Duraseksa ទូរសិក្សា

Innovative Education is a concept/project-based learning and competition, design for students from h

13/12/2023

ការជ្រើសរើសជំនាញដោយផ្អែកលើការរំពឹងទុករបស់អ្នកដទៃ ជាជាងចំណងចំណូលចិត្ត និងផលប្រយោជន៍ផ្ទាល់ខ្លួន អាចនឹងធ្វើឱ្យមានគុណវិបត្តិជាច្រើនទៅថ្ងៃអនាគត។ គុណវិបត្តិទាំងនោះមានដូចជា៖

• បញ្ហាកង្វះការលើកទឹកចិត្ត៖
ការសិក្សាមុខវិជ្ជាដែលអ្នកមិនចាប់អារម្មណ៍ អាចបង្កការលំបាកក្នុងការរក្សាការលើកទឹកចិត្ត។ កង្វះចំណាប់អារម្មណ៍អាចធ្វើឱ្យមានការយឺតយ៉ាវក្នុងការចាប់មេរៀន លទ្ធផលការសិក្សាមានកម្រិតទាប និងការមិនយល់ស្របជាទូទៅជាមួយការសិក្សារបស់ខ្លួន។

• ការប្តេជ្ញាចិត្តមិនបានវែងឆ្ងាយ៖
ការជ្រើសរើសជំនាញ គឺត្រូវការការប្តេជ្ញាចិត្តវែងឆ្ងាយ ហើយនៅពេលដែលយើងរៀនជំនាញដែលយើងមិនចាប់អារម្មណ៍ អាចធ្វើឱ្យវាពិបាកក្នុងការរក្សាការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តក្នុងការសិក្សារបស់ខ្លួនឱ្យបានរយៈពេលយូរ។

• ការពេញចិត្តក្នុងអាជីព៖
ការជ្រើសរើសជំនាញដោយផ្អែកលើការរំពឹងពីអ្នកដទៃ អាចនឹងមិននាំទៅរកអាជីពដែលនាំមកជូននូវសេចក្ដីសុខ និងសុភមង្គលនោះទេ។ ជីវិតរបស់មនុស្សទូទៅតែងតែមានសុភមង្គលជាងមុន ប្រសិនបើគេជ្រើសរើសវិស័យដែលខ្លួនចាប់អារម្មណ៍។

• ការផ្លាស់ប្តូរគំនិត៖
គំនិតរបស់មនុស្សតែងតែមានការផ្លាស់ប្តូរ ហើយនៅពេលដែលយើងធ្វើការសម្រេចចិត្តដ៏សំខាន់បែបនេះដោយផ្អែកលើមតិអ្នកដទៃ អាចនឹងមិនមែនជាមូលដ្ឋានដ៏ល្អនោះទេ។ អ្វីដែលអ្នកដទៃរំពឹងពីយើងនៅថ្ងៃនេះ ប្រហែលជាមិនដូចគ្នានឹងពេលអនាគតទេ ហើយយើងអាចមានការសោកស្តាយចំពោះជម្រើសរបស់យើងនៅថ្ងៃខាងមុខ។

• ការលូតលាស់ផ្ទាល់ខ្លួន៖
ការជ្រើសរើសជំនាញតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន អនុញ្ញាតឱ្យយើងមានការរីកចម្រើន និងការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ចំណែកឯ ការជ្រើសរើសជំនាញ ដោយផ្អែកលើការរំពឹងពីអ្នកដទៃ អាចធ្វើឱ្យឱកាសក្នុងការស្វែងយល់ពីខ្លួនឯងមានកម្រិត ហើយព្រមទាំងរារាំងយើងក្នុងការស្វែងរកសក្តានុពលពេញលេញរបស់ខ្លួន។

• សម្ពាធ និងភាពតានតឹង៖
ការព្យាយាមបំពេញតាមការរំពឹងរបស់អ្នកដទៃអាចនាំឱ្យមានភាពតានតឹង និងសម្ពាធកើនឡើង។ សម្ពាធដែលនាំមកពីអ្នកដទៃនេះ អាចជះឥទ្ធិពលអវិជ្ជមានដល់សុខុមាលភាពផ្លូវចិត្តរបស់យើង និងដំណើរការសិក្សាទាំងមូល។

ជាចុងក្រោយ វាជារឿងសំខាន់ណាស់ក្នុងការជ្រើសរើសមុខជំនាញដែលស្របតាមចំណាប់អារម្មណ៍ ជំនាញ និងមហិច្ឆតាផ្ទាល់ខ្លួនរបស់យើង។ ខណៈពេលដែលការពិចារណាដំបូន្មានពីអ្នកដទៃអាចមានតម្លៃ ការសម្រេចចិត្តគួរតែត្រូវបានដឹកនាំជាចម្បងដោយចំណង់ចំណូលចិត្ត និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនរបស់យើង ដើម្បីធានាបាននូវដំណើរសិក្សា និងអនាគតផ្ទាល់ខ្លួន។

10/12/2023

អបអរសាទរខួបលើកទី៧៥ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ

១០ ធ្នូ ១៩៤៨ - ១០ ធ្នូ ២០២៣

09/12/2023

ប្រវត្តិនៃអ៊ីនធឺណេតបានចាប់ផ្ដើមនៅក្នុងទស្សវត្សឆ្នាំ ១៩៥០ និងឆ្នាំ១៩៦០ ជាមួយនិងការអភិវឌ្ឍន៍ នៃកុំព្យូទ័រ ។ ការចាប់ផ្ដើមនេះជាមួយ និងការទំនាក់ទំនងមួយទល់នឹងមួយ រវាង កុំព្យូទ័រមួយទៅកុំព្យូទ័រមួយ , ហើយបានពង្រីក ទៅជាការភ្ជាប់មួយទៅមួយរវាង កុំព្យូទ័រហើយនិងប្រពន្ធ័ស្រាវជ្រាវបានយ៉ាងរហ័ស សំនុំបានបិទនូវបណ្ដាញដូចជា ARPANET Mark នៅឯ NPL ក្នុង ចក្រភពអង់គ្លេស CYCLADES គុណូបបណ្ដាញ ធីមណេត និងតេលេណេត ត្រូវបានអភិវឌ្ឍនៅចុងទស្សវត្ស ឆ្នាំ ១៩៦០ និងដើមទស្សវត្ស ឆ្នាំ១៩៧០ ការប្រើពិធីសារផ្សេងគ្នា។ ARPANET គឺវានៅដោយឡែកពីគ្នា ក្នុងការនាំទៅរក ការអភិវឌ្ឍន៍ នៃពិធីសារ សំរាប់បណ្ដាញអ៊ីនធើណេត ដែលបំបែកបណ្ដាញពហុគុណ អាច ចូលរួមទាំងអស់គ្នា ពីបណ្ដាញមួយទៅបណ្ដាញមួយ។

