Pderm

PDERM is a digital agency supporting startup entrepreneurs.

22/05/2024

អុនុមោទនា ពិធីបុណ្យវិសាខបូជា ពិធីបុណ្យនេះប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ ៣ធំៗ នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ គឺថ្ងៃដែលទ្រង់បានប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។

13/05/2024

មានលក់ "គំរូ បទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន" ភាសាខ្មែរ និងភាសាអង់គ្លេស ជា File Word ២៤ ទំព័រ។​ Telegram https://t.me/bizstartupsolutions
#ងាយស្រួល និងស្របតាមច្បាប់ការងាររបស់កម្ពុជា
សម្រាប់ លោក លោកស្រីដែលបំរើការងារផ្នែកធនធានមនុស្ស និងក្រុមហ៊ុនបង្កើតថ្មី ដែលពិបាក និងចំណាយពេលច្រើនក្នុងការរៀបចំបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុនឱ្យល្អនិងស្របតាមច្បាប់ការងារ នោះលោក លោកស្រីអាចទំនាក់ទំនងមកតាមភេជនេះផ្ទាល់ ឬតាមរយះ link telegram ខាងលើ។

10/05/2024

សាកស្រមៃហើយគិតមើល តើអ្នកអាចទេ បង្កើតចំណូលឲ្យបាន ជាចំណូលប្រចាំថ្ងៃ ចំណូលប្រចាំសប្តាហ៍ ចំណូលប្រចាំខែ និងចំណូលប្រចាំឆ្នាំ។

09/05/2024

ចេះប្រមូលរួមគ្នា គឺជាការចាប់ផ្តើម
ចេះរក្សាគ្នា គឺជាដំណើរការ
ចេះធ្វើការរួមគ្នា គឺជាភាពជោគជ័យ

08/05/2024

"គំរូ គោលការណ៍ប្រតិបត្តិការលក់ "​ជាភាសាខ្មែរ​ និងអង់គ្លេស (សម្រាប់លក់ $) link telegram https://t.me/bizstartupsolutions
លោក លោកស្រីដែលត្រូវការគោលការណ៍ប្រតិបត្តិការលក់ ជាផ្នែកជំរុញលក់ការអនុត្តលើដំណើរការលក់ឱ្យកាន់តែល្អ និងមានប្រសិទ្ធិភាពនោះលោក លោកស្រីអាចទំនាក់ទំនងជាវឯកសារតាមភេជនេះផ្ទាល់ ឬតេលេក្រាមខាងលើ។

08/05/2024

យុទ្ធសាស្រ្ត លក់បញ្ចុះថ្លៃ៖ ពាក់ព័ន្ធនឹងការកាត់បន្ថយតម្លៃលក់ធម្មតានៃទំនិញ ឬសេវាកម្ម ក្នុងគោលបំណងទាក់ទាញអតិថិជន និងសម្អាតស្តុកសន្និធិ បង្កើនបរិមាណលក់ទាំងមូល ឬផ្តល់ជូនចំពោះភាពស្មោះត្រង់របស់អតិថិជន។ ក្រុមហ៊ុនអាចប្រើយុទ្ធសាស្រ្តបញ្ចុះតម្លៃដើម្បីធ្វើការគណនាទៅតាមប្រភេទនៃការបញ្ចុះតម្លៃរួមមាន ការបញ្ចុះថ្លៃផ្អែកលើភាគរយ ការបញ្ចុះថ្លៃដោយចំនួនថេរ ការបញ្ចុះថ្លៃដោយចំនួនបរិមាណ ការបញ្ចុះថ្លៃតាមរដូវកាល និងការបញ្ចុះថ្លៃដោយកញ្ចប់។ សន្មត់ថា តម្លៃលក់ធម្មតានៃផលិត ឬសេវាកម្មមួយតម្លៃ ១០០$ ដូចនេះ យុទ្ធសាស្រ្តបញ្ចុះថ្លៃ មានដូចខាងក្រោម៖

១. ការបញ្ចុះថ្លៃផ្អែកលើភាគរយ៖ យុទ្ធសាស្រ្តនេះ គឺជាទម្រង់នៃការបញ្ចុះតម្លៃទូទៅដែលមានភាគរយជាក់លាក់មួយ ដើម្បីដកចេញពីតម្លៃលក់ធម្មតា។ ឧទាហរណ៍៖ ក្រុមហ៊ុន នឹងធ្វើការបញ្ចុះតម្លៃផលិតផល ATA 20% នោះតម្លៃត្រូវលក់បញ្ចុះថ្លៃ គឺស្មើនឹង 100$ - 20% = 80$

២. ការបញ្ចុះថ្លៃដោយចំនួនថេរ៖ យុទ្ធសាស្រ្តនេះ គឺពាក់ព័ន្ធនឹងការកាត់ចំនួនទឹកប្រាក់ដែលបានកំណត់ពីតម្លៃលក់ធម្មតា។ ឧទាហរណ៍៖ ក្រុមហ៊ុន នឹងធ្វើការបញ្ចុះតម្លៃផលិតផល ATA 15$ នោះតម្លៃត្រូវលក់បញ្ចុះថ្លៃ គឺស្មើនឹង 100$ - 15 = 85$

៣. ការបញ្ចុះថ្លៃដោយចំនួនបរិមាណ៖ យុទ្ធសាស្រ្តនេះ គឺផ្តល់ជូននៅពេលអតិថិជនទិញក្នុងបរិមាណច្រើន។ ឧទាហរណ៍៖ ក្រុមហ៊ុន នឹងធ្វើការបញ្ចុះតម្លៃផលិតផល ATA ១០% នៅពេលដែលអតិថិជនទិញចាប់ពី ៥ ឡើងទៅ នោះតម្លៃត្រូវលក់បញ្ចុះថ្លៃ គឺស្មើនឹង 100$ -10% = 90$

៤. ការបញ្ចុះថ្លៃតាមរដូវកាល៖ យុទ្ធសាស្រ្តនេះ បានផ្តល់ឱ្យក្នុងអំឡុងពេលជាក់លាក់នៃឆ្នាំណាមួយ ដូចជាការលក់ថ្ងៃឈប់សម្រាកជាដើម។ ឧទាហរណ៍៖ ក្រុមហ៊ុន នឹងធ្វើការបញ្ចុះតម្លៃផលិតផល ATA ២៥% នៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ នោះតម្លៃត្រូវលក់បញ្ចុះថ្លៃ គឺស្មើនឹង 100$ -25% = 75$

៥. ការបញ្ចុះថ្លៃដោយកញ្ចប់៖ យុទ្ធសាស្រ្តនេះ គឺអនុវត្តនៅពេលអតិថិជនទិញផលិតផលរួមគ្នា។ ឧទាហរណ៍៖ ក្រុមហ៊ុន មានផលិតផលរួមជាកញ្ចប់ ផលិតផល ATA ១០០$ និងផលិតផល ATE 50$ នោះតម្លៃសរុបទាំងពីរ គឺស្មើនឹង 150$។ ប្រសិបើអតិថិជនសម្រេចចិត្តទិញទាំងពីរដែលជាកញ្ចប់រួមផលិតផល នោះតម្លៃលក់ជូនតែ 130$។ នោះមានន័យថា អតិថិជននឹងចំណេញបាន 2០$ ដែលមាន័យក្រុមហ៊ុនបញ្ចុះថ្លៃ 2០$ សម្រាប់ការទិញផលិតផលរួមជាកញ្ចប់។

07/05/2024

ការកំណត់គោលដៅលក់ (Sales Target)

១. ពិនិត្យមើលលើទិន្នន័យ និងការអនុវត្តកន្លងមក៖ មើលប្រវិត្តទិន្នន័យលក់ ហើយវិភាគនិន្នាការលក់កន្លងទៅ អត្រាកំណើន និងរដូវកាលណាមួយនៅក្នុងតួលេខលក់របស់អ្នក។

២. ស្វែងយល់ពីលក្ខខណ្ឌទីផ្សារ៖ ពិចារណាលើលក្ខខណ្ឌទីផ្សារឱ្យបានទូលំទូលាយ តើទីផ្សារកំពុងរីកចម្រើន រួមតូច ឬនៅមានស្ថិរភាព? តើគូប្រជែងរបស់អ្នកកំពុងធ្វើអ្វី? ការយល់ដឹងអំពីកត្តាខាងក្រៅដែលជះឥទ្ធិពលដល់ទីផ្សារអាជីវកម្មរបស់អ្នកដែលអាចជួយកំណត់គោលដៅជាក់ស្តែង។

