Camdigit

Purely helps to spread tech information, digital marketing, and graphic design. Disclaimer: we own some of the contents.

Our purpose is purely to help spread information, tips, or others related to Startups, Technology, and Digital Marketing to everyone. Even though the information is true, accurate, complete, and appropriate, we make no responsibility nor warranty since everything could go wrong.

Photos from Camdigit's post 01/11/2021

🎨​ Adobe បើកដំណើរការកម្មវិធី Photoshop និង Illustrator នៅលើគេហទំព័រដោយមិនចាំបាច់ដំឡើងកម្មវិធីវានៅលើម៉ាស៊ីនកុំព្យូទ័រ ព្រមទាំងមាន Collaborative mood board to Creative Cloud​​ ដែលងាយស្រួលក្នុងសហការសម្រាប់ការងាររួមគ្នា​ និងការចែករំឡែកផ្សេងៗកាន់តែងាយស្រួលជាងមុន។

📌អាចសាកល្បងបាននៅក្នុង Private Beta អ្នកអាចចុះឈ្មោះនៅ https://pages.adobe.com/creativecloud/en/collaboration/private-beta?fbclid=IwAR2STLaWg-8KSnxaYlY8Y74pt5A9ahhxMwdnsR7T00oAfcmoEKLAi2sif6E
(ប៉ុន្តែទាមទារឱ្យមានគណនី Creative Cloud)
តើបងប្អូនបានសាកហើយឬនៅ?​ ចែករំលែកបទពិសោធន៍ផង!!

📌ស្វែងរកព័ត៌មានបច្ចេកវិទ្យា៖ https://camdigit.com/

30/10/2021

១៥ ពពកផ្ទុកទិន្នន័យប្រើប្រាស់ឥតគិតថ្លៃ📂📂!!
Best Cloud Storage Providers!!

° Blomp - 200 GB FREE
° OneDrive - 5 GB FREE
° Amazon drive - 5 GB FREE
° Mega - 50 GB FREE
° Icedrive - 10 GB FREE
° Yandex Disk - 10 GB FREE
° Mimedia - 10 GB FREE
° sync.com - 5 GB FREE
° pCloud - 10 GB FREE
° Koofr - 10 GB FREE
° Degoo - 100 GB FREE
° Dropbox - 2 GB FREE

🧑‍💻ស្វែងរកព័ត៌មានបច្ចេកវិទ្យា៖ https://camdigit.com/
#ពពកផ្ទុកទនិ្នន័យ "មិនដឹងប្រែថាមិចទេបងប្អូនដឹងប្រាប់ផង"

Photos from Camdigit's post 22/10/2021

📒វគ្គសិក្សាអនឡាញពី Google ដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្រថែមទៀតផង។ តោះបើចុងសបា្តហ៍នេះមិនមានគំរោងទៅណាទេ សូមណែនាំពីវគ្គសិក្សាអនឡាញ អំពីការធ្វើទីផ្សារលើអនឡាញ និងស្វែងរកអតិថិជននៅលើអ៊ីនធឺណិត អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម៖
📌 Fundamentals of Digital Marketing
https://learndigital.withgoogle.com/.../digital-marketing
📌 Google Analytics for Beginners
https://analytics.google.com/analytics/academy/course/6...
📌 Get a business online
https://learndigital.withgoogle.com/.../business-online
📌 Advanced Google Analytics
https://analytics.google.com/analytics/academy/course/7...
📌 Make sure customers find you online
https://learndigital.withgoogle.com/.../become-searchable...
📌 Getting Started with Google Analytics 360
https://analytics.google.com/analytics/academy/course/8...
🌐ស្វែងរកព័ត៌មានបច្ចេកវិទ្យា​៖ https://camdigit.com/
#រៀនអនឡាញ #វគ្គសិក្សាឥតគិតថ្លៃ​ #ទីផ្សារអនឡាញ #អ៊ីនធឺណិត

17/06/2021

សូមថ្វាយព្រះពរនិងអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា ដែលប្រព្រឹត្តិទៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។សូមសម្តេចព្រះមហាក្សត្រីមានព្រះរាជសុខភាពល្អបរិបូណ៌ និង ព្រះជន្មាយុយឺនយូរ ។

30/04/2021

អបអរសាទរ​ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
ថ្ងៃសុក្រ​ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១

Photos from Camdigit's post 26/04/2021

English Below:
ការចាប់ផ្តើមអាជីវម្មថ្មីកំពុងកើតជាច្រើនគួរកត់សម្គាល់ ប្រសិនបើអ្នកមានកំពុងមានគំនិតក្នុងការដោះស្រាយបញ្ហា ឬគំរូអាជីវកម្ម​ខាងក្រោមនេះជា Startup community មួយចំនួនដែលអាចផ្តល់ឱកាសសម្រាប់ការស្វែងយល់ នឹងរៀនសូត្របន្ថែមពីការចាប់ផ្តើម និងអាចជួបអ្នកវិនិយោគទិនផងដែរ។

ស្វែងរកព័ត៌មានបន្ថែម៖
📌impacthubpp
📌Angkor 500
📌Techo Startup Center
📌Khmer Enterprise - សហគ្រិនខ្មែរ
📌Cambodia Investor Club

Many start-ups are emerging remarkably, if you are thinking of solving a problem or business model, here are some startup communities that can provide opportunities for exploring and learning more about starting and meeting investors too.

Find out more:
📌impacthubpp
📌Angkor 500
📌Techo Startup Center
📌Khmer Enterprise - សហគ្រិនខ្មែរ
📌Cambodia Investor Club


📍ស្វែងរកព័ត៌មានបច្ចេកវិទ្យា៖ https://camdigit.com/

24/04/2021

📝ឆ្លើយសំណួរដែលពិបាកបំផុតក្នុងលោក ដើម្បីឈ្នះរង្វាន់ធំពានពងមាស🏆។
សំណួរសម្រាប់អ្នកឆ្លាតវៃប្រចាំខែនេះសួរថា តើៗ ពងអាចយកទៅធ្វើម្ហូបបានប៉ុន្មានមុខ?

