Khmer Rice

អង្ករខ្មែរ ធម្មជាតិសុទ្ធ100% ដឹកជញ្ជូនដល់ផ្ទះឥតគិតថ្លៃ ធានាថាឆ្ងាញ់ និងមានគ្រប់តំរូវការ

29/01/2018

ជនបរទេស ជាពិសេសចិន ក្លាយជាបញ្ហាក្នុងការដណ្តើមទីផ្សារខ្នាតតូចនៅខេត្តព្រះសីហនុ

business-cambodia.com ខណៈខេត្តព្រះសីហនុក្លាយជាតំបន់ពាណិជ្ជកម្មនិងតំបន់វិនិយោគដ៏ធំមួយក្នុងចំណោមខេត្តផ្សេងៗ ខេត្តនេះក៏បានក្ល.....

21/01/2018

Pejman Ghadimi ៖ ពីក្មេងដើរសុំការងារធ្វើសូម្បីលាងបន្គន់ ក្លាយជាសេដ្ឋីវ័យក្មេងត្រឹមអាយុ ២៥ ឆ្នាំ

business-cambodia.com Pejman Ghadimi ជនជាតិអ៊ីរ៉ង់ ជាស្ថាបនិក Secret Entourage គាត់បានប្តូរទៅរស់នៅសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៩៧ ជាកូនកំព្រាឪពុក ម្តាយគ...

19/01/2018

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

ការផ្តល់សេវា តាមប្រព័ន្ធគ្រប់គ្រង Online ជាសកម្មភាពយុទ្ធសាស្ត្រអាទិភាពមួយ របស់អគ្គនាយកដ្ឋានកសិកម្ម ដើម្បីធានាបានភាពឆាប់រហ័ស ងាយស្រួល និងមិនអាចក្លែងបន្លំបាន។

នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីប្រព័ន្ធគ្រប់គ្រងការអនុវត្តកសិកម្មល្អតាមប្រព័ន្ធ QR Code ។ កិច្ចប្រជុំមានចូលរួមពីមន្ត្រីជំនាញការិយាល័យលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ដើម្បីស្តាប់បទបង្ហាញ របស់លោក ហ៊ាន សេរីវុធ ជាអនុប្រធានការិយល័យភូតគាមអនាម័យ ដែលមានជំនាញកសិកម្មផង និងព័តមានវិទ្យាផង ហើយលោកបានរៀបចំបង្កើតប្រព័ន្ធ QR Code សម្រាប់គ្រប់គ្រងប្រព័ន្ធអនុវត្ថកសិកម្មល្អ ។ កិច្ចប្រជុំក្រោមការដឹកនាំដោយលោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានទួលបន្ទុក និងមានមន្ត្រីសរុបចំនួន១១នាក់ ក្នុងនោះស្ត្រីមានចំនួន៣នាក់។ខ្លឹមសារសំខាន់នៃកិច្ចប្រជុំបានពិភាក្សា លើការគ្រប់គ្រងនៃការប្រើប្រាស់ព័តមាននិងការតាមដានប្រវត្តិ និងកំណត់អត្តសញ្ញាណផលិតផលកសិកម្មដែលលក់នៅទីផ្សារមានប្រើប្រាស់ QR Code ហើយវាក៏ជាយន្តការក្នុងការត្រួតពិនិត្យ និងតាមដានកសិដ្ឋានដែលយល់ព្រមអនុវត្តកសិកម្មល្អ។

19/01/2018

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

សូមរួមគ្នាការពារផលិតកម្មកសិកម្មកម្ពុជា និងទីផ្សារកសិផល និងផលិតផលដទៃទៀតរបស់កម្ពុជា ដោយថែរក្សាកម្ពុជាជាប្រទេសដែលគ្មានខ្មូតកាប្រា (Khapra Beetle Free Country) ។ សូមរាយការណ៍ និងភ្ជាប់ដោយសំណាក មកអគ្គនាយកដ្ឋានកសិកម្ម ជាបន្ទាន់ ក្នុងករណីបានឃើញ ខ្មូតនេះ។

19/01/2018

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

អគ្គនាយកដ្ឋានកសិកម្ម ជំរុញផ្សព្វផ្សាយ អនុវត្តបច្ចេកទេសកសិកម្មអភិរក្ស ដែលជាបច្ចេកទេសដ៏សមស្របសម្រាប់ការប្រើប្រាស់ធនធានដី ប្រកបដោយនិរន្តភាព និងឆ្លើយតបការអនុវត្តកសិកម្មធន់នឹងបម្រែបម្រួលអាកាសធាតុ ។