៣. កំណត់គោលដៅច្បាស់លាស់៖ កំណត់អ្វីដែលអ្នកចង់សម្រេចបានជាមួយនឹងគោលដៅលក់របស់អ្នក។ តើអ្នកមានបំណងចង់បានកំណើនប្រាក់ចំណូល ការកើនឡើងចំណែកទីផ្សារ ឬអ្វីផ្សេងទៀត? ត្រូវប្រាកដថាគោលបំណងរបស់អ្នកគឺជាក់លាក់ អាចវាស់វែងបាន អាចសម្រេចបាន អាចពាក់ព័ន្ធគ្នា និងអាចកំណត់ពេលវេលា (SMART)។

៤. ពិចារណាលើធនធាន៖ វាយតម្លៃធនធានរបស់អ្នក រួមទាំងសមត្ថភាពក្រុមលក់របស់អ្នក ថវិកាទីផ្សារ ភាពអាចរកបានផលិតផល និងកត្តាផ្សេងទៀតដែលអាចមានឥទ្ធិពលលើប្រតិបត្តិការលក់របស់អ្នក។

៥. បែងចែកទីផ្សារ៖ ការបែងចែកទីផ្សារគោលដៅរបស់អ្នកទៅជាផ្នែកៗដោយផ្អែកលើប្រជាសាស្រ្ត ភូមិសាស្រ្ត អាកប្បកិរិយា ឬកត្តាពាក់ព័ន្ធផ្សេងទៀត។

៦. កំណត់គោលដៅបន្ថែម៖ ជំនួសឱ្យការកំណត់គោលដៅធំមួយសម្រាប់ពេញមួយឆ្នាំ សូមបំបែកវាទៅជាគោលដៅតូចៗដែលអាចគ្រប់គ្រងបានសម្រាប់ខែ ត្រីមាស ឬរយៈពេលណាមួយដែលស្របតាមវដ្តអាជីវកម្មរបស់អ្នក។ វាធ្វើឱ្យវឌ្ឍនភាពអាចវាស់វែងបានកាន់តែច្រើន និងជួយក្នុងការតាមដានការអនុវត្តប្រកបដោយប្រសិទ្ធភាព។

៧. ការចូលរួមពីក្រុមផ្នែកលក់៖ ការចូលរួមពីក្រុមផ្នែកលក់ក្នុងដំណើរការកំណត់គោលដៅ គឺអាចឱ្យពួកគេផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះអ្វីដែលអាចសម្រេចបាន និងបញ្ហាប្រឈមអ្វីដែលពួកគេអាចប្រឈមមុខក្នុងការឈានដល់គោលដៅ។

៨. កែតម្រូវសម្រាប់រដូវកាល និងនិន្នាការ៖ ពិចារណាលើការប្រែប្រួលតាមរដូវកាល ឬនិន្នាការក្នុងទីផ្សារអាជីវកម្ម នៅពេលកំណត់គោលដៅលក់។ ជាឧទាហរណ៍ ប្រសិនបើអ្នកលក់សម្លៀកបំពាក់រដូវរងា អ្នកអាចរំពឹងថាការលក់កាន់តែខ្ពស់នៅក្នុងខែត្រជាក់។

៩. ត្រួតពិនិត្យ និងកែតម្រូវ៖ ការកំណត់គោលដៅមិនមែនជាកិច្ចការធ្វើតែម្តងទេ។ ត្រូវមានការតាមដានវឌ្ឍនភាពបន្តបន្ទាប់ធៀបទៅនឹងគោលដៅ ហើយត្រៀមខ្លួនដើម្បីកែតម្រូវវាប្រសិនបើចាំបាច់។ ប្រសិនបើរកឃើញថាគោលដៅរបស់អ្នកមានភាពខ្ពស់ខ្លាំងពេក ឬថេរពេក សូមកុំស្ទាក់ស្ទើរក្នុងការកែប្រែពួកវាដោយផ្អែកលើទិន្នន័យ និងមតិកែលម្អក្នុងពេលជាក់ស្តែង។

13/04/2024

សួស្តីឆ្នាំថ្មី

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ គ.ស. ២០២៤ ផ្តើមប៊ីស្តាតអាប់សូលូហ្សិន សូមជូនពរប្រជាពលរដ្ឋខ្មែរ ជាពិសេសអតិថិជនរបស់ផ្តើមទាំងអស់ទទួលបាននូវសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតទាំងទៅទាំងមក និងសូមឱ្យមានសិរីសួស្តីកើតមានដល់គ្រប់ៗគ្នា។

07/11/2023

"ទម្លាប់ ៥ យ៉ាងអាចផ្លាស់ប្តូរជីវិតរបស់អ្នក"

១. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ វាអាចជួយឱ្យអ្នកស្រកទម្ងន់ ធ្វើឱ្យសុខភាពសរសៃឈាមបេះដូងរបស់អ្នកប្រសើរឡើង កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ និងបង្កើនអារម្មណ៍ និងកម្រិតថាមពល។ អ្នកអាចកំណត់ពេលវេលា យ៉ាងហោចណាស់ 30 នាទីនៃលំហាត់ប្រាណកម្រិតមធ្យមប្រចាំថ្ងៃរបស់អ្នក។

២. ញ៉ាំអាហារដែលមានសុខភាពល្អ៖ ការទទួលទានរបបអាហារដែលមានសុខភាពល្អគឺមានសារៈសំខាន់សម្រាប់ការរក្សាសុខភាពល្អនិងការពារជំងឺរ៉ាំរ៉ៃ។ អ្នកគប្បីត្រូវញ៉ាំផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិឱ្យបានច្រើន។ គួរជៀសវាងអាហារកែច្នៃ ភេសជ្ជៈមានជាតិស្ករ និងខ្លាញ់មិនល្អ។

៣. គេងឱ្យបានគ្រប់គ្រាន់៖ ការគេងគឺចាំបាច់សម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត។ មនុស្សពេញវ័យភាគច្រើនត្រូវការការគេងប្រហែល ៧-៨ ម៉ោងក្នុងមួយយប់។ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ អ្នកនឹងអាចជួបប្រទះនឹងភាពអស់កម្លាំង ឆាប់ខឹង និងពិបាកក្នុងការផ្តោតអារម្មណ៍។

៤. គ្រប់គ្រងភាពតានតឹង៖ ភាពតានតឹងគឺជាផ្នែកធម្មតានៃជីវិត ប៉ុន្តែភាពតានតឹងខ្លាំងពេកអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ ស្វែងរកវិធីដែលមានសុខភាពល្អដើម្បីគ្រប់គ្រងភាពតានតឹង ដូចជាធ្វើលំហាត់ប្រាណ ធ្វើសមាធិ បច្ចេកទេសសម្រាកកាយ និងចំណាយពេលជាមួយមនុស្សជាទីស្រលាញ់។

៥. ចេះដឹងគុណ៖ ការដឹងគុណ គឺជាការបង្ហាញពីចិត្តវិជ្ជមានទៅលើអ្វីៗដែលបានកើតឡើងក្នុងជីវិត ហើយរីករាយដោយមានភាពសាទរក្នុងចិត្តជានិច្ច។ ការដឹងគុណនេះ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលវាអាចជួយអ្នកកាត់បន្ថយភាពតានតឹង ធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើង និងបង្កើនសុខុមាលភាពទូទៅរបស់អ្នក។

ចូរ ចាប់ផ្តើមដោយផ្តោតលើទម្លាប់មួយ ឬពីរដែលអ្នកចង់ផ្លាស់ប្តូរ ហើយធ្វើការបន្តិចម្តងៗតាមវិធីរបស់អ្នករហូតកំណត់សេចក្តីសម្រេចបានជាផលផ្លែផ្កា។

23/10/2023

បញ្ចុះតម្លៃពិសេស 50% រហូតដល់បុណ្យអុំទូក ខាងមុខនេះ។ សម្រាប់ លោក លោកស្រី អាចទំនាក់ទំនងមកតាមភេជនេះផ្ទាល់ ឬតាមរយះ link telegram https://t.me/bizstartupsolutions

15/10/2023

១៥ តុលា ២០១២ - ១៥ តុលា ២០២៣ - ខួបទី ១១ នៃទិវាប្រាព្ធពីធីគោរពដល់វិញ្ញាណក្ខន្ធ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។

12/10/2023

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ
សូមជូនពរលោកអ្នកទាំងអស់ ឲ្យជួបតែសេចក្តីសុខ រកទទួលទានមានបាន គ្រប់ក្រុមគ្រួសារ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព!

