សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង

សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង

១.channel telegram
https://t.me/KampongKhleang
២.វេបសាយ Blogger
https://kampongkhleang.blogspot.com/
៣.

Instagram
https://www.instagram.com/kampong_khleang_tourism?igsh=enRub2FrbW5zM3Bl
លេខផ្ដល់ព័ត៌មាន ( 0965052054 / 0317777040 )

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 07/09/2024

( Homestay MissDary & Restaurant )នៅតំបន់សហគមន៍ទេសចរធម្មជាតិកំពង់ឃ្លាំង ទើបតែធ្វើរួចរាល់ជាស្ថាពរនិងបើកដំណើរការហើយ តោះៗនៅចាំអីទៀតរដូវភ្ជុំខាងមុខនេះបងប្អូនអាចមកស្នាក់នៅតំបន់សហគមន៍មួយនេះបាន..
==================

សៀមរាប៖ លោកអ្នកដែលមានគម្រោងទៅកម្សាន្តនៅភូមិកំពង់ឃ្លាំង ប៉ុន្តែមិនទាន់មានកន្លែងស្នាក់នៅ លោកអ្នកអាចជ្រើសរើសផ្ទះស្នាក់ ចែដារីនេះបាន។ ផ្ទះស្នាក់ចែដារីស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទីធ្លាធំទូលាយ អមដោយធម្មជាតិជុំវិញផ្ទះ និងមានបន្ទប់ស្អាតៗនិងមានច្រើនជម្រើស អនាម័យល្អ ស្នាក់នៅដោយផាសុកភាព និងតម្លៃសមរម្យ។ នៅទីនេះ មានទទួលធ្វើម្ហូបជាច្រើនប្រភេទដែលជាប្រភេទម្ហូបសម្រាប់ភ្ញៀវទេសចរណ៍បរទេស ក្រៅពីនេះក៏មាននៅមុខម្ហូបខ្មែរផងដែរ។ ពិសេសជាងនេះទៅទៀត សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារ ជាមួយនឹងមនុស្សជាទីស្រលាញ់ ឬក៏មិត្តភក្តិរួមការងារ និងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ-ភ្ញៀវជាតិ និងអង្គុយបណ្ដែតអារម្មណ៍ស្រស់ស្រាយហើយនិងប្រាកដជាពេញចិត្តជាមួយនឹងបរិយាកាសនៅទីនេះ។

ក្រៅពីនេះម្ហូបអាហារដ៏សម្បូរបែបនិងក៏មានភេសជ្ជៈពិសេសៗច្រើនមុខ ដូចជាស្រាក្រហម ស្រាក្រឡុក ប៊ីយ៉ែរ និងភេសជ្ជៈជាច្រើនមុខទៀត ទៅតាមតម្រូវការរបស់លោកអ្នក។

បងប្អូនអាចចុចតាម gps ខាងក្រោមនេះបាននិងមកដល់ផ្ទះស្នាក់ចែដារី 👇

https://maps.app.goo.gl/3CvXhRRYd9AkaDJX7

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈfacebook Page: HomeStay MissDary & Restaurant

ទំនាក់ទំនងកក់បន្ទប់៖
☎️ 017519898 (Call or Telegram)
☎️ 0884519898 (Call or Telegram)

06/09/2024
05/09/2024

ការផ្ដល់បទបង្ហាញឬបញ្ហាសំរាមអំពីផលប៉ះពាល់បរិស្ថាននៅក្នុងសហគមន៍របស់យើងសូមស្ដាប់អ្នកគ្រូពន្យល់ឬសិស្សសាលាប្អូនៗរៀនទី១២A ដែលលើកឡើងនិយាយបញ្ហាសំរាមឬប្រឈមមុខបញ្ហាផ្សេងៗក្នុងវីដេអូខាងក្រោមនេះ👇

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 05/09/2024

កំពង់ឃ្លាំង គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង អណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលមានផ្ទះរបស់ប្រជានេសាទសាងសង់លើផ្ទៃបឹងជាច្រើន។ ភូមិធម្មជាតិនេះ ស្ថិតនៅក្នុងភូមិកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ នារដូវវស្សា «កំពង់ឃ្លាំង» នឹងប្រែសម្រស់គួរជាទីចាប់អារម្មណ៍របស់ទេសចរជាតិ និងអន្តរជាតិ ជាពិសេសទេសចរអាចជិះទូកលេងកម្សាន្ត គយគន់សម្រស់ដ៏ឆើតឆាយបែបធម្មជាតិ និងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតលើផ្ទៃទឹកនៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយ។

