SiemReap Room

SiemReap Room

Looking for the best room to stay in Siem Reap? You are visiting the right page. Contact us now!

14/11/2023

#អរគុណចំពោះការស្រឡាញ់វប្បធម៌ខ្មែរ!

ក្មេងប្រុសជនបរទេសម្នាក់ដើរកម្សាន្តពេលរាត្រីនៅ Pub Street ខេត្តសៀមរាប ហាក់ចាប់អារម្មណ៍នឹងការប្រគុំភ្លេងខ្មែរ និងបានរាំតាមចង្វាក់ភ្លេង មើលទៅក្មេងប្រុសម្នាក់នេះពិតជាចូលចិត្តវប្បធម៌ខ្មែរណាស់🇰🇭🇰🇭🇰🇭

09/11/2023

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ 🙏🇰🇭
៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣
ចងចាំជានិច្ចព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមនៃព្រះករុណា ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយយុទ្ធជន យុទ្ធនារី ខ្មែរអ្នកស្នេហាជាតិ និងប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុឯករាជ្យជាតិ។

“ទាំងអស់គ្នា ដើម្បីកម្ពុជា”

01/11/2023

សម្រស់ដ៏ត្រកាលនៅឃុំ កំពង់ឃ្លាំង

Photos from SiemReap Room's post 31/10/2023

Tourists celebrate Halloween Night on Oct.31 at Pub Street, Siem Reap.

Photo by Chhorn Sophat

28/10/2023

Stunning view of Siem Reap River

25/10/2023

ដងស្ទឹងស្នេហា (វិយូឡុង Cover)​ ជាមួយទេសភាពដងស្ទឹងសៀមរាប

Photos from SiemReap Room's post 24/10/2023

តោះបងអូននាំគ្នា shares ម្នាក់ ១ ដើម្បីផ្សព្វផ្សាយប្រាសាទ អង្គរវត្តយើងដើម្បីអោយពិភពលោកកាន់តែស្គាល់ពីប្រាសាទយើង

24/10/2023

Nature Reflection

20/10/2023

អបអរសាទរកម្ពុជា ក្នុងឱកាសទទួលបានជ័យលាភីចំនួន ២ នៅក្នុងក្របខណ្ឌនៃ «ពានរង្វាន់នៃការធ្វើដំណើរពិភពលោក» សម្រាប់ឆ្នាំ២០២៣ (World Travel Awards 2023)៖
១. កម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Cultural Destination)
២. កម្ពុជាជាគោលដៅទេសចរណ៍យុវជនឈានមុខគេនៅតំបន់អាស៊ី (Asia’s Leading Youth Travel Destination)
ប្រភព៖ World Travel Awards

