TV News

TV News

ចុច Like នឹង Share Page ដើម្បីទទួលបានពត៌មានថ្មីៗ សូមអរគុណ 🙏

Photos from TV News's post 23/11/2023

ព័ត៌មានបឋម៖ កំពុងមានករណីអគ្គីភ័យឆាបឆេះទីតាំងហាងលក់សម្ភារៈគ្រឿងកាមេរ៉ានៅចំណុចផ្ទះលេខ៥៣ ស្ថិតក្នុងផ្សារថ្មីទី០១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២:៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

22/11/2023

ព័ត៌មានបឋម៖ គ្រោះថ្នាក់ចរាចរណ៍​ រវាងរថយន្ត ALPHARD ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ 2BX-8121 បុកជាមួយរថយន្តក្រុងដឹកអ្នកដំណេីរ បណ្ដាលឲ្យមានមនុស្សកៀបជាប់ក្នុងកាប៊ីន ត្រូវបានប្រជាពលរដ្ឋនិងអ្នកដំណេីរកំពុងនាំគ្នាជួយគាស់សង្គ្រោះមនុស្សយកចេញក្រៅ ស្ថិតនៅតាមផ្លូវជាតិលេខ១​ កាលពីវេលាម៉ោង​ជាង៧យប់ ថ្ងៃទី២២ ខែវិច្ឆិកា​ ឆ្នាំ២០២៣៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 22/11/2023

រថយន្ដដឹកទឹកក្រូច និងទឹកផ្លែឈើ ចុះចំណោទហ្រ្វាំងជាន់មិនជាប់បណ្ដាលឱ្យក្រឡាប់ផ្ងារជើងឡើងលើក ស្ថិតនៅចំណុចអន្ទុងអាំង ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

22/11/2023

ក្រសួងអប់រំ នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៣ ដូចខាងក្រោម៖
- រាជធានីភ្នំពេញ ខេត្តកណ្តាល នៅរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣
- តាមបណ្តាខេត្តនានា នៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 21/11/2023

លោកវរៈសេនីយ៍ឯក​ ទៀវ​ ម៉ារឌី​ អត្តលេខ​ ១៩៩២៤៦​ មេបញ្ជាការរង​ ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​កណ្តាល​ ត្រូវ​បាន​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ប្រមុខរាជ​រដ្ឋាភិបាល​ បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​ កងយោធពលខេមរភូមិន្ទ​ តាមសំណេីរ​របស់​ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 20/11/2023

ព័ត៌មានបឋម៖ ករណីបុកស្លាប់ ស្ថិតនៅផ្លូវជាតិលេខ៦អា ភូមិតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកព្រលឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 20/11/2023

ស្រ្តី​ម្នាកបេីក​រថយន្ដ​ ឡិចស៊ីស​ NX200t ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BB-3727 បេីក​តាម​បណ្ដោយ​ផ្លូវ​បុរីអង្គរ​ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​មក​រង្វង់​មូល​បុរី​បាន​បេីក​បត់​ឆ្វេង​ចូល​បុរី​ត្រូវ​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ HONDA Dream C125 ពាក់​ស្លាក​លេខ​ 1JV-6151 ជិះ​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​ពីរ ត្រូវបានបញ្ជូន​ទៅ​មន្ទីរពេទ្យ​។ ដែលហេតុការណ៍​នេះស្ថិត​បណ្ដោយ​ផ្លូវ​បុរីអង្គរ​ សង្កាត់​ទួល​សង្កែ​ទី២ ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ​ កាលពីវេលា​ម៉ោង​៩:១៥នាទី​យប់ ថ្ងៃ​ទី​១៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៣៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 18/11/2023

ព័ត៌មានបឋម៖ រន្ធត់ណាស់ បុរសម្នាក់ជាជនជាតិចិនបីកូនស្រី ធ្លាក់ពីលេី អគារចុះមកក្រោម បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លា..ប់យ៉ាងអណោចអធ័មទាំង២នាក់ ស្ថិតនៅក្នុង បរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 18/11/2023