{ចម្លើយ}
🥚ក. ៣មុខ
🥚ខ. ៥មុខ
🥚គ. ១០មុខ
🥚ឃ. ១០០មុខ

👉លោកអ្នកគ្រាន់តែ comment ចម្លើយដែលលោកអ្នកគិតថាត្រឹមត្រូវ និង mention មិត្តភក្តិចំនួន ៣ នាក់នឹងចែករំលែកជាសាធារណៈ ដើម្បីមានឱកាសឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ!! 😍😍

• រង្វាន់ធំ ពានពងចំនួន១០៖ នឹងផ្ញើរជូនតាមប្រអប់សារសម្រាប់អ្នកឈ្នះ📲😂😂
• រង្វាន់ពងជាច្រើនរង្វាន់អាចទៅបើកបាននៅតូបលក់ពងជិតផ្ទះបំផុត និងអោយលុយគាត់ផង😂😂

• • គណៈកម្មការពងប្រចាំពិភពលោកសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរដោយពុំចាំបាច់ជូនដំណឹងជាមុន។
#3កំុ3ការពារ #នៅផ្ទះកូវីដ

23/04/2021

#ដៃគូប្រកួតពិតប្រាកដរបស់អ្នក
📌លោក Jeff Bezos

•ការពន្យារពេល
•ភាពអាត្មានិយមរបស់អ្នក
•អាហារមិនល្អ
•មិនព្យាយាមស្វែងយល់អ្វីថ្មី
•ខ្វះខាតវិន័យ
•ទម្លាប់មិនល្អរបស់អ្នក
•អាកប្បកិរិយាអវិជ្ជមានរបស់អ្នក
•សង្ស័យលើខ្លួនឯង

🧑‍💻ស្វែងរកព័ត៌មានបច្ចេកវិទ្យា៖ https://camdigit.com/

Photos from Camdigit's post 19/04/2021

📚គេហទំព័ររៀនអនឡាញដោយឥតថ្លៃ!!
🤩ចាំអីទៀត រៀនច្រើន ចេះច្រើន

1-https://www.futurelearn.com/
2-https://freebiesglobal.com/
3-https://www.coursera.org/
4-https://www.khanacademy.org/
5-https://learndigital.withgoogle.com/digitalgarage

🌐ស្វែងរកព័ត៌មានបច្ចេកវិទ្យា៖ https://camdigit.com/

Photos from Camdigit's post 18/04/2021

👉គេហទំព័រដែលអាច​ ទាញយក រូបភាព🖼
👍យកទៅប្រើប្រាស់បានដោយឥតគិតថ្លៃ

📌https://pixabay.com/
📌https://www.pexels.com/
📌https://stocksnap.io/
📌https://pixelmob.co/
📌https://unsplash.com/

🧑‍💻ស្វែងរកព័ត៌មានបច្ចេកវិទ្យា៖ https://camdigit.com/

Photos from Camdigit's post 28/02/2021

Cambodia Social Media use data

25/02/2021

រួមគ្នាបញ្ឈប់កូវិត ១៩
Be safe for you, others.

19/02/2021

ហ្វេសប៊ុកបានរារាំងអ្នកប្រើប្រាស់ជនជាតិអូស្ត្រាលីពីព័ត៌មាននិងខ្លឹមសារពីទីភ្នាក់ងាររដ្ឋាភិបាល ។
អ្នកប្រើប្រាស់ជនជាតិអូស្ត្រាលីភ្ញាក់ឡើង ហើយដឹងថាមិនអាចចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ភ្នាក់ងារព័ត៌មានក្នុងស្រុកនិងអន្តរជាតិ បន្ទាប់ពីហ្វេសប៊ុកឆ្លើយតបទៅនឹងវេទិកាអនុវត្តច្បាប់ដើម្បីបង់ប្រាក់សម្រាប់មាតិកាព័ត៌មានអូស្ត្រាលី ។
Google និង Facebook ឆ្លើយតបវិញថា ច្បាប់បែបនេះមិនឆ្លុះបញ្ចាំងពីការងាររបស់អ៊ីនធឺណិតទេ ហើយដាក់ទោសលើវេទិការបស់ពួកគេដោយយុត្តិធម៍.
រដ្ឋាភិបាលអូស្ត្រាលី បានថ្លែងថា ចាត់វិធានការស្របច្បាប់ ដើម្បីឆ្លងកាត់ការស្របច្បាប់បែបនេះ ដែលត្រូវបានបញ្ចប់ការបន្ទាបខ្លួន នៅថ្ងៃពុធ (17 Sep. P.) កន្លងមក ។
′′ ហ្វេសប៊ុកត្រូវគិតអោយច្បាស់ពីរបៀបដែលនេះ (block access) ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងរដ្ឋមន្រ្តីក្រសួងទំនាក់ទំនង Paul Fletcher និយាយ ។
សេចក្តីថ្លែងការណ៍ហ្វេសប៊ុកនិយាយថា ′′ នៅពេលដែលយើងអស់ជម្រើស យើងព្យាយាមអនុវត្តតាមច្បាប់ដែលមិនអើពើនឹងការពិតដោយទប់ស្កាត់រាល់ខ្លឹមសារព័ត៌មានអូស្ត្រាលីទាំងអស់
ទីភ្នាក់ងារព័ត៌មានអូស្ត្រាលីក៏ត្រូវបានរឹតបន្តឹងពីការចែករំលែកឬបង្ហោះតំណណាមួយនៅលើទំព័រដែលរួមមានភ្នាក់ងារប្រកាសរដ្ឋនិងអ្នកនយោបាយដែលមានអ្នកតាមដានរាប់លាននាក់ ។
Facebook ណែនាំថា ′′ វេទិកាបានជួយទីភ្នាក់ងារព័ត៌មានអូស្ត្រាលីរកចំណូលបានប្រហែល 316 លានដុល្លារកាលពីឆ្នាំមុន ខណៈវេទិកាមានអត្ថប្រយោជន៍ពីព័ត៌មានតិចតួចណាស់
រដ្ឋាភិបាលអូស្ត្រាលីកំពុងជជែកវែកញែកលើប្រធានបទជាថ្មីម្តងទៀតបន្ទាប់ពីឧប្បត្តិហេតុថ្ងៃនេះបង្កើនល្បឿនច្បាប់ថ្មី ។

Photos from Camdigit's post 14/12/2020

វេបសាយ YouTube កំពុងតែ​ DOWN! សូមចាំមួយភ្លែត!

