John Khormtepir

John Khormtepir

You may also like

Noun Phoun
Noun Phoun

General knowledge

17/10/2023

ស្រ្តីខ្មែរ ឆ្នាំ1938
•••••••••••••••••
© Copyright: Footage/photos licensed from:
☀ Deutsche Fotothek
🌏 http://surl.li/lrxzf

15/10/2022

#គ្មានមិត្រណាស្មើនឹងវិជ្ជា
ក្នុងពេលមានអាសន្ន មិត្រខ្លះអាចចោលយើង មិនជួយយើង ឬអាចមិនស្មោះត្រង់នឹងយើង និងមិនអាចតាមយើងទៅកាន់គ្រប់ទីស្ថានបាន តែមិត្រវិជ្ជាមិនដូច្នោះទេ នៅជាមួយយើងគ្រប់ពេល ជួយយើងគ្រប់សារពើកិច្ចការ ស្មោះត្រង់ជាមួយយើងគ្មានវៀចវេរឡើយ បុគ្គលគួរសន្សំមិត្រវិជ្ជាទុកឱ្យបានច្រើន។

ប្រភព៖លោកនីតិ បណ្ឌិតកណ្ឌ គាថាទី ២៣
💟💟💟💟💟
រូបភាព៖ព្រះសង្ឃសម្តែងធម៌ទេស្នា ឆ្នាំ1928

15/10/2022

ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ និងព្រះករុណា ព្រះបាទស៊ីសុវត្ថិមុនីវង្ស ឆ្នាំ១៩២៣

14/10/2022

អ្នកក៏ចង់បានសេចក្តីសុខ អ្នកដទៃក៏ចង់បានសេចក្តីសុខ បានន័យថា បំណងរបស់អ្នក និងបំណងអ្នកដទៃដូចគ្នា។ បើដូច្នេះ តើអ្នកយាយីបៀតបៀនជីវិតអ្នកដទៃដើម្បីអ្វី ?

អ្នកគួរតែយកជីវិតអ្នកដទៃមកឧបមានឹងជីវិតរបស់អ្នក..

13/10/2022

#ការវង្វេងរបស់ចិត្ត
សុខណាស់ សប្បាយណាស់ កាមគុណ ! តែនេះវាគឺជាការវង្វេងរបស់ចិត្ត បើយើងកំពុងឈឺដោយជំងឺធ្ងន់ដុនដាប ហើយមានគេមករាំឲ្យមើល លេងភ្លេងឲ្យស្តាប់ ល្អ​មើលប៉ុនណា ពីរោះប៉ុនណាក៏យើងមិនបានភ្លើតភ្លើនទៅដែរ។ យ៉ាងណាបើនឹងយកមាសប្រាក់កែវកងមកចាក់គរឲ្យដូចភ្នំក៏ដោយ ក៏មិនមានសេចក្តីសុខផ្លូវចិត្តដែរ ព្រោះចិត្តមានជំងឺ មានសេចក្តីទុក្ខសោកអាស្រ័យការហួងហែងផ្សេងៗក្នុងជីវិត។

អ្នកដែលមិនមានការអប់រំចិត្តចម្រើនបញ្ញា មិនមានសេចក្តីស្ងប់សុខផ្លូវចិត្ត ទោះជានៅទីណា ទៅកន្លែងណាឮសូរតែរអ៊ូរទាំរៀបរាប់ពីទុក្ខលំបាកយ៉ាងនេះ យ៉ាងនោះ ទាំងដែលសម្បូណ៌គ្រប់យ៉ាងផ្ទះប៉ុនភ្នំ មាសប្រាក់ចាក់គរ ប៉ុន្តែឮសូរតែរៀបរាប់ខ្វះខាតកើតទុក្ខមិនសុខចិត្ត មុខក្រៀមក្រំ និងបន្លំបោកប្រាស់ខ្លួនឯងស្វែងរកការសប្បាយក្នុងផ្លូវខុស ផ្លូវមារ ផ្លូវបិសាចនេះឯងដែលហៅថា ការវង្វេងរបស់ចិត្ត។
-------------
ប្រភព៖គេហទំព័រ ៥០០០ឆ្នាំ
រូបភាព៖ ព្រះសង្ឃខ្មែរព្រះអង្គកំពុងទេស្នា ឆ្នាំ1928

