Cambodian Human Rights Committee

Cambodian Human Rights Committee

This is an Official Page of Cambodian Human Rights Committee (CHRC), which will release all activiti

Photos from Cambodian Human Rights Committee's post 12/12/2023

បទអន្តរាគមន៍ របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់ ស្តីពីសិទ្ធិមនុស្ស៧៥

Photos from Cambodian Human Rights Committee's post 11/12/2023

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កត បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ និងថ្នាំពេទ្យ ចំនួន ៣កេស ស្មើ នឹង៩០ដប ទៅប្រគល់ជូន ដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ចំពោះការជួយឧបត្ថម្ភនេះគឺជាការជួយជាប្រចាំ៕

Photos from Cambodian Human Rights Committee's post 10/12/2023

នៅរសៀលថ្ងៃ សៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃ ទី០៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍កម្រិតខ្ពស់នៃកម្មវិធីគំនិតផ្តួចផ្តើម «សិទ្ធិមនុស្ស៧៥» នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ដែលរៀបចំដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ នៅ Palais des Nations ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ព្រឹត្តិការណ៍កម្រិតខ្ពស់នេះនឹងមានការចូលរួមពីប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ហើយកម្ពុជានឹងឡើងបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល លើ "ការពង្រឹងការគាំពារសង្គម" ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋសមាជិកដទៃទៀត ក្នុងគោលដៅលើកកម្ពស់សកលភាព និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាននៃសិទ្ធិមនុស្ស និងការសម្លឹងឆ្ពោះទៅអនាគត៕

Photos from Cambodian Human Rights Committee's post 08/12/2023

ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៧៥ ក្រោមប្រធានបទខួបទី ៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលរៀបចំឡើងដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ពិធីនេះមានការចូលរួមពីបណ្តាអង្គទូតនានា តំណាង ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងក្រសួង ស្ថាប័ន មន្រ្តីរាជការនានា សមាគមន៍ឥន្ទធនូកម្ពុជា និងថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ កម្មវិធីប្រព្រឹត្តិទៅ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។លោកស្រី លី ពិសី នាយិកាប្រតិបត្តិសមាគមន៍ឥន្ទធនូកម្ពុជា បានថ្លែងអំណរគុណដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាពិសេសឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលតែងតែគាំទ្រដល់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
លោកស្រី ឈូក សីហា ប្រធានអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកុមារ។ អង្គការលោកស្រីបានធ្វើការជាមួយកុមារកំព្រានិងក្រីក្រ ហើយបានសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក្នុងការទទួលកុមារតាមម្ដាយនៅពន្ធនាគារ យកមកចិញ្ចឹមបីបាច់ថែរក្សានិងផ្ដល់ការសិក្សាអប់រំ។
លោក ប៉េន សុផល ប្រធានសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ បានធ្វើការកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងមិនដែលទុកកុមារដែលងាយរងគ្រោះចោលនោះទេ ជាពិសេស គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តែងតែជួយឧបត្ថម្ភជាប្រចាំ ដល់សមាគមរបស់លោក។
លោកស្រី រួអេ​ដា ​អិល ​ហាច តំណាងការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានលើកឡើងថា ឆ្នាំនេះជាខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលជាលិខិតុបករណ៍សិទ្ធិមនុស្សដំបូង ដែលចែងអំពីសិទ្ធិនិងសេរីភាពជាមូលដ្ឋាន។ ហើយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានចូលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត និងអង្គការសង្គមស៊ីវិលផ្សេងៗទៀតក្នុងការចូលរួមធ្វើយ៉ាងណាឱ្យមានការគោរព និងការលើកកម្ពស់សិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា និងបន្តកិច្ចសហប្រតិបត្តិការណ៍នេះបន្តទៀត។ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារនិងលើកកំពស់សិទ្ធិមនុស្ស ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ហើយនៅនីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយកំណត់នូវអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលត្រូវចាប់ផ្ដើមអនុវត្តភ្លាមក្នុង ឆ្នាំ២០២៣ រួមមាន៖១.ការផ្ដល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្រប ដណ្ដប់សុខភាពជាសកល,២.ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទូទាំងប្រទេស, ៣.ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន, ៤.ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ, ៥.ការដាក់ចេញនូវ យន្ដការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃ កសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង ៦. ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមជនបទ។ ជាការអបអរខួបទី៧៥នេះ រាជរដ្ឋាភិបាលបានយក "ការពង្រឹងកិច្ចគាំពារសង្គម" ជាការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកដទៃទៀត ក្នុង គោលដៅលើកកម្ពស់ សកលភាពនិង ភាព មិន អាច កាត់ ផ្តាច់ពីគ្នា បាននៃសិទ្ធិមនុស្ស និង ការ សម្លឹងឆ្នោះ ទៅ អនាគត៕

