រដ្ឋបាលសង្កាត់ស្រះចក

-ចៅសង្កាត់ 017 485296
-ស្មៀន 092 765830
-មេប៉ុស្តិ៍ 012 887715

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 26/06/2024

នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤វេលាម៉ោង១៤និង៣០នាទីក្រុមប្រឹក្សាសង្កាត់បានប្រជុំជាវិសាមញ្ញដើម្បីអនុម័តសមាសភាពសមាជិកភូមិ៣។
កូរ៉ុមចូលរួមប្រជុំមានចំនួន១១រូប
បេក្ខភាពមានចំនួន០៣រូប
_លោកស្រី សែម វរល័ក្ខ
_លោកស្រី ជុំ វ៉ារាជ
_លោកស្រី ផាន់ សុវណ្ណា
អង្គប្រជុំបានលើកដៃអនុម័តឲ្យលោកស្រី សែម វរល័ក្ខ ធ្វើជាសមាជិកភូមិដោយលើកដៃឯកភាព១០០ភាគរយ។

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 25/06/2024

ព្រឹកថ្ងៃអង្គារ ៤ រោច ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤
June 25, 2024
#សកម្មភាពមន្ត្រីនៅយន្តការច្រកចេញ-ចូលតែមួយ រដ្ឋបាលសង្កាត់ក្រោមការដឹកនាំរបស់លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក
#បងប្អូនដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ អាចអញ្ជើញមកទទួលសេវាកម្មសាធារណ:នៅតាម
#យន្តការច្រកចេញ-ចូលតែមួយនៅសាលាសង្កាត់ស្រះចក
*រៀងរាល់ថ្ងៃធ្វើការ ៖
*ពេលព្រឹក ចាប់ពីម៉ោង ០៧:០០នាទី - ១១:០០នាទី
*ពេលរសៀល ចាប់ពីម៉ោង ១៤:០០ នាទី- ១៧:០០នាទី ។

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 25/06/2024

#រដ្ឋបាលសង្កាត់ស្រះចក សូមចូលរួមអបអរសាទរ ឯកឧត្តម គួច ចំរើន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា ត្រាស់បង្គាប់ ផ្ទេរនឹងតែងតាំង ជាអភិបាលនៃគណអភិបាលខេត្តកណ្តាល
🙏សូមគោរពជូនពរឯកឧត្តម និងក្រុមគ្រួសារ សូមទទួលបានសុខភាពល្អ សំណាងល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់ទៀត🙏🙏🙏

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 22/06/2024

នៅព្រឹកថ្ងៃសៅរ៍ ១ រោច ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤
June 22, 2024
លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានចាត់ឲ្យលោកឡុង ប៊ុនវ៉ាក្រុមប្រឹក្សាសង្កាត់ ទៅចូលរួមពិធីបើកថវិកាអាហារូបករណ៍សិស្សក្រីក្រជូនដល់សិស្សចំនួន ៩៥ នាក់ នៅសាលាបឋមសិក្សាកូលាបទី១ ដែលមានការចូលរួមដោយ ÷
1. លោក ឡុង ប៉ុនវ៉ាក្រុមប្រឹក្សាសង្កាត់ តំណាងលោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក
2 .លោក នុត ខេមវីរ៉ា អនុប្រធានការិយាល័យអប់រំខណ្ឌដូនពេញ
3.លោក អ៉ឹង ដារ៉ា មេភូមិទី១៥
4.លោក វេង វុទ្ធី អនុប្រធាន គ គ ស
5.នាយិកា លោកគ្រូ អ្នកគ្រូ .មាតាបិតា អ្នកអាណាព្យាបាលសិស្ស។

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 22/06/2024

នារសៀលថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤
#រដ្ឋបាលសង្កាត់ស្រះចក
ដែលដឹកនាំដោយលោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានចាត់ឲ្យលោកស្រីថៃ ណារីចៅសង្កាត់រងទី១ ដឹកនាំមេភូមិ អនុភូមិ សមាជិកភូមិចូលរួម អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកោះពេជ្រ
២៦ មិថុនា ២០២៤
#ក្រោមប្រធានបទ " រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ នឹងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន "
ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នឹងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 22/06/2024