ក្នុងឆ្នាំ១៩៨២សាររបស់អ៊ីនធើណេត (TCP/IP)ត្រូវបានធ្វើអោយបមាណីយកម្ម ហើយនិង គំនិតនៃ បណ្ដាញពិភពលោកដ៏ទូលាយ នៃ ការដាក់ខ្សែប្រទាក់គ្នា របស់បណ្ដាញ TCP/IP ត្រូវបានស៊កបញ្ចូល។ ការស៊កចូលទៅ ARPANET បានពង្រីកក្នុងឆ្នាំ ១៩៨១ នៅពេលមូលនិធិវិទ្យាសាស្ត្រជាតិ(NSF) បានអភិវឌ្ឍបណ្ដាញវិទ្យាសាស្ត្រកុំព្យូទ័រ (CSNET) ហើយចាប់ផ្ដើមក្នុងឆ្នាំ១៩៨៦ក្នុងពេលដែល NSFNET បានតៀបចំស៊កទៅក្នុង ទីកុំព្យូទ័រធំ ក្នុងសហរដ្ឋអាមេរិច ពីការស្រាវជ្រាវនិងការរៀបចំការអប់រំ។អ្នកផ្ដល់សេវាកម្មខាងជំនួញអ៊ីនធើណេត (អាយ អែស ភី អែស) បានបង្ហាញនៅក្នុងទស្សវត្សឆ្នាំ១៩៨០ និងទស្សវត្សឆ្នាំ ១៩៩០។ ARPANET បានដាក់អោយប្រើការនៅក្នុងឆ្នាំ១៩៩០។ អ៊ីនធើណេតត្រូវបានគេយកវាធ្វើជាជំនួញក្នុងឆ្នា១៩៩៥ ពេល NSFNET ត្រូវ បានដាក់អោយប្រើការ,ការផ្លាស់ប្ដូរ ការកំនត់ចុងក្រោយ លើការប្រើបា្រស់អ៊ីនធើណេតសំរាប់ជាចរាចរណ៍ជំនួញ។

តាំងពីពាក់កណ្ដាលទស្សវត្ស ឆ្នាំ១៩៩០ អ៊ីនធើណេត មានការប៉ះទង្គិចយ៉ាងខ្លាំង ទៅលើវប្បធម៌និង ជំនួញ,រួមបញ្ចូលទាំងការកើតឡើង នៃការទំនាក់ទំនងយ៉ាងឆាប់រហ័ស តាមរយៈសារអេឡិចត្រូនិច សារឆាប់រហ័ស សំលេង តាមសារអ៊ីនធើណេត (វី អូ អែល ភី) "ទូរសព្ទ័" ទំនាក់ទំនងតាមរយៈវីឌីអូទៅវិញទៅមក ,និងពិភព ធំទូលាយ នៃការទាក់ទង ជាមួយាការពិភាក្សា សមោសរដ្ឋ ប្លក់ បណ្ដាញទំនាក់ទំនង ហើយនិងការបើកទីកន្លែង សំរាប់ទីផ្សារ។ ការស្រាវជ្រាវ និងការអប់រំសហគមន៍ បន្តទៅរកការអភិវឌ្ឍន៍និងប្រើបណ្ដាញអោយរីកចំរើនទៅមុខ ដូចជាNSF គឺវាមានល្បឿនខ្ពស់ បណ្ដាញសេវាកម្មរឹងមាំ។ ចំនោមការកើនឡើង នៃទិន្នន័យ ត្រូវបានបញ្ជូនល្បឿនខ្ពស់ទៅៗលើបណ្ដាញសរសៃអុបទិក នៅកំរិតមួយជីហ្កាបៃក្នុងមួយវិនាទី ១០ ជីហ្កាបៃ ក្នុងមួយវិនាទីឬ ក៏ច្រើនជាងនេះ។ អ៊ីនធើណេតនៅតែបន្តលូតលាស់ បន្តការលូតលាស់ធំជាងមុន នៃការទទួលពត៌មាន និងចំនេះដឹង មុខជំនួញ ការកំសាន្ត និងបណ្ដាញសង្គម។ វាត្រូវបាន ប៉ាន់ស្មានថា ក្នុងឆ្នាំ១៩៩៣ អ៊ីនធើណេត ប្រើតែ១% ប៉ុណ្ណោះនៃការស្រាវជា្រវ ពត៌មានឆ្លងតាមទូរគមនាគមន៍ទៅវិញទៅមក ដោយ២០០០តួរលេខនេះបាន លួតប្រហែល ៥១% ហើយនិង ឆ្នាំ២០០៧ ជាង៩៧% ដែលការទំនាក់ទំនង គ្នាទៅវិញទៅមកការផ្ដល់ពត៌មាន តាមអ៊ីនធើណេត។

07/12/2023

សម្រាប់ប្អូនៗ ដែលជាប់ឈ្មោះក្លាយជាភ្នាក់ងារអប់រំឌីជីថល សូមជួយពិនិត្យមើលក្នុង Telegram របស់ប្អូនៗ ដើម្បីឆែកមើល Group ដែលក្រុមការងារបាន Add ប្អូនៗចូលរួចរាល់ហើយ 🌟✨

➡️ សម្រាប់ប្អូនៗដែលជាប់ឈ្មោះហើយ ប៉ុន្តែពុំទាន់ឃើញឈ្មោះខ្លួននៅក្នុង Group ប្អូនៗអាច Join បានតាមតណភ្ជាប់ខាងក្រោមនេះ៖ https://t.me/+9OIDI5qTOs1kODll
ℹ️ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី ប្អូនៗអាចតាមដានតាមបណ្ដាញទំព័រទូរសិក្សា។

06/12/2023

តើអ្នកដឹងទេថា មានរឿងអ្វីកើតឡើងនៅពេលពួកយើងគេង ?

