CNTV Online

គេហទំព័រ ស៊ី អ៊ិន ធីវី អនឡាញ បណ្តាញសារព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីមើល Video នេះហើយសូមចុចសញ្ញា suscribe ហើយសូមបងប្អូនចូលទៅ coment ពាក្យ (nice ឫ like ឫ good video...) នោះខ្ញុំនិងចូលទៅមើល video និងចុច subscribe សងបងប្អូនវិញ ...! សូមអគុណដល់ប្រិយមិត្តទាំងអស់ ដែលតែងតែ តាមដានគាំទ្រ channel CN TV ហើយCN TVក៍សូម ខន្តី​ អភ័យទោស រាល់កុំហុសឆ្គងដែលកើតមាន ការលើសលប់ ខ្វះខាត់នៅចំណុចណា មួយ។ ជាចុងក្រោយ សូមជូនពរដល់ប្រិយមិត្តដែលតែងតែតាមដានទស្សនា (Like , Comment , Share) អោយជួបតែ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: ពលាំង កុំប្បីក្លៀងក្លៀរឡើយ
សូមអរគុណ!

18/06/2022

ប្រជាជនរស់ក្នុងសហគមន៍ជនជាតិដើមភាគតិច(កួយ)អស់សង្ឃឹមចំពោះចំណាត់ការព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោកស៊ិន វរះ ដែលទទួលបានការពឹងពាក់ពី លោក ឆេង ផាន់ លើបណ្តឹងព្រហ្មទណ្ឌ
ពីបទៈ ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនៈវត្ថុដោយសុចរិត អនុវត្តន៍ដីកាបញ្ជាអោយចូលខ្លួនបង្ហាញនៅអយ្យការសាលាដំបូងខេត្តកំពង់ធំ រៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងរបស់លោក ឆេង ផាន់ អោយបានមុនថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 បែរជាឃាត់ខ្លួនបញ្ជូនស្ត្រីម្នាក់ចូលព័ន្ធធនាគារទាំងមិនដឹងខ្លួន ពេលនេះមានតែស្រែករក សម្តេចអគ្គសេនាបតីតេជោហ៊ុនសែនជួយកូនចៅផង តាមរយះសារព័ត៌មាន ខេត្តខ្ញុំសំបូរមន្រ្តីគ្រាប់ល្ពៅស្ងោណាស់ ទេវតាលោកអ្ហើយ! ជួយផងសម្តេចពុក។
#វិវាទដីធ្លី

ប្រជាជនរស់ក្នុងសហគមន៍ជនជាតិដើមភាគតិច(កួយ)អស់សង្ឃឹមចំពោះចំណាត់ការព្រះរាជអាជ្ញាលោកស៊ិន 18/06/2022

តំណាង​ជនជាតិដើម​ភាគតិច​ម្នាក់​នៅ​ខេត្តកំពង់ធំ ត្រូវ​ឃុំខ្លួន​តាម​បណ្ដឹង​ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី

ប្រជាជនរស់ក្នុងសហគមន៍ជនជាតិដើមភាគតិច(កួយ)អស់សង្ឃឹមចំពោះចំណាត់ការព្រះរាជអាជ្ញាលោកស៊ិន ប្រជាជនរស់ក្នុងសហគមន៍ជនជាតិដើមភាគតិច(កួយ)អស់សង្ឃឹមចំពោះចំណាត់ការព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្...

ប្រជាជនរស់ក្នុងសហគមន៍ជនជាតិដើមភាគតិច(កួយ)អស់សង្ឃឹមចំពោះចំណាត់ការព្រះរាជអាជ្ញា នៃអយ្យក 17/06/2022

ប្រជាជនរស់ក្នុងសហគមន៍ជនជាតិដើមភាគតិច(កួយ)អស់សង្ឃឹមចំពោះចំណាត់ការព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោកស៊ិន វរះ ដែលទទួលបានការពឹងពាក់ពី លោក ឆេង ផាន់ លើបណ្តឹងព្រហ្មទណ្ឌពីបទៈ ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនៈវត្ថុដោយសុចរិត អនុវត្តន៍ដីកាបញ្ជាអោយចូលខ្លួនបង្ហាញនៅអយ្យការសាលាដំបូងខេត្តកំពង់ធំ រៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងរបស់លោក ឆេង ផាន់ អោយបានមុនថ្ងៃទី8 ខែកក្កដា ឆ្នាំ2022 បែរជាឃាត់ខ្លួនបញ្ជូនស្ត្រីម្នាក់ចូលព័ន្ធធនាគារទាំងមិនដឹងខ្លួន ពេលនេះមានតែស្រែករក សម្តេចអគ្គសេនាបតីតេជោហ៊ុនសែនជួយកូនចៅផង តាមរយះសារព័ត៌មាន ខេត្តខ្ញុំសំបូរមន្រ្តីគ្រាប់ល្ពៅស្ងោណាស់ ទេវតាលោកអ្ហើយ! ជួយផងសម្តេចពុក។

ប្រជាជនរស់ក្នុងសហគមន៍ជនជាតិដើមភាគតិច(កួយ)អស់សង្ឃឹមចំពោះចំណាត់ការព្រះរាជអាជ្ញា នៃអយ្យក ប្រជាជនរស់ក្នុងសហគមន៍ជនជាតិដើមភាគតិច(កួយ)អស់សង្ឃឹមចំពោះចំណាត់ការព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្...

