ចំណេះដឹងសុខភាពមាតា និង កុមារ/Mother and Child Health
ចែករំលែកចំណេះដឹងសុខភាព ពិសេសចំពោះម
😂😂លួងក្មេងអាច សាកល្បង វិធីបែបនេះបាន
ទិវាជំងឺរលាកខួរក្បាលពិភពលោក !
#តារាងវាយតម្លៃពីភាពកង្វះអាហាររូបត្ថម្ភលើកុមារក្រោម៥ឆ្នាំ
Hand-Foot-and-Mouth Disease គឺជាជំងឺពងបែកមួយប្រភេទដែលកើតលើបាតដៃ បាតជើង និងនៅក្នុងមាត់ ហើយអាចវិវត្តនៅលើដងខ្លួនកុមារតែម្តង ដែលច្រើនជួបញឹកញាប់លើកុមារអាយុក្រោម5ឆ្នាំ។
#មូលហេតុនិងការចម្លង៖
👉ជំងឺនេះបង្កឡើងដោយវីរុស2ប្រភេទ៖
- Coxsackievirus ដែលកើតមានញឹកញាប់ហើយមានលក្ខណះស្រាល
- Enterovirus 71(EV-71) មានអត្រាកើតតិចតួច ប៉ុន្តែអាចវិវត្តធ្ងន់ធ្ងរនិងប៉ះពាល់អាយុជីវិតកុមារបាន
👉ជំងឺនេះឆ្លងតាមរយះការក្អកកណ្តាស់ រឺតាមការប៉ះផ្ទាល់ជាមួយនឹងដំបៅ,ទឹករងៃ,លាមកក្មេងជាដើម។
#សញ្ញារួមមាន៖ ក្តៅខ្លួន, អស់កម្លាំង, ចំនីអាហារថយចុះ, ឈឺក, កន្ទួលក្រហមរឺពងទឹកលើស្បែក,បាតដៃ,បាតជើង និងនៅក្នុងប្រអប់មាត់
*** ជំងឺនេះក៏អាចវិវត្តទៅជារលាកខួរក្បាល(Encephalitis), រលាកស្រោមខួរក្បាល(Aseptic meningitis), និងអាចឲកុមារស្លាប់ផងដែរដោយសារតែ EV-71។
#ការធ្វើរោគវិនិច្ឆ័យ៖ ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យគ្លីនិកដោយគ្រូពេទ្យជំនាញ និងអាចយកសំណាកខ្ទុះ,ទឹករងៃនៅបំពង់ករឺស្បែកទៅពិនិត្យបាន។
#ការព្យាបាល៖ មិនមានការព្យាបាលជាក់លាក់នៅឡើយទេអំពីជំងឺនេះ គឺគេព្យាបាលលើរោគសញ្ញាដែលកុមារមានដោយបន្ថយកំដៅរាងកាយ(Fever relief), បន្ថយការឈឺចាប់(Pain relief), ការប្រើថ្នាំលាបសម្លាប់មេរោគលើស្បែកដំបៅ, កាត់បន្ថយការបាត់បង់ជាតិទឹកលើកុមារ។
#វិធានការការពារ៖ ដោយសារតែជំងឺពងបែកងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតដោយការក្អក កណ្តាស់ រឺការប៉ះផ្ទាល់ ដូច្នេះឧស្សាហ៍លាងសម្អាតដៃកុមារ, ចៀសវាងការប៉ះផ្ទាល់ជាមួយអ្នកជំងឺ, គប្បីឲកុមារមានជំងឺនេះសម្រាកព្យាបាលនៅផ្ទះរឺមន្ទីរពេទ្យ ដើម្បីចៀសវាងការចម្លងពីកុមារម្នាក់ទៅម្នាក់ទៀត។
ប្រភព Facebook
មួយរយៈចុងក្រោយនេះឃើញថា មានការធ្លាក់ភ្លៀងខ្លាំង ម៉ាក់ប៉ាគួរពិនិត្យឱ្យបានហ្មត់ចត់ មុននឹងពាក់ស្បែកជើងអោយកូន។
ជំងឺក្តៅខ្លួនប្រកាច់(Febrile Seizure)
១/អ្វីទៅជាជំងឺក្តៅខ្លួនប្រកាច់?
ជំងឺក្តៅខ្លួនប្រកាច់ជា កាប្រកាច់នៅពេលដែលកំដ្តៅក្នុងខ្លួនលើសពី៣៨អង្សាឡើងទៅ ។
២/តើកុមារមានអាយុបុន្ម៉ានងាយប្រឈមនិង ជំងឺក្តៅខ្លួនប្រកាច់?
