ចំពាម តម្លៃបោះដុំ

Drinking water, Clean Water, house using.

Photos from ចំពាម តម្លៃបោះដុំ's post 30/09/2023

បោះដុំកៅស៊ូជំពាមនិងដងគ្រប់ម៉ូតតំលៃធូរៗ
0963954444

30/09/2023

បោះដុំខ្សែចំពាម និងដង ធូរថ្លៃ
096 395 4444

22/08/2023

បោះដុំតម្លៃធូរថ្លៃជំពាមជ័រ ដែក និងអីណុក
បោះដុំ ចំពាមអ៊ីណុក
ស្តុកមានច្រើនបោះជូនអោយម៉ូយយកទៅលក់បន្តបានចំនេញច្រើន
📲0963954444

Photos from ចំពាម តម្លៃបោះដុំ's post 22/08/2023

Share 1
បោះដុំតែ 5500៛បុណ្ណោះ ថែមខ្សែ 1ទៀត
096 395 4444

Photos from ចំពាម តម្លៃបោះដុំ's post 28/07/2023

🤑បោះដុំតែប៉ុណ្ណោះ តម្លៃតែ 5500 ដល់ 10000៛
🤑តម្លៃបោះបន្ត កាន់តែធូរថ្លៃ
🤗096 395 4444

13/07/2023

កុំមើលស្រាលចំពោះសំណួរថាហេតុអ្វីបានជាម៉ាក់ត្រូវទៅធ្វើការ?