13/10/2022

#ពុកសូមផ្ដាំអង្វរកូន៦កុំ
១-កុំនាំពុកដើរ ពេលពុកដើរមិនរួច។
២-កុំយកម្ហូបឆ្ងាញ់មកឱ្យពុក ពេលពុកហូបមិនកើត។
៣-កុំឱបថើបពុក ពេលពុកលែងដឹងខ្លួន។
៤-កុំចង់ថែពុក ពេលពុកអស់វេលា។
៥-កុំសូមទោសពុក ពេលពុកស្ដាប់មិនឮ។
៦-កុំយំរកពុក ពេលពុកទៅបាត់។
ប្រភព៖បណ្ដាញសង្គម

11/10/2022

ភ្លេងខ្មែរសុទ្ធគ្មានចម្លងពីជាតិដទៃមានពីរ គឺ ភ្លេងការ និង ភ្លេងខ្មោច

10/10/2022

ក្នុងកែវភ្នែកមនុស្សអាក្រក់..មនុស្សល្អស្មោះត្រង់ គ្រាន់តែជាមនុស្សល្ងង់ម្នាក់ប៉ុណ្ណោះ។

01/08/2022

ដូនតាខ្មែរកំពុងជួសជុលប្រាសាទអង្គរធំ ឆ្នាំ១៩៥០
♡♡♡♡♡
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

30/07/2022

នាដការបាំព្រះរាជទ្រព្យឆ្នាំ1940
♡♡♡♡♡
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

24/07/2022

ដូនតាខ្មែរកំពុងជួសជុលប្រាសាទភ្នំបាខែង ឆ្នាំ១៩២៩
♡♡♡♡♡
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

22/07/2022

ប្រាសាទអង្គរវត្តមានឈ្មោះដើមថា "បរមវិស្ណុលោក"

22/07/2022

ជីដូនលួត ជីដូនទួតខ្ញុំ ជីដូនខ្ញុំ ម៉ែខ្ញុំ សុទ្ធតែជានាដការបាំព្រះរាជទ្រព្យ

21/07/2022

ដូនតាខ្មែរកំពុងជួសជុលប្រាសាទបាយ័ន ឆ្នាំ១៩៣២
••••••••••••••••
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

21/07/2022

រូបសម្រស់ម៉ែនឹងបាត់បង់ទៅតាមពេលវេលា តែភាពសមសួនរបស់ម៉ែមិនបាត់បង់ឡើយ។ អ្វីៗលើភពផែនដីនេះអាចប្រែក្រឡាស់ផ្លាស់ប្ដូរបាន តែសេចក្ដីល្អរបស់ម៉ែចំពោះកូននៅនឹងថ្កល់🌺

រូបភាព៖ ប្រជារាស្រ្តខ្មែរ ឆ្នាំ១៩៣៨
•••••••••••••••••
© Copyright: Footage/photos licensed from:
☀ Deutsche Fotothek
🌏 http://surl.li/lrxzf

19/07/2022

ដូនតាខ្មែរកំពុងជួសជុល​ប្រាសាទនាគព័ន្ធ ឆ្នាំ១៩២២
••••••••••••••••
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

18/07/2022

ដូនតាខ្មែរកំពុងជួសជុល​ប្រាសាទបន្ទាយក្ដី ឆ្នាំ១៩២១
••••••••••••••••
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

17/07/2022

«កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ កុំប្រែក្រឡាស់
ក្រឡេកមើលគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់
កុំត្មះអ្នកក្រ»

ប្រភព៖ សម្រង់ពីច្បាប់ក្រម ង៉ុយ
•••••••••••••••••
© Copyright: Footage/photos licensed from:
☀ Deutsche Fotothek
🌏 http://surl.li/lrxzf

16/07/2022

#ព្រះករុណា_ព្រះបាទស៊ីសុវត្ថិ_ព្រះវីរក្សត្ររំដោះទឹកដី
ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះអង្គលន់តួអង្វរបារាំងសុំឱ្យបារាំងជួយយកខេត្តខ្មែរ ដែលសៀមទន្រ្ទានយកដូចជាខេត្តម្លូព្រៃ ទន្លេរពៅ និងស្ទឹងត្រែង បាត់ដំបង ស្វាយស៊ីសុផុន និងខេត្តសៀមរាបមកឱ្យខ្មែរវិញព្រះអង្គសន្យានឹងបារាំងថា នឹងស្មោះត្រង់ប្ដូរផ្ដាច់ជាមួយបារាំង។

1-ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩០៤ បារាំងបានដណ្ដើមខេត្តម្លូព្រៃ ទន្លេរពៅ និង ស្ទឹងត្រែងមកឱ្យខ្មែរវិញ។

2-ថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩០៧ សៀមយល់ព្រមប្រគល់ខេត្តបាត់ដំបង ស្វាយស៊ីសុផុន និងខេត្តសៀមរាប មកឱ្យខ្មែរវិញ។

