នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip

Welcome to Cambodia Intellectual property official page!

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 26/06/2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រជុំពិភាក្សាជាមួយក្រុមការងារអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំការតាំងបង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ តាមរយៈប្រព័ន្ធអនឡាញ
------------------------------------
(នារសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤)៖ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំពិភាក្សាជាមួយលោក Christoph Spennemann អនុព័ន្ធទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីត្រៀមរៀបចំតាំងបង្ហាញផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងមហាសន្និបាតកម្មសិទ្ធិបញ្ញាពិភពលោក នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះបានចែករំលែកពត៌មាន និងបទពិសោធន៍ដែលបានរៀបចំកន្លងមកដល់កម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីជួយជំរុញ និងលើកស្ទួយផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឱ្យមាននៅលើទីផ្សារអន្តរជាតិ ការរចនាសំបកវេចខ្ចប់ ការកែច្នៃផលិតផលតាមរយៈបច្ចេកវិទ្យានិងនវានុវត្តន៍ និងទាក់ទាញអ្នកទេសចរជាដើម។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 21/06/2024

កម្មវិធីបិទបញ្ចប់ការអនុវត្តគម្រោង “កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម”

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំប៉ូឌីយ៉ាណា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមការងារគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) បានរៀបចំពិធីបិទគម្រោង “កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ មន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងសហគ្រិនមានពិការភាពសរុបចំនួន ៧០រូប។

ជាបឋម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានគោរពថ្លែងអំណរគុណ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានផ្តល់កិត្តិយសនិងចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបិទ “ការអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ(RT4D)ដោយផ្តោតលើកំណើនប្រកប ដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញានិងការ
កសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” និង លោក Kieran Donelly តំណាងស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា លោក អាឌ្រៀន ហ្គីលប៊ឺត តំណាងគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ក៏ដូចជាសហគ្រិនទាំងអស់ដែលបានចំណាយពេលវេលាចូលរួមក្នុងកម្មវិធីនារសៀលនេះផងដែរ។ បន្ទាប់មកឯកឧត្តម សួន វិជ្ជា បានធ្វើសេចក្តីរាយការណ៍សង្ខេបពីការអនុវត្តគម្រោង ដែលបានប្រកាសចាប់ផ្តើម
អនុវត្តក្នុងឱកាសប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២៤ នៅកម្ពុជានាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ និងបានបិទបញ្ចប់នាថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយជោគជ័យ ដែលមានរយៈពេល ៣ខែ ដោយបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនដល់សហគ្រិនកម្ពុជាមានពិការភាពចំនួន២០រូប តាមរយៈការអប់រំកម្មសិទ្ធិបញ្ញាឱ្យទទួលបានចំណេះដឹងមូលដ្ឋាន និងស្វែងយល់បន្ថែមពីអត្ថប្រយោជន៍របស់កម្មសិទ្ធិបញ្ញានៃការប្រើប្រាស់ម៉ាក ការបង្កើតម៉ាក កិច្ចការពារម៉ាក និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម។ ឯកឧត្តម ក៍បានបញ្ជាក់ផងដែរថា នេះគឺជាគម្រោងទី១ ដែលនាយកដ្ឋានកម្មសិទ្ធិបញ្ញា ទទួលបានក្រោមក្របខណ្ឌអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA) ដែលជួយគាំទ្រសហគ្រិនលើវិស័យកម្មសិទ្ធិបញ្ញាជាពិសេសបានជួយដល់សហគ្រិនកម្ពុជាមានពិការភាព។ តាម
រយៈគម្រោងនេះ ខាងក្រុមការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញានិង RT4D បានជួយប្រឹក្សាផ្តល់យោបល់ ទាំងផ្នែកបច្ចេកទេស និងបទពិសោធន៍ក្នុងការរចនាម៉ាកដើម្បីមានភាពទាក់ទាញ និងអាចទទួលបានកិច្ចការពារ។ បច្ចុប្បន្ននេះ ឡូហ្គូទាំង២០របស់សហគ្រិនកម្ពុជាមានពិការភាពចូលរួមអនុវត្តគម្រោង ត្រូវបានដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម រួចហើយ។ បន្ថែមពីនេះទៀត ដើម្បីជាការជំរុញលើកទឹកចិត្ត និងការខិតខំប្រឹងប្រែងរបស់សហគ្រិនមានពិការភាពទាំង២០រូប ក្រុមការងារ បានវាយតម្លៃនិងជ្រើសរើសឡូហ្គូដែលបានរចនាល្អដាច់គេចំនួន ៣ ក្នុងចំណោមឡូហ្គូទាំង២០ ព្រមទាំងបានផ្តល់ពានរង្វាន់ក្នុងកម្មវិធីបិទគម្រោងនេះផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមប្រធានក្នុងនាមនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សង្ឃឹមថា សហគ្រិនទាំងអស់ ទទួលបានចំណេះដឹងគ្រប់គ្រាន់ពាក់ព័ន្ធកម្មសិទ្ធិបញ្ញា នឹងប្រើប្រាស់កម្មសិទ្ធិបញ្ញាបន្តអភិវឌ្ឍផលិតផល និងកសាងកេរ្តិ៍ឈ្មោះម៉ាករបស់ខ្លួន ដើម្បីភាពប្រកួតប្រជែងក្នុងទីផ្សារ។ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នឹងបន្តកិច្ចសហការជាមួយ RT4D និងស្វែងរកដៃគូអភិវឌ្ឍន៍ផ្សេងៗបន្ថែមទៀតនាពេលអនាគត ដើម្បីបន្តជួយគាំទ្រដល់វិស័យឯកជនលើផ្នែកកម្មសិទ្ធិបញ្ញានេះផងដែរ។

