ភាពជាអ្នកដឹកនាំ - Leadership

Disseminate the achievements of the Royal Government of Cambodia

ភាពជាអ្នកដឹកនាំ ជាគេហទំព័រផ្លូវការ ដែលផ្សព្វផ្សាយពត៏មានពិតៗជាក់ស្ដែងដែលកើតមានឡើងនៅក្នុងសង្គមជាតិ ជាពិសេសផ្សព្វផ្សាយសមទ្ធិផលរបស់រាជរដ្ឋាភិបាល រួមជាមួយសកម្មភាពថ្នាក់ដឹកនាំ៕

06/01/2024

កូនៗនិងចៅៗ មកជូនពរថ្ងៃមង្គលខួបអាពាហ៍ពិពាហ៍ ៤៨ឆ្នាំ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕

05/01/2024

សណ្ឋាគារ Cambodiana ជម្រកជនភៀសខ្លួនឆ្នាំ ១៩៧៣។

ប្រភព ៖ ឯកសារស្រាវជ្រាវ

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #អតីតកាល #ជម្រកជនភៀសខ្លួន

05/01/2024
05/01/2024

រំលឹកឡើងវិញប្រសាសន៍ដ៏ថ្លៃថ្លារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន"ដើរដល់អភិក្រមទី៥ ដែលយើងចាំបាច់ត្រូវតែធ្វើ"៕

Photos from ភាពជាអ្នកដឹកនាំ - Leadership's post 04/01/2024

យើងខ្ញុំក្រុមការងារផេកហ្វេសបុក ភាពជាអ្នកដឹកនាំ សូមអនុញ្ញាតិផ្ញើសារលិខិត គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតាសូមប្រសិទ្ធពរជ័យ ដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំសូមលើកហត្ថបូងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា ប្រោះព្រំប្រទានសព្ទសាធុការវារជ័យ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្តេច សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

04/01/2024

- បទ ៖ រាំវង់ថ្ងៃខួប ៧ មករា
- ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ បណ្ឌិត អេង កេងឈុន
- និពន្ធទំនុក និងបទភ្លេង ៖ ឯកឧត្តម ងិន សុខគ្រវ៉ារ
- ច្រៀងដោយ ៖ អ្នកនាង ជា ស្រីលីស និង កញ្ញា អ៊ុង នីនិច
- ក្រាហ្វិក និងកាត់តវីដេអូ ៖ លោក ណុង វណ្ណនេត
- ផ្នែកអក្ខរាវិរុទ្ធ ៖ លោក ស៊ុំ សំអាត
- ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន៕

03/01/2024

- បទ ៖ ខ្ញុំដឹងគុណ ៧ មករា
- ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ បណ្ឌិត អេង កេងឈុន
- និពន្ធទំនុកច្រៀង ៖ តាជ័យ
- និពន្ធបទភ្លេង ៖ លោក ជាង សារ៉ាត
- បច្ចេកទេសសំឡេង ៖ លោក ស៊ីវ សុខខឿន
- ច្រៀងដោយ ៖ កញ្ញា ផន ស្រីឃួច
- ក្រាហ្វិក និងកាត់តវីដេអូ ៖ លោក ណុង វណ្ណនេត
- ផ្នែកអក្ខរាវិរុទ្ធ ៖ លោក ស៊ុំ សំអាត
- ផលិតដោយ ៖ នាយកដ្ឋានផលិតកម្មវិធីវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៃក្រសួងព័ត៌មាន៕

03/01/2024

សូមទស្សនាវីដេអូ "សន្តិភាពជារបាំងការពារសិទ្ធិរស់រានមានជីវិតនិងមានតម្លៃជាសកលសម្រាប់មនុស្សជាតិលើភពផែនដី"៕

03/01/2024

បទ ៖ អាពាហ៍ពិពាហ៍ គ្រាស្រុកមានសង្គ្រាម

Photos from ភាពជាអ្នកដឹកនាំ - Leadership's post 03/01/2024

សេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីការចាត់តាំងក្រុមបេក្ខជនឈរឈ្មោះជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា៕

03/01/2024

សូមអបអរសាទរ ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាពាក់កណ្តាលខែមករា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង ។ នេះគឺជាទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូល លើកទី១ ដែលនឹងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំងសម្រាប់ឆ្នាំ ២០២៤ ។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ ២០២៤ នៅប្រទេសស្វីសផងដែរ ។