Channel telegram 👇
https://t.me/KampongKhleang

#កម្ពុជាមាតុភូមិខ្ញុំ #អរគុណសន្តិភាព #កំពង់ឃ្លាំង

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 03/09/2024

បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្តោយប្រមាណ ១១៦គ.ម ទទឹងប្រមាណពី ៣០គម ទៅ ៣៣គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២គ.ម នៅរដូវប្រាំង។ បឹងទន្លេសាប គឺ ជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និង បរិស្ថាន។ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០% ប្រចាំឆ្នាំ។
វិសាលភាពរបស់បឹងទន្លេសាបមានការប្រែប្រួលទៅតាមរដូវកាល។ នៅរដូវប្រាំង ពេលបឹងទន្លេសាប មានផ្ទៃក្រឡាប្រមាណ ២៥០,០០០ហិកតា ជម្រៅពី ១-២ម៉ែត្រ ហើយនៅរដូវវស្សា បឹងមានផ្ទៃក្រឡាប្រមាណ ១,៥០០,០០០ហិកតា ជម្រៅពី ៨-១១ម៉ែត្រ។ ផ្ទៃទឹកបឹងទន្លេសាបនៅរដូវវស្សា បានមកពីទន្លេមេគង្គ ៦២% និង ៣៨% ទៀតបានមកពីបណ្ដាស្ទឹងធំៗដែលនៅជុំវិញចំនួន ១១ ។ បរិមាណទឹកបឹងទន្លេសាបប្រែប្រួល ប្រមាណពី ៤,៥០០លានម៉ែត្រគូប នៅរដូវប្រាំង ទៅ ១៣៥,០០០លានម៉ែត្រគូប នៅរដូវវស្សា។ ផ្ទៃក្រឡាបឹងទន្លេសាបនៅរដូវវស្សាមានទំហំធំជាងរដូវប្រាំងប្រមាណពី ៥-៦ ដង។
លក្ខណៈពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ជេញទឹកទៅឱ្យទន្លេ មេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ត្រធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។ បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដីធំល្វឹងល្វើយ ដែលផ្តល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ ជីវសាស្ត្រចម្រុះក្នុងតំបន់បឹងទន្លេសាបរួមមាន មច្ឆជាតិ ១៧៥ប្រភេទ ក្នុងនោះ ល្មូន ៤២ប្រភេទ បក្សី ២២៥ប្រភេទ ថនិកសត្វ ៤៦ប្រភេទ និងរុក្ខជាតិជាង ២០០ប្រភេទ។ ទោះបីជាបឹងទន្លេសាបជាប់ជាតំបន់សម្បូរផលនេសាទទឹកសាបចំណាត់ថ្នាក់ទី៤លើពិភពលោក និងផលនេសាទច្រើនបំផុតរបស់ប្រទេសកម្ពុជាក៏ដោយ ក៏ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់ទំនាប និងតំបន់លិចទឹកនៃបឹងទន្លេសាប មានជីវភាពរស់នៅពឹងផ្អែកជាចម្បងលើការនេសាទ និងកសិកម្មបន្ទាប់បន្សំ។
បឹងទន្លេសាប ជាតំបន់ដែលផលិតធនធានជលផលលំដាប់កំពូលមួយក្នុងចំណោមតំបន់ផលិតផលផលកំពូលទាំងបួននៅលើពិភពលោក និងរួមចំណែកដល់ការផលិតត្រីទឹកសាបភាគច្រើនរបស់កម្ពុជា។ បច្ចុប្បន្នបឹងទន្លេសាបនិងអាងរបស់វាកំពុងទទួលរងសម្ពាធកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ ការប្រមូលផលនេសាទខុសបច្ចេកទេស និងបញ្ហាប្រឈមមួយចំនួនទៀត ដែលបង្កជាការលំបាកមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅជុំវិញតំបន់បឹងទន្លេសាប។