កម្លាំង​នគរបាល​ខណ្ឌឬស្សីកែវ​ចុះឆ្មក់ចាប់មនុស្សប្រុសស្រីជាង៣០នាក់ពាក់ពន្ធ័ករណីចាប់ជំរិត​ បញ្ជូនទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដេីម្បីចាត់ការតាមនិតិវិធី​ ហេតុការណ៍​ស្ថិត​នៅចំណុច​ផ្ទះល្វែង​ ផ្លូវ​បុរីអង្គរ​ សង្កាត់​ទួលសង្កែ​ទី២​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១១:៣០នាទីយប់​ ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 17/11/2023

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តម៉ាក CAMRY ស្លាកលេខ ភ្នំពេញ 2R-8861 បេីកបុកជាមួយរថយន្តដឹកទឹកកក ក្រឡាប់ផ្ងារជេីង រីឯរថយន្ត CAMRY រួញកៀបតៃកុងឡានស្លា.ប់ជាប់ក្នុងកាប៊ីន មានឈ្មោះ ជាង សក្កណា ភេទប្រុស អាយុ២៨ឆ្នាំ ដែលមានទីលំនៅផ្ទះ៨៣អាអឺ០ ផ្លូវ១១៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ត្រូវបានក្រុមសង្គ្រោះ៧១១ បេីកប្រតិបត្តិការកាត់ដែកយកជនរងគ្រោះចេញក្រៅ កាលពីវេលាម៉ោង៤ទាបភ្លឺ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវវេងស្រេង មុខផ្សារកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/TV_NewsKH

News✔️

17/11/2023

ក្រុងព្រះសីហនុ-មានគ្រោះថ្នាក់ចរាចរណ៍ បង្ករដោយរថយន្តធុនធំមួយគ្រឿងបានបើកបុកថ្មទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យថ្មទ្រូងផ្លូវ ខ្ទាតត្រូវរថយន្តសេរីទំនើបមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត នៅផ្លូវចំណោតលោកយាយម៉ៅ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់ ត្រូវបានរថយន្តពេទ្យដឹកយកទៅជួយសង្គ្រោះ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 11/11/2023

យុវជនម្នាក់ទើបប្រឡងថ្នាក់ទី១២ចប់ ខ្ចីម៉ូតូបងជិះដើលេង បានទាក់ដៃចង្កូតនិងម៉ូតូមួយគ្រឿងទៀត ជ្រុលបុកបង្កាន់ដៃស្ពានអាកាស៧មករា ដួលបោក្បាលស្លប់​ កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣​៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 10/11/2023

ព័ត៌មានបឋម៖ ករណីប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណស្លាប់អណ្ដែតទឹកនៅក្នុងប្រឡាយតាមបណ្ដោយផ្លូវវិមានឈ្នះៗ ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មិនទាន់ដឹងមូលហេតុ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 09/11/2023

ព័ត៌មានបឋ៖ ករណីប្រទះឃើញបុរសម្នាក់អាយុប្រហែល៥០ឆ្នាំមិនស្គាល់អត្តសញ្ញាណស្លាប់អណ្ដែតទឹកនៅខាងកើតបន្ទាយប៉េអឹមស្វាយជ្រុំ ស្ថិតនៅភូមិអាងោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង មិនទាន់ដឹងមូលហេតុ កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 08/11/2023

មន្ត្រីជំនាញពាក់ព័ន្ធ នៃស្រុកបាទី សហការ ជាមួយ មន្ទីរសាធារណៈការខេត្ត បន្តចុះពិនិត្យ វាស់វែងនិងកំណត់ព្រំផ្លូវជាតិលេខ១២២.!!

ស្រុកបាទី៖ ដោយមានការណែនាំពី លោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី លោក អ៊ូច ឈឹង នាយករងរដ្ឋបាលស្រុក លោក ឆាំង សុខ ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានស្រុក លោក សឿ សាមុត អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់និងភូមិបាលស្រុក លោក ចាន់ ញុឹប អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោក ឃុន សារ៉ន អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងការិយាល័យជំនាញ ពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលឃុំត្រពាំងសាប សហការ ជាមួយ លោក សួន សុធា អនុប្រធានមន្ទីរសាធារណ:ការខេត្តតាកែវ នៅព្រឹកថ្ងៃ ពុធ ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ បានចុះពិនិត្យ និងកាយប្រឡាយរំដោះទឹកជូនប្រជាពលរដ្ឋ ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 08/11/2023