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោក ប៉ិច សុវណ្ណូ អគ្គនាយករង និងថ្នាក់ដឹកនាំនាយកដ្ឋានជំនាញ បានដឹកនាំរៀបចំទស្សនៈកិច្ចចំការបង្ហាញពីកសិកម្មអភិរក្សនៅមជ្ឍមណ្ឌលសេវាកម្មកសិកម្មអភិរក្ស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ដោយបានសហការណ៍ជាមួយមជ្ឈមណ្ឌលនិរន្តរភាពប្រពលវប្បកម្មកសិកម្ម និងអាហាររូបត្ថម្ភ។ ក្នុងពិធីនោះក៏មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមសរុបចំនួន ៧៥ នាក់មកពី ១៥ ប្រទេស។ ទស្សនៈកិច្ចសិក្សានេះត្រូវបានរៀបចំឡើងនៅស្ថានីយ៍ស្រាវជ្រាវកសិកម្មអភិរក្សបុសខ្នុរ ជាស្ថានីយ៍ស្រាវជ្រាវលើបច្ចេកទេសកសិកម្មអភិរក្សដែលមានវ័យចំណាស់ជាងគេក្នុងតំបន់អាស៊ីអគ្នេយ៍ក្នុងគោលបំណងបង្ហាញពី (1) គោលការណ៍ បច្ចេកទេស (2) ប្រពន្ធ័ដាំដុះ (3) ការធ្វើពិពិធកម្មដំណាំ និង (4) គ្រឿងយន្តកសិកម្មសំរាប់ប្រើប្រាស់ក្នុងដំណើរការដាំដុះដំណាំតាមបច្ចេកទេសកសិកម្មអភិរក្ស។

បន្ថែមពីនេះ សំភារៈបរិក្ខាចំបាច់នានាដែលត្រូវបានបំពាក់នៅក្នុងអគាររដ្ឋបាល អគារបណ្តុះបណ្តាល ឃ្លាំងស្តុកគ្រាប់ពូជ និងអគារអាហារដ្ឋានដែលអគ្គនាយកដ្ឋានកសិកម្មបានផ្តល់អោយមជ្ឈមណ្ឌលកាលពីដើមឆ្នាំ ២០១៧ ក៏ត្រូវបានបង្ហាញក្នុងអំឡុងពេលទស្សនៈកិច្ចដែរ។

ដោយមើលឃើញពីសារប្រយោជន៍របស់បច្ចេកទេសកសិកម្មអភិរក្ស និងសមទ្ធិផលនានារបស់មជ្ឈមណ្ឌល តំណាងថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានកសិកម្ម បានពិភាក្សាក្រៅផ្លូវការណ៍ជាមួយដៃគូរអភិវឌ្ឍន៍មួយចំនួនដូចជា AFD CIRAD និង USAID ពីលទ្ធភាពក្នុងការផ្តល់នូវការគាំទ្របន្ថែម ក៏ដូចជាការប្រែក្លាយមជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្សទៅជាមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មអភិរក្សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាពេលអនាគត។

19/01/2018

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រុញរក្សាប្រពៃណីបុណ្យដារលាន ក៏ដូចជាពិធីរំលឹកគុណព្រះធរណី ព្រះគង្គារ ព្រះភិរុណ ព្រះពាយ ដែលបានផ្តល់ភាពអំណោយផល ដល់ផលិតកម្មកសិកម្ម និងជាការបន់ស្រន់សូមអោយលក្ខខ័ណអំណោយផលទាំងនោះ កាន់តែល្អប្រសើនៅរដូវដាំដុះខាងមុខ។

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំប្រារព្ធពិធីបុណ្យដារលាន នៅភូមិពោធិអង្ក្រង ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិសាត់។ ពិធីនេះបានប្រារពឡើង ដោយផ្លាស់បន្តពីខេត្តមួយទៅខេត្តមួយ ដោយនឹងបន្តទៅខេត្តស្វាយរៀង នៅឆ្នាំ២០១៩។