18/10/2023

នំអាកោរល្បីឈ្មោះនៅឃុំ ព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប

13/10/2023

✔ ខ្លីៗអំពី " ឃុំ កំពង់ឃ្លាំង "
១ - ទីតាំងភូមិសាស្រ្ត : កំពង់ឃ្លាំង ជាឃុំមួយនៃស្រុកសូទ្រនិគម មានចម្ងាយប្រមាណជាជិត ៥០គម ពីទីរួមខេត្តសៀមរាប ។ ឃុំនេះស្ថិតនៅជាប់បឹងទន្លេសាបមានព្រំប្រទល់ខាងជេីងទល់នឹងឃុំដានរុន ខាងត្បូងទល់នឹងតំបន់ឡូហ៍លេខ៦ ខាងលិចទល់នឹងបឹងទន្លេសាប ហេីយខាងកេីតទល់នឹង ឃុំអន្លង់សំណរស្រុកជីក្រែង ។
២ - អំពីប្រវត្តិទូទៅ : ប្រជាជនប្រហែលជាបានមករស់នៅក្នុងតំបន់នេះជាយូរយារណាស់មកហេីយ ពិសេសនៅសម័យអង្គរកន្លែងនេះបានបន្សល់ទុកនូវព្រែកជីកមួយភ្ជាប់រវាងតំបន់ភ្នំគូលែននិងបឹងទន្លេសាបដេីម្បីបម្រេីក្នុងការដឹកជញ្ជូនថ្មផងនិងផលិតផលផ្សេងៗផងដេីម្បីស្តុកទុកក្នុងឃ្លាំងសម្រាប់ចែកចាយតាមផ្លូវទឹកទៅកាន់តំបន់នានាក្នុងប្រទេស ។ ជាពិសេសនោះទៅទៀត ក្នុងជំនាន់សម័យអាណានិគមបារាំង ( ១៨៦៣-១៩៥៣ ) តំបន់នេះត្រូវបានប្រេីប្រាស់យ៉ាងសកម្មសម្រាប់ជំនួញផ្លូវទឹករវាងតំបន់ជាច្រេីនក្នុងប្រទេសកម្ពុជា ពិសេសជាមួយតំបន់ព្រៃនគរកម្ពុជាក្រោម ។ គេដំណាលថារដ្ឋការអាណានិគមបានកសាងឃ្លាំងធំមួយស្ថិតនៅដីទួលវត្តឃ្លាំងចាស់ដេីម្បីស្តុកទំនិញនានាពិសេសស្រូវដេីម្បីនាំចេញទៅភ្នំពេញនិងកម្ពុជាក្រោម ហេីយក៏ដូចជាយកផលិតផលពីតំបន់ទាំងនោះមកវិញដូចជា ដូង ស្ករ អំបិល សម្ភារ:នេសាទជាដេីមមកផ្គត់ផ្គង់និងចែកចាយដល់តំបន់នានាដែលស្ថិតនៅភាគខាងជេីងប្រទេសកម្ពុជា ។ ព្រោះតែហេតុនេះហេីយទេីបប្រជាជនសហគមន៍នេះបានហៅតំបន់នេះថា " ឃ្លាំង " ដែលក្រោយមកបានក្លាយជា " កំពង់ឃ្លាំង " ដោយស្របទៅតាមទីតាំងដូចជាកូនផែមួយដែលជាប់បឹងទន្លេសាបនេះឯង ។
៣ - អំពីរដ្ឋបាលតំបន់និងប្រជាជន : កំពង់ឃ្លាំងជាសហគមន៍ធំមួយដែលជាប់បឹងទន្លេសាបដែលចែកចេញជា ១០ ភូមិមានផ្ទៃដីសរុបចំនួន ២១ ០២០ ហិកតា និងមានប្រជាជនប្រមាណ ១០៣៤៦ នាក់ មានផ្ទះសរុបចំនួន ១៥៩៦ខ្នងជាផ្ទះសង់លេីសសរខ្ពស់ៗដេីម្បីកាពារពីទឹកជំនន់នារដូវវស្សានិងសល់ពីនេះជាផ្ទះបណ្តែតទឹកដែលភាគច្រេីនជាជនជាតិវៀតណាម ( ស្ថិតិឆ្នាំ ២០១០ ) ។ ក្រៅពីនេះយេីងសង្កេតឃេីញមានផងដែរនូវសលារៀនចំនួន៤កន្លែង និង វត្តព្រះពុទ្ធសាសនាចំនួន ៤កន្លែងផងដែរ ។ ទោះជាយ៉ាងនេះក្តី យុវជននៃសហគមន៍ភាគច្រេីនបានបញ្ចប់ការសិក្សាត្រឹមកម្រិតបឋមសិក្សាតែប៉ុណ្ណោះក្រោមមូលហេតុជួយកិច្ចការឪពុកម្តាយ ដោយចំនួនការបោះបង់ការសិក្សាកម្រិតមធ្យមនេះមានរហូតដល់ទៅ ៥០% និង កម្រិតបឋមសិក្សាប្រមាណជា ១៨% ផងដែរ ក្នុងនោះប្រជាជនអាយុចន្លោះ ១៥ឆ្នាំ-៦០ឆ្នាំ ប្រមាណជា ១៣% ជាអនក្ខរជន ( មិនចេះអក្សរ ) ។
៤- អំពីមុខរបរទូទៅ និង ការទាក់ទាញក្នុងវិស័យទេសចរណ៍តំបន់ : មិនខុសពីតំបន់នានាជាប់បឹងទន្លេសាប ប្រជាជនសហគមន៍នេះស្ទេីរតែជាង ៨០% ជាប្រជានេសាទ និងសល់ពីនេះមន្រ្តីរាជការ និង អាជីវករ អ្នករត់ទូកកាណូត និង កសិកម្ម ( ក្នុងរដូវប្រាំង ) ។ សហគមន៍កំពង់ឃ្លាំងមានសម្រស់យ៉ាងឆឺតឆាយនារដូវវស្សា ផ្ទះលេីជេីងសសរខ្ពស់ៗជាច្រេីនសង់ជាជួរតាមមាត់ប្រឡាយ ព្រៃលិចទឹក ការទស្សនាសត្វស្លាប ពិសេសបែបបទនៃការរស់នៅរបស់ប្រជាជនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រេីនដល់អ្នកទេសចរជាតិនិងអន្តរជាតិ ។ ក្រុមហ៊ុនទេសចរណ៍ខ្លះបានអនុញ្ញត្តិអោយភ្ញៀវទេសចរស្នាក់នៅក្នុងផ្ទះណាមួយនៃតំបន់នេះមួយយប់ដេីម្បីអោយពួកគាត់យល់កាន់តែច្បាស់ពីការរស់នៅតាមបែបមួយផ្សេងទៀតដែលខុសដាច់ស្រឡះពីប្រទេសរបស់ពួកគាត់ ។ ចំពោះរដូវប្រាំងវិញ ទស្សនីយភាពតំបន់កាន់តែផ្លែក ពិសេសក្បែរមាត់បឹងដែលយេីងឃេីញសត្វស្លាបទាំងហ្វូងក្នុងថ្ងៃខ្លះចុះមកចឹកត្រីហាក់ដូចជាកំពុងប្រណាំងប្រជែងជាមួយប្រជានេសាទ មួយវិញទៀត ចម្ការសណ្តែកជាច្រេីននាមាត់ព្រែកជិតជាប់មាត់បឹងទន្លេសាបបង្កេីតបាននូវទេសភាពគួរអោយទាក់ទាញ ។ ពិសេសនោះទៅទៀត អ្នកទេសចរអាចដេីរដោយថ្មេីរជេីងបាននៅក្នុងភូមិដេីម្បីប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាជន និង ទស្សនាដោយផ្ទាល់នូវការធ្វេីត្រីឆ្អេីរ ត្រីងៀត និង ប្រហុកជាដេីម ។ ទោះជាយ៉ាងនេះក្តី កង្វះទឹកស្អាត អនាម័យ ( សម្រាមផ្លាស្ទិកពិសេសរដូវប្រាំង ) និង សុខាភិបាល សុទ្ធតែជាចំនុចអាទិភាពដែលត្រូវកែលំអ ដេីម្បីសហគមន៍ខ្លួនឯងផង និង ទំនុកចិត្តដល់អ្នកទេសចរផងដែរក្នុងការទាក់ទាញនិងលេីកកំពស់ដល់ការរីកចម្រេីនក្នុងតំបន់ ។ យោលតាមស្ថិតិឆ្នាំ ២០១៩ ភ្ញៀវទេសចរបរទេសប្រមាណជា ២៦៧០ នាក់ ( ចន្លោះវិច្ឆិកា-មិនា ) ស្មេីនឹង ៥២ សញ្ជាតិ បានមកទស្សនាសហគមន៍ កំពង់ឃ្លាំងនេះ ។
- រូបភាព ( LAY KIMHUI ) ។

