V-Hope
ម៉ាត ហុឹប _ ដោះស្រាយបញ្ហាសុខភាពទូទៅ ប្រកបដោយ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព
ថែរក្សាផ្លូវចិត្តឱ្យបានល្អណាបងប្អូនទាំងអស់គ្នា☘️🥰
អបអរសាទរ #ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៣ ដែលជា ខួបលើកទី៧០ ដែលប្រទេសកម្ពុជាយើងទទួលបាឯករាជ្យទាំងស្រុងមកវិញ ពីនឹមអាណានិគមរបស់ប្រទេសបារាំង។
ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣។
My coffee ☕️ មិនមែនជាប្រភេទការហ្វេធម្មតានោះទេ
មានកាទទួលស្គាល់ពីក្រួងសុខាភិបាល ត្រួតពិនិត្យច្បាស់លាស់
ញាំរបស់សុទ្ធ ទទួលបានរស់ជាតិធម្មជាតិពិតៗ
ក្នុងមួយកញ្ចប់ មានសមាសធាតុផ្សំ ១៩ មុខ
1 Rice Bran Oil Non Dairy Creamer
2 Instant Coffee
3 Fiber (Inulin)
4 L-Camitine
5 Goji Berry Extract
6 Garcinia Extract
7 Cactus Extract
8 White Kidney Bean Extract
9 Pomegranate Extract
10 Ginkgo Biloba Extract
11 Ginseng Extract
12 Reishi Extract
13 Grape Seed Extract
14 Calcium
15 Lycopene
16 Lutein
17 Sucralose
18 Beta-carotene
19 Vitamin B6
#ស្រស់ស្រាយជាមួយMy_Coffee
#ក្រពះពោះវៀន #សន្លាក់ដៃជើង #ឬសដូងបាត #ទឹកនោមផ្អែម ... #ជឿជាក់លើម៉ាយហុឹប
ទំនាក់ទំនងព័ត៌មានលម្អិត:
068 685 508(metfone)
015 717 378(smart)
085 436 733(cellcard)
*ទីតាំង : ផ្សារទំនើបស្ទឹងមានជ័យថ្មី
រីករាយថ្ងៃចុងសប្តាហ៍🥰🍀
មូលនិធិ វី អា វ័ន ធីម-We Are One Team Foundation បានរួមចំណែកបង្កើតក្ដីស្រលាញ់និងស្នាមញញឹមជាមួយប្អូនៗកុមារកម្ពុជាព្រមទាំងជូនថវិកាតាមរយៈមូលនិធិ BNI Foundations-Cambodia ចំនួន១១២ដុល្លារ (112$) ។
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ញ៉ាំល្មមៗកុំឆ្អែតពេក
– ញ៉ាំឲ្យទៀងទាត់តាមពេលវេលា
– រក្សាទម្ងន់ឲ្យនៅថេរ ថែទាំសុខភាពបេះដូងឲ្យបានល្អ ញ៉ាំចំណីសម្បូរ ស្ករបំប្លែងរួច ស្ករគ្រាប់ និងជាតិខ្លាញ់ក្នុងបរិមាណកាន់តែទាប កាន់តែល្អ។
– ញ៉ាំអាហារ សម្បូរជាតិសរសៃ និងអាហារម្សៅមានជីវជាតិ កុំភ្លេចញ៉ាំផ្លែឈើ បន្លែ និងស្រូវសាឡី ព្រោះអាចជួយរក្សាលំនឹងជាតិស្ករក្នុងឈាម។
– ធ្វើលំហាត់ប្រាណឲ្យបានយ៉ាងហោចណាស់កន្លះម៉ោង រៀងរាល់ថ្ងៃ អាចជួយបេះដូងមានសុខភាពល្អ ថែមទាំងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមដូចគ្នា។
គន្លឹះជួយឲ្យយើងចៀសផុតពីជំងឺទឹកនោមផ្អែម៖
