C&S online
Nearby non profit organizations
Street 371
Phnom Penh, Phnum Pénh
855
Street 334
12351
855
Monireth Boulevard
13000
Street 26Bt
Besides gaining a reputation with your questions and answers, you receive badges for being especiall
បើផ្លូវចិត្តបើកចិត្តទូរលាយនៅតែអាចមើលឃើញអ្វីខុសអ្វីត្រូវ
ក្នុងរឿងសង្គមនេះ។ ការប្រកាន់មាំពេកនាំឲ្យគិតខុស ព្រះប្រោស
បានទាល់បុគ្គលដាក់មានៈមើលសង្គមនេះត្រូវទាល់ដាក់ទិដ្ឋិចុះ។
បុគ្គលត្រឹមពាល់ត្រូវទិដ្ឋិខ្លួនជួបរឿងខុសចិត្តច្រើនជារឿងត្រូវចិត្ត។
រីករាយជាមួយធម្មជាតិ រីករាយជាមួយពេលនេះ រីករាយចុងសប្តាហ៍។
ជិតឆ្លងឆ្នាំបែបនេះគួរប្រយ័ត្នអគ្គីភ័យនេះតាមចំណាំ
របស់ខ្ញុំទេ
ព្រះវេស្សន្តរសង្ហាម្លេះ
សង្គមមួយនេះពិតជាត្រូវមនុស្ស ផុសរូបអត់អ៊ីឌីត ខ្លាំងណាស់
មានតែគ្រួសារយើងទេ មានទុកមានលំបាកមិនរត់ចោលគ្នា ទោះពេលខ្លះមាត់ ក អាក្រក់ដាក់គ្នាកដោយ
កុំតានតឹងជាមួយរឿងតូចតាចច្រើនពេក ខាតពេលហើយខូចប្រព័ន្ធ
គិតទៀត
ការសាងពេលវេលាល្អជាមួយគ្រួសារ
ជាការសាងអនុស្សាវរីយ៍ល្អបំផុតក្នុងជីវិត
សូមប្រុងប្រយ័ត្នជាមួយជំងឺផ្លូវចិត្ត ដែលចូលក្នុងជីវិតយើងបានគ្រប់ពេល
ពេលនៅក្រីក្រចេះស្រលាញ់គ្នា
ដល់ពេលមានបានរាងខ្លួនមើលមុខលេងចំ។ ជីវិតនេះមានពេលមិនច្រើន ទេរៀនស្រលាញ់ឱ្យបានច្រើនទៅ ទុកគំរូឱ្យកូនចៅមើល
យករូបភាពក្នុងហ្វេសបុក បកស្រាយតាមភ្នែកឃើញ តាមត្រចៀកលឺខាតពេល ហើយខូចប្រដាប់គិតទៀត 😁😁
រៀនរស់នៅស្រលាញ់គ្រួសារយើង
កុំច្រណែនគ្នា កុំបៀតបៀនគ្នា រៀនអធ្យាស្រ័យបងប្អូនទើបគេមិនមើលងាយពូជអំបូរ
ចិញ្ចឹមកូនបែបក្រីក្រក៏ម្យ៉ាងដែរ យ៉ាងហោចកូនស្គាល់តម្លៃតស៊ូ ស្គាល់តម្លៃជីវិត ចេះប្រឹងប្រែងពីក្មេង នឹងចេះគិតបានច្រើន
អ្នករស់នៅមានសុភមង្គលពិតប្រាកដមិនបានបង្ហាញខ្លួនក្នុងហ្វេសបុកទេ ដូចនេះចង់យកគំរូ
ពួកគាត់ទាល់តែតាមដានផ្ទាល់ កុំតាមដានតាមបណ្តាញសង្គម
បណ្ឌិតគួរតាំងខ្លួនក្នុងគុណដ៏សមគួរជាមុនសិន សឹមប្រៀនប្រដៅអ្នកដទៃជាខាងក្រោយ ទើបមិនសៅហ្មង។