04/10/2023

ទេសភាពដ៏ស្រស់ស្អាតរបស់ភ្នំក្រោម មើលពីលើ

Photos from SiemReap Room's post 29/09/2023

ទេសភាពប្រាសាទអង្គរវត្តឆ្នាំ 1996

27/09/2023

សម្រស់ប្រាសាទបាយ័ន្តនាពេលភ្លៀងធ្លាក់
អ្នកណានឹកសៀមរាបខ្លះ?

27/09/2023

🇰🇭 Welcome to Cambodia 🇰🇭
The Land of beautiful culture, and amazing people♥️




Credit: SouthEast Asian Gallery

27/09/2023

Angkor Wat, in the town of Siem Reap, and the hundreds of almost equally inexplicably grand temples that surround it, provide an endowment to the nation of Cambodia, a never-ending tide of US dollars.
Whether you grew up on National Geographic or Angelina Jolie’s “Tomb Raider,” Angkor Wat is a magnetic force. It’s a place as evocative as the pyramids of Giza and as redolent as one of Samuel Taylor Coleridge’s o***m benders.
But, since the stabilization of Cambodia just before the new millennium, the nation has struggled to emulate the growth of its more famous neighbors to the east and west, Vietnam and Thailand. It has struggled with its international image, its economy, its infrastructure and, most of all, its own legacy as the birthplace of the mighty Khmer Empire and the shadow of the diabolic Khmer Rouge.

26/09/2023

អបអរសាទរ ទិវាទេសចរណ៍ពិភពលោក
ក្រោមប្រធានបទ “ ទេសចរណ៍ និងការវិនិយោគបៃតង”
២៧ កញ្ញា ២០២៣

24/09/2023

អបអរសាទរ ខួបលើកទី៣០ ទិវាប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា🙏🏻❤️
២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៣

23/09/2023

១០យ៉ាងដែលត្រូវធ្វើនៅសៀមរាបក្នុងឆ្នាំ២០២៣នេះ
Top 10 Things To Do in Siem Reap 2023

23/09/2023

មើលដល់ចប់បានដឹងថាអស្ចារ្យប៉ុណ្ណា!
នេះជាឯកសារបរទេសនិយាយអំពីថ្ងៃរះសមះរាត្រីនៅអង្គរ ផលិត និងបកស្រាយតាមបែបតារាសាស្រ្តនិងវិទ្យាសាស្រ្ត ដោយប៉ុស្តិ៍ឯកសារដ៏ធំនិងល្បីបំផុត(National Geographic)ខាងវីឌីអូឯកសារទាក់ទងទៅនឹងទីតាំងភូមិសាស្រ្ត និង ឯកសារសត្វនៅជុំវិញពិភពលោក។

Angkor Wat Equinox Sunrise scientifically explained by National Geographic.

