ពុទ្ធសាសនបណ្ឌិត្យ-Buddhist Institute

ពុទ្ធសាសនបណ្ឌិត្យ-Buddhist Institute
Photos from វត្តឧណ្ណាលោម-Unnalom Pagoda's post 05/01/2024
Photos from ក្រសួងធម្មការនិងសាសនា's post 04/01/2024
02/01/2024

ធម្មទេសនា សម្តែងដោយ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម​ សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះចតុម្មុខមង្គលរង្សី ព្រះមេគណរាជធានីភ្នំពេញ។

Photos from ពុទ្ធសាសនបណ្ឌិត្យ-Buddhist Institute's post 01/01/2024

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»

30/12/2023

សួស្ដីឆ្នាំថ្មី២០២៤

30/12/2023

សារលិខិតថ្វាយព្រះពរ

29/12/2023

សារលិខិតជូនពររបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

Photos from លេខាធិការដ្ឋានគណៈសង្ឃនាយក's post 29/12/2023
Photos from ក្រសួងធម្មការនិងសាសនា's post 24/12/2023

ព្រឹកនេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តចាក់អង្រែក្រោម ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
………………………
ថ្ងៃអាទិត្យ ១២ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣

Photos from សាលាគណរាជធានីភ្នំពេញ's post 24/12/2023
Photos from ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:'s post 24/12/2023
24/12/2023

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍លេខពិសេស
…………

ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់ សម្តេមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន ដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យ ព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ពិនិត្យមើលសកម្មភាពគ្រូបារមីចូលរូបមួយចំនួនដែលកំពុងបំពុលសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។ ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនជ្រាបថា ប្រសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានសំដៅទៅលើ ព្រះធម្មវនវាសី ចន្ទមុនី នោះឡើយ គឺចង់សំដៅទៅលើតែគ្រូបារមីចូលរូបមួយចំនួនប៉ុណ្ណោះ។

អាស្រ័យហេតុនេះសូមសាធារណជនជ្រាប៕

Photos from ក្រសួងធម្មការនិងសាសនា's post 23/12/2023

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រជុំជាមួយសម្តេចព្រះសង្ឃនាយករង សម្តេចៗ និងព្រះមន្ត្រីសង្ឃគណ:មហានិកាយ នៅទីស្តីការក្រសួង។

Photos from មន្ទីរធម្មការ និងសាសនាខេត្តកណ្តាល's post 23/12/2023
Photos from ពុទ្ធសាសនបណ្ឌិត្យ-Buddhist Institute's post 23/12/2023

ថ្ងៃសុក្រទី២២ ខែធ្នូ ឆ្នាំ២០២៣ ពុទ្ធសាសនបណ្ឌិត្យ​បាន​រៀបចំ​ការបណ្ដុះបណ្ដាល​ផ្ទៃក្នុងដើម្បីពង្រឹងសមត្ថភាព​មន្ត្រីបុគ្គលិក​ក្នុង​ការ​បំពេញ​ការងារ ព្រម​ទាំង​បូកសរុបការងារ​ប្រចាំ​ឆ្នាំ​២០២៣ និង​លើកទិសដៅការងារ​សម្រាប់​ឆ្នាំ២០២៤ផង​ដែរ។

https://t.me/BuddhistInstitute

23/12/2023

បាឋកថាប្រចាំខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្លឹកសីមា៖ ករណីសិក្សាសីមាដូនមាស និងសីមាពាមគ្រែ នៅភ្នំគូលែន» ដោយលោក ពិត តារា នាថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក។

23/12/2023

សូមអញ្ជើញចូលរួមតាមតំណនេះ meet.google.com/xht-pztr-ezy

Photos from Samdech Thipadei Hun Manet, Prime Minister of Cambodia's post 22/12/2023
Photos from ពុទ្ធសាសនបណ្ឌិត្យ-Buddhist Institute's post 21/12/2023

លោកអ្នកនៅខេត្តក្រចេះ តើស្គាល់លោកគ្រូទេ?