07/12/2023

សេចក្តី​ជូនដំណឹងស្តីពីការអញ្ជើញ​ចូល​រួម​របស់ ឯកឧត្តម កែវ​ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុង​ព្រឹត្តិការ​កម្រឹតខ្ពស់នៃ​សិទ្ធិមនុស្ស​ ៧៥ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វុីស

Photos from Cambodian Human Rights Committee's post 07/12/2023

សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំការងាររៀបចំរបាយការណ៍ជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ៕

Photos from Cambodian Human Rights Committee's post 06/12/2023

នៅព្រឹកថ្ងៃពុធ ៩រោច ខែកត្តឹក ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិសម្រាប់ការពិនិត្យជាសាកលតាមកាលកំណត់។ សិក្ខាសាលានេះរៀបចំឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ក្នុងគោលបំណងដើម្បីផ្តល់វេទិកាសម្រាប់រដ្ឋាភិបាល ដើម្បីរៀបចំរបាយការណ៍ថ្នាក់ជាតិបន្ទាប់ពីឆ្លងកាត់ដំណើរការពិគ្រោះយោបល់ថ្នាក់ជាតិជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់។ កិច្ចពិគ្រោះយោបល់នេះមានអ្នកចូលរួម​មកពីតំណាងក្រសួងមន្ទីរពាក់ព័ន្ធ និងសមាជិកសភា និងព្រឹទ្ធសភា តំណាងពីអង្គការសង្គមស៊ីវិល និងតំណាងពីភ្នាក់ងារអង្គការសហប្រជាជាតិ សរុបទាំងអស់ប្រមាណជា ១០០ នាក់។
លោកស្រី រួអេដា អិល ហាច តំណាងប្រចាំនៅកម្ពុជា របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងថាគោលបំណងចម្បងនៃការត្រួតពិនិត្យជាសកលតាមកាលកំណត់ គឺការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការនិង ការចូលរួមជាមួយ តួអង្គសង្គមស៊ីវិលនានា។ សម្រាប់ការពិនិត្យរបាយការណ៍UPRជុំទី៤ មានការដាក់របាយការណ៍រួម និងរបាយការណ៍ដោយឡែកដែលបានផ្ញើជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលនេះបានបង្ហាញពីការចូលរួមរបស់អង្គការសង្គមស៊ីវិលនៅក្នុងដំណើរការនៃការអនុវត្តអនុសាសន៍ដែលកម្ពុជាទទួលបានក្នុងជុំទីបី។
លោកចូ សូយ័រ (Mr. Jo Scheuer, UN Resident Coordinator) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិនៅកម្ពុជា បានលើកឡើងផងដែរថា អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឱ្យអង្គការសហប្រជាជាតិប្រចាំប្រទេសក្នុងការគាំទ្ររដ្ឋភាគីនិង ភាគីពាក់ព័ន្ធផ្សេងៗក្នុងការប្រើប្រាស់ យន្តការត្រួតពិនិត្យជាសកលតាមកាលកំណត់ឱ្យបានទូលំទូលាយ ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈម ចាប់យកឱកាស និងឆ្លើយតបទៅនឹង តម្រូវការក្នុងទស្សវត្សរ៍ទី២១ និងដើម្បីអនុវត្តរបៀបវារៈឆ្នាំ២០៣០ ផងដែរ។
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយកំណត់នូវអាទិភាពគន្លឹះចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាមួយ នឹងការដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដែលត្រូវចាប់ផ្ដើមអនុវត្តភ្លាមក្នុង ឆ្នាំ២០២៣។ សេចក្ដីព្រាងរបាយការណ៍ UPR ជុំទី៤ ជាការបង្ហាញនូវសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាសម្រេចបាន រួមទាំងបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តអនុសាសន៍ទាំង១៧៣ ដែលបានទទួលយក ក្នុងរយៈពេលប្រមាណជាងបួនឆ្នាំកន្លងទៅនេះ។ ជាក់ស្ដែងក្រសួង ស្ថាប័នពាក់ព័ន្ធ បានអនុវត្តនិងសម្រេចបានលទ្ធផលជាច្រើនលើគ្រប់វិស័យនៃសិទ្ធិ ហើយរបាយការណ៍នេះបានដាក់បញ្ចូលនូវចំណុចគោលៗ ដូចជា ក្របខណ្ឌច្បាប់ គោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីផ្សេងៗ ដែលបានដាក់ចេញនិងកំពុង អនុវត្តរួមទាំងទិន្នន័យជាក់លាក់មួយចំនួន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ស្តាប់ និងផ្តល់នូវធាតុចូលសំខាន់ៗបន្ថែមទៀតដើម្បី​អោយរបាយការណ៍នេះកាន់​តែមាន​លក្ខណៈប្រសើរ និង​គ្រប់​ជ្រុង​ជ្រោយ៕