21/05/2022

ដង្ហែរគណបក្សប្រជាជនកម្ពុជានៅឃុំអន្លង់សំណរស្រុកជីក្រែងខែតសៀមរាបថ្ងៃទី២១.ខែ.៥.ឆ្នាំ២០២២

Photos from CNTV Online's post 21/05/2022

ថ្ងៃបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត! លោក ឃួង ស្រេងដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនជាង៤ពាន់នាក់ ដង្ហែក្បួនឃោសនានៅខណ្ឌព្រែកព្នៅ

2022-05-21 08:24am

(ភ្នំពេញ)៖លោកឃួងស្រេងសមាជិកគណៈកម្មាធិការ
កណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង៤០០០នាក់ បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងខណ្ឌព្រែកព្នៅ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា មានគណបក្សចំនួន១៧ ដែលស្នើសុំធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅតាមមូលដ្ឋាន ហើយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ក៏បានសហការជាមួយអាជ្ញាធរ រៀបចំតម្រាយផ្លូវ និងបែងចែកពេលវេលា ដើម្បីចៀសវាងបញ្ហាប៉ះគ្នាជាដើម។

គ.ជ.ប បានបញ្ជាក់ថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានបំណងឲ្យគណបក្សនយោបាយដែលបានអនុញ្ញាតឲ្យចុះបញ្ជីបេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ឃុំសង្កាត់ដល់អ្នកបោះឆ្នោត៕

Photos from CNTV Online's post 20/05/2022

ប្រជាពលរដ្ឋលើកឡើងថា៖លោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រីដុះស្លែរដ៏ធំមួយកន្លែងក្នុងបូរីពិភពថ្មីត្រពាំង!!!
ភ្នំពេញ៖ចេញផ្សាយថ្ងៃទី២០.០៥.២០២២ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុងតែរិះគន់ទៅលោកអធិការខណ្ឌពោធិ៍សែនជ័យថាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុង បូរីពិភពថ្មីត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កំពុងតែបន្តបើកដំណើរការយ៉ាងរលូន ដោយមិនមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានម្នាក់ចេញមុខមកបង្ក្រាបឡើយ។

ប្រជាពលរដ្ឋបានលួចខ្សឹបថា៖ទីតាំងបើកលេងល្បែងស៊ីសងមួយកន្លែងនេះដុះស្លែយូរមកហើយតែមិនមានអវត្តមានមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះបង្ក្រាបឡើយពោល៖គឺនៅតែបណ្ដែតបណ្ដោយឲ្យមានការបើកលេងល្បែងស៊ីសង!ហើយតាំងនៅកន្លែងនេះកំពុងតែពង្វក់ដល់សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភ្លេចរៀនភ្លេចសូត្រដោយសារតែមកលេងល្បែងស៊ីសង។

ពលរដ្ឋលើកឡើងថា៖លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងមួយកន្លែងនេះហើយមើលទៅឬក៏ទីតាំងមួយកន្លែងនេះមានខ្នងបង្អែកធំទើបលោក ម៉ន វុទ្ធីមិនមានសមត្ថភាពបង្ក្រាប។ហើយពលរដ្ឋបន្តថាទីតាំងមួយកន្លែងនេះអ្នកដែលអាចបង្ក្រាបបានគឺមានតែលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យជាពិសេសឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញទើបបង្ក្រាបបាន ជាការលើកឡើងរបស់ប្រជាពលរដ្ឋ។

ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ និងសម្បូរទៅដោយអ្នកប្រើប្រាស់គ្រឿងញៀនចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀមគ្មានវិធានការទប់ស្កាត់ទៅវិញ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»ព្រោះថាល្បែងស៊ីសងជាដើមចមនៃការបង្កបង្កើតបទល្មើសផ្សេងៗក្នុងមូលដ្ឋាន!គួរគប្បីមានវិធានការចុះបង្ក្រាបផង។

ពលរដ្ឋជាច្រើនបានដាក់ការសង្ស័យថាទីតាំងហ្គេមបាញ់ត្រីមួយកន្លែងនេះប្រហែលជាមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបគ្មានការបង្ក្រាប ហើយអង្គភាពសារព័រមានយើង មិនអាចសុំការបំភ្លឺពីមេទីតាំងបានទេព្រោះគ្មានលេខទូរស័ព្ទ។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងតែរិះគនចំៗថាលោក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនប្រហែលជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះ។ជៀសវាងប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានឬក៏ជាឆ្នាំងបាយទើបគ្មានវិធានការចុះបង្ក្រាប។គួរគប្បីមានវិធានការចុះបង្ក្រាបផង។។