Photos from ក្រសួងពាណិជ្ជកម្ម Ministry of Commerce's post 20/06/2024
Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 17/06/2024

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំ បូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅការងារខែបន្ទាប់ និងបញ្ហាប្រឈមរបស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា
-----------------------------
នារសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅការងារខែបន្ទាប់ និងបញ្ហាប្រឈម។

នៅក្នុងកិច្ចប្រជុំនេះ ការិយាល័យនីមួយៗបានរាយការណ៍ពីលទ្ធផលការងារ សំណូមពរ និងបញ្ហាមួយចំនួន ដើម្បីដោះស្រាយ។ ក្នុងនោះផងដែរ លោកប្រធាន បានផ្ដល់អនុសាសន៍ ក្នុងការដោះស្រាយបញ្ហានានាផងដែរ។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 13/06/2024

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ពាក់ព័ន្ធការកែសម្រួលលក្ខណៈសម្បត្តិយានយន្តថ្មីពាក់ព័ន្ធនឹងការកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខ។
------------
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ពាក់ព័ន្ធការកែសម្រួលលក្ខណៈសម្បត្តិយានយន្តថ្មីពាក់ព័ន្ធនឹងការកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខ ដែលមានសមាសភាពចូលរួម៖ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ សុមេធ សុមនាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី មុំ ថាណា តំណាងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងតំណាងនាយកដ្ឋាននីតិកម្ម ព្រមទាំងមន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ កិច្ចជុំបូកសរុបរបាយការណ៍នេះរៀបចំឡើងបន្ទាប់ពីទទួលធាតុចូលពីកិច្ចប្រជុំអន្តរក្រសួងនិងសិក្ខាសាលាផ្សព្វផ្សាយដែលក្រសួងពាណិជ្ជកម្មបានរៀបចំនាពេលកន្លងមក។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 31/05/2024

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) បានដឹកនាំកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា រវាងនាយកដ្នានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង អង្គភាពកម្មសិទ្ធិបញ្ញាហុងកុង ។
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធាន ល.គ.ក.ប. បានដឹកនាំកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ដោយមានការចូលរួមពី៖ លោក Derek Lau ជំនួយការប្រធានអង្គភាពកម្មសិទ្ធិបញ្ញាហុងកុង លោក Joseph Yeung មេធាវីជាន់ខ្ពស់ កញ្ញា Vivian Yu ប្រធានផ្នែកត្រួតពិនិត្យកម្មសិទ្ធិបញ្ញា និងមន្ត្រីជំនាញនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ គោលបំណងនៃកិច្ចប្រជុំនេះគឺ៖ ១.) ផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ២). បង្ហាញអំពីរចនាសម្ព័ន្ធនាយកដ្ឋានកម្មសិទ្ធិបញ្ញា ៣.) ពិនិត្យលទ្ធភាពលើការចុះអនុស្សរណៈយោគយល់គ្នា រវាងអង្គភាពកម្មសិទ្ធិបញ្ញាហុងកុង និង នាយកដ្នានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង ៤.) លើកកម្ពស់ចំណេះដឹងសាធារណៈពាក់ព័ន្ធកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។ល។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 30/05/2024

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា (ល.គ.ក.ប.) បានដឹកនាំកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា រវាងនាយកដ្នានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និង អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO)។
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធាន ល.គ.ក.ប. បានដឹកនាំកិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ដោយមានការចូលរួម៖ លោក NAITO Yasuaki ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាអនុព័ន្ធអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក SATO Keiichi លេខាទី១នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា សហការី JETRO និងមន្ត្រីជំនាញនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ គោលបំណងនៃកិច្ចប្រជុំនេះគឺ៖ ១.) ចែករំលែក ផ្លាស់ប្តូរព័ត៌មាន និងបង្ហាញពីរចនាសម្ព័ន្ធនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ២.) ធ្វើបច្ចុប្បន្នភាពលើការអនុវត្តផែនការការងារប្រចាំឆ្នាំ២០២៤-២៥ និងកិច្ចសហប្រតិបត្តិការផ្សេងៗ និង ៣.) លើកកម្ពស់ចំណេះដឹងសាធារណៈពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍធនធានមនុស្សដល់ សហគ្រាសធុនតូច និងមធ្យម។ល។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 15/05/2024