បើគ្មានព្រះករុណា ព្រះបាទស៊ីសុវត្ថិ ទឹកដីខ្មែរជិះពីភ្នំពេញទៅព្រំដែនខ្មែរសៀម ជិះឡាន១ម៉ោងដល់ព្រំប្រទល់។ ព្រំប្រទល់ខ្មែរសៀមពេលនោះនៅត្រង់ស្ទឹងស្វាយដូនកែវខែត្រពោធិ៍សាត់ ហើយក៏គ្មានប្រាសាទអង្គរ អួតជនបរទេសដូចសព្វថ្ងៃនេះដែរ។
----------------
ព្រះបរមព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ

16/07/2022

ព្រះរាជពិធីអុំទូកអកអំបុកសំពះព្រះខែ ឆ្នាំ1995

16/07/2022

កាលពីបុរាណកាលដូនតាខ្មែរប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺនៅខែមិគសិរ មិនមែនធ្វើពិធីនៅខែចេត្រដូចសព្វថ្ងៃនេះទេ។

15/07/2022

#ប្រាសាទមេបុណ្យខាងលិច
ប្រាសាទមេបុណ្យខាងលិច ជាប្រាសាទបុរាណខ្មែរមានទីតាំងស្ថិតនៅលើដីទួលមួយកន្លែងចំកណ្តាលបារាយណ៍ខាងលិច ក្នុងខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងនៅអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១ (១០៤៩-១០៦៦) នៃគ្រិស្តសករាជ ក្នុងរាជព្រះបាទឧទយាទិត្យវរ្ម័នទី២។

15/07/2022

កូនអើយ ស្វាមីអាចរកថ្មីបាន ភរិយាអាចរកថ្មីបាន កូនក៏អាចរកថ្មីបានដែរ តែបងឬប្អូនរកមិន​បានទៀតឡើយ មានប៉ុនណា ក៏ប៉ុណ្ណឹង កាលកាត់បងកាត់ប្អូន ក៏ដូចគ្នានឹងការកាត់សាច់ កាត់ឈាមរបស់ម៉ែរបស់ឪដែរណ៎ាកូន។
#សៀវភៅពាក្យពេចន៍ម៉ែឪ

15/07/2022

រូបភាព៖ ដូនតាខ្មែរកំពុងជួសជុលប្រាសាទប្រែរូប ឆ្នាំ1931
••••••••••••••••
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

15/07/2022

ដូនតាខ្មែរកំពុងជួសជុលប្រាសាទប្រែរូប ឆ្នាំ1931
••••••••••••••••
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

15/07/2022

ដូនតាខ្មែរកំពុងជួសជុលប្រាសាទព្រះខ័ន ឆ្នាំ1928
••••••••••••••••
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

15/07/2022

#ម្លូព្រៃ
ឈ្មោះស្រុកមួយក្នុងកម្ពុជរដ្ឋ នៅក្នុងអំណាចខែត្រកំពង់ធំ, សព្វថ្ងៃនេះ នៅក្នុងខែត្រព្រះវិហារ ។
-----------------
រូបភាព៖ ប្រជារាស្រ្តខ្មែរនៅខេត្តម្លូព្រៃឆ្នាំ១៩០៧

14/07/2022

ប្រាសាទភ្នំក្រោម ឆ្នាំ១៩៣៨
••••••••••••••••
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

14/07/2022

ម៉ែទ្រាំលំបាកគ្រប់បែបយ៉ាងដើម្បីកូន ម៉ែឱ្យកូនទៅសាលាសិក្សាក្រេបចំណេះវិជ្ជា ព្រោះម៉ែបារម្ភខ្លាចកូនអវិជ្ជាជាទុក្ខទោសដំណើរជីវិត។ កូនរៀនបានច្រើនហើយ ម៉ែសង្ឃឹមថាកូនស្គាល់ខុសត្រូវ…កូនខ្លះរៀនបានខ្ពង់ខ្ពស់ដោយសារកម្លាំងញើសឈាមម៉ែ បែរជាហ៊ានប្រមាថម៉ែល្ងង់ខ្លៅ។

ពេលកូននៅតូច ចំណីអាហារណាក្ដៅ ម៉ែផ្លុំឱ្យត្រជាក់សិន ទើបបញ្ចុកកូន ព្រោះម៉ែខ្លាចរលាកមាត់កូន…កូនខ្លះយកមាត់ដែលម៉ែខ្លាចរលាកនោះ មកស្ដីប្រមាថម៉ែដូចសត្វធាតុ។

