PEPY Empowering Youth

PEPY Empowering Youth is a Cambodia-based education and youth-leadership non-profit organization (LNGO).

Timeline photos 08/01/2024

(English below) សូមអបអរសាទរចំពោះ លោកស្រី សៀន កន្និដ្ឋា ប្រធានហិរញ្ញវត្ថុអង្គការផេពភី!
យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាស និងអបអរសាទរនូវសមិទ្ធិផលដ៏ប្រសលើររបស់ លោកស្រី សៀន កន្និដ្ឋា ជាប្រធានផ្នែកហិរញ្ញវត្ថុរបស់យើង។ លោកស្រី បានប្រឡងជាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ ជំនាន់ទី១៥ពីសាលាជាតិពន្ធដារ នៅរាជធានីភ្នំពេញដោយជោគជ័យ!
ការប្តេជ្ញាចិត្តរបស់ លោកស្រី កន្និដ្ឋា ក្នុងការអភិវឌ្ឍន៍ជំនាញពិតជាគួរឱ្យកោតសរសើរ ហើយការប្តេជ្ញាចិត្តរបស់លោកស្រី ទើបលោកស្រីបានទទួលនូវសមិទ្ធផលដ៏ប្រសើរនេះ។
សូមចូលរួមជាមួយយើង ក្នុងការអបអរសាទរលោកស្រី សៀន កន្និដ្ឋា នៅលើដំណាក់កាលដ៏សំខាន់នេះ!
----------------------------------------
Congratulations to Mrs. Konnitha Sien, Our Finance Manager!

We are pleased to announce and celebrate the incredible achievement of our Finance Manager, Mrs. Konnitha Sien. She has successfully passed her exam on Tax Vocational Training of the 15th generation from the National Tax School in Phnom Penh!

Mrs. Konnitha's dedication to professional development is commendable, and her commitment to excellence shines through in this accomplishment.

Join us in congratulating Mrs. Konnitha Sien on this significant milestone!

Timeline photos 01/01/2024

English below) សួស្តីឆ្នាំថ្មី២០២៤ ទៅកាន់សហគមន៍ផេពភីដ៏អស្ចារ្យរបស់យើង!
យើងសូមសម្តែងនូវការអរគុណចំពោះអ្នកទាំងអស់គ្នា ដែលបានចូលរួមជាផ្នែកមួយរបស់ផេពភី។ ការគាំទ្រ ការលះបង់ និងចំណង់ ចំណូល ចិត្តរបស់លោកអ្នក បានធ្វើឱ្យមានផលជះវិជ្ជមានជាច្រើន ដល់ជីវិតរបស់យុវជនកម្ពុជា និងសហគមន៍ដែលយើងបានទៅដល់។
🎆 សូមឱ្យឆ្នាំ២០២៤ នាំមកនូវភាពសប្បាយរីករាយ ជោគជ័យ និងគ្រប់ការបំពេញការងារផ្សេងៗ។ សូមឱ្យឆ្នាំថ្មីក្លាយជាឆ្នាំ នៃការរីក ចម្រើន ការអាណិតអាសូរ និងឱកាសថ្មីៗជាច្រើន។ 🚀
យើងសូមជូនពរឱ្យលោកអ្នកមានសុភមង្គល និងវិបុលភាពក្នុងឆ្នាំថ្មី!
------------------------
Happy New Year 2024 to Our Amazing PEPY Community! 🎊✨✨

We want to express our gratitude to everyone participating in the PEPY journey. Your support, dedication, and passion have profoundly impacted the lives of Cambodian youth and the communities we serve.

🎆 May 2024 bring you joy, success, and fulfillment. May it be a year of growth, compassion, and endless possibilities. 🚀

We wish you a happy and prosperous New Year!

29/12/2023

(English below) យើងសូមជូនពរអ្នកនាង សំណាង ជាមន្ត្រីទំនាក់ទំនង ឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការសម្រាប់ដំណើរការងារថ្មីរបស់នាង។
បន្ទាប់ពីការលះបង់ និងការរួមចំណែកក្នុងការងារជាមន្ដ្រីទំនាក់ទំនងរយៈពេលពីរឆ្នាំ អ្នកនាង សំណាងបានសម្រេចចិត្តបោះជំហានបន្ទាប់ក្នុងដំណើរអាជីពរបស់នាង ហើយយើងសូមអបអរសាទរចំពោះសមិទ្ធផលដែលនាងបានធ្វើមកលើក្រុមរបស់យើង។
អ្នកនាង សំណាងបាននៅពីក្រោយផ្នែកទំនាក់ទំនងរបស់យើង ដោយនាំមកនូវភាពរីករាយ ជំនាញ និងទស្សនវិស័យពិសេសមួយចំពោះរាល់គម្រោង ពោលគឺចំណង់ចំណូលចិត្តរបស់នាងសម្រាប់ការផ្សព្វផ្សាយព័ត៌មានជូនដល់សហគមន៍ផេពភី និងការប្តេជ្ញាចិត្តចំពោះបេសកកម្មរបស់យើង។
នៅពេលដែលនាងចាប់ផ្តើមជំពូកថ្មីក្នុងអាជីពរបស់នាង យើងចង់បង្ហាញពីការដឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់យើងចំពោះ ភាពច្នៃប្រឌិត និងការលះបង់ដែលនាងចំពោះផេពភី។
--------------------------
We wish our Communications Officer, Mrs. Somnang, all the best for her new journey.
After two incredible years of dedication and contributions, Somnang has decided to take the next step on her professional journey, and we want to celebrate the impact she has made on our team.
Somnang has been behind our communications efforts, bringing enthusiasm, skill, and a unique perspective to every project—her passion for storytelling to share with PEPY community and commitment to our mission.

As she embarks on a new chapter in her career, we want to express our deepest gratitude for the energy, creativity, and dedication she brought to the PEPY team. As she embarks on a new chapter in her career, we want to express our deepest gratitude for the energy, creativity, and dedication she brought to the PEPY team.

