Kamnob

It also provides the smart tips and key ideas that can apply in real life. Save Your Time, Less Your Expense and Gain More Knowledge

Kamnob is a new book summary platform which is focusing on Leadership, Entrepreneurship, Innovation, Personal Growth & Career, Sale, Marketing, Economics, Relationship and so on.

09/11/2020

សៀវភៅ ធ្វើការជាមួយបញ្ញាគ្រប់គ្រងអារម្មណ៍ នេះ គឺជាវណ្ណកម្មដ៏ល្អឯកមួយដែលមានការស្រាវជ្រាវយ៉ាងទូលំទូលាយ សរសេរយ៉ាងល្អិតល្អន់ និងពោរពេញទៅដោយព័ត៌មានគួរឱ្យចាប់អារម្មណ៍ដែលសុទ្ធតែដកស្រង់ចេញពីបទពិសោធន៍ជាក់ស្តែងក្នុងពិភពអាជីវកម្ម។
នេះគឺជាសៀវភៅដែលនាយកប្រតិបត្ដិ ឬប្រធានក្រុមហ៊ុន និងថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់មិនគួរមើលរំលងទេ។
#ឧត្តមានុវត្តន៍
ទោះបីជាស្ទើរតែរាល់កម្មវិធីអភិវឌ្ឍន៍សម្រាប់បញ្ញាគ្រប់គ្រងអារម្មណ៍ទាំងអស់ ដែលយ៉ាងហោចណាស់ក៏មានរាប់បញ្ចូលនូវធាតុ “ឧត្តមានុវត្តន៍” (ឬបទពិសោធន៍អនុវត្តដែលល្អបំផុត) ទាំងនេះដែរនោះ មែនក៏ដោយ ក៏លទ្ធផលជាផ្លែផ្កាធំបំផុតរបស់វា គឺបានមកពីការបន្ថែមសក្តានុពល នៅពេលដែលប្រើវារួមគ្នា។

08/11/2020

#សៀវភៅ_រកប្រាក់ចំណេញតាមប្រព័ន្ធអនឡាញ
យុទ្ធសាស្រ្តចាប់យកវិស័យពាណិជ្ជកម្មអនឡាញដែលរកបានប្រាក់ចំណូលខ្ពស់
#និពន្ធដោយ៖ លោក Peter S. Cohan
#សង្ខេបអត្ថបទដោយ៖

តួលេខទាំងនេះ មិនចេះកុហកទេ។ មានពាណិជ្ជកម្មអនឡាញ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៧៤ ពាន់លានដុល្លារ បានដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៩៨ ដែលជាតួលេខដែលអ្នកជំនាញជាច្រើនរំពឹងថា វានឹងកើនឡើងដល់ទៅ ១,២ លានលានដុល្លារនៅឆ្នាំ ២០០២។ ទោះជាមានការប៉ាន់ស្មានទុកមុនដ៏ពូកែដូច្នេះមែនក៏ដោយ ក៏មានអ្នកគ្រប់គ្រងជាច្រើន មានទំនោរសង្ស័យអំពីតួនាទីពាណិជ្ជកម្មអនឡាញនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់យើង និងអំពីតួនាទីរបស់វា នៅក្នុងវិស័យពាណិជ្ជកម្មអនឡាញនេះផ្ទាល់តែម្តង។
នៅក្នុងសៀវភៅ រកប្រាក់ចំណេញតាមប្រព័ន្ធអនឡាញ៖យុទ្ធសាស្រ្តចាប់យកវិស័យពាណិជ្ជកម្មអនឡាញដែលរកបានប្រាក់ចំណូលខ្ពស់ នេះ លោក ពីទ័រ ខូហែន ( Peter S. Cohan ) ដោះចម្ងល់សម្រាប់ទាំងអ្នកសង្ស័យ និងអ្នកជឿដោយផ្តល់ព័ត៌មានជំនួយ និងល្បិច ជួយឱ្យអ្នកកំណត់មុខសញ្ញាអំពីចំណុចសំខាន់នៃដំណើរការអាជីវកម្មរបស់អ្នក ដែលអាចផ្លាស់ប្តូរដោយបច្ចេកវិទ្យាពាណិជ្ជកម្មអនឡាញ ដើម្បីបង្កើត និងអនុវត្តផែនការទៅធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាធ្វើការឱ្យអ្នក។ ដោយប្រើប្រាស់ក្រុមហ៊ុនមកពីវិស័យផ្សេងៗគ្នាទាំងនេះ ដូចជា អាម៉ាហ្សូន (Amazon.com), មើរីល លីនឆ៍ (Merrill Lynch), មន្ទីរពេទ្យ តូរ៉ូនតូ (Toronto), ហិរញ្ញវត្ថុអូស្តូរៀ (Astoria Financial) និងក្រុមហ៊ុនដទៃ។ លោក កូហែន ( Cohan ) បានដោះស្រាយបញ្ហាទាំងឡាយពាក់ព័ន្ធនឹងប្រធានបទដូចខាងក្រោម និងប្រធានបទជាច្រើនទៀត៖
វិធីកំណត់ និងបង្កើតឱកាសចំណេញខ្ពស់សម្រាប់ពាណិជ្ជកម្មអនឡាញ នៅក្នុងក្រុមហ៊ុនរបស់អ្នក។
• វិធីវាយតម្លៃតម្រូវការទាក់ទងនឹងដំណើរការរបស់អង្គភាពអ្នក ដែលពាណិជ្ជកម្មអនឡាញអាចធ្វើឱ្យប្រសើរឡើង និងរីកចម្រើនជាងមុនបាន។
• វិធីប្រើពាណិជ្ជកម្មអនឡាញដើម្បីបង្កើតអត្ថប្រយោជន៍ប្រកបដោយភាពប្រកួតប្រជែង សម្រាប់ស្ថាប័នអ្នក។
• វិធីធ្វើឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់ ដែលនៅស្ទាក់ស្ទើរ ឱ្យព្រមចូលរួមប្រើយុទ្ធសាស្ត្រ និងអនុវត្តកម្មវិធីបណ្តាញអ៊ិនធើណែត
• វិធីបង្កើតហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មអនឡាញ ចាប់ពីការរចនាទម្រង់ប្រព័ន្ធអនឡាញសម្រាប់ពាណិជ្ជកម្ម ដល់ការវាយតម្លៃអ្នកផ្គត់ផ្គង់ ការចរចារកិច្ចព្រមព្រៀង និងការគ្រប់គ្រងការអនុវត្ត។
មិនថាអ្នកទើបតែចាប់ផ្តើមជាមួយគេហទំព័រ ឬត្រូវការកែលម្អអ្វីដែលអ្នកមានស្រេចហើយទេ អ្នកទំនងជាប្រឈមនឹងរឿងត្រូវដោះស្រាយបញ្ហាយ៉ាងច្រើនជារៀងរាល់ថ្ងៃ មានតាំងពីការគ្រប់គ្រងគម្រោងពាណិជ្ជកម្មអនឡាញរហូតដល់ដោះស្រាយការទប់ទល់របស់អង្គភាពដើម្បីចៀសវាង ការចាប់ផ្តើមខុស និងដើរខុសផ្លូវទៅរកភាពជោគជ័យនៃជំនួញអនឡាញ ។ ទាំងនេះសុទ្ធសឹងតែជាសំណួរដែលមិនអាចបដិសេធបាន គឺជាប្រភេទសំណួរដែលអ្នកធុរកិច្ចក្នុងវិស័យជំនួញក្នុងឧស្សាហកម្ម និងវិស័យទីផ្សារជាច្រើន កំពុងប្រឹងត្រូវស្រាយជាមួយអ្នក។
ចម្លើយចំពោះសំណួរទាំងនេះ មិនជាពិបាកនឹងរកពេកនោះទេ អ្នកគ្រាន់តែបើកទំព័រមួយទៀត នឹងរកវាឃើញហើយ…