23/09/2023

ទិដ្ឋភាពសមរាត្រីនៅប្រាសាទអង្គរវត្តនាថ្ងៃទី 22 ខែ កញ្ញា 2023
មិនសូវមានថ្ងៃរះ តែឃើញថាពុកម៉ែបងប្អូន ក៏ដូចជាភ្ញៀវបរទេសមកទស្សនាមហាព្រឹត្តិការណ៍យ៉ាងច្រើនកុះករ


Credited: ពនេចរ

Photos from SiemReap Room's post 22/09/2023

September 22, 2023
Good morning from Angkor Wat, Siem Reap.
----------
The sunrise phenomenon will be at the top of Angkor Wat and may occur between the 20th to 23rd of September and March from 5:30 a.m. to 7:00 a.m. which happens every year.

Photos from SiemReap Room's post 20/09/2023

Every year on September between 21st-23rd what will happen?
Equinox Angkor Wat is an event that occurs twice a year. The first time in March and second time in September. This event is linked with the architecture of the great Angkor Wat in the Khmer history.

Photos from SiemReap Room's post 19/09/2023

"Experience the Equinox at Angkor Wat! 🌅 Join us every September 21st-23rd and immerse yourself in this biannual event tied to the grandeur of Angkor Wat's architecture. Discover Khmer history through our guided tours. Contact us today for the ultimate sightseeing adventure with our expert tour guide and driver."