Photos from Cambodian Human Rights Committee's post 06/12/2023

ដោយមានចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) នៅថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៣ នៅបាងកក ប្រទេសថៃ ឯកឧត្ដម បាន ថេរ៉ូ និង ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. បានចូលរួមកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់ អាយឆា ស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ និងវឌ្ឍនភាពនៃការដាក់ឱ្យដំណើរការ Master Plan របស់អាស៊ានឆ្នាំ ២០២៥ ដែលរៀបចំដោយ តំណាងថៃប្រចាំអាយឆា និងឧបត្ថម្ភដោយជំនួយអូស្រ្តាលី និងគណៈកម្មាធិការសិទ្ធិមនុស្សអូស្រ្តាលី។
ការដាក់ឱ្យដំណើរការ Master Plan ក្នុងការរួមចំណែកដល់ការលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព (CRPD) នៅកម្រិតតំបន់ ដើម្បីបង្កើតសង្គមមួយដែលជនមានពិការភាពមិនត្រូវបានទុកចោល ឬទុកឱ្យនៅដាច់ដោយឡែកពីដំណើរការអភិវឌ្ឍសង្គម ព្រោះពួកគេអាចចូលរួមជាភ្នាក់ងារសកម្មមួយនៅក្នុងដំណើរការអភិវឌ្ឍសង្គមនេះ។ កិច្ចពិគ្រោះយោបល់ថ្នាក់តំបន់នេះមានគោលបំណងសហការ និងផ្តល់ឱកាសពិគ្រោះយោបល់ក្នុងចំណោមអង្គការជនមានពិការភាព (OPDs) មន្ត្រីអាស៊ាន ទីភ្នាក់ងាររដ្ឋាភិបាលជាតិ ស្ថាប័ន សិទ្ធិមនុស្សជាតិ និងស្ថាប័ននានា ដើម្បីពង្រឹងការអនុវត្តផែនការនេះឱ្យមានប្រសិទ្ធភាព៕

Photos from Cambodian Human Rights Committee's post 06/12/2023
Photos from Cambodian Human Rights Committee's post 06/12/2023

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាគណៈអធិបតី នៅក្នុងឱកាស អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមប្រធានបទ កិច្ចសន្ទនា ស្តីពី «សេចក្តីស្នើរបស់សហគមន៍ អ្នកស្រឡាញ់ភេទដូចគ្នា និងអង្គការសង្គមស៊ីវិលក្នុងការបង្កើតក្រុមការងារចម្រុះ»។ ពិធីនេះរៀបចំឡើង ដោយបណ្តាញអង្គការសង្គមស៊ីវិល ធ្វើការលើសិទ្ធិសូជី និងសិទ្ធិសុខភាពបន្តពូជ និងសុខភាពផ្លូវភេទនៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃច័ន្ទ ៧ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២៣ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី៕