សូមមេត្តាជួយផ្សព្វផ្សាយដើម្បីអោយគាត់បានឃើញត្រឡប់មកផ្ទះវិញផង!
ករណីបាត់កូននឹងក្មួយចំនួន៣នាក់
ទី១ឈ្មោះ ទីប រចនា អាយុ ១៦ឆ្នាំ
ទី២ឈ្មោះ សឿន ធីតា អាយុ ១៣ឆ្នាំ
ទី៣ ឈ្មោះ ប្រុស សុីណាត អាយុ ១៤ឆ្នាំ
គាត់ទាំង៣នាក់ថាមកធ្វើការងារនៅម្តុំផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។បើកូនបានដឹងដំណឹងនេះសូមកូនទាក់ទងមកម្តាយ រស់នៅភូមិអូរកណ្តាល ឃុំទទុង ស្រុកដងទង់ ខេត្តកំពត Tel: 081 450 631 / 096 5085150 ៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 04/11/2023

មន្ត្រីកងរាជអាវុធហត្ថខណ្ឌចំការមន​ម្នាក់ រួមនិងនារីម្នាក់ធ្វេីដំណេីរដោយម៉ូតូមួយគ្រឿង ត្រូវរថយន្តមិនស្គាល់ម៉ាកបេីកបុកពេញទំហឹង​ បណ្ដាលឱ្យស្លាប់ម្នាក់​ ចំណែកអ្នករួមដំណើររបួសធ្ងន់។ ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤​ កែងផ្លូវលេខ៥១​ ក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ កាលពីម៉ោង២​:៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ ។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 26/10/2023

🔴ដំណឹងស្វែងរកកូន គាត់មានឈ្មោះ កែវ សារឿន ហៅក្រៅ កាឡយៗ អាយុ15ឆ្នាំ កម្ពស់1.50ម៉ែត្រ បានបាត់នៅថ្ងៃ17/10/23 នៅភូមិប្រដាក ឃុំជប់វីរី ខេត្តបន្ទាយមានជ័យ
គាត់បានប្រាប់មិត្តភក្តិថាមកធ្វើការនៅប៉ោយប៉ែតខាងរត់តុ បើបងប្អូនណាបានឃើញ សូមជួយផ្ដល់ដំណឹងអោយម្ដាយឪពុកគាត់ផង 099984033 លេខម្ដាយគាត់
#សូមជួយ Shares ផង 🇰🇭🙏

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 25/10/2023

ព្រះបរមរាជវាំង បញ្ជាក់ថា សារលិខិត «សូមគោរពអញ្ជើញ និងនិមន្ត ព្រះថេរធម្ម វន វាសី ចន្ទមុនី» គឺក្លែងក្លាយ៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 21/10/2023

បុរសម្នាក់ត្រូវរថយន្តធុនធំបុកនឹងត្រូវរថយន្តមួយគ្រឿងទៀត កិនពីលើបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ៅង២១:១៥នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះសង្កាត់គោលការខណ្ឌព្រែកព្នៅ។ សពជនរងគ្រោះឈ្មោះ អេង សុខមាន ភេទ ប្រុស ទីកន្លែងកំណើត: ឃុំសួង ស្រុកត្បូងឃ្មុំ កំពង់ចាម៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 21/10/2023

ព័ត៌មានបឋម៖ មនុស្សប្រុស២នាក់ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ ដួលម៉ូតូដោយខ្លួនឯង នៅវេលាម៉ោង ៩:៤០នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៤ នៅត្រង់ចំនុចចន្លោះគីឡូម៉ែត្រលេខ១១៣-១១៤ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 21/10/2023

ព័ត៌មានបឋម៖ បុរសម្នាក់ជិះម៉ូតូបុកគ្នាជាមួយរថយន្តធំបែនដឹកដី​ កិនចំក្បាល​ ស្លាប់​ យ៉ាងរន្ធត់​ នៅក្បែរវត្តកំពែង​ ស្ថិតក្នុងសង្កាត់ព្រៃ​ ស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ វេលាម៉ោង ៨:៣៥នាទីយប់​ ថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២៣។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 21/10/2023

តាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៤០ ស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ Honda Scoopy ដែលមានស្លាកលេខភ្នំពេញ 1JD-0676 និងរថយន្ត Camry ដែលមានស្លាកលេខភ្នំពេញ 2AE-4936 នៅក្នុងហេតុការណ៍នេះដែរបណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យ។
សូមបញ្ជាក់ផងថា ករណីនេះកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧:៥០ នាទី៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

21/10/2023

ព័ត៌មានបឋម៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡានបែនដឹកដីពាក់ស្លាកលេខ ចង្កូតស្ដាំ PP-3249 បុកជាមួយឡានកាមរីពាក់ស្លាកលេខ ភ្នំពេញ 2M-8092 នៅខាងត្បូងផ្សារសំរោងយ៉ោង ស្ថិតនៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣៕
ប្រភព៖ ប្រជាពលរដ្ឋ

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 21/10/2023

Update! ករណីលិចទូកនៅទឹកបឹង ខាងភូមិជ្រោយសំរោង កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ មាន ស្លា..ប់ ក្មេងប្រុស ២នាក់ ក្នុងចំណោមក្មេង ៦នាក់ ( ក្នុងនោះមានកូននេនតូច ៣អង្គ និងក្មេងប្រុស ៣នាក់ ) សូមចូល..រួ.ម សោ.កស្ដា.យ ជាមួយក្រុមគ្រួសារស..ព ផង សូមដួងវិញ្ញាណក្ខន្ធពួកគាត់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
សេចក្ដីរាយការណ៍បឋម! ក្មេងប្រុស ២នាក់ សង្ស័យស្លា..ប់ ដោយសារលង់ទឹក ខណៈលិចទូក នៅបឹងខាងជើង ភូមិជ្រោយសំរោង សង្កាត់បារាយណ៍ ក្រុងដូនកែវ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 21/10/2023

ព័ត៌មានបឋម៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងឡានបែនដឹកដីបុកជាមួយឡានកាមរីនៅខាងត្បូងផ្សារសំរោងយ៉ោង ស្ថិតនៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣៕
ប្រភព៖ ប្រជាពលរដ្ឋ

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 21/10/2023

សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលេីកំណាត់ផ្លូវជាតិលេខ៤​ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌកំបូល​ រាជធានីភ្នំពេញ៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 21/10/2023

តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
- ប្រេងសាំងធម្មតា = ៤.៣៥០ រៀល/លីត្រ​ (ឡើងថ្លៃ​ ៥០៛)
- ប្រេងម៉ាស៊ូត = ៤.៦៥០ រៀល/លីត្រ​ (តម្លៃដដែល)

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 20/10/2023

បុរសម្នាក់បេីករថយន្ត​ Nissan NAVARA ពាក់ស្លាកលេខភ្នំពេញ​ 2BR-5749 ក្នង​ទិសដៅ​ពី​កេីតទៅលិចបុកចំទ្វារខាងមុខរថយន្ត​ Land CRUISER ពាក់ស្លាកលេខភ្នំពេញ​ 2R-9826 បណ្ដាលរងការខូចខាត​ តែមិនមានអ្នករងរបួសនោះទេ​ ហេតុការណ៍​ស្ថិត​តាមបណ្ដោយផ្លូវ​ អភិវឌ្ឍន៍​ OCIC សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ កាលពីវេលា​ម៉ោង​១១យប់​ ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២៣។ ក្រោយកេីតហេតុភាគីខាងរថយន្ត​ Nissan បានយករថយន្ត​ Land Cruiser ទៅជួសជុលឲ្យដេីម្បីបញ្ចប់រឿង។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 20/10/2023

លេខទូរស័ព្ទ​ទំនាក់ទំនងតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧​ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ សម្រាប់ប្រជាពលរដ្ឋត្រូវការពេលមានបញ្ហាផ្សេងៗ។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 20/10/2023

