ពួកជំនុំរីហ្វមព្រេសប៊ីធារៀន - Reformed Presbyterian Church
សេចក្ដីសង្គ្រោះបានមកដោយសារព្រះគុណព្រះតែ១ប៉ុណ្ណោះ ជំនឿតែ១ប៉ុណ្ណោះ និងព្រះគ្រីស្ទតែ១ប៉ុណ្ណោះ។
ការមើលងាយចំណេះដឹងក្នុងព្រះគម្ពីរ គឺស្មើនឹងប្រមាថព្រះវិញ្ញាណបរិសុទ្ធ ប្រមាថព្រះដែលបង្កើតខ្លួនដែលបង្កើតឲ្យដូចរូបអង្គទ្រង់។
កន្លែងឆ្ងាយពីគ្នា តែអាចជួបគ្នាបានក្នុងការអធិស្ឋានសម្រាប់កម្ពុជាជាមួយគ្នា។ Different places, but we can meet and pray together for Cambodia.
ថ្ងៃ អាទិត្យ ទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:55- 10:25 ព្រឹក am)។
#អធិប្បាយSermon ដោយ: Pich Vuthea
#ជំនួរវង្សរបស់ព្រះយេស៊ូវ
ឯព្រះយេស៊ូវ កាលទ្រង់ចាប់តាំងប្រារព្ធការ នោះទ្រង់មានព្រះជន្មប្រហែលជា៣០ឆ្នាំ ហើយតាមដែលគេគិតស្មាន នោះថាទ្រង់ជាកូនយ៉ូសែប ដែលជាកូនហេលី ហេលីជាកូនម៉ាត់ថាត់ៗ ជាកូនលេវីៗជាកូនម៉ិលគីៗ ជាកូនយ៉ាណាយៗ ជាកូនយ៉ូសែប យ៉ូសែបជាកូនរបស់ម៉ាតាធាសៗ ជាកូនហាម៉ូសៗ ជាកូនណាអ៊ូមៗ ជាកូនអែសលីៗ ជាកូនណាកៃ ណាកៃជាកូនម៉ាអាតៗ ជាកូនម៉ាតាធាសៗ ជាកូនសេម៉ីៗ ជាកូនយ៉ូសែបៗ ជាកូនយូដា យូដាជាកូនយ៉ូអាណាន់ៗ ជាកូនរេសាៗ ជាកូនសូរ៉ូបាបិលៗ ជាកូនសាលធាលៗ ជាកូននេរី នេរីជាកូនម៉ិលគីៗ ជាកូនអ័តឌីៗ ជាកូនកូសាមៗ ជាកូនអែលម៉ូដាម អែលម៉ូដាម ជាកូនអ៊ើរ អ៊ើរជាកូនយ៉ូសេៗ ជាកូនអេលាស៊ើរៗ ជាកូនយ៉ូរិមៗ ជាកូនម៉ាត់ថាត់ៗ ជាកូនលេវី លេវីជាកូនស៊ីម្មានៗ ជាកូនយូដាៗ ជាកូនយ៉ូសែបៗ ជាកូនយ៉ូណានៗ ជាកូនអេលាគីម អេលាគីមជាកូនមេលាសៗ ជាកូនម៉ៃណានៗ ជាកូនម៉ាតាថាៗ ជាកូនរបស់ណាថាន់ៗ ជាកូនដាវីឌ ដាវីឌជាកូនអ៊ីសាយៗ ជាកូនអូបិឌៗ ជាកូនបូអូសៗ ជាកូនសាលម៉ូនៗ ជាកូនរបស់ណាសូន ណាសូនជាកូនអេមីន៉ាដាប់ៗ ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូមៗ ជាកូនពេរេសៗ ជាកូនរបស់យូដា យូដាជាកូនយ៉ាកុបៗ ជាកូនអ៊ីសាកៗ ជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ាៗ ជាកូនណាឃរ ណាឃរជាកូនសេរូកៗ ជាកូនរេហ៊ូវៗ ជាកូនផាលេកៗ ជាកូនហេប៊ើរៗ ជាកូនសេឡា សេឡាជាកូនកៃណានៗ ជាកូនរបស់អើប៉ាក់សាឌៗ ជាកូនសិមៗ ជាកូនណូអេៗ ជាកូនឡាមេក ឡាមេកជាកូនមធូសាឡាៗ ជាកូនហេណុកៗ ជាកូនយ៉ារេឌៗ ជាកូនម៉ាលេលាលៗ ជាកូនរបស់កៃណាន កៃណានជាកូនអេណុសៗជាកូនសេតៗ ជាកូនអ័ដាមៗ ជាកូនព្រះ។
#លូកា ៣:២៣-៣៨
#ព្រះបន្ទូលខ្លីPassage
It is well with my soul
"មានពរហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ា"
"Blessed is everyone who fears the LORD"
ញ៉ាំអាហារប្រកបគ្នាបន្ទាប់ពីថ្វាយបង្គំចប់។ Meal fellowship after service.
"ខ្ញុំត្រូវកាារទ្រង់ជានិច្ច I need Thee every hour"
"គ្រាន់តែជឿតាម Only Trust Him"
ការច្រៀងសរសើរដំកើងជាមួយគ្នា។ Praising song together.
អាទិត្យ ០៣ ធ្នូ ២០២៣ Sunday 03th December, 2023
ពិធីជ្រមុជទឹកដល់កូន បារ៉ាក់ តាមរយៈលោកគ្រូគង្វាល រ៉ូហ្គើ គីម។ A baptism for Barak by Rev. Roger Kim.
សូមថ្វាយសិរីល្អដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទដែលបញ្ជូនបាវបំរើរបស់ទ្រង់មកទីនេះបានថ្វាយបង្គំ និងការរួមប្រកបជាមួយគ្នា។ អរគុណព្រះអម្ចាស់ដែលបានបញ្ជូនលោកគ្រូគង្វាល ខេវិន អូ ចែកចាយព្រះបន្ទូលដល់ពួកជំនុំនៅទីនេះ និង លោកគ្រូគង្វាល រ៉ូហ្គើ គីម បានធ្វើពិធីជ្រមុជទឹកឲ្យកូន បារ៉ាក់។ អរគុណព្រះអម្ចាស់ដែលប្រទានអាហារឲ្យយើងបានប្រកបគ្នានៅថ្ងៃ។ Praise the Lord Jesus Christ who sent His servants here to worship and have fellowship together. Thanks be to the Lord who sent Rev. Kevin Oh for preaching message and Rev. Roger Kim gave a baptism for baby Barak. Thanks be to God for providing meal for fellowship together.