ប្រជាពលរដ្ឋតែងតែឃើញ៖លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងស្រាវជ្រាវធ្វើការបង្ក្រាបរាល់បទល្មើសជាក់ស្តែងនៅក្នុងមូលដ្ឋានដែលរបស់ខ្លួន៕លោកអភិបាលខណ្ឌដាច់ខាតមិនឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដាក់ការសង្ស័យទៅលើលោកមានការបើកភ្លើងខៀវឃុបឃិតជាប្រព័ន្ធដើម្បីបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានរឺដើម្បីទទួលលាភសក្ការៈនោះទេ។

ជាពិសេសពលរដ្ឋស្នើសុំ៖ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញគួរតែចុះមន្ត្រីជំនាញនៃគណៈបញ្ជារការឯកភាពក្រុងចុះពិនិត្យនិងស្រាវជ្រាវធ្វើការបង្ក្រាបទីតាំងខាងលើដើម្បីរក្សាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងជាការចូលរួមចំណែកទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានប្រយ័ត្នថាហេតុ។

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ។ សូមអរគុណ

20/05/2022

ករណីប្លន់ប្រដាប់ដោយកាំបិតបាំងតោ និងកាំភ្លើងក្នុងទីតាំងណេត២៤ម៉ោង សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទីតាំងណាមានល្បែងស៊ីសងមិនយូរទេទីនោះនឹងមានអំពើចោរកម្ម។

Photos from CNTV Online's post 20/05/2022

សង្វៀនជល់មាន់និងអាប៉ោងនៅក្នុងចំការស្វាយ ស្រុកត្រពាំងប្រាសាទកំពុងចាប់បើកដំណើរការលេងវិញហើយ
(ខេត្តឧត្តរមានជ័យ)៖ ពលរដ្ឋល្អបានរាយការណ៍មកថា ទីតាំងល្បែងស៊ីសង ជល់មាន់និងអាប៉ោងមួយកន្លែងស្ថិតនៅចំណុចក្នុងចំការស្វាយកន្លែងចាស់ដដែលនៃភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលទៅតាមច្រកផ្លូវអង់តែន០១១ ដែលបានបិទមួយរយៈពេលខ្លីនោះឥឡូវនេះមានបុរសជើងខ្លាំងម្នាក់ឈ្មោះ(ស្រួច) កំពុងចេញមុខបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងអស់រយៈពេលជិតមួយខែវិញហើយ​ តើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានដឹងដែរឬទេ?

ប្រជាពលរដ្ឋបាននាំគ្នាសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា​ ទីតាំងបនល្បែងខុសច្បាប់នៅក្នុងចំការស្វាយ ក្រោយបានបិទមួយរយៈពេលខ្លីមក ឥឡូវបើកលេងយ៉ាងអាណាធិបតេយ្យបែបនេះ តើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងដែរឬទេ? ឬមួយក៏អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកភ្លើងខៀវទេដឹង?

ប្រភពដដែលបានឱ្យដឹងទៀតថា​ ទីតាំងបនល្បែងជល់មាន់និងបាញ់អាប៉ោងមួយកន្លែងនេះបានបិទមួយរយៈពេលខ្លីទៅហើយតែពេលនេះបានបើកដំណើរការជាធម្មតាវិញ ដោយទទួលស្វាគមន៍ក្រុមអ្នកញៀនល្បែងគ្រប់ទិសទីចូលមកលេង ដែលគេនាំគ្នាចាក់លុយរាប់លានរៀលសម្រាប់មាន់ជល់ភ្នាល់ចាក់លុយមួយគូៗ ចំណែកអាប៉ោងវិញភ្នាល់ចាក់លុយមួយគ្រាប់ៗរាប់សិបម៉ឺនរៀល។

ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ។

ដោយហេតុនេះ ពលរដ្ឋពិតជាមានការព្រួយបារម្ភពីសុវត្ថិភាពសង្គម​នៅក្នុងមូលដ្ឋានរបស់ពួកគាត់យ៉ាងខ្លាំងទើបស្នើសុំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តឧត្តរមានជ័យ ជាពិសេស ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃ គណៈអភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម ហួត សុធី ស្នងការដ្ឋាននគរបាលខេត្ត សូមមេត្តាចុះពិនិត្យ​និងធ្វើការបង្ក្រាបផង ដើម្បីឱ្យស្របតាមគោលនយោបាយ ភូមិ​ ឃុំ មានសុវត្ថិភាព (ទាំង៩) ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​។