02/01/2024

សម្ដេចតេជោ÷ថ្ងៃនេះតាមរយៈ លោកសេង ទៀង,ខ្ញុំឱ្យរកលោកយាយលក់សណ្តែកដី
ស្ងោ ដែលមានព្រះជន្ម៨៧ឆ្នាំ។

គាត់ចេញពីខេត្តតាកែវមកលក់នៅភ្នំពេញមកព្រឹកត្រឡប់ទៅវិញពេលល្ងាច។

ខ្ញុំសំណូមពរឱ្យគាត់ឈប់លក់សណ្តែកដីដែលធ្វើដំណើរផ្លូវឆ្ងាយដោយជំនួសវិញនូវការផ្តល់ថវិការបស់ខ្ញុំ៥០មុឺនរៀលក្នុងមួយខែ។
ទឹកប្រាក់នេះមានចំនួនច្រើនជាងប្រាក់ដែលគាត់លក់បាន ៥ពាន់ទៅ១មុឺនរៀលក្នុងមួយថ្ងៃ។ថ្ងៃនេះក៏បានផ្តល់ថវិកាជូនលោក
យាយ២លានរៀលផងដែរ។

02/01/2024

ទស្សនាវិដេអូ មេដឹកនាំបក្សប្រឆាំងធំបំផុតនៅកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានគេចាក់នឹងកាំបិតត្រូវចំក អំឡុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែប៊ូសាន (Busan) នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤៕

02/01/2024

នេះហើយកូនស្រីពៅ សម្ដេចពុក៕

02/01/2024

គោរពជូនពរ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី បានសមប្រកបតែសេចក្ដីសុខគ្រប់ពេលវេលា៕

Photos from ភាពជាអ្នកដឹកនាំ - Leadership's post 01/01/2024

ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖

១. ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។
២. ថ្ងៃរៀបការ ៥មករា ១៩៧៦
៣. ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។
៤. ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨មករា ១៩៧៩។
៥. ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨មករា ១៩៧៩។
៦. ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤មករា ១៩៨៥។
៧. ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១មករា ១៩៨៨។
៨. ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។
៩. ទទួលបានចៅទីមួយ ថ្ងៃ២៨មករា ឆ្នាំ២០០០។

នៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំលឹក។

What are worth remembering for me in January? Here are some highlights:

1. Got hit on the right shoulder in the battlefield (Garrison D15) on 1 January 1975.
2. Wedding day on 5 January 1976.
3. Day of liberating nation and people out of Pol Pot genocidal regime on 7 January 1979.
4. Elected as one of seven leaders of party’s central committee at the 3rd party’s General Assembly in the morning of 8 January 1979.
5. Elected Minister of Foreign Affairs in the evening of 8 January 1979.
6. Elected Chairman of the Council of Ministers (Prime Minister) in the morning of 14 January 1985.
7. Sihanouk-Hun Sen second talk in France on 20-21 January 1988.
8. The start of pregnancy of my wife on the birth of Hun Manet in January 1977.
9. Received the first grandchild on 28 January 2000.

There are still some more which I think should not be recalled.

01/01/2024

អនុស្សាវរីយ៍ឆ្លងឆ្នាំសកល២០២៣ ចូល២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយកូនៗ និងចៅ ជាទីស្រឡាញ់៕

01/01/2024

ផ្សាយឡើងវិញ: សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីអបអរសាទរការប្រារព្ធខួបលើកទី ២៥នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ឈ្នះឈ្នះ និងខួប៥ឆាំ្ននៃការកសាងវិមាន ឈ្នះ ឈ្នះ ដែលប្រារព្ធធ្វើឡើងនៅវិមាន ឈ្នះ ឈ្នះ។

ព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣

01/01/2024

អបអរសាទរបុណ្យឆ្លងឆ្នាំសកល ២០២៤

ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០២៤ នេះ សូមប្រគេនពរជូនព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមអោយការធ្វើដំណើរទៅទីជិត ទីឆ្ងាយ ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕

Photos from ភាពជាអ្នកដឹកនាំ - Leadership's post 01/01/2024

BREAKING: រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»៕

01/01/2024

កូនស្រីពៅ

01/01/2024

ក្រោមម្លប់នៃសន្តិភាព ប្រជាពលរដ្ឋទាំងអស់គ្នារៀបចំពិធីជួបជុំឆ្លងឆ្នាំតាមទីកន្លែងកំសាន្តគ្រប់ទីកន្លែង។ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏រៀបចំជួបជុំកូនចៅត្រៀមឆ្លងឆ្នាំថ្មី៕