07/11/2020

#សៀវភៅគុណវឌ្ឍន៍អ្នកដឹកនាំ
ការផ្លាស់ប្ដូរសំខាន់ៗទាំង ១១ ចំណុច ដែលអ្នកដឹកនាំគ្រប់រូបត្រូវប្រកាន់ ខ្ជាប់
និពន្ធដោយ៖ លោក John C. Maxwell
សង្ខេបអត្ថបទដោយ៖
សព្វថ្ងៃនេះ អ្វីៗផ្លាស់ប្តូរលឿនណាស់។ ដើម្បីទទួលបានជោគជ័យ អ្នកដឹកនាំត្រូវតែធ្វើអ្វីម្យ៉ាងឱ្យច្រើនជាងការគ្រាន់តែបន្តឱ្យអ្វីៗវាបណ្តោយតាមដំណើរ។ ប្រសិនបើពួកគេមិនមានភាពរហ័សរហួន និងត្រៀមខ្លួនដើម្បីសម្របខ្លួនទេ ពួកគេនឹងមិនអាចរស់បានទេ។ ចំណុចសំខាន់ គឺត្រូវរៀនពីរបៀបដឹកនាំថ្មី។

នៅក្នុងសៀវភៅ គុណវឌ្ឍន៍អ្នកដឹកនាំ - លោក ចនស៊ីម៉ាក់វែល (John C. Maxwell) ជួយអ្នកដឹកនាំឱ្យទទួលបាននូវសមត្ថភាព និងឆន្ទៈក្នុងការផ្លាស់ប្តូរគុណវឌ្ឍន៍នៃភាពជាអ្នកដឹកនាំ ដែលនឹងជួយបង្កើនការរីកចម្រើនរបស់អង្គភាព និងបុគ្គលិកលក្ខណៈរបស់ពួកគេ។ គាត់ធ្វើការបកស្រាយរឿងនេះ ដោយចែកវាជា ១១ គន្លឹះ ដែលអ្នកដឹកនាំត្រូវការដើម្បីជោគជ័យក្នុងអាជីពរបស់ខ្លួន។ គន្លឹះនីមួយៗមានសក្តានុពលក្នុងការផ្លាស់ប្តូរទម្លាប់ដឹកនាំរបស់អ្នកដឹកនាំ បង្កើតភាពជាអ្នកដឹកនាំឡើងសម្រាប់សមិទ្ធផលថ្មី ហើយវានឹងជួយពង្រឹង និងគាំទ្រដល់សមត្ថភាពដឹកនាំរបស់ពួកគេ។

ក្នុងចំណោមគុណវឌ្ឍន៍ដឹកនាំទាំងនោះ មានការផ្លាស់ប្តូរភាពជាអ្នកដឹកនាំធំៗបី ដែលត្រូវអភិវឌ្ឍថ្មី ពោលគឺ ១) ការផ្លាស់ប្តូរការផ្តោតលើគោលដៅ ដោយប្តូរពីរបៀបជាអ្នកដឹកនាំបែបជាអ្នកលេងភ្លេងសូឡូក្នុងវង់តន្ត្រីមួយ ទៅជាអ្នកដឹកនាំបែបជាមេក្រុមប្រគំភ្លេងទាំងមូលវិញ, ២) ផ្លាស់ប្តូរដំណើរការផលិតកម្មពីទម្លាប់បែបឡើងជណ្តើរតាមគេ ទៅជាអ្នកសង់កាំជណ្ដើរឱ្យគេឡើងវិញ, និង ៣) ការផ្លាស់ប្តូរទិសដៅឥទ្ធិពល គឺប្តូរពីបែបការប្រើអំណាចបង្គាប់បញ្ជាគេតាមតួនាទី ទៅជាការប្រើកម្លាំងសីលធម៌វិញ។ គន្លឹះផ្លាស់ប្តូរនីមួយៗតម្រូវឱ្យអ្នកដឹកនាំផ្លាស់ប្តូររបៀបដែលពួកគេគិត របៀបធ្វើ និងចុងក្រោយ គឺផ្លាស់ប្ដូររបៀបដឹកនាំ ទើបពួកគេអាចទទួលបានជោគជ័យនៅក្នុងពិភពលោកដែលកំពុងតែបន្តផ្លាស់ប្តូរឥតឈប់ឈរនេះ។ នៅក្នុងសៀវភៅ គុណវឌ្ឍន៍អ្នកដឹកនាំ ម៉ាក្សវែល នាំផ្លូវលោកអ្នកអានទៅកាន់កម្រិតកំពូលនៃភាពជាអ្នកដឹកនាំដែលលោកអ្នកមិនធ្លាប់បានដឹងពីមុនមក។

07/11/2020

#អត្ថបទដកស្រង់ខ្លះៗចេញពីសៀវភៅ_ភាពជាអ្នកដឹកនាំ_៣៦០_ដឺក្រេ
សូមចងចាំថា អ្នកដឹកនាំប្រកបដោយទស្សនវិស័យតែងចង់ជ្រើសរើសមនុស្ស ដែលមានសមត្ថភាពខ្លាំងជាងខ្លួន។ អ្នកដឹកនាំប្រកបដោយគតិបណ្ឌិតចេះរៀបចំចងក្រងក្រុមដឹកនាំបានល្អ។ អ្នកដឹក នាំដែលជឿជាក់លើខ្លួនឯងចេះយកចិត្តទុកដាក់ជួយអ្នកដទៃឱ្យកាន់តែប្រសើរ។ អ្នកដឹកនាំដែលមានបទពិសោធន៍ចូល ចិត្តស្ដាប់យោបល់ក្រុមការងារ ហើយអ្នកដឹកនាំដ៏មានប្រសិទ្ធភាពយល់ច្បាស់ថា មនុស្សម្នាក់មិនអាចបង្កើតសមិទ្ធផល ធំធេងបានទេ។
សង្ខេបអត្ថបទដោយ៖

06/11/2020

#សៀវភៅ_ធ្វើការជាមួយបញ្ញាគ្រប់គ្រងអារម្មណ៍
និពន្ធដោយ៖ Daniel Goleman
សង្ខេបអត្ថបទដោយ៖
អាថ៌កំបាំងនៃភាពជោគជ័យមិនមែនជាអ្វីដែលគេបានបង្រៀនអ្នកនៅក្នុងសាលារៀននោះទេ។ មិនសំខាន់តែលើឧត្តមភាពនៃការសិក្សា លើសញ្ញាបត្រចេញពីសាលាធុរកិច្ច និងលើជំនាញបច្ចេកទេសច្បាស់លាស់ ឬបទពិសោធន៍ច្រើនឆ្នាំអ្វីច្រើនពេកនោះទេ។ អ្វីដែលបែងចែកគុណផលការងារ ថាមានកម្រិតផ្កាយ ធៀបជាមួយកម្រិតធម្មតា នោះគឺបញ្ញាគ្រប់គ្រងអារម្មណ៍។ បញ្ញាគ្រប់គ្រងអារម្មណ៍ ជាបណ្ដុំនៃចំណេះជំនាញ ដែលនរណាៗក៏អាចទទួលបាន ហើយនៅក្នុងសៀវភៅណែនាំដែលផ្អែកលើបទពិសោធន៍ជាក់ស្តែងនេះ អ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធ លោក ដានីយ៉ែល ហ្គូលមេន បានកំណត់អត្តសញ្ញាណនៃបញ្ញាគ្រប់គ្រងអារម្មណ៍ ដោយពន្យល់ពីសារៈសំខាន់របស់ពួកវា និងបង្ហាញពីរបៀបដែលយើងអាចអភិវឌ្ឍបញ្ញាសម្បទាទាំងនោះ បន្ថែមបាន។