អង្គភាពយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយ ពីអាជ្ញាធរពាក់ព័ន្ធណាមួយដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕

Photos from CNTV Online's post 20/05/2022

បើកដំណើរវិញហើយ៖ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងក្រោយពីសមត្ថកិច្ចចុះបង្ក្រាបប្រជាពលរដ្ឋដាក់ការសង្ស័យប្រហែលមានបើកភ្លើងខៀវ!!!
ខេត្តកោះកុង៖ផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ទីតាំងល្បែងស៊ីសង{សង្វៀនជល់មាន់ និងអាប៉ោង} ដ៏ធំមួយកន្លែងស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង បើកដំណើរការវិញក្រោយពេលសមត្ថកិច្ចចុះបង្ក្រាបប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យថារឺការចុះបង្ក្រាបជាការដោះដូរអ្វីមួយទើបអាចដំណើរការបាន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ បានបើកដំណើរការជារៀងរាល់ថ្ងៃការចុះបង្ក្រាបគឺជាថ្នូរនឹងការដោះដូរអ្វីមួយទើបទីតាំងមួយកន្លែងនេះអាចបើកដំណើរការវិញយ៉ាងរលូនរឺក៏ប្រហែលជាម្ចាស់ទីតាំងមានការសែនព្រេនសែនសំណែនជូនដល់ម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាក្នុងតំបន់នោះទើបអាចបើកដំណើរការបានដោយរលូនដោយមិនទាន់មានសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានពាក់ព័ន្ធណាចេញមុខចុះបង្ក្រាបម្ដងទៀត។។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានកំពុងមានការព្រួយបារម្ភជាខ្លាំងជុំវិញល្បែងស៊ីសងនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋលើកឡើងថាទីណាមានល្បែងស៊ីសងទៅនេះប្រាកដជាមានអំពើចោរកម្មដូចជា៖លួច ឆក់ ប្លន់ គាស់ផ្ទះប្រជាពលរដ្ឋជាក់ជាមិនខាន!ព្រោះថាល្បែងជាដើមចមនៃការបង្កបង្កើតល្មើសនៅក្នុងមូលដ្ឋាន។

ពលរដ្ឋសង្ឃឹមថា៖លោក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល គួរគប្បីចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងនេះផង។ចៀសវាងការរិះគន់ប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានមានការឃុបឃិតបើកភ្លើងគឺជាប្រព័ន្ធដើម្បីបង្កើតបទល្មើសក្នុងមូលដ្ឋានទទួលលាភសក្ការៈ។គួរគប្បី វិធានការចុះបង្ក្រាបផង។

ពលរដ្ឋស្នើសុំលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិលគួរតែចាត់មន្ត្រីជំនាញគណៈបញ្ជាការឯកភាពស្រុកចុះស្រាវជ្រាវពិនិត្យទីតាំងល្បែងស៊ីសងខាងលើដើម្បីចាត់វិធានការចុះបង្ក្រាបជៀសវាងការរិះគន់មានការឃុបឃិតគ្នាជាប្រព័ន្ធ។

ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕

Photos from CNTV Online's post 20/05/2022

ករណីហិង្សា ប៉ុនប៉ងមនុស្សឃាត ប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ មេបនល្បែងស៊ីសងខុសច្បាប់ និងបក្សពួក មកលើអ្នកសារព័ត៌មាន នៅតែរក្សាភាពស្ងៀមស្ងាត់_វគ្គ២

ផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ២០២២
ខេត្តតាកែវ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីហិង្សាប៉ុនប៉ងមនុស្សឃាត ប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ មេបនល្បែងស៊ីសងខុសច្បាប់ និងបក្សពួក មកលើអ្នកសារព័ត៌មាន ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រហូតមកទល់ពេលនេះជិតមួយឆ្នាំហើយ ហេតុអ្វីនៅតែបន្តរក្សាភាពស្ងៀមស្ងាត់។
បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលជាអ្នកសារព័ត៌មាន បានបញ្ជាក់ថា៖ ឈ្មោះ គង់ ចាន់ដេត និងឈ្មោះ ម៉ាប់ ជាម្ចាស់និងមេការបនល្បែងស៊ីសងខុសច្បាប់ បានប្រើហិង្សាវ៉ៃដំយ៉ាងសាហាវព្រៃផ្សៃ ប៉ុនប៉ងមនុស្សឃាត និងប្លន់យកទ្រព្យសម្បត្តិជាច្រើន ដូចជា ទូរស័ព្ទដៃ លុយ មាស។

ចំពោះករណីហិង្សាប្លន់យកទ្រព្យសម្បត្តិ និងប៉ុនប៉ងមនុស្សឃាត ដែលបង្កដោយជនមានអំណាចទឹកលុយនិងល្បីនាមថាជាឧកញ៉ា ឈ្មោះ គង់ ចាន់ដេត ខាងលើនេះ កំពុងតែធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះភាពស្ងប់ស្ងាត់ខុសពីប្រក្រតី (ពោលគឺ) ករណីនេះកើតឡើងជិតមួយឆ្នាំហើយ ចុះហេតុអ្វីក៏មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយចំពោះជនដៃដល់និងបក្សពួកទាំងនោះ..!