– របបអាហារ៖ អាហារគួរតែសម្បូរពពួកកាបូនអ៊ីដ្រាត (ស្ករធម្មជាតិ) និងជាតិសរសៃ។ ត្រូវការថ្នាំគ្រាប់អូមេហ្គា ៣ ចម្រាញ់ពីខ្លាញ់ត្រី ដើម្បីជំនួយដល់សុខភាពបេះដូង។ ចំពោះអាហារផលិតពីទឹកដោះគោ គួរតែជ្រើសយកប្រភេទជាតិខ្លាញ់ទាប ប៉ុន្តែកុំញ៉ាំវាច្រើនពេក។ របបអាហារមិនគួរច្រើនពេក។
- ហាត់ប្រាណ៖ ទឹកនោមផ្អែម ទាក់ទងការធ្វើសកម្មភាព ហេតុនេះហាត់ប្រាណឲ្យបានកន្លះម៉ោង រៀងរាល់ថ្ងៃ ជួយសុខភាពប្រសើរ បើអាចគួរតែធ្វើសកម្មផ្សេងៗបន្ថែមពីលើក៏បាន។
– គ្រប់គ្រងទម្ងន់៖ បើសិនលើសគីឡូ គួរញ៉ាំអាហារណាមានជីវជាតិគ្រប់គ្រាន់ ល្អសម្រាប់សុខភាព ហើយធ្វើលំហាត់ប្រាណជាប្រចាំអាចជួយគ្រប់គ្រងទម្ងន់។ ធ្វើបែបនៅតែមិនអាចជួយបានទៀត គួរជួបគ្រូពេទ្យដើម្បីរកវិធីសាស្រ្តផ្សេងសក្តិសមសម្រាប់យើង។
គណនា BMI
ការទទួនទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃៗគឺផ្ដល់អត្ថប្រយោជន៍ដល់រាង្គកាយយើងទាំងមូល
មូលនិធិ វី អា វ័ន ធីម - We Are One Team Foundation បានធ្វើការបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមចំនួនជាង60ផ្លោក ដោយកើតចេញពីការចូលរួមរបស់បងប្អូនដែលជាសប្បុរសជន។
• Date: 12.06.2023
• Time: 8:00-11:00 am
• Location: ផ្សារស្ទឹងមានជ័យថ្មី ជាន់ទី2
យើងរួមគ្នាកសាងអំពើល្អ គាំទ្រអំពើល្អ និងការពារអំពើល្អ !
#ខ្មែរជួយខ្មែរ
ថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
✔️តម្រងនោម (ក្រលៀន)
គឺជាសរីរាង្គដែលមានរាងដូចសណ្តែកដែលមានទីតាំងនៅផ្នែកម្ខាងៗនៃឆ្អឹងខ្នង។ តម្រងនោមមានតួនាទីច្រោះផលិតផលកាកសំណល់ និងទឹកលើសពីឈាម និងផលិតទឹកនោម។ ពួកគេក៏ជួយគ្រប់គ្រងសម្ពាធឈាម តុល្យភាពអេឡិចត្រូលីត និងការផលិតកោសិកាឈាមក្រហមផងដែរ។
==============
តម្រងនោមមានសារៈសំខាន់ណាស់សម្រាប់ការរក្សាបាននូវសុខភាពល្អ។ ប្រសិនបើក្រលៀនធ្វើការមិនបានត្រឹមត្រូវ ផលិតផលកាកសំណល់ និងជាតិទឹកច្រើនអាចប្រមូលផ្តុំនៅក្នុងឈាម ដែលអាចនាំឱ្យមានបញ្ហាសុខភាពមួយចំនួន រួមទាំងជំងឺខ្សោយតម្រងនោមផងដែរ។
✔️មុខងារសំខាន់ៗមួយចំនួនរបស់តម្រងនោម៖
1- ច្រោះផលិតផលកាកសំណល់ និងទឹកដែលលើសចេញពីឈាម៖
តម្រងនោមច្រោះឈាមប្រហែល ១២៥មីលីលីត្រក្នុងមួយនាទី ដោយយកផលិតផលកាកសំណល់ដូចជា អ៊ុយរេ ក្រេទីនីន និងអាស៊ីតអ៊ុយរិក។ ពួកគេក៏ដកជាតិទឹកលើសពីឈាម ដែលជួយគ្រប់គ្រងតុល្យភាពជាតិទឹកក្នុងខ្លួន។
2- គ្រប់គ្រងសម្ពាធឈាម៖