នាព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤
រដ្ឋបាលសង្កាត់ស្រះចក ដែលដឹកនាំដោយលោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានចាត់ឲ្យមន្ត្រីក្រោមឱវាទ ចូលរួមអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី២៨
ក្រោមប្រធានបទ ”ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត“
(៥ មិថុនា ១៩៩៦ - ៥ មិថុនា ២០២៤)
#ក្រោមអធិបតីភាព ឯកឧត្តម ហួត ហៃ អភិបាលរងនៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ។
ពិធីបានប្រារព្ធនៅលើសួនច្បារតេជោមាស តេជោយ៉ត

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 21/06/2024

នៅរសៀលថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៤និង៣០នាទី រដ្ឋបាលសង្កាត់បានបើកកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ ជាសាមញ្ញលើកទី២៤ អណត្តិទី៥ ក្រោមអធិបតីភាពលោកស្រី អ៉ិន សាផន ប្រធានក្រុមប្រឹក្សា និង ជាចៅសង្កាត់ស្រះចក ។
#សមាជិកក្រុមប្រឹក្សាចូលរួមប្រជុំ១១រូបលើ១១រូប។
*របៀបវារ:
១.អនុម័តសេចក្តីព្រៀងកំណត់ហេតុខែឧសភា ឆ្នាំ ២០២៤
២.អនុម័តសេចក្តីព្រាងរបាយការណ៍ខែឧសភា ឆ្នាំ២០២៤
៣.អនុម័តសេចក្តីព្រាងកែតម្រូវគម្រោងថវិកា ឆ្នាំ២០២៤
៤.បញ្ហាផ្សេងៗ
-ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់
-ពង្រឹងសមាគមន៍មនុស្សចាស់
- ជ្រើសរើសសមាជិកភូមិ៣។
សមាជិកក្រុមប្រឹក្សាបានអនុម័តលើរបៀបវារៈ ទាំង៤ដោយលើកដៃឯកភាព១០០ភាគរយ។
ដោយឡែកការអនុម័តជ្រើសរើសសមាជិកភូមិ៣ត្រូវបានលើកទៅកិច្ចប្រជុំខែកក្កដា។

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 21/06/2024

-ថ្ងៃសីល១៥កើតពេញបូណ៌មីខែជេស្ឋឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹងថ្ងៃសុក្រទី២១ខែមិថុនាឆ្នាំ២០២៤។
-សូមវត្ថុស័ក្តិសិទ្ធិក្នុងលោកមេត្តាប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរជូនឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រីបង ប្អូន ក្មួយៗ ក្នុងនិងក្រៅប្រទេសទាំងអស់ប្រកបដោយបញ្ញាញាណភ្លឺថ្លា សំណាងល្អជោគជ័យគ្រប់ភារកិច្ចធ្វើដំណើរឆ្ងាយជិតមានសុវត្ថិភាពល្អ ប្រាថ្នាអ្វីសម្រេច
ដូចក្តីបំណង។សូមជួបនូវពុទ្ធពរទាំងប្រាំប្រការគឺ÷អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។សូមអនុមោទនា🙏🙏🙏🙏🙏

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 20/06/2024

ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃកោរ
June 20, 2024
លោករស់ បូរ៉ា តំណាងអង្គការSCC បានយកថវិការ មកចូលបុណ្យសពរបស់លោកស្រីមួន រឿន និងសពម្ដាយរបស់អនុភូមិ៧ ដោយសពម្នាក់ថវិការចំនួន៤០ដុល្លា ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ពីលោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 20/06/2024

រសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃកោរ
June 20, 2024
លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមបុណ្យសពម្ដាយរបស់អនុភូមិ៧ ដែលបានស្លាប់ដោយរោគាពាធ និងបានចូលពាំនាំបច្ច័យចំនួន៩០០០០០រៀល ចូលបុណ្យសពផង
#សូមបញ្ជាក់ថាបច្ច័យទាំងអស់គឺជាការចូលរួម និងជាការចែករំលែករបស់ លោកស្រីចៅសង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ ក្រុមប្រឹក្សាសង្កាត់ មន្ត្រីសង្កាត់

