Keila Sport

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Keila Sport, Pharmacy / Drugstore, Phnom Penh Thmei, Khan Sen Sok, Phnom Penh.

30/04/2023

✨SEA GAMES 2023 | MEN'S FOOTBALL - Group B

FT: Vietnam 🇻🇳 2️⃣ - 0⃣ 🇱🇦 Laos

⚽️ Goal :
🇻🇳 Van Tung 2', Quoc Viet 90'+1

30/04/2023

ទម្រង់លេងកម្ពុជាល្អបែបនេះ អាចទេឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

30/04/2023

កម្ពុជាឥឡូវលេងកាន់តែកាច សូមអបអរដល់ក្រុមកីឡាកម្ពុជា

Photos from Keila Sport's post 29/04/2023

សូមអបអរសាទរ កីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ កាលពីរាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២៣ រវាង កម្ពុជា និង ទីម័រខាងកើត ក្នុងលទ្ធផល (CAM 4-0 TLS) ដែលទើបបានប្រកួតចប់នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ជូនពរក្រុមកីឡាករកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការប្រកួតជាបន្តៗទៀត៕

25/04/2023

គ្រូតា ញ៉ូវ ម៉ាក់ ផ្ទេរស្នៀតសម្លាប់ខ្លះៗដល់សិស្ស!
Cr: Phal Sophorn ដំរីភ្លុកពិឃាថ

25/04/2023

HANUMAN Shadow Master DY SAO V BRIAN LE. គុនខ្មែបង្ហាញខ្លួនក្នុងខ្មែរភាពយន្តហូលីវូដ

24/04/2023

ចាន់ ណា 🇰🇭 V ផេតណារិន 🇹🇭 ផ្តាច់ត្រឹមទឹកទី២

Photos from Keila Sport's post 12/04/2023

#ដំណឹងល្អថ្ងៃនេះកីឡាករ Thiago និងគ្រួសាររបស់គាត់ទទួលបានសញ្ជាតិខ្មែរហើយ។ តំណាងឲ្យកីឡាករ Thiago និងគ្រួសាររបស់គាត់ខ្ញុំបាទសូមគោរពថ្លែងអំណរគុណសម្តេចពុកយ៉ាងជ្រាលជ្រៅជាទីបំផុត🙏🏻💐🇰🇭។ បើមិនមានសម្តេចពុកស្នើរសុំសញ្ជាតិឲ្យកីឡាករ Thiago ទេ មកដល់ម៉ោងនេះកីឡាករ Thiago របស់យើងនិងមិនអាចទទួលបានសញ្ជាតិខ្មែរយើងឡើយនោះទេ។ ជាចុងក្រោយខ្ញុំបាននឹងបងប្អូនខ្មែរទាំងអស់គ្នា តំណាងឲ្យកីឡាករ Thiago ខ្ញុំសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមថែរក្សាសម្តេចពុកគ្រប់កាល គ្រប់វេលារាត្រីទាំងអស់។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ❤️🇰🇭🇧🇷❤️

Photos from Keila Sport's post 08/04/2023

#ពិតជាមានកិត្តិយសណាស់ដែលសម្តេចពុកមានទឹកចិត្តមេត្តា ទឹកចិត្តសប្បុរសក្នុងការផ្តល់ក្តីស្រលាញ់ដល់កីឡាករ Thiago ក៏ដូចជាបានឧបត្ថម្ភថវិការរហូតដល់ ២០,០០០ដុល្លា។ មកដល់ម៉ោងនេះខ្ញុំបាននាំកីឡាករ Thiago និងភរិយារបស់គាត់មកទទួលថវិការពីជំនួយការសម្តេចពុក តាមរយៈឯកឧត្តម សេង ទៀង រួចរាល់ហើយ។ តំណាងឲ្យកីឡាករ Thiago ខ្ញុំបាទ ស្រី ចាន់ថន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចពុក🙏🏻🙏🏻🙏🏻 ក៏ដូចជាប្រជាជនទូរទាំងប្រទេសសម្រាប់ក្តីស្រលាញ់ និងការគាំទ្រកីឡាករ Thiago និងគុនខ្មែរតាំងពីដើមរហូតមកដល់ម៉ោងនេះ។ ទីណាមានទុក្ខទីនោះមានសម្តេចពុកជួយជ្រុមជ្រែងជានិច្ច។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ❤️🇰🇭❤️

08/04/2023

#ខ្ញុំនឹងឧបត្ថមទឹកប្រាក់ចំនួន $3500 ជូនកីឡាករ Thiago។ ខ្ញុំពិតជាមានការសោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងដែលកីឡាករ Thiago មិនទទួលបានថវិការសម្រាប់ការប្រកួតចុងក្រោយរបស់គាត់។ មួយរយៈនេះខ្ញុំរងចាំមើលសភាពការខាងភាគីប្រេស៊ីលដើម្បីជៀសវាងការប៉ះទង្គិចគ្នារវាងបុគ្គលនិងបុគ្គល ក្លឹបនិងក្លឹប សហព័ន្ធនិងសហព័ន្ធប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ។ បើយោងទៅតាមភ្នាក់ងាររបស់កីឡាករ Thiago គាត់បានបញ្ជាក់ថាកីឡាករ Thiago បានធ្វើតាមល័ក្ខខ័ណ្ឌទាំងអស់ទាំងមុននិងក្រោយពេលប្រកួត។ ពោលគឺគាត់បានគោរពតាមកាតព្វកិច្ចរបស់គាត់ទាំងអស់ក្នុងកិច្ចការងារឡើងប្រកួតមួនេះ។ ហេតុដូច្នេះហើយពេលនេះ ម៉ោងនេះ វាគឺជាពេលវេលាដែលខ្ញុំត្រូវជួយគាត់នៅចំនួនទឹកប្រាក $3500 នេះជាដាច់ខាត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ❤️🇰🇭❤️

