Panhaka-បញ្ញាកា
Life if beautiful
CCC MEET #1… IT’S FREE ENTRY!!!!🇰🇭
If you are “Car Guys”
If you love “Automotive”
and If you are “Cambodia car culture” this event was born for you…
& : Aeon Mall 3, Saturday 7th October | https://maps.app.goo.gl/2VcFZzSrDWVWhWt4A?g_st=ic
: Open 15:00pm
: Car Meet, Drift Show, Sexy Carwash
: Unlimited Car Type, no matter what you own. everyone can join, including people who don’t have car too
When the angel come down for CCC Meet #1
So… I order them to do “SEXY CARWASH”
First-ever Sexy Car Wash in Phnom Penh, Let’s see how beauty and sexy their is🇰🇭
& : Aeon Mall 3, Saturday 7th October | https://maps.app.goo.gl/2VcFZzSrDWVWhWt4A?g_st=ic
: Open 15:00pm Free Entry!!!
Cambered &AirRide In Cambodia 🇰🇭
🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️🛣️
🛣️🛣️🛣️ by: HS Leang
Japan 🇯🇵 girl 👧❤️
Mazda3 BP Bagged & Camber ❤️
Air ride & camber gang ❤️
🫠 ugly mazda 3
Good night mazda 3 Lover ❤️
LAN Performance យានដ្ឋាន បូរ៉ា ជួសជុល និងលក់ទិញរថយន្ត WORK Wheels Cambodia 台灣 Feelair x Magicair 倢英國際 Mazda Cambodia
Ministry of Land Management, Urban Planning and Construction Cambodia
Handle Grom monkey Dax instock ❤️
$5xx no need to wait 👽
ROTIFORM LAS-R - Matte Black 18x8.5 +35 5H114.3| 5H100 FOR SALE(5wheel)+Tire free
1rim newbox and free Aerodisc
Sale wheel set ❤️ discount 20%
For Honda Dax
Good night mazda3Lover ❤️
In Stock new for Honda Dax ❤️ $1500
កម្រាលម៉ូតូ 60x200 តម្លៃ 20$ ផ្ញេីជូនឥតគិតថ្លៃ❤️️
ទិញតែម៉ូតូមកចាប់ដាក់តែម្តង❤️$1555
Hello JUNE ❤️
Honda bite Cambodia 🇰🇭
Best review: ត្រីក្រហម
PNR RacingParts
Dio gang Kohkong មកលេងភ្នំពេញ 😜
Good morning ❤️
New Coffee shop in Takmao Sloek cafe