Tonlesap Lake is the largest freshwater lake in Southeast Asia with a length of 116 km, a width of 30 to 33 km and a coastline of 482 km in the dry season. The Tonlesap Lake is the heart of Cambodia, invaluable in terms of society, economy, culture and environment. The Tonlesap Lake absorbs about 20% of its annual flood from the Mekong River.
The extend of the Tonlesap Lake varies based on the season, the Tonlesap Lake covers an area of about 250,000 hectares with a depth of 1-2 meters, and in the rainy season, the lake covers an area of about 1,500,000 hectares with a depth of 8-11 meters. During rainy season, 62% of the Tonlesap Lake comes from Mekong River and 38% comes from the 11 surrounding major rivers.
The volume of Tonlesap Lake varies from about 4.5 billion cubic meters in the dry season to 135 billion meters in the rainy season. The area of the Tonlesap Lake in the rainy season is 5-6 times larger than in the dry season.
The unique feature of Tonlesap Lake is the absorption of water from Mekong River during rainy season and the release of water back into the Mekong River in the dry season, which has become rare natural hydrological phenomenon. This has created large areas of wetlands and flooded forests, which provide habitat for biodiversity such as fish, birds, reptiles, mammals, and many species of plants. The biodiversity of the Tonlesap Lake area includes 175 species of fish, 42 species of reptiles, 225 species of birds, 46 species of mammals and more than 200 species of plants. Although the Tonlesap Lake is the fourth largest freshwater fishery in the world and the largest fishery in Cambodia, the people living in the lowlands and floodplains of the Tonlesap are dependent mainly on fishing and agriculture.
The Tonlesap Lake is one of the top four fisheries producing areas in the world and contributes to most of Cambodia's freshwater fish production. Currently, the Tonlesap Lake and its basin area under increasing pressure from climate change, unproductive fishing harvests and other challenges that cause some difficulties for the people living around the area.

02/09/2024

សូមបញ្ជាក់ពុកម៉ែបងប្អូនទាំងអស់ថា ផេកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងគឺមានតែមួយគត់ សម្រាប់ផ្ដល់ព័ត៌មានឬផ្សព្វផ្សាយនៅក្នុងតំបន់សហគមន៍មួយនេះតែប៉ុណ្ណោះ។

សូមអរគុណ..! 🌿📣

channel telegram 👇
https://t.me/KampongKhleang

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 31/08/2024

សហគមន៍កំពង់ឃ្លាំងជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាបឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ។

នៅទីនេះ ភ្ញៀវទេសចរអាចមកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

Channel telegram 👉 https://t.me/KampongKhleang

#កំពង់ឃ្លាំង #កម្ពុជាមាតុភូមិខ្ញុំ #អរគុណសន្តិភាព

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 27/08/2024

ដើម្បីនៅក្នុងសហគមន៍យើងស្អាត បរិស្ថានស្អាត លំនៅឋានស្អាត សូមចូលរួមទាំងអស់គ្នាក្នុងការវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកុំបោះចោលតាមទីសាធារណៈ🙏🙏

បរិស្ថានស្អាតជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរ។ យើងគ្រប់គ្នាគួរចូលរួមសម្អាតផ្ទះ ភូមិឃុំស្រុកខេត្តយើង ឱ្យបានស្អាត។🙏🙏

#អរគុណសន្តិភាព #កម្ពុជាមាតុភូមិខ្ញុំ #កំពង់ឃ្លាំង

26/08/2024

ផ្ទះស្នាក់មួយក្នុងឃុំកំពង់ឃ្លាំង ជាមួយនឹងបរិយាកាសល្អសប្បាយរីករាយ ST 63 Home Stay.
ផ្ទះស្នាក់ មានទីតាំងស្ថិតនៅក្នុងឃុំកំពង់ឃ្លាំង ក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង។ នៅទីនេះ មានទទួលធ្វើម្ហូបជាច្រើនប្រភេទដែលជាប្រភេទម្ហូបសម្រាប់ភ្ញៀវទេសចរណ៍បរទេស ក្រៅពីនេះក៏មាននៅមុខម្ហូបខ្មែរផងដែរ។ ពិសេសជាងនេះទៅទៀត សម្រាប់អ្នកដែលចូលចិត្តញ៉ាំអាហារ ជាមួយនឹងមនុស្សជាទីស្រលាញ់ ឬក៏មិត្តភក្តិរួមការងារ និងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ-ភ្ញៀវជាតិ និងអង្គុយបណ្ដែតអារម្មណ៍ស្រស់ស្រាយហើយនិងប្រាកដជាពេញចិត្តជាមួយនឹងបរិយាកាសនៅទីនេះ។