05/10/2023

បញ្ចុះតម្លៃពិសេស ៥០% លើគំរូឯកសារ បីប្រភេទ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ ដែលមានរយៈពេលចាប់ ពីថ្ងៃទី ០១ ដល់ ១៣ តុលា ឆ្នាំ ២០២៣។ https://t.me/bizstartupsolutions

17/09/2023

#អបអរសាទរតំបន់ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
នៅវេលាម៉ោង១៦:២៨ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរ (Koh Ker : Archeological Site Of Ancient Lingapura Or Chok Gargyar) ត្រូវបានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៃកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកទី៤៥ នៅទីក្រុង Riyadh រាជធានីនៃព្រះរាជាណាចក្រ Saudi Arabia ។
តំបន់ប្រាសាទកោះកេរ អតីតរាជធានីខ្មែរនៅដើមសតវត្សទី១០ មានទីតាំងស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រមាណ៩៥ គីឡូម៉ែត្រពីតំបន់អង្គរឬក្រុងយសោធបុរៈ។ នៅក្នុងសិលាចារឹកភាសាខ្មែរបុរាណ គេស្គាល់តំបន់នេះថា ឆោកគគ៌្យរ(ឆោកគគី) ដែលមានន័យថា ព្រៃគគីរឬស្រះគគីរ ។ ឈ្មោះ ឆោកគគីរ នេះមានឯកលក្ខណៈវិសេសណាស់ព្រោះជាឈ្មោះទីក្រុងខ្មែរសម័យអង្គរតែ១គត់ដែលប្រើប្រាស់ភាសាខ្មែរបុរាណ ខណៈដែលតំបន់ឯទៀតក្នុងចក្រភពប្រើប្រាស់ឈ្មោះជាភាសាសំស្ក្រឹត។ លើសពីនេះឈ្មោះនេះមានទំនាក់ទំនងទៅនឹងធម្មជាតិក្នុងតំបន់គឺ រុក្ខជាតិគគីរ ។ គគីរ (Hopea odorata) ជារុក្ខជាតិដែលមានដើមធំខ្ពស់រហូតដល់៤៥ម៉ែត្រ រាប់ឈើដែលមានភាពរឹងមាំធន់នឹងទឹក ជាទីរាប់អានប្រើប្រាស់របស់ប្រជាជនខ្មែរតាំងពីសម័យបុរាណមក។
តំបន់បុរាណវិទ្យាកោះកេរ មានស្លាកស្នាមបុរាណដ្ឋានចំនួន១៦៩ ក្នុងនោះមានប្រាសាទចំនួន៧៦ ស្រះទឹក បារាយ(រហាល) ផ្លូវបុរាណនិង សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកប់ក្នុងព្រៃពាសពេញតំបន់ ។ ស្ថិតតាមបណ្តោយផ្លូវបុរាណ កោះកេរស្ទើរតែស្ថិតនៅចំនុចកណ្តាលរវាងបូជនីយដ្ឋាននិងទីក្រុងបុរាណខ្មែរសំខាន់ៗ ដូចជា ក្រុងយសោធបុរៈ(អង្គរ) ក្រុងឦសានបុរៈ(សម្បូរព្រៃគុក) និងប្រាសាទស្រីសិខារិស្វារៈ(ព្រះវិហារ)។ សណ្ឋានដីតំបន់កោះកេរ្តិ៍មានលក្ខណៈជាតំបន់ខ្ពស់រាប ក្នុងកំពស់ចន្លោះពី៧០ ទៅ១១០ម៉ែត្រ ជាជម្រាលពីត្បូងទៅជើង តាមបណ្តោយស្ទឹងសែន។
ក្រុងលិង្គបុរៈ មានចំណុចកណ្ដាលស្ថិតនៅភាគខាងជើងនៃបារាយ(រហាល) តាមរយៈសិលាចារឹកបានបង្ហាញថា នៅទីនេះមានមនុស្សប្រមាណជាង១០០០០នាក់ រស់នៅក្រោមអាណត្តិនៃព្រះបាទជ័យវម៌្មទី៤ ។ តាមរយៈការសិក្សាស្រាវជ្រាវដោយបច្ចេកវិទ្យា Lidar គេរកឃើញថា ក្រុងលិង្គបុរៈ មិនមានកំពែងក្រុងទេ តែហ៊ុំព័ទ្ធដោយព្រែកជីកបុរាណទៅវិញ។ ថ្មបាយក្រៀម ថ្មភក់ និង ឥដ្ឋជាសម្ភារៈដ៏សំខាន់ក្នុងការសាងសង់ប្រាសាទនៅកោះកេរ ។ នៅតំបន់នេះមានថ្មដែលគុណភាពយ៉ាងល្អស្រាប់ ដោយមិនលំបាកក្នុងការដឹកជញ្ជូនចម្ងាយឆ្ងាយ។ ឯឥដ្ឋដែលប្រើប្រាស់វិញ ត្រូវបានផលិតក្នុងទំហំតូចនឹងរាបស្មើខុសពីតំបន់ដទៃ ឥដ្ឋកោះកេរមានគុណភាពខ្ពស់ណាស់ ធ្វើអោយបច្ចុប្បន្នប្រាសាទដែលនៅសល់រូបរាងពេញលេញភាគច្រើនជាប្រាសាទឥដ្ឋ។ ក្រៅពីនេះគេប្រទះឃើញមានការប្រើប្រាស់កំបោរបាយអមួយខំនួនតូចផងដែរ។ ប្រាសាទ១ចំនួននៅកោះកេរ មានប្រក់ដំបូលក្បឿងគ្រឿងបង្គំឈើ ដែលបច្ចុប្បន្ននេះមិនមាននៅសល់ទៀតទេ តែយើងអាចឃើញស្លាកស្នាមនៃប្រហោងឈើនៅសេសសល់។ សំណង់ភាគច្រើននៃទីក្រុងបុរាណនេះ ក៏ដូចជាទីក្រុងនានារបស់ខ្មែរ ពោលគឺលំនៅដ្ឋាន ព្រះរាជវាំង ផ្សេងៗត្រូវបានសាងឡើងពីឈើ ជាហេតុដែលធ្វើអោយសំណង់ទាំងនេះមិនអាចបន្សល់រូបរាងដល់សព្វថ្ងៃនេះឡើយ។
បារាយ(រហាល) រហាលគឺជាសំណង់ហេដ្ឋារចនាសម្ព័ន្ធធំបំផុតនៅកោះកេរ ក្នុងទំហំ ១២០០ គុណ ៥៦០ ម៉ែត្រ ព្រមទាំងទ្វារទឹកចំនួន៣សាងពីថ្មបាយក្រៀម ។ តួរហាលមិនស្ថិតត្រង់ទិសដូចបារាយនានានៅតំបន់អង្គរទេ ដោយហេតុថា សាសនាដ្ឋាននានានៅតំបន់នេះបែរទៅទិសខាងកើតឈៀងខាងជើង១៥អង្សា តួរហាលក៏សណ្តូកឆៀងតាមដូចគ្នា។ បច្ចុប្បន្នរហាលបាយរឹងស្ងួតស្ទើរអស់ទៅហើយ ។
ត្រពាំងអណ្តូងព្រេង: ចំងាយប្រមាណ២០០ម៉ែត្រពីប្រាសាទធំ មានស្រះធំ១ ទំហំ៤០ម៉ែត្រនិងមានអមដោយជណ្តើរថ្មបាយក្រៀម ។ ស្រះនេះត្រូវបានគេជឿថាជាស្រះស្រង់នៃព្រះមហាក្សត្រ ហើយជុំវិញនោះគឺជា ព្រះបរមរាជវាំងនៃរាជធានីលិង្គបុរៈ។
ប្រាសាទកោះកេរ : ប្លង់ស្ថាបត្យកម្មនៃប្រាសាទកោះកេរមានប្រវែងប្រមាណ៨០០ម៉ែត្រ លាតសន្ធឹងស្របតាមរហាល បែរមុខទៅទិសខាងកើតឆៀងខាងជើង១៥អង្សា។ នៅអមសងខាងផ្លូវចូលទៅកាន់ប្រាសាទគេឃើញមានសំណង់ស្ថាបត្យកម្មថ្ម ជារាងចតុកោណកែង ហៅថា ព្រះរាជវាំង ដែលមាននាទីជាពន្លាសំណាក់សម្រាប់ព្រះរាជាមុនចូលទៅកាន់ប្រាសាទដូចនៅប្រាសាទព្រះវិហារដែរ។ តមកខាងមុខ មានគោបុរៈយ៉ាងធំសម្បើម(ប្រាសាទក្រចាប់) ដែលគេជឿថ ជាសំណង់គោបុរៈធំបំផុតនៅកម្ពុជា ក្នុងទំហំ ៦០គុណ៣០ម៉ែត្រ ។ នៅខាងមុខទៀតមានបណ្ណាល័យចំនួន២ និងប្រាសាទក្រហមដែលមាននាទីជាប្រាសាទផងនិងក្លោងទ្វារដើម្បីចូលចូលទៅកាន់ប្រាសាទធំផង។ តែដើមឡើយនៅក្នុងប្រាសាទក្រហមមានតម្កល់រូបបដិមាព្រះឥសូររំាយ៉ាងធំសម្បើម ពោលគឺមានកំពស់រហូតដល់៣.៥ម៉ែត្រ តែមកដល់បច្ចុប្បន្នបដិមាបានទទួលរងការខូចខាតយ៉ាងច្រើន ហើយកំពុងទទួលការជួសជុលនៅអភិរក្សដ្ឋាន។ ប្រាសាទធំស្ថិតនៅលើកូនកោះសិប្បនិម្មិតហ៊ុមព័ទ្ធដោយកសិន្ទុទឹក មានស្ពាននាគសម្រាប់ចម្លង មានកំពែង២ជាន់ ហើយមានប្រាសាទសំខាន់ៗចំនួន៩នៅខាងក្នុង។ ចេញអំពីប្រាសាទធំគឺចូលដល់តំបន់ប្រាសាទប្រាង្គ។ ប្រាសាទប្រាង្គជាប្រាសាទដ៏ធំនិងសំខាន់ជាងគេនៅកោះកេរ ប្រាសាទនេះសាងជាទម្រង់ពីរ៉ាមីត៧ថ្នាក់ សម្រាប់តម្កល់ព្រះសិវលិង្គ។ ប្រាសាទនេះត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ៩២៨ មានទំហំ៦២ម៉ែត្រ និងកំពស់៣៦ម៉ែត្រ។ ដោយសារតែកំពូលប្រាសាទមានការបែកបាក់អស់ឬសាងពុំទាន់ហើយសព្វគ្រប់ ហេតុនេះប្រសិនបើកំពូលប្រាសាទនៅរក្សាមកដល់បច្ចុប្បន្នគេជឿថា ប្រាសាទនេះអាចមានកំពស់រហូតដល់៥០ម៉ែត្រឯណោះ។ នៅខាងក្រោមប្រាសាទប្រាង្គមានកូនភ្នំតូច១ ដែលស្របគ្នានឹងសំណង់ស្ថាបត្យកម្មប្រាសាទ អ្នកស្រុកអ្នកភូមិហៅភ្នំនេះថា ផ្នូរស្តេចដំរីស។ អ្នកស្រាវជ្រាវជឿថា ភ្នំនេះអាចជាភ្នំសិប្បនិម្មិតតំណាងភ្នំទីស្ថានព្រះឥសូរ ជាផ្នូរនៃព្រះមហាក្សត្រ ឬជាសំណល់នៃពីរ៉ាមីតទី២ក៏ថាបាន។
ក្រៅអំពីនេះនៅតំបន់កោះកេរ មានប្រាសាទសំខាន់២ទៀតគឺ ប្រាសាទចិនដែលសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ និង បន្ទាយពីរជាន់ដែលសាងឡើងដើម្បីឧទ្ទិសដល់ព្រះព្រហ្ម តាមគតិការបូជាព្រះត្រីមូ៌តិ។
ប្រាសាទតូចៗដែលមានរាយប៉ាយរាមបណ្តោយបារាយមានដូចជា ប្រាសាទលិង្គ ប្រាសាទបាល័ង្គ ប្រាសាទអណ្តូងគុក ប្រាសាទក្រចាប់ ប្រាសាទថ្នឹង ប្រាសាទបេង ប្រាសាទច្រាប់ ប្រាសាទត្រពាំងស្វាយ ប្រាសាទអណ្តូង ប្រាសាទដីឆ្នាំង ប្រាសាទត្រពាំងឫស្សី ប្រាសាទពង្រ ប្រាសាទកកោះ ប្រាសាទប្រិយ ប្រាសាទគោកក្រោល ប្រាសាទត្រពាំងវែង
ប្រាសាទដាន ប្រាសាទដានធំ ប្រាសាទរាមកេរ្តិ៍ ប្រាសាទតាមិញ ប្រាសាទរលំ ប្រាសាទ៣ ប្រាសនាងខ្មៅ ប្រាសាទ៥ ប្រាសាទល្ហុង ប្រាសាទសូភី ប្រាសាទបាក់ ប្រាសាទខ្នារ ប្រាសាទកូនភ្នំ ប្រាសាទខ្ទុម ប្រាសាទដំរី ប្រាសាទគោកតាប្រាក់ ប្រាសាទត្រពាំងតា ប្រាសាទដំរីស្លាប់ ប្រាសាទត្រពាំងសង្កែ ជាដើម។