ជាពិធីបុណ្យដែលទាក់ទងទៅនឹងជំនឿសាសនាដែល ប្រជាពលរដ្ឋភាគច្រើនជាកសិករ តែង​តែប្រកាន់ខ្ជាប់នូវប្រពៃណីនេះ ហើយបាន នាំគ្នាប្រារព្ធពិធីបុណ្យផ្សេងៗតាមរដូវកាល ជំនឿ និងធនធាន។ ប្រជាកសិករខ្មែរយើង ក្រោយពី​បញ្ចប់​ការច្រូតស្រូវនិងបោកបែនរួចរាល់ជា​ស្ថាពរ​ហើយ​នោះ ចាស់ទុំក្នុងភូមិ​តែង​​តែជជែក​ពិគ្រោះ​យោបល់​គ្នា ដើម្បីលៃ​លក​​​ពេលវេលា​សមស្របណាមួយអាចធ្វើបុណ្យទានផ្សេងៗ ក្នុង​នេះ​ក៏មានការរៀបចំពិធីបុណ្យ ដារ​លានផងដែរ។ ជារួមប្រពៃណី​បុណ្យដារលាននេះ ត្រូវបាន​ប្រារព្ធឡើង​ក្នុង​គោល​បំណងរក្សានូវអត្ដ​សញ្ញាណ​​​ព្រលឹងជាតិខ្មែរឱ្យបាន​គង់​វង្ស ក៏ដូចជាការបង្ក​ឱកាសដល់កសិករ​ឱ្យមាន​ការ​ជួបជុំញាតិមិត្ដជិតឆ្ងាយ ពង្រីកនូវចំណងសាមគ្គីភាព មិត្តភាព ដើម្បីចូល​រួម​ផ្លាស់​ប្ដូរយោបល់គ្នា​លើ​​​​ការងារ​បង្ក​-បង្កើនផល​ឆ្នាំកន្លងមក និងជាពិសេសដើម្បីចូលរួមកម្សាន្ដ សប្បាយបន្ទាប់ពីការ​ចំណាយ​អស់​នូវ​កម្លាំង​​កាយ កម្លាំង​ចិត្ដ​គ្រប់បែបយ៉ាងក្រោមកម្ដៅព្រះអាទិត្យ និងភ្លៀងផ្គរយ៉ាងប្ដូរផ្ដាច់អស់រយៈពេល​មួយ​​​រដូវនៃ​​​​​​ការងារ​បង្ក​បង្កើន​​ផល​របស់ខ្លួនកន្លងមក។

19/01/2018

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

របាយការណ៍ល្បឿនការងារបង្កបង្កើនផលកសិកម្មរដូវប្រាំង និងការងារប្រមូលផលស្រូវរដូវវស្សា ឆ្នាំ២០១៧។

គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ការងារបង្កបង្កើនផលស្រូវ​រដូវប្រាំងអនុវត្តបាន​ ៤៥១.៧៧១ ហិកតា ដំណាំសាក​វប្បកម្ម​អនុវត្តបាន ៦១.៤១២ ហិកតា និងដំណាំឧស្សាហកម្មអនុវត្តបាន ១១.៤៥៦ ហិកតា។

ដោយឡែក​ ការងារ​ប្រមូល​ផល​ស្រូវរដូវវស្សាសម្រេច​បាន ២.៦២៨.៦២៩ ហិកតា ហើយ​ទទួល​បានទិន្នផលមធ្យម
៣,០៥៨ តោន/ហិកតា។

លោកអ្នកអាចទាញយកឯកសារតាមតំណភ្ជាប់ខាងក្រោមនេះ៖
https://drive.google.com/open?id=10BxbUrzY1N0tbhCj8UtB4IHNt2ZSWTdZ

17/01/2018

Amru Rice Cambodia Co., Ltd

ផ្សព្វផ្សាយ បម្រាមការប្រើថ្នាំដែលមានសារធាតុសកម្ម ទ្រីស៊ីក្លាសូល លើវាលស្រែកិច្ចសន្យាកសិកម្ម ។
—-
Agronomist are Inspecting on the Tricyclazole onSRP Rice contract farming field after awareness raising.

17/01/2018

Amru Rice Cambodia Co., Ltd

Prevention and awareness on Tricylclazole on Amru Rice contract farming.

17/01/2018

Amru Rice Cambodia Co., Ltd

ផលិតផលបន្ទះគុយទាវស្ងួតកម្ពុជា ( Cambodian Rice Paper ) ដែលទទួលបានការទទួលស្គាល់គុណភាពជាអន្តរជាតិ បានទទួលការគាំទ្រខ្លាំងនៅសហគមន៍អុឺរ៉ុប យើងនឹងបង្កើនសង្វាក់ផលិតកម្មបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាលើកស្ទួយការប្រើប្រាស់វត្ថុធាតុដើមអង្ករខ្មែរ អោយបានកាន់តែច្រើនផ្លូវ ដើម្បីបង្កើតជាផលិតផលដែលប្រកបដោយសុខភាព នឹងបង្កើតការងារដល់យុវជនជំនានក្រោយៗ៕ 🌾
Cambodian rice paper is one of famous food and quality recognized by international standard institution and sale in EU market. We are now increasing one more line to serve the demand as well as to promote Cambodian broken rice to be used as a main material ingredient and jobs creation for the communities.🌾

29/12/2017

អគ្គនាយកដ្ឋានកសិកម្ម បាននឹងកំពុងបន្តជំរុញការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដើម្បីបង្កើងផលិតភាពផលិតកម្ម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ មានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយកសិកម្ម និងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាពលោក ប៉ិច សុវណ្ណូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងថ្នាក់ដឹកនាំនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ព្រមទាំងមន្ត្រីពាក់ព័ន្ធកម្មវិធី ដែលអញ្ជើញមកពី២៥រាជធានីខេត្ត សរុបចំនួន១១១នាក់ថែមទៀតផង។