#ពិធីជ្រមុជទឹក #បារ៉ាក់ អាទិត្យ ០៣ ធ្នូ ២០២៣
on Sunday 03 December, 2023
ថ្ងៃ អាទិត្យ ទី ០៣ ខែ ធ្នូ ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:៣០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:30 - 10:20 ព្រឹក am)។
**ថ្ងៃនេះកម្មវិធីជ្រមុជទឹក យើងអត់រៀនថ្នាក់ព្រះគម្ពីរទេ We have a baptism, no Bible study class.
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (10:25 - 11:00 ព្រឹក am)។
#សេចក្តីអធិប្បាយSermon ដោយ: Rev. Kevin Oh
#ពិធីជ្រមុជទឹកBaptism ដោយ: Rev. Roger Kim
#អ្នកបកប្រែInterpreter ដោយ: Pich Vuthea
#ព្រះយេស៊ូវគ្រីស្ទនិងឈើឆ្កាងទ្រង់ "Jesus Christ and His cross"
រីឯខ្ញុំ បងប្អូនអើយ កាលខ្ញុំបានមកឯអ្នករាល់គ្នា នោះមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាដ៏ឧត្តម ដើម្បីនឹងប្រាប់សេចក្ដីបន្ទាល់ពីព្រះដល់អ្នករាល់គ្នាទេ ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្គាល់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង ខ្ញុំក៏បាននៅជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្ដីកំសោយ ភិតភ័យ ហើយញាប់ញ័រជាច្រើនដែរ ឯពាក្យសំដី នឹងវោហារអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ នឹងព្រះចេស្តាវិញទេតើ ដើម្បីកុំឲ្យសេចក្ដីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ។
And I, when I came to you, brothers, did not come proclaiming to you the testimony of God with lofty speech or wisdom. For I decided to know nothing among you except Jesus Christ and him crucified. And I was with you in weakness and in fear and much trembling, and my speech and my message were not in plausible words of wisdom, but in demonstration of the Spirit and of power, so that your faith might not rest in the wisdom of men but in the power of God.
#កូរិនថូសទី១ ២.១-៥
2:1-5
#ខព្រះបន្ទូលខ្លីPassage
#ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី Put On The New Self
ចូរប្រដាប់ខ្លួនដោយមនុស្សថ្មីវិញ ដែលកំពុងតែកែឡើងខាងឯសេចក្ដីចេះដឹង ឲ្យបានត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក
#កូល៉ុស ៣:១០
3:10
Pich Vuthea
ថ្ងៃ អាទិត្យ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon ដោយ: Pich Vuthea
#ការជ្រមុជទឹករបស់ព្រះយេស៊ូវ
កាលបណ្តាមនុស្សនៅតែចាំមើល ដោយរិះគិតក្នុងចិត្តពីដំណើរយ៉ូហាន ដែលគាត់ជាព្រះគ្រីស្ទឬមិនមែន នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា ឯខ្ញុំៗធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកក៏ពិត ប៉ុន្តែមានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនឹងប្រមូលស្រូវមកដាក់ក្នុងជង្រុកទ្រង់ តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន នោះគាត់ក៏ប្រាប់ដំណឹងល្អដល់បណ្តាមនុស្ស ព្រមទាំងទូន្មានសេចក្ដីជាច្រើនទៀតដែរ ប៉ុន្តែកាលគាត់បានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជទ្រង់ ហើយពីគ្រប់ទាំងការអាក្រក់ ដែលទ្រង់បានធ្វើ នោះទ្រង់បានបន្ថែមការនេះទៀត គឺបានចាប់គាត់ដាក់គុក។ លុះកាលបណ្តាជនទាំងប៉ុន្មាន បានទទួលបុណ្យជ្រមុជហើយ នោះព្រះយេស៊ូវក៏ទទួលដែរ រួចកំពុងដែលទ្រង់អធិស្ឋាន នោះស្រាប់តែមេឃរបើកឡើង ហើយព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើទ្រង់ មានរូបរាងដូចជាសត្វព្រាប ក៏ឮសំឡេងចេញពីមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់។
#លូកា ៣:១៥-២២
#ខព្រះបន្ទូលខ្លី
ថ្ងៃ អាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon ដោយ: Pich Vuthea
#លោកយ៉ូហានបាទីស្ទប្រកាសប្រាប់បណ្ដាជន
គាត់ក៏ពោលដល់មនុស្សទាំងហ្វូង ដែលមកទទួលបុណ្យជ្រមុជពីគាត់ថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្ដីក្រោធ ដែលត្រូវមកដូច្នេះ បើដូច្នេះ ចូរបង្កើតផលដែលសំណំនឹងការប្រែចិត្តចុះ កុំឲ្យចាប់តាំងនឹកក្នុងចិត្តថា មានលោកអ័ប្រាហាំជាឰយុកោខ្លួននោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ ប៉ុន្តែ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះអស់ទាំងដើមណាដែលមានផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើងចេញ បណ្តាមនុស្សក៏សួរគាត់ថា តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេចវិញ គាត់ឆ្លើយថា អ្នកណាដែលមានអាវ២ ត្រូវឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានផង ហើយអ្នកណាដែលមានស្បៀងអាហារ ក៏ត្រូវធ្វើដូច្នោះដែរ មានពួកអ្នកយកពន្ធមក ដើម្បីទទួលបុណ្យជ្រមុជទឹកដែរ គេក៏សួរគាត់ថា លោកគ្រូ តើត្រូវឲ្យយើងខ្ញុំធ្វើដូចម្តេច គាត់ឆ្លើយថា កុំឲ្យទារពន្ធហួសកំរិតដែលបានកំណត់មកឡើយ ក៏មានពួកទាហានសួរគាត់ដែរថា ឯយើងខ្ញុំ តើត្រូវធ្វើដូចម្តេច គាត់ឆ្លើយថា កុំឲ្យសង្កត់សង្កិន