Heng Vanda

#216, Mao Zhe Tong Blv, TumopTeik, Chamkar Morn, Phnom Penh, Cambodia

Photos from Heng Vanda's post 28/08/2024

ស្រណោះបន្ទប់បង្រៀន! ❤️🙏🎈
-តើអ្នកដឹងទេ បន្ទប់ដែលខ្ញុំបង្រៀន ចន្លោៈឆ្នាំ២០០០-២០១៤ ខ្ញុំខានឡើងទៅជួបប្រមាណជិត១០ឆ្នាំហើយ។

-ទើបតែថ្ងៃទី២៨សីហា២០២៤ នេះ ខ្ញុំឡើងទៅដោយមិនបានគ្រោងគិតជាមុន។ ខ្ញុំឡើងទៅដល់ ខ្ញុំមានការស្រណោះដល់និស្សិតជំនាន់ទឺ១-២-៣….របស់ខ្ញុំ មិនដឹងជាមានសេចក្តីសុខយ៉ាងណា?

❤️❤️❤️

12/08/2024

ជ្រុងមួយនៃវិស័យទេសចរណ៍!!!
កាលពីឆ្នាំ២០២៣ មានគ្នា៥នាក់ ទៅលេងនៅស្រុកថៃ ដោយមិនប្រើសេវាទេសចរណ៍ ហើយសល់ពេលទៅលេងមុខព្រះរាជវាំងថៃ។

ចូលទស្សនាចប់នាំគ្នាចង់ឆ្លងផ្លូវទៅម្ខាងទៀត។ ឃើញស្រឡះឡាន លឹបល៎ៗៗ...បម្រុងឆ្លងផ្លូវ២ដងមិនបានសម្រេច។ ចង់ឆ្លងទៀតមិនបាន នាំគ្នាឈរលើចិញ្ចើមខ្លះ ឈរក្បែរ​ចញ្ចើម​លើផ្លូវខ្លះ ។

មួយសន្ទុះ ភ្លាមៗ!! ស្រាប់តែមានម៉ូតូប៉ូលីស៣ម៉ូតូឌុបគ្នា, បើកតម្រង់ជួរនៅកណ្តាលថ្នល់។ បញ្ចេញភ្លើងភ្លឹមភ្លែតៗ ។ អ្នកជិះខាងក្រោយទាំង៣នាក់ឡើងឈរព្រមគ្នាលើកែបក្រោយម៉ូតូ ។

ម៉ូតូទី២និងទី៣បង្អន់ល្បឿនរួចឈប់និងវាយចន្ទល់។ ម៉ូតូទី១ក៏ឈប់និងវាយចន្ទល់ដែរ បន្ទាប់​ពីបើកទៅមុខហួសប្រមាណ៥០ម៉ែត្រ ឃ្លាតពីម៉ូតូទី២និងទី៣​ដែលឈប់រួចមុន។

បន្ទាប់មក ប៉ូលីសម៉ូតូទី១ និងទី៣ ចុះត្រដាងដៃទាំង២មកពាំងម្ខាងម្នាក់បញ្ឈប់ចរាចរណ៍ជាមួយនិងសម្លេងកញ្ចែនិងសម្លេងសឺរ៉ែន។ ម៉ូតូទី៣ចុះមកគោរពក្រុមយើង និងអមជូនក្រុមយើងឆ្លងផ្លូវ។ ជូនចប់ផ្លូវទើបក្រុមបូលីសទាំង៣ម៉ូតូ បើកឲ្យចរាចរណ៍ឡើងវិញ។

ដើរបណ្តើរគិតបណ្តើរ ពិតជាធ្វើឥចឹងគ្រប់កន្លែង? ឬធ្វើតែកន្លែងមានភ្ញៀវទេសចរណ៍??

ហាត់សសេរអត្ថបទខ្លីៗ ដែលជាជ្រុងមួយនៃវិស័យទេសចរណ៍!!!

07/07/2024

ឱ! ព្រះសូរ្យសែងអើយ!…
Oh! Dear Sunshine!…

05/07/2024

អតីតប្រធានក្រុមស្រាវជ្រាវប្រភពចំណូលពន្ធដារទីក្រុងភ្នំពេញ ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៩៦ ។

Photos from Cambodian Higher Education Association's post 28/05/2024
21/05/2024

ផលប្រយោជន៍នៃកាយកកូនទៅរៀននៅគ្រឹះស្ថានអប់រំ ដែលមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា!!!❤️😍

១. មានច្រកសិក្សានៃភូមិសិក្សាទាំង៣៖ បឋមសិក្សា, មធ្យមសិក្សា, និង ឧត្តមសិក្សា ដែលមានភាពបត់បែនផ្ទេរការសិក្សា និងការទទួលស្គាល់គ្នាទៅវិញ-មក ដោយងាយស្រួល