កុមារដែលងាយប្រឈមនិងជំងឺនេះអាចមានអាយុចន្លោះពី ៦ខែទៅ៦ឆ្នាំ និង កើតមានឡើងញឺកញាប់ជាងគេនៅអាយុ ១២ទៅ១៨ខែ ។
៣/តើជំងឺនេះមានរោគសញ្ញាអ្វីខ្លះ?កំដៅក្នុងខ្លួនលើសពី៣៨អង្សាខ្លួនញ័រ ប្រកាច់គ្រាប់ភ្នែកស្លើឡើងលើក្បាលងើយទៅលើ ក្តាប់ដៃរមួលចូលក្នុង
៤/តើមូលហេតុអ្វីខ្លះដែលបង្ករអោយកើតមានជំងឺនេះ?មូលហេតុដែលបង្ករអោយមានក្តៅខ្លួនភាគច្រើនមកពី ជំងឺបង្ករដោយវីរុសជំងឺបង្ករដោយពួកបាក់តេរីក្តៅខ្លួនក្រោយពីចាក់វាក់សាំង
៥/តើកុមារណាខ្លះដែលប្រឈមនិងក្តៅខ្លួនប្រកាច់?កុមារមានប្រវត្តិក្រុមគ្រួសារធ្លាប់ក្តៅខ្លួនប្រកាច់កុមារមានអាយុក្រោម១ឆ្នាំកុមារធ្លាប់ក្តៅប្រកាច់ពីមុនមក
៦/កុមារធ្លាប់ក្តៅខ្លួនប្រកាច់ម្តងហើយ តើគាត់អាចក្តៅប្រកាច់ម្តងទៀតទេ?កុមារមានអាយុតិចជាង១ឆ្នាំ ៥០%អាចប្រកាច់ម្តងទៀតកុមារមានអាយុច្រើនលើពីមួយឆ្នាំ ២០%អាចប្រកាច់ម្តងទៀត
៧/តើអ្វីគួរ និងមិនគួរធ្វើនៅពេលកុមារកំពុងប្រកាច់?
គួរធ្វើយកកុមារទៅកន្លែងមានសុវត្ថិភាពយករបស់មានគ្រោះថ្នាក់ចេញអោយឆ្ងាយពីកុមារពេលកំពុងប្រកាច់ផ្អៀងកុមារទៅឆ្វេងដើម្បីបង្ការការឈ្លក់មើលនាឡិការាប់នាទីកំលុងពេលប្រកាច់តូ្រវជូតខ្លួនកុមារនិងទឺកក្តៅអ៊ុនៗ បន្ទាប់មកបញ្ចូនកុមារទៅមន្ទីរពេទ្យ
មិនគួរធ្វើមិនគួរព្យាយាមដាក់ដៃឬ របស់អ្វីក្នុងមាត់កុមារទេមិនគួរចាប់កុមារពេលកំពុងប្រកាច់មិនគួរបញ្ច្រកអ្វីទាំងអស់ដល់កុមារពេលកំពុងប្រកាច់
ហេតុអ្វីបានជាកុមារមានកូនកណ្តុរ? 🐁
✍️ កូនកណ្តុរ (Lymph node):
- មានទំហំតូចប្រហែល១ ទៅ ២៥ មីលីមែត្រ រាងមូល និង រាងដូច
គ្រាប់សណ្តែកនៃកោសិកា ត្រូវបានគ្របដោយស្រោមនៃ
នជាលិកា តភ្ជាប់ៗគ្នា។
- វាជាផ្នែកមួយនៃប្រពន្ធការពាររបស់ខ្លួនយើង
- ក្នុងកូនកណ្តុរមានគ្រាប់ឈាមស ឡាំផូសីត និង ម៉ាក្រូផាសដែលមាន តួនាទីសំខាន់ក្នុងការ សំលាប់មេរោគ និង ចំរោះសារធាតុពុលផ្សេងៗក្នុងប្រព័ន្ធទឹករងៃ
✍️ ទីតាំងកូនកណ្តុរ:
- កូនកណ្តុរ មានចំនួនរាប់រយ ហើយមានទីតាំងស្ថិតនៅលើពេញរាងកាយរបស់យើង
- ជាធម្មតាវាទំហំពេញកូនដៃ ក្រលេញក្រលាច់ មិនឈឺ
- អាចមានទំហំធំ រឺ តូចជាងនេះអាស្រ័យលើបុគ្គលម្នាក់ៗតែមិនគួរមានទំហំលើសពី ២សម ទេ
✍️✍️ មូលហេតុ កូនកណ្តុររីកធំ:
- ការបង្ករោគដោយវីរុស ផ្តាសាយ រលាកបំពង់ក ស្អូច គ្រុនឈិ គ្រុនឈាម អេដស៍.......