Photos from ភាពជាអ្នកដឹកនាំ - Leadership's post 31/12/2023

លោកតាព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងលោកតា នេត ប៉េ ព្រឹទ្ធាចារ្យ ចាប៉ីដងវែងទទួលអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
============***============
នាព្រឹកថ្ងៃអាទិត្យ ៤ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយបានទទួលប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក​ ជំទាវ​ ហ៊ុន​ ម៉ាណា​ ,លោក ជិន ប៊ុនធឿន រួមនិងក្រុមការងារ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនលោកតាព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលសព្វថ្ងៃនេះលោកតាព្រឹទ្ធាចារ្យមានអាយុ ៧៧ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។

នារសៀលថ្ងៃនោះដែរ អំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេក៏ត្រូវបាននាំយកទៅជូនលោក​ នេត ប៉េ ជាព្រឹទ្ធាចារ្យខាងចាប៉ីដងវែងផងដែរ។ លោកតា នេត ប៉េ មានអាយុ ៦៨ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

សូមជម្រាបជូនផងដែរថា អំណោយដែលបានផ្តល់ជូនព្រឹទ្ធាចារ្យទាំងពីរ ជាអំណោយប្រចាំឆ្នាំដែលសម្តេចទាំងទ្វេបានឧបត្ថមផ្តល់ជូនតាំងពីឆ្នាំ២០០៧​រហូតមក​ ដោយម្នាក់ៗទទួលបានរួមមាន៖
គ្រឿងឧបភោគ-បរិភោគ និងថវិកាចំនួន ១,២០០ដុល្លារ។

លោកព្រឹទ្ធាចារ្យទាំងពីរបានសម្តែងសេចក្តីត្រេកអរជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែខ្វល់ខ្វាយគិតគូពីសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋជាប់ជានិច្ច។

31/12/2023

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ដ៏មហោឡារិកនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ ឯកឧត្តម និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ ឈ្នះអស់មារស​ត្រូវ​គ្រប់ទិសទី និងទទួលបាន​ជោគជ័យថ្មីប​ន្ថែម​ទៀត ក្នុងបុព្វ​ហេតុជាតិ មាតុភូមិ ប្រជាជនប្រកប​ដោយការអភិវឌ្ឍ និងរីកច​ម្រើនត​រៀង​ទៅ។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូន ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Photos from ភាពជាអ្នកដឹកនាំ - Leadership's post 30/12/2023

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃទិវាទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយឥតឧបមា ប្រកបដោយមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយ ព្រះករុណាថ្លៃវិសេស សូមព្រះអង្គបានប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនខ្លាំងក្លា ព្រះរាជបញ្ញាញាណភ្លឺថ្លាវាងវៃ មានព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្រ្តជ្រកកោន ប្រកបដោយសុខដុមរមនា ជាភិយ្យោភាព ជារៀងដរាបតទៅ។

30/12/2023

គតិ÷ ក្នុងនាមខ្លួនអ្នកជាមនុស្សដែលមហាជនទូទៅបានស្គាល់ បានដឹង និងគោរពអោយតម្លៃយើងគួរណាស់តែចេះរក្សាតម្លៃរបស់ខ្លួនទាំងអត្តចរិត,ពាក្យសម្ដី គួរប្រុងប្រយ័ត្ន និងចេះគោរពអោយតម្លៃអ្នកជុំវិញខ្លួនអ្នក,អោយដូចជាតម្លៃខ្លួនអ្នកដែលបានទទួលពីអ្នកជុំវិញខ្លួនអ្នកដូចគ្នា។

គេមិនបានគោរពស្រលាញ់ ឬផ្ដល់តម្លៃអោយអ្នកត្រឹមតែទ្រព្យសម្បត្តិតែមួយមុខនោះទេចាំអោយបានច្បាស់!

