នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍

- Develop Tourism Planning for National, regional, and provincial
- Conduct assessment and monitor t

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 20/11/2023

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ដឹកនាំកិច្ចប្រជុំបច្ចេកទេសដើម្បីត្រៀមចូលរួមកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៥២ (52nd GMS TWG) និងកិច្ចប្រជុំក្រុមប្រឹក្សាការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO Board Meeting) ដែលរៀបចំដោយផ្ទាល់នៅសហភាពមីយ៉ាន់ម៉ា ដោយក្នុងនោះកម្ពុជាចូលរួមតាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនឹងផ្តោតសំខាន់លើប្រធានបទរួមមាន៖ (១) ជំរុញការអនុវត្តផែនការសកម្មភាពផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍មហាអនុតំបន់មេគង្គ (២) ការផ្សព្វផ្សាយទេសចរណ៍មហាអនុតំបន់មេគង្គ (៣)លទ្ធផលអនុវត្តគម្រោងងភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយបរិយាប័ន្នរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB TIIG 2) (៤) កិច្ចសហការមច្ឈមណ្ឌលអាស៊ាន-ចិន ជប៉ុន និងកូរ៉េ (៥) ប្រតិបត្តិការ និងហិរញ្ញវត្ថុរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និង(៦) ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍មហាអនុតំបន់មេគង្គ ២០២៥-២០៣០។

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 18/11/2023

សូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ចូលរួមពិធីបុណ្យសមុទ្រលើកទី១០ (ជុំទី៣) ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៣ ខែធ្នូ ឆ្នាំ២០២៣ នាពេលខាងមុខនេះ នៅខេត្តកែប។
សូមអរគុណ!!!!

Photos from ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia's post 14/11/2023
Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 14/11/2023

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជួប រតនា ប្រធានាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ដើម្បីពិគ្រោះយោបល់លើសំណើគម្រោងទឹកប្រាក់ ៦៧.៨លានដុល្លា សម្រាប់គម្រោងតំបន់ដីសើម (Wetland) ក្នុងប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម រៀបចំដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងអង្គការ ICUN។

ក្នុងមុំទេសចរណ៍ លោកប្រធានបានជូនយោបល់ដល់គម្រោងដូចខាងក្រោម៖
១.កំណត់តំបន់ដីសើមអាទិភាពសម្រាប់គម្រោង ៖ តំបន់នីមួយៗមានធនធាន និងសក្តានុពលប្លែកពីគ្នា ដែលទាមទារឲ្យការអនុវត្តមានភាពបទបែនដើម្បីលើកកម្ពស់ខ្សែរច្រវាក់នៃផលិតផល និងសេវាកម្មក្នុងតំបន់គោលដៅ (value Chain)។
២.លើកកម្ពស់ជីវភាពប្រជាជនតំបន់ដីសើម៖ កន្លងមកដោយមានកិច្ចហការល្អពីភាគីពាក់ព័ន្ធ ក្រសួងទេសចរណ៍បានបង្កើតសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ជាច្រើន។ តាមរយៈគម្រោងនេះ លោកប្រធានបានស្នើឲ្យអ្នកជំនាញការគិតគូរពីការលើកកម្ពស់សហគ្រិនភាព (Entrepreneurship) ដល់ប្រជាសហគមន៍ ដើម្បីបង្កើនតម្លៃបន្ថែម (Value Added)។
៣.តំបន់ដីសើមខេត្តបាត់ដំបង (Secondary Destinations) គួរជាគោលដៅអាទិភាពសម្រាប់គ្រោង ដើម្បីភ្ជាប់ការទស្សនាពីគោលដៅខេត្តសៀមរាប និងដោយខេត្តនេះសម្បូរដោយធនធានវប្បធម៍ ប្រវត្តិសាស្ត្រ កសិទេសចរណ៍ និងអេកូទេសចរណ៍។

Photos from កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ-Hoka of the Skill Development Programme's post 13/11/2023
ខេត្ត​កែប​គ្រោង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ប្រវែង ​២ ៧០០​ ម៉ែត្រ​ ឱ្យក្លាយ​ទៅជា​ឆ្នេរ​លំដាប់​ 13/11/2023

ខេត្ត​កែប​គ្រោង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​ប្រវែង ​២ ៧០០​ ម៉ែត្រ​ ឱ្យក្លាយ​ទៅជា​ឆ្នេរ​លំដាប់​ កែបៈ អាជ្ញាធរខេត្ត​កែប និង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរសមុទ្រ​កម្ពុជា បាន​ពិភា.....