ក្រៅពីនេះម្ហូបអាហារដ៏សម្បូរបែបនៅ ST63 Home Stay ក៏មានភេសជ្ជៈពិសេសៗច្រើនមុខ ដូចជាស្រាក្រហម ស្រាក្រឡុក ប៊ីយ៉ែរ និងភេសជ្ជៈជាច្រើនមុខទៀត ទៅតាមតម្រូវការរបស់លោកអ្នក។

ប្រសិនចូលចិត្ត ញ៉ាំអាហារពេលព្រឹក-ថ្ងៃត្រង់និងល្ងាចនៅកន្លែងដែលមាន បរិយាកាសល្អ ឬសម្រាប់កម្មវិធីពិសេស កុំភ្លេចមកសាកនៅ ST63 Home Stay ណា៎!!!

សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងទៅកាន់
page: ST 63 Home Stay & Tour Kampong Khleang
Telegram: 👇
លេខទូរស័ព្ទ 093241966
______________________________
#អរគុណសន្តិភាព #កំពង់ឃ្លាំង #កម្ពុជាមាតុភូមិខ្ញុំ រដ្ឋបាលស្រុកសូទ្រនិគម រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ក្រសួងព័ត៌មាន - Ministry of Information ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK មន្ទីរព័ត៌មានខេត្តសៀមរាប Chantha Pol Galaxy Navatra

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 25/08/2024

ទិដ្ឋភាពសម្រស់នៅតំបន់សហគមន៍ទេសចរធម្មជាតិកំពង់ឃ្លាំងនាពេលយប់។

Telegram: https://t.me/KampongKhleang

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 24/08/2024

ភូមិកំពង់ឃ្លាំង | Kompong khleang Village

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ឃ្លាំង ដែលមាន១០ភូមិ រួមមាន៖ ភូមិព្រែកស្រមោច ភូមិស្ពានវែង ភូមិតាអូរស ភូមិផ្សារឃ្លាំង ភូមិចំការយួន ភូមិតាច្រនៀង ភូមិអូរតាពុត ភូមិជ័យជេត ភូមិមុខវត្ត និងភូមិរទាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប និងមានចំងាយប្រមាណ ៥៥គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ។

Telegram:👇
https://t.me/KampongKhleang

#អរគុណសន្តិភាព #កម្ពុជាមាតុភូមិខ្ញុំ #កំពង់ឃ្លាំង រដ្ឋបាលស្រុកសូទ្រនិគម ក្រសួងព័ត៌មាន - Ministry of Information មន្ទីរព័ត៌មានខេត្តសៀមរាប ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration ST 63 Home Stay & Tour Kampong Khleang fans

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 22/08/2024

ទិដ្ឋភាពភ្ញៀវទេសចរណ៍ញាំអាហារពេលថ្ងៃនៅ homestay ត្រង់ចំណុច ភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

Photos from នាំផ្លូវ-Lead The Way's post 19/08/2024
Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 18/08/2024

🚣តោះៗអ្នកសៀមរាបនិងអ្នកមកពីខេត្តផ្សេងៗ!! ទៅលេងនៅកំពង់ឃ្លាំងនៅក្នុងថ្ងៃភ្ជុំធំ នៅថ្ងៃទី ០១ដល់០៣ ខែតុលា ខាងមុខនេះហ្ហី??
🤩កំពង់ឃ្លាំងទទួលភ្ញៀវទៅលេងនិងជិះទូករាប់ពាន់នាក់រាល់ឆ្នាំក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
🚣តោះបបួលមិត្តភ័ក្ដិ បងប្អូនទៅលេងទាំងអស់គ្នាក្នុងឪកាសបុណ្យភ្ជុំបិណ្ឌនេះ😍👩‍👩‍👧ធានាថាសប្បាយតែម្ដងបាទ។

👉ជិះទូកកម្សាន្តនិងគប់ទឹកលេង
👉ញុំាអាហារនៅលើទូកមើលភូមិណ្ដែតទឹក
👉ទស្សនានិងជិះទូកក្នុងភូមិនៅក្នុងសហគមន៍
👉ដំណើរទស្សនានិងថតរូបនៅលើវត្តកណ្ដាលឃុំកំពង់ឃ្លាំង
👉មេីលថ្ងៃលិចនៅក្នុងបឹងទន្លេសាប ដែលជាបឹងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

#តោះ mention មិត្តភ័ក្ដិដែលអ្នកចង់ទៅជាមួយ😍

#កម្ពុជាមាតុភូមិខ្ញុំ #កម្ពុជា #អរគុណសន្តិភាព #កំពង់ឃ្លាំង

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 17/08/2024

ផ្ទះស្នាក់ប្រជាពលរដ្ឋស្នាក់នៅបែបធម្មជាតិនិងមានផាសុខភាពល្អនិងមានអនាម័យខ្ពស់នៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង។

Warmly welcome to Kampong Khleang Homestay!