សិក្ខាសាលានេះផងដែរក៏មានគោលបំណង៖
- បង្ហាញពីលក្ខណៈទូទៅនៃការផ្សព្វផ្សាយកសិកម្ម
- បង្ហាញពីចំនុចជោគជ័យ បញ្ហាជួបប្រទះ និងដំណោះស្រាយក្នុងការអនុវត្តន៍ការផ្សព្វផ្សាយកសិកម្ម
- រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្សព្វផ្សាយកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- កំណត់បាននូវបញ្ហាប្រឈមក្នុងការងារផ្សព្វផ្សាយកសិកម្ម និងដំណោះស្រាយ
- យល់ដឹងកាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អង្គភាពស្រាវជ្រាវអប់រំ និងផ្សព្វផ្សាយ។

អគ្គនាយកដ្ឋានកសិកម្ម បាននឹងកំពុងបន្តជំរុញការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដើម្បីបង្កើងផលិតភាពផលិតកម្ម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ មានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយកសិកម្ម និងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្សព្វផ្សាយកសិកម្ម ក្រោមអធិបតីភាពលោក ប៉ិច សុវណ្ណូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងថ្នាក់ដឹកនាំនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ព្រមទាំងមន្ត្រីពាក់ព័ន្ធកម្មវិធី ដែលអញ្ជើញមកពី២៥រាជធានីខេត្ត សរុបចំនួន១១១នាក់ថែមទៀតផង។

សិក្ខាសាលានេះផងដែរក៏មានគោលបំណង៖
- បង្ហាញពីលក្ខណៈទូទៅនៃការផ្សព្វផ្សាយកសិកម្ម
- បង្ហាញពីចំនុចជោគជ័យ បញ្ហាជួបប្រទះ និងដំណោះស្រាយក្នុងការអនុវត្តន៍ការផ្សព្វផ្សាយកសិកម្ម
- រៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្សព្វផ្សាយកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- កំណត់បាននូវបញ្ហាប្រឈមក្នុងការងារផ្សព្វផ្សាយកសិកម្ម និងដំណោះស្រាយ
- យល់ដឹងកាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អង្គភាពស្រាវជ្រាវអប់រំ និងផ្សព្វផ្សាយ។

29/12/2017

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

នារសៀលថ្ងៃចន្ទ ៨កើត ខែបុស្សរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ អគ្គនាយក និងថ្នាក់ដឹកនាំនាយកដ្ឋានក្រោមឱវាទអគ្គនាយកដ្ឋានកសិកម្ម បានជួបសំដែងការគួរសម និង ស្នើសុំគំរោងគាំទ្រ កិច្ចលើកកំពស់អនាម័យផលិតផលកសិកម្មដែលជាផ្នែកដ៏សំខាន់នៃការផ្តល់តំលៃបន្ថែមដល់កសិផលកម្ពុជា ជាមួលលោក Shetty Seethamara Thombathu ដែលជាប្រធានទីប្រឹក្សាបច្ចេកទេស នៃអង្គការ UNIDO (United Nations Industrial Development Organization)។

ក្នុងជំនួបនេះ អគ្គនាយកដ្ឋានកសិកម្ម បានត្រៀម ឯកសារ គំរោងដែលមានតំលៃប្រមាណជា ៨០លាន ដើម្បីដាក់ស្នើសុំការអនុម័ត នៅពេលដ៏ខ្លីខាងមុខ។

29/12/2017

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

ពង្រឹង និងកែលម្អការងារប្រមូលស្ថិតិដំណាំកសិកម្ម

ថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ អគ្គនាយកដ្ឋានកសិកម្មបានបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ស្ថិតិដំណាំកសិកម្ម ក្រោមអធិបតីភាព លោក ប៉ិច សុវណ្ណូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងបានអញ្ចើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តីតំណាងនាយកដ្ឋាននិងមន្ទីរពិសោធន៍ជាតិកសិកម្មក្រោមឳវាទអគ្គនាយកដ្ឋានកសិកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំង ២៥ ។ សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បី (១) ពិភាក្សាកំណត់និយមន័យលើដំណាំស្រូវ និងបែងចែកមុខដំណាំរួមផ្សំនិងសាកវប្បកម្ម និងដំណាំឧស្សាហកម្ម (២) កែសម្រួលតារាងប្រមូលទិន្នន័យស្ថិតិដំណាំកសិកម្ម និង(៣) លើកឡើងពីបញ្ហាប្រឈម និងសំណូមពរពីបណ្តារាជធានី-ខេត្តទាំង២៥ ទាក់ទងនឹងការងារគ្រប់គ្រងស្ថិតិដំណាំកសិកម្ម

