពាល់​ដល់​សុខភាព​​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ យើង​អាច​គ្រប់គ្រង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ដោយ​វិធីសាស្ត្រ​ងាយ​ៗ ​​ខាង​ក្រោម​នេះ​៖
គ្រប់គ្រង​ទម្ងន់​ខ្លួន
​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ប្រៃ​
ហាត់ប្រាណ​ជា​ប្រចាំ​
ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​​អាច​​បញ្ចុះ​សម្ពាធ​ឈាម​បាន​​យ៉ាង​ឆាប់​រហ័ស​ ដោយ​ការ​ញ៉ាំ​អាហារ​ជាក់លាក់​មួយ​ចំនួន ដូចជា​គ្រាប់ធញ្ញជាតិ​ បន្លែ​ ផ្លែឈើ និង​ទឹក​ដោះ​គោ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ព្រម​ទាំង​ជៀសវាង​សារធាតុ​​កាហ្វេអ៊ីន ខ្លាញ់​ឆ្អែត និង​កូលេស្តេរ៉ូល​។
ពិត​ណាស់​ សម្ពាធ​ឈាម​ខ្ពស់​ អាច​នាំ​ឲ្យ​យើង​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ គាំង​បេះដូង ខូច​តម្រង​នោម​ បញ្ហា​ភ្នែក​ ការ​ចងចាំ​ និង​​សុខភាព​ផ្លូវ​ភេទ​។ ហេតុ​នេះ​ហើយ​​ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​ យើង​អាច​សាកល្បង​អាហារ​ប៉ុន្មាន​មុខ​នេះ​។
​កំពូល​អាហារ​ជួយ​​បញ្ចុះ​សម្ពាធ​ឈាម​
១. សាច់​ត្រី
ការ​ស្រាវជ្រាវ​បង្ហាញ​ថា ខ្លាញ់​អូមេហ្គា​៣ មាន​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​សុខភាព​បេះដូង ដោយ​កាត់បន្ថយ​ការ​រលាក​ និង​បញ្ចុះ​សម្ពាធ​ឈាម។ បន្ថែម​ពី​នេះ ខ្លាញ់​អូមេហ្គា​៣ ដែល​មាន​នៅ​ក្នុង​ត្រី​ត្រី​សាម៉ុន​ ធូណា​ សាឌីន ដែល​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។
២. គ្រាប់​ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ​
ទន្ទឹម​នឹង​នេះ​ដែរ គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន​ ដូចជា​គ្រាប់​ល្ពៅ​ដែល​សម្បូរ​ដោយអាមីណូ​អាស៊ីដ​ ប៉ូតាស្យូម និង​ម៉ាញេស្យូម ផ្ដល់​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​​ក្នុង​ការ​បញ្ចុះ​​សម្ពាធ​ឈាម​។
៣. បន្លែ និង​ផ្លែឈើ
ចំណែក​សារធាតុ​ចិញ្ចឹម​ដែល​មាន​នៅ​ក្នុង​​ក្រូច​ឆ្មារ ក្រូច និង​ក្រូច​ថ្លុង សុទ្ធ​តែ​មាន​ឥទ្ធិពល​​​ខ្លាំង​ក្នុង​ការ​បញ្ចុះ​សម្ពាធ​ឈាម​។ យ៉ាង​ណា​មិញ ផ្លែ​ក្រូច​ថ្លុង អាច​​បង្ក​ការ​រំខាន​ដល់​ការ​ប្រើប្រាស់​ថ្នាំ​​សម្រាប់​​ព្យាបាល​ជំងឺ​បេះដូង ដូច្នេះ​ហើយ​​ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ មុន​ពេល​បញ្ចូល​ផ្លែឈើ​មួយ​ប្រភេទ​​នេះ​ទៅ​ក្នុង​របប​អាហារ​។ ដូចគ្នា​នេះ​ដែរ ពពួក​ផ្លែ​ប៊ឺរី (ប្លូប៊ឺរី ស្រ្តប៊ឺរី ឈើរី) ក៏​អាច​ជួយ​​កាត់បន្ថយ​សម្ពាធ​ឈាម​ខ្ពស់​ផង​ដែរ​។ បន្ថែម​ពី​នេះ យើង​គួរ​ញ៉ាំ​ការ៉ុត និង​បន្លែ​ស្លឹក​បៃតង​ ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​​ឲ្យ​បាន​ល្អ​។
៤. ខ្លាញ់​មិន​ឆ្អែត
​ពពួក​ខ្លាញ់​មិន​ឆ្អែត​ ដូចជា​ប្រេង​អូលីវ ប្រេង​សណ្ដែក​សៀង ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​របប​អាហារ​សម្រាប់​គ្រប់គ្រង​សម្ពាធ​ឈាម​ខ្ពស់​។
https://hellokrupet.com

23/09/2022

អ្នកមានជំងឺទឹកនោមផ្អែមអាចញ៉ាំម្នាស់បានអត់?

អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ តែងតែតាមដានកម្រិតជាតិស្ករក្នុងឈាមជាប្រចាំ ព្រោះការគ្រប់គ្រងកម្រិតជាតិស្ករបានល្អបង្ហាញថា អ្នកជំងឺក៏មានសុខភាពល្អប្រសើ។ ដូច្នេះហើយការគ្រប់គ្រងកម្រិតជាតិស្ករត្រូវផ្ដើមចេញពីការទទួលទានអាហារប្រចាំថ្ងៃ​ ពិសេសភាគច្រើនត្រូវបង្ខំចិត្ដមើលរំលងប្រភេទ​អាហារដែលមានជាតិផ្អែមខ្លាំងតែម្ដង។
ចំពោះ ម្ចាស់ជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែម មិនត្រឹមតែផ្អែមធម្មតានោះទេ ថែមទាំងផ្អែមខ្លាំងជាប់មាត់ទៀតផង។ នេះជាមូលហេតុធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមភាគច្រើនភ័យខ្លាចនឹងញ៉ាំផ្លែឈើមួយនេះ។ ប៉ុន្ដែប្រសិនបើអ្នកជំងឺចង់ញ៉ាំតើគួរធ្វើបែបណា?
ជាក់ស្ដែងណាស់ ម្នាស់គឺជាផ្លែឈើដែលសម្បូរសារធាតុចិញ្ចឹមសំខាន់ៗយ៉ាងច្រើនជំនួយដល់សុខភាពរាងកាយ​ មានតម្រងនោម បេះដូង ថ្លើម និងពង្រឹងប្រព័ន្ធការពារ ដូចជា​ប្រភេទ វីតាមីន C ជាដើម។ ក្រៅពិនោះទៀត ​នៅមានវីតាមីន B ម៉ា​ញ៉េស្យូម ជាតិដែក ប៉ូតាស្យូម កាល់ស្យូម ប្រូតេអ៊ីន និងជាតិសរសៃផងដែរ។ លើសពីនេះ ម្នាស់គ្មានជាតិ កូលេស្ដេរ៉ូល ដែលអាចធ្វើឲ្យប៉ះពាល់ដល់ចរន្ដ​ឈាមនោះទេ​។
របៀបនៃការញ៉ាំផ្លែម្នាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម
ផ្លែម្នាស់ស្រស់ មានកម្រិតសន្ទស៍ជាតិស្ករ៦៦ (GI) ស្ថិតក្នុងកម្រិតមធ្យម នៃរវង្វាស់ជាតិស្ករក្នុងរបបអាហារ អ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ ដូច្នេះការទទួលទាន​ម្នាស់ក៏ត្រូវមានការប្រយ័ត្នផងដែរ។
អ្នកជំងឺទឹកនោមផ្អែមប្រភេទ២អាចញ៉ាំម្នាស់ បានក្នុងបរិមាណ ល្មម មិនច្រើនពេក ហើយជាប្រភេទម្នាស់ ដែលនៅស្រស់ មិនមែនជាប្រភេទម្នាស់ ដែលត្រូវបានកែច្នៃ ដូចជា ការច្រកកំប៉ុង ឬដំណាប់ទេ។ ប្រការដែលមិនអាចញ៉ាំម្នាស់កែច្នៃព្រោះផលិត​ផលអាចត្រូវបានបន្ថែមជាតិស្ករ ឬប្រើសាធាតុគីមីដើម្បីរក្សាគុណភាពជាហេតុប៉ះពាល់​ដល់សុខភាព។
លើសពីនេះទៅទៀត អ្នកជំងឺអាចញ៉ាំម្នាស់បានជាមួយ​អាហារដទៃបាន ដូចជាគ្រាប់ធញ្ញជាតិអាហារដែលមានជាតិសរសៃច្រើន ពិសេសប្រភេទអាហារមានកម្រិតជាតិស្ករទាបមិនបង្កឲ្យជាតិស្ករក្នុងឈាមឡើងបាន។
https://hellokrupet.com

08/09/2022

ផលវិបាកជំងឺទឹកនោមផ្អែម មាន​អ្វីខ្លះ?