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ តាមលិខិតអនុញ្ញាតសាងសង់ និងប្លង់ស្ថាបត្យកម្មលេខ ០៦៨ ដនស/អដន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់លេខ ០០៩ អសណ/នសណ ចុះថ្ងៃទី២៧ ខែ មករា ឆ្នាំ២០២០។
អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សាងសង់នៅលើផ្ទៃដីទំហំ ៤,៥ ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២,៧ ម៉ែត្រ និងទទឹងប្រវែង៩៤,៧ម៉ែត្រ ចំនួន៨ ជាន់ មានកម្ពស់សរុបពីទ្រនាប់ខ្សាច់ដល់ចុងកំពូលបុស្បុក៨៨,៥ ម៉ែត្រ ដែលក្នុងនោះមានកម្ពស់បុស្បុក ៣៣, ២៨ ម៉ែត្រ មានក្រឡាផ្ទៃបាតអគារ ១១ ១២៨ ម៉ែត្រការ៉េ ក្រឡាផ្ទៃសំណង់ ៦១ ៦៤២ ម៉ែត្រការ៉េ ក្រឡាផ្ទៃប្រើប្រាស់សរុបចំនួន ៣១ ៤០៨ ម៉ែត្រការ៉េ មានផលធៀបក្រឡាផ្ទៃបាត ៣៧,០៩ % សួនជ្រាបទឹក ៣០% និងមានសន្ទស្សន៍ប្រើប្រាស់ ១.០៤ មានចំណតរថយន្តប្រមាណ ៤៥០ គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។
ការរៀបចំការិយាល័យធ្វើការផ្អែកទៅតាមមុខងារ និងតួនាទីប្រើប្រាស់ ដែលក្នុងនោះនៅជាន់ផ្ទាល់ដី មានសាលបដិសណ្ឋារកិច្ច អាហារដ្ឋាន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌលបណ្ឌុះបណ្តាល ការិយាល័យច្រកចេញចូលតែមួយ និងសួនផ្ការំដួលជាដើម។ ជាន់ទី១ មានសាលានុសាល ពោលគឺសាលប្រជុំខ្នាតតូច និងមធ្យមចំណុះ ៣៨៦នាក់ ឃ្លាំង និងបណ្តុំនៃនាយកដ្ឋានទាំងឡាយរបស់ក្រសួង។ ជាន់ទី២ មានសាលប្រជុំខ្នាតធំចំណុះ ២ ០២១ កៅអី បណ្តុំនៃអគ្គនាយកដ្ឋាន គណៈស្ថាបត្យករ ឃ្លាំងជាដើម។ នៅជាន់ទី៣ មានបណ្តុំនៃអគ្គនាយកដ្ឋាន និងនាយកដ្ឋាន ឃ្លាំងជាដើម។ ជាន់ទី៤ មានការិយាល័យរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សាលសវនាការអន្តរជាតិ សាលចុះពិធីសារ បន្ទប់ប្រជុំ បន្ទប់ពិធីការ ការិយាល័យខុទ្ទកាល័យ អគាធិការដ្ឋានជាដើម។ ជាន់ទី៥ មានសាលប្រជុំអន្តរក្រសួង និង ចំណែកជាន់ទី៥ ស្លាបស្តាំ និងឆ្វេង ជាន់ទី៦ និងជាន់ទី៧ ជាការិយាល័យសម្រាប់ជួលដល់វិស័យឯកជន។
អគារនេះរចនាឡើងតាមបែបស្ថាបត្យកម្មរួមសម័យគឺ សម័យអង្គរ សម័យកណ្តាល ក្លាសសិកសាកល បែបរ៉ូម៉ាំង និងបែបបុរាណខ្មែរ បូកនឹងសម័យទំនើប មានរចនាបថស្ថាបត្យកកម្មអគារមុខដាច់ ឬហៅថាអគារមុខធំ មានដំបូលកិងត្រួតស្លាបពីរជាន់ លម្អដោយជហ្វាក្បាលនាគ និងគ្រឿងលម្អស្ថាបត្យកម្មបុរាណប្រពៃណីខ្មែរនិយមបែបលក្ខណៈអត្តសញ្ញាណជាតិ។