មនុស្សមានឋានៈកាន់តែខ្ពស់ បញ្ញាគ្រប់គ្រងអារម្មណ៍ គឺកាន់តែសំខាន់ចាំបាច់ គឺវាសំខាន់សម្រាប់ភាពជាអ្នកដឹកនាំជោគជ័យ។ ដូចលោក ហ្គូលមេន បានកត់ត្រាទុកអ៊ីចឹង គឺថាវាជាធាតុផ្សំដ៏សំខាន់ សម្រាប់ការឈានទៅរកចំណាត់ថ្នាក់លំដាប់កំពូលក្នុងវិស័យណាមួយបាន សូម្បីតែក្នុងវិស័យអាជីពផ្នែកបច្ចេកវិទ្យាខ្ពស់ៗក៏ដោយ។ ស្ថាប័នដែលរៀនធ្វើប្រតិបត្តិការតាមរបៀបបញ្ញាគ្រប់គ្រងអារម្មណ៍ គឺជាក្រុមហ៊ុនដែលនឹងនៅតែមានសារៈសំខាន់ និងស្វាហាប់ នៅក្នុងទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ និងតទៅអនាគត។

ចេញពីការស្រាវជ្រាវយ៉ាងទូលំទូលាយ សរសេរយ៉ាងល្អិតល្អន់ និងពោរពេញទៅដោយព័ត៌មានគួរឱ្យចាប់អារម្មណ៍ដែលសុទ្ធតែដកស្រង់ចេញពីបទពិសោធន៍ជាក់ស្តែងក្នុងពិភពអាជីវកម្ម សៀវភៅ ធ្វើការជាមួយបញ្ញាគ្រប់គ្រងអារម្មណ៍ នេះ ផ្តល់ជូនដំណឹងល្អដល់និយោជិតដែលកំពុងស្វែងរកការជឿនលឿនបន្ថែមសម្រាប់ខ្លួន និងជាសារដាស់ពញ្ញាក់ស្មារតីបណ្ដាមេដឹកនាំតាមស្ថាប័ន និងសាជីវកម្មនានា។

04/11/2020

សៀវភៅមនុស្សដែលមានឥទ្ធិពល។ អំណាចនៃការផ្ដាស់ប្ដូរអ្វីគ្រប់យ៉ាង។

Photos from Kamnob's post 02/11/2020

Kamnob ចូលរួមបង្កើនចំណេះដឹង ជំនាញ និងពង្រីកសក្ដានុពលក្នុងខ្លួនអ្នកគ្មានដែនកំណត់។

Photos from Kamnob's post 31/10/2020

#តើ_Kamnob_ជាអ្វី? #តើអ្វីទៅជាបេសកកម្មរបស់ពួកយើង?
កំណប់ (Kamnob)៖ ជាប្រភពនៃរបកគំហើញគំនិតថ្មីៗ ពុទ្ធិ និងគតិបណ្ឌិត ព្រមទាំង វិធីសាស្ត្រ និងយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ ផ្អែកតាមបទពិសោធន៍ និងការស្រាវជ្រាវកម្រិតខ្ពស់ពីវិញ្ញូជន និងបុគ្គលឆ្នើមល្បីៗ ពីបណ្តាប្រទេសនានាក្នុងពិភពលោក សម្រាប់ជួយលោកអ្នកទាញយកកំណប់សក្ដានុពលក្នុងខ្លួនលោកអ្នក និងដើម្បីជម្នះរាល់បញ្ហាប្រឈមនានា ទាំងនៅក្នុងកន្លែងធ្វើការ ក្នុងទំនាក់ទំនងការងាររកស៊ី ទំនាក់ទំនងគ្រួសារ និងក្នុងជីវិតផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់លោកអ្នកផ្ទាល់តែម្តង។

29/10/2020

ប៊ីល ហ្គេតស៍ (Bill Gates)
បុរសដែលជាអ្នកមានកំពូលរូបនេះអានសៀវភៅ ៥០ ក្បាលក្នុងមួយឆ្នាំ។ ហ្គេតស៍ បានចែករំលែកថា នៅពេល ដែលគាត់ធ្វើដំណើរទីកន្លែងណាមួយ និងជួបមនុស្សណាម្នាក់ ការអានគឺនៅតែជាមធ្យោបាយដ៏ល្អដែលគាត់បានរៀនអ្វីដែលថ្មីៗ និងធ្វើតេស្ដការយល់ដឹងរបស់គាត់។ គាត់តែងតែយកសៀវភៅ ជាប់ខ្លួនជានិច្ចមិនថាគាត់ទៅទីណាក៏ដោយ។
ប្រែសម្រួលដោយ៖

#ប្រភព៖ Inc.

27/10/2020

#ទម្លាប់អានរបស់អ្នកដឹកនាំជោគជ័យបំផុតដែលអាចផ្លាស់ប្ដូរជីវិតអ្នកដូចគ្នា
#តូនី_រ៉ូប៊ីន ( )
ការអានបានចង្អុលបង្ហាញប្រាប់ លោក តូនី រ៉ូប៊ីន (Tony Robbins) ពីរបៀបដើម្បីកសាងជីវិតឱ្យកាន់តែមានភាពល្អប្រសើរឡើង។
រ៉ូប៊ីន បានធំដឹងក្ដីឡើងជាមួយម្ដាយប្រមឹក និងឪពុកដែលចូលចិត្តប្រើអំពើហិង្សា។ គាត់ចាត់ទុក សៀវភៅគឺបានជួយសង្រ្គោះជីវិតរបស់គាត់ និងបានវិវត្ដខ្លួនគាត់ជាអ្នកដឹកនាំដ៏ល្បីល្បាញដូចសព្វថ្ងៃនេះ។
ការអានបានបញ្ឆះចំណង់ពីខាងក្នុងខ្លួនគាត់។ “ ខ្ញុំបានចូលរៀន វគ្គសិក្សាមួយស្ដីពីការបង្កើនល្បឿន នៃការអាន ហើយខ្ញុំបានអានសៀវភៅអស់ ៧០០ ក្បាលក្នុងរយៈពេល ៧ ឆ្នាំ។ សៀវភៅដែលខ្ញុំបានអានរួម មាន៖ ចិត្ដវិជ្ជា សរីរវិទ្យា និងសៀវភៅដទៃជាច្រើនទៀតដែលបានធ្វើឱ្យជីវិតខ្ញុំមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ”
#ប្រែសម្រួលដោយ៖
#ប្រភព៖ Inc.

26/10/2020

#របៀបដែលបុគ្គលមមាញឹកបំផុតព្យាយាមរកពេលវេលាអានសៀវភៅ
ការអានបានបង្រៀន អ៊ីលុន ម៉ាស៍ (Elon Musk) ដើម្បីបង្កើតគ្រាប់ រ៉កកែត(rocket) ហើយបានចង្អុល បង្ហាញប្រាប់ លោក តូនី រ៉ូប៊ីន (Tony Robbins) ពីរបៀបដើម្បីកសាងជីវិតឱ្យកាន់តែមានភាព ល្អប្រសើរឡើង។
#លោក_វ៉ារិន_ប៊ុយហ្វេត( )
មនុស្សមួយចំនួនបានសួរ លោក វ៉ារិន ប៊ុយហ្វេត អំពីគន្លឹះសំខាន់ៗដើម្បីសម្រេចជោគជ័យ ហើយគាត់បានឆ្លើយថា “ អានសៀវភៅ ៥០០ ទំព័ររៀងរាល់ថ្ងៃ ។ ” នោះហើយវាគឺជារបៀប ដែលចំណេះដឹងដំណើរការ។ វានឹងទទួលបាន ប្រៀបដូចជាការប្រាក់សមាសអីញ្ជឹង។ អ្នកទាំង អស់គ្នាសុទ្ធតែអាចធ្វើវាបានដូចគ្នា ប៉ុន្ដែខ្ញុំធានាអះអាងថា នឹងមិនមានមនុស្សច្រើនទេដែលនឹងធ្វើ វា។
ប៊ុយហ្វេត អានសៀវភៅ ៦០០ ទៅ ១០០០ ទំព័រជាប្រចាំថ្ងៃ ខណៈពេលដែលគាត់បានចាប់ផ្ដើម អាជីពរបស់គាត់ជាវិនិយោគិន។ តើគាត់ធ្វើវាបានយ៉ាងដូចម្ដេច? វាគឺជាអាទិភាពដ៏ខ្ពស់បំផុត មួយ។ គាត់នៅតែអាចលៃទុកពេលវេលាប្រមាណ ៨០ ភាគរយក្នុងមួយថ្ងៃរបស់គាត់ដើម្បីអាន សៀវភៅ។ វាមិនមែនជារឿងចៃដន្យទេដែលគណនេយ្យធនាគាររបស់គាត់មានភាពរឹងមាំខ្លាំង ប្រៀបដូចជាទម្លាប់អានរបស់គាត់អីញ្ចឹង។
លោក ថូម ខូលេយ៍ (Tom Corley) ជាអ្នកនិពន្ធសៀវភៅ “ ទម្លាប់អ្នកមាន : ទម្លាប់ជោគជ័យ ប្រចាំថ្ងៃរបស់អ្នកមាន ។ ” គាត់បានសិក្សាពីសកម្មភាពប្រចាំថ្ងៃរបស់អ្នកមានចំនួន ២៣៣ នាក់ និងអ្នក ក្រចំនួន ១២៨ នាក់ អស់រយៈពេល ៥ ឆ្នាំ។ គាត់បានរកឃើញថា ៦៧ ភាគរយនៃបុគ្គល ដែលជាអ្នកបានចំណាយពេលមើលទូរទស្សន៍តិចជាមួយម៉ោងក្នុងមួយថ្ងៃ។
#ប្រែសម្រួលដោយ៖
ប្រភព៖ Inc.