Photos from ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia's post 08/11/2023

ការគិតគូរពីសង្គតិភាពនៃការបណ្តុះបណ្តាលកម្រិតជាតិ គឺជាអាទិភាពសម្រាប់លើកកម្ពស់ជំនាញដល់យុវជនកម្ពុជា!

08/11/2023

ក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ជំរុញរៀបចំសញ្ញាបត្រវិជ្ជាជីវៈ ១ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា! Ministry of Tourism through HoKa Steering Commitee is developing the Tourism Qualification in Certificate II in order to promote tourism skill for youths.

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 08/11/2023

ពន្លឺថ្មីនៃក្តីសង្ឃឹម សាលាជាតិវិជ្ជាជីវៈទេសចរណ៍!
ខេត្តព្រះសីហនុ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញធ្វើទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់នៅការដ្ឋានអគារសាលាវិជ្ជាជីវៈទេសចរណ៍ នៅខេត្តព្រះសីហនុ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូបានជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករ កម្មការនីរបស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សា ព្រមទាំងមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ ក្រុមការងារអង្គភាពគ្រប់គ្រងគម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ សរុបប្រមាណ ២៥០ នាក់។

08/11/2023

វីដេអូសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការវាយតម្លៃពាក់កណ្តាលអាណត្តិ ផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ២០២១-២០២៥" ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍។😍😍😍

ក្រសួងទេសចរណ៍ រៀបចំឱ្យមានការវាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេស 07/11/2023

ក្រសួងទេសចរណ៍ជំរុញវាយតម្លៃពាក់កណ្តាលអាណត្តិផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដើម្បីលើកស្ទួយវិស័យទេសចរណ៍ថ្នាក់ក្រោមជាតិ!

ក្រសួងទេសចរណ៍ រៀបចំឱ្យមានការវាយតម្លៃពាក់កណ្ដាលអាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេស FRESH NEWS

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 07/11/2023

ក្រសួងទេសចរណ៍ជំរុញវាយតម្លៃពាក់កណ្តាលអាណត្តិផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ដើម្បីលើកស្ទួយវិស័យទេសចរណ៍ថ្នាក់ក្រោមជាតិ!

(រាជធានីភ្នំពេញ)៖ ថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២៣ ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការវាយតម្លៃពាក់កណ្តាលអាណត្តិ ផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ២០២១-២០២៥” ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងតំណាងសមាគមឧស្សាហកម្មទេសចរណ៍ សរុបចំនួន ១០០រូប។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា តាមរយៈសិក្ខាសាលានេះ បានបង្ហាញអំពីស្មារតីទទួលខុសត្រូវរួមគ្នារបស់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដែលជាចលករសំខាន់សម្រាប់កំណើនទេសចរណ៍កម្ពុជា ស្របតាមទស្សនទាន “រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ” ដោយអនុវត្តនូវផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នរាជធានី-ខេត្ត ២០២១ ២០២៥ ដែលបានអនុម័តដោយរដ្ឋបាលរាជធានីខេត្តនីមួយៗ។ ឯកឧត្តមក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព នូវយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានីខេត្ត ដោយបានចងក្រង និងអនុម័តនូវឯកសារផែនការអភិវឌ្ឍទេសចរណ៍ ដ៏មានសារៈសំខាន់ និងបានអនុវត្តប្រកបដោយភាពបទបែន នវានុវត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតមកដល់ពេលនេះ ដែលត្រូវវាយធ្វើការវាយតម្លៃពាក់កណ្តាលអាណត្តិ ពិសេសដើម្បីតម្រង់ទិសការអនុវត្តនៅឆ្នាំបន្តបន្ទាប់ឲ្យស្របតាមគំនិតផ្តួចផ្តើម បង្កើន៥ និងអភិវឌ្ឍ៣ របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ បានគូសបញ្ជាក់ថាយោងតាមច្បាប់ស្តីពី “ទេសចរណ៍” ឆ្នាំ២០០៩ ត្រង់មាត្រា៥ បានចែងថា៖ ផែនការអភិវឌ្ឍទេសចរណ៍ រួមមានផែនការអភិវឌ្ឍន៍ទេសចរណ៍ថ្នាក់ជាតិ ថ្នាកតំបន់ និងផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំផែនការអភិវឌ្ឍទេសចរណ៍សម្រាប់មូលដ្ឋានរបស់ខ្លួន។ កន្លងមក ដោយមានមន្ទីរទេសចរណ៍រាជធានីខេត្ត ជាសេនាធិកា រដ្ឋបាលខេត្តបានរៀបចំផែនការអភិវឌ្ឍទេសចរណ៍របស់ខ្លួនបានយ៉ាងល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ ដែលបានជួយគាំទ្រយ៉ាងសកម្មដល់ការចូលរួមសម្រេចផែនការអភិវឌ្ឍទេសចរណ៍របស់ថ្នាក់ជាតិផងដែរ។ លោកប្រធានបានបន្តថា កន្លងមកក្រសួងទេសចរណ៍ បានអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ ២០១២-២០២០ ហើយរដ្ឋបាលរាជធានីខេត្តក៏បានសំយោគនូវយុទ្ធសាស្ត្រអាទិភាពរបស់ថ្នាក់ជាតិ ទៅជាយុទ្ធសាស្ត្ររបស់ខ្លួនដោយបានរៀបចំនូវផែនការអភិវឌ្ឍទេសចរណ៍រយៈពេលប្រាំឆ្នាំរួមមាន ឆ្នាំ២០១៤-២០១៨ និង២០១៩-២០២៣។ ដោយសារវិបត្តិជាសកលនូវជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ បានដាក់ចុះជាបន្ទាន់នូវ “ផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩” ហើយនៅពេលនោះក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ ក៏ជូនដំណឹងឲ្យរដ្ឋបាលខេត្តរៀបចំធ្វើបច្ចុប្បន្នភាពផែនការអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០១៨-២០២៤ ទៅជាផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ របស់រាជធានីខេត្ត ឲ្យស្របតាមភាពចាំបាច់នៃការស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវបត្តិជំងឺកូវិដ-១៩។