Photos from Cambodian Human Rights Committee's post 05/12/2023

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល ​ជំនួប​រវាងឯកឧត្តម កែវ​ រ៉េមី ទេស​រដ្ឋមន្រ្តី និង​ជា​ប្រ​ធាន​គណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា។
នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា (គ.ស.ម.ក) បានទទួលជួបលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅសាលប្រជុំ គ.ស.ម.ក។ កិច្ចជំនួបនេះ មានគោលបំណង ពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅក្នុង ប្រទេសកម្ពុជា៕

Photos from Cambodian Human Rights Committee's post 04/12/2023

សេចក្តីប្រកាសព័ត៌មាន​ ស្តី​ពីសមិទ្ធិផល​ការងារ​របស់​គណៈកម្មា​ធិការ​សិទ្ធិមនុស្ស​កម្ពុជា រយៈពេល១០០ ថ្ងៃ រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៧ នៃរដ្ឋសភាកម្ពុជា

Photos from Cambodian Human Rights Committee's post 04/12/2023

សេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចជំនួបរវាង ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

Celebrating International Human Rights Day on 10 December 02/12/2023

អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ
Celebrating International Human Rights Day on 10 December

Celebrating International Human Rights Day on 10 December Celebrating International Human Rights Day on 10 December

Photos from Cambodian Human Rights Committee's post 30/11/2023

ដោយមានចាត់តាំងដ៏ខ្ពង់ពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាង សុរីដា សមាជិក និងជាប្រធាននាយកដ្ឋានបណ្តឹង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងបណ្តឹង បានចូលរួមក្នុងកិច្ចប្រជុំ «ស្តាប់សម្លេងកុមារ» ការចាប់ផ្តើមវាយតម្លៃពាក់កណ្តាលអាណត្តិផែនការសកម្មភាពបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះ ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សុផាន់ណារ៉ា អគ្គលេខាធិការង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិដើម្បីកុមារ។
នៅក្នុងកិច្ចប្រជុំរៀបចំឡើងដោយ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ សហការជាមួយអង្គការដែនដីមនុស្សប្រទេសហូឡង់ (Terre des Hommes Netherlands) ដោយមានការចូលរួម ពីឯកឧត្តម លោកជំទាវ មកពី ក្រសួង ស្ថាប័នពាក់ព័ន្ធនានាព្រមទាំងតំណាងកុមារ មកពីអង្គការក្រៅរដ្ឋាភិបាលនានា សរុបប្រមាណជាង៥៥ រូប។ កិច្ចប្រជុំប្រព្រឹត្តទៅ នៅសណ្ឋាគារភ្នំពេញ៕

Photos from Cambodian Human Rights Committee's post 29/11/2023

សេចក្តីប្រកាសព័ត៌មាន​ស្តី​ពី​ជំនួប​រវាងគណៈកម្មា​ធិការ​សិទ្ធិមនុស្សកម្ពុជា ជាមួយនឹង​អគ្គនាយកដ្ឋាន​ពន្ធនាគារ

28/11/2023

សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ជំនួប​រវាង គណៈកម្មា​ធិការសិទ្ធិមនុស្សកម្ពុជា ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ

24/11/2023
Photos from Cambodian Human Rights Committee's post 22/11/2023

នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមការ ចាត់ តាំង ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី"សិទ្ធិមនុស្ស និងច្បាប់"ដល់តំណាងប្រជាពលរដ្ឋ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការផ្សព្វផ្សាយនេះ មានគោលបំណងពង្រឹងការយល់ដឹងអំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន ច្បាប់ជាតិ សន្ធិសញ្ញា និងកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្ស។
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការស្វាគមន៍យ៉ាងកក់ក្តៅពីលោកចៅសង្កាត់ ចៅសង្កាត់រងទី១ សមាជិកក្រុមប្រឹក្សា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលញ៉ាំងឲ្យការអប់រំផ្សព្វផ្សាយនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ៕

