École d'Hôtellerie et de Tourisme Paul Dubrule

École d'Hôtellerie et de Tourisme Paul Dubrule

After his first trip to Cambodia in 1998, Mr. As mayor of Fontainebleau in France, his first step was to promote the twinning of his town with Siem Reap.

Most renowned Vocational Hospitality and Tourism School in Cambodia & NGO.
5 certified ASEAN programs and a Diploma in Hospitality Management supported by École Hôtelière de Lausanne and Accor group. Paul Dubrule, co-founder of Accor Hotels, was deeply impressed by the country and moved by its vulnerable situation. With a strong hospitality background and his determination and commitment, Mr. Dubr

27/09/2024

🕊️ ពិធីបុណ្យភ្ជុំបិណ្ឌនៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល🕊️

នៅពេលដែលពេលលវេលាដ៏ពិសិដ្ឋរបស់ប្រពៃណីខ្មែរមួយនេះបានខិតជិតមកដល់ យើងខ្ញុំសូមជូនពរអស់លោកអ្នក និងមនុស្សជាទីស្រឡាញ់ឱ្យជួបតែសំណាងល្អ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្យដែលប្រកបដោយអត្ថន័យ និងដ៏សែនរីករាយ។ 🌸

ដើម្បីជាកិត្តិយសនៃពិធីបុណ្យមួយនេះ សាលារបស់យើងនឹងធ្វើការឈប់សម្រាក ចាប់ពីថ្ងៃច័ន្ទ ទី ៣០ ខែកញ្ញា ដល់ថ្ងៃអាទិត្យ ទី ៦ ខែតុលា ឆ្នាំ ២០២៤។ ការឈប់សម្រាកមួយនេះនឹងអនុញ្ញាតឱ្យសិស្សានុសិស្ស និងបុគ្គលិករបស់យើងមានឱកាសធ្វើការចូលរួមអបអរសាទរពិធីបុណ្យ និងអាចចំណាយពេលដ៏មានតម្លៃជាមួយក្រុមគ្រួសាររបស់ពួកគេ។ 🌿

បន្ទាប់ពីសប្តាហ៍មួយនេះ សិស្សានុសិស្សទាំងអស់របស់យើងនឹងធ្វើការវិលត្រឡប់មកពីការចុះកម្មសិក្សារបស់ពួកគេដើម្បីធ្វើការបន្ដការសិក្សាឡើងវិញនៅក្នុងថ្នាក់! យើងខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយជាខ្លាំងសម្រាប់ការវិលត្រឡប់មកវិញរបស់ពួកគេ!

សូមជូនពរអ្នករាល់គ្នាប្រកបដោយសន្តិភាព សុភមង្គល និងសាមគ្គីភាពក្នុងរដូវកាលដ៏ពិសេសមួយនេះ។ 🙏

🕊️ Pchum Ben at EHT Paul Dubrule 🕊️

As we approach this sacred time in Cambodian tradition, we wish you and your loved ones a meaningful and joyful Pchum Ben. 🌸

In honor of the holiday, our school will be closed for the week, from Monday, 30th September to Sunday, 6th October 2024. This break will allow our students and staff to fully embrace the festivities and spend cherished moments with their families. 🌿

After this week, all our students will return from their internship and classes will resume! We're very excited to have them back!

Wishing everyone peace, happiness, and unity during this special season. 🙏

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 26/09/2024

🌟 ការចុះកម្មសិក្សានៅក្នុងប្រទេសថៃ 🌟

នៅពេលដែលការចុះកម្មសិក្សារបស់ពួកគេឈានដល់ទីបញ្ចប់ លោកនាយក និងមន្រ្តីទទួលបន្ទុកសិស្សរបស់យើងបានអញ្ជើញចុះទៅសួរសុខទុក្ខសិស្សានុសិស្សដែលកំពុងតែធ្វើការចុះកម្មសិក្សានៅក្នុងសណ្ឋាគារដែលជាក្រុមហ៊ុនរបស់ អាក់ក័រ (Accor group) ដែលមានទីតាំងស្ថិតក្នុងប្រទេសថៃ។ 🌏 សិស្សានុសិស្សរបស់យើងទទួលបានការបណ្តុះបណ្តាលយ៉ាងល្អពីខាងក្រុមការងារនិងការស្វាគមន៍យ៉ាងកក់ក្ដៅ ដោយទទួលបានបទពិសោធន៍ផ្ទាល់ដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ឱកាសការងារលក្ខណៈអន្តរជាតិដ៏អស្ចារ្យមួយនេះបានធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្ត និងត្រៀមខ្លួនក្នុងអាជីពការងារ! 💼✨