Photos from Camdigit's post 09/11/2020

អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦៧ ទិវាបុណ្យឯករាជ្យជាតិ

30/10/2020

🎉 អបអសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ
🙏🏻សូមជូនពរ ពុកម៉ែបងប្អូន មានសុខភាពល្អ ធ្វើដំណើរកំសាន្ត ប្រកបសុខសុវត្តិភាព គ្រប់ទីកន្លែង

29/10/2020

សូមក្រាបថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីខួបទី ១៦ នៃការយាងគ្រងព្រះរាជ្យសម្បត្តិ។

Photos from Camdigit's post 19/08/2020

មហាសេដ្ឋី5រូប(Top5)ដែលមានទ្រព្យសម្បត្តិច្រេីនជាងគេបំផុតនៅស្រុកខ្មែរក្នុងឆ្នាំ2020ដែលមានស្រ្តី2រូប​ ។​ ពួកគាត់ដេីរតួរយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ​ និង​ បង្កើត​ការងារ​ដល់ប្រជាជនខ្មែររាប់សែននាក់។

ទី1.អ្នកឧកញ៉ា​ គិច​ ម៉េង​ : ម្ចាស់ក្រុមហ៊ុនRoyal Groupដែលក្តោបក្តាប់លេីក្រុមហ៊ុនធំៗជាច្រេីនដូចជា​ ផ្នែកទូគមនាគមន៍​ ប្រព័ន្ធ​ដឹកជញ្ជួន​ ថាមពល​ ប្រព័ន្ធផ្សព្វផ្សាយ​ ធនាគារ​ និង​ ហិរញ្ញវត្ថុ​ ធានារាប់រង​ សណ្ធាគារ​ និង​ ​រមណីយដ្ឋាន​ អចលនទ្រព្យ​ ការអប់រំ​ ពាណិជ្ជកម្ម​ និង​ កសិកម្ម។ លោកជាមហាសេដ្ឋីខ្មែរមួយរូបដែលចាត់ចូលជាមហាសេដ្ឋីលំដាប់អាស៊ាន​ ។ ទ្រព្យសម្បត្តិ​លោកកេីនជិតដល់2ពាន់លានដុល្លារអាមេរិក​។

ទី2.អ្នកឧកញ៉ា​ ពុង​ ខៀវសែ​: ម្ចាស់ធនាគារCanadia Bank​ និង​ ក្រុមហ៊ុន​ហ៊ុនយក្ស OCICដែលវិនិយោគលេីវិស័យអចលនទ្រព្យដែលមានគម្រោងធំៗ​ និង​ អគារពាណិជ្ជកម្ម​ រួមមា​ន ទីក្រុង​រណបកោះពេជ្រ​ ទីក្រុង​រណបជ្រោយចង្វា​ គម្រោងOlympia City បុរីទន្លេបាសាក់​ Botanic Garden ផ្សារទំនើប​ធំៗ​ គម្រោងខុនដូរ​ជាច្រេីនកន្លែង​ និង​ ព្រលានយន្តហោះភ្នំពេញថ្មីនៅេខត្តកណា្តល។

ទី3.លោកជំទាវឧកញ្ញា​ ភាព​ ហៀក: ម្ចាស់ក្រុមហ៊ុនChip Mong Groupដែលនរណាក៏ស្គាល់ថាជាក្រុមហ៊ុនយក្សដែលក្តោបក្តាប់លេីក្រុមហ៊ុនធំៗជាច្រេីនដូចជា​ អចលនទ្រព្យ​ រោងចក្រចំណីអាហារ​ ភេសជ្ជៈ​ ស្រាបៀរ​ រោងចក្រស៊ីម៉ង​ រោងចក្រផលិតគ្រឿងសំណង់​ ធនាគារ​ ផ្នែកឌីសាញសំណង់អគារ​ និង​ ការនាំចូលទំនិញពីក្រៅប្រទេស។

ទី4.ជំទាវ លឹម ឈីវហូ​: ម្ចាស់ក្រុមហ៊ុនAtwood Import Export Co ដែលវិនិយោគលេីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​ និង​ ប៉ោយប៉ែត​ដែលផ្តល់ការងារដល់ប្រជាជនខ្មែររាប់មុឺននាក់​ និង​ការនាំចេញនាំចូលយីហោស្រាល្បីៗលំដាប់ពិភពលោកចូលទីផ្សារប្រទេសកម្ពុជាដូចជា​ Johnnie Walker Hennessy Kickapoo Joy Juice និង​ Corona​ ហេីយក៏មានគ្រប់គ្រងលេីសាលាលំដាប់អន្តរជាតិមួយចំនួនក្នុងស្រុកខ្មែរ​ និង​ អគារពាណិជ្ជកម្ម​ ។ មិនត្រឹមតែស្រុកខ្មែរ​ ក្រុមហ៊ុន​Attwoodក៏មានភាគហ៊ុនមួយចំនួននៅប្រទេសឡាវផងដែរ​ ។