បើបុគ្គលប្រៀនប្រដៅអ្នកដទៃយ៉ាងណា គប្បីធើ្វខ្លួនយ៉ាងនោះ ទាល់តែទូន្មានខ្លួនល្អសិន សឹមទូន្មានអ្នកដទៃ លោកថាខ្លួនហ្នឹងហើយដែលបុគ្គលទូន្មានបានដោយកម្រ ។
ភ្លើងឆេះអុសណា អស់អុសនោះ។
បុគ្គលណាអ្នកក្តៅក្រហាយបុគ្គលនោះអ្នកកើតទុក្ខ។
តោះស្អែកទៅវត្ត
ជួយមនុស្សម្នាក់មិនអាចផ្លាស់ប្ដូរពិភពលោកបានទេប៉ុន្តែពិភពលោកបានផ្លាស់ប្ដូរសម្រាប់មនុស្សម្នាក់នោះ។
ចុចឡាចចង្អុលដៃ
បានបុណ្យណាស់
😁☝️😄
ក្រៅពីរុក្ខជាតិមិនមានអ្វីធ្វើឱ្យយើងស្រស់ស្រាយពិតបានឡើយ។
ជីវិតនេះខ្លីណាស់មានឱកាសបានស្គាល់គ្នា បានរស់ជុំគ្នា គួរសាងអនុស្សាវរិយ៍ល្អឱ្យបានច្រើនជាមួយគ្នា
បារម្ភខ្វល់ជ្រុលពេក ទៅមុខមិនរួច
យកចិត្តទុកដាក់ជ្រុលពេក ក៏មិនមែនជារឿងល្អ
ខ្លាចក្រែងចិត្តជ្រុលពេក វាទៅជាពិបាក
មានក្ដីមេត្តាជ្រុលពេក ទៅជាលំបាកវេទនា
ជួយជ្រុលពេក ហត់តែខ្លួនឯង
គ្រប់យ៉ាងគួរតែមួយល្មមសមរម្យ ទើបល្អត្រជាក់ត្រជុំ មានលំនឹង។
មនុស្សមានខ្លួនឯងជាទីពឹង
ជំពាក់កម្មកូន...✍️
ទឹកមុខរបស់ម៉ែធ្លាប់តែស្រស់ថ្លា ហូបបាន សម្រាន្តលក់ ស្រណុកចិត្ត មិនសូវគិតច្រេីន តែឥឡូវអ្វីៗត្រូវប្រែអស់ ព្រោះកូនធ្វេីឲ្យស្នាមញញឹមរបស់ម៉ែត្រូវបាត់បង់ ប្រែទៅជាក្រៀមក្រំ ស្រពត់ស្រពោន លេីផ្ទៃមុខរបស់ម៉ែបង្កប់ទៅដោយសេចក្តីទុក្ខកង្វល់រាប់រយជំពូក ហូបក៏មិនបាន សម្រាន្តក៏មិនលក់ ក្នុងចិត្តមានតែទុក្ខទោម្នេញមិនចេះចប់ មិនចេះហើយ រាងកាយម៉ែស្គាំងស្គមខុសប្រក្រតី ទឹកភ្នែកហូររាល់ថ្ងៃ ហារស្តីអ្វីក៏មិនរួច តូចចិត្តនឹងខ្លួនឯង ដែលគ្មានសំណាងបានកូនល្អនឹងគេ ការងារគ្រប់យ៉ាងម៉ែធ្វេីគ្មានទេការនឿយហត់ តែម៉ែនឿយហត់ផ្លូវចិត្តបំផុតគឺនឿយហត់ដែលម៉ែទូន្មានកូនមិនបាន...។
កាលកូនទេីបកេីតក្នុងផ្ទៃ ម្តាយថ្លៃសែនត្រេកអររីករាយ ហេីយសប្បាយចិត្តនឹងប្រគល់ព្រហ្មវិហារធម៌ឲ្យទៅកូន ពេលកូនប្រសូត្រចេញចាកផ្ទៃ ចរណៃដឹងទេថាម៉ែពិបាកប៉ុនណា តែម៉ែនៅតែគិតថាម៉ែនឹងខំប្រឹងចម្លងកូនឲ្យបានដល់ត្រេីយ ម៉ែឈឺផ្លូវកាយក៏ពិតមែន តែម៉ែរីករាយផ្លូវចិត្ត ព្រោះម៉ែបានឃេីញមុខកូននៅមានជីវិត។