Photos from ពុទ្ធសាសនបណ្ឌិត្យ-Buddhist Institute's post 21/12/2023

បណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ សាខាខេត្តបាត់ដំបង

20/12/2023

ចំណាប់អារម្មណ៍របស់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព

Photos from ក្រសួងធម្មការនិងសាសនា's post 20/12/2023

ព្រះឆាយាលក្ខណ៍ព្រះមេគណគណ:មហានិកាយ ២៥រាជធានី ខេត្ត។
ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។

19/12/2023

សូមអនុមោទនា

Photos from ពុទ្ធសាសនបណ្ឌិត្យ-Buddhist Institute's post 19/12/2023

ពុទ្ធសាសនបណ្ឌិត្យ សូមគោរពអរគុណដល់ឯកឧត្ដម សូ មុយឃៀង ដែល​បានផ្ដល់សៀវភៅបោះពុម្ពដែល​ជាសមុច្ច័យផ្ទាល់ខ្លួនរបស់ឯកឧត្ដម ដល់បណ្ណាល័យ​ពុទ្ធសាសនបណ្ឌិត្យ ដើម្បី​ជាប្រយោជន៍​សាធារណៈ សម្រាប់អ្នកសិក្សាស្រាវជ្រាវ។ សូមគោរពជូនពរឯកឧត្ដម​មានសុខភាពល្អ។

19/12/2023

សេចក្ដីជូនដំណឹង
សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្លឹកសីមា៖ ករណីសិក្សាសីមាដូនមាស និងសីមាពាមគ្រែ នៅភ្នំគូលែន» ដោយលោក ពិត តារា នាថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក។

សេចក្ដីជូនដំណឹង
សូមគោរពនិមន្ត និងអញ្ជើញចូលរួមស្ដាប់បាឋកថាប្រចាំខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្លឹកសីមា៖ ករណីសិក្សាសីមាដូនមាស និងសីមាពាមគ្រែ នៅភ្នំគូលែន» ដោយលោក ពិត តារា នាថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក។
មូលន័យសង្ខេប៖
បទបង្ហាញនេះនឹងបង្ហាញពីការប្រើ "សន្លឹកសីមា" ដែលគឺជាវត្ថុសម្រាប់សម្គាល់ព្រំដែនទីធ្វើឧបោសថរបស់ព្រះសង្ឃ (ព្រះវិហារ ឬឧបោសថាគារ) ក្នុងព្រះពុទ្ធសាសនានៅកម្ពុជា ដែលមានភស្តុតាងដំបូងៗនៅលើភ្នំគូលែន។ សីមាពាមគ្រែ និងសីមាដូនមាសជាទីតាំងវិហារព្រះពុទ្ធសាសនាដំបូងៗ នៅកម្ពុជាដែលនៅសេសសល់នូវភស្តុតាងនៃការប្រើប្រាស់ថ្មជាសីមា ហើយប្រហែលជាមានអាយុកាលចាស់ជាងស្លឹកសីមានៅជុំវិញខឿនព្រះវិហារចាស់ៗ នៅតំបន់អង្គរធំនាសតវត្សទី១៣-១៤ផង។
សន្លឹកសីមានៅលើភ្នំគូលែនមានទំហំធំ និងមានចម្លាក់ច្រើនជាងសន្លឹកសីមា ដែលគេធ្លាប់ឃើញមាននៅតំបន់អង្គរធំ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ មានចម្លាក់ ដែលកម្រឃើញមានក្នុងសិល្បៈខ្មែរដូចជា ធម្មចក្រ ចេតិយ ក្អមទឹក ដែលជាលក្ខណៈមួយនៃសិល្បៈពុទ្ធសាសនាថេរវាទមន នៃទ្វារវតី នៅភាគខាងជើងភ្នំដងរែក (ខ្ពង់រាបនគររាជ)។ ដូច្នេះហើយទើបអ្នកស្រាវជ្រាវយល់ស្របគ្នាថា សន្លឹកសីមានៅលើភ្នំគូលែនទាំងពីរទីតាំង មានទំនាក់ទំនងនឹងសិល្បៈទ្វារវតី នៃខ្ពង់រាបនគររាជ។ ទោះបីជាអ្នកស្រាវជ្រាវយល់ស្របគ្នាថា សន្លឹកសីមានៅលើភ្នំគូលែនមានទំនាក់ទំនងនឹងសិល្បៈទ្វារវតីក្តី ប៉ុន្តែបានផ្តល់ការបរិច្ឆេទខុសគ្នារវាង ៥០០ឆ្នាំឯណោះ។ ដូច្នេះ បទបង្ហាញនេះនឹងព្យាយាមមើលឡើងវិញលើការកំណត់អាយុកាល និងទំនាក់ទំនងសិល្បៈរបស់ទីតាំងសីមាទាំងពីរ តាមការសិក្សាប្រៀបធៀបប្រវត្តិសិល្បៈ គួបផ្សំជាមួយទិន្នន័យបុរាណវិទ្យា។
តើសីមាទាំងពីរជាឥទ្ធិពលខាងក្រៅដូចការសន្និដ្ឋានមុនៗ ឬយ៉ាងណា? ហើយមូលហេតុអ្វីដែលនាំឲ្យមានវត្តមាននៅលើភ្នំគូលែន? តើសន្លឹកសីមានេះមានកាលបរិច្ឆេទអំឡុងពេលណា ហើយតើអាចចាស់ជាងការតាំងទីរបស់ព្រះបាទជ័យវរ្ម័នទី២នៅលើភ្នំគូលែនដែរឬទេ?
សូមចូលរួមបាឋកថាតាម Google Meet តាមរយៈការស្កេន QR កូដដែលមាននៅលើបណ្ណប្រកាសនោះ ព្រមទាំងមានផ្សាយផ្ទាល់លើផេកហ្វេសប៊ុកពុទ្ធសាសនបណ្ឌិត្យ។ សូមអរព្រះគុណ និងអរគុណ
សូមចុចលើលីងខាងក្រោម ដើម្បីទទួលបានព័ត៌មាននានាពីពុទ្ធសាសនបណ្ឌិត្យ តាមតេឡេក្រាម។
https://t.me/BuddhistInstitute
sorsokny[at]gmail.com
www.budinst.gov.kh