រៀងរាល់យប់ ស្ទើរតែគ្រប់គ្នានៅលើភពផែនដី ធ្លាក់ក្នុងស្ថានភាពសន្លប់ និងខ្វិន ប៉ុន្តែតើមានអ្វីកើតឡើងនៅក្នុងរាងកាយ នៅពេលដែលយើងរសាត់ទៅហើយតើមានអ្វីកើតឡើង ប្រសិនបើយើងគេងមិនបានគ្រប់គ្រាន់?

ការគេងត្រូវបានគ្រប់គ្រងដោយចង្វាក់ circadian របស់យើងឬនាឡិការាងកាយដែលមានទីតាំងនៅក្នុងខួរក្បាលនាឡិការាងកាយឆ្លើយតបទៅនឹងពន្លឺភ្លើងដែលបង្កើនការផលិតអរម៉ូនមេឡាតូនីននៅពេលយប់ ហើយបិទវានៅពេលដែលវាដឹងពន្លឺ។

មានបួនដំណាក់កាលនៃការគេងដែលរាងកាយជួបប្រទះក្នុងវដ្តពេញមួយយប់។ នៅរាត្រីដ៏ល្អ យើងដើរឆ្លងកាត់ដំណាក់កាលទាំងនេះ 4 ឬ 5 ដង។

- ដំណាក់កាលទី 1 និងទី 2 គឺការគេងស្រាល។ នេះគឺជាការផ្លាស់ប្តូរពីការភ្ញាក់ពីដំណេកទៅជាងងុយគេង។ ចង្វាក់បេះដូង និងការដកដង្ហើមចាប់ផ្តើមយឺត សីតុណ្ហភាពរាងកាយធ្លាក់ចុះហើយសាច់ដុំអាចរមួល។
- ដំណាក់កាលទី 3 ជួនកាលត្រូវបានគេហៅថា ដំណេក Delta - ដោយសារតែរលកខួរក្បាល Delta យឺតដែលត្រូវបានបញ្ចេញក្នុងដំណាក់កាលនេះ។ នេះគឺជាដំណាក់កាលដំបូងនៃការគេងជ្រៅ ដែលកោសិការបស់យើងផលិតអ័រម៉ូនលូតលាស់ច្រើនបំផុតសម្រាប់បម្រើដល់ឆ្អឹង និងសាច់ដុំ ដែលអនុញ្ញាតឱ្យរាងកាយជួសជុលខ្លួនឯងបាន។
-ដំណាក់កាលទី 4 គឺជាកន្លែងដែលយើងចាប់ផ្តើមសុបិន។ រាងកាយបង្កើតសារធាតុគីមីដែលធ្វើអោយវាខ្វិនជាបណ្ដោះអាសន្នដើម្បីកុំឱ្យយើងសម្រេចក្តីសុបិន្តរបស់យើង។ ក្នុងដំណាក់កាលនេះ ខួរក្បាលមានសកម្មភាពខ្លាំង ហើយភ្នែករបស់យើង ទោះបីជាបិទក៏ដោយ ក៏ងងឹតទៅៗ ហាក់ដូចជាយើងភ្ញាក់ដែរ។

ការគេងតិចជាងប្រាំពីរម៉ោងក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃដែលអាចកាត់បន្ថយអាយុសង្ឃឹមរស់ (life expectancy.

Photos from Duraseksa ទូរសិក្សា's post 03/12/2023

កំពង់ស្ពឺ៖​ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុង កម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤​ ជានិមិត្តរូប​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់​ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​ និងកីឡា​។

ក្នុងឱកាសនេះដែរ​ ឯកឧត្ដមបណ្ឌិត បានធ្វើការសំណេះសំណាលជាមួយសិស្សានុសិស្ស ព្រមទាំងទស្សនាការដាក់តាំងបង្ហាញពិព័រណ៍ស្នាដៃសិស្ស៕

០២ ធ្នូ ២០២៣ | ខេត្តកំពង់ស្ពឺ

02/12/2023

ជិតដល់ថ្ងៃចូលរៀនឆ្នាំសិក្សាថ្មីហើយប្អូនៗ…!📚🎓

តោះនាំគ្នាមកមើលទាំងអស់គ្នា ពីវិធីសាស្ត្រក្នុងការបង្កើនសមត្ថភាពខួរខ្បាល 🧠💡 មានវិធីសាស្ត្រអ្វីខ្លះទៀតដែលអាចជួយបង្កើនសមត្ថភាពខួរក្បាលបាន? Comment ខាងក្រោមទាំងអស់គ្នាមក!! 👇👇

Photos from Duraseksa ទូរសិក្សា's post 29/11/2023

វិទ្យាសាស្រ្តនិទាន៖​ លោកអុីសាក់ ញ៉ូតុន និងការចាប់កំណើតរបស់វិទ្យាសាស្ត្រទំនើប ✨🔬

អុីសាក់ ញូតុន ជារូបវិទូជនជាតិអង់គ្លេសដែលបានរុញច្រានវិទ្យាសាស្រ្តឱ្យដេីរមួយជំហានធំទៅកាន់សកលលោកទំនេីបសព្វថ្ងៃ។ ភាពអស្ចារ្យនៃរបកគំហេីញរបស់គាត់ ជាសក្ខីកម្មអំពីអច្ឆរិយភាពនៃមនុស្សជាតិគ្រប់រូប ត្បិតអុីសាក់ ញ៉ូតុនបានធ្លាប់ជាទារកដែលគេមិនសង្ឃឹមថាអាចរស់រានបាន ប៉ុន្ដែគាត់បានផ្ដល់នូវភាពភ្ញាក់ផ្អេីលនៅ៤០ឆ្នាំក្រោយ នោះគឺការរកឃេីញច្បាប់ញូតុនទាំង៣។​​ 🤔💡

តេីនៅមានអ្វីទៀតដែលប្អូនមិនទាន់បានដឹងអំពីលោក​​ ញ៉ូតុន? តាមដានទាំងអស់គ្នាតាមរូបនិទានខាងក្រោយ​ ⬇️⬇️

Photos from Duraseksa ទូរសិក្សា's post 28/11/2023

ដំណើរទស្សនកិច្ចនៅសារមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសចិន

សារមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសចិន ជាមជ្ឈមណ្ឌលពិព័រណ៌ ស្រាវជ្រាវ និងផ្សព្វផ្សាយស្នាដៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាធំជាងគេ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៨។ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងសហការីនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ បានចូលរួមសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពសម្រាប់អ្នកជំនាញការផ្នែកសារមន្ទីរនិងមជ្ឈមណ្ឌលវិទ្យាសាស្រ្ត” ដែលរៀបចំដោយសារមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសចិន ពីថ្ងៃទី២៥ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