Photos from SiemReap Room's post 17/09/2023

#អបអរសាទរតំបន់ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
នៅវេលាម៉ោង១៦:២៨ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរ (Koh Ker : Archeological Site Of Ancient Lingapura Or Chok Gargyar) ត្រូវបានសម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 45 COM 8B.8 នៃកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកទី៤៥ នៅទីក្រុង Riyadh រាជធានីនៃព្រះរាជាណាចក្រ Saudi Arabia ។
តំបន់ប្រាសាទកោះកេរ អតីតរាជធានីខ្មែរនៅដើមសតវត្សទី១០ មានទីតាំងស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ និងមានចម្ងាយប្រមាណ៩៥ គីឡូម៉ែត្រពីតំបន់អង្គរឬក្រុងយសោធបុរៈ។ នៅក្នុងសិលាចារឹកភាសាខ្មែរបុរាណ គេស្គាល់តំបន់នេះថា ឆោកគគ៌្យរ(ឆោកគគី) ដែលមានន័យថា ព្រៃគគីរឬស្រះគគីរ ។ ឈ្មោះ ឆោកគគីរ នេះមានឯកលក្ខណៈវិសេសណាស់ព្រោះជាឈ្មោះទីក្រុងខ្មែរសម័យអង្គរតែ១គត់ដែលប្រើប្រាស់ភាសាខ្មែរបុរាណ ខណៈដែលតំបន់ឯទៀតក្នុងចក្រភពប្រើប្រាស់ឈ្មោះជាភាសាសំស្ក្រឹត។ លើសពីនេះឈ្មោះនេះមានទំនាក់ទំនងទៅនឹងធម្មជាតិក្នុងតំបន់គឺ រុក្ខជាតិគគីរ ។ គគីរ (Hopea odorata) ជារុក្ខជាតិដែលមានដើមធំខ្ពស់រហូតដល់៤៥ម៉ែត្រ រាប់ឈើដែលមានភាពរឹងមាំធន់នឹងទឹក ជាទីរាប់អានប្រើប្រាស់របស់ប្រជាជនខ្មែរតាំងពីសម័យបុរាណមក។
តំបន់បុរាណវិទ្យាកោះកេរ មានស្លាកស្នាមបុរាណដ្ឋានចំនួន១៦៩ ក្នុងនោះមានប្រាសាទចំនួន៧៦ ស្រះទឹក បារាយ(រហាល) ផ្លូវបុរាណនិង សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលកប់ក្នុងព្រៃពាសពេញតំបន់ ។ ស្ថិតតាមបណ្តោយផ្លូវបុរាណ កោះកេរស្ទើរតែស្ថិតនៅចំនុចកណ្តាលរវាងបូជនីយដ្ឋាននិងទីក្រុងបុរាណខ្មែរសំខាន់ៗ ដូចជា ក្រុងយសោធបុរៈ(អង្គរ) ក្រុងឦសានបុរៈ(សម្បូរព្រៃគុក) និងប្រាសាទស្រីសិខារិស្វារៈ(ព្រះវិហារ)។ សណ្ឋានដីតំបន់កោះកេរ្តិ៍មានលក្ខណៈជាតំបន់ខ្ពស់រាប ក្នុងកំពស់ចន្លោះពី៧០ ទៅ១១០ម៉ែត្រ ជាជម្រាលពីត្បូងទៅជើង តាមបណ្តោយស្ទឹងសែន។
ក្រុងលិង្គបុរៈ មានចំណុចកណ្ដាលស្ថិតនៅភាគខាងជើងនៃបារាយ(រហាល) តាមរយៈសិលាចារឹកបានបង្ហាញថា នៅទីនេះមានមនុស្សប្រមាណជាង១០០០០នាក់ រស់នៅក្រោមអាណត្តិនៃព្រះបាទជ័យវម៌្មទី៤ ។ តាមរយៈការសិក្សាស្រាវជ្រាវដោយបច្ចេកវិទ្យា Lidar គេរកឃើញថា ក្រុងលិង្គបុរៈ មិនមានកំពែងក្រុងទេ តែហ៊ុំព័ទ្ធដោយព្រែកជីកបុរាណទៅវិញ។ ថ្មបាយក្រៀម ថ្មភក់ និង ឥដ្ឋជាសម្ភារៈដ៏សំខាន់ក្នុងការសាងសង់ប្រាសាទនៅកោះកេរ ។ នៅតំបន់នេះមានថ្មដែលគុណភាពយ៉ាងល្អស្រាប់ ដោយមិនលំបាកក្នុងការដឹកជញ្ជូនចម្ងាយឆ្ងាយ។ ឯឥដ្ឋដែលប្រើប្រាស់វិញ ត្រូវបានផលិតក្នុងទំហំតូចនឹងរាបស្មើខុសពីតំបន់ដទៃ ឥដ្ឋកោះកេរមានគុណភាពខ្ពស់ណាស់ ធ្វើអោយបច្ចុប្បន្នប្រាសាទដែលនៅសល់រូបរាងពេញលេញភាគច្រើនជាប្រាសាទឥដ្ឋ។ ក្រៅពីនេះគេប្រទះឃើញមានការប្រើប្រាស់កំបោរបាយអមួយខំនួនតូចផងដែរ។ ប្រាសាទ១ចំនួននៅកោះកេរ មានប្រក់ដំបូលក្បឿងគ្រឿងបង្គំឈើ ដែលបច្ចុប្បន្ននេះមិនមាននៅសល់ទៀតទេ តែយើងអាចឃើញស្លាកស្នាមនៃប្រហោងឈើនៅសេសសល់។ សំណង់ភាគច្រើននៃទីក្រុងបុរាណនេះ ក៏ដូចជាទីក្រុងនានារបស់ខ្មែរ ពោលគឺលំនៅដ្ឋាន ព្រះរាជវាំង ផ្សេងៗត្រូវបានសាងឡើងពីឈើ ជាហេតុដែលធ្វើអោយសំណង់ទាំងនេះមិនអាចបន្សល់រូបរាងដល់សព្វថ្ងៃនេះឡើយ។