Timeline photos 27/12/2023

(English below) សូមអបអរសាទរ លោក ចាន់ណា ត្រូវបានជ្រើសរើសសម្រាប់កម្មវិធី YSEALI Professional Fellows Program ដែលជាកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ ឧបត្ថម្ភដោយសហរដ្ឋអាមេរិក!
យើងមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនលោកអ្នកឱ្យបានជ្រាបថា លោក ចាន់ណា ប្រធានគ្រប់គ្រងកម្មវិធីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផេពភី បានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី YSEALI Professional Fellows Program! សមិទ្ធិផលនេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពជាអ្នកដឹកនាំ ការលះបង់ និងការប្តេជ្ញាចិត្តរបស់ ចាន់ណា ក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈ។
ចាន់ណា នឹងចូលរួមកម្មវិធីផ្លាស់ប្តូររយៈពេល ៥សប្តាហ៍ទៅកាន់សហរដ្ឋអាមេរិកក្នុងខែមេសា ដល់ខែឧសភា ឆ្នាំ២០២៤ សម្រាប់កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ក្រោមប្រធានបទ ការចូលរួមរបស់ប្រជាពលរដ្ឋ។
កម្មវិធី YSEALI Professional Fellows ផ្តល់ឱកាសដ៏អស្ចារ្យសម្រាប់ការដឹកនាំ និងការអភិវឌ្ឍន៍ជំនាញ ហើយយើងជឿជាក់ថា ចាន់ណា នឹងនាំមកនូវចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃដែលនឹងបង្កើនកម្មវិធីរបស់យើងបន្ថែមទៀត។
សូមចូលរួមជាមួយយើង ក្នុងការអបអរសាទរ ចាន់ណា ចំពោះភាពជោគជ័យដ៏អស្ចារ្យនេះ! យើងសង្ឃឹមថា នឹងឃើញផលជះវិជ្ជមានដែលគាត់នឹងបន្តធ្វើនៅក្នុងអង្គការរបស់យើង និងសហគមន៍ទូទៅ។
--------------------------------------------------------------------------------

Congratulations, Channa, on his selection for the YSEALI Professional Fellows Program, exchange program sponsored by the U.S!

We are pleased to announce that Channa, our PEPY Learning Center Program Manager, has been selected to participate in the YSEALI Professional Fellows Program! This incredible achievement is a testament to Channa's leadership, dedication, and commitment to professional development.
Channa will join the 5-week exchange program trip to the U.S. in April-May 2024 for the exchange program in civic engagement.
The YSEALI Professional Fellows Program provides a unique opportunity for leadership and professional development, and we are confident that Channa will bring back invaluable insights and experiences that will further enhance our programs.
Join us in congratulating Channa on this remarkable achievement! We look forward to seeing the positive impact he will continue to make within our organization and the broader community.

Photos from PEPY Empowering Youth's post 25/12/2023

(English below) ក្រុមការងារគម្រោងគ្រប់គ្រងក្ដីប្រាថ្នា បានរៀបចំវគ្គបណ្តុះបណ្តាលអ្នកបណ្តុះបណ្តាល (TOT) និងការប្រជុំប្រចាំត្រីមាសនៅឯសណ្ឋាគារThe Sanctuary Residence។
ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២៣ អ្នកចូលរួមសរុបចំនួន៣៧រូប បានចូលរួមក្នុងការបណ្តុះបណ្តាល នឹងបានចូលរួមកិច្ចប្រជុំត្រីមាសផងដែរ ក្នុងនោះរួមមានលោកគ្រូ អ្នកគ្រូសរុបចំនួន១៧រូប នាយក និងនាយិកាសាលាចំនូន១២រូប វាគ្មិនកិត្តិយសចំនួន២រូប ព្រមទាំងឯកឧត្ដម ពឹង គិមឆេន អនុរដ្ឋលេខាធិការមកពីក្រសួងអប់រំ យុវជន និងកីឡា និងបុគ្គលិកផេពភីចំនួន៥រូបផងដែរ។

វគ្គបណ្តុះបណ្តាល មានគោលបំណងធ្វើឱ្យលោកគ្រូ អ្នកគ្រូ និងនាយក នាយិកាតាមសាលានីយមួយៗ បានយល់ពីថ្នាក់គ្រប់គ្រងក្ដីប្រាថ្នា និងទម្រង់នៃការបង្រៀន និងជំនាញសម្រាប់លោកគ្រូអ្នកគ្រូថ្នាក់គ្រប់គ្រងក្ដីប្រាថ្នា។ លើសពីនេះទៅទៀត យើងក៏បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី១ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធផល និងផែនការប្រចាំត្រីមាសបន្ទាប់ផងដែរ។
ក្រៅពីនោះ អ្នករាល់គ្នាបានចូលរួមវគ្គបណ្តុះបណ្តាល Do No Harm ដែលធ្វើឡើងដោយក្រុមការងារគណៈកម្មការសហប្រតិបត្តិការដើម្បីកម្ពុជាហៅកាត់ថា CCC មកពីរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ។
លោកគ្រូ អ្នកគ្រូ និងនាយក នាយិកាសាលាបានបញ្ចេញមតិជាវិជ្ជមានជាច្រើន លើការប្រជុំមួយនេះ និងប្តេជ្ញាធ្វើឱ្យគម្រោងគ្រប់គ្រងក្តីប្រាថ្នាប្រព្រឹត្តទៅបានល្អក្នុងឆ្នាំថ្មីនេះ។
-----------------------------------------
Dream Project Team conducted Training of Trainers (TOT) Training and quarterly Meetings at Sanctuary Residence.

From 18th-20th December 2023, thirty-seven participants joined the training, and the meeting included 17 teachers, 12 principals, two trainers, Mr. Peong Kimchhen from the Ministry of Education Youth and Sport, and five PEPY staff.

The training aims to get Dream Class teachers and principals to understand the Dream Class facilitating style and skills for teachers. Moreover, we also conduct the Quarterly I meeting to update about the achievement and next quarterly plan.

Besides that, everyone participated in the Do No Harm training from Phnom Penh's Cooperation Committee for Cambodia (CCC) team on December 20.

Teachers and the principal expressed positive opinions on the meeting and committed to making the Dream Management Project go well this new year.