តម្រងនោមជួយគ្រប់គ្រងសម្ពាធឈាមដោយការបញ្ចេញអរម៉ូនម្យ៉ាងហៅថា រីនីន។ Renin ជួយបំប្លែង angiotensinogen ទៅជា angiotensin II ដែលបណ្តាលឱ្យសរសៃឈាមរួមតូច និងបង្កើនសម្ពាធឈាម។
3- តុល្យភាពអេឡិចត្រូលីត៖
តម្រងនោមជួយធ្វើឱ្យមានតុល្យភាពអេឡិចត្រូលីត ដូចជាសូដ្យូម ប៉ូតាស្យូម និងកាល់ស្យូមក្នុងឈាម។ អេឡិចត្រូលីតទាំងនេះមានសារៈសំខាន់សម្រាប់រក្សាមុខងារសរសៃប្រសាទ និងសាច់ដុំត្រឹមត្រូវ។
4- ផលិតកោសិកាឈាមក្រហម៖
តម្រងនោមផលិតអរម៉ូនម្យ៉ាងហៅថា អ៊ីរីត្រូប៉ូអ៊ីទីន ដែលរំញោចខួរឆ្អឹងឱ្យផលិតកោសិកាឈាមក្រហម។ កោសិកាឈាមក្រហមផ្ទុកអុកស៊ីហ្សែនទៅកាន់ជាលិកា ដូច្នេះហើយវាជាកត្តាសំខាន់សម្រាប់តម្រងនោមក្នុងការផលិត erythropoietin ឱ្យបានគ្រប់គ្រាន់។
==============
✔️របៀបថែរក្សាតម្រងនោម៖
តម្រងនោមជាសរីរាង្គដ៏សំខាន់មួយដែលមានតួនាទីសំខាន់ក្នុងរាងកាយ។ វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាក្រលៀនរបស់អ្នកដោយការទទួលទានរបបអាហារដែលមានសុខភាពល្អ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងគ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងឈាមរបស់អ្នក។
រៀបរៀងដោយ មន្ទីរពិសោធន៍គុណភាព QLab
V-Hope
តើជំងឺមហារីកក្រពះអាចកើតមានលើបុគ្គលណាខ្លះ?
មហារីកក្រពះ ជាជំងឺមួយដែលមានអត្រាខ្ពស់ក្នុងពិភពលោកទាំងមូលដែលវាត្រូវបានចំណាត់ថ្នាក់ក្នុងចំណោម ជំងឺមហារីកទាំង១០ ដែលជួបប្រទះញឹកញាប់ជាងគេ។
រោគសញ្ញាទូទៅបំផុតរួមមាន ការស្រកទំងន់ដោយគ្មានមូលហេតុ ការឈឺចាប់ពោះក្នុងពោះជាប្រចាំ អការៈហេវហត់អស់កំលាំងល្ហិតល្ហៃ ។ល។
ជាក់ស្តែង មហារីកក្រពះមានអត្រាខ្ពស់ក្នុងប្រទេសអាស៊ាន ចន្លោះពី ៣.០ ទៅ ២៣.៧ ក្នុងចំណោមមនុស្ស ១០០ ០០០នាក់ ប្រទេសកម្ពុជាយើងត្រូវបានចំណាត់ថ្នាក់ជាប្រទេសដែលមាន អត្រាមធ្យម។ យោងតាមតួរលេខរបស់ អង្គការសុខភាពពិភពលោក WHO បានបង្ហាញថាប្រទេសយើងមាន អត្រា៧.៦ ដែលវាមានចំណាត់ថ្នាក់ លេខ៤ ក្នុងចំណោមជំងឺមហារីកផ្សេងៗ ទន្ទឹមនឹងនេះ អត្រាមរណៈភាពរបស់ជំងឺនេះមានចំនួន៧.៤ ត្រូវនឹងចំណាត់ថ្នាក់លេខ៤ នៃអត្រាមរណៈភាពក្នុងមហារីកផ្សេងៗ។
ជាការពិតណាស់យោងតាមការសិក្សានៅប្រទេសកម្ពុជា មេរោគក្រពះមានអត្រាខ្ពស់ប្រមាណពី 35,3% ដល់ 57,4% នៃប្រជាជនទូទៅ។ ការពិសារបារី និងសុរា រួមផ្សំនឹងបំរែបំរួលស្ថានភាពសង្គមដែលមានអត្រាកើនឡើងនៃអ្នកដែល ពិសារអាហាររហ័ស និងសាច់ក្រហម ឬ អាហារកែច្នៃ( fast food and red meat or processed food ) ព្រមទាំងមនុស្សជាច្រើនចូលចិត្តញ៉ាំអាហារប្រៃ និងចំណីអាហារប្រែដែលរក្សាទុក ។ កត្តាទាំងអស់នេះជំរុញអោយមានការបង្កជាជំងឺមហារីកក្រពះច្រើនក្នុងប្រទេសកម្ពុជាយីង។