25/10/2020

រឿងមួយដែលធ្វើឱ្យពួកគេបរាជ័យនោះគឺមិនមានក្ដីសុបិន។

25/10/2020

ទម្លាប់ទាំង ៧ ប្រការរបស់បុគ្គលឆ្នើមក្នុងន័យទូទៅ។

24/10/2020

កំណប់ (Kamnob)៖ ជាប្រភពនៃរបកគំហើញគំនិតថ្មីៗ ពុទ្ធិ និងគតិបណ្ឌិត ព្រមទាំង វិធីសាស្ត្រ និងយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ ផ្អែកតាមបទពិសោធន៍ និងការស្រាវជ្រាវកម្រិតខ្ពស់ពីវិញ្ញូជន និងបុគ្គលឆ្នើមល្បីៗ ពីបណ្តាប្រទេសនានាក្នុងពិភពលោក សម្រាប់ជួយលោកអ្នកទាញយកកំណប់សក្ដានុពលក្នុងខ្លួនលោកអ្នក និងដើម្បីជម្នះរាល់បញ្ហាប្រឈមនានា ទាំងនៅក្នុងកន្លែងធ្វើការ ក្នុងទំនាក់ទំនងការងាររកស៊ី ទំនាក់ទំនងគ្រួសារ និងក្នុងជីវិតផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់លោកអ្នកផ្ទាល់តែម្តង។

18/10/2020

ពួកយើងកំពុងស្វែងរកអ្នកថតសំឡេងទាំងពីរភេទ។ បើលោកអ្នកចាប់ អារម្មណ៍ សូមផ្ញើសារសំឡេងរបស់លោកអ្នកតាមរយៈអ៊ីម៉ែលខាងក្រោម។
អ៊ីម៉ែល: [email protected] / [email protected]
ព័ត៌មានលម្អិត : 096 84 65 506
សូមអរគុណ!

15/10/2020

នៅពេលដែលយើងអានសៀវភៅ វាមិនត្រឹមតែជួយអភវិឌ្ឍអង្គចងចាំ និងការយល់ពីបញ្ហាឬ អារម្មណ៍របស់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជួយឱ្យយើងមានអារម្មណ៍ល្អ និងមានគំនិតវិជ្ជមានច្រើនផងដែរ។ ក្នុងឆ្នាំ ២០០៩ ការសិក្សាមួយរៀបចំឡើងដោយអ្នកវិទ្យាសាស្រ្ដនៅសកលវិទ្យាល័យ Sussex ក្នុងប្រទេសចក្រភពអង់គ្លេសបានបង្ហាញថា ការអានសៀវភៅត្រឹមតែរយៈពេល ៦ នាទីចូលរួមកាត់បន្ថយកម្រិតភាពតានតឹង ឬស្រ្ដេសរបស់មនុស្សបានរហូតដល់ទៅ ៦៨ ភាគរយដែលមានប្រសិទ្ធភាពខ្លាំងជាង ការដើរហាត់ប្រាណ ការទទួលទានកាហ្វេ តែ និងការស្ដាប់ចម្រៀង។
ប្រភព៖
https://www.businessinsider.com/14-reasons-why-reading-is-good-for-your-health-2016-12
https://www.inc.com/christina-desmarais/why-you-should-be-reading-books-every-day-according-to-science.html

13/10/2020

សារជាសំឡេងនៃសៀវភៅទម្លាប់ ៧ ប្រការរបស់បុគ្គលឆ្នើម

13/10/2020

ថាមពលនៃការការគិតដោយមិនបាច់ប្រើការគិត
និពន្ធដោយ៖ Malcolm Gladwel

Blink គឺជាវិធីសាស្ត្រគិតដោយមិនបាច់ប្រឹងគិត។ វា ជារបៀបគិតមួយបែប ដែលមើលទៅហាក់ដូចជាធ្វើឡើងភ្លាមៗ ក្នុងមួយពព្រិចភ្នែក ដែលតាមការពិតទៅ ដែលមើលទៅហាក់ដូចជាមិនសាមញ្ញពេកទេ និងជារបៀបសម្រេចចិត្តភ្លាមៗ ដែលពិបាកនឹងពន្យល់ប្រាប់អ្នកដទៃ។

Blink ធ្វើឱ្យយើងឃើញកាន់តែច្បាស់ថា អ្នកដែលធ្វើការសម្រេចចិត្តដ៏អស្ចារ្យទាំងឡាយ មិនមែនជាអ្នកមានទិន្នន័យច្រើនសម្រាប់វិភាគទេ រឹតតែមិនមែនជាអ្នកដែលចំណាយគិតពិចារណាស៊ីពេល យូរថែមទៀត ក៏ប៉ុន្តែជាអ្នកដែលមានសិល្បៈគិតដ៏ប៉ិនប្រសប់តាមបែប “ជម្រុះគំនិត” ឬ “thin-slicing” ដែលមានន័យថា យើងច្រោះយកតែគោលគំនិតណាដែលសំខាន់ៗ ចេញពីបញ្ហាដ៏ច្រើនលើសលុប យកមកគិត។

ក្នុងសៀវភៅលក់ដាច់បំផុត របស់គាត់ ដែលមានចំណងជើងថា “ចំណុចគន្លឹះ” The Tipping Point អ្នកនិពន្ធ Malcolm Gladwell បានកំណត់ឡើងវិញនូវរបៀបដែលយើងយល់ពីពិភពលោកជុំវិញយើង។ ឥឡូវនេះ នៅក្នុងសៀវភៅ Blink​ គាត់បានធ្វើបដិវត្តន៍នូវរបៀបដែលយើងយល់ពីពិភពលោក តាមរយៈ ការរកមើលការសម្រេចចិត្តរបស់អ្នកជំនាញ ក្នុងវិស័យសារមន្ទីរ វិស័យលក់ដូរ​ កីឡា ជួរកងទ័ព និងក្នុងពិភពដ៏ទំនើប នៃផ្សារមូលបត្ររបស់ New York Mercantile Exchange។

ទាញចេញពីវិទ្យាសាស្រ្តផ្នែកប្រព័ន្ធប្រសាទ និងចិត្តវិទ្យា និងការបង្ហាញភាពឆ្លាតវៃទាំងអស់ដែលបានធ្វើ
ឱ្យសៀវភៅ The Tipping Point ជាវណ្ណកម្មដែលជាប់ថ្នាក់គុណភាពល្អបំផុតមួយ សៀវភៅ Blink ផ្លាស់ប្តូររបៀបនៃការយល់ដឹង ទៅលើរាល់ការសម្រេចចិត្តទាំងអស់របស់អ្នក។