អ្នកជំងឺទឹកនោមផ្អែម អាចវិវត្ត​ទៅ​ជា​បញ្ហា​មួយចំនួន​ទៀតដូចជា៖ - ជំងឺបេះដូង - មានបញ្ហាភ្នែក - តម្រងនោមមានផលវិបាក (ខូចតម្រងនោម) - ជំងឺដាច់សរសៃឈាមខួរក្បាល - ការខូចខាតសរសៃប្រសាទ - ខ្សោយការស្តាប់ - បញ្ហាជើង (ដំបៅ ឬកាត់ជើង)
https://hellokrupet.com/

Want your business to be the top-listed Grocery Store in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

កំរិតជាតិស្ករ….ធម្មតា || ត្រៀមកើតទឹកនោមផ្អែម ||ជំងឺទឹកនោមផ្អែម

Address


#9/10A, 5 Nation Road Sang
Phnom Penh
12100
Other Health Food Shops in Phnom Penh (show all)
All About Khmer Food All About Khmer Food
Stung Meanchey 3
Phnom Penh, 120605

Follow us for authentic Cambodian food.

Ladybug Cambodia By Sethika Ladybug Cambodia By Sethika
PP
Phnom Penh, 72181

Ladybug Cambodia By Sethika

House of snack តៀមអាហារសុខភាព byroth House of snack តៀមអាហារសុខភាព byroth
Ampov
Phnom Penh, 124555

We sell many kinds of healthy foods and snacks. Basically, we sell anything that is snackable.

ផ្សារកសិផលធម្មជាតិ ៩៧ ផ្សារកសិផលធម្មជាតិ ៩៧
Military Brigade 70, National Highway 3, DK 17, Phum Thnal Bambaek, Sangkat Chaom Chau 3, Khan Pou Senchey, 120911
Phnom Penh, 12350

ផ្សារកសិផលធម្មជាតិ ៩៧ គិតពីសុខភាពជ?

Sybell Paris សុីប៊ែល ប៉ារីស Sybell Paris សុីប៊ែល ប៉ារីស
Phnom Penh
Phnom Penh

យាយក្រូច Online Shop II

ថាមពលបុរស ថាមពលបុរស
Phnom Penh, 12000

Men Product, Health Men

Mak Steav’s cooking Mak Steav’s cooking
217
Phnom Penh, STUNGMEANCHEY

សូមស្វាគមន៏មកាន់ទំព័រអាហារសុខភាពនិងរបៀបធ្វើម្ហូបឆ្ងាញ់ៗ

Food Van Food Van
St 155
Phnom Penh, 12310

Food Van provides healthy food with high quality with a convenient services (delivery) to customers. We aim to make a better living life that you can enjoy the food taste easily.

Ah Srors Ah Srors
អាសយដ្ឋាន ស្មាច់មានជ័យ. ខេមរះភូមិន្ទ. 096318808
Phnom Penh, 1234

we'll come.096318808

លក់អង្ករធម្មជាតិ - មានប្រភពច្បាស់លាស់ លក់អង្ករធម្មជាតិ - មានប្រភពច្បាស់លាស់
Street 210
Phnom Penh

លក់អង្ករធម្មជាតិ អង្ករសម្រូប បោះដុំ និងរាយ និងជួយបង្កើតអាជីវកម្មអង្ករ ។ 092 999 646

ចុងភៅ លីម ម៉េង - Lim Meng Catering Services ចុងភៅ លីម ម៉េង - Lim Meng Catering Services
Phnom Penh

ចុងភៅ លីម ម៉េង មានទទួលធ្វើម្ហូបគ្រប?

ម្ជូរយើង - Sours ម្ជូរយើង - Sours
77 BT
Phnom Penh

ម្ជូរស្រស់ អំបិលឆ្ងាញ់ មិនប្រើប៊ុី?