06/04/2023

លោកឧកញ៉ាកំពុងមមាញឹកក្នុងការជម្រុញក្លឹបគុនខ្មែរជើងឯកពិភពលោកឲ្យចេញជារូបរាងក្នុងរយៈពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតជារំភើបចិត្តណាស់ដែល គុនខ្មែររបស់យើងបានរីកចម្រើនលឿនខ្លាំងបែបនេះ។ អរគុណទឹកចិត្តនៃការគាំទ្រពីបងប្អូនទាំងអស់គ្នាមកលើគុនខ្មែរ។ ជយោកម្ពុជា ជយោគុនខ្មែរ ❤️❤️👏👏👏🇰🇭🇰🇭

05/04/2023

គូប្រកួតរបស់ ព្រំ សំណាង ជាជម្រើសជាតិ Kickboxing របស់ អ៉ីរ៉ង់ 👌 ប្រវត្តិប្រកួតមិនសូវច្រើន មិនដឹងថារបស់ពិត អត់ 🇰🇭🥊🇮🇷 ថ្ងៃទី ០៦ មេសា ចាប់ពីម៉ោង៦ ល្ងាច សង្វៀន ថោន , មរតកគុនខ្មែរ NNP

Provida Water

05/04/2023

បើតាមការបញ្ជាក់ពីលោកឧកញ៉ា ស្រី ចាន់ថន ថាស្ថាប័ន WMO មិនត្រឹមតែចង់ដកខ្សែក្រវាត់ និងហាមឃាត់មិនឲ្យមកកម្ពុជាទេ ថែមទាំងពេលនេះ មិនទាន់អោយតំលៃខ្លួនជូន Thiago នោះទេដែលមានចំនួន ៣៥០០$ 😵‍💫 ។



Powered by: Media 365 Solutions

04/04/2023

ការប្រកួតរបស់ ធារ៉ា នៅម៉ាឡេសុី គឺដំណែងគូឯក រីឯ ធីអាហ្គូ គូរង

ការចេញទៅប្រកួតរបស់ ធារ៉ា ដឹកនាំដោយ : KAS Promoter

04/04/2023

ដឹងតែកក្រើកហើយនៅថ្ងៃទី៦ ព្រោះនេះជាគូត្រូវជម្រះបញ្ជីចាស់ផង

04/04/2023

«អ្វីដែលខ្ញុំបានរៀនសូត្រពីអតីតកាល គឺថា គ្មាននរណាម្នាក់អាចធ្វើវាដោយម្នាក់ឯងបាននោះទេ យើងត្រូវការចូលរួមពីអ្នកទាំងអស់គ្នា»។

លោក Felix Dalmas នាពេលប្រកាសចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក្រោយព្រឹត្តិការណ៍កីឡាស៊ីហ្គេម

រូបថត សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

04/04/2023

Tiago គាត់បានប្រកាសហើយ មិនប្រគួតជាមួយកីឡារកខ្មែរទេ ព្រោះខ្មែរជាម្ចាស់ដើម គាត់ប្រគួតជាមួយអ្នកជិតខាងយើង ហើយនឹង បរទេសដើម្បី ជួយផ្សព្វផ្សាយគុនខ្មែរ ♥️♥️♥️🙏🙏🙏👍👍👍

04/04/2023

ស្ថាប័នធំៗសួរនាំរឿង Thiago តំណាងឲ្យគុនខ្មែរ

Photos from Keila Sport's post 04/04/2023

ខ្ញុំមានកិត្តិយសសូមប្រកាសជូនបងប្អូនជនរួមជាតិថា ខ្ញុំបានឲ្យក្រុមការងារធ្វើការរចនាក្លឹបគុនខ្មែរជើងឯកពិភពលោកជិតរួចរាល់មួយរយភាគរយហើយ។ យ៉ាងណាមិញខ្ញុំសូមចែករំលែកកិច្ចការងារខ្លះៗដែលក្រុមការងារបានធ្វើនាពេលកន្លងមកដូចនៅក្នុងរូបខាងក្រោមបងប្អូន។ ខ្ញុំតែងតែស្រម៉ៃចង់បង្កើតក្លឹបមួយដែលមានស្តង់ដារអន្តរជាតិតាំងពីជិតដប់ឆ្នាំមុនមកម្លេះ ស្របពេលជាមួយគ្នាមកដល់ពេលនេះក្តីស្រម៉ៃរបស់ខ្ញុំជិតបានសម្រេចហើយបងប្អូន។ ដោយសារតែមានការគាំទ្រពីបងប្អូនទាំងអស់គ្នា ទើបខ្ញុំអាចឈានមកដល់ចំណុចនេះបាន។ ដូច្នេះខ្ញុំសូមលើកម្រាមដៃដប់ដើម្បីអរគុណបងប្អូនខ្មែរគ្រប់រូបពីចម្ងាយ។ ពូជខ្មែរគឺជាពូជអ្នកតស៊ូ អ្នកក្លាហ៊ាន និងជាអ្នកស្នេហាជាតិ ដូច្នេះក្នុងនាមខ្ញុំគឺជាកូនចៅជំនាន់ក្រោយខ្ញុំនឹងខិតខំឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំដឹងថាដំណើរមួយនេះមិនស្រួលនោះទេ ប៉ុន្តែខ្ញុំមានបងប្អូនជាង១៦លានអ្នកនៅពីក្រោយខ្នងរបស់ខ្ញុំ ដូច្នេះខ្ញុំមិនមានការភ័យខ្លាចឬមានការតក់ស្លុតបន្តិចណាឡើយ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន ❤️🇰🇭❤️

04/04/2023

🥊🇰🇭🏆 ថ្ងៃទី០៦ មេសា សប្តាហ៍នេះ ព្រុំ សំណាង និង ឈឿន ល្វៃ នឹងត្រូវប៉ះជើងខ្លាំង 🇮🇷អុឺរ៉ង់ ទាំងពីរនាក់នៅកម្មវិធីប្រកួតប្រដាល់ មរតកគុនខ្មែរ របស់លោកស្រី ទ្រីដាណា ហើយក៏មានឈុតដណ្តើមខ្សែក្រវ៉ាត់ជុំទី១ កីឡាករ ឈុត សេរីវ៉ាន់ថង លី ចម្រើន ធន់ ក្របី និងលៀភ រដ្ឋា អមជាមួយប្រាក់រង្វាន់១មុឺនដុល្លារ និងមាស២ដំឡឹងនៅវគ្គផ្តាច់ព្រ័ត្រ។