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ដើម្បីត្រៀមចុះអនុស្សរណយោគយល់គ្នា នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

(ទីក្រុងសេអ៊ូល, សាធារណរដ្ឋកូរ៉េ)៖ នារសៀលថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ព្រមទាំងការបណ្តុះ បណ្តាលកម្មសិទ្ធិបញ្ញា និងត្រៀមចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា រវាងក្រសួងពាណិជ្ជកម្ម និង KIPO ដែលគ្រោងនឹងចុះហត្ថលេខាក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
………………………………………..
Her Excellency CHAM Nimul, Minister of Commerce met with the Korean Intellectual Property Office (KIPO) in Seoul, Republic of Korea.

(Seoul, Republic of Korea): In the afternoon of Monday, May 13, 2024, Her Excellency Cham Nimul, Minister of Commerce and Chairperson of the National Committee for Intellectual Property, led the Cambodian delegation to bilateral meeting with Korean Intellectual Property Office (KIPO) for the purpose of discussing and exchanging views on key issues, enhancing intellectual property (IP) cooperation training and ready to signing of the Memorandum of Understanding on Reinforce Intellectual Property Cooperation, which is scheduled to be signed in the presence of the Leaders of the two countries​ on 16 May 2024.

Photos from ចម និម្មល Cham Nimul's post 15/05/2024
Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 07/05/2024

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារសម្របសម្រួលថ្នាលទិន្នន័យចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ានលើកទី៤ (4th ASEAN IP Register Regional Coordinator Meeting and WIPO-ASEAN IT Workshop ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
------------------------------------
(នៅប្រទេសឥណ្ឌូណេស៊ី)៖ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារសម្របសម្រួលថ្នាលទិន្នន័យចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ានលើកទី៤។

គោលបំណងនៃកិច្ចប្រជុំនេះ ១). រាយការណ៍អំពីវឌ្ឍនៈភាពនៃថ្នាលចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ានរបស់ភាគីពាក់ព័ន្ធកម្មសិទ្ធិបញ្ញាក្នុងតំបន់ពីដៃគូអភិវឌ្ឍន៍ដូចជា៖ WIPO, JPO, IPOS, AMS ២). បង្កើតរចនាសម្ព័ន្ធសម្រាប់សេវាកម្មថ្មីលើថ្នាលទិន្នន័យ ចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ាន ៣). ធានាបាននូវការផ្តល់សេវាធុរកិច្ចយ៉ាងរលូនក្នុងការប្រើប្រាស់ និងអាចចូលប្រើបានសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ៤). លើកកម្ពស់ការយល់ដឹងអំពីប្រើប្រាស់ ថ្នាលទិន្នន័យចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ាន។

Unleashing Momentum in Digital Transformation and SDG Implementation in Cambodia 05/05/2024

On April 30, 2024, Cambodia celebrated the World IP Day 2024, which took place in Phnom Penh under the theme of “IP and the SDGs: Building Our Common Future with Innovation and Creativity”. Cambodia’s IP-driven journey has notably contributed greatly to the remarkable industrial expansion, innovation activities, and infrastructure construction along with inclusive growth and urban and community development (Goals 8 through 11), among many other SDG-related outcomes.

Link:

Unleashing Momentum in Digital Transformation and SDG Implementation in Cambodia On April 30, 2024, Cambodia celebrated the World IP Day 2024, which took place in Phnom Penh under the theme of “IP and the SDGs: Building Our Common Future with Innovation and Creativity”. Cambodia’s IP-driven journey has notably contributed greatly to the remarkable industrial expansion, inn...

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 03/05/2024

(សៀមរាប)៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមបើក សិក្ខាសាលាកសាងសមត្ថភាពថា្នក់ជាតិស្តីពីការលើកកម្ពស់ចំណេះដឹងសាធារណៈ និងការចុះបញ្ជីម៉ាកតាមប្រព័ន្ធអនទ្បាញ ដែលមានការចូលរួមពី លោកស្រី Thitapha Wattanapruttipaisan នាយិកានៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោកប្រចាំប្រទេសសិង្ហបុរី លោកបណ្ឌិត Juneho Jang អ្នកគ្រប់គ្រងជាន់ខ្ពស់ថ្នាក់តំបន់នៃផ្នែកគ្រប់គ្រងដំណោះស្រាយ អាជីវកម្មរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងលោក ភឿន គឹមលី ប្រធានមមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ព្រមទាំងសិក្ខាកាមប្រមាណ ៦០នាក់ ។សិក្ខាសាលានេះបានធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីសារៈសំខាន់នៃកិច្ចការពារម៉ាកសម្រាប់អាជីវកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាក ការប្រើប្រាស់ប្រព័ន្ធ WEB application ថ្មី និងការស្វែងរកម៉ាក។ នារសៀលថ្ងៃដដែល គណៈប្រតិភូបានចុះទៅពិនិត្យលទ្ធភាពក្នុងការដាក់ប្រព័ន្ធចុះបញ្ជីម៉ាកនៅក្នុងមន្ទីរពាណិជ្ជកម្ម។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 01/05/2024