ឯគ្រឿងប្រកបផ្នែកដំបូល ប្រតិស្ឋាននូវព្រះមណ្ឌបបុស្បុកកម្ពស់ ៣៣, ២៨ ម៉ែត្រ តំណាងឲ្យភ្នំព្រះសុមេរុ ដែលមានរួត ៧ជាន់ តំណាងឲ្យភ្នំសត្តបរិភណ្ឌ គឺភ្នំទាំង៧សង្កាត់នៅជុំវិញភ្នំព្រះសុមេរុគឺ ភ្នំយុគន្ធរ ភ្នំឥសិន្ធរ ភ្នំករវិក ភ្នំសុទស្សនៈ ភ្នំនេមិន្ធរ ភ្នំវិនតកៈ និងភ្នំអស្សកណ្ណៈ។ រួតបុស្បុកទាំង ៧ ជាន់នេះរៀបដេញរៀងតាមលំដាប់ទំហំប៉ែតតារាងពីធំឡើងទៅតូច ដែលជាន់រួតនីមួយៗប្រកបលម្អដោយបាំងខ្លែងធំតូច និងមាននាគរួតឬនាគសំបកទំពាំង លម្អតាមជ្រុងសារពើសូត្រតាមជាន់តាមថ្នាក់។ ចាប់ពីរួតបុស្បុកថ្នាក់ទី៧មានតួកណ្តឹងលម្អដោយក្បាច់សំបកទំពាំង និងតទៅផ្នែកខាងលើរៀងទៅមានបល្លង្កសារពើសូត្រទ្រកន្សោមតាឱ ដោយមានឈូកមូលឬឈូករួតប្រាំជាន់ភ្ជាប់ដោយកំពូលមណ្ឌបបុស្បុកឆ្ពោះទៅចុងកំពូលបុស្បុក ពិពិធរចនាលម្អដោយក្បាច់ក្រពុំបិណ្ឌនៅកំពូលជាទីបំផុតនៃបុស្បុក។
ចំណែកហោជាងធំផ្នែកកណ្ដាល ប្រតិស្ឋានទេវរូបព្រះវិស្សកម្មទេវបុត្រធ្វើពីស្ពាន់ មានព្រះហស្ដ៨ ជាទេពអ្នកមានចំណេះជំនាញកំពូលផ្នែកខាងវិជ្ជាជាង និងសិល្បៈ និងជាព្រះបរមគ្រូលើជាង និងសិល្បៈទាំងឡាយ គង់លើបល្ល័ង្កមានព្រះហស្តនីមួយៗកាន់ដោយសម្ភារៈប្រដាប់ជាង រំលេចដោយចង្វាយក្បាច់វង់ហៀនភ្ញីអង្គរទាំងមេដំបូលនិងហោជាងច្រៀក រួមនឹងអង្គប្រកបផ្សេងៗដទៃទៀតដូចជា ជាអាទិ ជហ្វា ដងក្ដារ ប៉ៃរកា នាគសន្លឹក ឬនាគដងក្ដារ កញ្ចាំង សារាយ សសរគូ និងគ្រឿងទម្រទែនទយជាដើម។ ចំណែកហោជាងផ្នែកខាងឆ្វេង និងខាងស្តាំ រចនាលម្អដោយសហស្សនេត្ត ឬ ព្រះឥន្ទគង់ដំរីអៃរាវ័ណលើឋានជើងសិង្ហដែលជាចតុលោកបាលមួយប្រចាំទិសខាងកើត តុបតែងរំលេចពិពិធលម្អដោយក្បាច់វង់ហៀនចង្វាយប្រទាក់ភ្ញីទេសដែលមានទេពប្រណម្យ មុខនាគ មុខខាបជាលម្អផងដែរ តំណាងឲ្យភាពសុខដុមនីយកម្មរវាងជំនឿ មនុស្សនិងធម្មជាតិ ដែលបង្កើតបាននូវសេចក្តីសុខ និងភាពចម្រើនរុងរឿង។
តួអគារមានរាងជាចតុកោណកែង មានទម្រង់ស្មើនឹង ១ភាគ២ នៃតួបាកាណប្រាសាទអង្គរវត្ត ដែលផ្នែកខាងមុខនិងខាងក្រោយចែកចេញជា ៣សង្កាត់ ចំណែកផ្នែកខាងឆ្វេង និងខាងស្តាំចែកជា ២សង្កាត់ និងមានទម្រង់ដំបូលមានរាងជាអក្សរអ៊ុយ “U” លាតសន្ធឹងត្រួតស៊ីគ្នាលើតួអគារទាំង ៣ទិស។