ជនរងគ្រោះជាអ្នកសារព័ត៌មាន ដែលត្រូវបានជនបង្កប្រើហិង្សាដោយប៉ុនប៉ងសម្លាប់ និងប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ឈ្មោះ គង់ ចាន់ដេត និងបក្សពួកខាងលើនេះ កំពុងតែទទូចស្នើសុំដល់ ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តតាកែវ សូមឯកឧត្តម ប្រធាន មេត្តាជួយផ្តល់ភាពយុត្តិធម៌ជូនគាត់ផង។

ជនរងគ្រោះស្នើសុំដល់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមឯកឧត្តមមេត្តាជួយពន្លឿននីតិវិធី ដោយចាត់វិធានការលើជនបង្កតាមផ្លូវច្បាប់ផងទាន៕

«ជុំវិញការចុះផ្សាយព័ត៌មានខាងលើនេះដែរ ក្រុមការងារសារព័ត៌មានយើងនិងរងចាំការបកស្រាយបំភ្លឺពីមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ»។ សូមអរគុណ!

Photos from CNTV Online's post 19/05/2022

ថ្ងៃទី២០ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

Photos from CNTV Online's post 19/05/2022

ឥណ្ឌា នឹងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជាក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា

Photos from CNTV Online's post 18/05/2022

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងលេងល្បែងភ្នាល់ជល់មាន់ ០២ទីតាំងបន្តបន្ទាប់គ្នា!

នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៨នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ខណៈពេលពួកគេកំពុងតែប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់ដាក់លុយ នៅចំណុចភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង០៨នាក់មានឈ្មោះ ៖
១-ឈ្មោះ ជ័យ ឌីណា ភេទប្រុស អាយុ៤២ឆ្នាំ
២-ឈ្មោះ សេង ឆវី ភេទប្រុស អាយុ៣៧ឆ្នាំ
៣-ឈ្មោះ ជូ ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ
៤-ឈ្មោះ សែម សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ
៥-ឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ
៦-ឈ្មោះ ភិន ប៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ
៧-ឈ្មោះ ង្វៀង យ៉ាំងតាំង ភេទប្រុស អាយុ៤៣ឆ្នាំ
៨-ឈ្មោះ ហ្វាង ហ្វឹងជីវ ភេទប្រុស អាយុ៤៥ឆ្នាំ

ការចុះបង្ក្រាបជាក់ស្តែងទីតាំងជល់មាន់ នៅចំណុចខាងលើនេះ សមត្ថកិច្ចអាវុធហត្ថ ចាប់យកវត្ថុតាង មាន់ជល់ចំនួន០៨ក្បាល ក្នុងនោះងាប់០៦ក្បាល និងវត្ថុតាងមួយចំនួនទៀតផងដែរ។ ជនសង្ស័យទាំង០៨នាក់បានសារភាពឲ្យដឹងដូចគ្នា ពួកខ្លួន ពិតជាបានលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ ប្រាកដមែន៕

17/05/2022

ទិន្នន័យវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៥២លានដូស ហើយបានប្រើប្រាស់អស់ជិត៤៣លានដូស ដូច្នេះបច្ចុប្បន្នកម្ពុជា នៅសល់វ៉ាក់សាំងក្នុងឃ្លាំងជិត១០លានដូស ហើយក្នុងចំណោមវ៉ាក់សាំងទាំងអស់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន២៨,៥លានដូស ជាវ៉ាក់សាំងដែលកម្ពុជាទិញដោយខ្លួនឯង ហើយវ៉ាក់សាំងដែលមិនទាន់ដឹកមកកកម្ពុជាមានជាង២០លានដូសបន្ថែមទៀត៕

16/05/2022

ផ្សាយផ្ទាល់(Live) : សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ ដែលពិធីសំណេះសំណាលនេះ ធ្វើឡើងនៅសាលពិព័រណ៍ជ្រោយចង្វា រាជធានីភ្នំពេញ។

ព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២

Photos from CNTV Online's post 13/05/2022

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ថ្ងៃទី២

វ៉ាស៊ីនតោនឌីស៉ី សហរដ្ឋអាមេរិក, ថ្ងៃទី១៣ ឧសភា ឆ្នាំ២០២២

09/05/2022
05/05/2022

CNTV Online

Photos from CNTV Online's post 05/05/2022

សម័យនេះហើយ នៅមានក្រុមឈ្មួញរកស៊ីដឹកឈើនៅខេត្តមណ្ឌលគិរី ប្រើសុតតែរថយន្តកែឆ្នៃ(បាកុង)