ឬចោទបង្កាច់អ្នកឯណាឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ កាលបណ្តាមនុស្សនៅតែចាំមើល ដោយរិះគិតក្នុងចិត្តពីដំណើរយ៉ូហាន ដែលគាត់ជាព្រះគ្រីស្ទឬមិនមែន នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា ឯខ្ញុំៗធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកក៏ពិត ប៉ុន្តែមានព្រះ១អង្គមក ដែលមានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ផង ព្រះអង្គនោះនឹងធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនឹងប្រមូលស្រូវមកដាក់ក្នុងជង្រុកទ្រង់ តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបាន នោះគាត់ក៏ប្រាប់ដំណឹងល្អដល់បណ្តាមនុស្ស ព្រមទាំងទូន្មានសេចក្ដីជាច្រើនទៀតដែរ ប៉ុន្តែកាលគាត់បានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជទ្រង់ ហើយពីគ្រប់ទាំងការអាក្រក់ ដែលទ្រង់បានធ្វើ នោះទ្រង់បានបន្ថែមការនេះទៀត គឺបានចាប់គាត់ដាក់គុក។
#លូកា ៣:៧-២០
#ព្រះបន្ទូលខ្លី
ថ្ងៃ អាទិត្យ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon ដោយ: Pich Vuthea
" #ព័ន្ធកិច្ចរបស់លោកយ៉ូហានបាទីស"
នៅឆ្នាំទី១៥ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាចៅហ្វាយនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅស្រុកអ៊ីទូរេ នឹងនៅក្រវល់ស្រុកត្រាខូនីត លីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន ហើយក្នុងកាលដែលលោកអាណ នឹងលោកកៃផាធ្វើជាសំដេចសង្ឃ នោះព្រះទ្រង់មានបន្ទូលមកយ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន គាត់ក៏ទៅពេញក្នុងស្រុកជុំវិញទន្លេយ័រដាន់ទាំងអស់ ព្រមទាំងប្រកាសប្រាប់ពីបុណ្យជ្រមុជទឹក ខាងឯការប្រែចិត្ត ប្រយោជន៍ឲ្យបានរួចពីបាប ដូចជាមានសេចក្ដីចែងទុកមកក្នុងគម្ពីរ ដែលកត់ពាក្យទំនាយរបស់ហោរាអេសាយថា «ជាសំឡេងមនុស្សម្នាក់ ដែលកំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ គ្រប់ទាំងច្រកភ្នំនឹងបានលុបឲ្យពេញ គ្រប់ទាំងភ្នំធំតូចនឹងត្រូវបន្ទាបទៅ ផ្លូវក្ងិចក្ងក់នឹងទៅជាត្រង់ ហើយផ្លូវរដិបរដុបនឹងបានរាបស្មើទៅវិញ នៅគ្រប់ទាំងមនុស្សនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះ»។
#លូកា៣:១-៦
#ខព្រះបន្ទូលខ្លីpassage
"Pass me no, O gentle Saviour"
1. Pass me not... Saviour, Saviour... (woman).
4. Thou the spring of all my comfort... Saviour, Saviour.... (man).
*Together... Saviour, Saviour.... (man and woman).
ហ្វូងចៀមរបស់ព្រះអម្ចាស់ ទ្រង់នឹងទាញនាំពួកគេឲ្យពិភពលោកផ្លាស់ប្រែបាន។ Tend the Lord's flock because He would be blessed them to bring the world upside down.
#រូបភាពបន្ទាប់ពីចប់ថ្វាយបង្គំ
ថ្ងៃ អាទិត្យ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon ដោយ: Pich Vuthea
#ព្រះយេស៊ូវនៅក្នុងព្រះវិហារ "Jesus in the temple"
កាលបានធ្វើសំរេចគ្រប់ទាំងអស់ តាមក្រិត្យវិន័យព្រះអម្ចាស់ហើយ នោះក៏នាំគ្នាត្រឡប់ទៅស្រុកវិញ គឺទៅឯភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ឯព្រះឱរស ក៏កាន់តែមានវ័យចំរើនធំឡើង មានកំឡាំងខាងវិញ្ញាណរឹតតែច្រើនឡើង ប្រកបដោយប្រាជ្ញាដ៏ពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើទ្រង់ផង។ រីឯមាតាបិតាទ្រង់ តែងតែទៅឯក្រុងយេរូសាឡិម នៅវេលាបុណ្យរំលង រាល់តែឆ្នាំ លុះទ្រង់មានព្រះជន្មបាន១២ឆ្នាំ នោះក៏នាំគ្នាឡើងទៅ តាមទំលាប់បុណ្យ តែដល់ថ្ងៃរួចបុណ្យ ក្នុងកាលដែលគេកំពុងតែត្រឡប់ទៅវិញ នោះព្រះកុមារយេស៊ូវ ទ្រង់បានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប នឹងមាតាទ្រង់ ឥតបានដឹងទេ ស្មានថា ទ្រង់គង់នៅក្នុងពួកគេ ក៏ដើរទៅបាន១ថ្ងៃ ទើបចាប់ភ្លឹកសួររកទ្រង់ ក្នុងពួកញាតិសន្តាន នឹងពួកអ្នកដែលស្គាល់គ្នា កាលមិនឃើញ នោះក៏ត្រឡប់ទៅរកទ្រង់ឯក្រុងយេរូសាឡិមវិញ លុះកន្លងក្រោយមក៣ថ្ងៃ នោះទើបឃើញទ្រង់គង់នៅកណ្តាលពួកអាចារ្យក្នុងព្រះវិហារ កំពុងតែស្តាប់ ហើយនឹងសួរគេ ពួកអស់អ្នកដែលឮទ្រង់ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា ហើយនឹងពាក្យចំឡើយរបស់ទ្រង់ លុះមាតាបិតាបានឃើញទ្រង់ នោះក៏នឹកប្លែកក្នុងចិត្ត ហើយមាតាសួរថា កូនអើយ ហេតុអ្វីបានជាអ្នកប្រព្រឹត្តនឹងយើងដូច្នេះ មើល ឪពុកអ្នក នឹងម្តាយ បានខំដើររកអ្នកទាំងថប់ព្រួយ ទ្រង់មានបន្ទូលតបថា អ្នកម្តាយរកខ្ញុំធ្វើអី តើមិនជ្រាបថា គួរឲ្យខ្ញុំនៅក្នុងព្រះវិហាររបស់ព្រះវរបិតានៃខ្ញុំទេឬអី តែគាត់មិនយល់ពាក្យដែលទ្រង់មានបន្ទូលនោះទេ ទ្រង់ក៏ចុះទៅឯភូមិណាសារ៉ែត ជាមួយនឹងគាត់វិញ ហើយបាននៅក្នុងឱវាទរបស់គាត់ ឯមាតាទ្រង់ បានកំណត់រឿងទាំងនោះទុកនៅតែក្នុងចិត្ត ព្រះយេស៊ូវក៏កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ នឹងចិត្តមនុស្សផង។
#លូកា២:៣៩-៥២, 2:39-52
#ព្រះបន្ទូលខ្លីPassage
រីករាយថ្ងៃកំណើតរីហ្វមមេស្ហឹន (កំណែទម្រង់)។ ម៉ាទីន លូទ័រ. ៣១ តុលា ១៥១៧។ Happy birthday Reformation. Martin Luther, October 31th, 1517.
