YORN Bona_យន បូណា
Share knowledge for next generation
សូមអរគុណច្រើនសម្រាប់ការជួយ Like & Share ។
សូមអរគុណច្រើនសម្រាប់ការជួយ Like & Share ។
Repost
ក្ដីស្រឡាញ់ វាគ្រាន់តែជាពាក្យពីរម៉ាត់ដែលសូម្បីក្មេងតូចមួយក៏អាចនិយាយបានដែរ។ តែការរក្សាវាឱ្យឋិតឋេរ ទើបជាបញ្ហាចោទ។
សុភាសិតជ្វីហ្វមួយពោលថា “ កាលយើងនៅជាក្មេងតូច ចេះត្រឹមតែឈឺក្បាល តែពេលក្លាយជាពេញវ័យ ចេះឈឺបេះដូងទៀត ” ។ ស្រដៀងនឹងជីវិតយុវវ័យសម័យយើង អ្នកខ្លះរៀនផង មានស្នេហាផង ឈឺបេះដូងផង រីឯអ្នកខ្លះទៀត រៀនផង ជីវិតឯការផង ហើយថែមទាំងក្រខ្សត់ទៀត គួរឱ្យអាណិតណាស់។ ទោះបីយ៉ាងណាក៏ដោយ ត្រូវចាំថា “ អាថ៌កំបាំងនៃភាពជោគជ័យក្នុងជីវីត គឺការចេះយកភាពរីករាយជំនួសទៅលើសេចក្ដីឈឺចាប់ ហើយយកក្ដីឈឺចាប់មកធ្វើជាក្ដីរីករាយ ” ។ សូមកុំស្ដាយរបស់ដែលបានបាត់បង់ទាំងឡាយ តែគួរយើងរៀនចេះមើលថែរក្សារបស់ដែលកំពុងមាន មុននឹងគ្រប់យ៉ាងក្លាយជារបស់ដែលធ្លាប់មាន ហើយកុំខ្វល់ខ្វាយនឹងអ្វីដែលធ្លាប់មាន ត្រូវគិតនឹងអ្វីដែលគួរមានសម្រាប់ជីវិត។
ផុសឡើងវិញ
ហេតុផល២យ៉ាងដែលបញ្ជាក់ថា គេបដិសេធយើង គេមិនទទួលស្គាល់យើង គេបោះបង់យើង មិនមែនជារឿងអាក្រក់ រឿងគួរឱ្យឈឺចាប់ពីព្រោះ៖
១. ស្នេហា៖
ក. គេបដិសេធយើង៖ នៅពេលដែលយើងសារភាពស្រឡាញ់នរណាម្នាក់ ហើយត្រូវបានគេបដិសេធនឹងយើង វាមិនមែនសុទ្ធតែជារឿងអាក្រក់ គួរឱ្យឈឺចាប់នោះទេពីព្រោះពេលខ្លះគេម្នាក់នោះមិនមែនជាបុរស ឬនារីល្អផង ប្រសិនគេជ្រើសរើសយើង យើងមិនខកខ្លួនទៅហើយ ព្រមទាំងមានវិប្បដិសារីអស់មួយជីវិត ដោយសារជ្រើសរើសមនុស្សខុស។ ដូចនេះពេលខ្លះយើងត្រូវអរគុណគេវិញ ដែលបានបដិសេធជាមួយយើង។
ខ. គេបោះបង់យើង៖ នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ ហើយគេបោះបង់យើងចោល ទៅជ្រើសរើសអ្នកថ្មី វាមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេពីព្រោះពេលខ្លះវាអាចធ្វើឱ្យយើងរឹងមាំជាងមុន មានគោលដៅច្បាស់លាស់ជាងមុន ហើយវាក៏ជាឳកាសសម្រាប់យើង ដើម្បីបានជ្រើសរើសអ្នកថ្មីដែលល្អជាងគេ។ យើងគួរចងចាំថា “ឆ្នាំងណាគំរបណឹង” មានពេលខ្លះឆ្នាំងយើង វាមិនស៊ីគ្នាជាមួយនឹងគំរបគេ។ បើទោះបីយើងបង្ខំ យកឆ្នាំងមកដាក់ជាមួយគំរប ក៏វានៅជាប់គ្នាមិនបានយូរដែរ ដោយសារវាខុសគ្នា។ ដូចនេះពេលខ្លះយើងគួរអរគុណគេទៅវិញទេដែលបានបោះបង់យើងចោល បើគេមិនបោះបង់យើង ធ្វើម៉េចយើងបានជួបអ្នកថ្មីដែលល្អជាងគេទៅ។ យើងគួរចងចាំថា “នៅពេលមានទ្វារមួយបិទ វាតែងតែមានទ្វារមួយទៀតចំហ”។
២. ការងារ៖
ក. នៅពេលយើងទៅសម្ភាសន៍ការងារ ហើយលទ្ធផលចេញមក យើងបែរជាធ្លាក់ មិនត្រូវបានគណៈកម្មការសម្ភាសន៍ជ្រើសរើស មិនមែនជារឿងអាក្រក់នោះទេពីព្រោះពេលខ្លះស្ថាប័ននោះមានបែបបទនៃការគ្រប់គ្រងមិនសូវល្អផង ប្រសិនយើងជាប់ យើងមិនខកខ្លួនទៅហើយ។ មួយវិញទៀត ពេលខ្លះសមត្ថភាពយើងខ្ពស់ពេក មិនសាកសមជាមួយនឹងតួនាទីនោះ ហើយអាចសាកសមជាមួយនឹងតួនាទីដែលធំជាងនេះទៀត ទទួលបានប្រាក់ខែច្រើន ដែលនៅស្ថាប័នផ្សេងទៀត ព្រមទាំងមានស្ដង់ដានៃការគ្រប់គ្រងល្អ។ ដូចនេះពេលខ្លះយើងត្រូវអរគុណទៅដល់គណៈកម្មការសម្ភាសន៍វិញដែលសម្រេចចិត្ដមិនជ្រើសរើសយើង។
ខ. នៅពេលយើងលើកជាសំណើអ្វីមួយឡើង ហើយត្រូវបានគណៈគ្រប់គ្រងក៏ដូចជាមិត្ដរួមការងារបដិសេធ មិនឯកភាព ទទួលស្គាល់ទៅលើសំណើរបស់យើង មិនមែនសុទ្ធតែជារឿងអាក្រក់នោះទេពីព្រោះមានពេលខ្លះសំណើរបស់យើងដែលបានលើកឡើងនោះ វាមិនទាន់បានពេញលេញ សមហេតុផល ធ្វើទៅអាចនឹងមានបញ្ហាកើតឡើង ហើយគណៈគ្រប់គ្រងក៏ដូចជាមិត្ដរួមការងារមើលឃើញបានវែងឆ្ងាយជាងយើង ក៏បានសម្រេចចិត្ដបដិសេធចំពោះសំណើរបស់យើង។ ដូចនេះពេលខ្លះយើងគួរអរគុណទៅដល់គណៈគ្រប់គ្រងក៏ដូចជាមិត្ដរួមការងារយើងវិញ ដែលបានជួយយើង។
សូមអធ្យាស្រ័យ ប្រសិនការបកស្រាយនេះមានចំណុចខុសឆ្គង។
ប្រភព៖ page ក្រសួងសាធារណៈការនិងដឹកជញ្ជូន
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Champey Village, Champey Commune, Angkor Chey District, Kampot Province
Phnom Penh
12000