SET Muhammadsis

I'm ready to share the benefit from current News related to Government, Community, Culture, Educatio

03/07/2024

អបអរសាទរខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ

០៣ កក្កដា ១៩៥១ - ០៣ កក្កដា ២០២៤

01/07/2024

សូមអានការបកស្រាយរបស់លោកលឹម ជាវុត្ថាឆ្លើយតបទៅក្រុមប្រឆាំងនៅក្រៅប្រទេស៣នាក់ ដែលជជែកគ្នានិយាយបែបឆ្កួតឡប់ៗអំពីកម្មវិធីផ្ញើសារ CoolApp !

១៖ ការនិយាយរបស់អ្នកទាំង៣ គឺមិនបានសិក្សាស្វែងយល់ និងមិនយល់អ្វីទាំងអស់ពីក្រុមហ៊ុន CoolApp បែរជានាំគ្នាមកនិយាយបែបញុះញង់ ! កម្មវិធី CoolApp គឺផលិតឡើងដោយក្រុមហ៊ុនឯកជនឈ្មោះ CoolApp Co., Ltd មិនមែនដូចអ្នកថា CoolApp ផលិតឡើងដោយក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍នោះទេ !

២៖ អ្នកទាំង៣នាក់ សូមមេត្តាចូលទៅមើលក្នុង App Store & Google Play វាបង្ហាញឈ្មោះក្រុមហ៊ុន CoolApp. Co.Ltd. (ខ្ញុំ Screen Shot ជូន កុំឲ្យពិបាកចូលមើល)

៣៖ CoolApp ប្រើប្រាស់ប្រព័ន្ធបំបែកទៅជាកូដ (Encryption) ដូច WhatsApp និង Telegram. មិនអាចមានជនណាម្នាក់ចូលមើលបានឡើយ សូម្បីតែម្ចាស់ក្រុមហ៊ុនក៏ដោយ ! ចំណុចនេះខ្ញុំបានបញ្ជាក់តាមបណ្តាញផ្សព្វផ្សាយច្រើនដងរួចហើយ !

៤៖ CoolApp មិនរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេ​​ គឺទិន្នន័យរក្សានៅលើទូរស័ព្ទ​ និងកុំព្យូរទ័ររៀងៗខ្លួនរបស់អ្នកប្រើ។ ការមិនរក្សាទិន្នន័យគឺមានហេតុផល ដ៏ច្បាស់លាស់២យ៉ាង, ទី១៖ ការមិនរក្សាទុកទិន្នន័យ គឺដើម្បីបង្ហាញពីទំនុកចិត្តកាន់តែច្បាស់ដល់អ្នកប្រើ (បើទុកក៏មិនអាចមើលឃើញដែរ) ទី២៖ មិនចាំបាច់ចំណាយលុយរាប់សិបលានដុល្លារ ដើម្បីសង់ Data Center ដើម្បីស្តុកទិន្នន័យរបស់អ្នកប្រើប្រាស់រាប់លាននាក់នោះទេ។

៥៖ CoolApp មិនមែនបង្កើតឡើង ដើម្បីប្រមូលទិន្នន័យឲ្យរដ្ឋាភិបាលនោះទេ ហើយក៏គ្មានទិន្នន័យឲ្យនោះដែរ ព្រោះនៅលើអ្នកប្រើទាំងអស់។

៦៖ អ្នកទាំង៣ គួរពិចារណាលើកទឹកចិត្តដល់អ្នកបង្កើត ដើម្បីបង្ហាញស្នាដៃខ្មែរដល់អន្តរជាតិ ដែលប្រទេសគេមានកម្មវិធីបែបនេះច្រើនប្រទេសលើពិភពលោក។

មួយម៉ាត់ណាក៏អ្នកទាំង៣ អួតពីប្រទេសគេ, ខ្ញុំសូមសួរត្រឡប់ទៅវិញថា ចុះប្រសិនបើ WhatsApp, Telegram របស់បរទេសទាំងនោះបិទ ឬក៏គាំង តើប្រជាជនខ្មែរមានអ្វីប្រើ វានឹងបង្កចលាចលពេញប្រទេស, ចំណែកអ្នកទាំង៣ ប្រាកដណាស់មិនខ្វល់ទេ ព្រោះកំពុងរស់នៅប្រទេសគេស្រាប់។

លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp !

Photos from Samdech Hun Sen of Cambodia's post 28/06/2024
Photos from General Knowledge's post 26/06/2024
21/06/2024
31/05/2024

សេចក្តីជូនដំណឹង ស្ដីពីការជ្រើសរើសសិស្ស-និសិ្សតអាហារូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យ Albukhary international university នៃប្រទេសម៉ាឡេសុី សម្រាប់ថ្នាក់បរិញ្ញាបត្រ សិស្ស-និស្សិតមានចំណាប់អារម្មណ៍អាចចូលក្នុងតំណរខាងក្រោម:

https://apply.aiu.edu.my/index.php?page=home

ព័ត៌មានបន្ថែមសូនទាក់ទងតេឡេក្រាមខាងក្រោម÷

https://t.me/Simas_Si

30/05/2024

អ្នកជំនាញហិរញ្ញវត្ថុបានលើកឡើងថា ៖ មនុស្សយើងចំណាយលើអាហារច្រើនជាងគេជាប្រចាំថ្ងៃ ។ តស់ ! យើងមករៀនស្វែងយល់ទាំងអស់គ្នា ៖

1. រៀនទិញដុំ បើប្រើរបស់នោះប្រចាំថ្ងៃ ៖ ទឹកមួយដប 1000 រៀល បើទិញមួយកេស ប្រហែល 15000 រៀលបាន 24 ដប ចំណេញ 9000 រៀល ។ បងប្អូនអាចទិញជាដុំនូវរបស់ប្រើប្រាស់ផ្សេងៗទៀតបាន ។

2. ទិញបន្លែ ៖ នៅពេលយើងទិញបន្លែអ្វីមួយ អ្នកលក់អាចថែមស្លឹកខ្ទឹម និងម្ទេស តែភាគច្រើនគឺថែមឱ្យ ដូចនេះយើងមិនចាំបាច់ ចំណាយទិញម្ទេស និង ស្លឹកខ្ទឹមទេ ។

3. ការទិញផ្លែឈើហូប ៖ បើអ្នកចង់ហូបទុរេន កុំទិញពេលខែដែលមានទុរេនតិចតួច អ្នកចាំខែដែលសំបូរទុរេនចាំទិញ ព្រោះបានទាំងគុណភាព បានទាំងតម្លៃល្អ សន្សំលុយបានច្រើនដែរ ព្រោះអ្នកខ្លះចូលចិត្តហូបវាណាស់ ។

4. ធ្វើបាយម្ហូបមកពីផ្ទះ ៖ មិនថាអ្នកធ្វើការ ឬ អ្នករកស៊ីទេ អាចធ្វើបាយខ្លួនឯងហូប អស់តិចហើយទទួលបានសុខភាពល្អជាងទិញគេហូប ។

5. ទិញបាយម្ហូបល្មមដែលខ្លួនហូប កុំទិញឱ្យហូបសល់ បើសិនគេលក់បាយ 6000 រៀល អ្នកហូបសល់ច្រើន អ្នកអាចឱ្យគេដាក់តែ 4000 រៀលបានហើយ ល្មមហើយមិនសល់បាយម្ហូបតែសល់លុយ កុំខ្លាចខ្មាស់គេ ។

6. ទឹកកន្លែងធ្វើការ ៖ កាត់បន្ថយការទិញទឹកខាងក្រៅ ផឹកទឹកនៅក្នុង Office សល់លុយបានយ៉ាងហោចណាស់ 2000 រៀលដែរ ។ 2000 រៀល x 27 days x 12 months x 10 years = $ 1620 ។ ពេលខ្លះយើងធ្វើការ 10 ឆ្នាំរកលុយ $1000 នៅក្នុងខ្លួនគ្មានក៏មានដែរ ។

7. ការដើរហូបក្រៅនៅពេលល្ងាចៗ បន្ទាប់ពីការងារហើយ រួមជាមួយការហូបក្រៅនៅថ្ងៃសម្រាក ៖ បើកាត់បន្ថយបានកាត់ទៅ យូរៗចេញក្រៅម្តងបានហើយ ព្រោះហូបក្រៅចំណាយច្រើនណាស់ ។

8. ការទិញភេសជ្ជៈ ដូចជាកាហ្វេមួយថ្ងៃអ្នកខ្លះអស់ ពីរកែវ បើមួយកែវ 7000 រៀល មួយថ្ងៃចំណាយអស់ 14000 រៀលគ្រាន់តែកាហ្វេមួយមុខ អស់ $105 ក្នុងមួយខែ ។