Photos from Cambodian Human Rights Committee's post 21/11/2023

នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំង ឯកឧត្តម ទេព មុនីជាតិ សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារគ.ស.ម.ក. មេធាវីសិទ្ធិមនុស្ស ចុះបំពេញបេសកកម្មនៅខេត្តបាត់ដំបង ដើម្បីទៅថតចម្លង និងដាក់ភស្តុតាងបន្ថែមត្រៀមឡើងសវនាការនៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង៕

Photos from Cambodian Human Rights Committee's post 20/11/2023

នៅថ្ងៃចន្ទ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ លោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារចុះសម្របសម្រួលជាមួយអង្គការការអភិវឌ្ឍន៍កុមារកម្ពុជានិងមណ្ឌលអប់រំកែប្រែទី២(ម២) ដើម្បីជូនកុមារ ៤នាក់ មកជួបម្តាយដែលកំពុងស្នាក់នៅក្នុងមណ្ឌលអប់រំកែប្រែទី២។ ជាមួយគ្នា នេះផងដែរ ក្រុមការងារក៏បាននាំយកថ្នាំពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ជូនដល់អង្គការការអភិវឌ្ឍន៍កុមារកម្ពុជា និងមណ្ឌលអប់រំកែប្រែទី២។
តាមរយ:ទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកស្រីប្រធានអង្គការ និងលោកស្រីប្រធានមណ្ឌលអប់រំកែប្រែទី២ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំងក្រុមការងាររបស់ គ.ស.ម.ក ជួបតែសេចក្តីសុខ សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចទាំងអស់៕

Photos from Cambodian Human Rights Committee's post 16/11/2023

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០នាទីរសៀល បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិក គ.ស.ម.ក និងជាប្រធាននាយកដ្ឋានស៊ើបអង្កេត នាំយកអង្ករចំនួន ១៥០គីឡូក្រាម ស្មើនឹង០៣បេ និងថ្នាំពេទ្យ ចំនួន ៣កេស ស្មើ នឹង៩០ដប ទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ចំពោះការជួយឧបត្ថម្ភនេះគឺជាការជួយជាប្រចាំ៕

Photos from Cambodian Human Rights Committee's post 13/11/2023

នៅថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំង ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក. ដឹកនាំក្រុមការងារគ.ស.ម.ក. និងមេធាវីសិទ្ធិមនុស្សពីររូប ចុះសម្របសម្រួលករណីសំណូមពររបស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២)។
ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារបានទៅចាក់សោប្រអប់បណ្តឹង របស់គ.ស.ម.ក. ដែលមានទីតាំងនៅក្នុងមណ្ឌលអប់រំកែប្រែទី២(ម២) មណ្ឌលអប់រំកែប្រែទី១(ម១) និងនៅពន្ធនាគាររាជធានីភ្នំពេញ ផងដែរ៕

Photos from Cambodian Human Rights Committee's post 13/11/2023

សេចក្តីប្រកាសព័ត៌មាន៖
លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ ប្រចាំឆ្នាំ២០២៣ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

09/11/2023

អបអរសាទរ​ ខួបទី៧០​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា​ (៩​ វិច្ឆិកា​ ១៩៥៣​​ -​ ៩​ វិច្ឆិកា​ ២០២៣)

Photos from Cambodian Human Rights Committee's post 08/11/2023

នៅរសៀលថ្ងៃពុធ ១០រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣៕

Photos from Cambodian Human Rights Committee's post 08/11/2023

តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សអាស៊ាន (អាយឆា-AICHR) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិសេសលើកទី២​ ប្រចាំឆ្នាំ២០២៣ របស់អាយឆា ពីថ្ងៃទី៧​ ដល់ថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីពិភាក្សា ក៏ដូចជាអនុម័តលើសកម្មភាព និងការងារផ្សេងៗរបស់អាយឆា។