អាចទំនាក់ទំនងតាមរយៈលេខទូរសព្ទម្ចាស់ផ្ទះផ្ទាល់ : 092265568
https://t.me/KampongKhleang

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 16/08/2024

ផ្ទះស្នាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់អេកូទេសចរសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង។

ST 63 Home Stay & Tour Kampong Khleang គឺជាផ្ទះស្នាក់ស្អាតដែលមានផាសុខភាពល្អនិងតុបតែងបែបផ្ទះបុរាណ និងបែបប្រណិត ធំទូលាយ អមជាមួយនឹងទេសភាពនៅក្នុងភូមិនិងអង្គុយមើលផ្ទះប្រជាពលរដ្ឋខ្ពស់ៗ ដែលមិនអាចប្រៀបផ្ទឹមបាន ដែលមានទីតាំងនៅខេត្តសៀមរាប ស្រុកសូទ្រនិគម ឃុំកំពង់ឃ្លាំង។😘😊

ស្នាក់នៅឬញ៉ាំអាហារ បើនិយាយពីតម្លៃក៏សមរម្យ និងដើម្បីសម្រាកលំហែកាយ ស្វែងយល់ពីប្រជាពលរដ្ឋនៅទីនោះ ជាមួយនិង ST 63 Home Stay & Tour Kampong Khleang.

ព័ត៌មានលម្អិតសូមទាក់ទងទៅផ្ទាល់👇

ST 63 Home Stay & Tour Kampong Khleang

Telegram : 093241966
https://t.me/KampongKhleang

Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 15/08/2024

#កំពង់ឃ្លាំង តែងតែមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាច្រើនមកជិះទូកទៅទស្សនាកំសាន្តនៅបឹងទន្លេសាប ដើម្បីមើលទិដ្ឋភាពថ្ងៃលិចដែលស្រស់ស្អាតនៅទីកន្លែងនោះ។

📸 Chamnan Kour

https://t.me/KampongKhleang

#អរគុណសន្តិភាព #កម្ពុជា #កម្ពុជាមាតុភូមិខ្ញុំ

Photos from THEA's post 15/08/2024
Photos from សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង's post 10/08/2024

ទិដ្ឋភាពនៅពេលព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤.

Channel telegram : https://t.me/KampongKhleang

09/08/2024

រថយន្តស៊េរីទំនើបៗ ជាច្រើនគ្រឿង នឹងប្រមូលផ្ដុំគ្នាក្នុងមហាព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia នៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងនៅពេលខាងមុខនេះឆាប់ៗ

Want your organization to be the top-listed Non Profit Organization in Siem Reap?
Click here to claim your Sponsored Listing.

Videos (show all)