ដើម្បីឲ្យមានសង្គតិភាពនៃការរៀបចំ អនុវត្ត និងការវាយតម្លៃផែនការអភិវឌ្ឍទេសចរណ៍រាជធានីខេត្ត នាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ នៃក្រសួងទេសចរណ៍ ក៏បានសម្របសម្រួលការរៀបចំផែនការអភិវឌ្ឍទេសចរណ៍ ដោយយកចិត្តទុកដាក់ខ្ពស់លើយុទ្ធសាស្ត្ររួមចំនួន ៦រួមមាន៖ (១) ការអភិវឌ្ឍន៍ផលិតផល និងពង្រឹងគុណភាពទេសចរណ៍ (២) ការសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ (៣) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលការធ្វើដំណើរទេសចរណ៍ (៤) សន្តិសុខ សុវត្ថិភាពទេសចរណ៍ និងការគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាន (៥) ប្រព័ន្ធច្បាប់ និងយន្តការគ្រប់គ្រង (៦) ការអភិវឌ្ឍធនធានមនុស្ស និងសមភាពយេនឌ័រ(៧) ការវិនិយោគក្នុងវិស័យទេសចរណ៍ និង(៨) ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងមានចង្កោមសមកម្មភាព សកម្មភាពអាទិភាពរយៈពេលខ្លី មធ្យម និងរយៈពេលវែង ទៅតាមសក្តានុពលនៃធនធាន និងបរិបទរបស់ខេត្តនីមួយៗ។

ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃផែនការអភិវឌ្ឍទេសចរណ៍របស់រដ្ឋបាលរាជធានីខេត្ត គឺជាចលករមួយដើម្បីតម្រ់ងទិសការអនុវត្ត ការរួបរួមគ្នាដើម្បីដោះស្រាយបញ្ហាចំពោះមុខនៃការអនុវត្ត និងស្វែងរកដំណោះស្រាយប្រកបដោយភាពបទបែន និងគ្រប់ជ្រុងជ្រោយ ដើម្បីឲ្យរដ្ឋបាលរាជធានីខេត្ត សម្រេចបាននូវចក្ខុវិស័យ គោលដៅ និងគោលបំណងដែលបានដាក់ចុះ ដោយក្នុងនោះក្រសួងទេសចរណ៍ ត្រៀមជាស្រេចក្នុងការគាំទ្រផ្នែកគោលនយោបាយ និងបច្ចេកទេស ដើម្បីសម្របសម្រួល និងតម្រង់ទិសការអនុវត្តឲ្យស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា សម្រាប់រយៈពេល៩ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៩៣ លាននាក់ កើនឡើង២១០,២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ទេសចរជាតិមានចំនួន ១១,០៨លាននាក់ កើនឡើង ៣១,១% ទេសចរជាតិចេញក្រៅប្រទេសមានចំនួន ១,៣២លាននាក់ កើនឡើង ១៤៤,៥% ដោយក្នុងនោះយើងទទួលបានជើងហោះហើរសរុបចំនួន ១៦.១២១ជើងហោះហើរ ដែលមានចំនួនប្រមាណ ៤៣០ ទៅ៤៣៥ជើងហោះហើរ ក្នុងមួយសប្តាហ៍។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។