#ម៉ាទីនលូទ័រ
Sunday 29th October, 2023
************
#សូមថ្វាយការសរសើរដំកើងដល់ព្រះអម្ចាស់សម្រាប់សមាជិកថ្មីក្នុងគ្រួសារ! Bless the Lord for a new covenant in our family!
ថ្ងៃនេះយើងខ្ញុំ សូមថ្វាយការអរព្រះគុណដល់ព្រះអម្ចាស់ ដែលបានប្រទានពរចំពោះកំណើតកូន បារ៉ាក់ ដល់គ្រួសារយើងខ្ញុំមានសមាជិកថ្មី១ទៀត។ Thanks be to the Lord for blessing a son Barak in covenant of grace to our family.
#ថ្ងៃកំណើតបារ៉ាក់ សុក្រ ២០ តុលា ២០២៣
#បន្ទាប់ចប់ថ្វាយបង្គំAfterService
ថ្ងៃ អាទិត្យ ទី ២៩ ខែ តុលា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon
#បទចម្រៀងរបស់ស៊ីម្មាន
លុះដល់គំរប់៨ថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនដែលទ្រង់មកចាប់ទំផ្ទៃ។ លុះដល់កំណត់ កាលត្រូវញែកចេញជាបរិសុទ្ធ តាមក្រិត្យវិន័យរបស់លោកម៉ូសេ នោះក៏នាំយកព្រះឱរសទៅឯក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ ដូចជាមានកត់ទុកមកក្នុងក្រិត្យវិន័យព្រះអម្ចាស់ថា «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់» ហើយនឹងថ្វាយយញ្ញបូជា តាមសេចក្ដីដែលបានកត់ទុកក្នុងក្រិត្យវិន័យរបស់ព្រះអម្ចាស់ គឺថា «លលក១គូ ឬព្រាបជំទើរ២»។ នោះមើល នៅក្រុងយេរូសាឡិម មានមនុស្សម្នាក់ឈ្មោះស៊ីម្មាន ជាអ្នកសុចរិត ដែលកោតខ្លាចដល់ព្រះ គាត់រង់ចាំសេចក្ដីដោះទុក្ខរបស់សាសន៍អ៊ីស្រាអែល ហើយព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់ ព្រះវិញ្ញាណបរិសុទ្ធបានសំដែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយទាល់តែបានឃើញព្រះគ្រីស្ទនៃព្រះអម្ចាស់ គាត់ចូលមកក្នុងព្រះវិហារដោយនូវព្រះវិញ្ញាណ រួចកាលមាតាបិតានាំយកព្រះយេស៊ូវ ជាឱរសចូលមក ដើម្បីធ្វើតាមទំលាប់ក្រិត្យវិន័យដល់ទ្រង់ នោះគាត់ក៏ទទួលមកបី ហើយសរសើរដល់ព្រះ ដោយពាក្យថា ឥឡូវនេះ ឱព្រះដ៏ជាម្ចាស់អើយ សូមបើកឲ្យបាវបំរើទ្រង់ទៅដោយសុខសាន្ត តាមព្រះបន្ទូលទ្រង់ចុះ ដ្បិតភ្នែកទូលបង្គំបានឃើញសេចក្ដីសង្គ្រោះរបស់ផងទ្រង់ ដែលទ្រង់បានរៀបចំនៅមុខបណ្តាជនទាំងឡាយ ជាពន្លឺសំរាប់បំភ្លឺដល់សាសន៍ដទៃ ហើយជាសិរីល្អ របស់អ៊ីស្រាអែល ជារាស្ត្រទ្រង់ ឯយ៉ូសែប នឹងមាតាទ្រង់ ក៏អស្ចារ្យពីសេចក្ដីទាំងប៉ុន្មាន ដែលគេថ្លែងពីទ្រង់ ស៊ីម្មានក៏ឲ្យពរ ហើយនិយាយទៅម៉ារា ជាមាតាទ្រង់ថា មើល បុត្រនេះបានតាំងឡើងសំរាប់ធ្វើឲ្យពួកសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ ក៏សំរាប់ជាទីសំគាល់ ដែលគេនឹងស្រដីទទឹងផង ឯនាងវិញ នឹងមានដាវចាក់ទំលុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសំដែងចេញមក។
#លូកា ២:២១-៣៨
#ព្រះបន្ទូលខ្លីPassage
ថ្ងៃ អាទិត្យ ទី ២២ ខែ តុលា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
#សេចក្ដីអធិប្បាយ
#កំណើតរបស់ព្រះយេស៊ូវគ្រីស្ទ
នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការ១ច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ចី បញ្ជីមុនដំបូងនោះ បានធ្វើនៅវេលាដែលលោកគីរេនាស ធ្វើជាចៅហ្វាយនៅស្រុកស៊ីរី មនុស្សទាំងអស់ក៏ទៅឯស្រុកកំណើតរៀងខ្លួន ដើម្បីចុះបញ្ជី ឯយ៉ូសែប គាត់ក៏ចេញពីណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅឯស្រុកយូដា ដល់ក្រុងរបស់ហ្លួងដាវីឌដែលឈ្មោះថា បេថ្លេហិម ពីព្រោះគាត់ជាព្រះវង្ស ហើយជាព្រះញាតិនឹងហ្លួងដាវីឌដែរ ដើម្បីនឹងចុះបញ្ជីជាមួយនឹងម៉ារា ដែលបានបំរុងទុកឲ្យធ្វើជាប្រពន្ធគាត់ ដែលនាងមានគភ៌នោះ កាលកំពុងតែនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់ ហើយនាងប្រសូតបានបុត្រាជាចំបងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ។ រីឯនៅស្រុកនោះឯង មានពួកអ្នកគង្វាល ដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួន នៅឯវាល ក្នុងវេលាយប់ នោះមើល មានទេវតានៃព្រះអម្ចាស់មកឈរជិតគេ ឯសិរីល្អរបស់ទ្រង់ក៏ភ្លឺឆ្វាត់ជុំវិញ ហើយគេមានសេចក្ដីភ័យខ្លាចជាខ្លាំង