នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

The Directorate General of Identification has the role of the Chief of Staff of the Ministry of Inte

Photos from អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម's post 14/11/2023
Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 02/11/2023

លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានអញ្ជើញចូលរួមប្រជុំពិភាក្សាបន្ត អំពីការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានអញ្ជើញចូលរួមប្រជុំពិភាក្សាបន្ត អំពីការរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

កិច្ចប្រជុំនេះផងដែរ ក៌មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាន។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 01/11/2023

លោក ឧត្តមសេនីយ៍ទោ ឈុន វណ្ណា បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំខ្លឹមសារសម្រាប់សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ។

នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំខ្លឹមសារសម្រាប់សិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

ក្នុងកិច្ចប្រជុំនេះផងដែរ ប្រធានក្រុមការងារដែលទទួលផែននីមួយៗ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផល និងបញ្ហាប្រឈមមួយចំនួនដែលឆ្លងតាមការប្រជុំផ្ទៃក្នុងរបស់ក្រុម ជូនឯកឧត្តម អគ្គនាយក ដើម្បីពិនិត្យ ពិភាក្សាបន្ត និងសម្រេច៕

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 27/10/2023

លោក ឧត្តមសេនីយ៍ទោ ឈុន វណ្ណា បានអញ្ជើញចូលរួមកិច្ចប្រជុំ ពាក់ព័ន្ធទៅនឹងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ។

នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមផ្នែកផ្សព្វផ្សាយ និងព័ត៌មានវិទ្យា បានដឹកនាំកិច្ចប្រជុំ ពាក់ព័ន្ធទៅនឹងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាននាយកដ្ឋានផងដែរ៕

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 26/10/2023

លោក ឧត្តមសេនីយ៍ទោ ឈុន វណ្ណា បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីត្រួតពិនិត្យលើទម្រង់ខ្លឹមសារ សេចក្តីព្រាងប្រកាសស្តីពីការកែសម្រួលឈ្មោះ និងបង្កើតការិយាល័យ ចំណុះនាយកដ្ឋានរដ្ឋបាល-សរុប និងនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលើទម្រង់ខ្លឹមសារ សេចក្តីព្រាងប្រកាសស្តីពីការកែសម្រួលឈ្មោះ និងបង្កើតការិយាល័យ ចំណុះនាយកដ្ឋានរដ្ឋបាល-សរុប និងនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាន រដ្ឋបាល-សរុប និងនាយកដ្ឋានគ្រប់គ្រងព័ត៌មានវិទ្យា ៕

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 25/10/2023

លោក ឧត្តមសេនីយ៍ទោ ឈុន វណ្ណា បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំសិកា្ខសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
នៅរសៀលថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិកា្ខសាលាផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន ព្រមទាំងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋាន និងលោក យី កុសលវឌ្ឍនៈ តំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមទីប្រឹក្សាជាតិផងដែរ៕

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 20/10/2023

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាវឌ្ឍនៈភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មតាមប្រព័ន្ធអនឡាញ (Online) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង និងលោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងមន្រ្តីចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 18/10/2023

នៅព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង និងលោកប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងមន្រ្តីចុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 17/10/2023

នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ រវាងនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងនាយកដ្ឋានអត្រានុកូលដ្ឋាន ។

កិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹង "ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល" ដឹកនាំដោយ ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា លោកអនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធចំណុះនាយកដ្ឋានទាំងពីរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងតំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជា។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 11/10/2023

នៅព្រឹកថ្ងៃអង្គារ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សកម្មភាពក្រុមការងារ
ចុះតម្លើងឧបករណ៍បច្ចេកទេស ជូនសង្កាត់គោលដៅទាំង ៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 10/10/2023

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សកម្មភាពបណ្ដុះបណ្ដាល ស្ដីពី "ការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល" នៅសង្កាត់គោលដៅទាំង៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានរយៈពេល២ថ្ងៃ ។

Photos from អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម's post 09/10/2023

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី "ការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល"

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពីធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី "ការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល" នៅសង្កាត់គោលដៅទាំង៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលមានរយៈពេល២ថ្ងៃ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋាន នៃក្រសួងផែនការ ក្រសួងសុខាភិបាល និងឯកឧត្តម អគ្គនាយករង លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានគ្របគ្រង់ប្រព័ន្ធព័ត៌វិទ្យា លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោក អភិបាលខណ្ឌ លោក លោកស្រី អភិបាលរងខណ្ឌ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងមន្រ្តី អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាច្រើនរូប និងតំណាងអង្គការ Vital Strategies ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ៕

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 20/04/2023

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចូលរួមក្នុងកិច្ចប្រជុំស្តីអំពីវឌ្ឍនភាព នៃការរៀបចំប្រព័ន្ធព័ត៌មានវិទ្យាដែលត្រូវដំណើរការឱ្យប្រើប្រាស់នៅក្នុងអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដែលធ្វើឡើងនៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីនាយការិយាល័យចំណុះនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាផងដែរ។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 31/03/2023

នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក រស់ ភីរម្យ អនុប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា តំណាងលោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមជាមួយនាយការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋាន បានចុះសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួន ជូនដល់លោកអនុសេនីយ៍ត្រី ជ័យ លាងហួត ជាមន្ត្រីចំណុះនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដែលវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 15/03/2023

នារសៀលថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាបានដឹកនាំក្រុមការងារជំនាញបច្ចេកទេសអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចូលរួមកិច្ចប្រជុំលើកទី ៩ ជាមួយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលនិង វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ព្រមទាំងមានការគាំទ្រពីអង្គការ Vital Strategies ស្តីអំពីការតភ្ជាប់ប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាល ទៅប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 07/03/2023

នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានអញ្ជើញចូលរួមអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល» នៅសាលប្រជុំអគារ C អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ នៅក្នុងឱកាសនេះផងដែរ លោកប្រធាននាយកដ្ឋានបានសំណេះសំណាល និងបានលើកឡើងអំពីតម្លៃនៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។
ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន បានជំរុញលើកទឹកចិត្តដល់មន្រ្តីជានារីទាំងអស់ឱ្យបន្តកិច្ចខិតខំបន្ថែមទៀតដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស និងបានជូនបាច់ផ្កាសំដែងនូវទឹកចិត្តកោតសរសើរចំពោះក្រុមការងារផងដែរ។

03/03/2023

សម្រាប់បងប្អូនមានបញ្ហាឬចម្ងល់ណាមួយនៃការផ្តល់សេវាអត្តសញ្ញាណកម្ម បងប្អូនអាចទាក់ទងមកលេខ 1271 រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 03/03/2023

នាព្រឹកថ្ងៃសុក្រទី៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំអគារ C នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីអំពី ដំណើរការសាកល្បងប្រព័ន្ធជូនដំណឹងពីមូលដ្ឋានសុខាភិបាលមកកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ក្រោមការដឹកនាំប្រជុំពី ឯកឧត្តម អេង ច័ន្ទតារា ជាអគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីក្រុមការងារបច្ចេកទេស រួមទាំងអង្គការ VITAL Strategies ផងដែរ។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 02/03/2023

នៅថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានបើកអង្គប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត របស់នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានការចូលរួមពី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋានទាំងអស់។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 26/02/2023

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា អញ្ជើញចូលរួមបើកកម្មវិធីបណ្តុះបណ្តាលស្តីពីនីតិវិធី និងការចេញសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានឆ្លងឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាប្រធានក្រុមការងារគាំទ្រយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងមន្ត្រីថ្នាក់ដឹកនាំសាលាខេត្តកំពត សាលាខេត្តកែប សាលាក្រុង សាលាស្រុកព្រមទាំងមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតាមការិយាល័យចេញចូលតែមួយក្នុងសាលាក្រុង/ស្រុក ។
គោលបំណងចម្បងនៃការបង្កើតវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់សមត្ថភាពជូនមន្ត្រីផ្តល់សេវាអត្រានុកូលដ្ឋានឆ្លងឆ្នាំ នៅតាមបណ្តាសាលាក្រុង/ស្រុក ដែលមានឃុំ/សង្កាត់គោលដៅកំពុងអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលមកស្នើសុំសេវាផ្សេងៗទាក់ទងនឹងអត្រានុកូលដ្ឋាន ឱ្យបានលឿន ប្រសិទ្ធភាព តាមប្រព័ន្ធឌីជីថលទំនើប។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 22/02/2023

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានអញ្ជើញចូលរួមពិធីបើកសន្និបាតត្រួតពិនិត្យ លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អង្គភាពក្រោមចំណុះ ព្រមទាំងក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ ពិធីនេះប្រារព្ធធ្វើឡើងរយៈពេល ២ថ្ងៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 22/02/2023

នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទសនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ នឹងដោយមានការគំាទ្រពីអង្គការ Vital Strategies ស្តីពីការរៀបចំផែនការសកម្មភាព សម្រាប់ត្រៀមការអនុវត្តសាកល្បងជាក់ស្តែងលើការតភ្ជាប់ប្រព័ន្ធមូលដ្ឋានសុខាភិបាល ទៅប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន នៅថ្នាក់មូលដ្ឋានសុខាភិបាល ឃុំ/សង្កាត់។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 21/02/2023

នៅថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា និងមានកិច្ចសហការពីសាលាខណ្ឌ សាលារាជធានី ក្រុមការងារបច្ចេកទេស៤ក្រុម នៃនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បានចុះទៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីដំឡើងកម្មវិធី និងបណ្តុះបណ្តាលបន្ថែមលើការចេញសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានឆ្លងឆ្នាំ តាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។

21/02/2023

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្ដីអំពាវនាវ ស្ដីពី ការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា (អស់សុពលភាព)។

Photos from នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា's post 20/02/2023

នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា អញ្ជើញចូលរួមបើកកម្មវិធីបណ្តុះបណ្តាលស្តីពីនីតិវិធី និងការចេញសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានឆ្លងឆ្នាំតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រោមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាប្រធានក្រុមការងារគាំទ្រយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងមន្ត្រីថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ សាលាខណ្ឌ ព្រមទាំងមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតាមការិយាល័យចេញចូលតែមួយក្នុងខណ្ឌទាំង១៤។
គោលបំណងចម្បងនៃការបង្កើតវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់សមត្ថភាពជូនមន្ត្រីផ្តល់សេវាអត្រានុកូលដ្ឋានឆ្លងឆ្នាំ នៅតាមបណ្តាខណ្ឌទាំង១៤ ដែលមានសង្កាត់គោលដៅកំពុងអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលមកស្នើសុំសេវាផ្សេងៗទាក់ទងនឹងអត្រានុកូលដ្ឋាន ឱ្យបានលឿន ប្រសិទ្ធភាព តាមប្រព័ន្ធឌីជីថលទំនើប។

31/12/2022

សូមគោរពជូនពរ​ លោកឧត្តមសេនីយ៍ទោ​ ឈុន​ វណ្ណា​ ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា​ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.​ ២០២៣​ សូមទទួលបានសុខភាពល្អបរិបូរណ៍​ កម្លាំងកាយមាំមួន​ បញ្ញាឈ្លាសវៃ​ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចការងារ។ សូមលោកប្រធាន​ និងភរិយា​ ព្រមទាំងក្រុមគ្រួសារ​ ជួបប្រទះតែសេចក្តីសុខ​ សុភមង្គល​ វិបុលសុខ​ និងពុទ្ធពរទាំងបួនប្រការគឺ​ អាយុ​ វណ្ណៈ​ សុខ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ។ 🎊🎉🍾🎆🎇🙏❤️

31/12/2022

លិខិតជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍​ កង​ សុខន​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.​ ២០២៣​ 🎊🎉🍾🙏

31/12/2022

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ ឯកឧត្ដម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣។ សូមគោរពជូនពរ ឯកឧត្ដម សន្តិបណ្ឌិត សូមប្រកបដោយកាយពលមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ថែមទៀត ក្នុងបុព្វហេតុជាតិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ។ សូម ឯកឧត្ដម សន្តិបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🎊🎉

Want your public figure to be the top-listed Public Figure in Phnom Penh?
Click here to claim your Sponsored Listing.

Address


ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Other Government Officials in Phnom Penh (show all)
H.E Dr. Sinn C Vutha H.E Dr. Sinn C Vutha
Phnom Penh

Civil Aviation for more than 35 years

Rouen Lalin Officials Rouen Lalin Officials
56
Phnom Penh

The objective of Establishing this page are: 1. Sharing knowledge and experiences to citizens about

General Kim Vanna General Kim Vanna
#435 Street BKK , Chomkamoun
Phnom Penh, 12401

I am Kim Vanna ប្តេជ្ញាដាច់ខាតការពារ សន្តិភាព ស្ថេរភាព នឹងការអភិវឌ្ឍន៍ អគុណសន្តិភាព!!!!

ដាយមិន វាំងនន-Diamond Curtain ដាយមិន វាំងនន-Diamond Curtain
777
Phnom Penh, 12105

ដាយមិន វាំងនន អ្នករចនាម៉ូតវាំងននគុ?

Ouch Channora-អ៊ូច ចាន់ណូរ៉ា Ouch Channora-អ៊ូច ចាន់ណូរ៉ា
#275 ផ្លូវព្រះនរោត្តម ក្រុងភ្នំពេញ
Phnom Penh, 120111

Under secretary of state , Ministry of Interior.

VM4K VM4K
St273
Phnom Penh, 12000

Follower for more videos & Games

SVS SVS
Phnom Penh

Social Work

Van Chhay Van Chhay
271
Phnom Penh, 885

vanchhay

BunTheng ប៊ុន ថេង BunTheng ប៊ុន ថេង
Phnom Penh
Phnom Penh, 12000

មានលក់ដីឡូតិ៍ជាប់តំបន់កំពុងអភិវឌ្ឍន៍ ស្ថិតនៅក្រវ៉ាតក្រុងទី3 ទី4

Lach Bunrattana -ឡាច ប៊ុនរតនា ស្មៀនសង្កាត់ព្រែកតាសេក Lach Bunrattana -ឡាច ប៊ុនរតនា ស្មៀនសង្កាត់ព្រែកតាសេក
Sangkat Prektasek , Khan Chrouy Chang Wa
Phnom Penh

កុំរងចាំមានអ្វីទាំងអស់ទើបចាប់ផ្តើម យើងត្រូវចាប់ផ្តើមទើបមានអ្វីទាំងអស់

Mr SaravoaN Mr SaravoaN
Street 105
Phnom Penh, 120706

ភាពស្មោះត្រង់ ធ្វើឲ្យអ្នកដទៃគោរព​ ?

ឯកឧត្តម ភឺន ផល្លា - H.E Pheun Phalla ឯកឧត្តម ភឺន ផល្លា - H.E Pheun Phalla
Phnom Penh

ដើម្បីបុព្វហេតុប្រជាជនកម្ពុជា