ម៉ាក់អើយម៉េចបានជាម៉ាក់ទៅធ្វើការ? ហេតុអ្វីបានជាម៉ាក់មិននៅផ្ទះលេងជាមួយកូន?” នៅពេលអ្នកជួបសំណួរនេះតើអ្នកនឹងឆ្លើយយ៉ាងណាចំពោះកូនរបស់អ្នក?
ថ្មីៗនេះនៅលើបណ្តាញសង្គមមានរឿងមួយ។ ក្មេងម្នាក់បានសួរថាៈ "ម៉ាក់ហេតុអ្វីបានជាម៉ាក់ចេញទៅធ្វើការ?" ម្តាយឆ្លើយថា "ម៉ាក់ត្រូវរកប្រាក់ដើម្បីទិញម្ហូបនិងចំណាយសម្រាប់ការសិក្សាកូន ៗ " ។ ក្មេងស្តាប់ហើយគ្រាន់តែឱនក្បាលចុះនិងនៅស្ងៀមស្ងាត់: "តាមពិតកូនគឺជាអ្នកធ្វើអោយម៉ាក់នឿយហត់" ។
ចំពោះសំណួរដដែលនេះអ្នកម្តាយម្នាក់ទៀតបានឆ្លើយថា“ ម៉ាក់ទៅធ្វើការដើម្បីរៀនចំណេះដឹងថ្មីៗបង្កើតមិត្តភក្តិនិងរកការសប្បាយ។ ដូចគ្នានឹងកូនជាសិស្សដែរកូនត្រូវតែខិតខំរៀនសូត្រនិងលេងសប្បាយជាមួយមិត្តភក្តិកូនដែរ" ។ ក្មេងស្តាប់ហើយក្មេងញញឹមហើយនិយាយថា "បាទកូនយល់ហើយ" ។
អ្នកជំនាញចិត្តសាស្ត្រជនជាតិអាមេរិចដ៏ល្បីល្បាញម្នាក់ឈ្មោះ Adele Farber ធ្លាប់បាននិយាយថា“ កុំមើលស្រាលឥទ្ធិពលនៃពាក្យទៅលើជីវិតរបស់កុមារ” ។
ចម្លើយទាំងពីរខាងលើឆ្លុះបញ្ចាំងពីតម្លៃខុសគ្នាពីរ។ នៅពេលក្មេងសួរសំណួរថា "ហេតុអ្វីបានជាឪពុកម្តាយត្រូវទៅធ្វើការ" វាឆ្លុះបញ្ចាំងពីការគិតរបស់ពួកគេអំពីពិភពខាងក្រៅ។ ការឆ្លើយតបរបស់ឪពុកម្តាយនឹងមានឥទ្ធិពលលើឥរិយាបថដំបូងរបស់កុមារអំពីអាជីពនិងជីវិតនាពេលអនាគត។
ប្រហែលជានៅពេលនិយាយអំពីបញ្ហានេះឪពុកម្តាយជាច្រើននឹងយល់ថាវាគួរឱ្យអស់សំណើចហើយគិតថាវាមិនសមនឹងពិភាក្សាទេ។ មនុស្សជាច្រើនមានអារម្មណ៍ថាកូនៗរបស់ពួកគេកំពុងបង្កើតបញ្ហាមិនសមហេតុផលពីព្រោះសំណួរមានចម្លើយច្បាស់លាស់។
"ប្រសិនបើម៉ាក់មិនទៅធ្វើការតើម៉ាក់មានលុយមកពីណា។ អាហារនិងប្រដាប់ប្រដាក្មេងលេងរបស់កូនប្រហែលជាធ្លាក់ពីលើមេឃ" ឬ "តើសៀវភៅដែលកូនអានសម្លៀកបំពាក់ដែលកូន ស្លៀកនិងផ្ទះដែលកូនរស់នៅត្រូវទិញដោយលុយទេ?" ម៉ាក់មិនធ្វើការមិនមានលុយទិញរបស់របរទាំងនោះទេ ... ... មនុស្សជាច្រើននឹងឆ្លើយដូចនេះ។
ប៉ុន្តែគិតឱ្យបានម៉ត់ចត់តើកូនរបស់អ្នកនឹងមានអារម្មណ៍យ៉ាងដូចម្តេចនៅពេលដែលគាត់បានស្តាប់ចម្លើយដ៏គ្រោគគ្រាត់បែបនេះ។
ក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់បានយំហើយបោះស្ករគ្រាប់ដាក់ម្តាយរបស់នាងនៅពេលនាងម្តាយនាងឆ្លើយថា "ម៉ាក់ទៅធ្វើការដើម្បីទិញស្ករគ្រាប់អោយកូន" ។ក្មេងស្រីតូចស្រែកថា "ចាប់ពីពេលនេះតទៅខ្ញុំនឹងមិនញ៉ាំស្ករគ្រាប់ទៀតទេ" ។
រូបភាពបែបនេះពិតជាគួរឱ្យសង្វេកណាស់។ នៅក្នុងគំនិតក្មេងគ្រាន់តែចង់អោយឪពុកម្តាយនៅជាមួយពួកគេអោយបានច្រើនប៉ុន្នោះ ហេតុដូច្នេះនៅពេលមនុស្សធំទៅធ្វើការក្មេងមិនបានជួបញឹកញាប់ធ្វើរអោយពួកគេមិនមានអារម្មណ៍ថាសុវត្ថិភាព។
ជាមួយនឹងសំណួរនេះអ្នកអាចឆ្លើយទៅកូន: "ម៉ាក់មិនចង់ចាកចេញពីកូនទេប៉ុន្តែម៉ាក់ត្រូវទៅធ្វើការហើយម៉ាក់នឹងត្រលប់មកផ្ទះជួបកូននៅពេលរសៀល។ម៉ាក់នឹងឱបកូនហើយម៉ាក់និងលេងជាមួយកូនទៀត។ហើយត្រូវប្រាប់ម៉ាក់ថាកូនបានលេងអីពេលម៉ាក់មិននៅណា! "។ ប៉ាម៉ាក់ទៅធ្វើការដើម្បីរៀនចំណេះដឹងថ្មីៗនិងនាំសុភមង្គលដល់អ្នកដទៃ។ ប៉ាម៉ាក់មិនអាចនាំកូនៗទៅធ្វើការជាមួយបានទេប៉ុន្តែប៉ាម៉ាក់នឹងនឹកដល់កូនគ្រប់ពេល” ។