តែទេវតាប្រាប់ថា កុំខ្លាចអី មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្ដីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយនេះជាទីសំគាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរស១រុំនឹងសំពត់ផ្តេកនៅក្នុងស្នូក នោះស្រាប់តែមានពួកពលបរិវារកកកុញពីស្ថានសួគ៌ មកនៅជាមួយនឹងទេវតានោះ ក៏ពោលសរសើរដល់ព្រះថា សួស្តីដល់ព្រះនៅស្ថានដ៏ខ្ពស់បំផុត ហើយសេចក្ដីសុខសាន្តនៅផែនដី នៅកណ្តាលមនុស្ស ដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់ កាលពួកទេវតាបានឃ្លាតចេញ ហោះទៅស្ថានសួគ៌វិញហើយ នោះពួកអ្នកគង្វាលនិយាយគ្នាថា ចូរយើងទៅឯបេថ្លេហិម មើលការដែលបានកើតមកនោះ ដែលព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង គេក៏ទៅជាប្រញាប់ ឃើញម៉ារា នឹងយ៉ូសែបនៅទីនោះ ព្រមទាំងព្រះឱរសផ្តេកនៅក្នុងស្នូកផង កាលបានឃើញហើយ នោះគេក៏រ៉ាយរ៉ាប់រឿង ពីសេចក្ដីដែលទេវតាបានប្រាប់ពីព្រះឱរស ហើយអស់អ្នកណាដែលឮ ក៏មានសេចក្ដីអស្ចារ្យ ពីពាក្យដែលពួកអ្នកគង្វាលបានប្រាប់មក តែម៉ារា នាងរក្សាទុករឿងទាំងនោះ ដោយរំពឹងគិតតែក្នុងចិត្ត ឯពួកអ្នកគង្វាល ក៏វិលត្រឡប់ទៅវិញ ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការ ដែលគេបានឮ ហើយឃើញនោះ ដូចជាទេវតាបានប្រាប់មក។
#លូកា ២:១-២០
#ព្រះបន្ឋូលខ្លីPassage
Pich Vuthea
ថ្ងៃ អាទិត្យ ទី ១៥ ខែ តុលា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon
#ការប្រសិទ្ធិពរ
រីឯសាការី ជាឪពុក ក៏បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ហើយទាយថា សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់ ព្រមទាំងបង្កើតព្រះដ៏មានឥទ្ធិឫទ្ធិ នៅក្នុងពូជហ្លួងដាវីឌ ជាអ្នកបំរើទ្រង់ សំរាប់នឹងជួយសង្គ្រោះយើងផង ដូចជាទ្រង់មានបន្ទូល ដោយមាត់ពួកហោរាបរិសុទ្ធរបស់ទ្រង់ តាំងពីបុរាណមក គឺជាសេចក្ដីសង្គ្រោះ ឲ្យរួចពីខ្មាំងសត្រូវយើង ហើយពីកណ្តាប់ដៃនៃអស់អ្នកណាដែលស្អប់យើង ដើម្បីនឹងសំរេចសេចក្ដីមេត្តាករុណា ដល់ពួកឰយុកោយើង ហើយនឹងនឹកចាំ ពីសេចក្ដីសញ្ញាបរិសុទ្ធរបស់ទ្រង់ គឺជាសម្បថ ដែលទ្រង់បានស្បថនឹងលោកអ័ប្រាហាំ ជាឰយុកោយើងថា នឹងបើកឲ្យយើងបានសង្គ្រោះ រួចពីកណ្តាប់ដៃពួកខ្មាំងសត្រូវ ដើម្បីឲ្យបានបំរើទ្រង់ ឥតភ័យខ្លាច ដោយសេចក្ដីបរិសុទ្ធ នឹងសេចក្ដីសុចរិត នៅចំពោះទ្រង់ អស់១ជីវិតយើង ឯឯងទារកអើយ គេនឹងហៅឯងជាហោរានៃព្រះដ៏ខ្ពស់បំផុត ដ្បិតឯងនឹងដើរចំពោះព្រះអម្ចាស់ ដើម្បីនឹងរៀបចំផ្លូវថ្វាយទ្រង់ ប្រយោជន៍ឲ្យរាស្ត្រទ្រង់បានស្គាល់សេចក្ដីសង្គ្រោះ ជាការប្រោសឲ្យគេរួចពីបាប ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះនៃយើង ដែលបណ្តាលឲ្យបច្ចូសកាល ភ្លឺមកដល់យើងពីស្ថានដ៏ខ្ពស់ ដើម្បីនឹងបំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងសេចក្ដីងងឹត ហើយក្នុងម្លប់នៃសេចក្ដីស្លាប់ ប្រយោជន៍ឲ្យបានដំរង់ជើងយើង តាមផ្លូវសុខសាន្តវិញ។ រីឯទារកនោះ ក៏កាន់តែធំឡើង បានចំរើនកំឡាំងខាងវិញ្ញាណជាខ្លាំងឡើង ហើយនៅតែក្នុងទីរហោស្ថាន ដរាបដល់ថ្ងៃ ដែលបង្ហាញខ្លួន ឲ្យសាសន៍អ៊ីស្រាអែលបានឃើញ។
#លូកា ១:៦៨-៨០
#ព្រះបន្ទូលខ្លីPassage
Pich Vuthea
ថ្ងៃ អាទិត្យ ទី ០៨ ខែ តុលា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon
#កំណើតរបស់លោកយ៉ូហានបាទីស្ទ
រីឯពេលដែលអេលីសាបិត ត្រូវសំរាលកូន ក៏មកដល់ ហើយនាងសំរាលបានកូនប្រុស ចំណែកពួកអ្នកជិតខាង នឹងញាតិសន្តានគាត់ទាំងប៉ុន្មានក៏ឮថា ព្រះអម្ចាស់បានចំរើនសេចក្ដីមេត្តាករុណាដល់គាត់ ហើយគេមានសេចក្ដីរីករាយអរសប្បាយជាមួយនឹងគាត់ ដល់ថ្ងៃទី៨ គេមកដើម្បីកាត់ស្បែកទារកនោះ ក៏ឲ្យឈ្មោះថា សាការី តាមឈ្មោះឪពុក តែម្តាយឆ្លើយឡើងថា ទេ ត្រូវឲ្យឈ្មោះយ៉ូហានវិញ គេឆ្លើយទៅគាត់ថា ក្នុងពួកញាតិសន្តានអ្នក គ្មានអ្នកណាដែលមានឈ្មោះនោះទេ គេក៏ធ្វើគ្រឿងសំគាល់ សួរដល់ឪពុក តើលោកចង់ឲ្យឈ្មោះអ្វីដល់កូន លោកសូមក្តារខៀនមកសរសេរថា វាឈ្មោះយ៉ូហាន នោះគេមានសេចក្ដីអស្ចារ្យទាំងអស់គ្នា ខណនោះ មាត់លោកបើកឡើងជា១រំពេច អណ្តាតក៏រលាស់បាន ហើយលោកពណ៌នាសរសើរដល់ព្រះ ឯមនុស្សដែលនៅជុំវិញទាំងប៉ុន្មាន ក៏កើតមានសេចក្ដីភ័យខ្លាច រួចគេរ៉ាយរ៉ាប់រឿងនេះទួទៅពេញក្នុងស្រុកភ្នំរបស់ខេត្តយូដា ហើយអស់អ្នកដែលឮ ក៏ទុកតែក្នុងពោះដោយថា ដូច្នេះ តើកូននេះនឹងបានជាអ្វី ព្រះហស្តព្រះអម្ចាស់ក៏នៅជាមួយនឹងវា។