06/11/2023

ឯកឧត្តម សុខ សូកេន ផ្ញើសារជូនពរសម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរនៃពិធីចម្រើនជន្មាយុគម្រប់ខួប៧៨ឈានចូល៧៩ឆ្នាំ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរនៃពិធីចម្រើនជន្មាយុរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គម្រប់ខួប៧៨ឈានចូល៧៩ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ សូមសម្ដែងនូវមនោសញ្ចេតនាគោរពប្រកបដោយកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត និងសូមគោរពជូនពរជ័យសិរីមង្គលដ៏មហាប្រសើរជូនចំពោះសម្តេចពិជ័យសេនា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីគោរពដោយស្មោះចំពោះសម្តេចពិជ័យសេនា ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន សម្ដេចតែងតែបានខិតខំប្រឹងប្រែងយកអស់កម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតី បំពេញបេសកកម្មបម្រើផលប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។

ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេច ក្នុងការរួមចំណែកកសាងសមិទ្ធផលលើគ្រប់វិស័យរបស់សង្គមជាតិ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិសេសក្នុងវិស័យការពារជាតិ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារបូរណភាពទឹកដី អធិបតេយ្យភាព សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនចំពោះសម្តេចពិជ័យសេនា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ និងសុខភាពល្អបរិបូរណ៍ ដើម្បីរួមចំណែកដឹកនាំនាវាកម្ពុជា និងប្រជាពលរដ្ឋឆ្ពោះទៅកាន់វឌ្ឍនភាពក្នុងសុខសន្តិភាព​ស្ថិរភាពដ៏រឹងមាំតរៀងទៅ៕

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 05/11/2023

តោះទៅលេងបុណ្យសមុទ្រនៅខេត្តកែបទេ?
សេចក្តីជូនដំណឹង៖ ក្រសួងទេសចរណ៍មានកិត្តិយស សូមជម្រាបជូនដល់ ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនមេត្តាជ្រាបថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រួមសហការជាមួយនឹង សាលាខេត្តកែប សហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងផ្នែកឯកជន នឹងរៀបចំ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ "ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ រហូតដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប។

Photos from Visit Kampot's post 04/11/2023
Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 01/11/2023

សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការ រវាង
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍
---
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. រួមជាមួយ ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និងក្រសួងព័ត៌មាន និងរវាង ក.ប.ទ. និងក្រសួងទេសចរណ៍ ផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងព័ត៌មាន។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំង ៣ សរុបចំនួនប្រមាណ ២៥០ នាក់។

ផ្អែកតាមខ្លឹមសារអនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ក.ប.ទ. នឹងជួយគាំទ្រដល់ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ក្នុងការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាអាទិ៍៖
- ការដាក់ QR Code ស្តង់ដាលើឯកសាររបស់ក្រសួងទាំងពីរ ដែលអាចផ្ទៀងផ្ទាត់បានតាមថ្នាល verify.gov.kh
- ការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិត ស្របតាមតម្រូវការនៃការប្រើប្រាស់ជាក់ស្តែង
- ការកំណត់តម្រូវការនៃការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍ឌីជីថលជារបស់រដ្ឋ និងការប្រើប្រាស់សុសវែរដែលមានអាជ្ញាបណ្ណក្នុងការងារប្រចាំថ្ងៃ
- ការកំណត់មុខសញ្ញាមន្រ្តីជំនាញដែលត្រូវទទួលការបណ្តុះបណ្តាល
- ការពិគ្រោះយោបល់រៀបចំផែនការសកម្មភាពការងារក្នុងក្របខណ្ឌគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
- ការគិតគូរអំពីប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ការងារប្រចាំថ្ងៃ។

ពិធីចុះហត្ថលេខាក្នុងថ្ងៃនេះ គឺជាលើកទី៦ ហើយ ដែល ក.ប.ទ. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។

*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

24/10/2023

ក្រសួងទេសចរណ៍រៀបចំគុណវុឌ្ឍិជាតិ វិញ្ញាបនបត្រ ១ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ដើម្បីបើកច្រកសិក្សាពេញមួយជីវិត (Lifelong Learning) ដល់យុវជនកម្ពុជា!