18/12/2023

តើខ្ញុំព្រះករុណា ជានរណា?

18/12/2023

សេចក្តីប្រគេនដំណឹង
________________
ស្តីពីការផ្តល់អាហារូបករណ៍ដល់សមណនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃព.ស.ស. ចំនួន៦កន្លែងលើឯកទេសដូចខាងក្រោម ៖
+ឯកទេសភាសាបាលីចំនួន៤កន្លែង
លក្ខណ្ឌនៃការជ្រើសរើស
- ជាសមណនិស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រឯកទេសភាសាបាលី
- ជាសមណនិស្សិត បានបញ្ចប់ឯកទេសសមមូលនឹងឯកទេសភាសាបាលី
- ជាសមណនិស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រឯកទេសផ្សេងៗ ប៉ុន្តែជាគ្រូបង្រៀន ភាសាបាលីកម្រិតមធ្យមសិក្សា(ដោយមានឯកសារផ្សេងៗបញ្ជាក់)។
+ឯកទេសទស្សនវិជ្ជា
លក្ខខណ្ឌនៃការជ្រើសរើស
- ជាសមណនិស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រឯកទេសទស្សនវិជ្ជា ឬឯកទេសទស្សនវិជ្ជាពុទ្ធសាសនា។
- ជាសមណនិស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើឯកទេសដែលមានការពាក់ព័ន្ធ (ភាសាបាលី សង្គមវិជ្ជា ចិត្តវិទ្យាជាដើម)។
👉បញ្ជាក់: សម្រាប់តែឯកទេសភាសាបាលី និងឯកទេស ទស្សនវិជ្ជាតែប៉ុណ្ណោះ។
+អត្ថប្រយោជន៍ដែលទទួលបានៈ
សិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន៧៥ដុល្លារសហរដ្ឋអាមេរិចក្នុងមួយខែ។ ចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃប្រគេនដំណឹងនេះ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤
📞ផ្នែកក្រោយឧត្ដមសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ទំនាក់ទំនងលេខៈ០១៧ ៤៣៦៤៣៩ និង០១៧៥៩៦៧០៧)។