អបអរសាទរ ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤

(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមជាគណៈអធិបតីបើកពិធីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប នៅសណ្ឋាគារហាយយ៉ាត់ រីជិនស៊ី ភ្នំពេញ។

នៅក្នុងពិធីនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានអញ្ជើញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងពាក់ព័ន្ធកម្មសិទ្ធបញ្ញាចំនួន ៥ រួមមាន៖ (១).គម្រោងកំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរិ៍្តឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម (២).គម្រោងការកសាងសមត្ថភាព តាមរយៈការបញ្ជា្របចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញា សម្រាប់សាលាបណ្តុះបណ្តាលផ្នែករចនា (Design School) (៣).ការដាក់ឱ្យដំណើរការថ្នាលកម្មវិធីកម្មសិទ្ធិបញ្ញា ( IP Web Application) (៤).ពិធីដាក់ឱ្យដំណើរការថ្នាលកម្មវិធីសិក្សាពីចម្ងាយ ស្តីពី កម្មសិទ្ធិបញ្ញា និង (៥).ពិធីដាក់ឱ្យដំណើរការកម្មវិធីវិភាគកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច៕

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 26/04/2024

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានចូលរួមកិច្ចប្រជុំ 72nd AWGPC ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម នាថ្ងៃទីបី និងទីបួននៃកិច្ចប្រជុំនេះ មានកិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាជប៉ុន សហភាពអឺរ៉ុប ថៃ និងគណ:កម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងកិច្ចប្រជុំពាក់ព័ន្ធជាមួយអូស្រ្តាលី ណូវែលហ្សេឡង់, WIPO, JPO, EPO និងINPI។

Mr. Suon Vichea, Director of Department of Intellectual Property and Head of Secretariat of National Committee for Intellectual Property, participate in the 72nd AWGPC in Vietnam, on the Day 3 and Day 4 of the meeting, has bilateral meeting with JPO, EPO and IOC and related meetings with WIPO, Australia-Newzealand, INPI, IOC.

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 25/04/2024

លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមការងារកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានលើកទី៧២ “72nd ASEAN Working Group on Intellectual Property Cooperation (AWGIPC)” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅដាណាំង ប្រទេសវៀតណាម
------------------------------------
(ប្រទេសវៀតណាម)៖ លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមការងារសហប្រតិបត្តិការកម្មសិទ្ធិបញ្ញាអាស៊ានលើកទី៧២។

គោលបំណងនៃកិច្ចប្រជុំនេះ (១). ធ្វើបច្ចុប្បន្នភាពកិច្ចសហប្រតិបត្តិលើផែនការសកម្មភាពការងារ និងបន្តអនុវត្តន៍ផែនការសកម្មភាពការងារបន្ទាប់ (២). លើកកម្ពស់ចំណេះដឹងសាធារណៈពាក់ព័ន្ធកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់វិស័យសាធារណៈ និងឯកជន សហគ្រាសធុនតូច និងមធ្យម។ល។ និងសកម្មភាពផ្សព្វផ្សាយចំណេះដឹងសាធារណៈផ្នែកកម្មសិទ្ធិបញ្ញាផ្សេងៗតាមរយៈ ការបណ្តុះបណ្តាល សិក្ខាសាលា កិច្ចប្រជុំផ្លាស់ប្តូរមតិ ចែករំលែកបទពិសោធន៍ ការផ្តល់បដិសណ្ឋារកិច្ចចំពោះទស្សនកិច្ចផ្លូវការ និងព្រឹត្តការណ៍ផ្សេងៗ (៣). អភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញាតាមរយៈជំនួយបច្ចេកទេសដៃគូអភិវឌ្ឍន៍នានា ដើម្បីធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកំណើនសេដ្ឋកិច្ចអាស៊ាន (៤). ការផ្តល់ជំនួយផ្នែកបច្ចេកទេសក្នុងវិស័យកម្មសិទ្ធិបញ្ញា និង(៥). ពិនិត្យផែនការសកម្មភាព និងគាំទ្រដល់ដៃគូអភិវឌ្ឍន៍នានាដូចជា៖ WIPO, EPO, EUIPO, JPO, AANZFTA IP Committee (IPC) & International Olympic Committee (IOC) ដើម្បីបន្តអនុវត្តផែនការការងារសម្រេចឱ្យបានតាមផែនការសកម្មភាពការងារ ឆ្នាំ២០១៦-២០២៥ នៃក្រុមការងារកម្មសិទ្ធិបញ្ញាអាស៊ាន។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 17/04/2024

លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រជុំពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ជាមួយអង្គភាពកម្មសិទិ្ធបញ្ញាកូរ៉េ តាមរយៈប្រព័ន្ធអនឡាញ

------------------------------------
(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងលោក JUNG Daesoon, ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង សហការី នៃអង្គភាពកម្មសិទិ្ធបញ្ញាកូរ៉េ បានជួបប្រជុំពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ដោយផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
(១).ធ្វើបច្ចុប្បន្នភាពលើកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិបញ្ញា (២). លើកកម្ពស់ចំណេះដឹងសាធារណៈ (៣).ចែករំលែកបទពិសោធន៍និងព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធស្វ័យប្រវត្តិកម្មកម្មសិទ្ធិបញ្ញា និង (៤).ការពិភាក្សាលើបញ្ហាផ្សេងៗ។

14/04/2024

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ ជូន ឯកឧត្តម សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសីទ្ធិបញ្ញា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

សូមគោរពជូន ពីក្រុមគ្រួសារកម្មសិទ្ធិបញ្ញា

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 13/04/2024

ក្នុងឱកាសដ៏បវរសួស្តី សិរីមង្គលមហាប្រសើរនៃឱកាស ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ខាងមុខនេះ តាងនាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ខ្ញុំសូមគោរពសម្តែងនូវអំណរសាទរ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានយកចិត្តទុកដាក់ក្នុងការកែទម្រង់ស៊ីជម្រៅក្នុងការងារដឹកនាំ ការអភិវឌ្ឍនៅក្នុងក្រសួងពាណិជ្ជកម្ម និងការយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់។

យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរដោយស្មោះ និងជ្រាលជ្រៅបំផុតចំពោះការលះបង់របស់
លោកជំទាវ ទាំងកម្លាំងកាយ ប្រាជ្ញា ស្មារតីមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់ប្រទេសជាតិទាំងមូល និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្របតាមចក្ខុវិស័យ គោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 03/04/2024

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ខែមីនា ឆ្នាំ២០២៤លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារតំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកពី វឌ្ឍនភាពនៃគម្រោងទំនើបកម្មកម្មសិទ្ធិបញ្ញា។

គម្រោងនេះនឹងជួយសម្រួលដល់ប្រព័ន្ធកម្មសិទ្ធិបញ្ញាកម្ពុជាឱ្យកាន់តែមានភាពជឿនលឿន និងសម្រួលដល់ការផ្ដល់សេវាសាធារណៈកាន់តែរហ័សជាងមុន។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 27/03/2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ជាមួយអង្គភាពកម្មសិទិ្ធបញ្ញាសាធារណៈរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធអនឡាញ
------------------------------------
(កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤)៖ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការជាតិគ្រប់គ្រប់កម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងលោក JUNG Daesoon, ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ និង លោកស្រី Yoo Lim Kam អនុប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃ អង្គភាពកម្មសិទិ្ធបញ្ញាសាធារណៈរដ្ឋកូរ៉េ បានប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ដោយផ្តោតសំខាន់លើចំណុចសំខាន់ៗមួយចំនួន រួមមាន៖
(១). ការផ្លាស់ប្តូរទិន្នន័យព័ត៌មាននៃការចុះបញ្ជីម៉ាក (២). ការលើកកម្ពស់ចំណេះដឹងសាធារណៈ (៣). ការចែករំលែកព័ត៌មានស្តីពីចំណេះដឹងផ្នែកបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការលើ​ប្រព័ន្ធស្វ័យ​ប្រវត្តិកម្មកម្មសិទ្ធិបញ្ញា (៤). ការពិភាក្សាលើសំណើ​គម្រោងនិងបញ្ហាផ្សេងៗ។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 27/03/2024

សេចក្ដីជូនដំណឹងស្ដីពី៖ ការលើកកម្ពស់សហគ្រិនកម្ពុជា ដែលមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម ដែលគម្រោងនេះចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 22/03/2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាបានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីត្រៀមកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាលើកទី១៣
------------
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាក្នុងគោលបំណងដើម្បី ១-ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ២-ពិភាក្សាផ្លាស់ប្តូរយោបល់លើការអនុវត្តបន្តក្នុងការរៀបចំច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ក្នុងកាតព្វកិច្ចដែលកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និង ៣-ពិភាក្សាស្វែងរកយុទ្ធសាស្រ្តជំរុញការអនុវត្តផែនការសកម្មភាពដែលមានក្នុងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដើម្បីធានាបានការអនុវត្តគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាប្រកបដោយប្រសិទ្ធភាព និងសង្គតិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 22/03/2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំជាមួយ លោក PUREVDORJ VAANCHIG ទីប្រឹក្សាជាន់ខ្ពស់ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ។
--------------------------------------------------------------------------
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានកម្មសិទ្ធិបញ្ញា ទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបប្រជុំជាមួយ លោក PUREVDORJ VAANCHIG តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីពិភាក្សាលើគម្រោងការសម្រួលការផ្ទេរបច្ចេកវិទ្យាសមស្របដល់ប្រទេសអភិវឌ្ឍន៍តិចតួចសម្រាប់ការអភិវឌ្ឍសហគមន៍ តាមរយៈសាកលវិទ្យាល័យ ឬគ្រឹះស្ថានស្រាវជ្រាវ។ គម្រោងនេះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យានិងការស្រាវជ្រាវ ហើយជាមួយគ្នានេះដែរ ឯកឧត្តមសួន វិជ្ជា បានស្នើសុំតំណាងWIPOជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង អង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឱ្យបានឆាប់រហ័ស ដើម្បីអាចអនុវត្តគម្រោងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 20/03/2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមប្រជុំជាមួយតំណាងកម្មសិទ្ធិបញ្ញាពិភពលោក។