ទី5.អ្នកឧកញ៉ា​ លី​ យ៉ុង​ផាត់​: ម្ចាស់ក្រុមហ៊ុនL.Y.P Group។ លោកជាអ្នកកេីតនៅខត្តកោះកុង​ ដែលលោកមានរហ័សនាម​ ស្តេចកោះកុង​ ។ ក្រុមហ៊ុន​លោកវិនិយោគលេី​ ផ្នែកសណ្ឋាគារ​ និង​ រមណីយដ្ឋាន​ ហេីយក៏ជាក្រុមហ៊ុនសាងសង់ដ៏ធំ​ រួមទាំងផ្គត់ផ្គង់បណ្តាញទឹក​ និង​ អគ្គីសនីក្នុងខេត្តកោះ​កុង​ និង​ ឧត្តមានជ័យ​។ ថ្មីៗនេះ​ ក្រុមហ៊ុន​ក៏មានរោងចក្រស្ករសដែលមានតម្លៃ200លានដុល្លារ​អាមេរិច​នៅខេត្តកំពង់ស្ពឺ​ និង​ ចម្ការកៅស៊ូ​នៅខេត្តត្បូងឃ្មុំ​ ហេីយនិង​ គម្រោងទីក្រុងរណបថ្មី​ សួរកំសាន្តដូចជា​ សួរទឹក​ សួរសត្វនៅភ្នំពេញ​(PP Safari) រួមទាំងផ្សារទំនេីបនៅតំបន់សែនសុខ​ដូចជា​ (ផ្សារម៉ាក្រូ) និង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​(PNN)ជាដេីម​ ។

​ប្រសិនមិនមានបុគ្គល5រូបនេះ​ គឺសេដ្ឋកិច្ចកម្ពុជានឹងមានបញ្ហា​ និង​ មនុស្សរាប់សែននាក់នឹងបាត់បង់ការងារ​ តែបេីគ្មានអ្នកលក់Onlineដែលបំពុលសង្គមសព្វថ្ងៃ​ នោះស្រុកខ្មែរនឹងប្រសេីរជាងមុន​ ។

បុគ្គល​ទាំង5ខាងលេី​ ប្រហែលអ្នកទាំងអស់គ្នាមិនដែលឃេីញនៅក្នុងបណ្តាញសង្គមFacebookឡេីយ​ ហេីយមួួយទៀតស្រ្តីខ្មែរពិតជាខ្លាំងដែលបានក្លាយមហាសេដ្ឋីនីក្នុងចំណោមអ្នកមានជាងគេបំផុត5រូបក្នុងស្រុកខ្មែរ។



https://www.africatrendy.com/top-10-richest-people-in-cambodia-in-2020-and-their-source-of-wealth/8/

Mobile uploads 11/08/2020

http://cdcmoh.gov.kh/

ចូលរួមបន្តការការពារអនាម័យ ពាក់ម៉ាស់ លាងដៃ នឹងរក្សាគំលាតសង្គមផងដែរ។​ ការចូលរួមជាចំណែកចូលរួមទប់ស្កាត់ Covid-19។

22/05/2020

នៅពេលថ្មីៗនេះមានហ្គេមមួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងហ្គេមផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទហ្គេម និងមានកាចែករំលែកបន្ត ដោយអ្នកលេងហ្គេមនេះបានប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា៖ ហ្គេមនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី Facebook លេងកំសាន្ត ហើយអ្នកបង្កើតហ្គេមប្រភេទ Instant Game ដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។

ដេីម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម អ្នកលេងហ្គេមទាំងអស់ គួរបញ្ឈប់នូវសកម្មភាពខាងលើ ជាបន្ទាន់ ។

ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទហ្គេមនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

- នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា "…"
- ជ្រើសរើសយក "Find Support or Report Post"
- ជ្រើសរើសយក "Spam" -> "Next" -> "Done"

បើអ្នកបានលេងហ្គេមនេះ អាចចូលទៅលុបវាបាន តាមរយ:៖
- ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games
- ធ្វើការ Remove ប្រភេទហ្គេមដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)។

credit: នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ Department of IT, Ministry of Interior

20/05/2020

ហេតុផល ១៦ យ៉ាងដែលធ្វើឱ្យបុគ្គលិកលាឈប់ពីការងារ
១)-បុគ្គលិកត្រូវការលុយ
២)-កន្លែងការងារមិនបានផ្តល់ឱកាសសម្រាប់ផ្តល់ចំណេះដឹង និងការអភិវឌ្ឍជំនាញ
៣)-ការងារទាប ឬខ្ពស់ជាងសមត្ថភាពរបស់បុគ្គលិក
៤)-ខ្វះការសហការនៅក្នុងក្រុមហ៊ុន
៥)-បុគ្គលិកមានអារម្មណ៍ថា ខ្លួនមិនត្រូវបានផ្តល់តម្លៃពីថ្នាក់លើ
៦)-ធ្វើការបន្ថែមម៉ោងច្រើនហួសហេតុពេក
៧)-បុគ្គលិកយល់មិនច្បាស់ពីបេសកកម្មរបស់ក្រុមហ៊ុន
៨)-ការប្រគល់ការងារឲ្យបុគ្គលិកច្រើនហួសប្រមាណ
៩)-ធ្វើខ្លួនជាអ្នកដែលចេះគ្រប់សព្វ
១០)-មិនខ្វល់អំពីជីវិតផ្ទាល់ខ្លួនរបស់បុគ្គលិក
១១)-មិនមានការលើកទឹកចិត្តដល់បុគ្គលិកពេលដែលពួកគេសមនឹងទទួលបាន
១២)-មិនបានផ្តល់ជាមតិស្ថាបនា និងបទពិសោធន៍ការងារដល់បុគ្គលិក
១៣)-ស្ថាប័នគិតថាមិនខ្វះទេបុគ្គលិក រើសចូលពេលណាក៏បាន
១៤)-មិនមានរចនាសម្ព័ន្ធការងារច្បាស់លាស់ សាំញាំ
១៥)-ថៅកែមិនចេះតែតាំងខ្លួនធ្វើចេះមិនឱ្យតម្លៃអ្នកមានសញ្ញាបត្រ
១៦)-ការសន្យាខ្យល់របស់អ្នកអ្នកគ្រប់គ្រង
ទីណាមានសម្ពាធខ្លាំង ទីនោះនឹងមានតែបុគ្គលិកធ្វើការដើម្បីលុយ និង ស្វែងរកឱកាសល្អដើម្បីចាកចេញ ។
បើបុគ្គលិកក្នុងស្ថាបនមួយសុំឈប់ច្រើន ទី១គេត្រូវមើល
ទម្រង់ការងារ និង ថ្នាក់ដឹកនាំ ។
ធ្វើមនុស្សត្រូវចេះយល់ពីគ្នា និងគោរពគ្នា 🙏🙏🙏