ពេលកូនចេះអង្គុយ ចេះឈរ ចេះដេីរតិះតះ ចេះហៅម៉ែហៅពុក ហៅម៉ាក់ហៅប៉ា បេះដូងថ្លេីមប្រមាត់របស់ម៉ែគឺប្រគល់ឲ្យកូនទាំងអស់ ស្រឡាញ់ហួងហែងក្រៃលែង ការពារកូនគ្រប់បែបយ៉ាង មិនឲ្យមានអន្តរាយណាមួយ កេីតមានដល់កូនឡេីយ...។
លុះដល់កូនអាយុគ្រប់ចូលរៀន ម៉ែបញ្ជូនកូនចូលសាលាចំណេះទូទៅ ម៉ែសុខចិត្តហត់នឹងធ្វេីការងារគ្រប់យ៉ាង ដេីម្បីឲ្យកូនបានសិក្សារៀនសូត្រ ។ កាលកូននៅកុមារវ័យម្តាយទូន្មានស្តីប្រដៅកូនស្តាប់កូនតាម កូនធ្វេីខ្លួនគួរឲ្យស្រឡាញ់យ៉ាងក្រៃលែង...។
តែពេលនេះ គឺជាពេលដែលកូនធំពេញរូបពេញរាងហេីយ ហេីយកូនមិនមែនធំតែរូបរាងដែរ គឺកូនធំទាំងចិត្តគំនិត ធំរហូតលែងស្តាប់ពាក្យទូន្មានរបស់ឪពុកម្តាយ កូនរឹងទទឹង មានៈ រឹងរូស ចរិតខុសឆ្ងាយកាលពីកូននៅតូច កូនធ្វើឲ្យម៉ែពិបាកចិត្ត បេះដូងរបស់ម៉ែចាប់ផ្ដើមក្រៀមស្វិត ជីវិតរបស់ម៉ែចាប់ផ្ដើមអស់សេចក្ដីសុខ ទឹកភ្នែករបស់ម៉ែក៏សម្រុកហូរជ្រែកផែនថ្ពាល់ទាំងគូរស្ទេីរតែរាល់ថ្ងៃ ប្រហែលជាតិមុនម៉ែជំពាក់កម្មអ្វីកូនហេីយ ទេីបជាតិនេះកូនតាមមកទាមទារពីម៉ែវិញ កូនធ្វេីឲ្យម៉ែខ្វល់ពីកូន ព្រួយបារម្ភពីកូន គិតដល់កូនគ្រប់ពេលវេលា កូនធ្វើឲ្យម៉ែរងទុក្ខរីងរៃ ធ្វេីឲ្យបេះដូងម៉ែខ្ទេចខ្ទាំ ធ្វេីឲ្យម៉ែយំ...ប៉ុណ្ណឹងបានហេីយណាកូន ឈប់ធ្វើទារុណកម្មផ្លូវចិត្តរបស់ម៉ែតទៅទៀតទៅ ម៉ែពិបាកទ្រាំណាស់😢។
ទឹកមុខអ្នកម៉ែធ្លាប់តែស្រស់ថ្លា
ឥឡូវនេះណាសោកាពន់ពេក
ជួបទុក្ខកង្វល់សល់តែទឹកភ្នែក
នឹកឡេីងសង្វេគយំយែករាល់ថ្ងៃ។
ដួងចិត្តអ្នកម៉ែប្រែជាក្រៀមក្រំ
ព្រោះជួបទុក្ខធំងំស្ទើរតែក្ស័យ
កូនគេគ្មានចិត្តអាណិតប្រណី
ធ្វើបាបម្តាយថ្លៃហឫទ័យគ្រាំគ្រា។
ម៉ែណែនាំកូនមាសស្ងួនមិនស្តាប់
សូរសៀងម៉ែប្រាប់រៀងរាល់វេលា
កូនហាក់ធ្វើហីមិនខ្ចីនឹកនា
ទុកម៉ែដូចជាមនុស្សតុក្កតា។
តេីជាតិមុនម៉ែជំពាក់អ្វីកូន
ទេីបជាតិនេះស្ងួនតាមមកប្រហារ
សងសឹកឲ្យម៉ែរងទឹកនេត្រា
កូនអេីយមេត្តាម៉ែផងណាកូន៕
ជីវិតពិតរបស់អ្នកម្តាយ ស៊ិន សោភារី
និពន្ធដោយ ឆិម ប៊ុនឆា
សូមឲ្យការចែករំលែករបស់មិត្ត រក្សាសិទ្ធិឲ្យអ្នកនិពន្ធផង!
