CheasimSamaky High Shcool

វិទ្យាយល័យជាស៊ីមសាមគ្គី

17/01/2024

ការប្រកួតមិត្តភាព🤜🏻🤛🏻
វិទ្យាល័យ ជាស៊ីម សាមគ្គី VS AZURE BLITZ UNITED
ថ្ងៃទី 28 ខែ មករា ឆ្នាំ2024
វេលាម៉ោង 9-11
🏟️លេងនៅវិទ្យាល័យជាស៊ីមសាមគ្គី
សូមហ្វេនៗទាំងអស់គ្នាចូលរួមទស្សនាឱ្យបានច្រើនដើម្បីផ្ដល់កម្លាំងចិត្តឲ្យពួកយើង

15/01/2024

ឪកាសក្លាយជាយុវជនឆន្ទៈ នៃសង្ក្រាន្តឆន្ទៈបានមកដល់ហើយ💛

សង្ក្រាន្តឆន្ទៈក្រោមប្រធានបទសង្ក្រាន្តយុវជនដើម្បីវប្បធម៌ប្រារព្ធក្នុងទីតាំងវិទ្យាល័យជាសុីមសាមគ្គីបានមកដល់និងផ្ដល់ឪកាសជាពិសេសដល់យុវជនស្ម័គ្រចិត្តដែលមានឆន្ទៈជាអាទិភាពក្នុងការកសាង ទំនាក់ទំនង សមត្ថភាព ចំណេះដឹង បទពិសោធន៍និងបន្ថែមរសជាតិជីវិតឲ្យកាន់តែមានក្លិននិងពណ៌ឆើតឆាយ។

ដូច្នេះបើចង់បន្ថែមរសជាតិឲ្យជីវិតនិងអាចលើកស្ទួយវិស័យសង្ក្រាន្តក្នុងប្រទេសកម្ពុជាអាចចុះឈ្មោះតាម តំណលីងនេះបាន។

[តំណលីង ]https://forms.gle/A1ftL4LrkBFwLwvZA

#សង្ក្រាន្តឆន្ទៈជំនាន់ទី២
#សង្ក្រាន្តយុវជនដើម្បីវប្បធម៌
#វិទ្យាល័យជាសុីមសាមគ្គី

Photos from CheasimSamaky High Shcool's post 25/12/2023

សាខា កក្រក រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី​ ២៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ បានប្រារព្ធអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣​ ក្រោមប្រធានបទ “ ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍ ” ដោយបានការចូលរួមជាអធិបតីភាពពីលោក ជិន ប៊ុន ធឿន នាយកប្រតិបត្តិសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីតំណាងមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ មន្ត្រីប្រតិបត្តិសាខា មន្ត្រីអនុសាខាខណ្ឌទាំង១៤ អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន២០០នាក់ ។

បន្ទាប់ពីលោក ប៉ាត់ ប៊ុនផា ប្រធានការិយាល័យធនធានមនុស្ស និងអភិវឌ្ឍន៍ស្ថាប័នសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ បានឡេីងរាយការណ៍ពីសកម្មភាពការងាររបស់អ្នកស្ម័គ្រចិត្ត​ និងយុវជនកាកបាទក្រហមកម្ពុជា​ សាខារាជធានីភ្នំពេញ​ ដែលអនុវត្តសម្រេចបានក្នុងឆ្នាំ២០២៣​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤​ ព្រមទាំងតំណាងអ្នកស្ម័គ្រចិត្ត​ បានឡេីងប្តេជ្ញាចិត្តនឹងខិតខំបន្តបំពេញការងាររបស់ខ្លួនឱ្យបានកាន់តែល្អប្រសេីរ​ និងសកម្មខ្លាំងក្លាជាមុនបន្ថែមទៀតរួចមក

ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់​អង្គពិធីទាំងមូលប្រកបដោយក្តីនឹករលឹក ។ លោកបានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្តនេះគឺ ដេីម្បីសម្តែងនូវការទទួលស្គាល់នូវស្នាដៃ និងផ្ដល់នូវគុណតម្លៃចំពោះការលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់អ្នកស្ម័គ្រចិត្តរាប់លាននាក់ នៅទូទាំងសកលលោក ជាពិសេសប្រតិបត្តិករជួរមុខនៅតាមមូលដ្ឋាន នៅថ្នាក់ជាតិ និងអន្តរជាតិ ដែលកំពុងរួមកម្លាំងសាមគ្គី ជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងមមាញឹក ក្នុងបេសកកម្មដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបុព្វហេតុមនុស្សជាតិ សុខុមាលភាពសង្គម និងការអភិវឌ្ឍរីកចំរើន ក្នុងសុខសន្តិភាពរបស់ភពផែនដីយើង​ ។ ជាមួយគ្នានេះ​ លោកនាយកប្រតិបត្តិសាខា ក៏ថ្លែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ មិនខ្លាចនឿយហត់ ជំនះគ្រប់ឧបសគ្គ និងបញ្ហាប្រឈមនានា ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម, ការផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត, ការលើកកម្ពស់សីលធម៌សង្គម, លើកកម្ពស់វប្បធម៌អហឹង្សា និងសន្តិភាព, លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ, លើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះ, អប់រំផ្សព្វផ្សាយបន្សំខ្លួន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដើម្បីភាពធន់សហគមន៍ តាមរយៈការនាំយកនូវសារគន្លឹះសំខាន់ៗ ទៅដល់ប្រជាពលរដ្ឋនៅតាមភូមិ/ឃុំ/សង្កាត់ដោយផ្ទាល់តាមខ្នងផ្ទះ, ធ្វើសកម្មភាពមិត្ត-អប់រំ-មិត្ត, មិត្ត-ជួយ-មិត្ត, ចល័តក្នុងសហគមន៍​ និងអប់រំផ្សព្វផ្សាយដោយប្រយោលតាមបណ្តាញសង្គម និងតាមប្រព័ន្ធព័ត៌មាននានា បានយ៉ាងទូលំទូលាយទូទាំងប្រទេស​ ។ ប្រធានបទ “ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍” នេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងពីបេសកកម្មរួមរបស់សមាគមជាតិ ក្នុងការបន្តពង្រឹងប្រតិបត្តិការតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ តាមទិសស្លោក “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល”​ តាមរយៈការពង្រឹងតួនាទីស្នូលរបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យចូលរួមបានយ៉ាងពេញលេញក្នុងការឆ្លើយតបបានទៅនឹងបញ្ហាប្រឈមនានា, ការលើកកម្ពស់សុខភាពសាធារណៈ, ការលើកកម្ពស់បរិស្ថានបៃតងស្អាត, ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ, ការលើកកម្ពស់សុខុមាលភាពសង្គមប្រកបដោយ
បរិយាបន្ន​ ។