គណៈប្រតិភូកម្ពុជា បានចូលរួមពិភាក្សាលម្អិត លើដំណើរការរៀបចំបង្កើត ការកំណត់ប្រធានបទ និងការគ្រប់គ្រងសារមន្ទីរនិងមជ្ឈមណ្ឌលវិទ្យាសាស្រ្ត ដែលគ្រោងនឹងបង្កើតឡើងនាពេលឆាប់ៗនេះ នៅកម្ពុជា។ គណៈប្រតិភូកម្ពុជា ក៏បានទទួលបដិសណ្ឋារកិច្ច និងចូលរួមទស្សនកិច្ចជាលក្ខណៈពិស្តារ នៅសារមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសចិន។

២៦ វិច្ឆិកា ២០២៣ | ទីក្រុងប៉េកាំង

26/11/2023

អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣

មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ សូមជូនពរដល់លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជួបតែសេចក្ដីសុខសុភមង្គលក្នុងក្រុមគ្រួសារ និងធ្វើដំណើរទៅកំសាន្តគ្រប់ទីកន្លែង គ្រប់ពេលវេលា ប្រកបដោយសុវត្ថិភាពគ្រប់ក្រុមគ្រួសារ។

23/11/2023

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣

និទ្ទេស A = ១ ៦៧៣នាក់
និទ្ទេស B = ៦ ៩៦៤នាក់
និទ្ទេស C = ១៨ ៣០៨ នាក់
និទ្ទេស D = ៣៤ ២៤៦នាក់
និទ្ទេស E = ៣៧ ២៦៩នាក់

Photos from Duraseksa ទូរសិក្សា's post 22/11/2023

[ព្រឹត្តិការណ៍បំណងប្រាថ្នា រដូវកាលទី២- Aspiration II ]

🎉🎉សូមអបអរសាទរដល់ក្រុមនៃម្ចាស់គម្រោងទាំង ៤០ ដែលទទួលបានការជ្រើសរើសទៅកាន់វគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ ការសិក្សាដោយការបង្កើតវត្ថុគម្រូ "បំណងប្រាថ្នា"✨

គួរបញ្ជាក់ផងដែរ​ថា ព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺការចូលរួមក្នុងការលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEM) និងប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដោយផ្សាភ្ជាប់ជាមួយបរិបទនៃការអប់រំ ឌីជីថល។ ការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍ «បំណងប្រាថ្នា» គឺផ្តោតលើវត្ថុគំរូវិទ្យាសាស្ត្រដែលអាចកែសម្រួល ឬដោះស្រាយនូវបញ្ហានានាដែលកំពុងជួបប្រទះក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

👉🏻​ សម្រាប់ព័ត៌មានបន្ថែម សូមតាមដាននៅក្នុង Telegram Channel៖
🔹https://t.me/duraseksa
♦️https://t.me/cambodiaaspiration

👉🏻​ និងដើម្បីសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ Telegram៖
♦️https://t.me/cambodiaaspirationChat
🔷https://t.me/Aspiration_02

Photos from Duraseksa ទូរសិក្សា's post 22/11/2023

ក្រុងសៀមរាប៖ នៅព្រឹកថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយសដោយទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីបើកសន្និសីទអន្តរជាតិស្តីពី៖ «ការងារវិស័យធនធានទឹកសម្រាប់អន្តរភាពបរិស្ថានតំបន់អាស៊ីអាគ្នេយ៍» ដែលត្រីវបានរៀបចំដោយ សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

គួរបញ្ជាក់ផងដែរ សន្និសីទអន្តរជាតិត្រូវបានរៀបចំឡើងក្នុងគោលបំណង ៣ រួមមាន៖ (១) ពិភាក្សាអំពីបញ្ហាប្រឈមទាក់ទងនឹងការបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងកាលានុវត្តភាពលើវិស័យធនធានទឹកនិងបរិស្ថាននៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ (២) ផ្ដល់ឱកាសសម្រាប់អ្នកស្រាវជ្រាវក្នុងតំបន់និងអន្តរជាតិ និងភាគីពាក់ព័ន្ធអាចផ្លាស់ប្ដូរចំណេះដឹង ឧត្តមានុវត្ត និងដំណោះស្រាយបែបវិទ្យាសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមទឹក និងបរិស្ថានក្នុងតំបន់ (៣) កំណត់ផែនទីចង្អុលផ្លូវសម្រាប់ដំណើរការអភិវឌ្ឍកម្មវិធីអប់រំ ស្រាវជ្រាវ និងនវានុវត្តន៍ពាក់ព័ន្ធនឹងទឹក និងបរិស្ថាននាពេលអនាគត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០។

១៨ វិច្ឆិកា ២០២៣ | ក្រុងសៀមរាប

Photos from Duraseksa ទូរសិក្សា's post 21/11/2023

✨កម្រងរូបភាពនាព្រឹកថ្ងៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី២ ការសិក្សាដោយការបង្កើតវត្ថុគម្រូ "បំណងប្រាថ្នា"

✨កម្មវិធីនៅបន្តនារសៀលនេះទៀត តោះ...មកចូលរួមទស្សនាការបង្កើតគម្រោងSTEMនិងបទបង្ហាញរបស់ប្អូនៗបេក្ខជនដោយសេរី!!! ✨

🗓 កាលបរិច្ចេទ៖ ២១ វិច្ឆិកា ឆ្នាំ២០២៣
⏰ ពេលវេលា៖ 8:00 AM - 5:00PM
📍 ទីតាំង៖ CKCC Hall

👉សម្រាប់ព័ត៌មានបន្ថែម សូមតាមដាននៅក្នុង Telegram Channel៖

🔹 https://t.me/duraseksa
♦️ https://t.me/cambodiaaspiration
និងដើម្បីសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ Telegram៖
♦️ https://t.me/cambodiaaspirationChat
🔹 https://t.me/Aspiration_02