អ្នកនឹងមិនគិតតាមរបៀបដូចដែលអ្នកធ្លាប់គិត​ពីមុនទៀតទេ។

11/10/2020

ក្រុមការងាររបស់ Kamnob បាននិងកំពុងតែរៀបចំសារសៀវភៅជាសំឡេង( Audio book) នៃសេចក្ដីសៀវភៅសង្ខេបជូនលោកអ្នក។
នៅថ្ងៃទី ០១ ខែធ្ន ឆ្នាំ ២០២០ ខាងមុខនេះ យើងនឹងដាក់សៀវភៅសង្ខេប និងសារសៀវភៅជាសំឡេងក្នុងគេហទំព័ររបស់យើងចំនួន ៥០ក្បាលដំបូង សុទ្ធតែសៀវភៅភាពជាអ្នកដឹកនាំ និងអាជីវកម្ម។

10/10/2020

#មនុស្សដែលមានឥទ្ធិពល
អំណាចផ្លាស់ប្ដូរអ្វីគ្រប់យ៉ាង
ដោយ៖
ឃើរី ផាតធើសិន, ចូសេពហ៍ ហ្គ្រេននី, ដេវីដ ​ម៉ាកហ្វីលដ៍, រ៉ន អឹមស៊ីមីលែន និងអាល់ ស្វីតហ៍ឡើ
( Kerry Patterson, Joseph Grenny, David Maxfield, Ron McMillan and Al Switzler)

មិនថាអ្នកជានាយកប្រតិបត្តិក្រុមហ៊ុនមួយរូប ជាឪពុកម្តាយ ឬគ្រាន់តែជាមនុស្សដែលអ្នកចង់ធ្វើឱ្យមានភាពខុសពីគេឯងទេ ក៏អ្នកប្រហែលជាចង់ឱ្យខ្លួនអ្នកមានឥទ្ធិពលកាន់តែច្រើនជាមួយមនុស្សនៅក្នុងជីវិតរបស់អ្នក។ មនុស្សយើងភាគច្រើន បញ្ឈប់ការចង់ផ្លាស់ប្តូររបស់ខ្លួន ព្រោះយើងជឿថាវាពិបាកខ្លាំងពេក ដូចជាជឿថា វាមិនអាចទៅរួចទេជាដើម។ ផ្ទុយទៅវិញ យើងបង្កើតយុទ្ធសាស្ត្រដោះស្រាយស្មុគស្មាញពេក ដែលតាមពិតយើងគួរតែរៀនសូត្រពីចំណុចគន្លឹះ និងបច្ចេកទេសផ្សេងៗរបស់មនុស្សដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ ស្ទើរតែគ្រប់បញ្ហាជ្រៅៗ ពិបាកដោះ និងជំពាក់វាក់វិន ដែលយើងប្រឈមមុខក្នុងជីវិត ដូចជាក្រុមហ៊ុនរកស៊ី និងក្នុងពិភពលោករបស់យើង សុទ្ធតែអាចត្រូវបានដោះស្រាយបាន។

ជាងកន្លះសតវត្សរ៍មកហើយ អ្នកទ្រឹស្តីវិទ្យាសាស្ត្រអំពីឥរិយាបថ និងអ្នកអនុវត្តជាក់ស្តែងមួយចំនួនបានរកឃើញអំណាចដើម្បីផ្លាស់ប្តូរអ្វីៗទាំងអស់។ ទាញចេញពីសម្រង់បទពិសោធន៍របស់អ្នកមានឥទ្ធិពលដែលមានអំណាចខ្ពស់ពីគ្រប់ស្រទាប់ជីវិត យើងអាចរៀនសូត្រពីគ្រប់ជំហាននៃដំណើរការបង្កើតឥទ្ធិពល - រួមទាំងយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់បង្កើតការផ្លាស់ប្តូរឱ្យខាងតែបាន។ អស់រយៈពេលជាច្រើនឆ្នាំនៃការស្រាវជ្រាវ និងការសិក្សាយ៉ាងយកចិត្តទុកដាក់ អ្នកនិពន្ធទាំងនេះ បានបង្កើតគោលការណ៍ និងយុទ្ធសាស្ត្រដ៏មានឥទ្ធិពល ដែលអាចយកមកចែករំលែកបន្តគ្នាបាន ហើយអ្នកផ្សេងទៀតអាចរៀនសូត្រតាមបាន។

09/10/2020

Kamnob គឺជាគេហទំព័រ(Website) និង App សង្ខេបសៀវភៅទាក់ទងនឹងភាពជាអ្នកដឹកនាំ សហគ្រិនភាព នវានុវត្តន៍ យុទ្ធសាស្រ្ដទីផ្សារ ការលក់... ។
នៅថ្ងៃទី0១ ខែធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ យើងនឹងដាក់ សៀវភៅ ៥០ក្បាល រួមទាំងសារសំឡេងដំបូងឱ្យប្រើប្រាស់។ ដោយឡែក ១៥០ ក្បាលដំបូង រួមទាំង Appនៅដើមឆ្នាំ ២០២១។
សូមអរគុណ

08/10/2020

#មាគ៌ាស្ទីវចប
ភាពជាអ្នកដឹកនាំ សម្រាប់មនុស្សជំនាន់ថ្មី

នៅក្នុងសៀវភៅមាគ៌ាស្ទីវចប ( Steve Jobs Way ) លោក Jay Elliot អតីតអនុប្រធាន ជាន់ខ្ពស់របស់ក្រុមហ៊ុន Apple Computer និងជាមិត្តរួមការងារជិតស្និទ្ធរបស់ Steve Jobs នាំអ្នកអានមកយល់ដឹងអំពីប្រវត្តិការងារដ៏អស្ចារ្យរបស់ Steve Jobs ។ ក្រៅពីការចាប់ផ្តើមនៃផលិតផលផ្លាស់ប្តូរហ្គេមដូចជា Apple II និង Macintosh រហូតដល់ការបង្កើតបាន iPod, iPhone, iPad និងផលិតផលជាច្រើនទៀត សេចក្តីសង្ខេបនេះ បង្ហាញ ពីឧទាហរណ៍ជីវិតពិតនៃការប្រកួតប្រជែង និងជ័យជំនះនៃភាពជាអ្នកដឹកនាំរបស់ Jobs ដោយបង្ហាញអ្នកអានពីរបៀបអនុវត្តគោលការណ៍ទាំងនេះ សម្រាប់ជីវិត និងអាជីពរបស់ខ្លួន។
រួមជាមួយបទសម្ភាសន៍ផ្តាច់មុខពីបុគ្គលសំខាន់ៗនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Apple Computer សៀវភៅ Steve Jobs Way ផ្តល់នូវរបកគំហើញដ៏កម្រ និងដែលពិតបំផុត ចំពោះ Steve Jobs ដែលអ្នកមិនអាចរកឃើញបាននៅលើវេទិកា ក្នុងបទបង្ហាញដ៏អស្ចារ្យមួយរបស់គាត់នៅ Macworld ។ សារបណ្ណនេះ ក៏ស្វែងយល់យ៉ាងច្បាស់ផងដែរ អំពីគោលការណ៍នៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំរបស់គាត់។ រាប់ចាប់ពីការប្រជុំបង្កើតផលិតផល ការរចនាបន្ទប់ពិសោធន៍ និងរាប់ទាំងពិភពនៅខាងក្រៅ Silicon Valley អ្នកអាននឹងបានស្គាល់លោក Steve Jobs ពិតប្រាកដ ពោលគឺជា “ក្មេងដ៏មានទេពកោសល្យ” ដែលបានផ្លាស់ប្តូរបច្ចេកវិទ្យា និងវិធីដែលយើងធ្វើការ លេង ប្រើប្រាស់ និងប្រាស្រ័យទាក់ទង ជារៀងរហូត។
សៀវភៅ Steve Jobs Way គឺជាសៀវភៅនិយាយអំពី “របៀបធ្វើឱ្យដូច Steve” ដែលលោកអ្នកអានទន្ទឹងរង់ចាំ។