បារាយ(រហាល) រហាលគឺជាសំណង់ហេដ្ឋារចនាសម្ព័ន្ធធំបំផុតនៅកោះកេរ ក្នុងទំហំ ១២០០ គុណ ៥៦០ ម៉ែត្រ ព្រមទាំងទ្វារទឹកចំនួន៣សាងពីថ្មបាយក្រៀម ។ តួរហាលមិនស្ថិតត្រង់ទិសដូចបារាយនានានៅតំបន់អង្គរទេ ដោយហេតុថា សាសនាដ្ឋាននានានៅតំបន់នេះបែរទៅទិសខាងកើតឈៀងខាងជើង១៥អង្សា តួរហាលក៏សណ្តូកឆៀងតាមដូចគ្នា។ បច្ចុប្បន្នរហាលបាយរឹងស្ងួតស្ទើរអស់ទៅហើយ ។
ត្រពាំងអណ្តូងព្រេង: ចំងាយប្រមាណ២០០ម៉ែត្រពីប្រាសាទធំ មានស្រះធំ១ ទំហំ៤០ម៉ែត្រនិងមានអមដោយជណ្តើរថ្មបាយក្រៀម ។ ស្រះនេះត្រូវបានគេជឿថាជាស្រះស្រង់នៃព្រះមហាក្សត្រ ហើយជុំវិញនោះគឺជា ព្រះបរមរាជវាំងនៃរាជធានីលិង្គបុរៈ។
ប្រាសាទកោះកេរ : ប្លង់ស្ថាបត្យកម្មនៃប្រាសាទកោះកេរមានប្រវែងប្រមាណ៨០០ម៉ែត្រ លាតសន្ធឹងស្របតាមរហាល បែរមុខទៅទិសខាងកើតឆៀងខាងជើង១៥អង្សា។ នៅអមសងខាងផ្លូវចូលទៅកាន់ប្រាសាទគេឃើញមានសំណង់ស្ថាបត្យកម្មថ្ម ជារាងចតុកោណកែង ហៅថា ព្រះរាជវាំង ដែលមាននាទីជាពន្លាសំណាក់សម្រាប់ព្រះរាជាមុនចូលទៅកាន់ប្រាសាទដូចនៅប្រាសាទព្រះវិហារដែរ។ តមកខាងមុខ មានគោបុរៈយ៉ាងធំសម្បើម(ប្រាសាទក្រចាប់) ដែលគេជឿថ ជាសំណង់គោបុរៈធំបំផុតនៅកម្ពុជា ក្នុងទំហំ ៦០គុណ៣០ម៉ែត្រ ។ នៅខាងមុខទៀតមានបណ្ណាល័យចំនួន២ និងប្រាសាទក្រហមដែលមាននាទីជាប្រាសាទផងនិងក្លោងទ្វារដើម្បីចូលចូលទៅកាន់ប្រាសាទធំផង។ តែដើមឡើយនៅក្នុងប្រាសាទក្រហមមានតម្កល់រូបបដិមាព្រះឥសូររំាយ៉ាងធំសម្បើម ពោលគឺមានកំពស់រហូតដល់៣.៥ម៉ែត្រ តែមកដល់បច្ចុប្បន្នបដិមាបានទទួលរងការខូចខាតយ៉ាងច្រើន ហើយកំពុងទទួលការជួសជុលនៅអភិរក្សដ្ឋាន។ ប្រាសាទធំស្ថិតនៅលើកូនកោះសិប្បនិម្មិតហ៊ុមព័ទ្ធដោយកសិន្ទុទឹក មានស្ពាននាគសម្រាប់ចម្លង មានកំពែង២ជាន់ ហើយមានប្រាសាទសំខាន់ៗចំនួន៩នៅខាងក្នុង។ ចេញអំពីប្រាសាទធំគឺចូលដល់តំបន់ប្រាសាទប្រាង្គ។ ប្រាសាទប្រាង្គជាប្រាសាទដ៏ធំនិងសំខាន់ជាងគេនៅកោះកេរ ប្រាសាទនេះសាងជាទម្រង់ពីរ៉ាមីត៧ថ្នាក់ សម្រាប់តម្កល់ព្រះសិវលិង្គ។ ប្រាសាទនេះត្រូវបានចាប់ផ្ដើមកសាងឡើងក្នុងឆ្នាំ៩២៨ មានទំហំ៦២ម៉ែត្រ និងកំពស់៣៦ម៉ែត្រ។ ដោយសារតែកំពូលប្រាសាទមានការបែកបាក់អស់ឬសាងពុំទាន់ហើយសព្វគ្រប់ ហេតុនេះប្រសិនបើកំពូលប្រាសាទនៅរក្សាមកដល់បច្ចុប្បន្នគេជឿថា ប្រាសាទនេះអាចមានកំពស់រហូតដល់៥០ម៉ែត្រឯណោះ។ នៅខាងក្រោមប្រាសាទប្រាង្គមានកូនភ្នំតូច១ ដែលស្របគ្នានឹងសំណង់ស្ថាបត្យកម្មប្រាសាទ អ្នកស្រុកអ្នកភូមិហៅភ្នំនេះថា ផ្នូរស្តេចដំរីស។ អ្នកស្រាវជ្រាវជឿថា ភ្នំនេះអាចជាភ្នំសិប្បនិម្មិតតំណាងភ្នំទីស្ថានព្រះឥសូរ ជាផ្នូរនៃព្រះមហាក្សត្រ ឬជាសំណល់នៃពីរ៉ាមីតទី២ក៏ថាបាន។
ក្រៅអំពីនេះនៅតំបន់កោះកេរ មានប្រាសាទសំខាន់២ទៀតគឺ ប្រាសាទចិនដែលសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ និង បន្ទាយពីរជាន់ដែលសាងឡើងដើម្បីឧទ្ទិសដល់ព្រះព្រហ្ម តាមគតិការបូជាព្រះត្រីមូ៌តិ។
ប្រាសាទតូចៗដែលមានរាយប៉ាយរាមបណ្តោយបារាយមានដូចជា ប្រាសាទលិង្គ ប្រាសាទបាល័ង្គ ប្រាសាទអណ្តូងគុក ប្រាសាទក្រចាប់ ប្រាសាទថ្នឹង ប្រាសាទបេង ប្រាសាទច្រាប់ ប្រាសាទត្រពាំងស្វាយ ប្រាសាទអណ្តូង ប្រាសាទដីឆ្នាំង ប្រាសាទត្រពាំងឫស្សី ប្រាសាទពង្រ ប្រាសាទកកោះ ប្រាសាទប្រិយ ប្រាសាទគោកក្រោល ប្រាសាទត្រពាំងវែង
ប្រាសាទដាន ប្រាសាទដានធំ ប្រាសាទរាមកេរ្តិ៍ ប្រាសាទតាមិញ ប្រាសាទរលំ ប្រាសាទ៣ ប្រាសនាងខ្មៅ ប្រាសាទ៥ ប្រាសាទល្ហុង ប្រាសាទសូភី ប្រាសាទបាក់ ប្រាសាទខ្នារ ប្រាសាទកូនភ្នំ ប្រាសាទខ្ទុម ប្រាសាទដំរី ប្រាសាទគោកតាប្រាក់ ប្រាសាទត្រពាំងតា ប្រាសាទដំរីស្លាប់ ប្រាសាទត្រពាំងសង្កែ ជាដើម។