Photos from Cambodian Human Rights Committee's post 07/11/2023

នារសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសដឹកនាំសរសេររបាយការណ៍ជាតិសិទ្ធិមនុស្សនៅកម្ពុជាជូនអង្គការសហប្រជាជាតិ ប្រព្រឹត្ត ទៅនៅសាលប្រជុំ គ.ស.ម.ក.។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលលើខ្លឹមសារនៃសេចក្ដីព្រាងរបាយការណ៍ជាតិពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់កម្ពុជា ដែលត្រូវបញ្ជូនទៅអង្គការសហប្រជាជាតិនៅក្នុងខែមករា ឆ្នាំ២០២៤។ របាយការណ៍ UPR ជុំទី៤ របស់កម្ពុជា នឹងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើកទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ៕

Photos from Cambodian Human Rights Committee's post 07/11/2023

សេចក្តីប្រកាសព័ត៌មាន​ស្តីពីជំនួបរវាង ឯកឧត្តម​ កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន​គណៈកម្មា​ធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោកបណ្ឌិត Will Parks តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា លោកស្រី Ann Marie Skelton ប្រធានគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និង លោកស្រី Sopio Kiladze អនុប្រធានគណៈកម្មាធិការទទួលបន្ទុកសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ និងសហការី ដើម្បីពិភាក្សាការងារ នៅសាលប្រជុំ គ.ស.ម.ក៕

Photos from Cambodian Human Rights Committee's post 07/11/2023

ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តម សុខ ប៊ុនថា អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាព បញ្ហាប្រឈមពី ការអនុវត្តបន្តអនុសាសន៍ របស់គណៈកម្មាធិការសិទ្ធិកុមារនៃ អង្គការសហប្រជាជាតិ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោកស្រី Ann Skelton ប្រធានគណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ។ លោកស្រី Sopio Kaladze អនុប្រធានគណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិលោកបណ្ឌិត Will Parks ប្រធានអង្គការយូនីសេហ្វ ប្រចាំកម្ពុជានិងមន្រ្តីជំនាញពាក់ព័ន្ធសរុប៧៣នាក់ ស្រី ៣៤នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោកស្រីតំណាងគណៈកម្មាធិការបានកត់សំគាល់ឃើញពីការខិតខំអនុវត្តអនុសាសន៍ដោយក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ជាយន្តការសម្របសម្រួលថ្នាក់ជាតិ ដែលបានធ្វើការសម្របសម្រួលយ៉ាងសកម្មលើការផ្សព្វផ្សាយ និងពិនិត្យតាមដានការអនុវត្តអនុសាសន៍ដែលកម្ពុជាទទួល ប្រកបដោយប្រសិទ្ធិភាព៕

Photos from Cambodian Human Rights Committee's post 06/11/2023

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) បានចូលរួមកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សអាស៊ាន លើកទី៥ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ កិច្ចសន្ទនានេះរៀបចំដោយតំណាងឥណ្ឌូណេស៊ីប្រចាំអាយឆា ដោយមានការអញ្ជើញចូលរួមពីគ្រប់តំណាងប្រទេសមាជិកអាស៊ានប្រចាំអាយឆា គណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) តំណាងស្ថាប័នសិទ្ធិមនុស្សជាតិទាំងអស់ក្នុងតំបន់អាស៊ាន និងតំណាងអង្គការសង្គមស៊ីវិលមួយចំនួនដែលមានទំនាក់ទំនងកិច្ចសន្ទនាជាមួយអាយឆា។

កិច្ចសន្ទនានេះរៀបចំឡើងក្នុងគោលបំណង (១) ផ្តល់ឱកាសមួយសម្រាប់ការសន្ទនារវាងរដ្ឋសមាជិកអាស៊ាន និងអាយឆា ដើម្បីពិភាក្សាអំពីការអនុវត្តល្អៗក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងមធ្យោបាយផ្សេងៗ ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះការទទួលបានសិទ្ធិមនុស្ស និង (២) ចែករំលែកបទពិសោធន៍របស់រដ្ឋសមាជិកអាស៊ានស្តីពីការផ្តល់សច្ចាប័ន ការបម្រុង និងការអនុវត្តឧបករណ៍អន្តរជាតិស្តីពីសិទ្ធិមនុស្ស និងអាទិភាពលើការផ្តល់សច្ចាប័ន/ការទទួលស្គាល់ នូវសសន្ធិសញ្ញានានាស្តីពីសិទ្ធិមនុស្ស។