សូមបញ្ជាក់ថា៖​ ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២៣​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមផ្ញើជូនបងប្អូនជនរួមជាតិ​ អ្នកស្មគ្រ័ចិត្តគ្រប់លំដាប់ថ្នាក់​ នូវអនុសាសន៍ដូចតទៅ៖
១- សូមគណៈកិត្តិយសគ្រប់លំដាប់ថ្នាក់, គណៈកម្មាធិការសាខា-អនុសាខា បន្តដឹកនាំ មន្ត្រី-បុគ្គលិក យុវជន អ្នកស្ម័គ្រចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកប្រតិបត្តិការតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងស្មារតីជាក្រុម និងការទទួលខុសត្រូវខ្ពស់។
២- សូមបង-ប្អូន អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ ក្មួយៗយុវជន កាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថាន សិក្សា បន្តរួមកម្លាំងសាមគ្គីភាព ពង្រឹង និងពង្រីកសកម្មភាពកសាងសហគមន៍ឱ្យមានភាពធន់ ផ្តល់សេវា ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ បានឆាប់រហ័សទាន់ពេលវេលា ស្របតាមបាវចនា “សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល”។
៣- សូមបង-ប្អូនជនរួមជាតិ ក្មួយៗយុវជនទាំងអស់ នាំគ្នាកសាង និងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ ចែក រំលែកបទពិសោធន៍ អនុវ័ត្តវិធីសាស្ត្រ មិត្តអប់រំមិត្ត លើកកម្ពស់គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដើម្បីសុខុមាលភាព ក្នុងបរិស្ថានស្អាត មានអនាម័យនិងជីវភាពរស់នៅល្អប្រសើរ។
៤- សូមបង-ប្អូនរួមជនជាតិបន្តនូវវប្បធម៌នៃការចែករំលែក ជួយគ្នាទៅវិញទៅមក និងលើកកម្ពស់ក្តី ស្រឡាញ់ការងារស្ម័គ្រចិត្ត ក្នុងក្រុមគ្រួសារ បង-ប្អូន មិត្តភក្តិ សាច់ញាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការ កសាង និងអភិវឌ្ឍន៍សហគមន៍ពោរពេញដោយក្តីសង្ឃឹម និងរួមវិភាគទានយ៉ាងធំធេងដល់វឌ្ឍនភាពជាតិ និង វិបុលភាពប្រជាជន​ ៕

20/12/2023
Photos from CheasimSamaky High Shcool's post 10/12/2023
Photos from យុវជន វិទ្យាល័យជាស៊ីមសាមគ្គី's post 01/12/2023
Photos from យុវជន វិទ្យាល័យជាស៊ីមសាមគ្គី's post 23/10/2023

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣
ក្រុមការងារ ប្រយុទ្ធប្រឆាំងអំពើពុករលួយបានចុះមកអប់រំផ្សព្វផ្សាយ និងអបអរសាទរ «ទិជាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ» ដល់សិស្សានុសិស្សនៃ វិទ្យាល័យជាស៊ីមសាមគ្គី ចំនួន២៥០០នាក់ និងយុវជនកាកបាទក្រហម ចំនួន ៤០នាក់ ១៨នាក់ព្រមទាំងយុវជនកាយរឹទ្ធិ ចំនួន ២០នាក់ ស្រី១២នាក់ ក្នុងនោះដែលមានការចូលរួមអំពីមន្ត្រីប្រឆាំងអំពើពុករលួយ និង គណៈនាយកនៃ វិទ្យាល័យជាស៊ីមសាមគ្គី

Photos from យុវជន វិទ្យាល័យជាស៊ីមសាមគ្គី's post 03/10/2023

សូមអបអរសាទរ យុវតី សំ សុជាតា រៀនថ្នាក់ទី១១C2
នៃវិទ្យាល័យជាសុីមសាមគ្គី ទទួលបានជ័យលេភីលេខមួយក្នុងកម្មវិធី «ការប្រឡងថ្លៃងសន្ទរកថាជាភាសាជប៉ុនថ្នាក់វិទ្យាល័យ»

Photos from យុវជន វិទ្យាល័យជាស៊ីមសាមគ្គី's post 21/09/2023

ថ្ងៃ ពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣
យុវជនវិទ្យាល័យជាស៊ីមសាមគ្គីបានចូលរួមកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងពិធីដាំដើមឈើចំនួន ៥១២ដើម នៅឧទ្យានកាកបាទក្រហមកម្ពុជា ដែលស្ថិតក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ខេត្តកំពង់ស្ពឺ។

Photos from យុវជន វិទ្យាល័យជាស៊ីមសាមគ្គី's post 13/09/2023

ថ្ងៃ អង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះវិទ្យាល័យជាស៊ីមសាមគ្គីបានរៀបចំ ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជារបស់វិទ្យាល័យ ជា ស៊ីមសាមគ្គី ចំនួន១៣០នាក់