ដោយ៖​ បុរាណចារ្យ

14/09/2023

តោះនៅចាំអត់អ្នកសៀមរាបយើងជារៀងរាល់ឆ្នាំនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នឹងមានព្រឹត្តិការណ៍អ្វីកើតឡើង?🍀

🌅Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ។ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា។🌅

🍀ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនិងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។

📍សូមបងប្អូនដែលស្រលាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា និងកាណុង ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ។

Siem Reaper remember ? Every year on September between 21st-23rd what will happen?

Equinox Angkor Wat is an event that occurs twice a year. The first time in March and second time in September.

🍀 This event is linked with the architecture of the great Angkor Wat in the Khmer history.

For photography lover, please prepare your camera, or a cannon to take great pictures from this great event.

📷 Roma Lim

#មន្ទីរទេសចរណ៍ខេត្តសៀមរាប

Photos from SiemReap Room's post 14/09/2023

ភ្ញៀវអឺរ៉ុបនិយាយអំពីទេសចរណ៍នៅកម្ពុជា និង នៅក្នុងcmtរាប់សិបសុទ្ធតែវិជ្ជមាន ដែលនិយាយថា ពួកគេគម្រោងមកថៃ និង វៀតណាម តែឆ្លៀតចូលលេងកម្ពុជា បានបាក់ចិត្តនឹងទឹកដីកម្ពុជាតែម្តង ខុសពីការគិត ហេីយគេថា បេីមកលេងអាសុីអាគ្នេហ៍ ហេីយមិនបានមកលេងកម្ពុជា គឺអត់ន័យតែម្តង។ មតិរាប់រយcmtបញ្ចេញមកគឺដូចគ្នា គេថា ឋានសួគ៌លាក់ខ្លួន គ្មានអ្នកដឹង។ នៅក្នុងcmt ពួកគេគ្រប់គ្នាបានបញ្ចេញមតិថា អ្នកមានគម្រោងមកអាសុីអាគ្នេហ៍ ដាច់ខាតគួរតែចូលមកលេងកម្ពុជា ។
គេថា កម្ពុជាជាទឹកដីពោរពេញដោយស្នាមញញឹមពិតប្រាកដ (True Smile) ហេីយអ្នកខ្លះថា ពួកគេនឹងមកម្តងទៀត។ ហេីយអួតថា កម្ពុជាជាប្រទេសដែលពួកគេចូលចិត្តបំផុត។ មតិខ្លះថា មកលេងឱ្យហេីយទៅ ព្រោះមិនទាន់មានភ្ញៀវស្គាល់បុកទៅច្រេីន ហេីយនិយាយថា កម្ពុជាគួរតែទៅលេងដាច់ខាត ប្រសិនមានគម្រោងទៅអាសុីអាគ្នេហ៍។
គ្មានភ្ញៀវអឺរ៉ុបណាម្នាក់ និយាយអាក្រក់នោះទេ។ គ្រាន់តែគេថា មិនដែលលឺពីកម្ពុជានោះទេ តែមកលេងដោយចៃដន្យ ក៏បាក់ចិត្តតែម្តង ។ មានប្រាទប្រាសាទធំជាងគេលើលោក ព្រៃភ្នំ ឆ្នេរសមុទ្រពណ៌ស ជុំវិញកោះមានទឹកសមុទ្រថ្លាមើលឃើញបាត និង ទឹកសមុទ្រកម្ពុជាងូតហើយមិនរមាស់ខ្លួននោះទេ ហើយពិសេសអាហារឆ្ងាញ់ និង សិទ្ធិសេរីភាពរបស់ភ្ញៀវទេសចរណ៍ ។
Re-IDEA