Photos from PEPY Empowering Youth's post 25/12/2023

ដាក់ពាក្យឱ្យបានមុនម៉ោង៥ល្ងាចក្នុងថ្ងៃនេះ! ជូនពរសំណាងល្អ🥳🥳

Photos from PEPY Empowering Youth's post 25/12/2023

នៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះ! តើលោកអ្នកបានដាក់ពាក្យហើយឬនូវ? 🥳🥳🥳🥳🥳🥳

Timeline photos 22/12/2023

(English below) សូមអបអរសាទរដល់អ្នកនាង ធី សុភ័ត្រ្តា អតីតគណនេយ្យករជាន់ខ្ពស់របស់ផេពភី ក្នុងថ្ងៃបញ្ចប់ការសិក្សារបស់នាង!
ថ្ងៃទី១៧ ខែធ្នូ ជាថ្ងៃពិសេសរបស់ សុភ័ក្ត្រា ដែលជាថ្ងៃបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យបៀលប្រាយ!🎓💼
សុភ័ក្ត្រាជាសក្ខីភាពបញ្ជាក់ពីអំណាចនៃការតាំងចិត្តនិងភាពធន់ក្នុងការសិក្សារៀនសូត្រ។ នៅពេលដែលនាងឈានជើងចូលទៅក្នុងវិស័យនៃការអប់រំថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នាងមិនត្រឹមតែសម្រេចបាននូវការរីកចម្រើនផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងបានបំបែកឧបសគ្គសម្រាប់ស្ត្រីដែលប្រាថ្នាចង់បានការលើកកម្ពស់ក្នុងការសិក្សា និងលើសពីការសិក្សា។
----------------------------------
Congratulations, Thy Sokpheaktra, former PEPY Senior Accounting, on her graduation day!
December 17 was Sokpheaktra's special day, her graduation day for a master’s degree in business administration management from Build Bright University! 🎓💼
Sokpheaktra's journey is a testament to the power of determination and resilience. As she steps into the realm of master's education, she not only achieves personal growth but also breaks barriers for women aspiring to reach new heights in academia and beyond.

Photos from PEPY Empowering Youth's post 20/12/2023

English below) យើងសូមស្វាគមន៍សិស្សអាហារូបករណ៍ថ្មីរបស់យើងទាំង២៨រូប មកកាន់ផេពភី!
ក្រុមការងារអាហារូបករណ៍ផេពភី ពិតជារីករាយណាស់ក្នុងការរៀបចំថ្ងៃជួបជុំដំបូង ដើម្បីទទួលស្វាគមន៍សិស្សអាហារូបករណ៍ថ្មីចំនួន២៨រូប សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤! ការរៀបចំព្រឹត្តិការណ៍ណែនាំនេះជួយឱ្យសិស្សអាហារូបករណ៍របស់យើងបានស្គាល់គ្នាទៅវិញទៅមក និងបានស្គាល់ក្រុមការងារកាន់តែច្បាស់ និងត្រៀមខ្លួនសម្រាប់ជីវិតថ្មីនៅក្នុងទីក្រុងសៀមរាប។ យុវជនរបស់យើងទទួលបានឱកាសក្នុងការរស់នៅក្នុងផ្ទះរួមគ្នានៅក្រុងសៀមរាបដោយបែងចែក ផ្ទះស្រី និងផ្ទះប្រុសដាច់ដោយឡែក។
បន្ទាប់មក ពួកយើងបាននាំសិស្សអាហារូករណ៍របស់យើងទៅកាន់មជ្ឈមណ្ឌលកសាងសមត្ថភាពចំបក់ហោះស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីចូលរួមក្នុងសកម្មភាពកសាងក្រុមដ៏រីករាយ ដើម្បីកសាងទំនុកចិត្ត លើកទឹកចិត្តខ្លួនឯង ការផ្សារភ្ជាប់ ហើយយុវជនរបស់យើងពិតជារីករាយនឹងសកម្មភាពទាំងអស់ និងបានរៀនសូត្រពីគ្នាទៅវិញទៅមកជាច្រើន។
យើងរីករាយដែលឆ្នាំថ្មីនេះ ពួកយើងមានឱកាសនាំសិស្សអាហារូបករណ៍របស់យើងមកលេងកម្សាន្ដជាថ្មីម្តងទៀតនៅមជ្ឈមណ្ឌលកសាងសមត្ថភាពចំបក់ហោះ ហើយយើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារមជ្ឈមណ្ឌលកសាងសមត្ថភាពចំបក់ហោះដែលបានផ្តល់នូវសេវាកម្មដ៏ស្រស់ស្អាតដើម្បីជួយដល់យុវជនកម្ពុជា។
------------------------------------------
We welcome our new intake of 28 scholars to PEPY!
The PEPY Scholarship team was so happy to conduct the Integration Day to welcome our 28 new scholars for the academic year of 2023-2024! This orientation event helps scholars get to know each other and the PEPY team and prepare for life in Siem Reap City. Students got the chance to settle into their shared housing divided into two houses, a boy house, and a girl house in Siem Reap.
Then, We brought them to Jombok Hoas Adventure Learning Center in Preah Vihea Province to participate in many fun team-building activities to build the students' confidence, self-motivation, connection, and mentality; the students enjoyed all activities and learned.
We are happy that this new year, we have a chance to bring students to Jombok Hoas again, and we also want to give a massive thanks to the Jombok Hoas Team for providing a beautiful service to help Cambodian youth.