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 24/10/2023

ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានអមដំណើរឯកឧត្តមរដ្ឋលេខាធិការ គុជ បញ្ញាសា ប្រធានក្រុមការងារគ្រប់គ្រងមណ្ឌលព័ត៌មានទេសចរណ៍ នៃក្រសួងទេសចរណ៍ ជួបសំណេះសំណាលជាមួយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងតំណាងក្រុមហ៊ុន Wonderpass Technology ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការរៀបចំធ្វើទំនើបកម្មមណ្ឌលព័ត៍មានទេសចរណ៍ខេត្តកែប ត្រៀមសម្រាប់ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣។

23/10/2023
23/10/2023

សូមគោរពជម្រាបជូនថា ដើម្បីបង្កើនការយល់ដឹងពីសក្ដានុពលនៃវិស័យទេសចរណ៍ នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ នេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM 105.70 MHz នឹងពិភាក្សានូវប្រធានស្ដីពី៖«វឌ្ឍនភាពវិស័យទេសចរណ៍ក្នុងការជំរុញសេដ្ឋកិច្ច»។ តើស្ថានភាព និងបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ នៅកម្ពុជាមានដំណើការល្អប្រសើកំរិតណា?
តើអ្វីទៅជាគោលនយោបាយជាតិ និងផែនការយុទ្ធសាស្ត្រពង្រឹងគុណភាពវិស័យទេសចរណ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ? លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់ របស់អស់លោកអ្នកជុំវិញប្រធាននេះ។
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖
០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨/ ០១០ ២២៧ ៩១៨
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

20/10/2023

អបអរសាទរកម្ពុជា ក្នុងឱកាសទទួលបានជ័យលាភី ចំនួន ២ នៅក្នុងក្របខណ្ឌនៃ “ពានរង្វាន់នៃការធ្វើដំណើរពិភពលោក” សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023) 👏🏻💐🇰🇭 ៖
១. កម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination)
២. កម្ពុជា ជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination)

ប្រភព៖ World Travel Awards
https://www.worldtravelawards.com/winners/2023/asia

In a dazzling display of its growing appeal as a top travel destination, Cambodia secured two prestigious awards at the World Travel Awards 2023 👏🏻💐🇰🇭 The country, with its rich cultural heritage and youthful vibrancy, emerged as the winner in two significant categories: "Asia's Leading Cultural Destination" and "Asia's Leading Youth Travel Destination”.

Source៖ World Travel Awards
https://www.worldtravelawards.com/winners/2023/asia

Cambodia’s newest and biggest airport opens to commercial flights | CNN 19/10/2023

Cambodia’s newest and biggest airport opens in Siem Reap, the gateway to UNESCO-listed Angkor

Cambodia’s newest and biggest airport opens to commercial flights | CNN Cambodia’s new Siem Reap-Angkor International Airport opened for commercial operations this week. Located in the country’s northwest, the China-funded airport is now the main gateway to the UNESCO-listed Angkor Archaeological Complex.

Cambodia presents two tourism investment projects at GMS Tourism event in Bangkok 18/10/2023

Cambodia presents two tourism investment projects at GMS Tourism event in Bangkok

Full read:

Cambodia presents two tourism investment projects at GMS Tourism event in Bangkok PHNOM PENH: At the Business Opportunities in GMS Tourism event in Bangkok, Thailand, on October 17-20, 2023, the Cambodian delegation presented two tourism investment projects to the private sector and representatives of the Asian Development Bank (ADB). Public-Private Partnership (PPP) project for....

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 17/10/2023

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ អមដំណើរដោយលោក ប្រាក់ ធារិទ្ធ អនុប្រធាននាយកដ្ឋានវិនិយោគទេសចរណ៍ បានធ្វើបទបង្ហាញពីឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា និងគម្រោងវិនិយោគវិស័យទេសចរណ៍ចំនួន២គម្រោង ដល់វិស័យឯកជន និងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមមាន៖ (១) គម្រោងភាពជាដៃគូររដ្ឋ-ឯកជន (PPP) សម្រាប់សហគមន៍ភូមិថ្មីព្រៃកោងកាងខេត្តកែប និង(២) គម្រោងហេដ្ឋារចនាសម្ប័ន្ធតភ្ជាប់ (infrastructure) ផ្លូវទស្សនាមេគង្គ (Mekong Discovery Trail) ខេត្តក្រចេះ-ស្ទឹងត្រែង ភ្ជាប់ទៅព្រំដែនប្រទេសឡាវ។

Cambodian delegates to present tourism Investment opportunities at GMS Tourism meeting 17/10/2023

https://estatedia.com/cambodian-delegates-to-present-tourism-investment-opportunities-at-gms-tourism-meeting/

Cambodian delegates to present tourism Investment opportunities at GMS Tourism meeting PHNOM PENH: Cambodia's delegates to present at Business Opportunities in GMS Tourism in Bangkok, Thailand, on 17-20 October 2023 The GMS Tourism Coordinating Office is organizing a private sector roundtable on regional tourism projects to generate a public-private dialogue in which both parties can....