Photos from Duraseksa ទូរសិក្សា's post 20/11/2023

🎉 សូមអបអរសាទរទៅដល់បេក្ខជនទាំង ១២០នាក់ដែលបានជាប់ឈ្មោះជាស្ថាពរ។ ក្រុមការងារក៏សូមអរគុណទៅដល់ប្អូនៗដទៃទៀតដែរ ដែលបានដាក់ពាក្យចុះឈ្មោះ សម្រាប់ប្អូនដែលមិនបានជាប់ឈ្មោះ កុំទាន់អស់សង្ឃឹម ឱកាសក្នុងការក្លាយជាភ្នាក់ងារឌីជីថល នឹងមានលើកក្រោយទៀតនៅថ្ងៃខាងមុខ។

👉សម្រាប់ប្អូនៗដែលមានឈ្មោះនៅក្នុងរូបខាងក្រោមនេះ ក្រុមការងារនឹងទាក់ទងទៅក្នុងពេលឆាប់ៗ ដើម្បីពន្យល់ពីដំណាក់កាលបន្តនៃការងារស្ម័គ្រចិត្តនេះ។

ℹ️សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី ប្អូនៗអាចតាមដានតាមបណ្ដាញគេហទំព័រទូរសិក្សា។

19/11/2023

🌟អបអរសាទរទៅដល់ប្អូនៗទាំងអស់គ្នា ដែលបានចុះឈ្មោះរួច។ នៅក្នុងកម្មវិធីនេះដែរ ពួកយើងទទួលបានចំនួនអ្នកចុះឈ្មោះរហូតដល់ទៅ ៦៣២នាក់ ដែលក្នុងនោះក្រុមការងារនឹងជ្រើសរើសបុគ្គលតែ ១២០នាក់ប៉ុណ្ណោះ ដើម្បីក្លាយភ្នាក់ងារឌីជីថល។

ℹ️សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី ប្អូនៗអាចតាមដានតាមបណ្ដាញគេហទំព័រទូរសិក្សា។

18/11/2023

🌟ការជ្រើសរើសនិស្សិតស្ម័គ្រចិត្តដើម្បីក្លាយជាភ្នាក់ងារឌីជីថល ត្រូវបានបិទបញ្ឈប់ទទួលពាក្យហើយ! 🚀 ក្រុមការងារសូមអរគុណដល់ប្អូនៗទាំងអស់គ្នា ដែលបានចំណាយពេលក្នុងការដាក់ពាក្យ។

ℹ️សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធី ប្អូនៗអាចតាមដានតាមបណ្ដាញគេហទំព័រទូរសិក្សា។

17/11/2023

ថ្ងៃនេះ គឺជាឱកាសចុងក្រោយរបស់ប្អូនៗដែលពុំទាន់បានដាក់ពាក្យចុះឈ្មោះស្ម័គ្រចិត្តហើយ…!
តោះ…សម្រាប់ប្អូនៗដែលពុំទាន់បានដាក់ពាក្យ នាំគ្នារួសរាន់ឡើង ការចុះឈ្មោះនឹងត្រូវបិទឈប់ទទួលពាក្យ នាម៉ោង១២យប់ស្អែក។ សូមប្អូនៗរួសរាន់ឡើង បើប្អូនៗចង់ក្លាយជាភ្នាក់ងារអប់រំឌីជីថល។ 🌟🤝✨

⏳ផុតកំណត់ទទួលពាក្យ៖ ១៨ វិច្ជិកា ២០២៣
➡️តំណភ្ជាប់ដាក់ពាក្យ៖ https://forms.gle/kuHqNC3aDPdmREiw7
ℹ️ពត៌មានបន្ថែមតាមរយៈ page៖ https://www.facebook.com/cdde.org

Photos from Duraseksa ទូរសិក្សា's post 16/11/2023

ក្រុងព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយសដោយទទួលបានការអញ្ជើញចូលរួមក្នុងការប្រារព្ធខួបលើកទី៥ នៃវិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យា ក្រុងព្រះសីហនុ។

វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យា ក្រុងព្រះសីហនុ គឺជាគ្រឹះស្ថានឧត្តមសិក្សាចិនដំបូងគេបង្អស់នៅកម្ពុជា ដែលផ្ដោតសំខាន់លើការពង្រឹងការអប់រំកម្រឹតឧត្តមសិក្សា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សេវាកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការផ្លាស់ប្ដូរអរិយធម៌រវាងចិន និងកម្ពុជា។ ចាប់តាំងពីថ្ងៃសម្ពោធមក វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យា ក្រុងព្រះសីហនុបានទទួលនិស្សិតប្រមាណជាង ១០០នាក់មកហើយ។ ក្រៅពីនេះទៅទៀត វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យា ក្រុងព្រះសីហនុ ក៏បានបង្កើតជាថ្នាក់ភាសាផងដែរ ដែលបានជួយបង្ហាត់ដល់កម្មករខ្មែរ និងចិនជាច្រើនក្នុងមួយឆ្នាំៗ ។

១៦ វិច្ឆិកា ២០២៣ | វិទ្យាស្ថានធុរកិច្ច និងបច្ចេកវិទ្យា ក្រុងព្រះសីហនុ

16/11/2023

📣 សូមស្វាគមន៍មកកាន់ដំណាក់កាលធ្វើបទបង្ហាញជាសារធារណៈរបស់បេក្ខជន “បំណងប្រាថ្នា” 🌟

នៅក្នុងដំណាក់កាលនេះដែរ ប្អូនៗបេក្ខជននឹងត្រូវធ្វើបទបង្ហាញមួយ ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួន ជូនទៅគណៈកម្មការ និងសាធារណជន។ ក្រោយពេលដែលបេក្ខជនទាំងអស់បានធ្វើបទបង្ហាញរៀងៗខ្លួនរួចហើយ គណៈកម្មការនឹងចាប់ផ្ដើមវាយតម្លៃ រួចជ្រើសរើសគម្រោងដែលអាចបន្តទៅវគ្គបន្ទាប់ទៀតបាន។

🗓 កាលបរិច្ចេទ៖ ២១ វិច្ឆិកា ឆ្នាំ២០២៣
⏰ ពេលវេលា៖ 8:00 AM - 5:00PM
📍 ទីតាំង៖ CKCC Hall

👉 ក្រៅពីនេះដែរ ពួកយើងក៏លើកទឹកចិត្តដល់សិស្សានុសិស្ស និងសាធារណជននានាក្នុងការចូលរួមក្នុងកម្មវិធីនេះ ដើម្បីទស្សនាការធ្វើបទបង្ហាញ និងការបង្ហាញគម្រោងរបស់បេក្ខជន “បំណងប្រាថ្នា”។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដាននៅក្នុង Telegram Channel៖
🔹 https://t.me/duraseksa
♦️ https://t.me/cambodiaaspiration
និងដើម្បីសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ Telegram៖
♦️ https://t.me/cambodiaaspirationChat
🔹 https://t.me/Aspiration_02