អត្ថបទពី៖ បុរាណាចារ្យ

15/09/2023

"គំរូ បទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន" (បន្ថែមថ្មី)​ សម្រាប់លក់$ ជា File Word ២៤ ទំព័រ
#ងាយស្រួល និងស្របតាមច្បាប់ការងាររបស់កម្ពុជា
សម្រាប់ លោក លោកស្រីដែលបំរើការងារផ្នែកធនធានមនុស្ស និងក្រុមហ៊ុនបង្កើតថ្មី ដែលពិបាក និងចំណាយពេលច្រើនក្នុងការរៀបចំបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុនឱ្យល្អនិងស្របតាមច្បាប់ការងារ នោះលោក លោកស្រីអាចទំនាក់ទំនងមកតាមភេជនេះផ្ទាល់ ឬតាមរយះ link telegram ខាងក្រោម៖ https://t.me/bizstartupsolutions

23/08/2023

"វិបត្តិ គឺជាឱកាស"
នៅពេលអ្នកប្រឈមមុខនឹងវិបត្តិដ៏លំបាក អ្នកត្រូវចេះពង្រឹង និងរក្សាភាពវិជ្ជមាន និងស្វែងរកវិធីដើម្បីធ្វើឱ្យស្ថានភាពល្អប្រសើរសម្រាប់ខ្លួនអ្នក តាមរយៈការច្នៃប្រឌិត ការផ្លាស់ប្តូរ ជាមួយនឹងធនធានថ្មី នោះអ្នកនឹងអាចប្រែក្លាយបញ្ហាប្រឈមដ៏លំបាកបំផុតទៅជាឱកាសសម្រាប់ការរីកចម្រើនទៅមុខ។ ខាងក្រោមនេះគឺជាគន្លឹះបន្ថែមមួយចំនួនសម្រាប់ប្រែក្លាយវិបត្តិទៅជាឱកាស៖

១. រៀនបើកចិត្តដើម្បីផ្លាស់ប្តូរ៖ អ្នកត្រូវតែដឹងថា វិបត្តិជារឿយៗជំរុញឱ្យអ្នកចេះធ្វើការផ្លាស់ប្តូររបៀបគិត និងធ្វើអ្វីៗថ្មី។ អ្នកត្រូវតែរឹងមាំ ប្រកបដោយឆន្ទៈក្នុងការទទួលយកការផ្លាស់ប្តូរជាវិជ្ជមាន ទោះបីជាត្រូវប្រឈម និងការលំបាកពីដំបូងក៏ដោយ។

២. មានភាពច្នៃប្រឌិត៖អ្នកត្រូវដឹងថា វិបត្តិអាចជាពេលមួយដើម្បីបង្កើតគំនិត និងដំណោះស្រាយថ្មី។ ចូរអ្នកកុំខ្លាចក្នុងការគិតឱ្យស៊ីជម្រៅដើម្បីចាកចេញពីភាពងងឹតនៃវិបត្តិ ហើយសាកល្បងអ្វីដែលថ្មី។