03/04/2023

(အောက်မှာ မြန်မာဘာသာပြန်ပါ။) (English below)

សួស្តីអ្នកទាំងអស់គ្នា ខ្ញុំមិនបាននិយាយលេងសើចទេ នៅពេលដែលខ្ញុំបាននិយាយថា ខ្ញុំត្រូវបានគេហាមមិនឱ្យចូលប្រទេសថៃ! ហាហាហា

ដឹង​អត់​ថា​នេះ​អាក្រក់​ប៉ុណ្ណា? ខ្ញុំមិនដឹងថាអត្តពលិក ឬមនុស្សផ្សេងទៀតនៅក្នុងពិភពលោកដែលបានរំខានដល់ឧស្សាហកម្មមួយយ៉ាងខ្លាំងដោយហេតុថាពួកគេត្រូវបានហាមឃាត់ដោយប្រទេសទាំងមូលនោះទេ។ ឆ្កួតហើយ! បើ​ខ្ញុំ​ទៅ​ថៃ គេ​នឹង​ចាប់​ខ្ញុំ​ដាក់​គុក ដោយសារតែ​ខ្ញុំ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​ពិភពលោក​ដែល​មានរឿងរញ៉េរញៃ​ដើម្បី​ហៅ​ថៃ​ពី​រឿង​ឃោសនា​ក្លែងក្លាយ​របស់គេ។ រឿងនិទាននិយាយអំពី ណៃ ខាណុំទុម (Nai Khanomtom) មិនត្រឹមតែជារឿងស្រមើស្រមៃដោយគ្មានការពិតក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែវាភាគច្រើនជារឿងមិនគោរពដល់ប្រវត្តិសាស្រ្ត Lethwei មីយ៉ាន់ម៉ា ហើយវានៅតែត្រូវបានប្រជាជនថៃប្រារព្ធជារៀងរាល់ឆ្នាំ!

បន្ទាប់ពីហៅរឿងទាំងនេះជាការកុហក ប្រធានការិយាល័យគណៈកម្មការកីឡាប្រដាល់ថៃបានបង្ហើបថា "គាត់នឹងប្តឹងលោក Dave Ledak ពីបទប្រមាថកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ Muay Thai ដែលមិនធ្លាប់មានពីមុនមក"។ គាត់និយាយត្រូវ ដោយសារវាមិនដែលកើតឡើងពីមុនមកទេ ព្រោះមនុស្សខ្លាចខ្លាំងពេក មិនហ៊ាននិយាយការពិត ព្រោះតែរបបរាជានិយមជិះជាន់។ បើ​អ្នក​ធ្វើ​ដំណើរ ឬ​ពលរដ្ឋ​ថៃ​ហ៊ាន​ចោទ​សួរ​ប្រវត្តិសាស្ត្រ ឬ​បញ្ចេញ​មតិ​ផ្ទុយ​នឹង​រដ្ឋាភិបាល នោះ​នឹង​គេនឹងជាប់​គុក។ ប្រជាជនថៃជាច្រើនបានទាក់ទងមកខ្ញុំ ហើយប្រាប់ខ្ញុំថាពួកគេរស់នៅក្នុងភាពភ័យខ្លាច។

ក្រសួង​វប្បធម៌​ថៃ​ក៏​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ដែល​ហាម​មិន​ឲ្យ​លោក Dave Ledak ចូល​ប្រទេស​ថៃ​ផង​ដែរ។

អ្វីដែលគួរឱ្យអស់សំណើចនោះគឺពួកគេបានធ្វើការហាមឃាត់ក្រោមឈ្មោះ "Ledak" មិនមែន Leduc ទេ ដូច្នេះប្រហែលជាខ្ញុំនឹងអាចចូលទៅអន្តោប្រវេសន៍ដោយគ្មានមន្រ្តីណាស្គាល់ខ្ញុំនោះទេ? ហាហា

វាច្បាស់ណាស់ថា ប្រទេសថៃនៅតែឆ្កួត ពួកគេបានចាញ់សង្រ្គាមភូមា-សៀម ឆ្នាំ 1767 ដោយភូមាបានបំផ្លាញរាជធានី ដូច្នេះពួកគេត្រូវតែបង្កើតរឿងក្លែងក្លាយដើម្បីឱ្យពួកគេមានអារម្មណ៍ធូរស្រាល។ ប៉ុន្តែ​តើ​អ្នក​ឃើញ​មី​យ៉ាន់​ម៉ា​អបអរ​ជ័យជម្នះ​ទេ? អត់ទេ។ រឿង “ណៃ ខាណុំទុម (Nai Khanomtom)” នាំយើងត្រឡប់ទៅសម័យសង្រ្គាម ការសម្លាប់ និងការរំលោភ។ សូម​ឈប់​នឹក​ឃើញ​គ្រា​ដ៏​អាក្រក់​ទាំង​នេះ។

ប្រសិនបើប្រទេសថៃពិតជាយកចិត្តទុកដាក់ចំពោះការគោរពប្រទេសជិតខាងរបស់ពួកគេ មីយ៉ាន់ម៉ា និងកម្ពុជា ខ្ញុំកំពុងជំរុញឱ្យក្រសួងវប្បធម៌ថៃ និងគណៈកម្មការកីឡាថៃ លុបចោលការលើកឡើង និងការប្រារព្ធពិធីអំពីតួអង្គប្រឌិត «ណៃ ខាណុំទុម (Nai Khanomtom) » ក្នុងអំឡុងពេលប្រារព្ធទិវាជាតិ Muaythai ។ ចូរយើងឈប់ប្រារព្ធរឿងប្រឌិត។

ពុំមានរឿងរ៉ាវនិយាយពី ណៃ ខាណុំទុម (Nai Khanomtom) នៅក្នុងឯកសារ ឬប្រភពប្រវត្តិសាស្ត្រណាមួយឡើយ រហូតដល់មុនសង្គ្រាមលោកលើកទីពីរ នៅពេលដែលស្ថាប័នវប្បធម៌ថៃចាប់ផ្តើមសរសេរប្រវត្តិសាស្ត្រឡើងវិញ។