ពុកពិការ ពុកក្រ ពុករៀនបានតិច គ្មានចំណេះដឹងជ្រៅជ្រះ តែពុកម្នាក់នេះមិនឱ្យកូនរបស់ពុកល្ងង់ខ្លៅឡើយ ពុកស៊ូធ្វើការងារធ្ងន់ស្រាលសព្វគ្រប់បែបយ៉ាងទាំងអស់ ឱ្យតែបានប្រាក់យកមកឱ្យកូនបានរៀន ទោះបីនឿយហត់ខ្លាំងប៉ុណ្ណាក៏ដោយក៏ពុកអាចស៊ូទ្រាំបាន គឺពុកស៊ូទ្រាំដើម្បីកូន ទោះបីជីវិតពុកត្រូវសូន្យ ក៏ពុកមិនស្តាយ😢 ពុកធ្វើការងាររាល់ថ្ងៃគ្មានពេលសម្រាក បាយមិនសូវនឹក ទឹកមិនសូវបាន ឬក៏អត់បាយក្រហាយទឹកក៏ពុកមិនខ្វល់ ពុកខ្វល់តែម្យ៉ាងគត់ គឺខ្វល់ពីអនាគតកូន ទោះបីកូនរៀនចប់មិនបានតបស្នងសងគុណពុក ក៏ពុកនៅតែរីករាយ ព្រោះពុកបានធ្វើកាតប្បកិច្ចមួយដ៏ល្អរបស់ពុករួចហើយ ពុកមិនចង់ឱ្យកូនរបស់ពុកធ្លាក់ខ្លួនដូចជាពុកឡើយ!!😭
ពន្លឺនៃសេចក្តីសង្ឃឹមរបស់ពុក គឺពុកចង់ឃើញកូនញញឹមទទួលភាពជោគជ័យដ៏ត្រចេះត្រចង់ "នេះហើយជាទឹកចិត្តពិតប្រាកដរបស់ពុក"..................................
រក្សាសិទ្ធដោយអ្នកនិពន្ធ ឆិម ប៊ុនឆា
សិក្សាពីរបៀបអាន ide និង ipe
ថ្ងៃនេះយើងសិក្សាពីរបៀបប្រកបភាសាអង់គ្លេស
- an / at ដើម្បីកាន់តែជ្រាបច្បាស់ពេលរបៀបនៃការប្រកបសូមចូលមើលទាំងអស់គ្នា។
របៀបប្រកបភាសាអង់គ្លេសសម្រាប់កម្រិតដំបូង។
រៀនប្រកប -ap / -ag
រៀនដោយរីករាយ ចេះដោយប្រាកដ។
Click here to claim your Sponsored Listing.
Our Story
We will post and share all important info and knowledge to you.
Videos (show all)
Category
Contact the organization
Telephone
Website
Address
Phnom Penh
12000
#37M, Street 16, Sangkat O Bek Koum, Khan Sen Sok, Phnom Penh
Phnom Penh
Our mission is to empower the local church to serve the most vulnerable.
608
Phnom Penh
Your contribution will improve the thousands lives of very poor people in the remote villages of Cambodia.
#215, Street 13
Phnom Penh
A program for vulnerable children and youth their families and communities http://www.mithsamlanh.org
Street 53BT, #487Eo, Group 6, Kbal Tomnub Village, Sangkat Boeng Tumpun II, Khan Meanchey
Phnom Penh, 12351
Habitat for Humanity Cambodia brings people together to build homes, communities and hope.
Phnom Penh
Where we are born into this world is chance. I want to tell orphans that they have a loving Father in heaven. Help them practically with education and enable them to discover and d...
#798, Street 99, Boeng Trabek, Chamkarmon
Phnom Penh, P.O.BOX:1506
Join us in supporting fundamental human rights in Cambodia https://cchrcambodia.org https://sithi.org
#1, Street 336, Sangkat Boeung Salang
Phnom Penh
Dedicated to improving the welfare of Cambodia’s disadvantaged children
No. 13E, Street 830, Tonle Bassac Quarter
Phnom Penh
Our mission is to be a catalyst in a vibrant arts sector, inspiring new generations
House 29b, Street 564, Sangkat Boeung Kok 1, Khan Toul Kork
Phnom Penh
http://www.irisasia.org
PO Box 472
Phnom Penh
Who Will is dedicated to caring for orphans, disadvantaged children and poor Cambodian Communities regardless of race, religion, health or creed. With ZERO overheads, 100% of money...
21
Phnom Penh, 12000
Khmer Student Abroad Foundation was generated in 2020 by Cambodian Students who are studying in Camb