16/11/2023

នៅសល់តែ ២ថ្ងៃទៀតទេ ការដាក់ពាក្យដើម្បីក្លាយជាភ្នាក់ងារអប់រំឌីជីថល នឹងឈប់ទទួលពាក្យចុះឈ្មោះហើយ។ សូមប្អូនៗដែលមិនទាន់បានដាក់ពាក្យ នាំគ្នារួសរាន់ឡើង។ ឱកាសក្នុងការចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស គឺនៅក្នុងដៃប្អូនហើយ។ 🌟🤝✨

⏳ផុតកំណត់ទទួលពាក្យ៖ ១៨ វិច្ជិកា ២០២៣
➡️តំណភ្ជាប់ដាក់ពាក្យ៖ https://forms.gle/kuHqNC3aDPdmREiw7
ℹ️ពត៌មានបន្ថែមតាមរយៈ page៖ https://www.facebook.com/cdde.org

Photos from Duraseksa ទូរសិក្សា's post 12/11/2023

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹងក្រុមការងារនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ មានកិត្តិយសដោយទទួលបានការអញ្ជើញចូលរួមកម្មវិធីអំណានសៀវភៅល្បីៗ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយកម្មវិធីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រែកលៀប។

១១ វិច្ឆិកា ២០២៣ | វិទ្យាល័យព្រែកលៀប

09/11/2023

អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ

៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣

Photos from Duraseksa ទូរសិក្សា's post 08/11/2023

📌ស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីក្លាយជាភ្នាក់ងារ អប់រំឌីជីថល

⏱ ឱកាសស្ម័គ្រចិត្តនិងក្លាយជាភ្នាក់ងារអប់រំឌីជីថលសម្រាប់ប្អូនៗជានិស្សិតសាកលវិទ្យាល័យដែលមិនធ្លាប់មានបទពិសោធន៍ពីមុន ប៉ុន្តែស្រលាញ់ការបង្រៀននិងការចែករំលែក។

💡អត្ថប្រយោជន៍៖
-ទទួលបានការបណ្តុះបណ្តាលពីជំនាញនៃការបង្រៀនបែបឌីជីថល
-ទទួលបានបទពិសោធន៍ក្នុងការបង្រៀនតាមបែបគ្រូបង្រៀនសតវត្សរ៍ទី២១
-ទទួលបានប្រាក់លើកទឹកចិត្តទៅតាមចំនួនវេនបេសកកម្ម
-ក្លាយជាភ្នាក់ងារអប់រំឌីជីថលនៃក្រសួងអប់រំ យុវជន និងកីឡា
-ទទួលបានវិញ្ញាបនបត្រក្នុងការចូលរួមពី ក្រសួងអប់រំ យុវជន និងកីឡា

⏳ផុតកំណត់ទទួលពាក្យ៖ ១៨ វិច្ជិកា ២០២៣

➡️តំណភ្ជាប់ដាក់ពាក្យ៖ https://forms.gle/kuHqNC3aDPdmREiw7

ℹ️ពត៌មានបន្ថែមតាមរយៈ page៖ https://www.facebook.com/cdde.org

06/11/2023

ដល់ថ្ងៃប្រឡងបាក់ឌុបហើយ …!!!
សូមជូនពរដល់ប្អូនៗ ឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣។

05/11/2023

ថ្ងៃស្អែកនេះ គឺជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ហើយ សូមប្អូនៗត្រៀមខ្លួន និងរៀបចំសម្ភារៈឱ្យបានគ្រប់គ្រាន់សម្រាប់ថ្ងៃប្រឡង។

Photos from Duraseksa ទូរសិក្សា's post 04/11/2023

នៅសល់មិនដល់ ២ថ្ងៃទៀតទេ ការប្រឡងបាក់ឌុបនឹងមកដល់ហើយ …!!!
តោះនាំគ្នាមកមើលទាំងអស់គ្នា ថាតើយើងត្រូវរៀបចំសម្ភារៈចាំបាច់អ្វីខ្លះ ដើម្បីត្រៀមសម្រាប់ការប្រឡងបាក់ឌុប។

Photos from Duraseksa ទូរសិក្សា's post 04/11/2023

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះសំណេះសំណាល និងផ្តល់ការលើកទឹកចិត្តជូនដល់សិស្សានុសិស្សជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងឯកឧត្តមទេសាភិបាលរង បានជូនពរដល់សិស្សានុសិស្សឱ្យទទួលជោគជ័យ និងបន្តដំណើរលើមាគ៌ានៃការអប់រំកាន់តែវែងឆ្ងាយ នាពេលអនាគត។

04/11/2023

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំនេះ នឹងឈានចូលមកដល់ក្នុងរយៈពេលតែ ២ថ្ងៃទៀតប៉ុណ្ណោះ សូមប្អូនៗត្រៀមខ្លួនឱ្យបានរួចរាល់។

03/11/2023

នៅសល់រយៈពេលតែ ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នឹងឈានចូលមកដល់ សូមប្អូនៗកុំភ្លេចរំលឹកមេរៀនឡើងវិញ។

Photos from សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia's post 01/11/2023
01/11/2023

🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាឆ្នាំសិក្សា២០១៤លើកទី១ (ថ្នាក់វិទ្យាសាស្រ្ដ)

• កម្រងវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៤
• សម័យប្រឡង ៖ ថ្ងៃទី២០ ខែសីហា២០១៤

• មុខវិជ្ជា៖ គណិតវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
• មុខវិជ្ជា៖ ជីវៈវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
• មុខវិជ្ជា៖ គីមីវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
• មុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ (ថ្នាក់វិទ្យាសាស្ត្រ)
• មុខវិជ្ជា៖ ភាសាអង់គ្លេស (ថ្នាក់វិទ្យាសាស្រ្ដពិត និង វិទ្យាសាស្រ្ដសង្គម)លើកទី២
• មុខវិជ្ជា៖ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)លើកទី២
• មុខវិជ្ជា៖ រូបវិទ្យា (ថ្នាក់វិទ្យាសាស្រ្ដ)

📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា៖ https://tinyurl.com/e6n4nwxu
📌 សម្រាប់ព័ត៌មានបន្ថែម ៖ https://t.me/duraseksa

#កំណែវិញ្ញាសា២០១៤ #ថ្នាក់វិទ្យាសាស្រ្ដ
#ថ្នាក់ទី១២
#ទូរសិក្សា
#មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ

01/11/2023

🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាប្រវត្តិវិទ្យាឆ្នាំសិក្សា២០១៤ (ថ្នាក់វិទ្យាសាស្ត្រពិត)

• កម្រងវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៤
• មុខវិជ្ជា៖ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
• សម័យប្រឡង ៖ ថ្ងៃទី០៤ ខែសីហា ២០១៤

📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា៖​ https://tinyurl.com/e6n4nwxu
📌 សម្រាប់ព័ត៌មានបន្ថែម ៖ https://t.me/duraseksa

#កំណែវិញ្ញាសាប្រវត្តិវិទ្យា #ថ្នាក់វិទ្យាសាស្ត្រពិត
#ប្រវត្តិវិទ្យា #ថ្នាក់ទី១២
#ទូរសិក្សា
#មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ

31/10/2023

🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាភាសាអង់គ្លេសឆ្នាំសិក្សា២០១៥ (ថ្នាក់វិទ្យាសាស្រ្ដពិត និង វិទ្យាសាស្រ្ដសង្គម)

• កម្រងវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៥
• មុខវិជ្ជា៖ ភាសាអង់គ្លេស (ថ្នាក់វិទ្យាសាស្រ្ដពិត និង វិទ្យាសាស្រ្ដសង្គម)
• សម័យប្រឡង ៖ ថ្ងៃទី០៤ ខែសីហា ២០១៥

📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា៖ https://tinyurl.com/e6n4nwxu
📌 សម្រាប់ព័ត៌មានបន្ថែម ៖ https://t.me/duraseksa

#កំណែវិញ្ញាសាភាសាអង់គ្លេស #ថ្នាក់វិទ្យាសាស្រ្ដពិតនិងវិទ្យាសាស្រ្ដសង្គម
#ភាសាអង់គ្លេស #ថ្នាក់ទី១២
#ទូរសិក្សា
#មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ

31/10/2023

🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាប្រវត្តិវិទ្យាឆ្នាំសិក្សា២០១៥ (ថ្នាក់វិទ្យាសាស្ត្រពិត)

• កម្រងវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៥
• មុខវិជ្ជា៖ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
• សម័យប្រឡង ៖ ថ្ងៃទី២២ ខែសីហា ២០១៥

📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា៖​ https://tinyurl.com/e6n4nwxu
📌 សម្រាប់ព័ត៌មានបន្ថែម ៖ https://t.me/duraseksa

#កំណែវិញ្ញាសាប្រវត្តិវិទ្យា #ថ្នាក់វិទ្យាសាស្ត្រពិត
#ប្រវត្តិវិទ្យា #ថ្នាក់ទី១២
#ទូរសិក្សា
#មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ

31/10/2023

🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាភាសាអង់គ្លេសឆ្នាំសិក្សា២០១៦ (ថ្នាក់វិទ្យាសាស្រ្ដពិត និង វិទ្យាសាស្រ្ដសង្គម)
• កម្រងវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៦
• មុខវិជ្ជា៖ ភាសាអង់គ្លេស (ថ្នាក់វិទ្យាសាស្រ្ដពិត និង វិទ្យាសាស្រ្ដសង្គម)
• សម័យប្រឡង ៖ ថ្ងៃទី២២ ខែសីហា ២០១៦
📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា៖ https://tinyurl.com/e6n4nwxu
📌 សម្រាប់ព័ត៌មានបន្ថែម ៖ https://t.me/duraseksa
#កំណែវិញ្ញាសាភាសាអង់គ្លេស #ថ្នាក់វិទ្យាសាស្រ្ដពិតនិងវិទ្យាសាស្រ្ដសង្គម
#ភាសាអង់គ្លេស #ថ្នាក់ទី១២
#ទូរសិក្សា
#មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ

31/10/2023

🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាភាសាអង់គ្លេសឆ្នាំសិក្សា២០១៦ (ថ្នាក់វិទ្យាសាស្រ្ដពិត និង វិទ្យាសាស្រ្ដសង្គម)

• កម្រងវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៦
• មុខវិជ្ជា៖ ភាសាអង់គ្លេស (ថ្នាក់វិទ្យាសាស្រ្ដពិត និង វិទ្យាសាស្រ្ដសង្គម)
• សម័យប្រឡង ៖ ថ្ងៃទី២២ ខែសីហា ២០១៦

📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា៖ https://tinyurl.com/e6n4nwxu
📌 សម្រាប់ព័ត៌មានបន្ថែម ៖ https://t.me/duraseksa

#កំណែវិញ្ញាសាភាសាអង់គ្លេស #ថ្នាក់វិទ្យាសាស្រ្ដពិតនិងវិទ្យាសាស្រ្ដសង្គម
#ភាសាអង់គ្លេស #ថ្នាក់ទី១២
#ទូរសិក្សា
#មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ

Photos from Duraseksa ទូរសិក្សា's post 31/10/2023

មកហើយៗ រង់ចាំយូរហើយមែនទេ?

តោះ! មកស្គាល់ Mentor ទាំង ៧ រូបនៃព្រឹត្តិការណ៍បំណងប្រាថ្នារដូវកាលទី២ របស់យើងទាំងអស់គ្នា 👏

សូមប្អូនៗដែលជាក្រុមនៃម្ចាស់គម្រោងដែលបានជាប់មកដល់ដំណាក់កាលទី៣ នេះស្វែងរកឈ្មោះគម្រោងរបស់ខ្លួននៅលើPoster នីមួយៗ រួចចុច Link តេឡេក្រាម ដែលនៅពីក្រោម Poster នោះដើម្បីចូល Group ជាមួយ Mentor របស់ខ្លួន។

នៅក្នុងដំណាក់កាលនេះក្រុមនីមួយៗនឹងត្រូវទទួលយកការណែនាំរបស់ Mentor ដើម្បីអភិវឌ្ឍឯកសារទស្សនទានរបស់ខ្លួនអោយកាន់តែល្អប្រសើរជាងមុនដើម្បីត្រៀមខ្លួនធ្វើបទបង្ហាញលើវេទិការសាធារណៈនៃដំណាក់កាលបន្ទាប់។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដាននៅក្នុង Telegram Channel៖
🔹https://t.me/duraseksa
♦️https://t.me/cambodiaaspiration