យូរៗទៅតាមរយៈសៀវភៅ ភាពយន្ត រឿង រឿងនេះត្រូវបានផ្សព្វផ្សាយជាផ្នែកនៃប្រវត្តិសាស្ត្រប្រទេសថៃ។ និយាយឱ្យខ្លី រឿងមិនពិត ហើយបិតារបស់ Muay Thai គឺជាករណីមួយក្នុងចំណោមករណីជាច្រើនស្តីពីការកសាងវប្បធម៌នៃប្រវត្តិសាស្រ្តផ្ទាល់ខ្លួនរបស់គាត់។

_____________________________________________

အားလုံးပဲ မင်္ဂလာပါ ၊ ထိုင်းကို ၀င်ခွင့် ပိတ်ပင်ခံရတယ်လို့ ပြောတာဟာ နောက်ပြောင်ခြင်း မဟုတ်ပါဘူး။ ဟာဟာဟာ

ဒါက ဘယ်လောက်မိုက်လဲ သိလား။ မွေထိုင်းလောက တစ်ခုလုံးကို ပြင်းပြင်းထန်ထန် စိတ်အနှောင့်အယှက်ဖြစ်စေလို့ နိုင်ငံတစ်ခုလုံးကနေ ဝင်ရောက်ခွင့်ပိတ်ခံရတဲ့ ကမ္ဘာပေါ်က တခြားအားကစားသမား ဒါမှမဟုတ် လူတစ်ယောက်ယောက်ကို ကျွန်တော်မကြားဖူးပါဘူး။ အရူးအမူးပဲ။ ထိုင်းကိုသွားလျှင် သူတို့ ကျွန်တော့်ကို ထောင်ချပါလိမ့်မည်၊ ကျွန်ုပ်သည် ကမ္ဘာပေါ်မှာရှိ တဲ့၎င်းတို့၏ ဝါဒဖြန့်ချိရေး အတုအယောင်ဇာတ်လမ်းတွေကို ဖော်ထုတ် ပြောပြနိုင်တဲ့ တစ်ဦးတည်းသော သတ္တိရှိ
သူဖြစ်သောကြောင့်ဖြစ်သည်။ Nai Khanomtom ၏ ရိုးရာပုံပြင်သည် သမိုင်းဖြစ်ရပ်မှန်များမရှိခြင်းကြောင့် စိတ်ကူးယဉ်ရုံသာမကဘဲ အများစုမှာ မြန်မာ့လက်ဝှေ့သမိုင်းကို အလွန်အလေးမထားကြဘဲ ထိုင်းလူမျိုးများက နှစ်စဉ်ကျင်းပနေကြဆဲဖြစ်သည်။

ဒီလိုလိမ်ညာပြောဆိုမှုတွေကို ဖော်ထုတ်ပြီးနောက်မှာတော့ ထိုင်းလက်ဝှေ့အားကစားကော်မရှင်ရုံး ဒါရိုက်တာက “အရင်ကမဖြစ်ခဲ့ဖူးတဲ့ မွေထိုင်းရဲ့ဂုဏ်သိက္ခာနဲ့ ဂုဏ်သိက္ခာကို စော်ကားတဲ့ မစ္စတာ Dave Ledak ကို တရားစွဲမယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူပြောတာ မှန်ပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ လူတွေက ဖိနှိပ်ချုပ်ချယ်တဲ့ ဘုရင်စနစ်ကြောင့် အမှန်တရားကို ထုတ်ပြောဖို့ ကြောက်လွန်းလို့ တစ်ခါမှ မဖြစ်ဖူးဘူး။ ခရီးသွားများ သို့မဟုတ် ထိုင်းနိုင်ငံသားများသည် သမိုင်းကို မေးခွန်းထုတ်ရန် သို့မဟုတ် ၎င်းတို့သည် အစိုးရနှင့် ဆန့်ကျင်ဘက်ထင်မြင်ချက်ကို ထုတ်ဖော်ဝံ့ပါက ထောင်ကျမည်ဖြစ်သည်။ ထိုင်းလူတော်တော်များများက ကျွန်တော့်ကို လှမ်းဆက်သွယ်ပြီး ကြောက်ရွံ့နေကြတယ်လို့ ပြောပါတယ်။

ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနသည် “Dave Ledak” ကို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ထားသည့် အမည်ပျက်စာရင်းကို ထည့်သွင်းထားသည်။

ရယ်စရာကောင်းတာက သူတို့ဟာ Ledak ဆိုတဲ့ နာမည်နဲ့ Leduc မဟုတ်ဘဲ ပိတ်ပင်ထားတာဖြစ်လို့ အရာရှိတွေ သတိမထားမိဘဲ လူဝင်မှုကြီးကြပ်ရေးက ဝင်လို့ရကောင်းရနိုင်ပါတယ်။ ဟားဟား

၁၇၆၇ ခုနှစ် မြန်မာ-စမ်မစစ်ပွဲတွင် မြန်မာ-မြန်မာ ရှုံးနိမ့်ခဲ့သော ထိုင်းနိုင်ငံသည် စိတ်နာနေဆဲဖြစ်ကြောင်း သိသာထင်ရှားပါသည်။ မြန်မာတို့ အနိုင်ယူပြီး သူတို့ မြို့တော်ကို ဖျက်ဆီးခဲ့သည့်အတွက် အတုအယောင် ဇာတ်လမ်းကို တီထွင်ခဲ့ကြသည်မှာ ထင်ရှားပါသည်။ ဒါပေမယ့် မြန်မာနိုင်ငံက အဲ့အတွက် နှစ်စဉ် အောင်ပွဲဆင်နွဲတာကို မြင်ပါသလား။ မြန်မာတွေ မလုပ်ပါ။ (Nai Khanomtom) ဇာတ်လမ်းသည် စစ်ဖြစ်ချိန်၊ သတ်ဖြတ်မှုတွေ နှင့် မုဒိမ်းမှုစတာတွေ ကို ပြန်ပြောင်းပြောပြသလိုဖြစ်နေပါသည်။ ဒီလို ရက်စက်တဲ့ အချိန်တွေကို ရပ်တန့်လိုက်ကြရအောင်။

ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်း မြန်မာနဲ့ ကမ္ဘောဒီးယားကို လေးစားလိုက်နာဖို့ အမှန်တကယ် အလေးထားတယ်ဆိုရင်တော့ အမျိုးသားမွေထိုင်းနေ့ အထိမ်းအမှတ်အဖြစ် စိတ်ကူးယဉ်ဇာတ်ကောင် “နိုင်ခနွမ်တမ်” ရဲ့ ဖော်ပြချက်တွေကို ဖယ်ရှားပေးဖို့ ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ထိုင်းအားကစားကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။ ရသစာပေ ဂုဏ်ပြုခြင်းကို ရပ်လိုက်ကြပါစို့။

ထိုင်းယဉ်ကျေးမှုအဖွဲ့အစည်းတွေက သူတို့ရဲ့သမိုင်းကို ပြန်ရေးစပြုတဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်အထိ နိုင်ခနွမ်တမ်ရဲ့ ဇာတ်လမ်းကို မှတ်တမ်းမှတ်ရာတွေ ဒါမှမဟုတ် သမိုင်းအရင်းအမြစ်တွေမှာ မတွေ့မိပါဘူး။

စာအုပ်များ၊ ရုပ်ရှင်များ၊ ဇာတ်လမ်းများဖြင့် အချိန်ကြာလာသည်နှင့်အမျှ ဤဇာတ်လမ်းသည် ထိုင်းသမိုင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် လူသိများလာခဲ့သည်။ အတိုချုပ်ပြောရလျှင် ဇာတ်လမ်းသည် လွဲမှားပြီး မွေထိုင်း၏ ရင်းမြစ်သည် ၎င်း၏သမိုင်းကြောင်း ယဉ်ကျေးမှုတည်ဆောက်မှုများစွာထဲမှ တစ်ခုဖြစ်သည်။

_________________________________________________

Hello Everyone, I was not joking when I said I was banned from entering Thailand! Hahaha

Do you know how badass this is? I don’t know any other athletes or people in the world that have disrupted an industry so strongly that they were banned by an entire country. Its crazy! If I go to Thailand they will put me in jail, simply because I am the ONLY person in the WORLD that has the balls to callout Thailand on their fake propaganda story. The folklore story of Nai Khanomtom is not only complete fantasy with absence of historical facts, but mostly it’s very disrespectful to Myanmar Lethwei history and its still being celebrated every year by Thai people!

After calling out these lies, the Thailand’s Director of the Office of the Boxing Sports Commission revealed that “he will file a lawsuit against Mr. Dave Ledak for insulting the honor and dignity of Muay Thai, which has never happened before.” He is right, it had never happened before because people are too scare to speak out and tell the truth because of the oppressive monarchy. If travellers or Thai citizens would dare to question history or express an opinion they are contrary to government, they are going to prison. Many Thai People have reached out to me and told me that they live in fear.

The Ministry of Culture of Thailand has also put up a blacklist that prohibits “Dave Ledak” from entering Thailand as well.

The funny thing is they made the ban under the name “Ledak” not Leduc, so maybe I will be able to enter at immigration without the officers noticing me? Haha

It is clear that Thailand is still mad they have lost the 1767 Burmese-Siamese War, where the Burmese destroyed the capital, so they had to invent a fake story to make them feel better. But do you see Myanmar celebrate the victory? No. The “Nai Khanomtom” story takes us back to times of war, killings and r**e. Let’s stop remembering these atrocious times.

If Thailand truly cares about respecting their neighbors Myanmar and Cambodia, I’m urging the Thailand Ministry of Culture and the Thailand’s Sports Commission to remove the mention and celebration of the fictional character « Nai Khanomtom » during the celebration of the National Muaythai Day. Let’s stop celebrating fiction.

There is no trace of Nai Khanomtom's story in any documents or historical sources until before the Second World War, when Thai cultural institutions began to rewrite their history.

Over time through books, films, stories, this story has been promoted as part of the history of Thailand. In short, the story is false and the father of Muay Thai is one of the many cases of cultural construction of his own history.

Credit: Dave Leduc

03/04/2023

ម៉ោង 9:00យប់ ម៉ោងនៅអាឡឺម៉ង់កាលពីយប់មិញ កីឡាករ Thiago បានចាកចេញពីព្រលានយន្តហោះរបស់ប្រទេសអាឡឺម៉ង់ហើយ។ គាត់នឹងមកដល់ប្រទេសកម្ពុជាប្រហែលម៉ោង 8:55 នាទីព្រឹកថ្ងៃទី 04 ខែ មេសា ឆ្នាំ 2023 យើងនេះ។ សូមបងប្អូនចូលរួមទៅទទួលស្វាគមន៍កីឡាករ Thiago របស់យើងទាំងអស់គ្នា។ Admin ក៏ទៅដែរបងប្អូន ព្រោះខ្ញុំពិតជារំភើបណាស់ដែលគាត់បានលះបង់អ្វីគ្រប់យ៉ាងដើម្បីលើកស្ទួយគុនខ្មែររបស់យើង 🙏❤️🇰🇭👏។ Thiago we love you from the bottom of our heart ❤️ (Cambodia real fan)

02/04/2023

#ដូចខ្ញុំបានសន្យានាពេលកន្លងមករួចមកហើយថា បើទោះបីជាកីឡាករ Thiago ឈ្នះឬចាញ់ការប្រកួតក៏ដោយ ខ្ញុំនឹងទៅទទួលគាត់នៅពេលដែលគាត់ត្រលប់មកប្រទេសកម្ពុជាវិញ។ ដូច្នេះនៅថ្ងៃទី 04 ខែ មេសា ឆ្នាំ 2023 ខាងមុខនេះ ខ្ញុំនឹងទៅទទួលកីឡាករ Thiago នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង 8:55 នាទីព្រឹក។ អាស្រ័យហេតុនេះ បើសិនជាបងប្អូនចង់ចូលរួមក្នុងការទទួលស្វាគមន៍កីឡាករ Thiago ជាមួយខ្ញុំ បងប្អូនអាចអញ្ជើញចូលរួមជាមួយខ្ញុំបាន។ យ៉ាងណាមិញខ្ញុំសូមបញ្ជាក់ផងដែរថា ការហោះហើរអាចមានការពន្យាពេលបន្តិចបន្តួចក៏ថាបាន ប៉ុន្តែបើមានការពន្យាពេលណាមួយកើតឡើង ខ្ញុំនឹងជម្រាបប្រាប់បងប្អូនឲ្យបានដឹងមុន។ កីឡាករ Thiago បានប្រកួតតំណាងឲ្យគុនខ្មែររបស់យើង ដូច្នេះខ្ញុំសុខចិត្តលះបង់ ពេលវេលា និងថវិការផ្ទាល់ខ្លួនដើម្បីធ្វើកិច្ចការងារមួយនេះឲ្យសាកសមជាមួយការលះបង់របស់គាត់មកលើគុនខ្មែរ ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន។ 🇰🇭❤️🇧🇷