លើសពីនេះទៅទៀត អ្វីដែលយើងកត់សំគាល់ឃើញនោះគឺការលេចឡើងនូវ ជំងឺមហារីកក្រពះក្នុងវ័យក្មេង តាមរយៈការសិក្សាមួយទៅលើជំងឺមហារីកក្រពះបានបង្ហាញអោយឃើញថា ក្នុងចំណោម 1/4 នៃអ្នកជំងឺទាំងនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យក្នុងវ័យ អាយុតិចជាង 50ឆ្នាំ ជាពិសេសនៅក្នុងអាយុចន្លោះ 40-49 ឆ្នាំ។
ដូច្នេះដើម្បី បន្ថយអត្រាកើនឡើងនៃជំងឺមហារីកក្រពះ ក៏ដូចជាការទប់ស្កាត់អត្រាមរណៈភាពរបស់វា យើងត្រូវប្តូរទំលាប់នៃការរស់នៅ និងការបរិភោគ។ ប្រជាជនទាំងឡាយត្រូវមានការយកចិត្តទុកដាក់ខ្ពស់ទៅលើបពា្ហសុខភាពរបស់ខ្លួន ត្រូវចងចាំថាការឈឺចុងដង្ហើម មិនមែនសុទ្ធតែជាបញ្ហារលាកក្រពះធម្មតាទេ អ្នកអាចប្រឈមនឹងបញ្ហាមហារីកក្រពះ ជាពិសេសចំពោះអ្នកជំងឺដែលមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ។
ការពិភាក្សាជាមួយគ្រូពេទ្យឯកទេសជាជំរើសមួយដ៏ប្រសើរ និងចាំបាច់ក្នុងការធ្វីរោគវិនិច្ជ័យអោយបានត្រឹមត្រូវ ក្នុងការព្យាបាលជំងឺអោយបានទាន់ពេលវេលា។
គ្មានអ្វីសំខាន់ជាងសុខភាព កុំបណ្តោយខ្លួនអោយរងទុកដោយសារជំងឺមហារីក។ ការបង្ការនិងការទប់ស្កាត់ផ្តើមពីការចូលរួមរបស់ខ្លួនអ្នកផ្ទាល់!
Copy : វេជ្ជបណ្ឌិត កម្ពុជា
ស្វែងយល់ពី របបអាហារ
_ អ្វីដែលយើងបានធ្វើក្នុងថ្ងៃនេះ គឺជាការរួមចំណែកមួយដល់អ្នក ហើយយើងក៏នៅតែបន្តនូវសកម្មភាពទាំងអស់នេះ ដោយក្តីសង្ឃឹមដោយស្នាមញញឹម សម្រាប់អ្នកដែលជាប្រជាជនខ្មែរគ្រប់រូប 🙂☘️
_ សកម្មភាពក្នុងការចូលរួមបរិច្ចាកឈាមផ្ដល់ជូនពេទ្យគន្ធបុប្ផា ក្រុមហ៊ុន V Y PLUS CO. LTD គ្រួសារ WE ARE ONE TEAM និងការចូលរួមពីសំណាក់យុវជនស្ម័គ្រចិត្ត
12/06/23🇰🇭
ការផ្លាស់ប្តូរ គឺជាមេរៀនជីវិតដែលយេីងរាល់គ្នាត្រូវហ៊ានប្រឈមមុខជាមួយ។ យេីងអាចនឹងបាត់បង់មនុស្សជាទីស្រឡាញ់ មិត្តភក្តិ ឋាន: តួនាទី និងជួបបញ្ហាជាច្រេីនទៀតក្នុងដំណេីរជីវិត។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ សូមកុំធ្វេីឱ្យខ្លួនឯងទន់ខ្សោយ ឬកេីតទុក្ខខ្លាំងពេក ចំពោះអ្វីដែលបានកេីតឡេីង។ ចូរចងចាំពេលវេលាជាឱសថព្យាបាលជំងឺផ្លូវចិត្តយេីងយ៉ាងល្អបំផុត ទោះយេីងជួបរឿងអាក្រក់យ៉ាងណាក៏ដោយ។
#ផ្ដល់ឈាមផ្ដល់ក្ដីសង្ឃឹមផ្ដល់ជីវិតថ្មី
ខ្ញុំបានចុះឈ្មោះត្រៀមផ្តល់ឈាមរួចហើយ តើមានបងប្អូនណាចង់ចូលរួមឬទេខែក្រោយនេះ?