(ខេត្តមណ្ឌលគិរី)% កម្លាំងការិយាល័យជំនាញបង្រ្កាបបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រែឈូក កម្លាំងដែនជម្រកសត្វព្រៃកែវសីមានិងស្នាក់ការរងដើមចំបក់ នៅថ្ងៃអាទិត្យ១ កើត ខែពិសាខ ឆ្នាំខាលចត្វាសក័ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣ និង០០នាទី បានចុះប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ ១ករណី ចាប់បានរថយន្តបាកុង២ គ្រឿង និងរថយន្តសាំយ៉ុង២ គ្រឿង ដឹកឈើនៅចំណុចផ្លូវបំបែកគូស ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមសមត្ថកិច្ចឲ្យដឹងថា ក្នុងការចុះប្រតិបត្តិការនេះកម្លាំបានរុករកឃើញឈើប្រភេទសុក្រំអារប្រាំបីជ្រុងចំនួន១៩ដើម រថយន្តសាំងយ៉ុងពណ៌ស ចំនួន២គ្រឿង ពាក់ផ្លាកលេខ 2A 5030 និងមួយទៀតអត់ផ្លាកលេខ និង រថយន្តប៉ាកុងកែច្នៃចំនួន២គ្រឿង។
ដោយឡែកក្រុមល្មើសបានរត់គេចខ្លួនដោយបន្សល់ទុកចោលវត្ថុតាងនៅហ្នឹងកន្លែង។
លុះដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង៣០នាទី ទើបកម្លាំងជំនាញបានប្រមូលវត្ថុតាងនិងដឹកជញ្ជូន យកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃកែវសីមា ស្នាក់ការរងដើមចំបក់ ចាត់ការនីតិវិធីច្បាប់៕

Photos from CNTV Online's post 05/05/2022

ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគីរី សហការជាមួយកម្លាំងចម្រុះស្រុក មធ្យោបាយកាណូតស្មាច់ ចំនួន០៤គ្រឿងចុះប្រតិបត្តិការនៅតាមដងទន្លេពីចំណុចកោះរកាដល់ព្រែកសេះ ក្នុងភូមិសាស្ត្រ ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
*ជាលទ្ធផល រុះរើរបាំង សាច់អួនចំនួន០៦កន្លែង ប្រវែង២៥០ម៉ែត្រ បង្គោលចំនួន៨០ដេីម លបលូចំនួន០៦គ្រឿង។

Photos from CNTV Online's post 05/05/2022

ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ទទួលមរណភាពដោយជំងឺបេះដូង ក្នុងជន្មាយុ៧៣ឆ្នាំ។

លោកព្រឹទ្ធាចារ្យ ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាបងប្រុសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលមរណភាព ដោយជំងឺបេះដូង នៅរសៀលថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២២ នេះ ក្នុងជន្មាយុ ៧៣ឆ្នាំ ។

05/05/2022

គ្មានត្រូវការអ្វី គ្រាន់ចង់បានហូបឆ្អែតប៉ណ្ណោះ

03/05/2022

ឯកឧត្តម បណ្ឌិត អ៊ុក កោសា អញ្ជើញសម្ពោធផ្លូវលំមួយខ្សែ នៅក្នុងឃុំយុទ្ឋសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ

02/05/2022

ផ្លូវវលំ ក្រាលគ្រួសក្រហម១ខ្សែ ប្រវែង 4,5 km តភ្ជាប់ពីភូមិត្រាចកោង ទៅភូមិរូង និងពីភូមិរោងគោ ក្នុងឃុំយុទ្ឋសាមគ្គី ទៅភូមិគាម្មនី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចំណាយថវិកាអស់ ១៥០០ដុល្លា បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ុក កោសា សមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ក្រុមការងារចុះជួយស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងបានចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលជាគ្រួសារបក្ស ចំនួន៥ភូមិ ក្នុងឃុំយុទ្ឋសាមគ្គី កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ។