៣. មានភាពធន់៖ អ្នកត្រូវតែដឹងថា វិបត្តិនាំឱ្យអ្នកកាន់តែភាពតានតឹងនិងអារម្មណ៍មិនល្អ ក៏ប៉ុន្តែអ្នកត្រូវចេះក្រោកឈរ និងរក្សាភាពធន់របស់អ្នក។ ចូរកុំចុះចាញ់ពេលមានរឿងលំបាកៗចូលមករកអ្នក អ្នកត្រូវបន្តតស៊ូ និងជឿជាក់ខ្លួនឯងថានៅទីបំផុតអ្នកនឹងជោគជ័យ។

សូមចាំថា រាល់វិបត្តិគឺជាឱកាសសម្រាប់ការលូតលាស់ទៅមុខ តាមរយៈការបើកចំហរចំពោះការផ្លាស់ប្តូរ ភាពច្នៃប្រឌិត និងភាពធន់ យើងអាចប្រែក្លាយបញ្ហាប្រឈមដ៏លំបាកបំផុតទៅជាឱកាសសម្រាប់ភាពជោគជ័យទៅថ្ងៃខាងមុខ។

17/08/2023

តាមច្បាប់ ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ឆ្នាំ​២០០៥ ទម្រង់​ក្រុមហ៊ុន ត្រូវ​បែង​​ចែក​ជា​សាខា​ធំៗ ពីរ៖

១-ក្រុមហ៊ុន​សហកម្មសិទ្ធិ

​​- ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ
​- ក្រុមហ៊ុន​សហកម្មសិទ្ធិ​​មាន​កម្រិត
២-ក្រុមហ៊ុន​មូលធន

- ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត
- ​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត

ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ

ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ ត្រូវមាន​ម្ចាស់ភាគហ៊ុន​ចាប់ពី ២នាក់ឡើងទៅ។ ប្រសិនបើ​មាន​ម្ចាស់ហ៊ុន​​តែម្នាក់ គឺ​ត្រូវ​បង្កើតជា​សហគ្រាស​ឯកបុគ្គល។

កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ អាច​ធ្វើឡើង​ជាលាយលក្ខណ៍អក្សរ​ក៏បាន ឬ​ក៏​ធ្វើត្រឹមតែ​​​ផ្ទាល់​មាត់ក៏បាន។

ដើមទុន​ដែល​យក​មក​ដាក់​រកស៊ី​ជាមួយគ្នា ក្នុង​ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ គឺ​អាច​សាច់លុយ​ក៏បាន ជាទ្រព្យសម្បត្តិ​ក៏​បាន ឬ​ក៏​ជា​ចំណេះ​ដឹង​ក៏បាន។ ​រយៈពេល​នៃ​កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​នេះ អាច​ធ្វើ​ឡើង​ដោយ​មាន​រយៈពេល​កំណត់​ក៏បាន ដោយ​រយៈពេល​មិន​កំណត់​ក៏បាន។

ចំពោះ​ការទទួលខុសត្រូវ​លើ​បំណុលវិញ គឺ​ជាការទទួលខុសត្រូវ​ដោយ​គ្មាន​កម្រិត មានន័យថា នៅក្នុងករណី ដែល​ក្រុមហ៊ុន​​ជំពាក់​បំណុលគេ ហើយ​ក្រុមហ៊ុន​មិនមាន​លុយ​គ្រប់គ្រាន់ ដើម្បី​សងបំណុល​នេះ​​ទេ ម្ចាស់ភាគហ៊ុន ត្រូវ​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ដើម្បី​សងបំណុល​នេះ។ ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ត្រូវ​រ៉ាប់រង​បំណុល ទៅតាម​សមាមាត្រ​នៃ​ចំណែកហ៊ុន ដែល​ខ្លួនមាន នៅ​ក្នុង​ក្រុមហ៊ុន។

ក៏ប៉ុន្តែ មាន​ចំណុច​សំខាន់មួយ ដែល​ត្រូវ​ចាប់អារម្មណ៍ គឺ​នៅត្រង់ថា ទោះបី​ជា​ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ទទួលខុសត្រូវ​លើ​បំណុល​ទៅតាម​ចំណែក​ហ៊ុន​របស់ខ្លួន​ក៏ដោយ ក៏ប៉ុន្តែ ក្នុងករណី​​​មាន​វិវាទ​រឿង​មិន​សងបំណុល ម្ចាស់បំណុល​​​អាច​ប្តឹង​ទាមទារ​បំណុល​​ទាំងអស់​ពី​​ម្ចាស់ហ៊ុន​ណាមួយ​តែម្នាក់ ដោយ​មិន​ចាំបាច់​ប្តឹង​​ទាមទារ​ចំណែក​ពី​ម្ចាស់ហ៊ុន​ម្នាក់ៗ​ដាច់ពីគ្នា​ទេ។ ក្នុងករណីនេះ ម្ចាស់ហ៊ុន​ណា ដែល​ត្រូវ​ម្ចាស់បំណុល​ប្តឹង គឺ​​ត្រូវតែ​សងបំណុល​​ទាំងអស់​តាម​បណ្តឹង គឺ​សង​ទាំង​ចំណែក​បំណុល​ខ្លួនឯង និង​​ចំណែកបំណុល​របស់​​ម្ចាស់ហ៊ុន​ផ្សេងទៀត រួចហើយ​​គាត់​អាច​ទៅទាម​ទារ​គិតគូរ ទូទាត់​ជាមួយ​​ម្ចាស់ហ៊ុន​ផ្សេង​ទៀត។

ជាទូទៅ ក្រុមហ៊ុន​សហកម្មសិទ្ធិ គេច្រើន​បង្កើតឡើង នៅ​ក្នុង​អាជីវកម្ម​ជា​លក្ខណៈ​វិជ្ជាជីវៈ ដូចជា បង្កើត​គ្លីនិក​ពេទ្យ ការិយាល័យ​មេធាវី គណនេយ្យករ ស្ថាបត្យករ ​ឬ​ក៏​កុងស៊ុលតង់ ជាដើម។ វាមាន​លក្ខណៈ​ងាយស្រួល​នៅត្រង់ថា ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិនេះ អាច​ចាប់ផ្តើម​ដំណើរការ​បាន​ដោយ​មិន​ទាមទារ​​​ដើមទុន​ច្រើន។ មាន​គ្នា​តែ​​ពីរបីនាក់ មាន​កម្លាំង មាន​ពេលវេលា មាន​ជំនាញ មាន​ដើមទុន​ម្នាក់បន្តិចៗ ​ល្មម​អាច​ចូលគ្នា ដើម្បី​ទិញ ឬ​ជួល​ទីតាំង និង​សម្ភារៈ​សំខាន់ៗ​ចាំបាច់ គឺ​អាច​​ចាប់ផ្តើម​ដំណើរការ​​បង្កើត​ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ ដើម្បី​ប្រកប​អាជីវកម្ម​បាន ហើយ​ក៏​​មិនតម្រូវ​ឲ្យ​មាន​ឯកសារ​ច្បាប់​អ្វី​ស្មុគស្មាញ​ច្រើន​ដែរ។

ក៏ប៉ុន្តែ គុណវិបត្តិ​ធំបំផុត គឺ​នៅត្រង់ថា សមាជិក​ក្រុមហ៊ុន​​ត្រូវ​ទទួល​ខុសត្រូវ​លើ​បំណុល​ ដោយ​គ្មាន​កម្រិត។ បើ​សិន​ជា​ក្រុមហ៊ុន​រកស៊ី​ខាតបង់ ជំពាក់​បំណុល​គេ​ច្រើន ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​សង ម្ចាស់​ភាគហ៊ុន​ត្រូវ​ចេញ​លុយ​ពី​ហោប៉ៅខ្លួនឯង ឬ​ត្រូវ​លក់​ទ្រព្យ​ខ្លួនឯង ដើម្បី​សងបំណុលគេ។ ម្យ៉ាងទៀត ការ​បង្កើត​ក្រុមហ៊ុន​ប្រភេទនេះ អ្នក​ដែល​ចូលហ៊ុន ចាំបាច់​ត្រូវតែ​មាន​ជំនឿ​ទុកចិត្ត​គ្នា​ខ្លាំង ពីព្រោះ ក្នុងករណី​មាន​បញ្ហា​ជាប់បំណុល បើ​សិន​ជា​មាន​ម្ចាស់ភាគហ៊ុន​ណាមួយ​មិន​ព្រមសង ម្ចាស់ភាគហ៊ុន​មួយទៀត​មាន​កាតព្វកិច្ច​សងបំណុល​ជំនួស។

ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត

ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត ក៏​ត្រូវមាន​ម្ចាស់ហ៊ុន​ចាប់ពី ២នាក់​ឡើងដែរ ហើយ​មាន​ម្ចាស់ហ៊ុន​ពីរប្រភេទ គឺ​ មួយ​ ជា​ម្ចាស់ហ៊ុន ដែល​តាមច្បាប់​ហៅថា “​សហកម្មសិទ្ធិករ​ទូទៅ” និង​​មួយទៀត គឺជា “សហកម្មសិទ្ធិករ​មាន​កម្រិត”។

សហកម្មសិទ្ធិករ​ទូទៅ គឺ​ជា​អ្នក​ដាក់ទុន​ចូល​ក្នុងក្រុមហ៊ុនផង និង​ជា​អ្នក​មាន​សិទ្ធិ​ចាត់ចែង និង​គ្រប់គ្រង​ក្រុមហ៊ុន​ផង ប៉ុន្តែ ត្រូវមាន​ការ​ទទួលខុសត្រូវ​ទៅលើ​បំណុល​របស់​ក្រុមហ៊ុន ដោយ​គ្មាន​កម្រិត (គឺ​ដូច​ជា​ករណី​ម្ចាស់ហ៊ុន​ ក្នុង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅដែរ)។
សហកម្មសិទ្ធិករ​មាន​កម្រិត ដាក់តែ​ទុនចូល​ទៅក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយ​មិនមាន​សិទ្ធិ​ចាត់ចែង​កិច្ចការ​ក្រុមហ៊ុន​ទេ ប៉ុន្តែ ការទទួលខុសត្រូវ​លើបំណុល​ គឺ​មាន​កម្រិត​ត្រឹមតែ​ដើមទុន ដែល​បាន​​ដាក់ចូល​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ក្នុងករណី​ក្រុមហ៊ុន​មិន​មាន​លុយ​សងបំណុលគេ ម្ចាស់ហ៊ុន ដែល​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត មិន​មាន​កាតព្វកិច្ច​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ឬ​ក៏​លក់​ទ្រព្យ​ខ្លួនឯង ដើម្បី​សងបំណុលគេ ដូចជា សហកម្មសិទ្ធិករ​ទូទៅ​ទេ។ ម្យ៉ាងទៀត ​ដើមទុន​ដែល​សហកម្មសិទ្ធិករ​មាន​កម្រិត​​អាច​ដាក់​ចូល​ក្នុង​ក្រុមហ៊ុន​បាន គឺ​អាច​ត្រឹមតែ​ជា​លុយ ឬទ្រព្យសម្បត្តិ​ប៉ុណ្ណោះ មិនអាច​ដាក់​ដើមទុន​ជា​ចំណេះដឹង ដូច​សហកម្មសិទ្ធិករ​ទូទៅទេ។
និយាយ​ជារួម ក្រុមហ៊ុន​សហកម្មសិទ្ធិមាន​កម្រិត គឺ​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ​ដែរ គ្រាន់តែ​អនុញ្ញាត​ឲ្យ​មាន​អ្នក​ដាក់ទុន​ចូលរកស៊ី ក្នុង​ឋានៈ​ជា ​សហកម្មសិទ្ធិករ​មាន​កម្រិត។

ប៉ុន្តែ កិច្ចសន្យា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​អាច​មាន​រយៈពេល​កំណត់​យ៉ាងយូរ​បំផុត​​ត្រឹមតែ ៩៩​ឆ្នាំ​ប៉ុណ្ណោះ គ្រាន់តែ​ថា រយៈពេល​នេះ​អាចពន្យារពេលបន្ត​​ជាថាថ្មី​បាន នៅ​ពេល​ផុត ៩៩ឆ្នាំ។

ទម្រង់​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​​នេះ គឺ​វាអាច​ឲ្យ​​មនុស្សម្នាក់ ឬ​មួយ​មួយក្រុម ​ដែល​មាន​ចំណេះដឹង មាន​ជំនាញ ប៉ុន្តែ មិនមាន​ដើមទុន​គ្រប់គ្រាន់ អាច​ទៅសហការគ្នា​ជាមួយ​មនុស្ស​ម្នាក់ ឬ​មួយក្រុមទៀត ដែល​មិនមាន​ជំនាញ ប៉ុន្តែ មាន​​ដើមទុន ដើម្បី​​បង្កើត​ក្រុមហ៊ុន ប្រកប​អាជីវកម្ម​រួមគ្នា។​ ឬមួយ​ក៏​​​ក្នុងករណី ដែល​បាន​បង្កើត​ជា​​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ​រួចហើយ ឃើញថា ការរកស៊ី​ក៏​បាន​កាក់កប អាជីវកម្ម​មាន​សក្តានុពល ហើយ​ចង់​ពង្រីក​​អាជីវកម្ម​នេះ​ថែមទៀត ប៉ុន្តែ ខ្វះទុន សមាជិក​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ​អាច​​ទៅស្វះស្វែងរក​អ្នក​មាន​ទុន​ឲ្យ​មក​ចូលរួម​​សហការ​គ្នា ហើយ​ប្តូរ​ទម្រង់​ក្រុមហ៊ុន ​បង្កើត​ទៅជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​បាន។

ចំពោះ​ម្ចាស់ហ៊ុ​ន ដែល​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត​ ផលប្រយោជន៍ គឺ​នៅត្រង់ថា នៅពេល​ដែល​មើល​ទៅ​ឃើញ​ថា អាជីវកម្ម​មួយ​​មាន​សក្តានុពល ក្នុងការ​រក​ប្រាក់ចំណេញ គាត់​អាច​ចូលរួម​ជា​ដើមទុន ដោយ​មិន​ចាំបាច់​មាន​ជំនាញ ហើយ​ការ​ទទួលខុសត្រូវ​របស់​គាត់ គឺ​កម្រិត​ត្រឹមតែ​ដើមទុន​ដែល​គាត់​ចូលរួម ដោយ​មិនប៉ះពាល់​ដល់ទ្រព្យ​ផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ ផលវិបាក គឺ​នៅត្រង់ថា ម្ចាស់ហ៊ុន​ដែល​ជា​សហកម្មសិទ្ធិករ​មានកម្រិតនេះ​​មិនមាន​សិទ្ធិ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ​ក្រុមហ៊ុននោះទេ គឺ​​​​ត្រូវ​ពឹង​ទៅលើ​​​​ម្ចាស់ហ៊ុន ដែល​ជា​សហកម្មសិទ្ធិករ​ទូទៅ។

ម្យ៉ាងទៀត ដើមទុន​ដែល​សហកម្មសិទ្ធិ​មាន​កម្រិត​​​ដាក់​ចូល​ទៅក្នុង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​នេះ​ហើយ មិន​អាច​ដកចេញ​មកវិញ​បានទេ ប្រសិនបើ​គ្មាន​ការ​ព្រមព្រៀង​​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ពី​ម្ចាស់ហ៊ុន​​ទាំងអស់។ ​ក្នុងករណី​មាន​ការ​ខាតបង់ ក្រុមហ៊ុន​ត្រូវ​ក្ស័យធន ដើមទុន​ និង​ទ្រព្យ​សម្បត្តិ​ទាំងអស់​ត្រូវ​យក​ទៅ​សងបំណុល​គេ​អស់ហើយ ម្ចាស់ហ៊ុន​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត ក៏​មិន​អាច​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ដើមទុន​របស់ខ្លួន​មកវិញ​បានដែរ។

ក្រុមហ៊ុន​មូលធន

ក្រុមហ៊ុន​មូលធន មាន​ពីរប្រភេទ គឺ​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត និង​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត។ ក្រុមហ៊ុន​ទាំង​ពីរប្រភេទ​នេះ​មាន​លក្ខណៈ​ស្រដៀងគ្នា​ច្រើន។ ចំណុច​ខុសគ្នាធំៗ គឺ​នៅត្រង់ថា ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត​អាច​មាន​ម្ចាស់ហ៊ុន​យ៉ាងច្រើន​បំផុត​ត្រឹម ៣០នាក់ ចំណែក​​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​វិញ​​​ មិនមាន​ការ​កំណត់​ចំនួន​ម្ចាស់ហ៊ុន​អតិបរមា​នោះទេ។