២. មាន៖
-ក្របខ័ណ្ឌគុណវុឌ្ឍិជាតិសម្រាប់ឧត្តមសិក្សា
-មានកម្មវិធីសិក្សាគោលសំរាប់បឋមសិក្សា, មធ្យមសិក្សា

៣. មាន៖
-មានប្រព័ន្ធធានាគុណភាពអប់រំសម្រាប់ឧត្តមសិក្សា(ACC), និងគ្រប់គ្រងដោយអគ្គនាយកឧត្តមសិក្សា(GHED)
-មានប្រព័ន្ធធានាគុណភាពអប់រំសម្រាប់បឋមសិក្សា និង មធ្យមសិក្សា, និងគ្រប់គ្រងដោយអគ្គនាយកដ្ឋានចំណេះទូទៅ

៤. គ្រប់ស្ថាប័នជាតិតែងតែជ្រើសរើសចូលបម្រើការងារឬយកទៅបណ្តុះបណ្តាលបន្តដោយយកកម្រឹតសញ្ញាប័ត្ររបស់ភូមិសិក្សាទាំងបីជាគោល។

៥. ភូមិសិក្សាទាំង៣ គឺជាទីកន្លែងកែប្រែព្រហ្មលិខិត

***ហេតុនេះហើយ សូមមាតា-បីតា និង អ្នកអាណាព្យាបាល មេត្តាយកកូនទៅរៀនគ្រឹះស្ថានអប់រំទាំងឡាយណា ដែលទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា🙏❤️🙏

03/03/2024

លទ្ធផលចំណេញ/ខាតពិតប្រាកដរបស់សហគ្រាស💪
(Exact Profit/Loss of the enterprise)

សព្វថ្ងៃលទ្ធផលចំណេញ/ខាតពិតរបស់សហគ្រាស គឺគេគណនាតាមស្តង់ដាគណនេយ្យតែប៉ុណ្ណោះ។
Today, the actual profit / loss of an enterprise is calculated only according to accounting standards.

ចំណែកឯលទ្ធផលពិតប្រាកដរបស់របស់វា នៅតែស្ថិតក្នុងទីកំបាំងនៅឡើយ។ និយាយឲ្យចំ គេនៅតែមិនទាន់រកឃើញនៅឡើយ។
But its exact results are still a mystery. In other words, they still haven't been found yet.

តើមានបងប្អូនណារកឃើញឬទេ???
Did you find anything? ❤️❤️❤️

02/03/2024

លទ្ធផលចំណេញឬខាត
-លទ្ធផលចំណេញឬខាត គឺជាបំណងប្រាថ្នារបស់សហគ្រាស។ ទោះជាយ៉ាងណា លទ្ធផលចំណេញឬខាតនេះមិនដូចគ្នាទេ ប្រសិនបើសហគ្រាសតែមួយ
មានប្រតិបត្តិការណ៍តែមួយ និងក្នុងការិយបរិច្ឆេទតែមួយដូចគ្នា ហើយប្រើស្តង់ដាគណនេយ្យផ្សេងគ្នា។

22/02/2024

អ្នកដឹងទេ?!!!
ចំណេះដឹង(Knowledge)/ពុទ្ធិ(Cognitive), ជំនាញ/ចំណេះធ្វើ(Skills), និង ចរិយា(Attitudes) មិនមែនកើតឡើងដោយព្រះប្រទាននោះទេ។
ធនធាននេះ គឺកើតចេញពីការអប់រំក្នុងនិងក្រៅសាលា។

19/02/2024

តម្លៃបន្ថែម(ValueAdded)
1-សហគ្រាស/ស្ថាប័ន/អង្គភាព ត្រូវតែរៀបចំប្រព័ន្ធគ្រប់គ្រងឲ្យល្អរឹងមាំ ដើម្បីអនុវត្តតាមផែនការយុទ្ធសាស្ត្រ។
2-បើសហគ្រាស/ស្ថាប័ន/អង្គភាព មានលក្ខណៈដូចខាងលើ រួចមានសវនករផ្ទៃក្នុងខ្លាំង អាចនឹងទទួលបានបន្ថែមនូវតម្លៃបន្ថែម(ValueAdded)ទៀត។
3-បើសហគ្រាស/ស្ថាប័ន/អង្គភាព មានលក្ខណៈដូចខាងលើ និងមានបន្ថែមតម្លៃរួចហើយដោយសវនកម្មផ្ទៃក្នុង ហើយបើចង់បន្ថែមទៀត អាចមានសវនករផ្ទៃក្រៅជួយបន្ថែមទៀតក៏បាន។ វាអាចនឹងជួយបន្ថែមទៀតនូវតម្លៃបន្ថែម។
4-នៅក្នុងពិភពលោក ស្ថាប័នដែលមានអភិបាលកិច្ចល្អ ចង់បានតម្លៃបន្ថែម គេគ្រាន់តែមានសវនករផ្ទៃក្នុងនិងក្រៅជាការស្រេច។