ចម្លើយបែបនេះប្រហែលជាមិនអាចគ្រប់គ្រាន់បំណងប្រាថ្នាចង់នៅក្បែឪពុកម្តាយបានទេប៉ុន្តែវានឹងផ្តល់ឱ្យកុមារនូវអារម្មណ៍សុវត្ថិភាពនិងសេចក្តីស្រលាញ់។ ទន្ទឹមនឹងនេះវិធីនេះកូនៗ នឹងកាន់តែមានកម្លាំងចិត្តក្នុងការរៀនសូត្រ,ធ្វើអោយពួកគេចង់មានសុភមង្គលរាល់ពេលដែរវាទៅធ្វើការដូចឪពុកម្តាយវាដែរ។
នៅក្នុងសំបុត្រមួយផ្ញើទៅកូនស្រី, ឪពុកម្នាក់បានសរសេរថា "ពុកមិនដែលនិយាយថានឹងទៅធ្វើរការដើម្បីរកលុយទេព្រោះពុកខ្លាចកូនគិតថាលុយសំខាន់ជាងកូន" ។ សំបុត្រនេះត្រូវបានកូនរក្សាទុកអស់រយៈពេលជាច្រើនឆ្នាំរហូតទាល់តែឪពុកបានស្លាប់ដោយសារគ្រោះថ្នាក់ក្នុងការងារក៏ដោយ។
កូនស្រីបានចែករំលែកថា“ ប៉ាតែងតែផ្តល់អារម្មណ៍ដល់ខ្ញុំជានិច្ចថាទោះបីគាត់ធ្វើអ្វីក៏ដោយទោះបីគាត់ទៅទីណាក៏ដោយក្តីស្រឡាញ់របស់គាត់ចំពោះកូនគឺតែងតែមានដ៏ដែរ” ។
សូមឱ្យកូនៗ ដឹងថាសូម្បីតែឪពុកម្តាយធ្វើការក៏ដោយក៏នៅតែស្រឡាញ់កូនដែរ!
នៅក្នុងកម្មវិធី“ សំលេងកុម៉ា” ថ្មីៗនេះមានក្មេងស្រីតូចម្នាក់បានស្រែកថា“ ម៉ាក់តើម៉ាក់នៅស្រឡាញ់ខ្ញុំទេ? ហេតុអ្វីម៉ាក់និយាយរឿងជាច្រើនជាមួយមនុស្សចំលែកប៉ុន្តែម៉ាក់មិនដែរនិយាយលេងជាមួយខ្ញុំទេ។ពេលកូនចង់និយាយជាមួយម៉ាក់ពេលណាក៏ម៉ាក់ថារវល់ដែរ កូនមិនដឹងថាតើម៉ាក់នៅតែស្រលាញ់កូនទៀតអត់ទេ?
សំលេងស្រែកយំរបស់នាងធ្វើឱ្យទស្សនិកជនស្រក់ទឹកភ្នែក។ តាមពិតគ្រប់ឪពុកម្តាយតែងខិតខំធ្វើការដោយមានបំណងប្រាថ្នាចង់បានជីវិតនិងលក្ខខណ្ឌអប់រំល្អបំផុតសម្រាប់កូន ៗ របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយមិនមែនការខិតខំទាំងអស់អាចអោយកុមារយល់ពីនាក់បានទេ។ ព្រោះអ្វីដែលកូនឃើញគឺឪពុកម្តាយចាប់អារម្មណ៍តែលើការងារតែមិនផ្តោតអារម្មណ៏ដល់ពួកគេ។
នៅក្នុងភ្នែករបស់ក្មេងឪពុកម្តាយគឺជាពិភពលោកទាំងមូល។ នឹងបំណងចង់អមដំណើរជាមួយឪពុកម្តាយជានិច្ចកុំព្រងើយកន្តើយនឹងអាកប្បកិរិយារបស់កុមារដោយសារតែការងារ។ គ្រាន់តែការឱបជាមួយពាក្យដ៏ទន់ភ្លន់៖ "ទោះបីម៉ាក់រវល់យ៉ាងណាប៉ុន្តែកូនគឺជាអ្នកដែលម្តាយ ស្រលាញ់ជាងគេបំផុត" ដែលធ្វើឱ្យក្មេងៗមានអារម្មណ៍ថាពិភពលោកទាំងមូលជាកម្មសិទ្ធិរបស់ពួកគេ។
ឪពុកម្តាយជារឿយៗតែងត្អូញត្អែរអំពីការខិតខំធ្វើការនៅចំពោះមុខកូន ៗ របស់ពួកគេ។ តើវានឹងមានផលប៉ះពាល់អ្វីខ្លះ?
មានរឿងរ៉ាវមួយដែលបានចែករំលែកនៅលើ Weibo ថ្មីៗនេះ។ ម្ដាយតែងតែរត្អូញត្អែរពីការនឿយហត់បន្ទាប់ពីធ្វើការនៅមុខកូនស្រី។ នៅពេលមួយម្តាយបាននិយាយអាក្រក់ពីថៅកែថ្មីថាលំបាកហើយបង្ខំអោយធ្វើការថែមម៉ោងដោយមិនមានប្រាក់បន្ថែម។ នៅពេលខ្លះម្តាយយំសោកថាឈឺក្បាលព្រោះតែការងារស្ត្រេស។
ថ្ងៃមួយកូនស្រីបាននិយាយនឹងម្តាយរបស់នាងថា” ម៉ាក់រៀនច្រើនធ្វើឱ្យកូនឈឺក្បាល។គ្រូគណិតវិទ្យារបស់កូនអោយធ្វើកិច្ចការផ្ទះច្រើនណាស់ខ្ញុំពិតជាស្អប់ការទៅសាលារៀនណាស់ ប្រសិនខ្ញុំឈប់រៀនពិតជារឿងល្អ”
ម្តាយបាននិយាយទាំងខឹងនឹងកូនថា៖ "កូននៅក្មេងម៉េចបានមិនចង់ទៅសាលារៀនកូនទំរើសពេកហើយ" ។ ភ្លាមៗនោះកូនស្រីបានសួរម្តាយរបស់នាងថា "ហេតុអ្វីបានជាម៉ាក់ ស្អប់ធ្វើការហើយកូនមិនអាចស្អប់សាលា?" ។