14/07/2022

#ប្រាសាទបាយ័ន
ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាល នៃរាជធានីអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។

ប្រាសាទនេះមានតួប៉មនីមួយៗមានមុខបួន ដែលមានកំពូល៤៩ និងកំពូលខ្លោងទ្វារចូល៥ទៀត។ សរុបទាំងអស់ ៥៤កំពូល ដែលតំណាងឱ្យខេត្តក្រុងខ្មែរទាំង៥៤ នៅសម័យកាលនោះ។
💟💟💟💟💟
រូបភាព៖​ប្រាសាទបាយ័នឆ្នាំ១៩៦០

14/07/2022

កូនជាទីស្រលាញ់ សត្រូវដ៏ធំមហិមាចំពោះភាពជោគជ័យគឺសេចក្ដីភ័យខ្លាច បើសេចក្ដីភ័យខ្លាចគ្របសង្កត់យើងហើយ ការត្រិះរិះពិចារណាក្នុងការសម្រេចចិត្តឆ្ពោះទៅរកភាពជោគជ័យនឹងងងឹតសូន្យសុង។
••••••••••••••••
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

14/07/2022

កូនអើយ ម៉ែឪខំរាល់ថ្ងៃដើម្បីកូនគ្រប់គ្នា បើមាត់ពីរ ក្រពះពីររបស់ម៉ែឪទេនោះ ម៉ែឪក៏មិនលំបាកបែបនេះដែរ។ ដែលពោលយ៉ាងនេះ មិនមែនចង់រំលឹកគុណ ហើយប្រាថ្នានូវការតបស្នងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយ ។

#ពាក្យពេចន៍ម៉ែឪ
------------
រូបភាព ប្រាសាទអង្គរធំ ឆ្នាំ១៩៦២

14/07/2022

#ពាក្យខ្មែរកម្ចីវៀតណាម
1-ខ្វែវ​៖ ប្រដាប់សម្រាប់កាប់ស្មៅ
2-ឆែកែវ៖ រទេះអូស
3-ញ៉ាក៖ ញញើត ខ្លាច ចុះចាញ់ ញ៉ម
4-ដ៖ កំពង់ចម្លង

រូបភាព៖ ប្រជារាស្រ្តខ្មែរ អូសរទេះឆែកែវខាងមុខព្រះបរមរាជវាំងឆ្នាំ1935
•••••••••••••••••
© Copyright: Footage/photos licensed from:
☀ École française d’Extrême-Orient
🌏 http://surl.li/lrxha

14/07/2022

អ្នកមិនចាំបាច់ស្វែងរកសេចក្ដីសុខខាងក្រៅនោះទេ គ្រាន់តែអ្នកសម្លឹងទៅមនុស្សជុំវិញខ្លួនអ្នកដោយសេចក្ដីមេត្តាករុណា ហើយចេះចែករំលែកនូវអ្វីដែលអ្នកមានដោយចិត្តជ្រះថ្លា អ្នកនឹងមានសេចក្ដីសុខភ្លាម។

13/07/2022

#សម្តេចព្រះមហាឃោសានន្ទវ៉ាវយ៉ាវ
«​ទោសៈ​មិន​ដែល​បញ្ចប់​ដោយ​ទោសៈ​ឡើយ។ ទោសៈ​រមែង​រម្លត់​ទៅ​បានដោយ​មេត្តា ព្រហ្ម​វិហារធម៌​»។

សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ គណៈមហានិកាយដែលទទួលការគោរពយ៉ាងខ្ពង់ខ្ពស់បំផុតពីប្រជាពុទ្ធបរិស័ទ។ ព្រះអង្គជាបណ្ឌិតសង្ឃខ្មែរមួយអង្គ ដែលត្រូវបានគេចាត់ទុកថា ជាសម្តេចសង្ឃសន្តិភាព និងមានព្រះកិត្តិនាមជាកំពូលបព្វជិតខ្មែរ ដែលល្បីល្បាញខ្ទរខ្ទារទូទាំងពិភពលោក ដោយសារបេសកកម្មដើម្បីសន្តិភាព ផ្សះផ្សាជាតិនៅកម្ពុជា និងពិភពលោក។ ប្រជាជនខ្មែរយើងតិចណាស់ ដែលស្គាល់ដឹងនូវកិត្តិនាមរបស់ព្រះអង្គ។
--------------
ព្រះបរម ព្រះឆាយាល័ក្ខណ៍៖ ព្រះករុណា ព្រះបាទ សម្តេចនរោត្តម សីហនុ និងសម្តេច ព្រះមហាឃោសានន្ទវ៉ាវ យ៉ាវ