អង្គពិធីទាំងមូលក៏បានអញ្ជើញតំណាងសមាជិកអាស៊ានប្រចាំអាយឆា ធ្វើនូវបទអន្តរាគមន៍សង្ខេបស្តីពីសមិទ្ធផលថ្មី ក៏ដូចជាការអនុវត្តល្អៗពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ ជាមួយគ្នានេះដែរ កម្ពុជាបានលើកឡើងនូវចំណុចសំខាន់ៗរួមមាន (១)ការឈានមុខគេក្នុងតំបន់ ចំពោះការផ្តល់សច្ចាប័នលើលិខិតតុបករណ៍អន្តរជាតិគោលស្តីពីសិទ្ធិមនុស្សចំនួន៨ ក្នុងចំណោម៩ ដែលជាការបង្ហាញឆន្ទៈខ្ពស់របស់កម្ពុជាការគោរពនិងលើកកម្ពស់សិទ្ធិមនុស្ស (២)តួនាទីសំខាន់ៗរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលជាសេនាធិការរាជរដ្ឋាភិបាលក្នុងការជំរុញឱ្យការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរ និង (៣)ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ដែលជាស្ថាប័នឯករាជ្យនៅកម្ពុជា។

Photos from Cambodian Human Rights Committee's post 02/11/2023

សេចក្តីប្រកាសព័ត៌មានស្តីពីសន្និសីទអន្តរជាតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សប៉ារីស លើកទី១៨ ក្រោម ប្រធានបទ "អាស៊ាន និងសិទ្ធិមនុស្ស៖ ទស្សនវិស័យ និងវឌ្ឍនភាព”

Photos from Cambodian Human Rights Committee's post 01/11/2023

ថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមួយម៉ឺនអាល័យ លើកទី៧ ដែលកម្មវិធីនេះរៀបចំដោយក្រុមព្រះសូរិយា ប្រារព្ធឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
កម្មវិធីមួយម៉ឺនអាល័យ លើកទី៧ ធ្វើឡើងក្រោមប្រធានបទអបអរសាទរខួបទី៧០ ទិវាបុណ្យឯករាជ្យជាតិ និង «ថ្វាយព្រះរាជអាល័យក្នុងខួប ១១ ព្រះវស្សានៃការយាងសោយព្រះទិវង្គត និង ១០១ ព្រះវស្សានៃព្រះរាជសម្ភពរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតន:កោដ្ឋ» ។
នេះជាលើកទី៣ហើយដែលឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធី១ម៉ឺនអាល័យដែលរៀបចំដោយក្រុមព្រះសូរិយា៕

Photos from Cambodian Human Rights Committee's post 31/10/2023

លិខិតថ្លែងអំណរគុណចំពោះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

31/10/2023

សូមទស្សនាវីដេអូ លទ្ធផលជំនួប​រវាង​ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធាន​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង​លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និង​លោក​ អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម

Photos from Cambodian Human Rights Committee's post 31/10/2023

សេចក្តីប្រកាសព័ត៌មានស្តីពី ជំនួប​រវាង​ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និង​ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង​លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និង​លោក​ អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម

Want your organization to be the top-listed Government Service in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
ស្រ្តី​ជាប់​ឃុំ​ ពេជ្រ​ សូណែត​ សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋា​ភិបាល​ និងថ្នាក់ដឹកនាំ​គណៈកម្មាធ...
អតីតអ្នកប្រដាល់សេរីល្បីឈ្មោះ អេ ភូថងបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្រ្តី...
អបអរសាទរ ទិវាកុមារអន្តរជាតិ ខួបលើទី៧០។
សកម្មភាព​ ដំណេីរ​ចុះទស្សនកិច្ច​ សំណេះសំណាល​ សួរ​សុខទុក្ខ​ទណ្ឌិត​ និង​ពិរុទ្ធ​ជន​នៅពន្ធនា​គារខេត្ត​កំពង់ចាម​ និងខេត្ត​ត្ប...

Telephone

Address


Building 03, Street VI 13, Toulkok, Russey Keo
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00