នារី​ម្នាក់​បេីក​រថយន្ដ​ហាយឡែនឌ័រ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AC-3628 បេីក​តាម​បណ្ដោយ​ផ្លូវ​សម្ដេច​ជាស៉ីម​ទិសដៅ​ពី​កេីត​ទៅ​លិច​បាន​ជ្រុល​ទៅ​បុក​រថយន្ដ​កុងតឺន័រ​ពី​ក្រោយ​ពេញទំហឹង​បណ្ដាលឲ្យ​រងការ​ខូចខាត​យ៉ាង​ដំណំ​។ ហេតុការណ៍​នេះស្ថិត​តាម​បណ្ដោយ​ផ្លូវ​សម្ដេចជាស៉ីម​ សង្កាត់​គោកឃ្លាង​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១១:២០នាទី​យប់​ ថ្ងៃ​ទី​១៩ ខែតុលា​ ឆ្នាំ​២០២៣។ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ទាំងពីរ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 20/10/2023

ជនសង្ស័យ​ពី​រនាក់​ប្រដាប់​បាន​ដោយ​កាំបិត​មុខ​ស្រួច​ដេីរមកធ្វេី​សកម្មភាព​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​ពី​យុវជន​ម្នាក់​បាន​សម្រេច​ បំរុង​រត់​គេច​ទៅ​ហេីយ តែ​ម្ចាស់​ទូរស័ព្ទ​ស្រែក​ឆោឡោ​ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ជួយ​ដេញ​ឃាត់​បាន​ម្នាក់​និង​បក្ស​ពួក​ម្នាក់​ទៀត​រត់​គេច​ខ្លួន​បាត់​ និង​យក​ទូរស័ព្ទ​បាន​មក​វិញ។ ហេតុការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​មហាវិថី​ចោមចៅ​(វេងស្រេង​) កែង​ផ្លូវ​៥០​ម៉ែត្រ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ វេលា​ម៉ោង​១២:៥០នាទី​ រំលងអាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៣។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

20/10/2023

វីដេអូកាមេរ៉ាសុវត្ថិភាពជាក់ស្ដែងបង្ហាញពីសកម្មភាព យុវជនប្រុសស្រី៣នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត Lexus NX200t ត្រងចំណុចផ្លូវបំបែកជាបួនបណ្តាលឲ្យយុវជនម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង ២:៥៧នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ៤០២កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 20/10/2023

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នាថ្ងៃទី២០ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសឲ្យធ្វើចរាចរណ៍រថយន្តគ្រប់ប្រភេទឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តស្រុកគងពិសី ខេត្តកំពង់ស្ពឺ បន្ទាប់បិទមួយរយៈដោយសារតែបញ្ហាទឹកជំនន់។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

20/10/2023

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៧និង០០នាទី ប្រជាពលរដ្ឋនៅភូមិអន្លង់ក្រសាំង បានប្រទះឃើញ សព អណ្តែតក្នុងទឹកស្ទឹងសែន ខេត្តកំពង់ធំ។
#ជួយស៊ែរផង ដើម្បីរកសាច់ញាតិ

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

Photos from TV News's post 20/10/2023

ផ្លូវល្បឿនលឿន-(ដំណឹងបឋម)៖ រថយន្ត២គ្រឿង បានបុកប៉ះគ្នា នៅលើផ្លូវល្បឿនលឿនម្តុំគីឡូម៉ែត្រលេខ84-85 វេលាម៉ោងជាង 9ព្រឹកថ្ងៃ២០ ខែតុលា ឆ្នាំ២០២៣។ តាមអ្នកឃើញហេតុការណ៍ប្រាប់ថា រថយន្តនេះបើកបរទិសដៅពី ភ្នំពេញ មកខេត្តព្រះសីហនុ។(រូបភាពពីពលរដ្ឋ)

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News✔️

19/10/2023

ស្ពានកោះពេជ្រ - កោះនរា នឹងដាក់ឱ្យធ្វើដំណើរជាបណ្តោះអាសន្ន ចាប់ពីព្រឹកស្អែក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នេះតទៅ ដើម្បីកាត់បន្ថយការកកស្ទះចរាចរ នៅស្ពានព្រះមុនីវង្ស 🌉