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 12/10/2023

សូមចែករំលែកខ្លះពីទស្សនទាននៃការវាយតម្លៃពាក់កណ្តាលអាណាត្តិនៃផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖
***ការវាយតម្លៃ (Assessment)៖ ជាដំណើរការនៃការប្រមូលភស្តុតាង ដើម្បីឆ្លុះបញ្ជាំងលទ្ធផលដែលបានអនុវត្តធៀបទៅនឹងផែនការដែលបានលើកឡើង។ ដំណើរការ (Process)៖ តាមរយៈយន្តការគណៈកម្មាធិការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត រៀបចំនូវកិច្ចប្រជុំ/សិក្ខាសាលាឆ្លុះបញ្ជាំងលទ្ធផលដែលបានអនុវត្ត និងរៀបចំរបាយការណ៍សមិទ្ធកម្មតាមរយៈការវាយតម្លៃលទ្ធផលជាគុណភាព (Qualitative) និងបរិមាណ (Quantitative)។ ភស្តុតាង (Evidences)៖ ជាសក្ខីភាពដែលបញ្ជាក់ពីលទ្ធផលដែលបានអនុវត្ត (អាចជារបាយការណ៍អនុវត្តជាក់ស្តែង រូបភាព ឬវីដេអូ។ល។) ដោយភ្ជាប់ជាមួយនឹងរបាយការណ៍សមិទ្ធកម្មនៃគម្រោងនីមួយៗ។
***មានការវាយតម្លៃ គឺជំរុញប្រសិទ្ធភាពអនុវត្ត ពង្រឹងសមត្ថភាពអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (DMO) និងភាពជាម្ចាស់នៃការគ្រប់គ្រងវិស័យទេសចរណ៍របស់រដ្ឋបាលរាជធានី-ខេត្ត។
ជួបគ្នាខែវិច្ឆិកា ក្នុងសិក្ខាសាលាផ្សព្វផ្សាយការវាយតម្លៃផែនការអភិវឌ្ឍន៍ទេសចរណ៍!

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 11/10/2023

ប្រទេសមហាអនុតំបន់មេគង្គ រួមគ្នារៀបចំផែនការស្តាវិស័យទេសចរណ៍ដល់ឆ្នាំ២០៣០!

(ភ្នំពេញ) ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយតំណាងការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អ្នកជំនាញការ និងតំណាងប្រទេសមហាអនុតំបន់មេគង្គ (GMS) ដើម្បីពិភាក្សា និងផ្តល់ជាធាតុចូលសំខាន់ៗពីប្រទេសជាសាមជិក លើផែនការស្តារវិស័យទេសចរណ៍មហាអនុតំបន់មេគង្គ ២០២៥-២០៣០ ដែលគាំទ្រដំណើរការរៀបចំដោយធនាគាអភិវឌ្ឍន៍អាស៊ី (ADB)។

តាមរយៈកិច្ចប្រជុំខាងលើ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ បានធ្វើបទបង្ហាញពីផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសបានរលេចពីសមិទ្ធិផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍ ២០១២-២០២០ ផែនការស្តារវិស័យទេសចរណ៍ឡើងវិញអំឡុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍទេសចរណ៍ ២០២៣-២០៣៥ និងគំនិតផ្តួចផ្តើម ៥បង្កើន និង៣អភិវឌ្ឍ របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