07/10/2020

#ការបង្កើតសាច់រឿងប្រចាំម៉ាកយីហោ
បញ្ជាក់សាររបស់អ្នកឱ្យច្បាស់ ទើបអតិថិជនស្តាប់
ដោយ ៖ ដូណាល់ មិលល័រ ( Donald Miller)

ជាញឹកញាប់ណាស់ ដែលគេឃើញការខំប្រឹងប្រែងផ្នែកទីផ្សារផ្តល់លទ្ធផលតិចតួច ឬគ្មានលទ្ធផលសោះតែម្តង។ ក្នុងសៀវភៅ ការបង្កើតសាច់រឿងប្រចាំម៉ាកយីហោនេះ អ្នកនិពន្ធសៀវភៅដែលលក់ដាច់បំផុត ដូណាល់ មិលល័រ ( Donald Miller ) ផ្តល់ជូននូវដំណោះស្រាយដ៏ល្អមួយ ដោយបង្រៀនក្រុមហ៊ុនពីវិធីកែលម្អរបៀបដែលពួកគេភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងរីកចម្រើនអាជីវកម្មរបស់ពួកគេ។

ដំណើរការបង្កើតសាច់រឿងរបស់ Miller គឺជាដំណោះស្រាយដែលអាចយកមកប្រើការបាន ចំពោះអ្នកដឹកនាំអាជីវកម្ម ដែលមានការលំបាកដោះស្រាយបញ្ហា នៅពេលនិយាយអំពីអាជីវកម្មរបស់ពួកគេ។ វិធីសាស្ត្រមានលក្ខណៈបដិវត្តន៍សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននេះ ផ្តល់ជូនស្ថាប័ននូវគុណប្រយោជន៍នៃការប្រកួតប្រជែងចុងក្រោយបង្ហាញអាថ៌កំបាំងសម្រាប់ជួយអតិថិជនរបស់ពួកគេឱ្យយល់ពីអត្ថប្រយោជន៍ចេញពីការប្រើប្រាស់ផលិតផល គំនិត ឬសេវាកម្មរបស់ពួកគេ។ ការបង្កើតសាច់រឿងប្រចាំម៉ាកយីហោ ធ្វើបែបនេះ ដោយការបង្រៀនអ្នកអានអំពីរឿងរ៉ាវជាសាកលទាំង ៧ ចំណុចដែលមនុស្សទាំងអស់ ឆាប់ចាប់អារម្មណ៍ ពីហេតុផលពិតប្រាកដនាំឱ្យអតិថិជនបញ្ជាទិញ វិធីសម្រាយសារផ្សព្វផ្សាយដើម្បីឱ្យគេងាយយល់ និងវិធីបង្កើតសារដែលមានប្រសិទ្ធភាពបំផុត សម្រាប់គេហទំព័រ ខិត្តប័ណ្ណផ្សព្វផ្សាយ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។

មិនថាអ្នកជានាយកទីផ្សារនៃក្រុមហ៊ុនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ឬម្ចាស់អាជីវកម្មខ្នាតតូចនោះទេ ការបង្កើតសាច់រឿងប្រចាំម៉ាកយីហោ នឹងផ្លាស់ប្តូររបៀបដែលអ្នកនិយាយអំពីថាអ្នកជានរណា អំពីអ្វីដែលអ្នកធ្វើ និងអំពីគុណតម្លៃតែមួយគត់ ដែលអ្នកនាំមកជូនអតិថិជនរបស់អ្នក។

07/10/2020

#គោលដៅ!
របៀបសម្រេចឱ្យបានអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន ឱ្យលឿនជាងអ្វីដែលអ្នកធ្លាប់គិតថាទៅរួច
ដោយ ៖ Brian Tracy

គុណភាពសំខាន់បំផុតដែលអ្នកអាចអភិវឌ្ឍ ដើម្បីទទួលបានជោគជ័យពេញមួយជីវិត គឺជាទម្លាប់នៃការធ្វើសកម្មភាពដោយផ្អែកលើផែនការ គោលដៅ គំនិត និងបញ្ញាញាណផ្ទាល់ខ្លួនរបស់អ្នក។ នៅក្នុងសៀវភៅ គោលដៅ! អ្នកជំនាញខាងអាជីវកម្ម និងជាអ្នកជំរុញទឹកចិត្តដ៏ល្បីល្បាញ លោក Brian Tracy ផ្តល់ជូនលោកអ្នកនូវជំហានចាំបាច់សម្រាប់ការកំណត់ និងសម្រេចគោលដៅ និងវិធីសាស្ត្រសម្រាប់ការប្រកបជីវិតផ្ទាល់ខ្លួន ក៏ដូចជាជីវិតការងារដ៏ជោគជ័យមួយ។ Tracy ពន្យល់ថា អ្នកអាចសម្រេចជោគជ័យបែបនេះ បានកាន់តែច្រើន ក្នុងរយៈពេលដ៏ខ្លី ជាងអ្វីដែលអ្នកធ្លាប់គិតថាអាចទៅរួចទៅទៀត។

នៅក្នុងសៀវភៅ គោលដៅ! Tracy បង្រៀនអ្នកពីវិធីកំណត់ឱ្យបានច្បាស់ នូវអ្វីដែលអ្នកចង់បានពីជីវិតនេះ បន្ទាប់មកពីរបៀបបង្កើតផែនការដើម្បីជួយអ្នកឱ្យសម្រេចបានគោលដៅជីវិតទាំងនោះ។ គាត់ផ្តោតលើចិត្តវិទ្យា និងសរីរវិទ្យានៅកន្លែងធ្វើការ នៅពីក្រោយគោលដៅដែលអ្នកបានកំណត់ ហើយបង្រៀនអ្នកពីវិធីដើម្បីទប់ទល់នឹងការខកចិត្ត និងបង្កើនភាពរីករាយដែលអមជាមួយការងារដែលអ្នកត្រូវធ្វើ ដើម្បីឈានដល់គោលដៅរបស់អ្នក។ Tracy ក៏បង្ហាញពីរបៀបដែលការសម្រេចគោលដៅ អាចជាដំណើរការក្នុងលំនាំមួយ ដែលអាចយកមកប្រើម្តងហើយម្តងទៀត ដើម្បីឈានដល់កម្រិតសម្រេចបានជោគជ័យ និងសុភមង្គលដែលមិនធ្លាប់មាន។

06/10/2020

#នវានុវត្តន៍ថ្លៃចំណាយ
នវានុវត្តន៍ដែលអាចផ្តល់ជូនអតិថិជនរបស់អ្នកនូវអ្វីដែលពួកគេចង់បានយ៉ាងពិតប្រាកដ
ដោយៈ Stephen Wunker & Jennifer Luo Law