29/12/2017

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

អគ្គនាយកដ្ឋានកសិកម្ម បានចាត់ទុកកិច្ចកសាង និងអភិវឌ្ឍន៍សហគមន៍ និងសហភាពសហគមន៍កសិកម្ម ជាយន្តការលើកកំពស់បង្កើនផលិតភាពផលិតកម្ម (រួមទាំងផ្តល់ជូនកសិករនូវអំណាចចចារទីផ្សារ និងបង្កើនប្រាក់ចំណេញដល់កសិករក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ) ក្នុងពេលដែលចំនួនកសិករនៅកម្ពុជា បានថយចុះពី៨៥% មកប្រមាពណជាង៤០% នៃចំនួនប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ។

ផ្អែកលើភាពចាំបាច់ខាងលើ នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អមដំណើដោយថ្នាក់ដឹកនាំនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និង ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានចូលរួមជាអធិបតីក្នុងពិធីប្រគល់វិញ្ញបនបត្របញ្ជាក់ការចុះបញ្ជីរ និងបើកសម្ភោធជំនួញផ្លូវការរបស់សហភាពសហគមន៍កសិកម្មសៀមរាបអង្គរ (ស្រុកប្រាសាទបាគង ខេត្តសៀមរាប)។ សហភាពសហគមន៍កើតឡើងពីការរួមបញ្ចូលគ្នានៃសហគមន៍កសិកម្មចំនួន១០ ដែលនេះជាការបង្កើតឡើងនូវសហភាពសហគមន៍កសិកម្ម ទី៥នៅក្នុងប្រទេសកម្ពុជា។

ការបង្កើតសហភាពសហគមន៍កសិកម្ម ធ្វើឡើងក្នុងគោលបំណង ប្រមូលផ្តុំកំឡាំងផលិតកម្ម មធ្យោបាយផលិតកម្ម ពង្រីកសមត្ថភាពផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម ឬសេវាកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម លើកកំពស់ទិន្នផលទាំងបរិមាណ និងគុណភាព ការពារថ្លៃកសិផល លើកកំពស់ការប្រជែងទីផ្សារកសិផល លើកកំពស់ផលប្រយោជន៍កសិករ និងសហគមន៍កសិកម្មដោយស្មើភាព សមធម៍ និងសេចក្តីថ្លៃថ្នូរ។

29/12/2017

Amru Rice Cambodia Co., Ltd

ពិព័រណ៍ខេត្ត ១ ផលិតផល ១ កម្ពុជាលើកទី ១២ ឆ្នាំ២០១៧ នៅសាលមហោស្របកោះពេជ្រ ថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧

29/12/2017

Amru Rice Cambodia Co., Ltd

រីករាយឆ្នាំថ្មីនឹងមកដល់ឆាប់ៗ!!
ពីគ្រួសារអេមរុ រ៉ាយស៍🌾🌾🌾💐💐

21/12/2017

កសិករខ្មែរ ផ្គត់ផ្គង់អង្ករ-Cambodian Farmer Supply Rice

យើងខ្ញុំមានការផ្គត់ផ្គង់ផលិតផលដូចជា:
-អង្ករធម្មជាតិគ្រប់ប្រភេទមកពីសហគមន៏ខេត្តបាត់ដំបង និងព្រះវិហារ។
-ទឹកឃ្មុំសុទ្ធ១០០%នៅសហគមន៏ភ្នំត្បែង ខេត្តព្រះវិហារ។
-ម្រេចធម្មជាតិ នៅខេត្តកំពត។
-បន្លែធម្មជាតិគ្មានជាតិគីមី នៅខេត្តស្វាយរៀង។
Tel: 096 3632278/ 088 4356663

21/12/2017

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

ប្រកាសអន្តរក្រសួងស្តីពីការផ្តល់នីតិ​សម្បទាជានគរបាលយុត្តិធ៌ម

ក្នុងការជំរុញនិងពង្រឹងការងារអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិ​អ្នកបង្កាត់ពូជដំណាំ​ ថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គនាយក​ដ្ឋានកសិកម្មនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ចំនួន១៣៨រូប ត្រូវបានទទួលស្គាល់នីតិសម្បទាជានគរបាល​យុត្តិធ៌ម។

លោកអ្នកអាចទាញយកឯកសារតាមតំណភ្ជាប់ខាងក្រោមនេះ៖
https://drive.google.com/open?id=1zk5Xh1o__olGCehFk0voIscNyEBIeqxf