#លូកា ១:៥៧-៦៦
្រះបន្ទូលខ្លី
ការលើកសពដាក់ក្នុងក្ដារមឈូស
ថ្ងៃ អាទិត្យ ទី ០១ ខែ តុលា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon
#ចំរៀងសរសើរដំកើងរបស់នាងម៉ារា
នៅគ្រានោះ ម៉ារាក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា ក៏ចូលទៅក្នុងផ្ទះសាការី ជំរាបសួរដល់អេលីសាបិត កាលអេលីសាបិតបានឮពាក្យម៉ារាជំរាបសួរ នោះកូនក៏បង្រះនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្តាពួកស្រីៗ គឺនាងហើយ ជាស្ត្រីមានពរពិត ព្រមទាំងកូននៅក្នុងផ្ទៃនាងផង ដូចម្តេចហ្ន៎ បានជាដល់ទៅព្រះមាតាព្រះអម្ចាស់នៃខ្ញុំក៏មកសួរដូច្នេះដែរ ដ្បិតមើល កាលសំឡេងនាងជំរាបសួរឮមកដល់ត្រចៀកខ្ញុំ នោះកូននៅក្នុងពោះខ្ញុំក៏បង្រះដោយសេចក្ដីអំណរ នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលមកនាង នោះនឹងបានសំរេចជាមិនខាន។
រួចម៉ារានិយាយឡើងថា ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ ដ្បិតទ្រង់បានទតមើលសណ្ឋានទាបថោករបស់ខ្ញុំ ជាបាវបំរើទ្រង់ មើលចុះ ពីនេះទៅមុខ គ្រប់ទាំងដំណមនុស្សនឹងរាប់ខ្ញុំថា ជាអ្នកមានពរ ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមទ្រង់បរិសុទ្ធ ទ្រង់មានសេចក្តីមេត្តាករុណាដល់គ្រប់ទាំងដំណមនុស្ស ដែលគេកោតខ្លាចទ្រង់តរៀងទៅ ទ្រង់បានសំដែងឫទ្ធិ ដោយព្រះហស្តទ្រង់ ព្រមទាំងកំចាត់កំចាយមនុស្សអំនួត ដោយសារគំនិតដែលនៅក្នុងចិត្តខ្លួនគេ ទាំងទំលាក់ស្តេចពីបល្ល័ង្កចេញ ហើយលើកមនុស្សរាបសាឡើងវិញ ឯមនុស្សឃ្លាន ទ្រង់បានចំអែតដោយរបស់ល្អ តែពួកអ្នកមាន ទ្រង់បានបណ្តេញឲ្យទៅទទេវិញ ទ្រង់បានជួយអ៊ីស្រាអែល ជាអ្នកបំរើទ្រង់ ឲ្យបាននឹកចាំពីសេចក្តីមេត្តាករុណាទ្រង់ ដូចជាទ្រង់មានព្រះបន្ទូលនឹងពួកឰយុកោយើង គឺនឹងលោកអ័ប្រាហាំ ហើយនឹងពូជលោកជារៀងរាបដរាបតមក ម៉ារាក៏នៅជាមួយនឹងអេលីសាបិត ប្រហែលជា៣ខែ ទើបត្រឡប់ទៅផ្ទះខ្លួនវិញ។
#លូកា ១:៣៩-៥៦
#ព្រះបន្ទូលខ្លីPassage
ព្រះគ្រីស្ទបានយាងមកក្នុងការត្រាស់ហៅពួកមនុស្សមានបាប តែទ្រង់ត្រាស់ហៅពួកគេឲ្យកែប្រែចិត្ត។ ចន ខាល់វិន
#ការធានាអះអាងពីសេចក្ដីជំនឿមុនពេលបញ្ចុះ Assurance of faith before bury។
បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្តេចឲ្យពួកអ្នករាល់គ្នាខ្លះ និយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្ដីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ _ កូរិនថូសទី១ ១៥.១២-១៤
Now if Christ is proclaimed as raised from the dead, how can some of you say that there is no resurrection of the dead? But if there is no resurrection of the dead, then not even Christ has been raised. And if Christ has not been raised, then our preaching is in vain and your faith is in vain. 1 Corinthians 15:12-14 ESV
#សារខ្លីនៃព្រះបន្ទូលមុនបញ្ចុះក្នុងផ្នូរ
ថ្ងៃមរណៈភាព លោកតា សូត្រ គឹមសាន្ត អាទិត្យ ទី២៤ ខែ កញ្ញា ឆ្នាំ ២០២៣
------------ [+] ------------
រូបភាពពិធីបុណ្យសពថ្ងៃចុងក្រោយរបស់ឪពុកក្មេក។
ថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon
#ការសួរសុខទុក្ខរបស់ម៉ារាដល់អេលីសាបិត