ផ្ទះស្នាក់មួយក្នុងឃុំកំពង់ឃ្លាំង ជាមួយនឹងបរិយាកាសល្អសប្បាយរីករាយ ST 63 Home Stay....ផ្ទះស្នាក់ មានទីតាំងស្ថិតនៅក្នុងឃុំក...
🏞️ជ្រុងមួយនៃ ខេត្តសៀមរាប🏞️     🌳សហគមន៍ធម្មជាតិ🌳          🫧ឃុំកំពង់ឃ្លាំង 🌊🫧          🐠  នៃបឹងទន្លេសាប 🐠 🚣ទៅដល់ ដឹងតែស្រស...
សហគមន៍កំពង់ឃ្លាំងជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាបឹងទន្លេសាប អាហារធម្មជា...
អបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៩ និង ០៩នាទីព្រឹក#cambodia2024 #សមតេចត...
នៅថ្ងៃទី៣១ ខែ០៧ ឆ្នាំ២០២៤លោកឧកញ៉ា ខេមរៈសិរីមន្ត តារាចម្រៀងដ៏ល្បីឈ្មោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកចូលទស្សនាកំ...
សហគមន៍ទេសចរធម្មជាតិកំពង់ឃ្លាំងនិងបន្តផ្សព្វផ្សាយជំរុញបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ឃ្លាំង និងព្យាយាមសម្អាតសម្រាមនៅតាម...
«កំពង់ឃ្លាំង» គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង អណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលមានផ្ទះរបស់ប្រជានេសាទសាងសង់លើផ្ទៃបឹងជ...
មកខេត្តសៀមរាបក្រៅពីប្រាសាទ តើគួរទៅទស្សនាកន្លែងណាទៀត?...កំពង់ឃ្លាំងមានទីតាំងស្ថិតនៅភាគខាងជើងនៃបឹងទន្លេសាប ដែលមានចំងាយប្រហ...
នៅថ្ងៃទី ០២ ខែ ០៧ ឆ្នាំ ២០២៤ 💙🌿សហគមន៍ដឹកភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិកំពង់ឃ្លាំង ជូនដំណឹង ដល់ភ្ញៀវទេសចរណ៌ជាតិ នឹង អន្តរជា...
តើអ្នកចង់ឃើញទេសភាពដ៏ស្រស់ស្អាតនៅលើផ្ទៃជលសារ រួមជាមួយនឹងបែបបទនៃការរស់នៅរបស់ប្រជាជន ក្នុងតំបន់ភូមិបណ្ដែតទឹកដែររឺទេ?...បងប្...
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង ជាកន្លែងមួយសំបូរទៅដោយភ្ញៀវទេសចរតែងតែមកទស្សនាកំសាន្តនៅក្នុងតំបន់សហគមន៍កំពង់ឃ្លាំង ហើយសូម...
សៀមរាបក្រៅពីប្រាសាទបឹងមេលា (សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង)👉សូមណែនាំតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ដ៏ស្រ...

Telephone

Address

443G+GJC, Kampong Khleang
Siem Reap
443G+GJC
Other Community Organizations in Siem Reap (show all)
PEPY Empowering Youth PEPY Empowering Youth
Komai Road, Building C47, C49. , Borey Proem Prey Trapang Ses Village, Kok Chock Commune
Siem Reap

PEPY Empowering Youth is a Cambodia-based education and youth-leadership non-profit organization (LNGO).

OSMOSE OSMOSE
Sala Kamroeuk; Siem Reap;
Siem Reap, 93-118

Prek Toal Core Area, Tonle Sap Lake. Integrating people and conservation: Osmose is a non-profit org

Feminine Hygiene Kits-ក្រណាត់អនាម័យស្ត្រី Feminine Hygiene Kits-ក្រណាត់អនាម័យស្ត្រី
Siem Reap

Founded by Project G Partnership with Project G To serve safe, beautiful, washable and long lasting m

RA RA Myoura RA RA Myoura
6A
Siem Reap

Emotional and Funny Videos

Sophea shop Sophea shop
Vithei Charles De Gaulle Khum Svay Dang K*m Siem Reap
Siem Reap, 17259

healthy and beauty products

អង្គការគម្រោងអភិវឌ្ឍន៍សហគមន៍ Community Development Project Organization អង្គការគម្រោងអភិវឌ្ឍន៍សហគមន៍ Community Development Project Organization
Siem Reap, 17605

Community Development Project Organization is non-governmental, non-profit, non-partisan, non-religi

Pall Rathana Pall Rathana
Siem Reap
Siem Reap

company

Giffarine By Vanneth Giffarine By Vanneth
Siem Reap

ស្ត្រីគ្រប់រូបមានឱកាស បង្កើតប្រាក់ចំណូលបានច្រើន បំផុតជាមួយ Giffarine �តោះនៅចាំអីទៀត�

Lee Lee online shop Lee Lee online shop
Siem Reap, 1710

ហាងលក់សំលៀកបំពាក់​នារីគ្រប់វ័យ​ ហៃ​សុម៉ាលី​ ហ្វេសស្សិនហ្សប​ Phone number : 017 632563

មេភូមិ_ពង្រ មេភូមិ_ពង្រ
Pongro, Nokor Pheas
Siem Reap, 17555

សូមជួយ​ like ផេករបស់ មេភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប

JWOC Student Projects JWOC Student Projects
Siem Reap
Siem Reap, 171002

អានី សាច់អាំងទឹកកាពិ ផ្លូវ60  Siem Reap អានី សាច់អាំងទឹកកាពិ ផ្លូវ60 Siem Reap
Road 60
Siem Reap, 171201

មួយឈុត=(២៤០០០៛)