21/12/2017

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

របាយការណ៍ល្បឿនការងារបង្កបង្កើនផលកសិកម្មរដូវប្រាំង និងការងារប្រមូលផលស្រូវរដូវវស្សា ឆ្នាំ២០១៧។

គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ការងារបង្កបង្កើនផលស្រូវ​រដូវប្រាំងអនុវត្តបាន​ ២៦៩.៩០៨ ហិកតា ដំណាំសាក​វប្បកម្ម​អនុវត្តបាន ៣៤.៣៧៥ ហិកតា និងដំណាំឧស្សាហកម្មអនុវត្តបាន ៧.៧៣៤ ហិកតា។

ដោយឡែក​ ការងារ​ប្រមូល​ផល​ស្រូវរដូវវស្សាសម្រេច​បាន ២.១៣៩.៣៣៦ ហិកតា ហើយ​ទទួល​បានទិន្នផលមធ្យម
៣,០៥៥ តោន/ហិកតា។

លោកអ្នកអាចទាញយកឯកសារតាមតំណភ្ជាប់ខាងក្រោមនេះ៖
https://drive.google.com/open?id=1D2ORrLPeXg2QIUfDcHVQ9m58d_-5iVq-

14/12/2017

វាលស្រែអស់ស្រូវ​​​ អស់ទាំងនួនល្អង
បាត់ក្លិនត្រសង បាតរូបនួនល្អង
ពីវាលស្រែបង សល់តែក្លិនម្អម
ដែលដុះក្នុងស្រែ៕
(ខុសឬត្រូវកុំប្រកាន់ព្រោះខ្ញុំមិនមែនកវីទេ)

14/12/2017

ពេលឃេីញរូបភាពនេះហេីយនឹកឃេីញប្រជាកសិករយេីងសប្បាយចិត្តណាស់ពេលបានប្រមូលផល។ សង្ឃឹមថាឆ្នាំនេះស្រូវនឹងទទូលបានផលច្រេីនហេីយ តម្លៃក៏ល្អដែរ។

14/12/2017

មិត្តកសិករ ចំណានសុវត្ថិភាព

បង្កើតសួនកំសាន្តបែប ធម្មជាតិ តាមរយៈការតុបតែងដាំបន្លែសុវត្ថិភាព ជុំវិញផ្ទៈ ជាការទាក់ទាញចិត្តមនុស្ស និងអាចប្រែក្លាយដីផ្ទៈមានចំណូល

14/12/2017

អង្គការអភិវឌ្ឍន៍កសិ-ឧស្សាហកម្មបៃតង GADO

ថ្ងៃនេះគឺជាថ្ងៃដំបូងដែលសណ្តែកផ្កាយធម្មជាតិរបស់អង្គការអភិវឌ្ឍន៍កសិ-ឧស្សាហកម្មបៃតង មានវត្តមានចែកចាយនៅលេីទីផ្សារហេីយ ។ បេីអតិថិជនមានតម្រូវការជាវដុំ រឺរាយ សូមទំនាក់ទំនងទូរស័ព្ទលេខៈ ០១១៧២៨០០៧/ ០១៦៧២៨០០៧/ ០៨៨៨៧២៨០០៧
Today is the first day that Sacha Inchi of Green Agri-Industry Development Organization has the present to sell on the market. If the customers need to buy wholesale or retail please kindly contact: 011728007/ 016728007/ 0888728007

14/12/2017

ឃី មុនី៖ ពេលនិយាយរឿងរកស៊ី ចំណុចសំខាន់ខ្ញុំនឹកឃើញ គឺបង្កើតក្រុមការងារខ្លាំង

business-cambodia.com នៅពេលចាប់ផ្តើមចេញរកស៊ី អាចមានរឿងច្រើនដែលយើងត្រូវត្រៀម រាប់តាំងពីបទពិសោធន៍ ដើមទុន ផែនការអាជីវកម្ម ក្រុមក?...

14/12/2017

EU-funded farm cooperative – Amrurice (Cambodia) Co., Ltd

amrurice.com.kh December 8, 2017newsAmruRice Cambodia Recent Posts EU-funded farm cooperative Making a Difference on Farmers’ Lives Promoting Sustainable Rice Platform as quality standards among farmers The Path for Long-term Business Survival IFC Partners with AMRU Rice to Promote Sustainable Rice Production in ...

14/12/2017

Fresh News

ទស្សនាការផ្សាយកម្មវីធី «សង្គម និងសេដ្ឋកិច្ច» ស្តីពីស្ថានភាពវិស័យស្រូវអង្ករកម្ពុជា ឆ្នាំ២០១៧ និងដំណើរឆ្ពៅទៅការសម្រេចបានការនាំចេញអង្ករ១លានតោន!