Credit: TV Amazing

17/05/2020

For IOS Device Get In Touch With Camdigit.
🌐 https://camdigit.com

17/05/2020

For Android Phone Get In Touch With Camdigit.
🌐 https://camdigit.com

16/05/2020

យុទ្ធសាស្រ្ដក្នុងការកំណត់គោលដៅមុនពេលចាប់ផ្ដើមដំណើរការទីផ្សារក្នុង page លើប្រធានបទ “៤ ជំហានចាំបាច់សម្រាប់ប្រតិបត្ដិការយុទ្ធសាស្រ្ដទីផ្សារក្នុង Facebook សម្រាប់អាជីវកម្ម”ដែលលើកនិយាយពីបួនចំណុចសំខាន់ៗដូចជា ការកំណត់គោលដៅទីផ្សារច្បាស់លាស់ ការស្រាវជ្រាវ ការអភិវឌ្ឍដំណើរ​ page និងការវិភាគលើលទ្ធផល។ ទាំងអស់នេះសុទ្ធសឹងតែជាចំណុចដែលមិនអាចមើលរម្លងបាន ហើយសម្រាប់ថ្ងៃនេះផងដែរ យើងនឹងបកស្រាយលំអិតអំពីការកំណត់គោលដៅក្នុងទីផ្សារឱ្យបានច្បាស់លាស់។ យើងបានបញ្ជាក់រួចមកហើយថា អ្វីគ្រប់យ៉ាង ជាពិសេសយុទ្ធសាស្រ្ដត្រូវតែចាប់ផ្ដើមជាមួយគោលដៅច្បាស់លាស់។ បើអ្នកចង់បើកដំណើរការយុទ្ធសាស្រ្ដទីផ្សារក្នុង page សំណួរសួរថា តើអ្នកចង់បានអ្វីពីវា? ចង់ឱ្យគេស្គាល់ពីម៉ាកយីហោ ឬចង់ផ្សព្វផ្សាយលក់ផលិតផល? ការកំណត់គោលដៅច្បាស់លាស់វាមានភាពងាយស្រួលដើម្បីបាញ់ឱ្យចំអតិថិជន និងងាយស្រួលក្នុងការវាយតម្លៃ។ ខាងក្រោមនេះ ជាចំណុចមួយចំនួននៃគោលដៅទីផ្សារតាម page
បង្កើនការស្គាល់ពីម៉ាកយីហោ៖
1️⃣ចំពោះចំណុចនេះយើងផ្ដោតសំខាន់ក្នុងទីផ្សារផ្សព្វផ្សាយឱ្យគេស្គាល់ពីអាជីវកម្មរបស់អ្នក (Public Relation) ទៅដល់អ្នកប្រើប្រាស់ Facebook ទាំងអស់។ ចំណុចនេះវាពិបាកបន្ដិចដើម្បីវាស់វែងឱ្យដឹងជាក់លាក់ថា នរណាពិតជាស្គាល់អាជីវកម្មរបស់អ្នក តែយើងស្មានទៅតាមចំនួន Like Page ក្នុងរយៈពេលជាក់លាក់ណាមួួយដែលយើងបានធ្វើការផ្សព្វផ្សាយ។ (ឧ. គោលដៅរបស់អ្នក គឺចង់បាន Like Page 300 ក្នុងរយៈពេល ២​ ខែ)

2️⃣បង្កើត និងបង្កើនទំនុកចិត្ដ៖ នេះជាគោលបំណងក្នុងការផ្សព្វផ្សាយពីសមិទ្ធផល ឬ ការនិយាយល្អពីអតិថិជនរបស់អ្នកទៅកាន់សាធារណដើម្បីបង្ហាញថា យើងជាក្រុមហ៊ុនដែលមានការគាំទ្រខ្លាំង និងមានទំនុកខ្ពស់ពីសំណាក់អតិថិជន។

3️⃣បង្ហាញអំពីវិសាលភាព និងចំណេះដឹងក្នុងអាជីវកម្មរបស់អ្នក៖ Facebook ជាកន្លែងដ៏មានឥទ្ធិពលបំផុតដើម្បីផ្សព្វផ្សាយពីការងារដែលអ្នកបានធ្វើកន្លងមក ជាពិសេសចំណេះដឹង ឬយុទ្ធសាស្រ្ដល្អៗក្នុងអាជីវកម្មរបស់អ្នកដែលបានធ្វើឱ្យអ្នកទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃ។

4️⃣ផ្សព្វផ្សាយការលក់៖ នេះជាគោលដៅចុងក្រោយក្នុងអាជីវកម្ម គឺលក់ផលិត ឬសេវាកម្មដើម្បីទទួលបានប្រាក់ចំណេញ។ ការផ្សព្វផ្សាយលក់ដោយផ្ទាល់ក្នុង Facebook វាពិតជាមានការប្រកួតប្រជែងខ្លាំងមែនទែន ព្រោះថាមានគេផ្សព្វផ្សាយលក់ផលិតផល ឬសេវាកម្មដូចអ្នកជាច្រើន។ ហើយដើម្បីយកឈ្នះអ្នកមិនត្រូវបើយុទ្ធសាស្រ្ដបញ្ចុះតម្លៃហួសហេតុពេកនោះទេ។ ផ្ទុយទៅវិញអ្នកត្រូវពង្រឹងចំណុចបីខាងជាមុនសិន។
#យុទ្ធសាស្រ្តទីផ្សារFacebook