ការកាត់បន្ថយចំណាយ គឺជាគន្លឹះមួយយ៉ាងសំខាន់ដែលក្រុមហ៊ុនអាជីវកម្មធំៗភាគច្រើនតែងតែផ្តោមសំខាន់ទៅលើ។ ប៉ុន្តែប្រសិនបើអ្នកអង្គុយតែកាត់បន្ថយចំណាយបែបនោះ តើអ្នកអាចមានលិទ្ធភាពក្នុងការបង្កើតផលិតផលថ្មីៗដែរឬទេ? បើបែបនោះ តើអ្នកអាចប្រកួតប្រជែងនៅក្នុងទីផ្សារ និងបំពេញតម្រូវការអតិថិជនរបស់អ្នកបានដែរឬទេ?
នវានុវត្តន៍ថ្លៃចំណាយ ជួយបង្ហាញពីវិធីក្នុងការចំណាយថ្លៃដើមតិច ហើយក៏នៅតែអាចបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីៗបានច្រើនដដែល។ ទន្ទឹមនឹងនេះផងដែរ សៀវភៅនេះប្រៀបបានដូចជាបដិវត្តន៍ថ្មីមួយក្នុងការពង្រីកចំណេះដឹងទៅលើការច្នៃប្រតិដ្ឋផលិតផល និងគំរូអាជីវកម្មថ្មីៗរបស់ខ្លួន ហើយអ្នកនឹងអាចតាមទាន់របត់ទីផ្សារថ្មីៗបានយ៉ាងទូលំទូលាយ និងផ្តោតសំខាន់ទៅលើតម្រូវការពិតប្រាកដរបស់អតិថិជនរបស់អ្នកបាន។
អ្នកនិពន្ធ Stephen Wunker និង Jennifer Luo Law បានផ្តល់នូវយុទ្ធសាស្ត្រថ្មីនវានុវត្តន៍ថ្លៃចំណាយ សម្រាប់ក្រុមហ៊ុនអាជីវកម្មទាំងធំនិងតូច។ មិនតែប៉ុណ្ណោះ អ្នកអានមិនត្រឹមតែសិក្សាទៅលើការច្នៃប្រតិដ្ឋបែបទូលំទូលាយ ការបែងចែកចំណាយថ្លៃដើម ការធ្វើសាមញ្ញកម្មផលិតផល និងការកែប្រែសំណល់ទៅជាផលិតផលថ្មីនោះទេ តែអ្នកអានក៏អាចស្វែងយល់ពីយុទ្ធសាស្ត្រដែលដៃគូប្រជែងរបស់ខ្លួន បង្កើនឱកាសការងារ រក្សាជំហរក្នុងទីផ្សារ និង កាន់កាប់ទីផ្សារផ្តាច់មុខរបស់ខ្លួនបានថែមទៀតផង។
យុទ្ធសាស្ត្រនវានុវត្តន៍ និងយុទ្ធសាស្ត្រក្នុងការកាត់បន្ថយថ្លៃដើម មិនមានភាពផ្ទុយគ្នានោះទេ។ ដោយសារវាមានលក្ខណៈរួមបញ្ចូលគ្នាតែមួយ យុទ្ធសាស្ត្រទាំងពីរ ជួយឱ្យយើងចេះទាញសក្តានុពលដែលមិនទាន់បានប្រើ ដើម្បីយកប្រៀបលើ និងចំណាយឱ្យបានតិចជាងដៃគូរបស់ខ្លួនបាន។ សៀវភៅ នវានុវត្តន៍ថ្លៃចំណាយ នេះ គឺជាមគ្គុទ្ទេសក៍ដ៏សំខាន់ ដើម្បីបង្កើតភាពច្នៃប្រតិដ្ឋតាមរយៈយុទ្ធសាស្ត្រថ្មីៗ។

05/10/2020

#អំណាចនៃទម្លាប់
ហេតុអ្វីយើងធ្វើអ្វីដែលយើងធ្វើក្នុងជីវិត និងក្នុងធុរកិច្ច
ដោយ ៖ Charles Duhigg

នៅក្នុង អំណាចនៃទម្លាប់ លោក Charles Duhigg, អ្នកយកព័ត៌មានអាជីវកម្ម ដែលធ្លាប់បានទទួលពានរង្វាន់ របស់កាសែតញូវយ៉កថែមស៍ នាំយើងទៅកាន់ការរកឃើញបែប វិទ្យាសាស្រ្តដ៏រំភើប ដែលពន្យល់ពីមូលហេតុដែលនាំឱ្យយើងមានទម្លាប់ និងរបៀបផ្លាស់ប្តូរទម្លាប់។

ចំណុចសំខាន់នៃ អំណាចនៃទម្លាប់ មានអំណះអំណាងដ៏គួរឱ្យចាប់អារម្មណ៍ មួយគឺថា៖ ការធ្វើលំហាត់ប្រាណជាទៀងទាត់ នាំឱ្យមានការសម្រកទម្ងន់ ការចិញ្ចឹមកូនបានល្អ ក្លាយ ជាមនុស្សដែលមានផលិតភាពកាន់តែច្រើន ការបង្កើតក្រុមហ៊ុនដែលនាំមកនូវផលប្រយោជន៍ច្រើន និងចលនាសង្គម ហើយការទទួលបាន ជោគជ័យ គឺជាគន្លឹះក្នុងការស្វែងយល់ពីរបៀប ដែលទម្លាប់ មានឥទ្ធិពលក្នុងជីវិតយើង។ តាមរយៈការប្រើប្រាស់ វិទ្យាសាស្ត្រថ្មីនេះ យើងអាចផ្លាស់ប្តូរអាជីវកម្ម សហគមន៍ និងជីវិតរបស់យើងបាន។

04/10/2020

#គុណសម្បត្តិ២១ប្រការរបស់អ្នកដឹកនាំ
ក្លាយជាបុគ្គលដែលអ្នកដទៃចង់ដើរតាម
ដោយ៖ ចន ស៊ី. ម៉ាក់វ៉ែល (John C. Maxwell)
“អ្វីគ្រប់យ៉ាងងើបឡើង ឬធ្លាក់ចុះដោយសារតែភាពជាអ្នកដឹកនាំ” គឺជាសំដីរបស់លោក John C. Maxwell។ លោកបាន បន្តថា ការគ្រាន់តែដឹងអំពីភាពជាអ្នកដឹកនាំគឺមិនទាន់គ្រប់គ្រាន់ទេ ព្រោះថា ការយល់ និង ការប្រតិបត្តិផ្ទាល់ អំពីភាពជា អ្នកដឹកនាំគឺជារឿងពីរផ្សេងគ្នា។
តើអ្វីទៅដែលធ្វើឱ្យមនុស្សទាំងឡាយចង់ដើរតាមអ្នកដឹកនាំ? គន្លឹះក្នុងការវិវត្តខ្លួនពីបុគ្គលម្នាក់ ដែលយល់អំពីភាព ជាអ្នកដឹកនាំ ទៅជាបុគ្គលម្នាក់ដែលដឹកនាំមនុស្សដោយជោគជ័យក្នុងពិភពជាក់ស្ដែង គឺអត្តចរិត។ គុណសម្បត្តិនៃអត្តចរិត របស់អ្នកបង្កឱ្យភាពជាអ្នកដឹកនាំរបស់អ្នកងើបខ្ពស់និងរស់រវើក ឡើង។ បើគុណសម្បត្តិមិនល្អ វានឹងក្លាយជាឧបសគ្គចម្បង នៃដំណើររបស់អ្នកទៅរកភាពជោគជ័យ។
លោក John C. Maxwell បានបង្ហាញគុណសម្បត្តិ២១ប្រការ ដែលគាត់បានរកឃើញក្នុងចំណោមអ្នកជោគជ័យ ធំធេងទាំងឡាយ ហើយគាត់បានពន្យល់ណែនាំអំពីបុគ្គលិកលក្ខណៈទាំងនោះនៅក្នុងសៀវភៅគុណសម្បត្តិ២១ប្រការ ដែលមិនអាចខ្វះបានរបស់អ្នកដឹកនាំ ។
ភាពជាអ្នកដឹកនាំគឺកើតចេញពីក្នុងខ្លួន មិនមែនបានមកពីខាងក្រៅនោះទេ។ នៅពេលដែលអ្នកបានក្លាយខ្លួនជាអ្នកដឹកនាំ នៅខាងក្នុងខ្លួនអ្នកហើយ អ្នកនឹងផ្ដល់ពន្លឺចេញមកក្រៅឱ្យអ្នកដទៃចង់ដើរ តាម។ ប្រសិនបើអ្នកអភិវឌ្ឍគុណសម្បត្តិទាំងនោះបាន អ្នកនឹងដឹងថាគ្មានអ្វីមួយអាចមករារាំងអ្នកមិនឱ្យសម្រចគោលដៅបានទេ។