Photos from Keila Sport's post 02/04/2023

#កាលពីព្រឹកមិញកីឡាករ Alex កូនសិស្សរបស់កីឡាករ Thiago បានមកជួបខ្ញុំនៅសួនកម្សាន្តវិហារសួគ៌ ហើយខ្ញុំក៏បានជូនថវិការគាត់និងក្រុមការងាររបស់គាត់មួយចំនួនដើម្បីជាការលើកទឹក។ ខ្ញុំបានជជែកជាមួយគាត់ប្រហែលជាបួនម៉ោងទាក់ទងជាមួយនិងគុនខ្មែរ ក៏ដូចជាការងារទូទៅមួយចំនួន។ ក្រោយជជែកគ្នាចប់ខ្ញុំក៏បានអញ្ជើញគាត់និងក្រុមការងាររបស់គាត់ពិសារអាហារមួយពេលជុំគ្នាផងដែរ។ Alex បាននិយាយថាគាត់ចង់សិក្សារបន្ថែមទាក់ទងជាមួយនឹងគុនខ្មែរ។ គាត់ចង់ស្នាក់នៅខ្មែរបន្តទៀតដើម្បីអាចស្វែងយល់និងរៀនសូត្រអំពីគុនខ្មែរឲ្យបានកាន់តែច្បាស់និងស៊ីជម្រៅតែម្តង។ ខ្ញុំបានអរគុណគាត់ដែលគាត់មានទឹកចិត្តស្រលាញ់ប្រទេសកម្ពុជា ប្រជាជនកម្ពុជា ក៏ដូចជាគុនខ្មែររបស់យើងផងដែរ។ Alex បាននិយាយបន្ថែមទៀតថា គាត់នឹងព្យាយាមក្នុងការហ្វឹកហាត់គុនខ្មែរ ហើយគាត់នឹងឡើងប្រកួតឲ្យបានខ្សែរក្រវ៉ាតមួយសិន មុនពេលដែលគាត់ត្រលប់ទៅស្រុករបស់គាត់វិញ។ លើសពីនេះទៅទៀតគាត់បានលើកឡើងថា បើសិនជាគាត់ឈ្នះបានខ្សែរក្រវ៉ាត់ពីការប្រកួតណាមួយហើយ គាត់ចង់ទៅសិក្សាអំពីគុនខ្មែរនៅប្រាង្គប្រាសាទនានានៅខេត្តសៀមរាបម្តងទៀត។ ក្រោយខ្ញុំស្តាប់អំពីរឿងមួយនេះហើយ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំអាចរៀបចំដំណើរទស្សនកិច្ចសិក្សាមួយនេះជូនគាត់បាន។ ខ្ញុំនឹងរ៉ាប់រងទាំងការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុកជាដើម។
ក្រោយពេលជជែករឿងការងារគុនខ្មែរចប់ ខ្ញុំក៏បានជូន Alex ដើរកម្សាន្តជុំវិញតំបន់សួនកម្សាន្ត Jet’s Garden Park របស់ខ្ញុំផងដែរ។ Alex មានក្តីរំភើបរីករាយជាខ្លាំងនៅពេលដែលគាត់បានដើរកម្សាន្តនៅក្នុងតំបន់អភិវឌ្ឍនរបស់ខ្ញុំ ដូច្នេះគាត់ក៏បានសម្រេចចិត្តថា គាត់នឹងចូលរួមកម្មវិធីសង្រ្កានរបស់ Jet’s Garden Park ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះ។ ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលគុនខ្មែររបស់យើងចាប់ផ្តើមត្រូវបានជនបរទេសមានការគាំទ្រ និងស្រលាញ់កាន់តែច្រើនឡើងៗបែបនេះ។ ខ្ញុំសង្ឍឹមថាស្មារតីនៃការគាំទ្ររបស់បងប្អូនទាំងអស់គ្នានឹងកាន់តែខ្លាំងឡើងៗដូចគ្នា នោះទើបយើងអាចជម្រុញការលើកស្ទួយគុនខ្មែរឲ្យឡើងដល់កម្រិតខ្ពស់ដែលខ្ញុំនឹងបងប្អូនខ្មែរគ្រប់រូបតែងតែប្រាថ្នាចង់ឃើញ។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន។🇰🇭❤️🇧🇷

02/04/2023

#មួយកែងស្តាំល្អណាស់ Thiago ផ្តួលគូរប្រកួតនៅទឹកទី២ 👏👏👏 ដោយអជ្ញាកណ្តាលបញ្ឈប់ការប្រកួត។ 🇰🇭❤️🇧🇷ទីបំផុតកីឡាករ Thiago ឈ្នះហើយបងប្អូន។ ខ្ញុំគាំទ្រយ៉ាងពេញទំហឹងទៅលើកីឡាករ Thiago