និងដើម្បីសាកសួរព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ Telegram៖
♦️https://t.me/cambodiaaspirationChat
🔷https://t.me/Aspiration_02

31/10/2023

🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាប្រវត្តិវិទ្យាឆ្នាំសិក្សា២០១៦ (ថ្នាក់វិទ្យាសាស្ត្រពិត)

• កម្រងវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៦
• មុខវិជ្ជា៖ ប្រវត្តិវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ)
• សម័យប្រឡង ៖ ថ្ងៃទី២២ ខែសីហា ២០១៦

📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា៖​ https://tinyurl.com/e6n4nwxu
📌 សម្រាប់ព័ត៌មានបន្ថែម ៖ https://t.me/duraseksa

#កំណែវិញ្ញាសាប្រវត្តិវិទ្យា #ថ្នាក់វិទ្យាសាស្ត្រពិត
#ប្រវត្តិវិទ្យា #ថ្នាក់ទី១២
#ទូរសិក្សា
#មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ

30/10/2023

🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាភាសាអង់គ្លេសឆ្នាំសិក្សា២០១៧ (ថ្នាក់វិទ្យាសាស្រ្ដពិត និង វិទ្យាសាស្រ្ដសង្គម)

• កម្រងវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ២០១៧
• មុខវិជ្ជា៖ ភាសាអង់គ្លេស (ថ្នាក់វិទ្យាសាស្រ្ដពិត និង វិទ្យាសាស្រ្ដសង្គម)
• សម័យប្រឡង ៖ ថ្ងៃទី២១ ខែសីហា ២០១៧

📲 កម្មវិធីស្វ័យសិក្សាទូរសិក្សា៖ https://tinyurl.com/e6n4nwxu
📌 សម្រាប់ព័ត៌មានបន្ថែម ៖ https://t.me/duraseksa

#កំណែវិញ្ញាសាភាសាអង់គ្លេស #ថ្នាក់វិទ្យាសាស្រ្ដពិតនិងវិទ្យាសាស្រ្ដសង្គម
#ភាសាអង់គ្លេស #ថ្នាក់ទី១២
#ទូរសិក្សា
#មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ

Want your school to be the top-listed School/college in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាប្រវត្តិវិទ្យាឆ្នាំសិក្សា២០១៤លើកទី១
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាប្រវត្តិវិទ្យាឆ្នាំសិក្សា២០១៤ (ថ្នាក់វិទ្យាសាស្ត្រពិត)
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាភាសាអង់គ្លេសឆ្នាំសិក្សា២០១៥
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាប្រវត្តិវិទ្យាឆ្នាំសិក្សា២០១៥ (ថ្នាក់វិទ្យាសាស្ត្រពិត)
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាភាសាអង់គ្លេសឆ្នាំសិក្សា២០១៦
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាភាសាអង់គ្លេសឆ្នាំសិក្សា២០១៦
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាប្រវត្តិវិទ្យាឆ្នាំសិក្សា២០១៦ (ថ្នាក់វិទ្យាសាស្ត្រពិត)
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាភាសាអង់គ្លេសឆ្នាំសិក្សា២០១៩
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាប្រវត្តិវិទ្យាឆ្នាំសិក្សា២០១៧ (ថ្នាក់វិទ្យាសាស្រ្ដសង្គម)
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាប្រវត្តិវិទ្យាឆ្នាំសិក្សា២០១៨ (ថ្នាក់វិទ្យាសាស្ត្រពិត)
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាភាសាអង់គ្លេសឆ្នាំសិក្សា២០១៨
🔴[ផ្សាយផ្ទាល់] LIVE - កំណែវិញ្ញាសាប្រវត្តិវិទ្យាឆ្នាំសិក្សា២០១៨ (ថ្នាក់វិទ្យាសាស្រ្ដសង្គម)

Telephone

Address


#80 Rue Pasteur No. 51, Sangkat Phsar Thmei 3, Khan Doun Penh
Phnom Penh
12210

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Other Phnom Penh schools & colleges (show all)
IFL IFL
Phnom Penh, 855

≡𝐋𝐃𝐏≡ ≡𝐋𝐃𝐏≡
Sangkat ToekThla
Phnom Penh, 12300

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

ជ្រើសរើស សិក្ខាកាមនិងពលករជំនាញ ទៅជប៉ុន ជ្រើសរើស សិក្ខាកាមនិងពលករជំនាញ ទៅជប៉ុន
បុរីLV ផ្ទះលេខA3, A4 ផ្លូវលេខ 02 ភូមិទួលពង្រ សង្កាត់ចោមចៅ 1 ខណ្ឌពោធិ៍សែនជ័យ, Cambodia
Phnom Penh, 120909

ការងារប្រទេសជប៉ុន

BRAK IEM BRAK IEM
Phnom Penh

MrSetthi MrSetthi
Phnom Penh

Talk to the world

ASU Ambitious Students Ubiquitous CO.,LTD ASU Ambitious Students Ubiquitous CO.,LTD
BOREY PHNOM PENH THMEI (ST 1986), #8A, Street3, Phnom Penh Thmei, Sen Sok
Phnom Penh

Educational Support Services Delivery. ① From Cambodia University to Angelo State University ② F

ONEness Global Academy ONEness Global Academy
Street 324_ 596
Phnom Penh

ONENESS is a quality early childhood center that implements Reggio Emilia approach to teaching. We provide a warm and nurturing atmosphere...

TestPage TestPage
123
Phnom Penh, 123

Foster International School Foster International School
Dropped Pin, Https://maps. App. Goo. Gl/nh6FnCtX2k2imdDp9?g_st=ic
Phnom Penh

Foster International School

សាលាភាសាជប៉ុនប៊ីវ៉ាក់002 សាលាភាសាជប៉ុនប៊ីវ៉ាក់002
ផ្ទះលេខ3D-4D, ផ្លូវលេខ60D01, ភូមិខ្វា, សង្កាត់ដង្កោ, ខណ្ឌដង្កោ, រាជធានីភ្នំពេញ
Phnom Penh, 855

បណ្តុះបណ្តាលភាសាជប៉ុន​ដល់សិស្សត្រៀមសំភាសន៍ទៅធ្វើការងារនៅប្រទេសជប៉ុន