Photos from ពុទ្ធសាសនបណ្ឌិត្យ-Buddhist Institute's post 18/12/2023

សូមអរព្រះគុណ និងអរគុណ ព្រះគុណម្ចាស់គ្រប់ព្រះអង្គ ឯកឧត្ដម លោកជំទាវ លោក លោកស្រីទាំងអស់ ដែល​បាន​និមន្ត អញ្ជើញមកស្តង់ពិព័រណ៍សៀវភៅរបស់ពុទ្ធសាសនបណ្ឌិត្យ។

https://t.me/BuddhistInstitute

Want your school to be the top-listed School/college in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

«សន្លឹកសីមា៖ ករណីសិក្សាសីមាដូនមាស និងសីមាពាមគ្រែ នៅភ្នំគូលែន»
អត្ថន័យប្រទីបក្រសួងធម្មការ និងសាសនា_២៧វិច្ឆិកា២០២៣
សោភណភាពទូក-ង និងកីឡាករ របស់ក្រសួងធម្មការនិងសាសនា «ព្រះទីនាំងបូកគោសែនជ័យ មហាបវរធិបតី ចេស្តា»
បាឋកថាប្រចាំខែវិច្ឆិកាឆ្នាំ២០២៣
បាឋកថាប្រធានបទ «លក្ខណៈជាតិតាមរយៈរឿងនាងចំប៉ាថោង»
បាឋកថាប្រចាំខែកញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «តួនាទីអក្សរសិល្ប៍ពុទ្ធនិយមក្រោយសម័យអង្គរ»
ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា នីតិកាលទី៧ ឆ្នាំ២០២៣-២០២៨
ពិធីដង្ហែព្រះសារីរិកធាតុក្នុងឆ្នាំ២០០២
បាឋកថាប្រចាំខែកក្កដា ឆ្នាំ២០២៣ ប្រធានបទ «តម្លៃអប់រំតាមរយៈអក្សរសិល្ប៍ជប៉ុន»
អបអរសាទរពិធីសំណេះសំណាលរបស់សម្ដេចតេជោ
អនុសាសន៍របស់សម្ដេចតេជោ ក្នុងពិធីបិទអនុសំវច្ឆរៈ លើកទី២១
ពិធីផ្ទេរតំណែង​រដ្ឋមន្ត្រីក្រសួងធម្មការ និង​សាសនាវីដេអូឯកសារ ឆ្នាំ២០២០

Telephone

Address


Phnom Penh
855
Other Educational Research in Phnom Penh (show all)
BRAK IEM BRAK IEM
Phnom Penh

Phall Soka -សុកា Phall Soka -សុកា
Phnom Penh, 1200

welcome to my my channel> Mathsteacher

Chamnan Nea Official Chamnan Nea Official
Street 5
Phnom Penh

Education and share knowledge ��

និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU
ជិតផ្សារអូឡាំពិក
Phnom Penh, 855

Human Resource University

Educational Broadcasting Cambodia Educational Broadcasting Cambodia
#242, Street 271, Sangkat Beoung Tumpun, Cambodia (1. 84 Mi)
Phnom Penh, 12351

EBC provides coordination support to Ministry and its project partners to develop ‘online education

ប្រយោគខ្លី Khmer Word ប្រយោគខ្លី Khmer Word
Phnom Penh

ជាចំណែកនៃអក្សរសាស្ត្រខ្មែរ

Moung Sony-មួង សូនី Moung Sony-មួង សូនី
Phnom Penh

វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពង្រាយជាតិថ្កើងថ្កាន

Chhunheng Chhunhong Chhunheng Chhunhong
34B Street 99
Phnom Penh, 120000

how to learn to be a good student from Chhunheng Chhunhong activities

SN Photography SN Photography
Phnom Penh
Phnom Penh, 12000

Share knowledge

Knowlege KH Knowlege KH
Phnom Penh

Knowledge

CamEd Banking & Finance Club CamEd Banking & Finance Club
#64 Street 108
Phnom Penh, 12202

A CamEd student club that aims to provide insight and knowledge related to banking and finance field.

Men Sakada Men Sakada
Phnom Penh, 855

សូមស្វាគមន៍មកកាន់ Channel Men Sakada រៀនភាសាខ្មែរថ្នាក់មត្តេយ្យសិក្សាចាប់ពីអាយុ២ឆ្នាំជាមួយម៉ាក់នៅផ្ទះ