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 19/06/2024

នៅព្រឹកថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤
June 18, 2024
ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល (Queen Mother's Birthday)
ក្រោមការដឹកនាំរបស់លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក លោកឡុង ប៊ុនវ៉ា ក្រុមប្រឹក្សាសង្កាត់ លោកយិន សឿនសុផាត មន្ត្រីសង្កាត់ លោកមេភូមិ២១ មេភូមិ អនុភូមិ សមាជិកភូមិ បានទៅចូលរួមបុណ្យសពលោកស្រីមួន រឿន ដែលជាម្ដាយរបស់លោកស្រីជន កុសល ដែលរស់នៅភូមិ២៤ សូមអនុមោទនាបុណ្យ សាធុ សាធុ សាធុ🙏🙏🙏

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 19/06/2024

នៅរសៀលថ្ងៃពុធ ១៣ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤
លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានដឹកនាំមន្ត្រីក្រោមឱវាទ ប្រារព្ធពិធីអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៤ ដោយមានសមាជិកចូលរួមចំនួន ៦៦ នាក់ស្រី ២៥នាក់ និងបានផ្ដោតទៅលើប្រធានបទសំខាន់ចំនួនបីគឺ:
១.បំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្សនិស្សិត ឱ្យចូលរួមទាំងអស់គ្នាដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងជាមួយធម្មជាតិ ។ល។
២.ជំរុញការកាត់បន្ថយការប្រើថង់ប្លាស្ទិក ដោយប្រើថង់បរិស្ថានជំនួសវិញ
៣.ចូលរួមអនុវត្តវិធីសាស្ត្រទាំងបួនដើម្បីកាត់បន្ថយសំណល់ plastic ។
ពាក្យស្លោកសម្រាប់ប្រើប្រាស់÷
-កម្ពុជាស្អាតខ្មែរធ្វើបាន
-ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ
-យើងរួមកម្លាំងគ្នាដើម្បីការពារបរិស្ថានកម្ពុជា
-លាហើយថង់ប្លាស្ទិក ៕

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 18/06/2024

ព្រឹកថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤
June 18, 2024

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល (Queen Mother's Birthday)

លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានអញ្ជើញចូលរួមក្នុងពិធីប្រកាស និងសច្ចាបញ្ចូលសមាជិកថ្មី លើកទី៣០ សមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រីមៀរសែនសុខ

Photos from រដ្ឋបាលខណ្ឌដូនពេញ's post 17/06/2024
Photos from រដ្ឋបាលសង្កាត់ស្រះចក's post 16/06/2024

នៅព្រឹកថ្ងៃសៅរ៍ ៩ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤
June 15, 2024
តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡា​អេ សម្រេច​ឱ្យ​កម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ (International Court of Justice in The Hague declared Cambodia is the owner of the Preah Vihear Temple)

លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានចាត់ឲ្យលោកឡុង ប៊ុនវ៉ា ក្រុមប្រឹក្សាសង្កាត់ រួមទាំងមេភូមិ អនុភូមិ សមាជិកភូមិ ដែលពាក់ព័ន្ធ ចូលរួមចុះវាស់ការូឡា.ភូមឹ.៨.៩.១០. លោកស្រីចៅសង្កាត់ ខិតខំប្រឹងប្រែង កែប្រែឲ្យទឹកដីសង្កាត់ ឲ្យមានសោភ័ណ្ឌភាពស្រស់បំព្រង ពីមួយថ្ងៃ ទៅមួយថ្ងៃ

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 15/06/2024

ព្រឹកថ្ងៃសៅរ៍ ៩ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤
June 15, 2024
តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡា​អេ សម្រេច​ឱ្យ​កម្ពុជាជាម្ចាស់កម្មសិទ្ធិ លើប្រាសាទព្រះវិហារ (International Court of Justice in The Hague declared Cambodia is the owner of the Preah Vihear Temple)
លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានចាត់ឲ្យលោកឡុង ប៊ុនវ៉ា ក្រុមប្រឹក្សាសង្កាត់ និងជាសសយក សង្កាត់ស្រះចក ចូលរួមកម្មវិធីថ្វាយព្រះពរ ព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចម៉ែ ៨៨យាងចូល៨៩ ព្រះវស្សា នៅមុខព្រះបរមរាជវាំង