តាមរយៈកិច្ចពិភាក្សា ឯកឧត្តមអគ្គនាយក បានស្នើបញ្ជូលសកម្មភាពសំខាន់ៗទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍មហាអនុតំបន់មេគង្គ ឆ្នាំ២០៣០រួមមាន៖
១. បន្តជំរុញកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គតាមរយៈការិយាល័យទេសចរណ៍មេគង្គ (GMS Tourism Office) និងសកម្មភាពនានាដែលបានលើកឡើងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍លើកទី៥១ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
២. ជំរុញកិច្ចសហប្រតិបត្តិការច្រករបៀងទេសចរណ៍ភាគខាងត្បូង (Southern Tourism Corridor-STC) ដើម្បីតភ្ជាប់ការធ្វើដំណើរទេសចរណ៍ចរណ៍តាមរបៀងសមុទ្រ និងផ្លូវសមុទ្រការអភិវឌ្ឍផលិតផលទេសចរណ៍តំបន់ឆ្នេរសមុទ្រ និងការផ្លាស់ប្តូរបទពិសោធន៍លើការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យទេសចរណ៍។
៣. ជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នារបស់ប្រទេសមហាអនុតំបន់មេគង្គទៅកាន់ទីផ្សារគោលដៅសំខាន់ៗ ការរៀបចំឯកសារផ្សព្វផ្សាយរួមមាន និងការបង្កើតនូវព្រឹត្តិការណ៍ទាក់ទាញបន្ថែមឲ្យបានច្រើនបន្ថែមទៀត។
៤. ជំរុញលើកកម្ពស់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍តភ្ជាប់តាមរបៀងទេសចរណ៍ (Tourism Corridor) និងផ្លូវទស្សនាចរណ៍ (Trails) សំខាន់តភ្ជាប់ពីប៉ូលទេសចរណ៍មួយទៅប៉ូលទេសចរណ៍មួយ និងពីគោលដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍ សំដៅបង្កើតកញ្ចប់ទស្សនាប្រកបដោយភាពប្រកួតប្រជែង និងបង្កើនតម្លៃបន្ថែមដល់ទេសចរណ៍។
៥. ជំរុញការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ (HRD in Tourism) ទាំងអ្នកជំនាញថ្មី និងអ្នកជំនាញបច្ចុប្បន្ន ដើម្បីត្រៀមទទួលទេសចរនៅថ្ងៃអនាគត។
៦. ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ តាមរយៈការអនុវត្តនូវស្តង់ដាទេសចរណ៍នានារបស់ក្រសួងទេសចរណ៍ ជាពិសេសគំរូនៃការអនុវត្តស្តង់ដាទេសចរណ៍ពីតំបន់ឆ្នេរសមុទ្រដែលបានអនុវត្តដោយគម្រោង ADB TIIG II ឲ្យបានទៅដល់ប៉ូលទេសចរណ៍សំខាន់ផ្សេងៗទៀត។
៧. គម្រោងពង្រឹងសមត្ថភាពយន្តការគ្រប់គ្រងគោលដៅទេសចរណ៍ (Destination Management) ដល់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីមានភាពម្ចាស់ការលើការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងគោលដៅរបស់ខ្លួន។

Ministry of Tourism and Cambodia Angkor Air commit to boost Chinese tourists 10/10/2023

https://estatedia.com/ministry-of-tourism-and-cambodia-angkor-air-commit-to-boost-chinese-tourists/

Ministry of Tourism and Cambodia Angkor Air commit to boost Chinese tourists PHNOM PENH: According to a press release issued by the Ministry of Tourism on October 4, 2023, His Excellency SOK Soken, Minister of Tourism, and Mr. David Yuhong ZHAN, Vice Chairman and CEO of Cambodia Angkor Air met to discuss opportunities and potential for cooperation in promoting and developing...

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហក 06/10/2023

https://ams.com.kh/central/detail/1029573

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហក សៀមរាប៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយផ្នែកឯក...

Experts advise Tourism Private Sector on preparing for upcoming billion-dollar airports launches 06/10/2023

The Siem Reap-Angkor International Airport, which cost approximately $1.1 billion to build, is scheduled to open in October 2023. The Techo International Airport, which cost around $1.5 billion to build, is scheduled to soft open in December 2023.

Full read:

Experts advise Tourism Private Sector on preparing for upcoming billion-dollar airports launches PHNOM PENH: Cambodia's tourism sector is slowly recovering from the pandemic, but experts in the government and private sector believe that it has the potential to return to its pre-pandemic levels quickly, thanks to the launch of two major infrastructure projects. The Siem Reap-Angkor International...

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 05/10/2023

លោក នួន សាវី អនុប្រធាននាយកដ្ឋាន តំណាងរបស់លោកប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំមន្ត្រីនៃនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ដើម្បីពិនិត្យឯកសារសេចក្តីព្រាង “គោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងគោលការណ៍ណែនាំស្តីពីការវាយតម្លៃសមិទ្ធកម្ម” មុននឹងដាក់ឆ្លងអន្តរនាយកដ្ឋាន និងភាគីពាក់ព័ន្ធ នៅពេលខាងមុខ។

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 05/10/2023

អាកាសចរស៊ីវិល៖ លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ប្រកបដោយរលូន និងជោគជ័យ។
***ចំណេះដឹង&ព័ត៌មានទេសចរណ៍

Mekong Tourism Newsletter – October 2023 Issue - Mekong Tourism 05/10/2023

Explore what's happens in the Greater Mekong Sub-region?
Last month the GMS launched the social campaign such as: Mekong Hidden Gems, Mekong Tourism Internship, and Mekong Voice.

Mekong Tourism Newsletter – October 2023 Issue - Mekong Tourism They’re back: tourists are swarming back to the Greater Mekong Sub-Region (GMS) in even greater numbers, as “revenge travel” heats up. But how are Mekong countries working to avoid overtourism? Find out more about the Greater Mekong Sub-Region’s initiatives to practice dispersed tourism and ...