- បង្ករោគដោយបាក់តេរី ដំបៅអំបែក បូស រលាកកោសិកា គ្រុនពោះវៀន របេងកូនកណ្តុរ.....
- មហារីកកូនកណ្តុរ ។ល។
*** កូនកណ្តុរ នឹងរីកធំជាងមុននៅពេលកុមារក្តៅខ្លួន ដោយមានការបង្ករោគផ្សេងៗ ហើយវានឹងស្រកទៅវិញនៅពេលបាត់ក្តៅ។ ប៉ុន្តែវាអាចនៅតូច អាចស្ទាបប៉ះ
🗣🗣 កូនកណ្តុរត្រូវបារម្មណ៍
(រលាកកូនកណ្តុរ របេងកូនណ្តុរ មហារីកកូនកណ្តុរ....):
- កូនកណ្តុរហើម ក្រហម ឈឺ
- កូនកណ្តុរមានទំហំធំទៅៗ
- កូនកណ្តុរទំហំធំជាង ២សម អត់ក្រលេចក្រឡាច់
- ស្រកគីឡូ ក្តៅខ្លួន និង បែកញើសយប់
- កូនកណ្តុរមានទីតាំងនៅលើឆ្អឹងដងកាំបិត
By Dr. Sam Lyvannak
Ped hemato-oncology fellow
ការថែទាំសុខភាពមាត់ធ្មេញលើទារក និង កុមារ
១. #ដំណុះធ្មេញ
- ធ្មេញព្រៃ (ធ្មេញទឹកដោះ) មានចំនួន ២០ធ្មេញ។ ធ្មេញព្រៃចាប់
ដុះចេញ ពេលកុមារមានអាយុ៦ខែដល់ ៣ឆ្នាំ។ ធ្មេញព្រៃត្រូវបានជំនួសដោយធ្មេញស្រុក នៅពេលកុមារអាយុប្រមាណ ៦ឆ្នាំ ហើយជ្រុះអស់នៅពេលដែលកុមារមានអាយុប្រមាណ ១២ឆ្នាំ។
- ធ្មេញស្រុក មានចំនួន ៣២ធ្មេញ។ ចាប់ផ្តើមដុះឡើងក្នុងកំឡុងអាយុ ៦ឆ្នាំ។ ធ្មេញថ្គាមធំទី ១ជាធ្មេញដែលដុះចេញមុនគេបង្អស់។
២. #សារះសំខាន់នៃធ្មេញ
សារះសំខាន់នៃធ្មេញរូមមាន៖
- សុខភាពទូទៅល្អ
- និយាយបានច្បាស់
- មានសម្ផស្សស្រស់ស្អាត
- បរិភោគបានស្រួល និងមានរសជាតិ
- ក្លិនមាត់ល្អ
• ប្រសិនបើធ្មេញទឹកដោះ ពុកនោះនាំអោយមានការបង្ករោគនិងឈឺចាប់ ហើយពេលខ្លះរហូតដល់មានកខ្ទុះ និង ហើមមុខ។ ធ្មេញព្រៃល្អ នាំផ្លូវអោយធ្មេញស្រុកដុះចេញមកបានល្អ បើធ្មេញព្រៃខូចនាំផ្លូវអោយធ្មេញស្រុកដុះចេញមកមិនបានល្អ។
៣. #ផលប៉ះពាល់ដែលបង្កឡើងដោយរោគពុកធ្មេញ
- នៅកម្ពុជា កុមារភាគច្រើនពិសេសក្នុងកំលុងអាយុ ៣៦ឆ្នាំមានធ្មេញព្រៃពុកជាច្រើន បើមិនបានទទួលការព្យាបាលទាន់ពេលវេលា នឹងនាំអោយមានការបង្ករោគនិងឈឺចាប់ ហើយនឹងនាំអោយមានការប៉ះពាល់ដល់ដំណុះធ្មេញស្រុកផងដែរ។
- រោគពុកធ្មេញអាចការពារបាន ប្រសិនបើលិកអ្នកប្រតិបត្តិត្រឹមត្រូវតាំងពីដំបូង។
៤. #ការបំបៅកូនដោយដបបំបៅ និង រោគពុកធ្មេញ