Timeline photos 18/12/2023

(English below) យើងមានសេចក្តីសោមនស្សរីករាយក្នុងការជម្រាបជូនលោកអ្នកឱ្យបានជ្រាបថា ផេពភីសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកស្ម័គ្រចិត្តថ្មីចំនួន ៣រូប ដែលបានចូលរួមជាមួយយើង ដើម្បីគាំទ្រកម្មវិធីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរយៈពេលប្រាំមួយខែ ចាប់ពី ខែធ្នូឆ្នាំ២០២៣ នេះតទៅ។
កញ្ញា សាវិច ស្រីវ៉ន– អ្នកស្ម័គ្រចិត្តគម្រោងកសាងសមត្ថភាពយុវជន
កញ្ញា ស្រីវ៉ន មានចំណង់ចំណូលចិត្ត ក្នុងការផ្តល់សិទ្ធិអំណាចដល់យុវជន ស្របតាមបេសកកម្មរបស់ផេពភី។ យើងទន្ទឹងរង់ចាំធ្វើការរួមគ្នាដើម្បីបង្កើតឱកាសដ៏មានអត្ថន័យសម្រាប់អ្នកសិក្សាវ័យក្មេងរបស់យើង។
កញ្ញា រី ស្រីឡី - អ្នកស្ម័គ្រចិត្តគម្រោងភាសាអង់គ្លេស
កញ្ញា រី ស្រីឡី មានចំណង់ចំណូលចិត្ត ចំពោះការបង្រៀនភាសាអង់គ្លេស និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានដល់សហគមន៍។ យើងមានចិត្តរំភើបរីករាយណាស់ដែល ដែលមាននាងចូលរួមក្នុងការជួយពង្រឹងគម្រោងភាសាអង់គ្លេស។
លោក ប្រុសតុលា - អ្នកស្ម័គ្រចិត្តគម្រោងព័ត៌មានវិទ្យា និងសារគមនាគមន៍
លោកតុលា មានចំណង់ចំណូលចិត្តខាងបច្ចេកវិទ្យា និងការច្នៃប្រឌិត។ យើងសប្បាយចិត្តដែលមានតុលាក្នុងការជួយគាំទ្រដល់កម្មវិធីគម្រោងព័ត៌មានវិទ្យា និងសារគមនាគមន៍។
សូមចូលរួមជាមួយយើងក្នុងការស្វាគមន៍ ប្អូនស្រី រី ស្រីឡី ប្អូនស្រីសាវិច ស្រីវ៉ន និងប្អូនប្រុស ប្រុសតុលា មកកាន់ផេពភី។
-----------------------------------
We are pleased to announce and warmly welcome three individuals who have joined us as volunteers to support the Learning Center Program for the next six months, starting from December 2023.
Savich Sreyvorn – Youth Empowerment Project Volunteer
Sreyvorn's dedication to youth empowerment aligns perfectly with our mission. We look forward to working together to create meaningful opportunities for our young learners.
Ry Sreyley - English Project Volunteer
Sreyley brings her passion for English and a commitment to making a positive impact on our community. We're excited to have her in our English projects.
Bross Tola - ICT Project Volunteer
Tola's enthusiasm for technology. We are pleased to have him to support the ICT project.
Please join us in welcoming Ry Sreyley, Savich Sreyvorn, and Bross Tola to the PEPY.

Photos from PEPY Empowering Youth's post 18/12/2023

(English below) 📢ដំណឹងល្អ! 📢
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលផេពភី បានពន្យារពេលនៃការដាក់ពាក្យចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា២០២៤! ឥឡូវនេះ ប្អូនៗមានពេលអាចដាក់ពាក្យបានរហូតដល់ថ្ងៃទី២៥ ខែធ្នូ។
🗓️កាលបរិច្ឆេទឈប់ទទួលពាក្យ៖ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ វេលា ម៉ោង ៥ល្ងាច
✨ទីតាំង៖ បុរីប្រិមប្រិយ៍ ផ្ទះលេខ C៤៧ & C៤៩ ផ្លូវកូមៃ
🔗 សូមទាញពាក្យចុះឈ្មោះចូលរៀនតាមតំណភ្ជាប់នេះ៖ buff.ly/3QboPIs
សូមចាំថា ប្អូនៗត្រូវតែត្រៀមខ្លួនដើម្បីប្តេជ្ញាចិត្តសិក្សាពេញម៉ោងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនៅខេត្តសៀមរាប ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រយៈពេលមួយឆ្នាំ។
🎓ថ្នាក់រៀនចាប់ផ្តើមនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ដាក់ពាក្យឥឡូវនេះ ហើយវិនិយោគលើអនាគតរបស់ប្អូនៗ!
--------------------------------------
📢Great News! 📢
PEPY's Learning Center is extending the application deadline for the 2024 Academic year! You now have until December 25 to apply.
🗓️ New Deadline: December 25, 2023 at 5 pm
✨Location: Borey Prem Prey, No. C47&C49, Ko Mai Road
🔗 Application Form: buff.ly/3QboPIs
Remember, you must be ready to commit to full-time studies at the Learning Center in Siem Reap from Monday to Friday for one year.
🎓Classes commence on January 2, 2024. Apply now and invest in your future! https://drive.google.com/.../1bnT4W4dx.../view...

Photos from PEPY Empowering Youth's post 17/12/2023

(English below) 📢📢📢យើងកំពុងជ្រើសរើសមន្ដ្រីទំនាក់ទំនងនៅផេពភី។
🔗ដើម្បីស្វែងយល់បន្ថែមអំពីការងារសូមចុចតំណភ្ជាប់ https://buff.ly/3RJZh7f.
📩ដើម្បីដាក់ពាក្យ៖ សូមផ្ញើប្រវត្តិរូបសង្ខេប និង Cover Letter មកកាន់ [email protected]
🗓️កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែធ្នូ
------------------------------------------------------------------

📢📢📢We are hiring a Communications Officer at PEPY.
🔗To learn more about the job, please click https://buff.ly/3RJZh7f.
📩How to apply: Send resume and cover letter to [email protected]
🗓️Deadline: December 28

16/12/2023

Dine at New Leaf, you support youth in education.

As we approach the end of 2023 we just wanted to remind you of some of the dishes that our guests love. Our excellent fish & chips costs just $6 and there are a whole bunch of exciting sides that you choose from to 'pimp your plate'...