កិច្ចសម្ភាសន៍រវាងលោក ប៉ា ជេដ្ឋា និពន្ធនាយករង Fresh News និង លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ។

* កម្មវិធីនេះផ្សាយជូនរៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីម៉ោង ៦៖០០នាទី-៦៖៣០នាទីល្ងាច ៕

05/12/2017

Amru Rice Cambodia Co., Ltd

Collecting organic paddy under contract farming🌾🌾
Amru Rice promoted Cambodia Rice to the world and develop supply chain by providing technical support to farmers, creat jobs and preventing environment as well as sharing prosperities, particularly with the women due to almost 70% of AC Coops member are women , so this is the good outcome of the best practices and empowering to the young youth and their children in the communities.🌾🇰🇭🇰🇭

23/11/2017

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

របាយការណ៍ល្បឿនការងារបង្កបង្កើនផលកសិកម្មរដូវប្រាំង និងការងារប្រមូលផលស្រូវរដូវវស្សា ឆ្នាំ២០១៧។

គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ការងារបង្កបង្កើនផលស្រូវ​រដូវប្រាំងអនុវត្តបាន​ ៦៥.១៩០ហិកតា ដំណាំសាកវប្បកម្មអនុវត្តបាន ៥.៣២៨ហិកតា និងដំណាំឧស្សាហកម្មអនុវត្តបាន ៥៦៥ហិកតា។

ដោយឡែក​ ការងារ​ប្រមូល​ផល​ស្រូវរដូវវស្សាសម្រេច​បាន ៧៨២.៥៩៩ហិកតា ហើយ​ទទួល​បានទិន្នផលមធ្យម ៣,៤០១​តោន/ហិកតា។

23/11/2017

Amru Rice Cambodia Co., Ltd

ការបណ្តុះបណ្តាល អំពីស្តង់ដាSRP, កសិករភាគច្រើនជាស្រ្តី នឹង មនុស្សចាស់ , ក្មេងយុវជន គេចេញរកការងារធ្វើអស់ហើយ ខ្លះចំណាក់ស្រុក🌾យើងត្រូវពង្រឹងកសិករយើងអោយស្គាល់ពីស្រូវដែលត្រូវនឹងទីផ្សារចង់បាន ក៏ដូចជាបង្កើនចំនេះដឹងគាត់🌾🌾
Refresh training about SRP standard to farmer coops, mostly are women and old
People , young youth are go out of the village to fine job in city or some immigrated to nearby countries. 🌾we need to develop strong supply chance to apply for international market standard🌾

23/11/2017

Amru Rice Cambodia Co., Ltd

The main desire in the supply chain development that we contributed linked to CSR are :
- scale up income for the poor farmers
- creat jobs and access basic service in the communities
-environmental preservation
- capacity building on technical to farmers to know how to grow the rice follow international standard food.
- born entrepreneurship to farmers
Everything that can move up farmers in to the sustainable market with sustainable qualities production.

19/11/2017

Amru Rice Cambodia Co., Ltd

អតិថិជនចុះមើលការប្រមូលផលស្រូវនៅខេត្តព្រះវិហារ ។

19/11/2017

Amru Rice Cambodia Co., Ltd

រដូវកាលប្រមូលផលស្រូវសរីរាង្គរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ចាប់ផ្តើមមមាញឹកទាំងកសិករ និងអ្នកទិញ .
Harvest season of organic rice at Preah vihear are coming.

19/11/2017

Amru Rice Cambodia Co., Ltd

Happy harvesting season 🌾🌾🌾🌾👨‍🌾👨‍🌾
Collecting paddy under contract farming between Farmers and Amru Rice. We are moving to the right way👍🌾🌾
Beautiful moment ❤️💐💐👨‍🌾