- កុមារភាគច្រើននៅកម្ពុជា មានរោគពុកធ្មេញ (ដង្កូវស៊ីធ្មេញ) ដោយសារប្រើដបបំបៅ ដែលមានដាក់បន្ថែមសារធាតុផ្អែម (ស្ករ)។ ការដាក់បន្ថែមសារធាតុផ្អែមនៅក្នុងដបបំបៅ នឹងធ្វើអោយរោគពុកធ្មេញកើតមាន និង វិវត្តន៍យ៉ាងឆាប់រហ័សថែមទៀត។ ជាតិផ្អែមដែលមាននៅក្នុងដបបំបៅទាំងនោះ នឹងបំប្លែង ដោយបាក់តេរីដែលនៅក្នុងមាត់អោយទៅជាជាតិអាស៊ីត។ ជាតិអាស៊ីតនេះកាត់ធ្មេញធ្វើអោយទៅជាប្រហោង ធ្វើអោយធ្មេញព្រៃទាំងនោះពុកខូច។
- ប្រសិនបើបៀមដបបំបៅជាប់រហូតនៅពេលគេង ផលប៉ះពាល់នោះកាន់តែធ្ងន់ធ្ងរថែមទៀត ជាពិសេសធ្មេញមុខខាងលើជាធ្មេញដែលរងរោគពុកធ្មេញនេះមុនគេ ហើយធ្មេញដទៃទៀតនឹងពុកជាបន្តបន្ទាប់។
៥. #ប្រៀបធៀបការបំបៅកូនដោយដោះម្តាយនិងការបំបៅដោយដប
- ការបំបៅកូនដោយទឹកដោះម្តាយប្រសើរជាងការបំបោដោយដប ព្រោះកុមារដែលបៅដោះម្តាយ មានធ្មេញពុកតិច ថែមទាំងមានសុខភាពទូទៅល្អជាងក្មេងដែលបៅដោយប្រើដបបំបៅ។ ទោះជាយ៉ាងណាក៏ដោយ ក្មេងអាយុលើសពី១ឆ្នាំ មិនគួឬអោយបៅនៅពេលយប់ទេ។
៦. #ចំណីអាហារដែលបង្កររោគពុកធ្មេញ
- រោគពុកធ្មេញកើតមានឡើងដោយសារចំណីអាហារដែលមានសារធាតុផ្អែមស្អិត។ អ្នកញាំចំណីឬភេសជ្ជះផ្អែមកាន់តែញឹក ធ្មេញនឹងងាយរងការបំផ្លាញដោយអាស៊ីតកាន់តែធ្ងន់ធ្ងរ។ ដូចនេះមិនត្រូវអោយកូនរបស់អ្នកញាំអាហារ ឬភេសជ្ជះផ្អែមជាញឹកញាប់ឡើយ។
- អ្នកអាចអោយកូនញាំចំណីផ្អែម ក្រោយពេលអាហារសំខាន់បីពេល ជៀសវាងការញាំមិនកំណត់ពេល (ញាំច្រើនដង ចន្លោះពេលបរិភោគអាហារ)។
- នៅពេលកូនអ្នកស្រេក អ្នកគួរជំរុញកូនអោយញាំទឹកឆ្អិន ប្រសើរជាងញាំភេសជ្ជះផ្អែម។
៧. #អាហារដែលធ្វើអោយមានសុខភាពល្អ
-អាហារដែលផ្តល់ផលល្អដល់ធ្មេញ គឺអាហារធម្មជាតិដែលមានបន្ថែមជាតិផ្អែម ដូចជា ផ្លែឈើស្រស់ ទឹកដោះគោ ត្រី សាច់ ស៊ុត... ជាដើម។ អាហារទាំងនេះ សម្បូរទៅដោយវីតាមីន និង មានជាតិផ្អែមផងដែរ។
៨. #ការដុសម្អាតធ្មេញ
- អ្នកគួរតែសម្អាតធ្មេញរបស់កូននៅពេលធ្មេញចាប់ផ្តើមដុះចេញក្នុងមាត់។ អ្នកអាចសម្អាតធ្មេញអោយកូន ក្រោមអាយុ១ឆ្នាំ ត្រូវប្រើក្រណាត់ឬស្បៃស្អាតជ្រល់ទឹកជូទលើធ្មេញកូនអ្នក។ ពេលកូនមានអាយុលើស ១ឆ្នាំ អ្នកត្រូវប្រើច្រាសដុសធ្មេញតូចសរសៃទន់ ដាក់ជាមួយថ្នាំដុសធ្មេញដែលមានសារធាតុភ្លុយអរមួយស្រទាប់ស្តើង ឬមានទំហំប៉ុនគ្រាប់សណ្តែកបាយ។ សារធាតុភ្លុយអរ ជួយធ្វើអោយកាចាធ្មេញរឹងមាំទប់ទល់នឹងជាតិអាស៊ីដ ដែលបង្កឡើងដោយបាក់តេរីក្នុងមាត់។