នៅគ្រានោះ ម៉ារាក៏ក្រោកឡើង ទៅឯស្រុកភ្នំជាប្រញាប់ ដល់ភូមិ១ក្នុងខេត្តយូដា ក៏ចូលទៅក្នុងផ្ទះសាការី ជំរាបសួរដល់អេលីសាបិត កាលអេលីសាបិតបានឮពាក្យម៉ារាជំរាបសួរ នោះកូនក៏បង្រះនៅក្នុងផ្ទៃ រួចគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏បន្លឺសំឡេងយ៉ាងខ្លាំងថា ក្នុងបណ្តាពួកស្រីៗ គឺនាងហើយ ជាស្ត្រីមានពរពិត ព្រមទាំងកូននៅក្នុងផ្ទៃនាងផង ដូចម្តេចហ្ន៎ បានជាដល់ទៅព្រះមាតាព្រះអម្ចាស់នៃខ្ញុំក៏មកសួរដូច្នេះដែរ ដ្បិតមើល កាលសំឡេងនាងជំរាបសួរឮមកដល់ត្រចៀកខ្ញុំ នោះកូននៅក្នុងពោះខ្ញុំក៏បង្រះដោយសេចក្ដីអំណរ នាងមានពរហើយ ដោយនាងបានជឿ ដ្បិតសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលមកនាង នោះនឹងបានសំរេចជាមិនខាន។
#លូកា ១:៣៩-៤៥
#ព្រះបន្ទូលខ្លីPassage
ថ្ងៃ អាទិត្យ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon
#ការអនុញ្ញាតរបស់ម៉ារា
នោះម៉ារានិយាយថា មើល ខ្ញុំនេះជាអ្នកបំរើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសំរេចដូចពាក្យលោកចុះ រួចទេវតាក៏ថយចេញពីនាងបាត់ទៅ។
#លូកា ១.៣៨
#ខគម្ពីរខ្លីPassage
Pich Vuthea
ថ្ងៃ អាទិត្យ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon
#ការប្រកាសប្រាប់ដំណឹង
កន្លង៦ខែក្រោយនោះមក ព្រះទ្រង់ចាត់ទេវតាកាព្រីយ៉ែល ឲ្យទៅឯនាងព្រហ្មចារីម្នាក់ ដែលនៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ ជាស្ត្រីដែលបានបំរុងទុកឲ្យមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពូជហ្លួងដាវីឌ នាងនោះឈ្មោះម៉ារា ទេវតាក៏ចូលមកឯនាងពោលថា ជំរាបសួរនាង ឱនាងដែលប្រកបដោយព្រះគុណអើយ ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងនាង ក្នុងបណ្តាពួកស្រីៗ នាងជាស្ត្រីមានពរពិត នាងមានសេចក្ដីភាំង ដោយឮពាក្យនោះ ហើយរិះគិតក្នុងចិត្ត ពីពាក្យជំរាបសួរយ៉ាងនោះមានន័យដូចម្តេច តែទេវតានិយាយថា កុំខ្លាចអី ម៉ារាអើយ ដ្បិតព្រះបានប្រោសមេត្តាដល់នាងហើយ មើល នាងនឹងមានគភ៌ប្រសូតបានបុត្រា១ ដែលនាងត្រូវថ្វាយព្រះនាមថា «យេស៊ូវ» បុត្រនោះនឹងបានជាធំឧត្តម ហើយគេនឹងហៅទ្រង់ ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងប្រទានរាជ្យនៃហ្លួងដាវីឌ ជាឰយុកោទ្រង់ថ្វាយទ្រង់សោយ ទ្រង់នឹងសោយរាជ្យលើពួកវង្សរបស់យ៉ាកុប នៅអស់កល្បរៀងទៅ ហើយរាជ្យទ្រង់នឹងមិនផុតឡើយ តែម៉ារាសួរទេវតាថា ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះ តើធ្វើដូចម្តេចនឹងឲ្យការនេះសំរេចបាន ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ មើល ឥឡូវ អេលីសាបិត ជាញាតិនាង ក៏មានផ្ទៃពោះជាកូនប្រុស ក្នុងកាលដែលចាស់ហើយដែរ គឺអ្នកដែលគេបានហៅជាស្ត្រីអារ នោះនាងមានផ្ទៃពោះ៦ខែមកហើយ ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ
#លូកា ១:២៦-៣៧
#ខព្រះបន្ទូលខ្លីPassage
Zechariah was righteous before God, walking blamelessly in all the commandments and statutes of the Lord getting punishment without faith for the gospel. And you? Are you pleasing to the Lord without faith? Luke 1:5-25
សាការីជាសង្ឃប្រព្រឹត្តគ្រប់លក្ខណ៍ឥតកន្លែងបន្ទោសបាន នៅមានទោសដោយព្រោះគ្មានជំនឿ! ចុះទម្រាំយើង តើនឹងអាចគាប់ព្រះហឫទ័យព្រះបានដែរឬទេ បើគ្មានជំនឿទៅលើដំណឹងល្អ? លូកា ៤:៥-២៥
ថ្ងៃ អាទិត្យ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០២៣
>
ថ្វាយបង្គំ #ថ្ងៃព្រះអម្ចាស់ ចាប់ផ្តើមម៉ោង ៩:០០ ព្រឹក
#កម្មវិធីService
1. ថ្វាយបង្គំ Worship (9:00 - 9:50 ព្រឹក am)។
2. សិក្សាព្រះគម្ពីរសំណួរចំលើយ Bible Study Catechism (9:50 - 10:20 ព្រឹក am)។
#សេចក្តីអធិប្បាយSermon
#ទេវតានិងលោកសាការី