តួអគារលម្អដោយច្រកចេញចូលទាំង៤ទិស ចំណែកច្រកចូលធំ ឬខ្លោងទ្វារអគារលម្អដោយក្បាច់ផ្តែររចនាបថព្រៃក្មេង វិចិត្ររចនាដោយនិមិត្តសញ្ញាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឈ្មោះទីស្តីការក្រសួងនៅលើឋានផ្តែរថ្មម៉ាបកំពង់ស្ពឺពណ៌មរកត ទ្រដោយសសរម៉ាបកំពង់ស្ពឺពណ៌ក្រហមទុំចំនួន ៦ដើម ជាទម្រ តំណាងឲ្យនាយកធម៌ ទាំង៦យ៉ាងគឺ ធម៌របស់នាយក ឬធម៌សម្រាប់ថ្នាក់ដឹកនាំទាំងគ្រហស្ថ និងបព្វជិត គប្បីមានធម៌ ៦ យ៉ាងជាប្រចាំនៅក្នុងសន្តានជានិច្ចគឺ (១)ខមា សេចក្តីអត់ធន់ (២)ជាគរិយៈ សេចក្តីភ្ញាក់រឭករឿយៗ (៣)ឧដ្ឋានៈ សេចក្តីឧស្សាហ៍ខ្នះខ្នែង (៤)សំវិភាគៈ ការបែងចែករំលែក ឬការចែករំលែកឲ្យនូវវត្ថុផ្សេងៗ (៥) ទយា សេចក្តីអាណិតអាសូរ ត្រាប្រណីគេ (៦)ឥក្ខណា ការរំពៃរមើលការខុសត្រូវ។ ធម៌ទាំង៦នេះរមែងលើកស្ទួយនាយក ឬអ្នកដឹកនាំឲ្យមានតម្លៃជានិច្ច។ នៅផ្នែកខាងឆ្វេងដៃនៃខ្លោងទ្វារអគារ មានចម្លាក់លោតអសុរទ្វារបាល និងនៅខាងស្តាំដៃមានរូបទេពទ្វារបាល រចនាបថព្រះគោ។ សភាវៈទាំងពីរនេះតំណាងឲ្យសភាវៈល្អ និងសភាវៈអាក្រក់ (យក្ស=ជារូបភាពកម្លា , ទេវតា=រូបភាពស្វាគមន៍ )។ ជាទូទៅមនុស្សយើងតែងមានអ្នកល្អ អ្នកអាក្រក់ មានធាតុជាកុសល និងអកុសល បុណ្យ និងបាប ជាធាតុទ្រទ្រង់ ។ ដូច្នោះដូនតាលោកឆ្លាក់ក្នុងហេតុផលយ៉ាងនេះ ឫយ៉ាងណាមួយនៃគំនិតទស្សនៈខាងលើ តែសុទ្ធសឹងតែមានអត្ថន័យច្បាស់លាស់ និងបង្ហាញពីលក្ខណៈច្បាស់លាស់នៃភាពជាគូនឹងគ្នាក្នុងធម្មជាតិលោកធាតុវិទ្យា ។
នៅជាន់ផ្ទាល់ដីមានច្រកទ្វារធំដែលលម្អដោយផ្តែរប្រតិស្ឋានរូបព្រះពិស្ណុការ ឬវិស្សកម្មទេវបុត្រ ទ្រង់កាន់កូនប្រយោល តាក់តែងដោយក្បាច់កញ្ចាំងភ្ញីទេស មានសសរពេជ្រជាទម្រ រំលេចដោយសន្លឹកទ្វារធំក្បាច់ភ្ញីទេសវិចិត្ររចនាជាមួយនឹងគ្រឿងប្រដាប់ជាងផ្សេងៗ ចំណែកនៅខាងខ្នងទ្វារលម្អដោយក្បាច់គោមទេពប្រណម្យប្រថាប់ដោយទឹបមាស នៅលើជញ្ជាំងសាលបដិសណ្ឋារកិច្ចតាំងលម្អដោយចម្លាក់ទងប្រាសាទអង្គរវត្តធ្វើពីស្ពាន់ទំហំ ៥ម៉ែត្រ គុណនឹង ៩ម៉ែត្រ។
អគារត្រូវបានស្ថាបនាសិលាចារឹកកំណត់កាលបរិច្ឆេទនៃការសម្ពោធឆ្លងឡើងអគារជាផ្លូវការ នាថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
អរគុណសន្តិភាព!
Photo by : Thorng Sopanhaka
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Cambodia
Phnom Penh
12300