15/05/2020

តើ Facebook Blueprint គឺជាអ្វី?ហេតុអ្វីយើងត្រូវយល់ដឹងអំពី Facebook Blueprint?
ដើម្បីផ្តល់ជូននូវភាពងាយស្រួល និងចំណេះដឹងកាន់តែទូលំទូលាយអំពីកម្មវិធី និងសេវាកម្មរបស់ខ្លួនទៅដល់អ្នកប្រើប្រាស់គ្រប់កម្រិត ក្រុមហ៊ុន Facebook បានបង្កើតនូវគេហទំព័រមួយដែលមានឈ្មោះថា Facebook Blueprint ។ វាជាគេហទំព័រមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀនពីសេចក្ដីណែនាំ និងយុទ្ធសាស្រ្ដក្នុងការប្រើប្រាស់កម្មវិធី Facebook, Messenger, និង Instagram ប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។ពិតណាស់ថាមនុស្សគ្រប់គ្នាសុទ្ធតែចេះប្រើ Facebook ទាំងអស់គ្នា។ តែទោះបីជាយ៉ាងណាក៏ដោយ Facebook Blueprint នៅតែមានអ្វីពិសេសដែលត្រូវយល់ដឹងសម្រាប់ប្រភេទអ្នកប្រើប្រាស់ដូចជា៖
១. អ្នកប្រើប្រាស់ទូទៅ
សម្រាប់អ្នកប្រើប្រាស់ Facebook ទូទៅ អាចសិក្សាពី Facebook Blueprint ដើម្បីរៀបចំគណនីផ្ទាល់ខ្លួនឱ្យមានសុវត្ថិភាព មិនឱ្យគេលួចគណនីបាន និងអំពីលក្ខណៈមួយចំនួនក្នុងការប្រើប្រាស់ប្រចាំថ្ងៃដូចជា ការផុសរូប ផុសវីឌីអូ Live វីឌីដូ ជាដើម។
២. អ្នកប្រើប្រាស់ផេក (Page) សម្រាប់លក់អនឡាញ
Facebook Blueprint គឺពិតជាមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ page ដើម្បីលក់ផលិតផលតាមអនឡាញជាលក្ខណៈតូច ឬមធ្យម។ ដោយលោកអ្នកអាចសិក្សាអំពីការបង្កើត និងរៀបចំផេកឱ្យមានលក្ខណៈស្ដង់ដារដើម្បីទទួលបានការចាប់អារម្មណ៍ និងទំនុកចិត្ដពីអតិថិជនកាន់តែច្រើន ក៏ដូចជាការកំណត់អំពីអតិថិជនគោលដៅជាដើម។
៣.​​ អ្នកប្រើប្រាស់ page ដើម្បីផ្សព្វផ្សាយអាជីវកម្ម
សម្រាប់អាជីវករដែលមានមុខជំនួញផ្ទាល់ខ្លួនកម្រិតមធ្យមក្ដី ឬ ធំក្ដី ការសិក្សាអំពី Facebook Blueprint ជារឿងដែលមិនអាចអាក់ខានបាន ព្រោះដើម្បីធ្វើឱ្យការផ្សព្វផ្សាយពាណិជ្ជកម្មអំពីម៉ាក់យីហោ ផលិតផល ឬ សេវាកម្មឱ្យត្រូវគោលដៅ ចំណាយថវិការតិច ចំណេញពេលវេលា ទទួលបានលទ្ធផលច្រើន​ ហើយនិងអាចជៀសបញ្ហា Facebook បិទគណនីក្នុងការផ្សព្វផ្សាយ។
៤. អ្នកបង្កើតយុទ្ធសាស្រ្ដទីផ្សារ Facebook
សម្រាប់អ្នកដែលមានតួនាទីជាអ្នកបង្កើតយុទ្ធសាស្រ្ដទីផ្សារតាម Facebook ការសិក្សាបានស៊ីជម្រៅអំពី Facebook Blueprint ដូចជាយុទ្ធសាស្រ្ដក្នុងការផ្សព្វផ្សាយ ស្វែងយល់ពីប្រភេទអតិថិជន ក៏ដូចជាដំណើរនៃការផ្សព្វផ្សាយពាណិជ្ជកម្ម ជាកត្ដាសំខាន់ដែលត្រូវយល់ដឹង និង អនុវត្ត។ការសិក្សាអំពី Facebook Blueprint ធ្វើឱ្យលោកអ្នកដឹងពីកម្រិតនៃការយល់ដឹងអំពីការប្រើប្រាស់ផ្ទាល់​ក៏ដូចជាគំនិតទូទៅក្នុងការបង្កើតយុទ្ធសាស្រ្ដទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

07/05/2020

Facebook Business Manager ជួយអ្នកផ្សាយពាណិជ្ជកម្មបញ្ចូលការខិតខំប្រឹងប្រែងរបស់ទីផ្សារហ្វេសប៊ុកឆ្លងកាត់មុខជំនួញរបស់ពួកគេនិងជាមួយដៃគូខាងក្រៅ។ អ្នកអាចប្រើទម្រង់នេះដោយឥតគិតថ្លៃដើម្បី៖

ដំណើរការនិងតាមដានការផ្សាយពាណិជ្ជកម្មរបស់អ្នក
គ្រប់គ្រងទំព័រនិងគណនីផ្សាយពាណិជ្ជកម្មរបស់អ្នក
ដាក់ទីភ្នាក់ងារឬដៃគូទីផ្សារដើម្បីជួយគ្រប់គ្រងអាជីវកម្មរបស់អ្នក


រក្សាការងារនិងជីវិតផ្ទាល់ខ្លួនដាច់ដោយឡែកពីគ្នា

Facebook Business Manager គឺជាកន្លែងសំខាន់ដើម្បីគ្រប់គ្រងអាជីវកម្មរបស់អ្នកដាច់ដោយឡែកពីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមិនចាំបាច់ព្រួយបារម្ភពីអាជីវកម្មនិងគណនីផ្ទាល់ខ្លួនរបស់អ្នកទេ។

នរណាៗក៏អាចប្រើ​ Facebook Business Manager បានដែរ

អាជីវកម្មខ្នាតតូចនិងធំប្រើBusiness Manager ដើម្បីរៀបចំងព័ត៌មានអាជីវកម្មរបស់ពួកគេនៅកន្លែងតែមួយ។ អ្នកអាចប្រើកម្មវិធីគ្រប់គ្រងអាជីវកម្មដើម្បីគ្រប់គ្រងហ្វេសប៊ុករបស់អ្នក។