------------
ភ្នំពេញ៖ នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចូលរួមប្រជុំជាមួយ លោក ESFAHANI NEJAD Mahmoud តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដើម្បីអនុវត្តគម្រោងក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពតាមរយៈ ការបញ្រ្ជាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់សាលារចនា” ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ ក្នុងអំទ្បុង ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាពេលខាងមុខនេះ។

គម្រោងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី (១)-កសាងសមត្ថភាពនិស្សិត នៃសាលារចនាជាមួយនឹងឱកាសដើម្បីអនុវត្តការរៀនសូត្រតាមមធ្យោបាយផ្សេងៗដែលអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ (២) -ពង្រីកជំនួយបច្ចេកទេសទៅដល់សហគមន៍ដែលមានកង្វះខាតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួចដោយការសហការនិងធ្វើការតាមរយៈសាលារៀន (៣)-បណ្តុះបណ្តាលនិស្សិតនៃសាលា រចនាដែលបានបញ្ចប់ការសិក្សាផ្នែកសិល្បៈដើម្បីឱ្យពួកគាត់មានការយល់ដឹងអំពីកម្មសិទ្ធិបញ្ញាមុននឹងពួកគាត់ចាប់ផ្តើមប្រកបការងាររបស់ខ្លួន។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 20/03/2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានជួបពិភាក្សាការងារជាមួយ Ms. Sabrina Durand អ្នកភ្ជាប់តន្ត្រីប្រចាំតំបន់នៃនាយកដ្ឋានវប្បធម៌ អប់រំនិងវិទ្យាសាស្ត្រ នៃស្ថានទូតបារាំងប្រចាំថ្នាក់តំបន់ នៅប្រទេសសឹង្ហបុរី
________________
នៅនាយកដ្នានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម។
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាន​នាយកដ្ឋានកម្មសិទ្ធិបញ្ញា ជួបពិភាក្សាការងារជាមួយ Ms. Sabrina Durand អ្នកភ្ជាប់តន្ត្រីប្រចាំតំបន់នៃនាយកដ្ឋានវប្បធម៌ អប់រំ​និងវិទ្យាសាស្ត្រ នៃស្ថានទូតបារាំងប្រចាំថ្នាក់តំបន់ នៅប្រទេសសឹង្ហបុរី និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ត្រីជំនាញ​នៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបានជម្រាបជូនលោកស្រី កម្ពុជាបានចូលជាសមាជិករបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកតាំងពីឆ្នាំ១៩៩៥ ដែលនេះ ជាមូលដ្ឋានគ្រឹះនៃរបបកម្មសិទ្ធិ​បញ្ញានៅកម្ពុជា និងបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជាក្នុងការ កសាងឡើងវិញនូវបទប្បញ្ញត្តិនានា ដើម្បីចូលរួមក្នុងប្រព័ន្ធ​កម្មសិទ្ធិបញ្ញាជាសាកល។

បន្ថែមពីនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានលេខាធិការដ្ឋាន បានខិតខំធ្វើការកែទម្រង់ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជ រដ្ឋាភិបាលក្នុងការ លើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានរៀបចំច្បាប់ លិខិត បទដ្ឋានគតិយុត្ត ផែនការសកម្មភាពការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ និងជា ពិសេស គឺ គោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាឆ្នាំ ២០២៣-២០២៨ ដែលត្រូវបានគណៈរដ្ឋ មន្រ្តីអនុម័តទាំងស្រុង​ក្នុង​កិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលក្នុងនោះ ការ​រៀបចំបង្កើតឱ្យ​មានអង្គភាពគ្រប់គ្រងសិទ្ធិរួម (CMO) ក៍ជាផ្នែក​មួយ​ជាអទិភាព ក្នុងគោលនយោបាយជាតិស្តីពីកម្មសិទ្ធិបញ្ញាផងដែរ ។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 19/03/2024

ពិធីប្រគល់វិញ្ញាបនបត្រជូនដល់គ្រូបង្គោលកម្មសិទ្ធិបញ្ញាជំនាន់ទី១ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនាន់ទី៥ និងទី៦
---------------------------------------------------------