Photos from នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍'s post 05/10/2023

អបអរសាទរ!
រាជរដ្ឋាភិបាលសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានគណៈកម្មាការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ។ 🙏🙏🙏❤️❤️❤️🇰🇭🇰🇭🇰🇭

Want your organization to be the top-listed Government Service in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ក្រសួងទេសចរណ៍តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ជំរុញរៀបចំសញ្ញាបត្រវិជ្ជាជីវៈ ១ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា! Ministry ...
វីដេអូសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការវាយតម្លៃពាក់កណ្តាលអាណត្តិ ផែនការអភិវឌ្ឍទេសចរណ៍រាជធានី-ខេត្ត ២០២១-២០២៥" ថ្ងៃទី០៧ ខែ...
ក្រសួងទេសចរណ៍រៀបចំគុណវុឌ្ឍិជាតិ វិញ្ញាបនបត្រ ១ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ដើម្បីបើកច្រកសិក្ស...
[វីដេអូរឯកសារ] កិច្ចសម្ភាស ស្ដីពីវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ផ្ដើមពីថ្ងៃទី២៤ ដល់២៨ ខែមេសានេះ នៅខេត្តព្រះសីហនុ វាគ្ម...
រំដួលក្រចេះចេញធ្វើម្ហូប ក្នុងកម្មវិធី ហូកា!Hospitality Kampuchea (HoKa) provide technical Cooking skills for disadvantag...
វីដេអូជំនួបសម្តែងការគួរសម្យរវាង ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Alexandre Deban...
នាព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ បន្ទាប់ពីជំនួបជាមួយ ឯកឧត្តម Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្...
ឋានសួគ៌ទេសចរណ៍ធម្មជាតិ កោះសាមសិប ស្ថិតក្នុងដែនជម្រកសត្វព្រៃសំបូរ​ ខេត្តក្រ​ចេះ! កោះសាមសិប​ ជាឆ្នេរខ្សាច់ស នៅលើកោះបៃតងខ្ច...
ជ្រុងមួយនៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ របស់រដ្ឋបាលខេត្តបាត់ដំបង!
សេវាកម្មយន្តហោះចុះចតលើទឹក គឺជាកាលានុវត្តភាពថ្មីសម្រាប់ផលិតផលទេសចរណ៍កម្ពុជា!
ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់កិច្ចសម្ភាសន៍ដល់បណ្តាញសារព័ត៌មានថ្មីៗ...
Warmly Welcome to Kingdom of Wonder, Safe and Warm destination!

Telephone

Address


Ministry Of Tourism
Phnom Penh
Other Government Organizations in Phnom Penh (show all)
Khmer Rouge Tribunal (ECCC) Khmer Rouge Tribunal (ECCC)
Building 40, Russian Federation Boulevard (110), Mittapheap
Phnom Penh, 120444

ECCC ended judicial proceedings in 2022 Residual functions since 2023 Resource Centre in Phnom Penh

Vuthanak Business .Combodia Vuthanak Business .Combodia
Phnom Penh, 1200

ភ្ញាក់ងារលក់អចលនទ្រព្យ អ្នកប្រឹក្សាយោបល់

Marya Fashion Marya Fashion
#A-15, Street Moha A, Sangkat Krang Thnong, Khan Sansok
Phnom Penh, 12000

Marya Fashion មានលក់ស្បែកជើងនារីគ្រប់ម៉ូតស?

Cristian Zhang Cristian Zhang
St. 2004, Sensok
Phnom Penh, 12000

Su-Ho Anya Su-Ho Anya
Phnom Penh, 12000

Anya_Official

Vy Noch Vy Noch
Phnom Penh, 12000

Vy Noch

ស្នេហា៚ ស្នេហា៚
Phnom Penh

Love Story, Feeling Sad and Quote Lover

អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា
Russian Federation Boulevard (110)
Phnom Penh, 120000

ផ្សព្វផ្សាយអាហារូបករណ៍ និងព័ត៌មានសិក្សាជូនសិស្ស-និស្សិតជំនាន់ក្រោយ

Mekong Power FT Mekong Power FT
Kampong Cham
Phnom Penh

Kong Ta Neong

Kim Young Kim Young
Phnom Penh, 12000

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
No. 3, Monivong Bvld, Sangkat Sras Chok, Khan Daun Penh, Kingdom Of Cambodia
Phnom Penh, 120210

CALMETTE Hospital is a tertiary hospital.

Gusion Tik Tok Gusion Tik Tok
Phnom Penh

RT