Photos from PEPY Empowering Youth's post 15/12/2023

(English below) គម្រោងកសាងសមត្ថភាពយុវជនរបស់ផេពភីបានសង្ខេបពីគម្រោងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣។
ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ក្រុមយុវជនទាំង១០ បានសម្រេចបាននូវលទ្ធផលជាច្រើនសម្រាប់ការអនុវត្តន៍គម្រោងនៅសាលាគោលដៅដែលស្ថិតក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ដែលគម្រោងនេះផងដែរមានឈ្មោះថា «គម្រោងការចូលរួមរបស់ប្រជាពលរដ្ឋ»។
ក្រុមយុវជនបានកំណត់តំបន់គោលដៅគម្រោងរបស់ពួកគេ និងអ្វីដែលពួកគេគ្រោងនឹងធ្វើ ដើម្បីបំពេញតម្រូវការ តាមរយៈការអនុវត្តន៍សកម្មភាពបីទៅបួនសកម្មភាព ដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍តាមសាលា តាមសេចក្តីលម្អិតដូចខាងក្រោម៖
- បានជួសជុលបណ្ណាល័យថ្មីចំនួន៣ សម្រាប់សាលារៀនជនបទចំនួន៣។
- រៀបចំយុទ្ធនាការប្រមូលសំរាម។
- ការរៀបចំព្រឹត្តិការណ៍ចែករំលែកបទពិសោធន៍ និងចំណេះដឹង ដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សា។
- គម្រោងរបស់យុវជនក្នុងគម្រោងការចូលរួមរបស់ពលរដ្ឋនៅឆ្នាំ២០២៣ បានផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង១២១០ នាក់នៅក្នុងសាលារៀនចំនួន៧ នៅខេត្តសៀមរាប។
គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងសហគមន៍តាមរយៈការបង្កើនការយល់ដឹង និងការលើកទឹកចិត្ត បង្កើតស្មារតីទទួលខុសត្រូវរបស់ពលរដ្ឋ និងទទួលស្គាល់តួនាទី និងកាតព្វកិច្ចរបស់ពួកគេជាសមាជិកក្នុងសកម្មរបស់សហគមន៍របស់ពួកគេ។
តាមរយៈគម្រោងចូលរួមរបស់ពលរដ្ឋ យុវជនបានអភិវឌ្ឍន៍ជំនាញទំនាក់ទំនង និងការលើកទឹកចិត្តខ្លាំងជាងមុន។ ពួកគេរៀនដើម្បីបង្ហាញគំនិតរបស់ពួកគេឱ្យមានប្រសិទ្ធភាព ការសម្តែងការព្រួយបារម្ភរបស់ពួកគេ និងចូលរួមក្នុងកិច្ចសន្ទនាបែបស្ថាបនា។
----------------------------------------------------
The PEPY Youth Empowerment Project Summarized Civic Engagement Project in 2023.
From September to November, the ten youth groups accomplished a Project Implementation at the target school in Kralanh and Srei Snam District Called “the Civic Engagement Project.”
The youth group has identified their project target areas and what they are planning to conduct to fulfill the needs through implementing between three to four activities to address the issue in the community of the school in the following details:
- Renovated three new libraries for three rural schools.
- Organizing a Waste Collection Campaign
- Organizing Sharing Events to reduce the drop-out rate.
- The Youth Civic Engagement Project in 2023 has benefited 1210+ people in seven schools in Siem Reap.

The project gave a lot of benefits to people in the community by increasing awareness and motivation, developing a sense of civic responsibility, and recognizing their role and duty as active members of their community.

Through civic engagement projects, youth develop stronger communication and advocacy skills. They learn to express their ideas effectively, articulate their concerns, and engage in constructive dialogue.

Photos from PEPY Empowering Youth's post 13/12/2023

(English below) ក្រុមការងារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផេពភីបានរៀបចំកិច្ចប្រជុំសម្រាប់ត្រីមាសទីមួយនៃឆ្នាំសិក្សា ២០២៣-២០២៤។
កិច្ចប្រជុំបានផ្តោតលើគម្រោងចំនួនបីរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលមានដូចជា គម្រោងភាសាអង់គ្លេស គម្រោងព័ត៌មានវិទ្យា និងសារគមនាគមន៍ និងគម្រោងកសាងសមត្ថភាពយុវជន ដើម្បីអនុវត្តសកម្មភាពឬបង្កើតគំនិតផ្តួចផ្តើមថ្មីសម្រាប់កម្មវិធីសិក្សាថ្មី។ ក្រុមការងារមជ្ឈមណ្ឌលបណ្ដុះបណ្ដាល បានប្រមូលការឆ្លើយតបពីការស្នើសុំមតិយោបល់ពីសំណាក់យុវជន និងអតីតយុវជនមជ្ឈមណ្ឌលបណ្ដុះបណ្ដាល ដើម្បីពង្រឹងនិងកែលម្អគំនិតផ្តួចផ្តើមនេះ ឆ្លើយតបតាមការស្នើសុំរបស់យុវជនយើង។
ក្រុមការងារបានពិភាក្សា និងកែលម្អកម្មវិធីសិក្សា ដោយផ្អែកលើមតិយោបល់របស់សិស្ស។ លើសពីនេះ ក្រុមការងារបានតាមដានសកម្មភាពនានា ដោយទន្ទឹងរង់ចាំស្វាគមន៍សិស្សមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសម្រាប់ឆ្នាំសិក្សាថ្មី។
------------------------------
The PEPY's Learning Center team held a meeting for the first quarter of the 2023-2024 academic year.
The meeting focused on three projects of the Learning Center, English Project, ICT Project, and Youth Empowerment Project to implement activities or create new initiatives for the course syllabus. The Learning Center team collected survey feedback from alumni and current students to enhance and improve the initiatives, learning valuable insights from the students' feedback.
The team discussed and improved the course syllabus based on students' comments. Furthermore, the team followed up on activities, looking forward to welcoming new students for the year.

Photos from PEPY Empowering Youth's post 11/12/2023

(English below) ព្រឹត្តិការណ៍ប្រចាំឆ្នាំការប្រគំតន្ដ្រី និងការតាំងពិព័រណ៍រឿងរ៉ាវរបស់យើងរបស់អង្គការផេពភីបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ! ✨🎸✨
យើងសូមអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអ្នកទាំងអស់គ្នា ដែលបានធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តិទៅបាន! សូមអរគុណដល់អ្នកចូលរួមទាំងអស់ អ្នកសម្តែង អ្នកស្ម័គ្រចិត្ត និងលោកអភិបាលខេត្តសៀមរាបដ៏ខ្ពង់ខ្ពស់។
🎨📸🖌️🎤 ការតាំងពិព័រណ៍សិល្បៈ និងការប្រគំតន្ត្រីនេះ បង្ហាញពីសិល្បករខ្មែរ ដែលស្នាដៃសិល្បៈ របស់ពួកគាត់ ផ្តោតលើស្នាដៃសិល្បៈដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវរបស់ពួកគេក្នុងការជម្នះស្ថានភាពលំបាកក្នុងកម្រិតជាបុគ្គល។ អ្នកសិល្បៈដែលមានវត្តមាន រួមមាន ជាងគំនូរ ក្នុងស្រុក អ្នកថតរូប អ្នកតែងកំណាព្យ អ្នកចម្រៀង និង អ្នកសម្តែងលើឆា ជាមួយនឹងទេពកោសល្យដ៏ប៉ិនប្រសព្វរបស់ពួកគេ។
វត្តមាន និងការគាំទ្ររបស់លោកអ្នកបានធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែពិសេស។ សូមអរគុណចំពោះការរួមចំណែកដល់ភាពរស់រវើកនៃសហគមន៍សិល្បៈក្នុងស្រុករបស់យើង។
សូមអរគុណដល់មូលនិធិ SE Asia Foundation អង្គការ Writing Through ស្ទូឌីយោ 60 Road Studios ភោនីយដ្ឋាន JOMNO - Modern Khmer Cuisine ភោនីយដ្ឋាន New Leaf ភោនីយដ្ឋាន Spoons Café, និង ភោនីយដ្ឋានអាហារបួស Banllé និងភោនីយដ្ដាន Mama Shop ដែលបានផ្តល់បណ្ណអាហារ និងការឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ របស់
យើង។ យើងក៏សូមថ្លែងអំណរគុណដល់សួនសូកូឡា សម្រាប់ការផ្ដល់ទីតាំងរៀបចំព្រឹត្តិការណ៍ដោយឥតគិតថ្លៃ។