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

News ✔️

Photos from TV News's post 19/10/2023

កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ៧១១​ នៃកងពលតូចលេខ៧០​ បានចុះជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ បណ្តាលមកពីធ្លាក់ភ្លៀងខ្លាំងជាបន្តបន្ទាប់ ស្ថិតនៅចំណុចស្ពានតាស៊ុន ក្នុងភូមិដូនកុក​ សង្កាត់បឹងធំ​ ខណ្ឌ​កំបូល​ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២៣៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

Photos from TV News's post 19/10/2023

បុរសម្នាក់ទូរស័ព្ទសួសុខទុកឪពុកមិនដែលលេីកសង្ស័យមកមេីលដល់ផ្ទះឃេីញដេកស្លាប់ក្នុងបន្ទប់ទឹកដោយសភាពស្អុយមិនដឹងស្លាប់តាំងពីពេលណា។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អេីលឡើងកាលពីម៉ោង១០ព្រឹក​ ថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ២០២៣​ នៅបុរីសឡា​ ភូមិចោមចៅទី៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

Photos from TV News's post 19/10/2023

ព័ត៌មានបឋម៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំនឹងម៉ូតូ រងរបួស២នាក់ ត្រង់បង្គោលគឺឡូម៉ែត្រ៣៦ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិហនុមាន ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

Want your business to be the top-listed Media Company in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ប្រទេសម៉ិកស៊ិកទទួលរងករណីរញ្ជួយដីកម្រិត 7.7 រិចទ័រ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្នែកសេចកិច...
មុខសញ្ញាដ៏សកម្មនៅចំណុចថ្នល់ទទឹង, ផ្លូវ៥១, ផ្សាត្រាច, ភូមិខ្ចាង ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ នឹងខេត្តកំពង់ឆ្នាំង។👉តាមដាន...
សារសំឡេងពិសេស របស់សម្តេចតេជោ ហ៊ុន សែន ជូនជនរួមជាតិ ពន្យល់អំពីមូលហេតុនៃការផ្អាក ព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ ឆ្នាំ២...
សារសំឡេងសម្ដេចតេជោ ១២ កញ្ញា ២០២២ ផ្ញើជូនបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ៕👉តាមដានព័ត៌មានផ្សេងទ...
ខ្មាន់កាំភ្លើងម្នាក់ ជាជនដៃដល់បាញ់សម្លាប់អ្នកបើករថយន្ត នៅខណ្ឌបឹងកេងកង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅព្រឹកនេះកណ្តាល ៖ ស្មើ...
#ង៉ោកមួយភាំងធ្លាក់ប្រឡាយ-ស្លា-ប់-ប្រពន្ធ ករណីខាងនេះបណ្ដាលមកពីប្ដីបើកបររថយន្តក្នុងស្ថានភាពងងុយគេង បណ្ដាលឲ្យធ្លាក់ប្រឡាយ ប...
គ្រោះថ្នាក់ណាស់ សូមប្រុងប្រយ័ត្នខ្ពស់ប៉ផុតបងប្អូន.... គ្រោះថ្នាក់ចរាចរណ៍នេះ នៅជិតដូងប្រេងផ្លូវជាតិលេខ៤ កើតហេតុកាលពីថ្ងៃស...
ភ្ញៀវទប់កំហឹងមិនបានវៃប្រាវផ្អើលពេញរោងកម្មពិធីឡើងផ្ទះថ្មី ព្រោះមានយុវជនម្នាក់ឡើងដៀលម្ចាស់កម្មពិធី នឹងភ្ញៀវនៅលើឆាក
បុរសសន្តិសុខ ម្នាក់ចូលមកញ៉ាំអាហារគេហើយមានលុយមិនគ្រប់ បែរជាចង់ចេញទៅមិនអោយលុយ  ក៏ត្រូវម្ចាស់​ហាងជាជន បទេសនោះ​ ឃាត់និងទារអោ...
ល្ងាចមិញ! ពុំដឹងថាជាកូនអ្នកណា?  បណ្តោយកូនយ៉ាងនេះ ជិតសាលាដេកាតនៅខាងមុខ !ចុះប្រសិនបើមានគ្រោះថ្នាក់ប៉ះរថយន្តគេ? ប៉ះម៉ូតូគេ?...

Telephone

Website

Address


ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ
Phnom Penh
12006