បង្កើតFacebook Business Manager ប្រសិនបើ៖

អាជីវកម្មរបស់អ្នកមានក្រុមទីផ្សារ៖ អ្នកមានមនុស្សច្រើននាក់ដែលធ្វើការលើទីផ្សាររបស់អ្នកឬគ្រប់គ្រងវត្តមានអាជីវកម្ម Facebook ឬ Instagram របស់អ្នក។

អ្នកគ្រប់គ្រងច្រើន៖ អ្នកគ្រប់គ្រង Facebook ឬ Instagram ច្រើនដូចជាទំព័រហ្វេសប៊ុក គណនីផ្សព្វផ្សាយ ឬកម្មវិធី។

អ្នកមានអ្នកលក់៖ អ្នកធ្វើការជាមួយអ្នកលក់ដើម្បីជួយគ្រប់គ្រងទំព័រឬការផ្សាយពាណិជ្ជកម្មរបស់អ្នកប៉ុន្តែចង់អោយអាជីវកម្មរបស់អ្នកមានសិទ្ធម្ចាស់ការត្រឹមត្រូវ។

អ្នកចង់អោយអាជីវកម្មរបស់អ្នករីកចម្រើន៖ អ្នកចង់ស្នើសុំចូលទៅកាន់ទំព័រផ្សេងទៀត គណនីផ្សាយពាណិជ្ជកម្ម និងកម្មវិធី ឬចែករំលែកជាមួយភ្នាក់ងារផ្សេងទៀត។

អ្នកចង់រក្សាសុវត្ថិភាពអាជីវកម្មរបស់អ្នក៖ Facebook Business Manager មានការឧបករណ៍ការពារថ្មីដើម្បីជួយអ្នករក្សាការគ្រប់គ្រងព័ត៌មានបស់អ្នក។

07/05/2020

តើអ្វីជា “Omnichannel” ? តើវាមានសារៈសំខាន់ក្នុងការបង្កើតបទពិសោធន៍ ដែលអតិថិជនពេញចិត្តយ៉ាងដូចម្តេច?

បច្ចុប្បន្ន ក្នុងប្រព័ន្ធវេបសាយ ពាក្យថា “Omnichannel” ឬ “omni-channel” ឬ “omni channel” ជាយន្តការមួយកំពុងមានការពេញនិយមប្រើប្រាស់ដោយបណ្តាអាជីវកម្ម ឬស្ថាប័ន ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវជម្រើសក្នុងការទំនាក់ទំនង និងការទទួលសេវាកម្ម។

“Omni” មកពីពាក្យថា “Omnis” មានន័យថា ទាំងអស់ (All) ឬ សកល (universal)។ ពាក្យ “Omnichannel” អាចមានអត្ថន័យប្រហាកប្រហែលគ្នានឹងពាក្យ “multichannel” មានន័យថា ច្រើន (multiple or many) + “crosschannel” មានន័យថា ឆ្លងកាត់គ្នា ឬប្រទាក់គ្នា (to go accross) ដូច្នេះ យើងអាចនិយាយថា “Omnichannel” មានន័យថា មាន Channel ច្រើនដែលឆ្លងកាត់គ្នា ឬប្រទាក់គ្នា)?

Omnichannel គឺជាការបន្តផ្តល់បទពិសោធន៍ជាក់ស្តែងដល់អតិថិជន ឬអ្នកប្រើប្រាស់ ប៉ុន្តែ អ្វីជាគន្លឹះពីក្រោយពាក្យ សកល (universe)? គន្លឹះដើម្បីឱ្យអតិថិជនអាចទទួលបានបទពិសោធន៍ល្អបំផុត គឺអនុញ្ញាតឱ្យពួកគេអាចគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន បន្ទាប់មកនិតិវិធីក្នុងការទំនាក់ទំនង ឬទទួលសេវាកម្មរបស់ពួកគេ នឹងបង្កើតជាបទពិសោធន៍ថ្មីៗជាច្រើន ។

អ្វីជាលក្ខណៈខុសគ្នារវាង Multichannel និង Omnichannel ?

Multichannel គឺជាអ្វីដែលបណ្តាអាជីវកម្ម ឬស្ថាប័នភាគច្រើនកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ ឧទាហរណ៍ការបង្កើត Channel ជាច្រើនដូចជា វេបសាយ, ទំព័រBlog, ហ្វេសប៊ុក, កម្មវិធីលើទូរសព្ទដៃ និង Twitter ។ល។ ដើម្បីធ្វើទាក់ទាញ និងទំនាក់ទំនងជាមួយអតិថិជន ឬអ្នកប្រើប្រាស់របស់ពួកគេ។ ប៉ុន្តែ ទោះជាបានបង្កើត Channel ជាច្រើន តែវានៅមានលក្ខណៈដាច់ៗពីគ្នា ដែលយើងមិនអាចចាប់យកបទពិសោធន៍ល្អៗ របស់ អតិថិជន ឬអ្នកប្រើប្រាស់ តាមរយៈ Channel នីមួយៗ។

ចំពោះការអនុវត្តតាម Omnichannel វិញមានលក្ខណៈបង្កើតជា Channel ច្រើនដូចគ្នា ប៉ុន្តែ Channel នីមួយៗមានលក្ខណៈប្រទាក់គ្នា ដែលអតិថិជន ឬអ្នកប្រើប្រាស់ ទោះប្រើតាម Channel ណាក៏អាចទាក់ទងមកន្លែងផ្តល់សេវាតែមួយបានដូចគ្នា ហើយយើងអាចចាប់យកបទពិសោធន៍ល្អៗ របស់ អតិថិជន ឬអ្នកប្រើប្រាស់ តាមរយៈ Channel នីមួយៗបាន ឧ. អតិថិជនចូលចិត្ត ប្រើប្រាស់ channel ណា? ទិញទំនិញប្រភេទណា? ពេលណា ? ភាគច្រើនអាយុប៉ុន្មាន? ។ល។