-------------------------------------

PEPY's Annual Our Story Concert and Exhibition Event was a resounding success! ✨🎸✨

We're overflowing with gratitude for everyone who made it possible! Thanks to all the participants, performers, volunteers, and the Siem Reap honorable governor.

🎨📸🖌️🎤 The art exhibition and concert were a celebration of Cambodian artists, showcasing their powerful stories of resiliency and self-expression. Local painters, photographers, poets, musicians, and stage performers graced us with their incredible talents.

Your presence and support made this event truly special. Thank you for contributing to the vibrancy of our local arts community.
Thanks to SE Asia Foundation, Writing Through, 60 Road Studios JOMNO - Modern Khmer Cuisine New Leaf Spoons Café and Restaurant Banllé vegetarian restaurant , Mama Shop for providing food and lunch vouchers and sponsorships for our event. We also thank the Chocolate Garden for free space to host this event.

Asia Foundation

09/12/2023

Thank you for supporting our event 🙏🎉🎈🎈

05/12/2023

🎵🎸ជួបជាមួយលោក សួយ ជាសិស្សអាហារូបករណ៍ផេពភីចែករំលែកពីការថតរូប ហើយគាត់និងចូលរួមក្នុងកម្មវិធីរឿងរ៉ាវរបស់យើង នៅថ្ងៃសៅរ៍ទី៩ ខែធ្នូ ចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង១០យប់ នៅសួនសូកូឡា🥰🥰

05/12/2023

កុំភ្លេចគាំទ្រសិល្បករខ្មែរ ក្នុងកម្មវិធីរឿងរ៉ាវរប​ស់យើងនៅថ្ងៃសៅរ៍ទី៩ ខែធ្នូ ចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង១០យប់។

Photos from PEPY Empowering Youth's post 04/12/2023

(English below) ក្រុមការងារគម្រោងគ្រប់គ្រងក្តីប្រាថ្នារបស់ផេពភី មានសេចក្តីសោមនស្សរីករាយក្នុងការត្រលប់ទៅសហគមន៍គោលដៅ ដើម្បីចាប់ផ្តើមដំណើរការជ្រើសរើសសិស្សានុសិស្សសម្រាប់ថ្នាក់គ្រប់គ្រងក្ដីប្រាថ្នានៃឆ្នាំសិក្សា ២០២៣-២០២៤!
នៅចុងខែវិច្ឆិកា ក្រុមការងារ បានសហការជាមួយវិទ្យាល័យគោលដៅដើម្បីផ្សព្វផ្សាយការចុះឈ្មោះសិស្សចូលរៀននៅតាមសាលាគោលដៅផ្សេងៗដល់សិស្សថ្នាក់ទី១០ ហើយយើងក៏បានចែករំលែកតំណភ្ជាប់ទៅកម្មវិធីចុះឈ្មោះជាមួយសិស្សថ្នាក់ទី១១ និង១២ផងដែរ។
វិទ្យាល័យគោលដៅទាំង១២ ត្រូវបានផ្ដល់ជូនពាក្យចុះឈ្មោះចូលរៀននៅវិទ្យាល័យក្រឡាញ់ វិទ្យាល័យ សែន សុខ វិទ្យាល័យវ៉ារិន ហើយវិទ្យាល័យគោលដៅថ្មីមានដូចជា វិទ្យាល័យស្រែខ្វាវ វិទ្យាល័យគោកដូ វិទ្យាល័យរើល វិទ្យាល័យស្រីវិបុលកេរ្តិ៍ វិទ្យាល័យពង្រលើ វិទ្យាល័យស្នាតេជោ៣១៧ស្ពានត្នោត វិទ្យាល័យព្រះធាតុ និងវិទ្យាល័យបន្ទាយស្រី ដល់សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងវគ្គតម្រង់ទិសនេះ។
យើងខ្ញុំសូមថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងសាលា លោកនាយក អ្នកស្រីនាយិកា និងលោកគ្រូអ្នកគ្រូសម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អរបស់ពួកគេក្នុងការចូលរួមផ្សព្វផ្សាយ និងផ្តល់ព័ត៌មានដល់យុវជននៅតាមជនបទតាមដែលអាចធ្វើទៅបាន។ យើងទន្ទឹងរង់ចាំការបើកឆ្នាំសិក្សាថ្មីសម្រាប់ថ្នាក់គ្រប់គ្រងក្តីប្រាថ្នា ជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅឆ្នាំសិក្សា ២០២៣-២០២៤!
----------------------------------------------------------------------------------

PEPY’s Dream Management Project Team is delighted to be back in the target community to start the recruitment process for the 2023–2024 dream students.

At the end of November, the project team collaborated with the school to promote the enrollment of students in various target schools to Grade 10, and we also shared the link to enrollment applications with Grade 11 and 12 students at our partner schools.

The twelve target high school lists were provided at Kralanh High School, Sen Sok High School, Varin High School, and new target high schools are Srekhvav High School, Kouk Doung High School, Reul High School, Sreivibolke High School, Pong Leu High School, Sna Techo 317 High School, Spean Tnot High School, Preah Theat High School, and Banteay Srei High School to students who were interested in participating in this orientation session.

We want to thank the school management, principals, and teachers for their excellent cooperation in disseminating and providing information to young people in rural areas as much as possible. We look forward to opening a new school year for Dream Management classes with students and teachers in 2023-2024!