21/06/2023

កម្មវិធីអប់រំតាមព្រះពុទ្ធសាសនាដោយ ព្រះគុណម្ចាស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ។
នៅថ្ងៃទី21.06.2023 លោកនាយក ផាន់ ណិល នៃវិទ្យាល័យជាសុីមសាមគ្គីព្រមទាំងក្រុមឆន្ទៈបានសហការរៀបចំនៅកម្មវិធីអប់រំចិត្តទៅកាន់សិស្សានុសិស្សក្នុងវិទ្យាល័យជាសុីមសាមគ្គីក្នុងគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព្រះពុទ្ធសាសនា ផ្សារភ្ជាប់យុវជននិងសាសនានិងជាពិសេសបណ្ដុះផ្នត់គំនិតយុវជនបន្ថែមដើម្បីឆ្ពោះទៅរក សង្គមធម៌នៃមូលធនមនុស្ស។
#វទ្យាល័យជាសុីមសាមគ្គី
#ក្រុមឆន្ទៈ

Photos from CheasimSamaky High Shcool's post 03/06/2023

សូមអបអរសាទរ សិស្សវិទ្យាល័យ ជា ស៊ីម សាមគ្គី ទទួលបានជ័យលាភី ក្នុងវេទិកាជើងឯកយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២៣ រួមមាន៖
-យុវតី កែវ ច័ន្ទសុម៉ានី ជ័យលាភីលេខ១ មេដាយមាស លើ ប្រធានបទ «ប្រែប្រួលអាកាសធាតុ»
-យុវជន រិទ្ធ ប៊ុនរ៉ុង ជ័យលាភីលេខ២ មេដាយប្រាក់ លើប្រធានបទ «ប្រែប្រួលអាកាសធាតុ»
-យុវតី ជាវ សុវណ្ណារី ជ័យលាភីលេខ២ មេដាយប្រាក់ លើប្រធានបទ «ទីក្រុង ទីប្រជុំជន ប្រកបដោយចីរភាព»

18/05/2023
Want your school to be the top-listed School/college in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

នេះជាវីដេអូសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យជាស៊ីមសាមគ្គី ចូលរួមកម្មវិធី«កាកបាទក្រហមកម្ពុជាចូលរួមទទួលខុសត្រូវ...

Category

Telephone

Website

Address


Phnom Penh
Other High Schools in Phnom Penh (show all)
គណិត និង កំសាន្ត គណិត និង កំសាន្ត
Phnom Penh, 12205

តម្លៃនៃការសិក្សាអាស្រ័យលើការព្យាយ?

រៀន អគ្គិសនី រៀន អគ្គិសនី
#2c, Toul Pongro, Chaom Chao, Porsen Chey
Phnom Penh, 12000

Study Smart Work Hard

Tutor MCPK Tutor MCPK
Phnom Penh

បង្រៀនបន្ថែមដើម្បីឲ្យសិស្សកាន់តែខ?

Tern Tern
Phnom Penh

Helps follows me please 🙏❤️

Milky Way School, Visionary, Kou Srov II - VKSII Milky Way School, Visionary, Kou Srov II - VKSII
#01-03-05-07-86-88, Corner Street 25&2 (Borey New World Kou Srov II), Srei Snam Village, Sangkat Preaek Kampis, Khan Dangkor
Phnom Penh, 12400

To create and maintain a better venue of pride&trust for every aspirant’s dream for quality education

Chyvy mac Chyvy mac
Phnom Penh

sale product on shop line with my own account

JE Rry JE Rry
Phnom Penh

no​ perfect 🌷

Sankranta Meta -  សង្រ្កាន្តមេត្តា Sankranta Meta - សង្រ្កាន្តមេត្តា
ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Phnom Penh, 12101

ICT វិ.មេសរជ្រៃ ICT វិ.មេសរជ្រៃ
Phnom Penh, 12.29

វិន័យ សីលធម៌ ចំណេះដឹង និងការអនុវត្ត

Milky Way School, Visionary, Chhouk Va 1 - VCV1 Milky Way School, Visionary, Chhouk Va 1 - VCV1
#546, Street 2011, Khmer Leu Village, Sangkat Kork Roka, Khan Prek Pnov
Phnom Penh

Milky Way School offers Khmer and English programs from Kindergarten to grade 12 by today’s most c