Photos from Keila Sport's post 02/04/2023

#មួយកែងស្តាំល្អណាស់ Thiago ផ្តួលគូរប្រកួតនៅទឹកទី២ 👏👏👏 ដោយអជ្ញាកណ្តាលបញ្ឈប់ការប្រកួត។ 🇰🇭❤️🇧🇷ទីបំផុតកីឡាករ Thiago ឈ្នះហើយបងប្អូន។ ខ្ញុំមានការត្រេកអរគ្មានអ្វីប្រៀបបានឡើយបងប្អូន។ នេះគឺជាអ្វីដែលខ្ញុំរំពឹងទុកជាយូរយាណាស់មកហើយ។ ខ្ញុំតែងតែរំពឹងទុកថា ថ្ងៃណាមួយកីឡាករខ្មែរក៏ដូចជាកីឡាករបរទេសដែលឡើងប្រកួតតំណាងឲ្យគុនខ្មែរនឹងអាចលើកទងជាតិខ្មែរនៅលើឆាកអន្តរជាតិបានជាក់ជាមិនខាន។ ហើយយប់នេះក្តីស្រម៉ៃរបស់ខ្ញុំមួយនេះបានសម្រេចហើយ។ ខ្ញុំសូមប្រកាសថា ខ្ញុំនិងក្រុមការងារនឹងទៅទទួលកីឡាករ Thiago នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញពេលដែលគាត់ត្រលប់មកប្រទេសកម្ពុជាវិញ។ ហើយបងប្អូនអ្នកគាំទ្រទាំងអស់ក៏អាចទៅចូលរួមទទួលកីឡាករ Thiago របស់យើងបានផងដែរ។ គុនខ្មែររបស់យើងចាប់ផ្តើមឡើងដល់ឆាកអន្តរជាតិបណ្តើរៗហើយបងប្អូន។ យ៉ាងណាមិញនេះគ្រាន់តែជាកិច្ចចាប់ផ្តើមតែប៉ុណ្ណោះបងប្អូន។ នៅពេលខាងមុខយើងនឹងរៀបចំការប្រកួតកម្រិតអន្តរជាតិដោយខ្លួនឯងតាមប្រទេសនីមួយៗនៅជុំវិញពិភពលោក។ តំណាងឲ្យកីឡាករ Thiago ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ការគាំទ្រយ៉ាងពេញទំហឹងទៅលើកីឡាករ Thiago ពីសំណាកបងប្អូនទាំងអស់គ្នា។ ខ្មែរស្រលាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរឲ្យតម្លៃខ្មែរ ខ្មែររីកចម្រើន។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន។ 🇰🇭❤️🇧🇷

01/04/2023

🇰🇭❤️🇧🇷 #ដើម្បីផ្តល់កម្លាំងចិត្តដល់កីឡាករ Thiago តើការប្រកួតរបស់គាត់នៅយប់នេះអាចទទួលបានការទស្សនា 100K ដែរឬទេ? ពិភពលោកស្គាល់យើងកម្រិតណា គឺអាស្រ័យលើបងប្អូនពេលនេះហើយជាអ្នកបញ្ជាក់។ ខ្ញុំសុំដាច់យប់ជាមួយបងប្អូនហើយយប់នេះ។ យូរៗមើលប្រដាល់ម្តង កុំឲ្យរំលងការប្រកួតរបស់ Thiago បងប្អូន 🙏❤️🇰🇭។ យើងនឹងបង្កើតប្រវត្តិសាស្រ្តរួមគ្នាបងប្អូន។ ពិភពលោកកំពុងតែងាកមកចាប់អារម្មណ៍ប្រទេសកម្ពុជាបណ្តើរៗហើយ។ ដូច្នេះខ្ញុំសង្ឃឹមថា គុនខ្មែរ នឹងក្លាយជាស្ពានចម្លងឲ្យពិភពលោកងាកមកមើលកម្ពុជាដើម្បីពួកគេមកដើរលេងកម្សាន្ត វិនិយោគ ក៏ដូចជាមករស់នៅជាដើម។ នេះជាលីងផេកដែលឡាយការប្រកួតរបស់កីឡាករ Thiago បន្តិចទៀតនេះបងប្អូន។ https://www.facebook.com/kunkhmerworldchampion។ ជួបគ្នានៅក្នុងការឡាយរយៈពេល 15 នាទីទៀតបងប្អូន 🙏❤️🇰🇭។ តែគូរ Thiago ប្រកួតប្រហែលចន្លោះម៉ោង 1 រំលងអាទ្រាតឈានចូលថ្ងៃទី 2 ខែមេសាបងប្អូន។ បើសន្ទុះគាំទ្របងប្អូនមានចំនួនច្រើនខ្លាំង ខ្ញុំនឹងរៀបចំការប្រកួតលំដាប់អន្តរជាតិជាបន្តបន្ទាប់ ក្នុងពេលដ៏ឆាប់ខាងមុខនេះបន្តទៀត 🙏❤️🇰🇭។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន។🇰🇭❤️🇧🇷

01/04/2023

#ខ្ញុំពិតជាមានក្តីរំភើបរីករាយជាអនេកក្រោយពេលបានដំណឹងក្រុមការងារប្រាប់ថា យើងអាចឡាយការប្រកួតរបស់កីឡាករ Thiago បានហើយបងប្អូន។ ការប្រកួតរបស់កីឡាករ Thiago នឹងធ្វើឡើងនៅម៉ោង ១ រំលងអាទ្រាតឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៣ នេះ។ ហេតុដូច្នេះសូមបងប្អូនជួយចុច Follow Page Kun Khmer World Champion ម្នាក់មួយដើម្បីអាចទស្សនាការឡាយមួយនេះបាន ព្រោះការប្រកួតមួយនេះមានការឡាយតែនៅលើផេកផ្លូវការ “គុនខ្មែរជើងឯងពិភពលោក” មួយតែប៉ុណ្ណោះ។ នេះគឺជាលីងផេក គុនខ្មែរជើងឯងពិភពលោកបងប្អូន https://www.facebook.com/kunkhmerworldchampion
សូមបងប្អូនជួយចែករំលែកដំណឹងល្អមួយនេះដល់បងប្អូនខ្មែរទូទាំងប្រទេសបានដឹងផងដើម្បីឲ្យបងប្អូនយើងទាំងអស់គ្នាអាចចូលរួមទស្សនាការប្រកួតដ៏ពិសេសមួយនេះបាន។
បងប្អូនក៏អាចចុចលីងមួយនេះ 👉 https://t.me/kunkhmerworldchampoin ដើម្បីចូលគ្រុបតេលេក្រាម គុនខ្មែរជើងឯងពិភពលោក ផងដែរ 🙏❤️🇰🇭។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន។ 🇰🇭❤️🇧🇷