Photos from SiemReap Room's post 13/09/2023

មកសៀមរាបបីថ្ងៃទៅលេងទីណាខ្លះ?
Credit to page: នាម - Neam

Photos from SiemReap Room's post 09/09/2023

ANGKOR WAT TEMPLE😊🇰🇭
Amazing Cambodia🔥 visit Cambodia🇰🇭
___________
Source : ពនេចរ

Photos from SiemReap Room's post 09/09/2023

សៀមរាបមានអ្វីមើល ឬលេងខ្លះ?⛰❤️
វិស័យទេសចរណ៍ជាវិស័យចម្បងក្នុងខេត្តសៀមរាប សក្តានុពលខេត្តក្រៅពីប្រាសាទក៏មានសហគមន៍ទេសចរណ៍ រមណីយដ្ឋានកែច្នៃ និងអាជីវកម្មជាច្រើនទៀតក្នុងការទាក់ទាញទេសចរណ៍មកម្តងហើយម្តងទៀត។
ក្រៅពីនេះខេត្តសៀមរាបក៏ជាទីក្រុងចំណាស់មានវប្បធម៌ និងអរិយធម៌ជាច្រើនទៀតដែលអ្នកទស្សនាគួរស្វែងយល់ដោយការទស្សនាសារមន្ទីរ ឬមជ្ឈមណ្ឌលប្រវត្តិសាស្រ្តនានា។

Credit: នាម - Neam
----------------------------------

#មន្ទីរទសចរណ៍ខេត្តសៀមរាប #ដើរលេង #ដើរលេងស្រុកយើង

Photos from SiemReap Room's post 07/09/2023

សម្រស់ធម្មជាតិប្រាសាទអង្គរវត្ត

Photos from SiemReap Room's post 07/09/2023

ពិបាកស្វែងរកកន្លែងគេង ដែលស្អាត មានផាសុខភាព ប្រកបដោយបរិយាកាសពណ៍បៃតង ពិសេសតំលៃសមរម្យមែនទេ? ទាំងអស់នេះ លោកអ្នកអាចរកបាននៅកន្លែងយើងខ្ញុំ សូមទាក់ទងមកកាន់យើងខ្ញុំ នៅសណ្ឋាគារ The Sanctuary Residence Siem Reap

I know how important your accommodation stay affected to your holiday/work trip! Staying in a nice, comfy room accommodate with green nature will make your stay more enjoyable and energetic to explore! Find the best room category and promotion for September-Promo as below:
- Apsara Deluxe Room (25sqm): starting from USD25
- Indra Grundure (32sqm): starting from USD30
- Wow Collecting with garden view ( 50sqm): start from USD40$

Contact us: 092307314/093303271
Telegram: 092307314

Want your hotel to be the top-listed Hotel in Siem Reap?
Click here to claim your Sponsored Listing.

Videos (show all)

#អរគុណចំពោះការស្រឡាញ់វប្បធម៌ខ្មែរ!ក្មេងប្រុសជនបរទេសម្នាក់ដើរកម្សាន្តពេលរាត្រីនៅ Pub Street ខេត្តសៀមរាប ហាក់ចាប់អារម្មណ៍ន...
សម្រស់ដ៏ត្រកាលនៅឃុំ កំពង់ឃ្លាំង
Stunning view of Siem Reap River ....#siemreap #river
ដងស្ទឹងស្នេហា (វិយូឡុង Cover)​ ជាមួយទេសភាពដងស្ទឹងសៀមរាប
នំអាកោរល្បីឈ្មោះនៅឃុំ ព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប
១០យ៉ាងដែលត្រូវធ្វើនៅសៀមរាបក្នុងឆ្នាំ២០២៣នេះTop 10 Things To Do in Siem Reap 2023#siemreap#siemreaprooms#angkorwat#Cambod...
មើលដល់ចប់បានដឹងថាអស្ចារ្យប៉ុណ្ណា!នេះជាឯកសារបរទេសនិយាយអំពីថ្ងៃរះសមះរាត្រីនៅអង្គរ ផលិត និងបកស្រាយតាមបែបតារាសាស្រ្តនិងវិទ្យ...
ទិដ្ឋភាពសមរាត្រីនៅប្រាសាទអង្គរវត្តនាថ្ងៃទី 22 ខែ កញ្ញា 2023 មិនសូវមានថ្ងៃរះ តែឃើញថាពុកម៉ែបងប្អូន ក៏ដូចជាភ្ញៀវបរទេសមកទស្ស...

Telephone

Website

Address


Ta Phul Road, Sangkat Svay Dangkum
Siem Reap
19752