💚បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អាចចូលរួមជាមួយយើងខ្ញុំទាំងអស់គ្នា! តាមរយៈការចុះឈ្មោះ ឬទំនាក់ទំនង៖
•លេខទូរស័ព្ទលេខ 087 41 54 26
•នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣
•ទីតាំង សាលក្រុមហ៊ុន វី វ៉ាយ ផ្លាស ផ្សារទំនើបស្ទឹងមានជ័យថ្មី ជាន់ទី២។
ថ្ងៃនេះជាថ្ងៃសីល! ថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ 🙏🏻🙏🏻🙏🏻
🙏🏻សូមអនុមោទនា🙏🏻
ព្រះរាជពិធី( ច្រត់ព្រះនង្គ័ល )
--------------------------------------
ត្រូវនិងថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
🇰🇭សូមអបអរសាទរថ្ងៃបើកដំណើរការ Sea Games លើកទី32 ដែលកម្ពុជាធ្វើជាម្ចាស់លើកដំឡូង ជាព្រឹត្តិការណ៏ដល់អស្ចារ្យ និងប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា 05/05/2023
Cambodia 2023🇰🇭
កម្មភាពលោកគ្រូខាងស្តុករៀបចំអីវ៉ាន់ ពុកម៉ែបងប្អូនដែលបានជាវពេលទទួលបានថ្នាំ ទាក់ទងមកលោកគ្រូវិញផង។ 🙏🙏 #វីហូប គុណភាពខ្ពស់
វិសាខបូជានឹងប្រារព្ធនៅថ្ងៃ១៥កើត ខែពិសាខ ឆ្នាំថោះ ព.ស. ២៥៦៦ឈានចូល ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភាឆ្នាំ២០២៣ នាខាងមុខនេះ។
វិសាខបូជាគឺជាថ្ងៃប្រារព្ធពិធីដ៏សំខាន់បំផុតក្នុងព្រះពុទ្ធសាសនាដែលរំលឹកដល់ព្រឹត្តិការណ៍៣ធំៗរបស់ព្រះពុទ្ធ៖
១-ថ្ងៃទ្រង់ប្រសូត្រ
២-ថ្ងៃទ្រង់ត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ និង
៣-ថ្ងៃព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វាន
ព្រឹត្តិការណ៍ទាំង៣នេះត្រូវបានកើតឡើងក្នុងថ្ងៃ១៥កើតខែពិសាខពេញបូណ៌មីដូចគ្នា។ ក្នុងឱកាសនេះដែរចូរយើងរំលឹកគុណដ៏អស្ចារ្យរបស់ព្រះសម្មាសម្ពុទ្ធដោយសង្ខេបគឺក្តីមេត្តា ភាពបរិសុទ្ធ និង បញ្ញា។ ចូរយើងសង្កេតមើលក្នុងថ្ងៃវិសាខបូជាតាមរយៈធ្វើនូវសមាទានសីល អនុវត្តន៍ធ្វើសមាធិ និង ចម្រើននូវបញ្ញា។
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Address
ស្ទឹងមានជ័យថ្មី រាជធានីភ្នំពេញ
Phnom Penh
12000