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 15/06/2024

នៅរសៀលថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល
June 14, 2024
លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលប្រព័ន្ធលូ ដែលស្ទះ ស្ថិតនៅភូមិ៦ គ្រប់សកម្មភាពលោកស្រីចៅសង្កាត់ គិតគូរពីប្រជាពលរដ្ឋជានិច្ច

15/06/2024
Photos from រដ្ឋបាលសង្កាត់ស្រះចក's post 15/06/2024

នៅព្រឹកថ្ងៃសុក្រ ៨ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល
June 14, 2024
ក្រោមការដឹកនាំរបស់លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក ដោយមានជនអាថាបានវាយគ្នាមានរងរបួសក្បាល នៅក្នុងភូមិ២១ លោកមេភូមិ អនុភូមិ សមាជិកភូមិ រួមសហការជាមួយសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានចុះមក ជូុយដោះស្រាយរួចជាស្ថាពរ

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 14/06/2024

រសៀលថ្ងៃទី១៤/៦/២០២៤ វេលាម៉ោង ១៤ និង ៣០នាទី នៅសាលាសង្កាត់ ស្រះចកមានបើកកិច្ចប្រជុំ គ ក ន ក ប្រចាំខែ មិថុនាក្រោមអធិបតីភាព លោកស្រី អុិនសាផន ចៅសង្កាត់ស្រះចក និង ជាប្រធាន គ ក ន ក សង្កាត់។
#សមាសភាពចូលរួម:
*ចៅសង្កាត់រងទី១
*តំណាងនគរបាលប៉ុស្តិ
*តំណាងមណ្ឌលសុខភាព
*តំណាងសាលាបឋមសិក្សា
*តំណាងជនមានពិការភាព
*អ្នកទទួលបន្ទុកគ្រួសារក្រីក្រ
*ស្មៀនសង្កាត់
*អ្នកទទួលបន្ទុកកិច្ចការស្ត្រី កុមារ សង្កាត ។
*តំណាងអាចារ្យវត្តទាំងបីក្នុងសង្កាត់
*តំណាង យុវជនក្នុងសង្កាត់
*អង្គការក្រៅរដ្ឋាភិបាលដែលធ្វើសកម្មភាពក្នុងសង្កាត់ចំនួន៥
*មេភូមិទាំង២៤ភូមិ
សរុប៤៥នាក់។
#របៀបវារះ
អនុម័តរបាយការណ៍ និង កំណត់ហេតុខែ មិថុនាឆ្នាំ២០២៤
គ្រប់ជំនាញពាក់ព័ន្ធរាយការណ៍លទ្ធផលការងារប្រចាំខែ មិថុនា។
បញ្ហាផ្សេងៗ

Photos from Samdech Hun Sen of Cambodia's post 13/06/2024
Photos from រដ្ឋបាលសង្កាត់ស្រះចក's post 13/06/2024

យើងខ្ញុំទាំងអស់គ្នា ជាចៅសង្កាត់ ចៅរង ក្រុមប្រឹក្សា មេភូមិ អនុភូមិ សមាជិកភូមិ មន្ត្រីសង្កាត់ ក្នុងសង្កាត់ស្រះចក សូមអបអរសាទរឯកឧត្ដមសុខ ពេញវុធ ក្នុងឱកាសត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ដំឡើងថ្នាក់និងឋានន្តរស័ក្តិប្រចាំឆ្នាំពីឧត្ដមមន្ត្រីថ្នាក់លេខ៤ មកជាឧត្ដមមន្ត្រីថ្នាក់លេខ៣