(ក្រសួងពាណិជ្ជកម្ម)៖ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នាយកដ្ឋាកម្មសិទ្ធិបញ្ញាបានរៀបចំពិធីប្រគល់វិញ្ញាបនបត្រជូនដល់គ្រូបង្គោលកម្មសិទ្ធិបញ្ញាជំនាន់ទី១ និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនាន់ទី៥ និងទី៦ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយសេវាពាណិជ្ជកម្ម មន្ត្រីរាជការនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងលោក លោកស្រីសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។
ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម លោកជំទាវរដ្ឋមន្ត្រីបានសម្តែងនូវការចូលរួមអបអរសាទរដល់សិក្ខាកាមដែលជាគ្រូបង្គោលជំនាន់ទី១សរុប ចំនួន ៥៦រូប និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ជំនានទី៥ និងទី៦ ចំនួន ១២៣រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជាស្ថាពរ។
នាក្នុងឱកាសនោះ លោកជំទាវបានផ្តាំផ្ញើដល់មន្ត្រីបង្គោលទាំងអស់ត្រូវបន្តចែករំលែកចំណេះដឹងដែលខ្លួន ទទួលបានពីវគ្គបណ្តុះបណ្តាលទៅកាន់មន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្មរាជធានីខេត្តរៀងៗខ្លួន។ ទន្ទឹមនឹងនេះ លោកជំទាវបានបន្ថែមថា មន្ត្រីទាំងអស់ត្រូវសហការរួមគ្នាពង្រឹងការផ្សព្វផ្សាយច្បាប់ និងលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា ដូចជាកិច្ចការពារម៉ាកផលិតផល ដល់ អាជីវករ សហគ្រាមីក្រូ តូច និងមធ្យម ជាពិសេស អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា និងកាត់បន្ថយការបំពានកម្មសិទ្ធិបញ្ញានៅមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ លោកជំទាវរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យរួមចំណែកជាមួយក្រសួងពាណិជ្ជកម្ម នៅក្នុងការផ្តល់ការប្រឹក្សាយោបល់ទាំងទិដ្ឋភាពច្បាប់ និងការអនុវត្តជាក់ស្តែងប្រកបដោយវិជ្ជាជីវៈដល់អ្នកប្រើប្រាស់សេវារបស់ខ្លួន។ លោកជំទាវរដ្ឋមន្ត្រីបានលើកឡើងពីភាពចាំបាច់ដែលភ្នាក់ងារតំណាង ស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជាទាំង ០៦ ជំនាន់ត្រូវបន្តអភិវឌ្ឍចំណេះដឹងរបស់ខ្លួន និងចូលរួមចែករំលែកបទពិសោធន៍នៅក្នុងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធនាពេលអនាគតផងដែរ។
សូមរំលឹកផងដែរថា៖ នាយកដ្ឋានបានចាប់ផ្តើមរៀបចំកម្មវិធីសិក្សានិងបណ្តុះបណ្តាលគ្រូបង្គោលកម្មសិទ្ធិបញ្ញាជំនាន់ទី១ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីពាណិជ្ជកម្មរាជធានីខេត្តនៅឆ្នាំ២០២២ ក្នុងនោះ សិក្ខាកាមដែលជាគ្រូបង្គោលត្រូវឆ្លងកាត់វគ្គសិក្សាចំនួន បួនវគ្គ សរុប ១១ មេរៀន ស្មើនឹង ៤៨ម៉ោង និងត្រូវធ្វើបទបង្ហាញដើម្បីបញ្ចប់ការសិក្សា។ ដោយឡែក វគ្គបណ្តុះបណ្តាលភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ក្នុងព្រះរាជាណាចក្រកម្ពុជាជំនាន់ទី៥ និង ទី៦ ត្រូវបានរៀបចំឡើងក្នុង ឆ្នាំ២០២២ និង២០២៣ ដោយសិក្ខាកាមទាំងអស់ត្រូវឆ្លងកាត់ការបណ្តុះបណ្តាលរយៈពេល ៦៦ម៉ោង និងការប្រលងបញ្ចប់ស្របតាមប្រកាសក្រសួងពាណិជ្ជកម្ម លេខ ០៤៥ MoC/SM ២០១១ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីភ្នាក់ងារ តំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជា ។

Photos from នាយកដ្ឋានកម្មសិទ្ធិបញ្ញា Cambodiaip's post 19/03/2024

ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានិងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាវគ្គបញ្ចប់ស្តីពី “កម្មសិទ្ធិបញ្ញា” សម្រាប់គ្រូបង្គោលជំនាន់ទី១ វគ្គទី៤
***
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានិងជាប្រធាននាយកដ្ឋានកម្មសិទ្ធិ បញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាវគ្គបញ្ចប់ស្តីពី “កម្មសិទ្ធិបញ្ញា” សម្រាប់គ្រូបង្គោល ជំនាន់ទី១ វគ្គទី៤ ដែលមានការអញ្ជើញចូលរួមពីសិក្ខាកាមដែលជាគ្រូបង្គោលផ្នែកកម្មសិទ្ធិបញ្ញាចំនួន ៨០រូប។