23/04/2022

ខេត្តសៀមរាប: ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២
មានគ្រឿងចក្រចូលឈូសឆាយដីព្រៃសហគមន៍ចំណុចភូមិអូរឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ម្ចាស់ដីឈ្មោះនីមអាងខ្លួនជាសហគមន៍បានយកគ្រឿងចក្រឈូសឆាយតាមអំពើចិត្តក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនរដ្ឋបាលព្រៃឈើខ្វាវទៅលោកកោះគៀនដែលមានស្នាក់ការបឹងឈ្នួនគាត់ក៏បានចុះទៅត្រួតពិនិត្យកន្លែងឈូសឆាយរួចស្រាប់តែមួយសន្ទុះក្រោយមកប្រហែលជាម៉ោង9:15នាទីព្រឹកថ្ងៃទី ២២.ខែមេសា.ឆ្នាំ២០២២។
ក្រុមទាំងនោះបានធ្វើសកម្មភាពទៅលើអ្នកសារព័ត៌មានយ៉ាងឃោរឃៅបំផុតហើយក៏និយាយថាមិនអោយអ្នកសារព័ត៌មានណាចូលយកព័ត៌មាននៅភូមិអូរបានឡើយបើមិនដូច្នោះទេច្បាស់ជាស្លាប់មិនខានលោកឃៀនក្រុមធ្វើសកម្មភាពរស់នៅភូមិអូរឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបតើច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាគួរអនុវត្តច្បាប់ចំពោះក្រុមទាំងនេះទៅជាយ៉ាងណាមិញសូមឲ្យអាជ្ញាធរពាក់ព័ន្ធមានសមត្ថកិច្ចទាំងអស់អនុវត្តច្បាប់ទៅលើបុគ្គលទាំងនេះផងទាន។
លោកឃេនជាមេធ្វើសកម្មភាព

រាយការណ៍ដោយ: លន់ នី

Photos from CNTV Online's post 21/04/2022

អភិបាលរងស្រុកជីក្រែងចូលរួមប្រជុំបើកការដ្ឋានសាងសង់សាលាបឋមសិក្សាសាមគ្គីស្រោង

សៀមរាប=លោកម៉ូវ ជា អភិបាលរងស្រុកជីក្រែងចូលរួមប្រជុំបើកការដ្ឋានសាងសង់សាលាបឋមសិក្សាសាមគ្គីស្រោងស្ថិតក្នុងភូមិស្រោងសាមគ្គីឃុំខ្វាវស្រុកជីក្រែងនៅព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២២ដោយមានការចូលរួមពីលោកមេឃុំខ្វាវ,តំណាងប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកជីក្រែង,ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា,មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំខ្វាវប្រធានកម្រងឃុំខ្វាវនាយកសាលានិងលោកគ្រូអ្នកគ្រូសាលាបឋមសិក្សាសាមគ្គីស្រោង,គណះកម្មការទ្រទ្រង់សាលានិងមាតាបិតាសិស្សសរុប៩៦នាក់ស្រី៤៦នាក់។ការបើកការដ្ឋានដែលត្រូវសាងសង់គឺអាគារចំនួន១ខ្នងស្មើ៥បន្ទប់និងបន្ទប់ទឹក១ខ្នងស្មើ៥បន្ទបដែរ។ក្រោមអំណោយរបស់់អង្ការសម្រេចសុបិនកុមាកម្ពុជាដែលចំណាយអស់ថវិការចំនួន៥៥៧០៨ដុល្លាសហរដ្ឋអាមេរិក។
ជាចុងក្រោយលោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងបានសូមណូមពរអោយលោកមេឃុំលោកគ្រូអ្នកគ្រូគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាសាមគ្គីស្រោងចេះសាមគ្គីគ្នានូវកង្វះខាតថវិកាដើម្បីចូលរួមលំអរបរិស្ថានសាលារៀនចំពោះមាតាបិតាសិស្សត្រូវជម្រុញកូនអោយបានចូលរៀនគ្រប់ៗគ្នា ៕
រាយការណ៍ដោយ : លន់ នី

30/03/2022

អភិបាលរងស្រុកជីក្រែងដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ
សៀមរាប=លោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទនៅថ្ងៃអង្គារទី២៩ខែមិនាឆ្នាំ២០២២សមាសភាពចូលរួមមានមន្ត្រីសាលាស្រុកជីក្រែងកងរាជអាវុធហត្ថស្រុកជីក្រែងមន្ត្រីសង្កាត់រដ្ឋបាលជលលផលអន្លង៉សំណរបន្រ្តីបរិស្ថានស្នាក់ការទំនប់សួងមន្ត្រីសាលាឃុំអន្លង់សំណរប៉ូលិសសង្កាត់រដ្ឋាលឃុំអន្លង់សំណរសហគមន៍ចងសេះប្រជាការពារភូមិមាត់ខ្លាសរុប២២នាក់ដោយមធ្យោបាយកាណូតចំនួន៤គ្រឿង។បានចុះបង្ក្រាបបទល្មើសនេសាទនៅដែនសហគមន៍ស្ទឹងជ្រៅនិងសហគមន៍មាត់ខ្លាភូមិសាស្រ្តសៀមរាប។លទ្ធផលសម្រេចបានបំផ្លាញក្បាលបរចំនួន១២គ្រឿង,របាំងសាច់អួនប្រវែង១០០០ម៉ែត្រ,ចម្រឹងចំនួន៣០០ដើម,លែងត្រីចំនួន២០គីឡូក្រាម។ជាចុងក្រោយលោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងមានប្រសាសន៍ថាលោកនឹងបន្តដឹកនាំកម្លាំងចម្រុះទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទក្នុងស្រុកជីក្រែងបន្តទៀត។

ស្រុកជីក្រែង(លន់ នី)

06/01/2022

ផ្សាយផ្ទាល់៖ (ព័ត៌មានបឋម) ករណីម៉ូតូ ២គ្រឿង បុកគ្នាបណ្តាលអោយយុវជនអាយុ ១៧ឆ្នាំម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២!!!