04/10/2020

#បញ្ហាប្រឈមសម្រាប់ការគ្រប់គ្រងក្នុងសតវត្សរ៍ទី២១
សារចុងក្រោយពីលោក ភីតធឺរ ដ្រាក់ខឺរ
ដោយ៖ ភីតធឺរ អែហ្វ ដ្រាក់ខឺរ
យើងកំពុងស្ថិតនៅជិតមាត់ជណ្ដើរនៃសហសវត្សរ៍ថ្មី។ ហើយអ្វីដែលយើងបានទទួលយក នៅក្នុងការពិតនៃការគ្រប់គ្រងអាជីវកម្ម គឺត្រូវប្រឈមនឹងបញ្ហា។ ពិភពលោកកំពុងផ្លាស់ប្តូរក្នុងល្បឿនមួយយ៉ាងឆាប់រហ័ស ហើយមានតែអ្នកដែលយល់ពីការផ្លាស់ប្តូរទាំងនោះ ក្នុងន័យថា ពួកគេបានត្រៀមខ្លួនដើម្បីទទួលបានភាពរីកចម្រើនក្រោមផ្នត់ទម្លាប់ថ្មី។ គំរូចាស់នឹងត្រូវបានជំនួសដោយគំរូថ្មីមួយផ្សេងទៀត។

នៅក្នុងសេចក្តីសង្ខេបនេះអ្នកនឹងដឹងថា តើទម្រង់គំនិតចាស់មួយណាដែលនឹងត្រូវទាត់ចោល។ អ្នកនឹងដឹងថាការគ្រប់គ្រងមិនមែនគ្រាន់តែជារឿងសម្រាប់ការធ្វើអាជីវកម្មប៉ុណ្ណោះទេ ហើយក៏គ្មានវិធីគំរូល្អណាមួយដើម្បីរៀបចំសហគ្រាសឱ្យបានល្អដែរ ហើយក៏គ្មានវិធីគំរូណាមួយដើម្បីគ្រប់គ្រងមនុស្សដែរ។ តាមពិត អ្នកនឹងឃើញថា តួនាទីរបស់អ្នកមិនត្រូវនឹងទៅរវល់រឿងគ្រប់គ្រងគេនេះទាល់តែសោះ។ ផ្ទុយទៅវិញអ្នកនឹងដឹងថា ការងាររបស់អ្នកគឺត្រូវទៅដឹកនាំ។ អ្នកក៏នឹងបានឃើញផងដែរថា ព្រំដែនរបស់ប្រទេសជាតិ និងព្រំដែនទីផ្សារក្នុងតំបន់ នឹងលែងកំណត់ព្រំដែនរបស់ក្រុមហ៊ុនអ្នកទៀតហើយ។

នៅក្នុងសេចក្តីសង្ខេបនេះ អ្នកក៏នឹងរកឃើញទំនាញដែលនឹងផ្លាស់ប្តូរជីវិត និងរបៀបដំណើរការរបស់ក្រុមហ៊ុន។ ប្រទេសអភិវឌ្ឍន៍កំពុងជួបប្រទះនូវការធ្លាក់ចុះអត្រាកំណើតរបស់ប្រជាជនខ្លួន និងការកើនឡើងចំនួនមនុស្សចាស់។

03/10/2020

#អ្នកដឹកនាំ_៣៦០_ដឺក្រេ
បង្កើតឥទ្ធិពលរបស់អ្នកពីតាំងណាមួយក្នុងអង្គភាព
និពន្ធដោយ៖ លោក ចន ស៊ី. ម៉ាក់វ៉ែល (John C. Maxwell)
បើយោងទៅតាម អ្នកជំនាញភាពជាអ្នកដឹកនាំ លោក ចន ស៊ី. ម៉ាក់វ៉ែល (John C. Maxwell) អ្នកអាចរៀនបង្កើតដែនឥទ្ធិពលរបស់អ្នកពីទីតាំងណាមួយក្នុងស្ថានប័ន ឬអង្គភាពដើម្បីក្លាយខ្លួនជាអ្នក ដឹកនាំ ៣៦០ ដឺក្រេ។ អ្នកអាចរៀនដឹកនាំអ្នកនៅខាងលើ អ្នកនៅស្មើគ្នា និងអ្នកដែលនៅ ខាងក្រោម អ្នកបាន។ មានតែអ្នកដឹកនាំ ៣៦០ ដឺក្រេទេដែលអាចបង្កើតឥទ្ធិពលទៅលើមនុស្ស គ្រប់ថ្នាក់នៅក្នុង អង្គភាពមួយបាន។ ក្នុងពេលដែលគេជួយអ្នកដទៃ គេកំពុងតែជួយខ្លួនឯងឱ្យឡើងខ្ពស់ផងដែរ។
នៅក្នុងសៀវភៅអ្នកដឹកនាំ ៣៦០ ដឺក្រេ ម៉ាក់វ៉ែលពន្យល់ថា ក្នុងការក្លាយខ្លួនជាអ្នកដឹកនាំ៣៦០ដឺក្រេ គឺជារឿងដែលបុគ្គលគ្រប់គ្នាដែលមានសមត្ថភាពដឹកនាំខ្លះៗ អាចអភិវឌ្ឍខ្លួនបាន ឱ្យតែ​គេមាន​​​បំណង ពិតប្រាកដ។

Want your school to be the top-listed School/college in Phnom Penh?
Click here to claim your Sponsored Listing.

KAMNOB

Kamnob is a new book summary platform which is focusing on leadership, entrepreneurship, innovation, personal growth & career, sale, marketing, economics, relationship and so on. It also provides the smart tip and key ideas that can apply in real life.

Videos (show all)

មនុស្សដែលមានឥទ្ធិពល
រឿងមួយដែលធ្វើឱ្យពួកគេបរាជ័យនោះគឺមិនមានក្ដីសុបិន
ទម្លាប់ទាំង ៧ ប្រការក្នុងន័យទូទៅ
សៀវភៅទម្លាប់ ៧ របស់បុគ្គលឆ្នើម

Telephone

Address


#369, Street 138, Sangkat Depot 2, Toul Kork
Phnom Penh
Other Phnom Penh schools & colleges (show all)
IFL IFL
Phnom Penh, 855

≡𝐋𝐃𝐏≡ ≡𝐋𝐃𝐏≡
Sangkat ToekThla
Phnom Penh, 12300

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

BRAK IEM BRAK IEM
Phnom Penh

MrSetthi MrSetthi
Phnom Penh

Talk to the world

ASU Ambitious Students Ubiquitous CO.,LTD ASU Ambitious Students Ubiquitous CO.,LTD
BOREY PHNOM PENH THMEI (ST 1986), #8A, Street3, Phnom Penh Thmei, Sen Sok
Phnom Penh

Educational Support Services Delivery. ① From Cambodia University to Angelo State University ② F

ONEness Global Academy ONEness Global Academy
Street 324_ 596
Phnom Penh

ONENESS is a quality early childhood center that implements Reggio Emilia approach to teaching. We provide a warm and nurturing atmosphere...

Phall Soka -សុកា Phall Soka -សុកា
Phnom Penh, 1200

welcome to my my channel> Mathsteacher

Let's Learn English Let's Learn English
13
Phnom Penh

I am here for the solution to your English Learning Problem. Everyone can learn from everywhere.

ឌឹម សុវណ្ណារុំ DIM Sovannarom ឌឹម សុវណ្ណារុំ DIM Sovannarom
Street 2004
Phnom Penh, 120801

សមាជិក និងអ្នកនាំពាក្យ គជប

The Muslim Hour The Muslim Hour
Phnom Penh

ជំនឿប្រជាជនខ្មែរ ជំនឿប្រជាជនខ្មែរ
Phnom Penh, 12604

ខ្មែរមានជំនឿខុសៗគ្នា តាមតំបន់ផ្សេងៗគ្នា