13/07/2022

#ចាប៉ីដងវែងមានមុខងារសំខាន់៤យ៉ាងគឺ៖
1-សំខាន់ក្នុងវង់ភ្លេងអារក្ស ដោយគេយកឧបករណ៍នេះទៅប្រគំចូលជាមួយឧបករណ៍ដទៃទៀតក្នុងពេលលៀងអារក្សម្ដងៗតាំងពីសម័យយូរលង់ណាស់មកហើយ ។

2-សំខាន់ក្នុងវង់ភ្លេងការបុរាណដែលជាប្រពៃណីរបស់ដូនតាយើងតាំងពីរាប់ពាន់ឆ្នាំមកហើយ ។

3-សំខាន់សម្រាប់កំដរចម្រៀងបែបកំណាព្យ ដែលអ្នកច្រៀងត្រេះផង ច្រៀងផងមានប្រជាប្រិយបំផុត ។

4-សំខាន់ក្នុងវង់ភ្លេងមហោរីសម័យដំបូងបង្អស់ ប៉ុន្ដែសម័យបច្ចុប្បន្ននេះ ចាប៉ីដងវែងគ្មានវត្ដមានក្នុងវង់ភ្លេងមហោរីនេះទៀតទេ ។

ប្រភពអត្ថបទ៖ វីគីភីឌា
ប្រជារាស្រ្តខ្មែរ ឆ្នាំ១៩៣៨
•••••••••••••••••
© Copyright: Footage/photos licensed from:
☀ Deutsche Fotothek
🌏 http://surl.li/lrxzf

13/07/2022

#ពាក្យកម្ពុជាមានន័យដូចខាងក្រោម៖
នាមសព្ទ
កម្ពុ=មាស
ជ=កើត, កំណើត ភូមិប្រទេសជាទីកើតនៃមាស

Want your school to be the top-listed School/college in Phnom Penh?
Click here to claim your Sponsored Listing.

Address៖ 168,btween Soi Petchburi 10-12, Petchburi Road,Ratchathewi,Siam, Bangkok,Thailand ,10400, Email: [email protected]

Videos (show all)

Most Beautiful / So In Love/ I choose you (Jonny Houlihan) Lovely Song and Beautiful Cities
Most Beautiful / So In Love/ I choose you (Jonny Houlihan) Lovely Song and Beautiful Cities
Most Beautiful / So In Love/ I choose you (Jonny Houlihan) Lovely Song and Beautiful Cities

Telephone

Address


#5C. Sangkat Nirouth, Khan Chbar Ampov
Phnom Penh
12357
Other Educational Research in Phnom Penh (show all)
BRAK IEM BRAK IEM
Phnom Penh

Phall Soka -សុកា Phall Soka -សុកា
Phnom Penh, 1200

welcome to my my channel> Mathsteacher

Chamnan Nea Official Chamnan Nea Official
Street 5
Phnom Penh

Education and share knowledge ��

និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU និស្សិតសាកលវិទ្យាល័យធនធានមនុស្ស - HRU
ជិតផ្សារអូឡាំពិក
Phnom Penh, 855

Human Resource University

Educational Broadcasting Cambodia Educational Broadcasting Cambodia
#242, Street 271, Sangkat Beoung Tumpun, Cambodia (1. 84 Mi)
Phnom Penh, 12351

EBC provides coordination support to Ministry and its project partners to develop ‘online education

ប្រយោគខ្លី Khmer Word ប្រយោគខ្លី Khmer Word
Phnom Penh

ជាចំណែកនៃអក្សរសាស្ត្រខ្មែរ

Moung Sony-មួង សូនី Moung Sony-មួង សូនី
Phnom Penh

វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពង្រាយជាតិថ្កើងថ្កាន

Chhunheng Chhunhong Chhunheng Chhunhong
34B Street 99
Phnom Penh, 120000

how to learn to be a good student from Chhunheng Chhunhong activities

SN Photography SN Photography
Phnom Penh
Phnom Penh, 12000

Share knowledge

Knowlege KH Knowlege KH
Phnom Penh

Knowledge

CamEd Banking & Finance Club CamEd Banking & Finance Club
#64 Street 108
Phnom Penh, 12202

A CamEd student club that aims to provide insight and knowledge related to banking and finance field.

Men Sakada Men Sakada
Phnom Penh, 855

សូមស្វាគមន៍មកកាន់ Channel Men Sakada រៀនភាសាខ្មែរថ្នាក់មត្តេយ្យសិក្សាចាប់ពីអាយុ២ឆ្នាំជាមួយម៉ាក់នៅផ្ទះ