កាលនៅរាជ្យហេរ៉ូឌ ជាស្តេចស្រុកយូដា នោះមានសង្ឃ១ក្នុងពួកលោកអ័ប៊ីយ៉ា នាមសាការី ប្រពន្ធឈ្មោះអេលីសាបិត ជាពូជលោកអើរ៉ុន អ្នកទាំង២នោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមក្រិត្យក្រមនឹងច្បាប់នៃព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានទេ លោកគ្មានកូនសោះ ដ្បិតអេលីសាបិតជាស្ត្រីអារ ហើយទាំងប្ដីប្រពន្ធក៏ចាស់ណាស់ផង។ រីឯតាមទំលាប់ការងារពួកសង្ឃ ដែលគេចាប់ឆ្នោត នោះត្រូវវេនឲ្យលោកចូលទៅដុតគ្រឿងក្រអូប នៅក្នុងព្រះវិហារនៃព្រះអម្ចាស់ កាលកំពុងតែធ្វើការងារនៃពួកសង្ឃ នៅចំពោះព្រះ តាមវេនលោក ហើយបណ្តាមនុស្ស ដែលនៅខាងក្រៅកំពុងតែអធិស្ឋាន នៅវេលាដុតគ្រឿងក្រអូប នោះមានទេវតានៃព្រះអម្ចាស់លេចមក ឈរខាងស្តាំនៃអាសនាគ្រឿងក្រអូប ឲ្យលោកឃើញ កាលសាការីឃើញទេវតាហើយ លោកក៏ភាន់ភាំង ហើយកើតមានសេចក្ដីភ័យខ្លាច ប៉ុន្តែទេវតានិយាយថា កុំខ្លាចអី សាការីអើយ ព្រោះពាក្យដែលលោកទូលអង្វរ នោះបានទទួលហើយ ឯអេលីសាបិត ប្រពន្ធលោក នឹងបង្កើតកូនប្រុស១ឲ្យលោក ត្រូវឲ្យវាមានឈ្មោះថា «យ៉ូហាន» លោកនឹងមានសេចក្ដីរីករាយ នឹងសេចក្ដីអំណរ ហើយមនុស្សជាច្រើននឹងអរសាទរ ក្នុងកាលដែលវាកើតមកនោះ ដ្បិតវានឹងបានជាធំនៅចំពោះព្រះអម្ចាស់ វានឹងមិនផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងទេ វានឹងបានពេញជាព្រះវិញ្ញាណបរិសុទ្ធ តាំងតែពីផ្ទៃម្តាយមក វានឹងបង្វិលកូនចៅសាសន៍អ៊ីស្រាអែលជាច្រើន ឲ្យត្រឡប់វិលមកឯព្រះអម្ចាស់ ជាព្រះនៃគេវិញ វានឹងនាំមុខទ្រង់ ដោយនូវវិញ្ញាណ ហើយនឹងអំណាចរបស់លោកអេលីយ៉ា ដើម្បីនឹងបំបែរចិត្តពួកឪពុកមកឯកូន នឹងពួកចចេសមកឯប្រាជ្ញារបស់មនុស្សសុចរិតវិញ ប្រយោជន៍នឹងរៀបចំមនុស្ស១ពួកទុកជាស្រេច សំរាប់ជារាស្ត្ររបស់ព្រះអម្ចាស់ សាការីសួរទេវតាថា តើខ្ញុំនឹងដឹងសេចក្ដីនោះបាន ដោយសារអ្វី ដ្បិតខ្ញុំសោតក៏ចាស់ហើយ ប្រពន្ធខ្ញុំក៏ចាស់ណាស់ដែរ ទេវតាឆ្លើយតបនឹងលោកថា ខ្ញុំនេះ ឈ្មោះកាព្រីយ៉ែល ដែលឈរនៅចំពោះព្រះ ទ្រង់បានចាត់ខ្ញុំឲ្យមកនិយាយនឹងលោក ហើយប្រកាសប្រាប់ដំណឹងល្អនេះ មើល លោកនឹងត្រូវគ និយាយមិនបាន ដរាបដល់ថ្ងៃដែលការទាំងនេះកើតមក ពីព្រោះលោកមិនបានជឿពាក្យខ្ញុំ ដែលនឹងសំរេចនៅវេលាកំណត់នោះទេ។ ឯបណ្តាមនុស្សគេនៅចាំសាការី ក៏នឹកប្លែកពីលោក ដែលនៅក្នុងព្រះវិហារជាយូរម៉្លេះ កាលលោកចេញមក លោកនិយាយនឹងគេមិនបានទេ គេក៏យល់ឃើញថា លោកបានឃើញការជាក់ស្តែងណាមួយ នៅក្នុងព្រះវិហារជាមិនខាន ដោយលោកធ្វើគ្រឿងសំគាល់ឲ្យដឹង ហើយក៏នៅតែគ កាលវេលាដែលការងារលោកបានសំរេចហើយ នោះលោកក៏ត្រឡប់ទៅផ្ទះវិញ គ្រាក្រោយនោះ អេលីសាបិត ជាប្រពន្ធលោក នាងមានផ្ទៃពោះ រួចក៏លាក់ខ្លួននៅ៥ខែ ដោយថា ព្រះអម្ចាស់ទ្រង់បានប្រោសខ្ញុំយ៉ាងដូច្នេះ ក្នុងគ្រាដែលទ្រង់ទតមកខ្ញុំ ដើម្បីនឹងដោះសេចក្ដីអាមាស់ខ្មាសរបស់ខ្ញុំ នៅកណ្តាលមនុស្សចេញ។
#លូកា ១:៥-២៥
#ខព្រះបន្ទូលខ្លីPassage
Pich Vuthea
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the place of worship
Telephone
Address
#238
Phnom Penh
12103
Phnom Penh
“We want to see people abide in the Word of God, live in the fullness of His love, and bear good fr
Phnom Penh
DMI Cambodia aims to share the good news of the Kingdom of God,testimonies of healing & breakthrough.
Phnom Penh
We are a local church impacting the world through faithfully preaching the gospel of Jesus Christ!
Street 90 BT1
Phnom Penh
Located on Street 90 Boeung Tompun 1. Sharing the Gospel and the love of Christ as we serve and worship the Lord God Almighty. All are invited to join!
Phnom Penh
Even what happen in your life just remember Jesus Christ loves you, he never leave you alone.
Cambodia
Phnom Penh
Church is where people gathering together to worship Jesus, church is the place that we can grow our
217
Phnom Penh
Steng Meanchey Chey church was born since 2002 with a Group of Philippine Missionary. We beleive that GOD provide us a wisdom and blessing to us. For more info: (+855 11 846 547) E...
Borey Sony, 125, Street 36Sony, Tuek Thla, Sen Sok
Phnom Penh, 12102
Find your life purpose
Phnom Penh
សូមជំរាបសួរ លោកគ្រូអ្នកគ្រូទាំងអស់គ្នា សូមស្វាគមន៍មកកាន់សាលាព្រះគម្ពីរចម្រូតខ្មែរ សូមព្រះប្រទានពរ