🌟 Internships in Thailand 🌟

As their internships come to an end, our Director and Admissions Officer visited students interning at Accor group hotels in Thailand. 🌏 The students received exceptional training from welcoming teams, gaining invaluable hands-on experience. This fantastic international opportunity made them more confident and forthcoming in the job! 💼✨

Thank you to our partners for giving them this opportunity 🙏

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 25/09/2024

🌟ព័ត៌មានស្ដីអំពីសិស្សរបស់យើងនៅក្នុងប្រទេសទួរគី 🌟

🏨 បន្ទាប់ពីបញ្ចប់ការសិក្សារបស់ពួកគេ សិស្សានុសិស្សរបស់យើងចំនួន 12 នាក់ទទួលបានកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយ សណ្ឋាគារព្រិនផាលេស (Princes' Palace) ដែលជាសណ្ឋាគារប្រណិតដ៏ល្បីល្បាញមួយដែលមានទីតាំងនៅឆ្នេរសមុទ្រអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ គ្រឹះស្ថានដ៏ល្បីល្បាញមួយនេះបានធ្វើការទទួលស្វាគមន៍រសិស្សានុសិស្សរបស់ពួកយើងយ៉ាងកក់ក្ដៅ ហើយក៏បានផ្តល់ឱ្យពួកគេនូវការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យអោយពួកគេទទួលបាននូវបទពិសោធន៍ដែលមានលក្ខណៈអន្តរជាតិ ហើយជាពិសេសបទពិសោធន៍ដ៏មានតម្លៃនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច។

👏 យើងសូមថ្លែងអំណរគុណចំពោះសណ្ឋាគារព្រិនផាលេស (Princes' Palace) ហើយយើងមានមោទនភាពដែលបានឃើញសិស្សានុសិស្សរបស់យើងមានភាពរីកចម្រើន និងទទួលបានជោគជ័យតាមរយៈឱកាសដ៏មិនគួរឱ្យជឿមួយនេះ!

🌟News from Our Students in Turkey 🌟

🏨 Following their graduation, 12 of our students secured one-year contracts with Princes’ Palace, a prestigious luxury hotel located off the shores of Istanbul, Turkey. This renowned establishment has welcomed our students and also provided them with high quality training, offering invaluable international exposure and experience in the hospitality industry.

👏 We're thankful to Princes' Palace Resort and we’re proud to see our students grow and succeed through this incredible opportunity!

24/09/2024

🌟 សូមស្វាគមន៍ ម៉ាទិស (Mathis) មកកាន់ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល🌟

🌍✨ យើងមានសេចក្តីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ម៉ាទិស (Mathis) ដែលជានិស្សិតស្ម័គ្រចិត្តថ្មីរបស់យើងមកពីទីក្រុង ទូឡុង (Toulon)ប្រទេសបារាំង ដើម្បីមកកាន់ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល! ជាមួយនឹងបទពិសោធន៍ដ៏រឹងមាំផ្នែកវិស្វកម្ម ម៉ាទិស (Mathis) បានជ្រើសរើសការលះបង់ក្នុងរយៈពេល 6ខែនៃឆ្នាំសម្រាករបស់គាត់ក្នុងការជួយជ្រុំជ្រែងកម្មវិធី សាលាបៃតង(eco-campus) ក្នុងផ្នែកគម្រោង និងទំនាក់ទំនងរបស់យើង។

👋 ចូលរួមជាមួយពួកយើងក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់រូបគាត់ ខណៈដែលគាត់ចាប់ផ្តើមដំណើរដ៏គួរឱ្យរំភើប និងមានអត្ថន័យជាមួយយើង!

🌟 Welcoming Mathis to Ecole Paul Dubrule 🌟

🌍✨ We are delighted to welcome Mathis, our new service civique intern from Toulon, France, to EHT Paul Dubrule! With a strong background in engineering, Mathis has chosen to dedicate 6 months of his gap year to supporting both our eco-campus program and our projects & communication team.