Timeline photos 02/12/2023

(English below) អបអរសាទរពិធីប្រគល់ជ័យលាភីសិស្សអាហារូបករណ៍ផេពភី!
ក្រុមការងារគម្រោងអាហារូបករណ៍នឹងរៀបចំការជួបជុំអាណាព្យាបាលសិស្សអាហារូបករណ៍ និងប្រគល់អាហារូបករណ៍ ជូនដល់សិស្សនៅ តាមតំបន់គោលដៅ មានដូចជា៖ វិទ្យាល័យក្រឡាញ់ និង វិទ្យាល័យ សែន សុខ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៣ វិទ្យាល័យ វ៉ារិន នៅថ្ងៃទី៥ខែធ្នូ ឆ្នាំ២០២៣ និងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ យើងនឹងប្រកាសពីការផ្តល់អាហារូបករណ៍នៅ សម្រាប់ជ័យលាភីសិស្សមកពីខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង។
សូមអបអរសាទរដល់អ្នកទទួលបានអាហារូបករណ៍ និងសូមបន្តតាមដានដើម្បីដឹងថា តើនរណានឹងទទួលបានអាហារូបករណ៍ពីផេពភី?
--------------------------------------------------------------

PEPY Scholarship Award Winners Announcement!
The Scholarship Project team will organize a Parents' Meeting and Handle the Scholarship to students at our target areas at Kralanh High School and Sen Sok High School on December 4 and Varin High School on December 5.
On December 6, we will announce the scholarship award at Kompong Pongthom and Kompong Chhnang.
Congratulations to the winners; stay tuned to see who will get the scholarship award from PEPY.

Timeline photos 01/12/2023

(English below) សូមអបអរសាទរដល់មន្រ្តីគណនេយ្យ និងរដ្ឋបាលរបស់យើង គឺអ្នកនាងចាន់ សុលីន ក្នុងពិធីមង្គលរបស់នាង!
កាលពីថ្ងៃអាទិត្យ ទី២៦ អ្នកនាង សុលីនបានចាប់ផ្តើមដំណើរជីវិតគូដ៏ស្រស់ស្អាតនិងពោពេញដោយភាពសប្បាយរីករាយក្នុងអាពាហ៍ពិពាហ៍ជាមួយ លោក ភាច សុផាន ជាស្វាមី។ សូមឱ្យចំណងមិត្ដភាពរបស់អ្នកទាំងពីរពេញដោយសេចក្ដីស្រឡាញ់ ភាពសប្បាយរីករាយ និង មានពេលវេលារួមគ្នាឱ្យបានច្រើន។
------------------------------
Congratulations to our Accounting and Administration Officer, Solin Chan, on her marriage!
On Sunday, November 26, Solin embarks on a beautiful journey of marital bliss with Mr. Pheach Sophan! 💑💍 May your union be filled with love, joy, and countless shared moments.

Photos from PEPY Empowering Youth's post 30/11/2023

(English below) ក្រុមការងារគម្រោងអាហារូបករណ៍របស់ផេពភី និងសិស្សអាហារូបករណ៍ឆ្នាំ២០២២ ថ្មីៗនេះបានប្រារព្ធ «ពិធីជួបជុំអាណាព្យាបាលសិស្សលើកទី២» នៅសាលសន្និសីទនៃសាកលវិទ្យាល័យ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ។
ព្រឹត្តិការណ៍នេះមានអ្នកចូលរួមសរុបចំនួន៨៨នាក់ ដោយបានបង្ហាញពីសមិទ្ធិផលផ្នែកអប់រំរបស់សិស្សអាហារូបករណ៍របស់យើង រួមមាន ការចែករំលែកបទពិសោធន៍ និងសកម្មភាពផ្សេងៗរបស់ពួកគេ។ ក្នុងនោះដែរយុវជនរបស់យើងបានសម្ដែងរបាំកែន សូត្រកំណាព្យ និងការសូមអភ័យទោសដោយក្ដីគោរពទៅកាន់ឳពុកម្ដាយរបស់ពួកគាត់។
អាណាព្យាលបាលចំនួនពីររូបបានចែករំលែកនូវសេចក្ដីក្តីរីករាយ និងមោទកភាពចំពោះការរីកចម្រើននៃចំណេះដឹង និងជំហរដ៏រឹងមាំរបស់កូនរបស់ពួកគាត់ ហើយក៏បានអរគុណផេពភីចំពោះការផ្ដល់អាហារូបករណ៍នេះដល់កូនរបស់ពួកគាត់។ ព្រឹត្តិការណ៍នេះបានបង្ហាញពីមោទកភាពរបស់ឪពុកម្តាយចំពោះសមិទ្ធផលរបស់កូនប្រុសស្រីរបស់ពួកគាត់ និងការពេញចិត្តរបស់ផេពភីចំពោះភាពរីកចម្រើនរបស់សិស្សអាហារូបករណ៍ទាំងអស់។

---------------------------------------------------------

PEPY's Scholarship Project team and the 2022 scholars recently held "The Second Parents Meeting" at the University of South-East Asia conference hall.
The event, attended by 88 participants, showcased the scholars' educational achievements, including a presentation of their experiences and various activities. Parents were treated to the traditional Robam Ken dance and poems, and the scholars expressed heartfelt apologies.
Two parents shared their joy and pride at their children's progress in knowledge and attitude, thanking PEPY for the scholarships. The event highlighted the parents' pride in their children's achievements and PEPY's satisfaction with the students' significant improvements.