Photos from Keila Sport's post 01/04/2023

#សួស្តីបងប្អូនជាទីគោរព ថ្ងៃនេះកីឡាករ Thiago នឹងឡើងប្រកួតតំណាងឲ្យកម្ពុជា នៅប្រទេសអាឡឺម៉ង នៅសង្វ្រៀន LKH Arena ម៉ោងប្រហែល 1:00am រំលងអាទ្រាត។ ខាងក្រុមការងាររបស់យើងកំពុងព្យាយាមធ្វើការងារប៉ុន្មានថ្ងៃចុងក្រោយនេះយ៉ាងមមាញឹកខ្លាំងបំផុតដើម្បីអាចធ្វើការផ្សាយការប្រកួតមួយនេះ។ ប៉ុន្តែខាងភាគីថៃដែលជាម្ចាស់កម្មវិធី កំពុងតែរឹតបន្តឹងយ៉ាងខ្លាំងទាក់ទងជាមួយការឡាយសម្រាប់ប្រទេសកម្ពុជា គេមិនចង់ឲ្យយើងល្បីទេបងប្អូន គេខ្លាចយើងល្បីពិភពលោកស្គាល់របស់ពិត ហើយដឹងថាខ្លួនគឺជាអ្នក copy ពីកម្ពុជា។ ដូច្នេះសព្វថ្ងៃគេព្យាយាមបិទបាំងយើង ព្យាយាមធ្វើយ៉ាងណាកុំឲ្យយើងល្បី ព្រោះបើយើងល្បី យើងនឹងអាចបង្ហាញពិភពលោកថាយើងគឺជារបស់ពិត គឺជាម្ចាស់ដើមនៃក្បាច់គុន។ ពីមុនគេថាឲ្យយើងឡាយបាន ប៉ុន្តែគិតត្រឹមយប់មិញគេថា មិនឲ្យយើងឡាយវិញទេបងប្អូន ព្រោះគេឃើញសន្ទុះនៃការគាំទ្ររបស់ប្រជាជនកម្ពុជាមានចំនួនច្រើនខ្លាំងពេក។ ខ្ញុំសង្ឃឹមថាយើងអាចចរចារបានដើម្បីឡាយជូនបងប្អូនទស្សនាការប្រកួតរវាងកីឡាករ Thiago និងកីឡាករអង់គ្លេសនៅថ្ងៃនេះ។ ដោយក្តីគោរព និងស្រលាញ់បំផុត ពីខ្ញុំបាទ ស្រី ចាន់ថន។🇰🇭❤️💐

Want your business to be the top-listed Health & Beauty Business in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

គឹម វាសនា ហូប អាសឺរើ ហើយម្តងនេះ
Full Time Cambodia 4 - Timor Leste 0
តង់ទី១កម្ពុជារកគ្រាប់បាត់២គ្រាប់
គ្រូតា ញ៉ូវ ម៉ាក់ ផ្ទេរស្នៀតសម្លាប់ខ្លះៗដល់សិស្ស
HANUMAN Shadow Master DY SAO V BRIAN LE
ចាន់ ណា 🇰🇭 V ផេតណារិន 🇹🇭 ផ្តាច់ត្រឹមទឹកទី២
កាលបងឃីម ឌីម៉ា វាយអង្រួនសង្វៀនកក្រើកអស់ឋានទាំង៣ #kunkhmer #KunKhmerFighter #kunkhmerworld #kunkhmermartailart

Telephone

Website

Address


Phnom Penh Thmei, Khan Sen Sok
Phnom Penh
12101
Other Phnom Penh health & beauty businesses (show all)
ដោះស្រាយ-រោគស្ត្រី ដោះស្រាយ-រោគស្ត្រី
#120, Street NW/21, Sen Sok
Phnom Penh, 12000

#ERIZAផ្តល់ជំនាញ 👉គ្រប់គ្រងផេក👉ការប៊ូ?

Pharmacie Vannak Vatey Pharmacie Vannak Vatey
St1
Phnom Penh, 855

ឱសថស្ថាន ប្រកប - Pharmacie Brokob ឱសថស្ថាន ប្រកប - Pharmacie Brokob
GRFC+VV Phnom Penh
Phnom Penh

ឱសថស្ថាន ប្រកប លក់ឱសថប្រកបដោយសុវត្?

HSB HSB
Phnom Penh

Share knowledge and experience to beloved people

Your Health Family-ឬសដូងបាត Your Health Family-ឬសដូងបាត
Sen Sok Phnom Penh
Phnom Penh, 1200

- រលាកសន្លាក់ឆ្អឹង​ និងសន្លាក់សរសៃព?

Slim-ME Slim-ME
69 , BT បឹងទំពុន២ ខុនដូL
Phnom Penh, 12000

Slim and fit

ខ្ញីខ្មៅ-Vcafe ខ្ញីខ្មៅ-Vcafe
The Premier Land Sen Sok, #A80&A82, Street Avenue D, Sangkat Phnom Penh Thmey, Khan Sen Sok
Phnom Penh, 12000

ទំនាក់ទំនងពិគ្រោះ និងប្រឹក្សាយោបល់ : 096 932 8787 067 20 30 37 092 20 30 37 ��សុខភាពជាទ្រព្យដ៏មហាសាល

Myitemskh Myitemskh
Street 616 Toul Kork
Phnom Penh, 12352

ទំនិញសុទ្ធពីអូស្រ្តាលី

Men's Health - សុខភាពបុរស Men's Health - សុខភាពបុរស
Chamka Mon
Phnom Penh, 12000

Men's Health - សុខភាពបុរស

ឱសថស្ថាន ដើមមាសហ្វាម៉ា-Pharmacy Drem Meas Pharma ឱសថស្ថាន ដើមមាសហ្វាម៉ា-Pharmacy Drem Meas Pharma
ផ្លូវវាងស្ពានដែកចំការដូង
Phnom Penh

Kunthea Pharma Pharmacy Phnom Phenh Kunthea Pharma Pharmacy Phnom Phenh
ផ្ទះ128 ផ្លូវ63 សង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ
Phnom Penh

លក់ឱសថ លក់គ្រឿងក្រអូប វេលុយ ទ្រូម៉ា?