07/01/2024

ថ្នាក់អនុបណ្ឌិតសវនកម្មបើកថ្មី
ចូលរៀនថ្ងៃ៨ ខែមករា ឆ្នាំ២០២៣
😘😘👏😍😘🥰😍

27/12/2023

ថ្នាក់អនុបណ្ឌិតសវនកម្មបើកថ្មី
ចូលរៀនថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០២៣
😘😘👏😍😘🥰😍

05/12/2023
05/11/2023

គាំទ្របាក់ឌុបជាតិ១៨០%
🙏❤️🎈💪😘🍾😍🎉🥰🍊🎊✌️🤙👍🏾👋
០៥ វិច្ឆិកា ២០២៣

03/11/2023

ជំនឿងប់ងល់=>ស្ទែម
(STEM)ថយចុះ
🙏❤️🙏

14/09/2023

ថ្នាក់បរិញ្ញាបត្របើកថ្មី!
ឆ្នាំទី១ចូលរៀនថ្ងៃទី ២៤ កញ្ញា ២០២៣។

28/10/2022
14/10/2022

ភាគីណាតូ និង រុស្សី បានកំញើញនុយក្លេអ៊ែដាក់គ្នា!
កុំឲ្យយូរ! ដាក់គ្នាម្នាក់២ឬ៣គ្រាប់សាកមើល។

Photos from Heng Vanda's post 14/10/2022
13/07/2022

បុគ្គលិកខ្ញុំកាលពី១០ឆ្នាំមុន។ ប្រៀបធៀបឥឡូវខុសគ្នាម៉េចដែរ៕

26/06/2022

គ្រឹះនៃចំណេះដឹងខ្មែរ!
1. ភាសាខ្មែរ(Khmer Language) វាជាស្នូល(Core)នៃ វាក្យស័ព្ទ(Terminology)
2. វាក្យស័ព្ទ(Terminology) បង្កើតបានជាឈ្មោះ(Name)
3. ឈ្មោះ(Names)ផ្គុំគ្នាបង្កើតបានជាសាច់រឿង(Facts)
4. សាច់រឿង(Facts)ត្រូវបានផ្តល់ជូនមនុស្សអោយបានដឹង(Knowledge)។

**សាច់រឿងដែលមនុស្សបានដឹង វាគឺជាគ្រឹះនៃចំណេះដឹង (Knowledge)របស់មនុស្សខ្មែរ។

Want your university to be the top-listed University in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Address


No 216, Mao Zhe Tong Blv, Chamkar Morn
Phnom Penh
Other Colleges & Universities in Phnom Penh (show all)
University of Puthisastra (UP) University of Puthisastra (UP)
#55, Street 180-184, Sangkat Boeung Raing, Khan Daun Penh
Phnom Penh

For more details about UP, please visit our website: www.puthisastra.edu.kh

អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា
Russian Federation Boulevard (110)
Phnom Penh, 120000

ផ្សព្វផ្សាយអាហារូបករណ៍ និងព័ត៌មានសិក្សាជូនសិស្ស-និស្សិតជំនាន់ក្រោយ

ML Store ML Store
Chivapol
Phnom Penh

កសិកម្ម-Agriculture001 កសិកម្ម-Agriculture001
Phnom Penh

ពួកយើងមានទទួលការរៀបចំប្រព័ន្ធស្រព

និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU
ជិតផ្សារអូឡាំពិក
Phnom Penh, 855

Human Resource University

VIP ឧត្តម កនីការ VIP ឧត្តម កនីការ
ខណ្ឌទួលគោក
Phnom Penh

សម្រស់និងសុខភាព

Global Life University - Cambodia Global Life University - Cambodia
Phnom Penh

GLU-Cambodia is focused on biblical training, leadership skill, English proficiency, and servant leadership.

Paragon Boarding Club Paragon Boarding Club
315
Phnom Penh

We are open for everyone to learn and gain business knowledge via extra curriculum activities.

Page sor sor Page sor sor
M06
Phnom Penh, 267

ហាយអ្នកណាចង់បានអាវស្អាតៗឆាតមកបានប?

D.M.L THET Kakada D.M.L THET Kakada
Street Angkor Phnom Penh
Phnom Penh

•• 𝘀𝗶𝗺𝗽𝗹𝗲 𝗵𝗲𝗮𝗿𝘁  •• •• 𝘀𝗶𝗺𝗽𝗹𝗲 𝗵𝗲𝗮𝗿𝘁 ••
Phnom Penh

You can if you think you can