ក្នុងឱកាសនៃសិក្ខាសាលាថ្ងៃនេះដែរ ឯកឧត្តម សួន វិជ្ជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃសិក្ខាសាលា បញ្ចប់វគ្គនេះជូនដល់សិក្ខាកាមដែលជាមន្ត្រីបង្គោលទាំងអស់ អំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា នីតិវិធីនៃ ការចុះបញ្ជីម៉ាក ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ម៉ាកសមូហភាព អត្ថប្រយោជន៍ដែលទទួលបានពី ការចុះបញ្ជីម៉ាក និង របៀបរបបនៃការសិក្សារៀនសូត្រ។ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំង អស់ដែលនឹងត្រូវធ្វើបទបង្ហាញនាព្រឹកនេះ ខិតខំប្រឹងប្រែងធ្វើបទបង្ហាញជូនគណៈកម្មាការ ដើម្បីឱ្យគណៈ កម្មការអាចវាយតម្លៃ និងផ្តល់យោបល់ទៅលើគម្រោងស្រាវជ្រាវរបស់ខ្លួនទាក់ទងនឹង “ការអភិវឌ្ឍវិស័យ ពាណិជ្ជកម្មនិងកម្មសិទ្ធិបញ្ញា”។

Want your organization to be the top-listed Government Service in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

សិក្ខាសាលាស្ដីពី
បទចម្រៀង៖ បញ្ញាអង្គរ និពន្ធទំនុកច្រៀងដោយ៖ ឯកឧត្តម សួន វិជ្ជា និពន្ធបទភ្លេងដោយ៖ លោក កែវ សុភីអ្នកចម្រៀង៖ កញ្ញា ស៊ិន សៀងម៉ី...
Mondulkiri Wild Honey Protected Geographical indication
សេចក្តីជូនដំណឹង ស្តីពី ការរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសមូហភាព “អង្ករព្រះវិហារ”************************...
សេចក្តីជូនដំណឹង ស្តីពី ការរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសមូហភាព “អង្ករព្រះវិហារ”************************...
កម្មវិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ "ក្រូចថ្លុងកោះទ្រង់"ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំ...
កម្មវិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ "ក្រូចថ្លុងកោះទ្រង់"ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំ...
កម្មវិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ "ក្រូចថ្លុងកោះទ្រង់"ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំ...
កម្មវិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ "ក្រូចថ្លុងកោះទ្រង់"ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំ...
កម្មវិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ "ក្រូចថ្លុងកោះទ្រង់"ថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំ...

Telephone

Address


Lot 19-61, Russian Federation Boulevard, Phum Teuk Thla, Sangkat Teuk Thla, Khan Sen Sok, Kingdom Of CAMBODIA
Phnom Penh
12102

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Other Government Organizations in Phnom Penh (show all)
Khmer Rouge Tribunal (ECCC) Khmer Rouge Tribunal (ECCC)
Building 40, Russian Federation Boulevard (110), Mittapheap
Phnom Penh, 120444

ECCC ended judicial proceedings in 2022 Residual functions since 2023 Resource Centre in Phnom Penh

Vuthanak Business .Combodia Vuthanak Business .Combodia
Phnom Penh, 1200

ភ្ញាក់ងារលក់អចលនទ្រព្យ អ្នកប្រឹក្សាយោបល់

Marya Fashion Marya Fashion
#A-15, Street Moha A, Sangkat Krang Thnong, Khan Sansok
Phnom Penh, 12000

Marya Fashion មានលក់ស្បែកជើងនារីគ្រប់ម៉ូតស?

Cristian Zhang Cristian Zhang
St. 2004, Sensok
Phnom Penh, 12000

Su-Ho Anya Su-Ho Anya
Phnom Penh, 12000

Anya_Official

Vy Noch Vy Noch
Phnom Penh, 12000

Vy Noch

ស្នេហា៚ ស្នេហា៚
Phnom Penh

Love Story, Feeling Sad and Quote Lover

អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា
Russian Federation Boulevard (110)
Phnom Penh, 120000

ផ្សព្វផ្សាយអាហារូបករណ៍ និងព័ត៌មានសិក្សាជូនសិស្ស-និស្សិតជំនាន់ក្រោយ

Mekong Power FT Mekong Power FT
Kampong Cham
Phnom Penh

Kong Ta Neong

Kim Young Kim Young
Phnom Penh, 12000

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
No. 3, Monivong Bvld, Sangkat Sras Chok, Khan Daun Penh, Kingdom Of Cambodia
Phnom Penh, 120210

CALMETTE Hospital is a tertiary hospital.

Gusion Tik Tok Gusion Tik Tok
Phnom Penh

RT