9. ការផឹកស៊ី ៖ អ្នកខ្លះចូលចិត្តផឹកស៊ីសឹងរាល់ថ្ងៃ អស់លុយច្រើនណាស់ ខូចទាំងសុខភាព ដូចនេះត្រូវចេះកាត់បន្ថយ ឬ ឈប់តែម្តង ។

10. នំឬរបស់ហូបលេង ៖ អ្នកខ្លះមិនមែនមួយថ្ងៃ 3 ពេលទេ អាចហូបគ្រប់ពេលដល់យប់តែម្តង ការធ្វើបែបនេះអស់លុយ ហើយប៉ះពាល់ដល់សុខភាពខ្លាំងទៀតផង បើអាចមួយថ្ងៃហូបតែពីរពេលបានហើយ ។

នៅមានរឿងជាច្រើនទៀតបងប្អូនដែលបងប្អូនមិនបានគិតដល់ ហើយចំណាយអស់ច្រើននៅក្នុងមួយខែដោយគ្រាន់តែហូបនឹងផឹក ។ តស់ ! យើងមកគិតលេងៗ ថាមួយខែអស់ប៉ុន្មានដែរ ៖ ( $1 = 4000 រៀល )

1. បាយ 3 ពេល ៖ 5000 រៀល X 3 ពេល = 15000 រៀល = 15000 X 30 = 450000 រៀល
2. ទឹកបរិសុទ្ធ ៖ 2000 រៀល X 30 ថ្ងៃ = 60000 រៀល
3. កាហ្វេ ៖ 7000 រៀល X 30 ថ្ងៃ = 210000 រៀល
4. របស់ហូបលេង 4000 រៀល X 30 ថ្ងៃ = 120000 រៀល
5. ការផឹកស៊ី ឬ ដើរលេង មួយខែប្រហែល = 150000 រៀលចុះ

ដូចនេះគិតលេងៗ មួយខែអស់ ប្រហែល 990000 រៀល = $247.5 គ្រាន់តែអាហារ ចុះបើអ្នកប្រាក់ខែ តែ $300 តើអ្នកសង្ឃឹមអ្វី ? យើងនៅមានចំណាយជាច្រើនទៀត ដូចជាផ្ទះ ទឹក ភ្លើង Internet សាំង ជួយអ្នកផ្ទះ អ្នកខ្លះមានបំណុលទៀត តើយើងរស់នៅបែបណាដែរ ? វិធីគឺត្រូវកាត់បន្ថយទិញតែរបស់ចាំចាច់ ហើយចេះរកតម្លៃល្អរួមជាមួយគុណភាព ។

អត្ថបទចែករំលែកពីបង SUC NEWS
#ចំណេះដឹងទូទៅ

Photos from Math Cambo's post 26/05/2024
Photos from ស៊ូរ៉ាវ អាល់អាមុីន គ.ម៩ - Musalla Al-Amin K.m9's post 25/05/2024
20/05/2024
Photos from អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ's post 19/05/2024
KN 16/05/2024

KN

15/05/2024

ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងគម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា,

ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា ឡេងចាន់ណា ដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីខ្ញុំ, ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋនៅក្នុងសំណុំរឿងទាំងឡាយដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ។

ខ្ញុំសូមយកឱកាសនេះ ដើម្បីបញ្ជាក់អំពីចំណាត់ការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងរបស់រូបខ្ញុំផ្ទាល់ពាក់ព័ន្ធនឹងករណីនេះ។

ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋដែលបានវិនិយោគនៅលើគម្រោង ប្រ៊ីលានស៊ីធី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា, នៅក្នុងអំឡុងពាក់កណ្តាលខែកុម្ភះឆ្នាំ២០២៤ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់ខ្ញុំដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះ។

តាមការប្រគល់ភារកិច្ច, ឯកឧត្តម សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅបាន។

ជាមួយគ្នានេះ, សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណីនេះ ហើយបានរកឃើញថា គំរោងវិនិយោគរបស់ក្រុមហ៊ុន ប្រ៊ីលានសីធី ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែ ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ។

ផ្អែកលើលទ្ធផលនៃការស៊ើបអង្កេតនេះ, នៅថ្ងៃទី១២ មីនា ២០២៤ ខ្ញុំបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងឈានទៅឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធីជាធរមាន។

ជាមួយគ្នានេះ, នៅថ្ងៃទី១៣ មីនា ២០២៤ ខ្ញុំបានធ្វើសំណើថ្វាយ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបញ្ចប់ងារជាឧកញ៉ា របស់លោកស្រី ឡេង ចាន់ណា ដែលមានព្រះរាជក្រឹតចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅថ្ងៃទី១៤ មីនា ២០២៤។