គួរបញ្ជាក់ថា បុគ្គល​តែម្នាក់​ក៏​អាច​បង្កើត​ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវមាន​កម្រិត​ បានដែរ ប៉ុន្តែ ត្រូវមាន​ឈ្មោះថា “សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កម្រិត”។

ចំណុចខុសគ្នា​សំខាន់មួយទៀត រវាង​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​មហាជន គឺ​នៅត្រង់ថា ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​​អាច​បោះមូលបត្រ​លក់​​ជាសាធារណៈ​បាន ចំណែក​ក្រុមហ៊ុន​​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិតវិញ ​មិនអាច​ធ្វើ​បានទេ។

បើនិយាយ​ពី​លក្ខណៈ​រួមវិញ ក្រុមហ៊ុន​មូលធន (ទោះជា​ក្រុមហ៊ុន​ឯកជន​ក៏ដោយ ឬ​ជា​ក្រុមហ៊ុន​មហាជនក៏ដោយ) ដើម្បី​អាច​បង្កើត​ឡើង​បាន ត្រូវតែ​មាន​មូលធន​យ៉ាងតិច​បំផុត ៤លាន​រៀល (ប្រហែល​ជា ១ពាន់​ដុល្លារ​អាមេរិក)។

ក្រុមហ៊ុន​មូលធន​អាច​ដំណើរការ​បាន​ជានិរន្តរ៍ ​ដោយ​គ្មាន​ពេល​កំណត់ បើទោះបីជា​មាន​ម្ចាស់ហ៊ុន​ណា​​​ស្លាប់ ចូលនិវត្តន៍ ឬ​ដក​ខ្លួនចេញ​ក៏ដោយ លើកលែង​តែ​ត្រូវ​រំលាយ​​ក្នុង​ករណី​ក្ស័យធន ឬ​ក្នុង​ករណី​ផ្សេងទៀត ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម។

ការទទួលខុសត្រូវ​របស់​ម្ចាស់ហ៊ុន​នីមួយៗ ត្រូវកម្រិត​ត្រឹម​​ចំណែក​ដើមទុន ដែល​បាន​​ចូលហ៊ុន។ ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ត្រូវ​ចែកដាច់​ពី​ទ្រព្យ​សម្បត្តិ​បុគ្គល​របស់​ម្ចាស់ហ៊ុន។

ក្រុមហ៊ុន​មូលធន​ជា​ប្រភេទ​ក្រុមហ៊ុន ដែល​អាច​ផ្តល់​ភាពងាយស្រួល​ក្នុងការ​បង្កើត អាជីវកម្ម​ក្នុង​​ទ្រង់ទ្រាយធំ ហើយ​ងាយស្រួល​ក្នុងការ​ស្វែងរក​ទុនបន្ថែម ដើម្បី​ពង្រីក​អាជីវកម្ម។ ការបោះទុនវិនិយោគ ក្នុង​ក្រុមហ៊ុន​មូលធន និង​ការ​ដកទុនចេញមកវិញ ក៏​មានលក្ខណៈ​ងាយស្រួល​ជាង​ក្រុមហ៊ុន​សហកម្មសិទ្ធិ។ ការទទួលខុសត្រូវ​​របស់​ម្ចាស់ហ៊ុន​មាន​កម្រិត​ត្រឹម​ដើមទុន ដែល​វិនិយោគ ហើយ​​ទ្រព្យ និង​បំណុល​របស់​ក្រុមហ៊ុន ត្រូវបែងចែកគ្នា​ដាច់ស្រឡះ ពី​ទ្រព្យ និង​បំណុល​របស់​បុគ្គល​ជា​ម្ចាស់ហ៊ុន។

ផលវិបាកវិញ គឺ​នៅត្រង់ថា ការ​បង្កើត​ក្រុមហ៊ុន​មូលធន ត្រូវមាន​ដើមទុន​យ៉ាងតិច ៤លាន​រៀល​ទើប​អាច​បង្កើតបាន ហើយ​មាន​សំណុំឯកសារ​ច្បាប់​ច្រើន ដែល​ត្រូវ​បំពេញ ដោយសារ​តែ​​នៅពេល​បង្កើត​ ច្បាប់​តម្រូវ​ឲ្យ​​មាន​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន ព្រមទាំង​ត្រូវ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​នីតិវិធី​ក្នុងការ​ចេញ​សេចក្តីសម្រេច​ច្បាស់លាស់។ ការរៀបចំ​​សំណុំឯកសារច្បាប់​ទាំងនេះ​ ​ពេលខ្លះ​ចាំបាច់​ត្រូវការរក​​មេធាវី ឬ​អ្នកជំនាញ​ឲ្យ​ជួយ ដែល​ត្រូវ​ចំណាយ​ពេលវេលា និង​ចំណាយ​​លុយច្រើន ជាង​ការ​បង្កើត​ក្រុមហ៊ុន​សហកម្មសិទ្ធិ។

នៅ​ក្រោយ​ពេល​បង្កើតឡើងហើយ នៅ​ក្នុង​ដំណើរការ​ក្រុមហ៊ុន ក៏​ច្បាប់​តម្រូវ​ឲ្យ​មាន​កាតព្វកិច្ច​ច្រើន​ដែរ ដូចជា ត្រូវមាន​មហាសន្និបាត​ម្ចាស់ហ៊ុន​​ជារៀងរាល់ឆ្នាំ ហើយ​ក្នុង​មហាសន្និបាតនេះ ​ក្រុមហ៊ុន​ត្រូវ​ធ្វើ​​​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​​​ និងត្រូវ​​មាន​របាយការណ៍​សវនករ ដើម្បី​បង្ហាញ​ម្ចាស់ហ៊ុន​៕
Credit by: RFI

17/08/2023

"គំរូ គោលការណ៍ប្រតិបត្តិបញ្ចាំ " (សម្រាប់លក់ $) មាន ៤៧ ទំព័រ
លោក លោកស្រី ដែលបើកហាង ឬក្រុមហ៊ុនបញ្ចាំ ដែលត្រូវការពង្រឹងលើគោលការណ៍ឱ្យកាន់តែច្បាស់លាស់ក្នុងការប្រតិបត្តិបញ្ចាំ នោះលោក លោកស្រី អាចទំនាក់ទំនងមកតាមភេជនេះផ្ទាល់ ឬតាមរយះ link telegram https://t.me/bizstartupsolutions

31/07/2023

មនុស្សខ្លាំងមិនឋិតលើអំណាច ឬលុយទេ តែឋិតលើទឹកចិត្ត ដែលមិនចុះចាញ់

30/07/2023

រីករាយថ្ងៃអាទិត្យ

29/07/2023

សម្រង់គតិល្អៗពីសៀវភៅ "ZERO to ONE"​ របស់លោក PETER THIEL ដែលនិយាយអំពីរបៀបបង្កើតថ្មី និងកសាងអាជីវកម្មជោគជ័យដូចខាងក្រោម៖
• ពិភពលោកគឺមិនមានផលបូកសូន្យទេ៖ មានឱកាសជាច្រើនសម្រាប់អាជីវកម្មថ្មីដែលបង្កើតបាននៅតម្លៃថ្មី និងភាពជោគជ័យ។
• ផ្តោតលើការបង្កើតនូវរបស់ថ្មីៗ ដែលមិនចំលងពីរបស់ដែលគេមានស្រាប់នោះទេ។ អាជីវកម្មល្អបំផុត គឺជាអាជីវកម្មដែលបង្កើតនូវទីផ្សារថ្មី និងសហគ្រាសថ្មី។
• គិតឱ្យធំៗ៖ កុំខ្លាចក្នុងការមានក្តីសុបិនឱ្យធំ និងមានគោលបំណងដើម្បីមានលទ្ធពលផ្លាស់ប្តូរពិភពលោក។
• ធ្វើ និងគិតអ្វីឱ្យខុសគេ៖ កុំធ្វើតាមអ្វីដែលគេធ្វើច្រើន ត្រូវស្វែងរកឱកាសដែលអ្នកដទៃមិនធ្វើ
• យល់ដឹងច្បាស់ពីអតិថិជនរបស់អ្នក៖ យល់ដឹងពីតម្រូវការ និងសេចក្តីចង់បានរបស់អតិថិជនរបស់អ្នកឱ្យល្អជាងអ្នកដទៃផ្សេងទៀត។
• កសាងក្រុមដែលរឹងមាំ៖ អ្នកនៅជុំវិញអ្នកគឺជាមនុស្សឆ្លាតជាងអ្នកហើយជាអ្នកដែលចូលរួមក្នុងចក្ខុវិស័យរបស់អ្នក។
• ហ៊ានបរាជ័យ៖ ភាពបរាជ័យគឺជាផ្នែកមួយនៃដំណើរការរៀនសូត្រថ្មី កុំខ្លាចក្នុងការទទួលយកហានិភ័យ។
• មានអំណត់៖ អ្វីៗត្រូវការពេលវេលាដើម្បីកសាងបាននៅអាជីវកម្មជោគជ័យ។ កុំរំពឹងភាពជោគជ័យលឿនហួសហេតុ។
• មានភាពរីករាយ៖ ប្រសិនបើអ្នកមិនមានភាពរីករាយនោះទេ អ្នកនឹងធ្វើអ្វីៗមានភាពខុសឆ្គង។