28/11/2023

(English below) យើងខ្ញុំសូមជូនពរដល់អ្នកនាង ធី សុភ័ត្ត្រា ជាគណនេយ្យករជាន់ខ្ពស់របស់យើង ឱ្យជួបតែប្រទះតែសំណាងល្អក្នុងដំណើរថ្មីរបស់នាង!
យើងសូមលាទៅកាន់អ្នកនាង សុភ័ត្ដ្រា ដែលជាផ្នែកមួយនៃគ្រួសារផេពភីដែលបានបម្រើការងារនៅទីនេះអស់រយៈពេល៦ឆ្នាំ។ 🌈
អ្នកនាងសុភ័ត្ត្រាបានធ្វើការលះបង់ និងមិនរាថយចំពោះការងារ ការខិតខំប្រឹងប្រែងទាំងនោះមានផលជះវិជ្ជមានជាច្រើនចំពោះផេពភី។ ក្នុងនាមជាគណនេយ្យករជាន់ខ្ពស់ អ្នកនាងបានចូលរួមចំណែកដល់ភាពជោគជ័យរបស់អង្គការ និងតាមរយៈការឧស្សាហ៍ព្យាយាម និងជំនាញរបស់អ្នកនាងបានធ្វើឱ្យមានផលជះវិជ្ជមានដល់ជីវិតមនុស្សជាច្រើន។
ក្នុងនាមក្រុមគ្រួសារផេពភីទាំងមូល យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរ ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីអនាគតរបស់ប្អូនក្នុងនាមជា Finance Coordinator and Office Administrator-Cambodia នៅអង្គការសម្រេចសុបិនកុមារកម្ពុជា។
សូមឱ្យដំណើរការងារថ្មីរបស់ប្អូន ពោរពេញដោយភាពជោគជ័យ និងភាពរីករាយ។
----------------------------------------------
We wish our Senior Accountant, Sokpheaktra Thy, all the best for her new journey! 👋🌟
We bid farewell to our esteemed colleague, Sokpheaktra, who has been an integral part of the PEPY family for six incredible years. 🌈
Sopheaktra's journey with PEPY has been one of unwavering dedication, hard work, and positive impact. As a Senior Accountant, she contributed to the organization's success and touched the lives of many with your diligence and expertise.
On behalf of the entire PEPY family, we extend our heartfelt thanks and best wishes for your future endeavors as Finance Coordinator and Office Administrator-Cambodia at Child’s Dream Cambodia. May your journey be filled with continued success, and joy.

Timeline photos 27/11/2023

(English below) រីករាយពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ!
ការចេញផ្សាយខ្លឹមសារអត្ថបទរបស់យើងប្រចាំខែនេះគឺជាការណែនាំដ៏គួរឱ្យចាប់អារម្មណ៍មួយអំពីការត្រៀមខ្លួនចូលរួមក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងវប្បធម៌ដ៏សម្បូរបែបនេះទាំងអស់គ្នា។
សូមឈ្វេងយល់ពីសារៈសំខាន់នៃការប្រណាំងទូក ភាពទាក់ទាញ ការអណ្តែតប្រទីប និងបរិយាកាសដ៏រស់រវើកដែលគ្របដណ្តប់ពេញផ្ទៃប្រទេសក្នុងអំឡុងពេលរៀបចំពិធីបុណ្យដ៏សំបូរបែបនេះ។
📖សូមអានខ្លឹមសារអត្ថបទបន្ថែមនៅទីនេះ៖https://buff.ly/47oAcUE

យើងសូមជូនពរឱ្យលោកអ្នករីករាយក្នុងពិធីបុណ្យអុំទូក!

--------------------------------------------------------

Happy Water Festival!

Our latest blog post of the month is a captivating guide on immersing yourself in the festivities and embracing the rich culture together.

Discover the significance of boat races, the enchanting, illuminated floats, and the lively atmosphere that blankets the country during this time.

📖 Read more about it here: https://buff.ly/47oAcUE

We wish you a happy Water Festival!

Want your organization to be the top-listed Non Profit Organization in Siem Reap?
Click here to claim your Sponsored Listing.

Videos (show all)

Somnang .mp4
Thank you for supporting our event 🙏🎉🎈🎈
(English below) យើងខ្ញុំសូមជូនពរដល់អ្នកនាង ធី សុភ័ត្ត្រា ជាគណនេយ្យករជាន់ខ្ពស់របស់យើង ឱ្យជួបតែប្រទះតែសំណាងល្អក្នុងដំណើរថ្...
Kim Ann last day
Sreypov last day video (1).mp4
Sreypov last day video.mp4
វីដេអូបុណ្យភ្ជុំបិណ្ឌ.mp4
Online Sharing Session of PEPY Learning Center Recruitment Process
Instagram Posts Designing.mp4
Happy International Literacy Day
Last day of charity buzz .mp4
International Day of Charity

Telephone

Address


Komai Road, Building C47, C49. , Borey Proem Prey Trapang Ses Village, Kok Chock Commune
Siem Reap

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Other Siem Reap non profit organizations (show all)
The Lake Clinic Cambodia The Lake Clinic Cambodia
Paradise Street
Siem Reap, 171201

The Lake Clinic is a non-profit organisation dedicated to bringing basic health care to a severely is

Soid organisation Soid organisation
Road 30
Siem Reap

SOID is a small NGO which supports children in Siem Reap, Cambodia, so they can go to school.

Giant Puppet Project, Siem Reap Giant Puppet Project, Siem Reap
Siem Reap
Siem Reap

A Cambodian childrens community arts project providing a creative platform for disadvantaged children to foster and promote expression and self confidence through art.

SPOONS Cambodia Organization SPOONS Cambodia Organization
0142, Group 5, Pave Road Wat Damnak Village, Salakomreouk Commune, Siem Reap District
Siem Reap, 17254

Training underprivileged young adults to be future hospitality leaders of Cambodia since 2009. More details about us and our works can be found on our website https://www.spoonsca...

Devata.org Devata.org
Siem Reap

From the 9th-12th centuries, the Khmer civilization of Cambodia glorified women in their largest temples. Today called "devata" or "apsara," this page is devoted to understanding a...

Chres Village School and Orphanage Chres Village School and Orphanage
Chres Village, Kandek Commune, Bakong District
Siem Reap

Chres Village School and Orphange is a non-profit, non-government organisation. Our aim is to help alleviate the poverty and struggles that the children living in Siem Reap and the...

SeeBeyondBorders SeeBeyondBorders
Street 30 Meter, Teaksen Tbong Village, Sangkat Kork Chork
Siem Reap, 171203

Creating lasting change for children in Cambodia through access to quality teaching and learning.

Life and Hope Association (LHA) Life and Hope Association (LHA)
#211
Siem Reap, 855

LHA is a non-profitable, non-governmental and non-political organization. It was established in 2005

Water for Cambodia Water for Cambodia
Water For
Siem Reap, 170252

"Clean water, a human right not a luxury"

Journeys Within Our Community អង្គការសហគមន៍យើង Journeys Within Our Community អង្គការសហគមន៍យើង
Cambodia-Korea Friendship Road, Krous Village
Siem Reap

Young people aged 15-30 make up 30% of Cambodia’s population, but many still lack the skills needed to be successful. We believe that by partnering with youth and investing in the...