- អ្នកគួរតែជួយដុសធ្មេញអោយកូនអ្នក យ៉ាងតិច២ដងក្នុងមួយថ្ងៃ ជាពិសេសមុនពេលចូលគេង រហូតដល់ពេលកូនអ្នកធ្វើដោយខ្លួនឯងបាន (ប្រមាណអាយុ ៥ ៦ឆ្នាំ)។
- អ្នកគួរតែពិនិត្យក្នុងមាត់របស់កូន អោយបានញឹកញាប់ ដើម្បីរកបញ្ហាដូចជា៖
- ចំណុចពណ៏ស ត្នោតឬខ្មៅ លើធ្មេញដែលអាចបង្ហាញពីសញ្ញានៃរោគពុកធ្មេញ
- អញ្ចាញធ្មេញឡើងក្រហម ហើម និង ហូរឈាមដែលអាចបង្ហាញពីអញ្ចាញមានបញ្ហា
- ដំបៅ ឬ អាប់សែ ក្នុងមាត់
- បើសិនអ្នកសម្គាល់ឃើញថាមានបញ្ហាខាងលើ សូមឆាប់ទៅពិគ្រោះយោបល់ពី ពេទ្យធ្មេញ
*** ឳពុកម្តាយអាចជាគម្រូដ៏ល្អរបស់កូន
នាយកដ្ធានការពាសុខភាព ២០១០
🔊 ចាប់បើកដំណើរការហើយ បន្ទប់ពិគ្រោះជំងឺ និង ព្យាបាលជំងឺ វេជ្ជបណ្ឌិត សំ លីវណ្ណៈ ឯកទេសជំងឺមហារីកនិងគ្រាប់ឈាមកុមារ ទទួលការបណ្តុះបណ្តាលពីមន្ទីពេទ្យកុមារអង្គរ និង សហរដ្ឋអាមេរិច។
👉🏻 ពិនិត្យ ពិគ្រោះ និង ប្រឹក្សាជំងឺកុមារដោយឥតគិតថ្លៃ
សង្ស័យកូនៗ ឬ ក្មេងៗមានបញ្ហាគ្រាប់ឈាម និង មហារីកអាចមកពិគ្រោះយោបល់បាន Free ❤️
📍ទីតាំងៈ ផ្លូូវជាតិ ៦A ជិតរង្វង់មូលស្វាយធំ ខេត្តសៀមរាប
នេះគឺជារូបភាពនៃសួតរបស់ក្មេងតូចម្នាក់ដែលបានស្លាប់ដោយសារការស្ទះដង្ហើម (ស្លាក់គ្រាប់សណ្តែកដី)។ គ្រាប់សណ្តែកដី និងគ្រាប់ធញ្ញជាតិដទៃទៀតមានទំហំប៉ុនផ្លូវដង្ហើម (ទងសួត) របស់ក្មេងដែលមានអាយុចន្លោះ ៤ ទៅ ៥ ឆ្នាំ។ ហានិភ័យនៃការស្លាប់ដោយសារការថប់ដង្ហើមខ្ពស់ណាស់ ប៉ុន្តែយើងអាចជៀសវាងបាន សូមកុំផ្តល់ជូនដល់កុមារតូចៗ ជាពិសេសកុមារមិនទាន់ចេះទំពាដូចជា៖ ផ្លែឈើមានសំបក មានគ្រាប់ គ្រាប់ធញ្ញជាតិ ស្ករគ្រាប់ វត្ថុលេងតូចៗ ដែលក្មេងអាចបៀមក្នុងមាត់បាន និងត្រូវសង្កេតមើលប្រសិនបើឃើញក្មេងយករបស់អ្វីបៀមចូលមាត់ ត្រូវយកចេញភ្លាម ទាំងនេះជាវិធានការល្អបំផុតក្នុងការការពារការស្លាក់ផ្លូវដង្ហើមបាន៕
ទឹកម្ទេសតើ ច្រឡំស្មានឈាម 🥵 🦟 🦟
Yeah, it’s chili sauces 😆
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
ផ្លូវ ៦A ជិតផ្សារស្វាយធំ
Siem Reap