12/07/2023

ការផ្តោតជាផ្នែកមួយនាំទៅរកការសម្រេចបាននូវគោលដៅ

07/07/2023

អបអរសាទរខួប ១៥ឆ្នាំ (០៧ កក្កដា ឆ្នាំ២០០៨ - ០៧ កក្កដា ​ឆ្នាំ២០២៣) នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ។

11/06/2023

"ការទទួលខុសត្រូវលើខ្លួនឯង"

ការទទួលខុសត្រូវលើខ្លួនឯង គឺជាគន្លឹះនៃជិវិតដ៏សំខាន់ដែលត្រូវយល់ដឹង។ មនុស្សមិនតិចទេដែលមិនសូវហ៊ានទទួលខុសត្រូវចំពោះអ្វីៗគ្រប់យ៉ាងដែលកើតឡើងនៅក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។ នៅពេលណាដែលមានបញ្ហាអ្វីមួយយើងតែងតែដាក់ការទទួលខុសត្រូវ នោះទៅអ្នកដទៃថាមកពីពួកគេបានជាយើងទៅជាបែបហ្នឹងចឹង។

ពេលខ្លះយើងក៏ដឹងថានោះគឺជាកំហុសរបស់យើង តែយើងនៅតែគាំទ្រថាយើងជាជនរងគ្រោះដោយមិនមានអ្នកជួយការពារ។ ពិតណាស់ហើយថាវាមានភាពងាយស្រួលណាស់ក្នុងការចង្អុលដៃទៅម្ខាងទៀត ហើយនិយាយថាអ្នកដទៃមានកំហុសចំពោះការរងទុក្ខរបស់យើង ជាជាងទទួលយកការទទួលខុសត្រូវដែលយើងជាអ្នកជ្រើសរើសដោយមិនសប្បាយចិត្ត។ នេះក៏មិនមានន័យថាយើងត្រូវតែជាមនុស្សដែលទទួលខុសត្រូវរាល់បញ្ហាដែលខ្លួនមិនបានធ្វើនោះដែរ។

ជាសរុបរួមការទទួលខុសត្រូវខ្លួនឯង គឺជាអ្វីដែលខ្លួនយើងត្រូវមានភាពក្លាហានប្រឈមដោះស្រាយទៅបញ្ហាកើតឡើងចំពោះយើងក្នុងភាពជាម្ចាស់ការ ដោយមិនទំលាក់ការទទួលខុសត្រូវ កំហុស ឬពឹងផ្អែកអ្នកដទៃឲ្យទទួលជំនួសយើងនោះទេ។ បើយើងធ្វើបែបហ្នឹងបាននោះយើងនឹងក្លាយជាមនុស្សម្នាក់ដែលមានភាពរឹងមាំ មានថាមពល និងសេរីភាព។

#លើកទឹកចិត្ត #ជំរុញទឹកចិត្ត #ជំនះ

08/06/2023

"គំរូ គោលការណ៍ហិរញ្ញវត្ថុ " (សម្រាប់លក់ $) មាន ១០ជំពូក និង៣៦ ទំព័រ
លោក លោកស្រីដែលត្រូវការគោលការណ៍ហិរញ្ញវត្ថុដើម្បីប្រិតិបត្តិការអាជីវកម្មឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាពនោះលោក លោកស្រីអាចទំនាក់ទំនងជាវឯកសារតាមភេជនេះផ្ទាល់ ឬតាមរយះ link telegram https://t.me/bizstartupsolutions

05/06/2023

ប្រសិនបើអ្នកមិនបោះបង់ អ្នកនៅតែមានឱកាសឈ្នះ។ ការបោះបង់គឺជាបរាជ័យដ៏ខ្លាំងបំផុត។ "Jack Ma"

#សម្រង់គតិ #លើកទឹកចិត្ត

04/06/2023

ចូររំលឹកខ្លួនឯងថា ថ្ងៃនេះអ្នកត្រូវតែជាមនុស្សដែលប្រសើរជាងម្សិលមិញ ហើយពិភពលោកនេះគឺជាផ្នែកមួយរបស់អ្នក។

#លើកទឹកចិត្ត #ជំរុញទឹកចិត្ត #សង្ឃឹម

10/05/2023

"គោលដៅ"
ទោះបីជាទៅដល់ក្រោយគេ មានឧបសគ្គយ៉ាងណាក៏ដោយ អ្នកត្រូវឆ្ពោះទៅមុខជានិច្ចដើម្បីសម្រេចក្តីស្រមៃ និងគោលដៅរបស់អ្នក។

#ស៊ីហ្គេម២០២៣
#ប៉ូសំណាង

Photos from Pderm's post 05/05/2023

ទស្សនីយភាពដ៏វិសេសវិសាលលើដែនដីខ្មែរ ក្នុងឱកាស SEA GAMES 2023

Want your business to be the top-listed Business in Siem Reap?
Click here to claim your Sponsored Listing.

Videos (show all)

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ សូមជូនពរលោកអ្នកទាំងអស់ ឲ្យជួបតែសេចក្តីសុខ រកទទួលទានមានបាន គ្រប់ក្រុមគ្រួសារ និង...
EP 2. Visualizing your Business Model

Telephone

Address


Street 08, Krong Siem Reap
Siem Reap
1710
Other Business consultants in Siem Reap (show all)
Changing yu Changing yu
Road No. 6
Siem Reap, 17251

- Look - Feel - Live

UNDER Construction UNDER Construction
Siem Reap
Siem Reap, 1710

👍ទទួលទិញលក់ឡាននឹងបង់រំលោះ25ខេត្ត ប្រឺក្សាបន្ថែម 012/090/081​ 252643

យានដ្ឋានបារាយ៍អង្គរ ខេត្តសៀមរាប យានដ្ឋានបារាយ៍អង្គរ ខេត្តសៀមរាប
Siem Reap

Auto service 24/7 ជួសជុលចល័ត 24/7流動修車 💯 服務車維修到地方

នូ សុជាតិ - Socheat Nou នូ សុជាតិ - Socheat Nou
Svay Chek Road Svay Chek Commune Angkor Thom
Siem Reap

អរគុណយ៉ាងជ្រាលជ្រៅចំពោះអស់លោកអ្នកដែលតែងតែគាំទ្រខ្ញុំបាទ🙏🏻🙏🏻🙏🏻 I'd like to grateful the audience

Ling Online Shop Ling Online Shop
Siem Reap

Business Aspirant Siem Reap Business Aspirant Siem Reap
Siem Reap
Siem Reap, 17252

Chhory Toeun - ឆយ តឿន Chhory Toeun - ឆយ តឿន
National Road #6
Siem Reap, 17710

Business Development Service (BDS) Provider, MSMEs development Trainer, coach and mentor

Technology Siem Reap Technology Siem Reap
Siem Reap, 818798

General

Leat9999-លក់ចម្ការល្មើរ Leat9999-លក់ចម្ការល្មើរ
Siem Reap, 1710

This Business established in order to sell the Lomer Farm. The business' services are providing the information of land-farm, assisting with processing of farming care, and run ou...

Dara pawn shop Dara pawn shop
Siemreap
Siem Reap, 1710

Nang Sell Tires Nang Sell Tires
Street 6
Siem Reap, 171101

sell Tires