19/11/2017

អគ្គនាយកដ្ឋានកសិកម្ម/ General Directorate of Agriculture

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អមដោយនាយកដ្ឋានជំនាញ ដែលដឹកនាំ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានទទួលស្វាគមន៍ប្រតិភូក្រុង Geo Sau Gun ដែលដឹកនាំដោយអភិបាលក្រុងផ្ទាល់មកទស្សនកិច្ច និងពង្រឹងកិច្ចសហការទំនាក់ទំនងលើវិស័យកសិកម្មរវាងប្រទេសកូរ៉េ និងកម្ពុជា។ ក្នុងជំនួបនោះដែរប្រតិភូប្រទេសកូរ៉េបានសម្ដែងការពេញចិត្តយ៉ាងខ្លាំងលើការទទួលស្វាគមន៍ដែលផ្ដល់ជូនភាពកក់ក្ដៅយ៉ាងខ្លាំងខ្លា និងបានចែករំលែកបទពិសោធន៍អនុវត្តបច្ចេកទេសកសិកម្មសរីរាង្គទទួលបានជោគជ័យនៅប្រទរសកូរ៉េ ពិសេសការចងក្រងសហគមន៍កសិកម្មនៅប្រទេសកូរ៉េ អាចធានាការជោគជ័យលើទីផ្សារផលិតកសិកម្ម និងការអនុវត្តបច្ចេកទេសកិកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមគ្នានោះដែរ ក្នុងនាមថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម ដែលជាសេនាធិការផ្ទាល់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានថ្លែងអំណរគុណដល់ប្រតិភូប្រទេសកូរ៉េ ដែលបានចែករំលែកបទពិសោអន៍ជោគជ័យល្អៗដល់ភាគីកម្ពុជា សម្រាប់ជាត្រីវិស័យអនុវត្តការងារទៅអនាគត ហើយក្នុងនោះដែរឯកឧត្តម បានស្នើភាពគីកូរ៉េ ជួយវិនិយោគវិស័យកែច្នៃ វេចខ្ចប់ ពិសេស ការរំងាប់មេរោគដោយចំហាយទឹកក្ដៅ ជាការវិនិយោគដ៏ល្អអាចជួយជម្រុញការនាំចេញផលិតផលស្វាយរបស់កម្ពុជាចូលទីផ្សាកូរ៉េបាន។

Want your business to be the top-listed Food & Beverage Service in Siem Reap?
Click here to claim your Sponsored Listing.

Videos (show all)

ពេលឃេីញរូបភាពនេះហេីយនឹកឃេីញប្រជាកសិករយេីងសប្បាយចិត្តណាស់ពេលបានប្រមូលផល។ សង្ឃឹមថាឆ្នាំនេះស្រូវនឹងទទូលបានផលច្រេីនហេីយ តម្ល...

Telephone

Website

Address

Siem Reap Province
Siem Reap
Other Food & Beverage Service & Distribution in Siem Reap (show all)
ផ្ទះនំខ្មែរ-Home of the Khmer Cake ផ្ទះនំខ្មែរ-Home of the Khmer Cake
Krong Siem Reap
Siem Reap, 1710

Welcome to my page ផ្ទះនំខ្មែរ-Home of the Khmer Cake

The Sanctuary Angkor The Sanctuary Angkor
Siem Reap

Manufactures and retails the best quality and 100% natural freshwater and marine fish. Dry food according to industrial processes, meet all hygiene standards and no preservatives, ...

ម៉ាម៉ាឆៃប៉ូវ-Mama chhaipov ម៉ាម៉ាឆៃប៉ូវ-Mama chhaipov
Achamean Street
Siem Reap, 17000

ឆៃប៉ូវផ្អែមឆ្ងាញ់ស្រួយគ្មានជាតិគីមី ផលិតផលខ្មែរធម្មជាតិ ធានារសជាតិ គុណភាព អនាម័យ

ហាងអង្ករ មយូរ៉ា អង្គរ -The Mayura Angkor Rice Shop ហាងអង្ករ មយូរ៉ា អង្គរ -The Mayura Angkor Rice Shop
St. 7makara, Chonlung Village, Sangkat Sala Kamreuk Siem Reap
Siem Reap, 17252

ហាងយើងខ្ញុំមានលក់អង្ករ បោះដុំ និងល?

គ្រឿងហ្លួង អង្គរ Kreung Hloung Angkor គ្រឿងហ្លួង អង្គរ Kreung Hloung Angkor
ផ្លូវ៣០ម៉ែត្រ(៥០ម៉ែត្រផ្សារក្រឡាញ់)
Siem Reap, 3125

ផលិតផលទាំងអស់ក្រោមម៉ាកសញ្ញាមានរសជ?

Ta Klang Ta Klang
Siem Reap
Siem Reap

យេីងខ្ញុំ​មាន​លក់​ ត្រី​ធម្មជាតិ​ ?

Iceberg Siem Reap Branch Iceberg Siem Reap Branch
Wat Bo Road, Siem Reap, Cambodia
Siem Reap

Iceberg ស្រាបៀល្អផ្តាច់មុខនៅកម្ពុជា

Siem Reap Outlet Siem Reap Outlet
Wat Svay, Near Phsar Krom
Siem Reap, 17541

Homemade Kimchi Siem Reap Homemade Kimchi Siem Reap
Siem Reap

គីមឈីឆ្ងាញ់មានលក់ជាប្រចាំនៅខេត្តស?

Chef/Eat/Tasting Chef/Eat/Tasting
Khlouerb168@gmail. Com
Siem Reap, THANKU

thank you for like

The Daily Press The Daily Press
Siem Reap
Siem Reap, 07109

Homemade Nutritious green juices and smoothies delivered to you ...Juices can also be customised to fit your needs.Vegan, gluten-free snacks too !