នោះហើយជាមូលហេតុដែលការដាក់សម្ពាធការងារដល់កុមារនឹងបង្កើតបាននូវដុំមហារីកដ៏សាហាវនៅក្នុងបេះដូងរបស់កុមារ។
អ្នកសង្គមវិទ្យាចិននិយាយថា“ កុំផ្តល់ភាពអវិជ្ជមាននៃជីវិតតាមគ្រប់រូបភាពដល់កូនៗរបស់អ្នកនោះក្មេងនឹងជៀសឆ្ងាយពីការសិក្សានាំអោយប៉ះពាល់ដល់អនាគតរបស់ពួកគេ” ។
ខ្ញុំបានឃើញផ្ទាល់ភ្នែករឿងរ៉ាវពិតរបស់កម្មករបោសសំរាមម្នាក់នៅជិតផ្ទះ
ព្រឹកព្រលឹមរដូវរងារតែមេឃនៅស្រអាប់នៅឡើយម្តាយបាននិយាយលាកូនប្រុសរបស់គាត់ ទៅធ្វើការ។
ក្មេងអាយុ ៥ ឆ្នាំនៅងងុយគេងនៅឡើយបានស្រែកយំថា "ម៉ាក់ហេតុអ្វីបានជាទៅធ្វើការចោលកូនឆាប់ដូច្នេះ?" ។ម្តាយបានឱបកូនញញឹមហើយពន្យល់ថា "តើកូនត្រូវដើរតាមផ្លូវរាល់ថ្ងៃដើម្បីទៅសាលារៀនទេ? តើកូនចូលចិត្តផ្លូវដែលមានភក់ហើយសំរាមច្រើនទេ?"
ក្មេងនិយាយថា“អត់ទេ” ។ ម្តាយអង្អែលក្បាលកូន៖ "ក្មេងដែលចូលចិត្តស្អាតដូចកូនតែងតែជាក្មេងស្លូតបូតហើយស្តាប់បង្គាប់" ។ បន្ទាប់មកម្តាយបានបន្តទៀតថា "ដូច្នេះម៉ាក់ត្រូវចេញទៅមុនដើម្បីសំអាតផ្លូវអោយស្អាតធ្វើបែបនេះទាំងកូននិងក្មេងដូចកូននឹងបានស្អាតហើយរីករាយរាល់ថ្ងៃពេលដើរតាមផ្លូវនោះ" ។
ពេលស្តាប់ម្តាយនិយាយចប់កូនប្រុសអាយុ៥ឆ្នាំញញឹមយ៉ាងពេញចិត្ត។ គាត់បានលើកមេដៃដោយរំភើបហើយនិយាយថា "ម៉ាក់អ្នកពិតជាអស្ចារ្យណាស់" ។
ពេលខ្លះអាកប្បកិរិយារបស់ឪពុកម្តាយចំពោះការងារក៏ជាអាកប្បកិរិយារបស់ពួកគេចំពោះជីវិតដែរ។ មនុស្សដែលមានទស្សនៈមិនវែងឆ្ងាយច្រើនជាប់នៅស្រម៉ោលអាក្រក់របស់ពួកគេគឺតែងត្អូញត្អែរអំពីខ្លួនឯងនិងភាពអយុត្តិធម៌ចំពោះខ្លួននៅក្នុងសង្គម។
ផ្ទុយទៅវិញមនុស្សដែលមានចំណេះដឹងធំទូលាយសូម្បីតែនៅក្នុងតំណែងសាមញ្ញបំផុតក៏អាចបង្កើតសមិទ្ធិផលដែលលើសពីការយល់ដឹងរបស់មនុស្សសាមញ្ញនិងទទួលបាននូវសុភមង្គលដែលពួកគេចង់បាន។
ដូចរឿងខាងលើក្មេងពិតជាមានសុភមង្គល់ខ្លាំងណាស់ពេលលឺចម្លើយម្តាយ។ កុមារគឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីរូបភាពរបស់ឪពុកម្តាយ។ ម្តាយរបស់មហាសេដ្ឋីអាមេរិកឈ្មោះ Elon Musk ធ្លាប់បាននិយាយថា៖ «ចូលឱ្យកូនៗធំឡើងនៅក្នុងបរិយាកាសមួយដែលឪពុកម្តាយតែងតែខិតខំធ្វើការ។ឱ្យពួកគេយល់ថាការខិតខំរបស់ពួកគេកាន់តែខ្លាំងសមិទ្ធិផលកាន់តែច្រើននិងឱកាសកាន់តែប្រសើរនិងទទួលបានជោគជ័យកាន់តែច្រើន "។
ឪពុកម្តាយគឺជាអ្នកដឹកនាំក្នុងជីវិតរបស់កុមារ។ រាល់ពាក្យដែលឪពុកម្តាយនិយាយនឹងបន្សល់ទុកពីដំណើរពេញវ័យរបស់កុមារម្នាក់ៗ។
ដូច្នេះនៅពេលកូនសួរ "ម៉ាក់ហេតុអ្វីបានជាម៉ាក់ទៅធ្វើការ" សូមអង្គុយចុះហើយពន្យល់ដោយអត់ធ្មត់។ ចម្លើយនិងអាកប្បកិរិយារបស់អ្នកចំពោះការងារនឹងកំណត់ពីឥរិយាបថនិងការយល់ដឹងរបស់កូនអ្នកចំពោះអាជីពនិងជីវិតនាពេលអនាគត។
ទោះបីជាអ្នកហត់នឿយបន្តិចក៏ដោយអ្នកគួរតែបង្កើតរឿងនិទានដ៏ស្រស់ស្អាតសម្រាប់កូនៗ របស់អ្នកដូច្នេះពួកគេមានឱកាសចាប់យកពិភពលោកនាពេលអនាគតដោយក្តីស្រឡាញ់ពីឪពុកម្តាយ។
អត្ថបទរបស់អ្នកនិពន្ធ Ketuk បានបង្ហោះលើវេទិកាឪពុកម្តាយនៅប្រទេសចិន។