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 13/06/2024

ព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤
June 13, 2024
ដោយមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅផ្លូវ៦១ ស្ថិតនៅភូមិ១០ លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានចាត់ចែង បូម ស្ដារលូ រំដោះទឹកស្អុយ បានដោយជោគជ័យ គ្រប់កាលៈទេសៈ លោកស្រីចៅសង្កាត់ តែងតែដោះស្រាយជូនប្រជាពលរដ្ឋ ដោយមិនទុកឲ្យប្រជាពលរដ្ឋមានទុក្ខលំបាកឡើយ

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 12/06/2024

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨ និង ៣០នាទី លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចកបានបើកកិច្ចប្រជុំ វិសាមញ្ញ ក្រុមប្រឹក្សា ដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍ អំពីវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ នឹងសំណើសំណូមពរក្នុង ការអនុវត្តន៌ កំណែទម្រង់វិមជ្ឈការ នឹងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ ២០២១-២០២៣ របស់រដ្ឋបាលសង្កាត់ ដល់សមាជិកសមាជិកាក្រុមប្រឹក្សាបានអនុម័តដោយសម្លេង ១១សម្លេងលើ១១សម្លេង ។

11/06/2024

ដោយមើលឃើញពីភាពលំបាករបស់លោក ឯម ផល្លាសមាជិកភូមិ០៣ លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានដឹកនាំក្រុមការងារកិច្ចការស្ត្រី និងកុមារ ផ្ដល់ថវិការចំនួន៦០ម៉ឺនរៀល សម្រាប់ដោះស្រាយបូជាសពប្រពន្ធលោកឯម ផល្លា ដែលបានមរណៈភាព ដោយរោគា ហើយគ្មានលទ្ធភាពក្នុងការបូជា
#លោកស្រីចៅសង្កាត់តែងតែគិតគូរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជានិច្ច

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 11/06/2024

ព្រឹកថ្ងៃអង្គារ ៥ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤
June 11, 2024

#សកម្មភាពមន្ត្រីនៅយន្តការច្រកចេញ-ចូលតែមួយ រដ្ឋបាលសង្កាត់ក្រោមការដឹកនាំរបស់លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក
#បងប្អូនដែលរស់នៅក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ អាចអញ្ជើញមកទទួលសេវាកម្មសាធារណ:នៅតាម
#យន្តការច្រកចេញ-ចូលតែមួយនៅសាលាសង្កាត់ស្រះចក
*រៀងរាល់ថ្ងៃធ្វើការ ៖
*ពេលព្រឹក ចាប់ពីម៉ោង ០៧:០០នាទី - ១១:០០នាទី
*ពេលរសៀល ចាប់ពីម៉ោង ១៤:០០ នាទី- ១៧:០០នាទី ។

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 10/06/2024

ព្រឹកថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤
June 10, 2024
លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីអភិបាល អភិបាលរងខណ្ឌ មន្ទីរ អង្គភាពជុំវិញរាជធានីភ្នំពេញ ព្រមទាំងចៅសង្កាត់ទាំង១១ និងអ្នកពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 09/06/2024

កាលពីព្រឹកថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤
June 7, 2024
លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក បានចាត់ឲ្យលោកស្រីថៃ ណារីចៅរងទី១ ចូលរួមជាអធិបតីក្នុងពិធីប្រជុំវេទិកាសាធារណះ ភូមិ សង្កាត់មានសុវត្ថិភាព ដែលមានសមាសភាពចូលរួម
*លោកកាន់ វណ្ណះ មេប៉ុស្តិស្រះចក
*លោកអនុសេនីយឯក តំណាងកងរាជអាវុធហត្ថ ខណ្ឌដូនពេញ
*ក្រុមប្រឹក្សាសង្កាត់ស្រះចក
*លោក លោកស្រីមេភូមិ អនុភូមិ សមាជិភូមិ ទាំង២៣ភូមិ រួមទាំងប្រជាពលរដ្ឋភូមិ១៤

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 08/06/2024

រសៀលថ្ងៃសៅរ៍ ២ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤
June 8, 2024
ក្រោយភ្លៀង១មេ លាយឡំនិងខ្យល់កន្ត្រាក់ មេឃឈើមួយចំនួននៅភូមិ១០ ភូមិ១៧ បានបាក់មកលើផ្លូវ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ

Photos from រដ្ឋបាលសង្កាត់ស្រះចក's post 07/06/2024

ព្រឹកថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤
June 7, 2024
ដោយមានការឯកភាពពីលោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក លោក លោកស្រីមេភូមិ អនុភូមិ សមាជិកភូមិ១១ ភូមិ១២ បានរៀបចំជួសជុលលូបង្ហូរ និងស្តុកទឹកស្អុយ រួចជាស្ថាពរ នេះដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់

Want your organization to be the top-listed Government Service in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ថ្ងៃនេះ ថ្ងៃសីលថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤
សកម្មភាពលោកស្រីចៅសង្កាត់
រសៀលថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤June 4, 2024ដោយមើលឃើញថាស្ទះខ...
ថ្ងៃនេះ ជាថ្ងៃសីលថ្ងៃព្រហស្បតិ៍ ៨ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
ព្រឹកថ្ងៃពុធ ៧ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤May 29, 2024លោកស្រីអុិន. សាផនចៅស...
#អរគុណសន្តិភាពប្រជាពលរដ្ឋ រស់នៅភូមិ១៥ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីផលប្រយោជន៏ជា...
#អរគុណសន្តិភាពយើងខ្ញុំជាប្រជាជន រស់នៅភូមិ៣ សង្កាត់ស្រះចកទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជី...
កម្រងរូបភាព រដ្ឋបាលសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណន​ តេជោ
អរគុណសន្តិភាព
លោកស្រីអ៉ិន សាផនចៅសង្កាត់ស្រះចក តែងតែឆ្លៀតពេលដ៏មមាញឹក ចុះជួបជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ផ្ដល់ភាពស្និទ្ធស្នាល និងស្នាមញញឹ...
គាំទ្រ
#អរគុណសន្តិភាពយើងខ្ញុំទាំងអស់គ្នា ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចក សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងព្រែក...

Telephone

Address


ផ្ទះលេខ ១២៨&១២៩E១ ផ្លូវ១០៨
Phnom Penh

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Other Government Organizations in Phnom Penh (show all)
Khmer Rouge Tribunal (ECCC) Khmer Rouge Tribunal (ECCC)
Building 40, Russian Federation Boulevard (110), Mittapheap
Phnom Penh, 120444

ECCC ended judicial proceedings in 2022 Residual functions since 2023 Resource Centre in Phnom Penh

Vuthanak Business .Combodia Vuthanak Business .Combodia
Phnom Penh, 1200

ភ្ញាក់ងារលក់អចលនទ្រព្យ អ្នកប្រឹក្សាយោបល់

Marya Fashion Marya Fashion
#A-15, Street Moha A, Sangkat Krang Thnong, Khan Sansok
Phnom Penh, 12000

Marya Fashion មានលក់ស្បែកជើងនារីគ្រប់ម៉ូតស?

Cristian Zhang Cristian Zhang
St. 2004, Sensok
Phnom Penh, 12000

Su-Ho Anya Su-Ho Anya
Phnom Penh, 12000

Anya_Official

Vy Noch Vy Noch
Phnom Penh, 12000

Vy Noch

ស្នេហា៚ ស្នេហា៚
Phnom Penh

Love Story, Feeling Sad and Quote Lover

អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា
Russian Federation Boulevard (110)
Phnom Penh, 120000

ផ្សព្វផ្សាយអាហារូបករណ៍ និងព័ត៌មានសិក្សាជូនសិស្ស-និស្សិតជំនាន់ក្រោយ

Mekong Power FT Mekong Power FT
Kampong Cham
Phnom Penh

Kong Ta Neong

Kim Young Kim Young
Phnom Penh, 12000

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
No. 3, Monivong Bvld, Sangkat Sras Chok, Khan Daun Penh, Kingdom Of Cambodia
Phnom Penh, 120210

CALMETTE Hospital is a tertiary hospital.

Gusion Tik Tok Gusion Tik Tok
Phnom Penh

RT