30/12/2021
30/12/2021

គោរពជូនពរមេ

អង្គភាពប្រឆាំងអំពើរពុករលួយ ដឹកនាំដោយឯកឧត្តម នួន បូផល 09/12/2021

អង្គភាពប្រឆាំងអំពើរពុករលួយ ដឹកនាំដោយឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើរពុករលួយដែលហៅកាត់ថាACU ព្រមទាំងកងគណះបញ្ជាការឯកភាពស្រុកជីក្រែង រួមដំណើរដោយលោកអភិបាល ពៅប៊ុនធឿន ព្រមទាំងមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងមន្ត្រីពាក់ព័ន្ធជាច្រើនអង្គភាព ក្នុងនោះផងដែរប្រជាពលរដ្ឋបានអញ្ជើញចូលរួមចំនួនប្រាំឃុំ ស្ថិតនៅក្នុងបរិវេនវត្ត ល្បើកឃុំអន្លង់សំណរស្រុកជីក្រែងខេត្តសៀមរាប។

អង្គភាពប្រឆាំងអំពើរពុករលួយ ដឹកនាំដោយឯកឧត្តម នួន បូផល អង្គភាពប្រឆាំងអំពើរពុករលួយ ដឹកនាំដោយឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើរពុករលួយដែលហៅកាត់ថាACU ព្....

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ដង្ហែរគណបក្សប្រជាជនកម្ពុជានៅឃុំអន្លង់សំណរស្រុកជីក្រែងខែតសៀមរាបថ្ងៃទី២១.ខែ.៥.ឆ្នាំ២០២២
ករណីប្លន់ប្រដាប់ដោយកាំបិតបាំងតោ និងកាំភ្លើងក្នុងទីតាំងណេត២៤ម៉ោង សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ទីតាំងណាមានល្...
អភិបាលរងស្រុកជីក្រែងដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទសៀមរាប=លោកម៉ូវ ជាអភិបាលរងស្រុកជីក្រែងបានដឹកនាំកម្លាំងចម្រុ...
បុកគ្នាបណ្តាលអោយយុវជនអាយុ 17ម្នាក់ស្លាប់

Telephone

Address


Street//1972 Phum Sensok1 , Sangkat Khmuonh, Khansensok, Phnom Penh
Phnom Penh
120803
Other Phnom Penh media companies (show all)
Southeast Asia Globe Southeast Asia Globe
No. 6A, Street 294
Phnom Penh, 12301

Southeast Asia Globe is a member-supported media platform producing in-depth and independent journali

MYTV MYTV
National Road No 5, Phum Krolko, Sangkat Kilomat 6, Khan Russey Keo
Phnom Penh, 12100

MyTV ឈានមុខគេជានិច្ចក្នុងការផ្ដល់ជូននូវទស្សនីយភាព និងការកម្សាន្ត គ្មានដែនកំណត់

TNM TV Online TNM TV Online
Phnom Penh, 12102

TNM is the best media first online in Cambodia

CTN TV CTN TV
Phnom Penh, 855

Cambodia Television Network. TV របស់លោកអ្នក Official CTN page

Heng Chetra Heng Chetra
Phnom Penh

Sport, Traveling, Adventure, Education, Lifestyle 🌿🌸

Top kh Top kh
Street166 Khan Chamkamorn
Phnom Penh, 12300

Follow For More🤍

Clue Syndrome I Clue Syndrome I
Sangkat Smach Meanchey, Khemarak Phoumin City
Phnom Penh, NA

Clue Syndrome I

Phnom Penh Daily Phnom Penh Daily
#1724E, Street 5, Phsar Toch Village, Sangkat Toul Sangke 1, Khan Russey Keo
Phnom Penh, 1207

ភ្នំពេញដេលី , Phnom Penh Daily ផ្តល់ជូននូវព័ត៌មានជាតិ និង អន្តរជាតិប្រចាំថ្ងៃ 088 97 00 668

Mobile Tech Press ម៉ូបាលថិចប្រេស Mobile Tech Press ម៉ូបាលថិចប្រេស
111
Phnom Penh, 12254

MobileTech Press យើងផ្ដល់ព័ត៌មានអនាគតនៃបច្ចេ?

The Cambodia Morning Post The Cambodia Morning Post
Phumi Sngoun Pech , Sangkat Kantouk , Khan Kamboul
Phnom Penh, 855

For everyone

Miss family birthday  International Miss family birthday International
National Road 6
Phnom Penh

អរគុណ