ទោះបីជាសំណុំរឿងស្ថិតនៅក្នុងដៃរបស់តុលាការ ក៏រាជរដ្ឋាភិបាលនៅបន្តតាមដានករណីនេះជាប្រចាំ នឹងបានប្រគល់ភារកិច្ចឲ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការស្រាវជ្រាវ និង សហការគាំទ្រដល់ដំណើការរបស់តុលាការគ្រប់រូបភាពដែលច្បាប់អនុញ្ញាត ធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យអស់លទ្ធភាពទៅតាមផ្លូវច្បាប់។

ចុងក្រោយនេះ, យោងតាមសំណូមពរពីប្រជាពលរដ្ឋដែលបានស្នើសុំកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលដើម្បីជួយក្នុងករណីនេះ, ខ្ញុំបានប្រគល់ភារកិច្ចជូនក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដែលមានឯកឧត្តម គី តិច ជាប្រធាន ដើម្បីខិតខំការពារប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ព្រមទាំងផ្តល់នូវជំនួយផ្នែកច្បាប់នានាតាមការចាំបាច់ ជាពិសេស ការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋតាមផ្លូវតុលាការ។ ខ្ញុំស្នើមេធាវីរាជរដ្ឋាភិបាល ព្រមទាំងស្ថាប័នមានសមត្ថកិច្ចទាំងអស់ដែលមានការពាក់ព័ន្ធ ខិតខំយកចិត្តទុកដាក់ក្នុងការការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងសំណុំរឿងនេះ ហើយធានាឱ្យបាននូវការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ទៅតាមនីតិវិធីជាធរមាន។ រាជរដ្ឋាភិបាល នឹងបន្តតាមដានដោយយកចិត្តទុកដាក់លើសំណុំរឿងនេះ។

យើងនឹងបន្តខិតខំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ជាធរមាន។

#ហ៊ុនម៉ាណែត
#កម្ពុជា

Photos from ទីស្តីការគណៈរដ្ឋមន្រ្តី (Office of the Council of Ministers)'s post 14/05/2024
Photos from ចំណេះដឹងទូទៅ ត្រៀមប្រឡង's post 11/05/2024
10/05/2024
09/05/2024

ឆាណែលតេឡេក្រាម (Telegram Channel) ផ្លូវការរបស់ក្រុមអ្នកនាំពាក្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ចុចលើតំណភ្ជាប់ https://t.me/spokespersonforstpm ឬស្កែន QR Code ដើម្បី Join Channel ដើម្បីទទួលបានព័ត៌មានផ្លូវការពីក្រុមអ្នកនាំពាក្យរបស់សម្ដេចធិបតី ព័ត៌មានអំពីជំនួប សេចក្ដីប្រកាសព័ត៌មាន សម្រង់ប្រសាសន៍ និងវីដេអូខ្លី អនុសាសន៍ និងព័ត៌មានផ្លូវការផ្សេងៗ។

Photos from សាខាគណបក្សប្រជាជនកម្ពុជា ភ ព ១១'s post 08/05/2024
08/05/2024

បងប្អូនប្រជាពលរដ្ឋមានបំណងចង់ដាក់ស៊ុម(Frame) បង្ហាញពីការគាំទ្រគម្រោងប្រវត្តិសាស្ត្រ "ព្រែកជីកហ្វូណនតេជោ" បងប្អូនអាចចូលរួមប្រើប្រាស់ទម្រង់ Facebook, TikTok ឬ Twitter(X) Frame លេី​ Profile Picture ទាំងអស់គ្នាបាន តាមវិធីដូចខាងក្រោម៖

របៀបបង្កេីត Profile Picture Frame៖
1> ចូលទៅកាន់តំណភ្ជាប់៖ https://twb.nz/funantechompwt
2> ចុចពាក្យ “Choose a Photo”
3> ជ្រើសរើសរូបភាពរបស់លោកអ្នក
4> ចុចពាក្យ “Download”
5> ចុចពាក្យ Done រួចជ្រើសរើសយកពាក្យ “Save Image”
6> យករូបភាពដែលបាន Save រួច upload ក្នុង Facebook, TikTok ឬ Twitter(X) ដើម្បីដូរ Profile Picture ជាការស្រេច។

Address


Russey-Keo