អាជីវកម្មឬស្ថាប័នណា ដែលចេះបកប្រែទិន្នន័យដែលទទួលបានពី Omnichannel និងយល់ពីអតិថិជនបានច្រើនជាងគេគឺជាអ្នកឈ្នះ។ ការសម្រេចចិត្តចុងក្រោយថាត្រូវទិញនោះគឺអតិថិជនពិចារណ៍លើកកត្តា តម្លៃ, ទំនាក់ទំនង, សេវា និងនិរន្តរភាព។

05/05/2020

សូមអនុមោទនា
ពិធីបុណ្យវិសាខបូជា

01/05/2020

អបអរសាទរ ទិវាពលកម្មអន្តរជាតិ

07/04/2020

ជំហានទាំងប្រាំមួយដើម្បីការពារខ្លួនអ្នកកុំឲ្យឆ្លងវីរុសកូរ៉ូណា (កូវីដ-១៩)។

STAY SAFE DURING THE OUTBREAK

Six steps to protect yourself from coronavirus (COVID-19).

Photos from Camdigit's post 06/04/2020

រៀន Free ពី Pluralsight ក្នុងខែមេសានេះ
Free study course throughout the month of April 2020 from Pluralsight.
https://www.pluralsight.com/offer/2020/free-april-month

17/03/2020

💻📱គេហទំព័ររៀនអនឡាញន៍សម្រាប់កម្រិតបឋមនិងមធ្យមសិក្សា។
➡️បញ្ជាក់នេះជាគេហទំព័ររៀនអនឡាញន៍ក្រៅស្រុកនិងជាភាសាអង់គ្លេស!!
🌐https://www.khanacademy.org/
khanacademy គេហទំព័រដែលបានផ្តល់នូវការអនុវត្តន៍លំហាត់,​វីដេអូបង្រៀននិងផ្ទាំងគ្រប់គ្រងការសិក្សាផ្ទាល់ខ្លួនដែលផ្តល់ភាពងាយស្រួលដល់អ្នកសិក្សាឱ្យសិក្សាតាមកម្រិតផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងថ្នាក់និងក្រៅថ្នាក់រៀន។ khanacademy មានវគ្គសិក្សាដូចជា គណិតវិទ្យា,វិទ្យាសាស្ត្រ, កម្មវិធីកុំព្យូទ័រ, ប្រវត្តិសាស្រ្ត, សិល្បៈ សេដ្ឋកិច្ចនិងអ្វីៗជាច្រើនទៀត។
🌐https://alison.com/
Alisonជាវេទិការៀនអនឡាញន៍ឥតគិតថ្លៃធំមួយនៅលើពិភពលោកសម្រាប់ការអប់រំនិងបណ្តុះបណ្តាលជំនាញ។ វាគឺជាសហគ្រាសសង្គមមិនដើម្បីរកប្រាក់ចំណេញដែលបានបង្កើតឡើងដើម្បីធ្វើឱ្យវាអាចធ្វើទៅបានសម្រាប់អ្នកណាម្នាក់សិក្សាអ្វីៗនៅគ្រប់ទីកន្លែងគ្រប់ពេលវេលាដោយឥតគិតថ្លៃតាមអ៊ិនធរណេតក្នុងកម្រិតមុខវិជ្ជាណាមួយ។ គេហទំព័រនេះអាចកម្រិតខ្ពស់បន្តិចតែក៏មានវគ្គសម្រាប់កម្រិតមធ្យមផងដែរ។
🌐https://ed.ted.com/
TED-Ed មានវីដេអូល្អៗដែលចែករំលែកពីគ្រូជាច្រើន សម្រាប់ស្តាប់បន្ថែមដើម្បីបង្កើនគំនិតនិងចំណេះដឹង។
🌐https://pbskids.org/
PBS Kids គឺជា American digital broadcast និង online television network​ មួយសម្រាប់ក្មេងៗជាការកំសាន្តបែបចំណេះដឹង។

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Address


St 271
Phnom Penh
12000

Other News & Media Websites in Phnom Penh (show all)
Southeast Asia Globe Southeast Asia Globe
No. 6A, Street 294
Phnom Penh, 12301

Southeast Asia Globe is a member-supported media platform producing in-depth and independent journali

TNM TV Online TNM TV Online
Phnom Penh, 12102

TNM is the best media first online in Cambodia

Heng Chetra Heng Chetra
Phnom Penh

Sport, Traveling, Adventure, Education, Lifestyle 🌿🌸

Top kh Top kh
Street166 Khan Chamkamorn
Phnom Penh, 12300

Follow For More🤍

Clue Syndrome I Clue Syndrome I
Sangkat Smach Meanchey, Khemarak Phoumin City
Phnom Penh, NA

Clue Syndrome I

Phnom Penh Daily Phnom Penh Daily
#1724E, Street 5, Phsar Toch Village, Sangkat Toul Sangke 1, Khan Russey Keo
Phnom Penh, 1207

ភ្នំពេញដេលី , Phnom Penh Daily ផ្តល់ជូននូវព័ត៌មានជាតិ និង អន្តរជាតិប្រចាំថ្ងៃ 088 97 00 668

Mobile Tech Press ម៉ូបាលថិចប្រេស Mobile Tech Press ម៉ូបាលថិចប្រេស
111
Phnom Penh, 12254

MobileTech Press យើងផ្ដល់ព័ត៌មានអនាគតនៃបច្ចេ?

The Cambodia Morning Post The Cambodia Morning Post
Phumi Sngoun Pech , Sangkat Kantouk , Khan Kamboul
Phnom Penh, 855

For everyone

SBL POST SBL POST
55DE3 , 134 , Monorum, 7Makara
Phnom Penh, 1437

ព័ត៌មានពិត និងច្បាស់លាស់

CNM TVNews 01 CNM TVNews 01
ភូមិពោធិមង្គល ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
Phnom Penh, 12000

ព័ត៌មានពិតក្នុងដៃលោកអ្នក

ឈៀន លក្ខិណា - Chhien Leakhana ឈៀន លក្ខិណា - Chhien Leakhana
Phnom Penh, 12345

I will share you with my experience.