30/12/2023

៣០,១២,២០២៣

30/12/2023

វីដេអូ៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧» ដែលប្រារព្ធឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត

នៅថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣៕

30/12/2023

Memories Asia game in cambodia 🇰🇭

30/12/2023

៣០,១២,២០២៣ តារាងវឌ្ឍនៈហ្គោល

Photos from ភាពជាអ្នកដឹកនាំ - Leadership's post 30/12/2023

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧»

នៅថ្ងៃសៅរ៍ ៣រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧» ដែលប្រារព្ធឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។

ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២៣ នេះ មានរយៈពេល ២៥ឆ្នាំហើយ៕

29/12/2023

រំលឹកប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន (២៩-ធ្នូ-២០១៨) ខ្លឹមសារស្នូល៣ នៃនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោឈានទៅរំលាយ អង្គការចាត់តាំងខ្មែរក្រហមបាន៕

29/12/2023

ថ្ងៃសុក្រ ២ រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣

សម្ដេចមហាបវរធិបតី÷ធាតុសំខាន់ដែលនាំអោយការអនុវត្តនយោបាយឈ្នះ ឈ្នះ បានជោគជ័យនោះគឺទំនុកចិត្ត៕

Photos from ភាពជាអ្នកដឹកនាំ - Leadership's post 29/12/2023

មន្ដ្រីប្រតិបត្តិ និងយុវជនសាខាកាកបាទក្រហ​មកម្ពុជា​ រាជធានីភ្នំពេញ ចំនួន៥០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៥ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ (២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣) នៃការកសាងវិមានឈ្នះ ឈ្នះ។

29/12/2023

ប្រសាសន៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក នៃនយោបាយ ឈ្នះ ឈ្នះ នៅកម្ពុជា÷

Want your organization to be the top-listed Government Service in Phnom Penh?
Click here to claim your Sponsored Listing.

We are Cambodian people's party team in Phnom Penh.the purpose of this dissemination is to share information about the achieveme

cambodia kingdom of wonder

Videos (show all)

កូនៗនិងចៅៗ មកជូនពរថ្ងៃមង្គលខួបអាពាហ៍ពិពាហ៍ ៤៨ឆ្នាំ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៕
សណ្ឋាគារ Cambodiana ជម្រកជនភៀសខ្លួនឆ្នាំ ១៩៧៣។ប្រភព ៖ ឯកសារស្រាវជ្រាវ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំ...
រំលឹកឡើងវិញប្រសាសន៍ដ៏ថ្លៃថ្លារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន"ដើរដល់អភិក្រមទី៥ ដែលយើងចាំបាច់ត្រូវតែធ្វើ"៕
-  បទ ៖ រាំវង់ថ្ងៃខួប ៧ មករា -  ដឹកនាំផលិត និងគ្រប់គ្រងខ្លឹមសារ ៖ បណ្ឌិត អេង កេងឈុន-  និពន្ធទំនុក និងបទភ្លេង ៖ ឯកឧត្តម ង...

Telephone

Address


#364
Phnom Penh
12309
Other Government Organizations in Phnom Penh (show all)
Khmer Rouge Tribunal (ECCC) Khmer Rouge Tribunal (ECCC)
Building 40, Russian Federation Boulevard (110), Mittapheap
Phnom Penh, 120444

ECCC ended judicial proceedings in 2022 Residual functions since 2023 Resource Centre in Phnom Penh

Vuthanak Business .Combodia Vuthanak Business .Combodia
Phnom Penh, 1200

ភ្ញាក់ងារលក់អចលនទ្រព្យ អ្នកប្រឹក្សាយោបល់

Marya Fashion Marya Fashion
#A-15, Street Moha A, Sangkat Krang Thnong, Khan Sansok
Phnom Penh, 12000

Marya Fashion មានលក់ស្បែកជើងនារីគ្រប់ម៉ូតស?

Cristian Zhang Cristian Zhang
St. 2004, Sensok
Phnom Penh, 12000

Su-Ho Anya Su-Ho Anya
Phnom Penh, 12000

Anya_Official

Vy Noch Vy Noch
Phnom Penh, 12000

Vy Noch

ស្នេហា៚ ស្នេហា៚
Phnom Penh

Love Story, Feeling Sad and Quote Lover

អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា
Russian Federation Boulevard (110)
Phnom Penh, 120000

ផ្សព្វផ្សាយអាហារូបករណ៍ និងព័ត៌មានសិក្សាជូនសិស្ស-និស្សិតជំនាន់ក្រោយ

Mekong Power FT Mekong Power FT
Kampong Cham
Phnom Penh

Kong Ta Neong

Kim Young Kim Young
Phnom Penh, 12000

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
No. 3, Monivong Bvld, Sangkat Sras Chok, Khan Daun Penh, Kingdom Of Cambodia
Phnom Penh, 120210

CALMETTE Hospital is a tertiary hospital.

Gusion Tik Tok Gusion Tik Tok
Phnom Penh

RT