Photos from ចំពាម តម្លៃបោះដុំ's post 08/05/2023

ម៉ូតថ្មី ចូលស្តុកទៀតហើយ

Photos from ចំពាម តម្លៃបោះដុំ's post 02/04/2023

បោះដុំតម្លៃធូរថ្លៃ

05/03/2022

Good moring

Want your business to be the top-listed Food & Beverage Service in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Website

Address


907
Phnom Penh
120806
Other Phnom Penh food & beverage services (show all)
All About Khmer Food All About Khmer Food
Stung Meanchey 3
Phnom Penh, 120605

Follow us for authentic Cambodian food.

Ladybug Cambodia By Sethika Ladybug Cambodia By Sethika
PP
Phnom Penh, 72181

Ladybug Cambodia By Sethika

BigWater BigWater
No. 432, Preah Sihanouk Boulevard (274)
Phnom Penh, 120107

Alkaline Home Water , Alkaline Water Purifier នាំចូលផលិតផលបន្សុទ្ធទឹកញាំផ្ទាល់ព?

House of snack តៀមអាហារសុខភាព byroth House of snack តៀមអាហារសុខភាព byroth
Ampov
Phnom Penh, 124555

We sell many kinds of healthy foods and snacks. Basically, we sell anything that is snackable.

ផ្សារកសិផលធម្មជាតិ ៩៧ ផ្សារកសិផលធម្មជាតិ ៩៧
Military Brigade 70, National Highway 3, DK 17, Phum Thnal Bambaek, Sangkat Chaom Chau 3, Khan Pou Senchey, 120911
Phnom Penh, 12350

ផ្សារកសិផលធម្មជាតិ ៩៧ គិតពីសុខភាពជ?

Sybell Paris សុីប៊ែល ប៉ារីស Sybell Paris សុីប៊ែល ប៉ារីស
Phnom Penh
Phnom Penh

យាយក្រូច Online Shop II

ថាមពលបុរស ថាមពលបុរស
Phnom Penh, 12000

Men Product, Health Men

Phnom Penh Home services Phnom Penh Home services
Khan Boeng Keng Kang/Olympic
Phnom Penh, 12312

Mak Steav’s cooking Mak Steav’s cooking
217
Phnom Penh, STUNGMEANCHEY

សូមស្វាគមន៏មកាន់ទំព័រអាហារសុខភាពនិងរបៀបធ្វើម្ហូបឆ្ងាញ់ៗ

Food Van Food Van
St 155
Phnom Penh, 12310

Food Van provides healthy food with high quality with a convenient services (delivery) to customers. We aim to make a better living life that you can enjoy the food taste easily.

Ah Srors Ah Srors
អាសយដ្ឋាន ស្មាច់មានជ័យ. ខេមរះភូមិន្ទ. 096318808
Phnom Penh, 1234

we'll come.096318808