👋 Join us in giving him a warm welcome as he embarks on this exciting and purposeful journey with us!

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 20/09/2024

[EN & FR below]

🎓 យើងមានមោទនភាពក្នុងការចែករំលែកព័ត៌មានមួយ គឺថានៅដើមខែកញ្ញានេះ អតីតសិស្សរបស់យើង កញ្ញា លី ឈួង (Ly Chhoung) បានចាប់ផ្តើមដំណើរការសិក្សាថ្មីមួយនៅឯសាកលវិទ្យា ESTHUA ជាសាកលវិទ្យាល័យផ្នែកទេសចរណ៍ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង អង់សេរ (Angers)ប្រទេសបារាំង!

🙌 នៅពេលដែលនាងឈានជើងចូលទៅកាន់ជំហ៊ានបន្ទាប់នេះនៅក្នុងសាកលវិទ្យាល័យដ៏ល្បីល្បាញមួយ យើងក៏មានឱកាសក្នុងការជួយឧបត្ថម្ភនាង! យើងបានចាប់ផ្តើមយុទ្ធនាការរៃអង្គាសថវិការក្នុងការជួយ លី ឈួង(Ly Chhoung)ដើម្បីឱ្យនាងផ្តោតយ៉ាងពេញទំហឹងតែទៅលើការសិក្សា។ រាល់ការរួមចំណែកនីមួយៗគឺមានអត្ថន័យធំធេងណាស់!

🙏 សូមធ្វើការបរិច្ចាគរបស់អ្នកនៅទីនេះ៖ https://www.leetchi.com/fr/c/ly-chhoung-en-france-8745700?utm_source=copylink&utm_medium=social_sharing

🎓 We are proud to share that, at the beginning of September, our former student Ly Chhoung has embarked on a new academic journey at ESTHUA, the University of Tourism in Angers, France!

🙌 As she takes this next step at a renowned university, we have the opportunity to support her! We’ve launched a fundraising campaign to help Ly Chhoung fully focus on her studies. Every contribution makes a difference!

🙏 Donate Here: https://www.leetchi.com/fr/c/ly-chhoung-en-france-8745700?utm_source=copylink&utm_medium=social_sharing

🎓 Nous avons le plaisir d’annoncer que notre ancienne élève Ly Chhoung a débuté un nouveau chapitre début septembre à l'ESTHUA, l'Université de Tourisme à Angers.

🙌 En prenant cette nouvelle voie dans une université reconnue, nous avons l'occasion de l'accompagner ! Nous avons lancé une cagnotte en ligne pour l'aider à se concentrer pleinement sur ses études. Chaque don compte, peu importe le montant !

🙏 Faites un don ici : https://www.leetchi.com/fr/c/ly-chhoung-en-france-8745700?utm_source=copylink&utm_medium=social_sharing

19/09/2024

🎓 ឈានជើងចូលទៅក្នុងអនាគតរបស់អ្នកក្នុងវិស័យបដិសណ្ឋារកិច្ច!
តើអ្នកមានចំណង់ចំណូលចិត្តលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ដែរឬទេ? 🌍 ចូលរួមជាមួយសាលាដែលមានកេរ្ដិ៍ឈ្មោះដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសកម្ពុជា ហើយចាប់យកឱកាសចុះឈ្មោះឲ្យបានមុនគេជាមួយពួកយើង! ដែលក្នុងនោះពួកយើងក៏មានផ្ដល់កម្មវិធីអាហារូបករណ៍ និងការបញ្ចុះតម្លៃចំនួន 5% រហូតដល់ចុងខែតុលា។ នេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់អ្នក ដើម្បីចាប់ផ្តើមដំណើរឆ្ពោះទៅរកអាជីពលក្ខណៈជាសកលដ៏ជោគជ័យ។ ចូរកុំបង្អង់យូរ - ចាប់ផ្តើមដំណើរជីវិតរបស់អ្នកនៅថ្ងៃនេះ! 🚀✨

🎓 Step Into Your Future in Hospitality!

Are you passionate about hospitality and tourism? 🌍 Join Cambodia’s most renowned school and take advantage of our early enrollment offer! With scholarships available and 5% off inscription fees until the end of October, this is your chance to start your path toward a successful global career. Don’t wait—launch your journey today! 🚀✨

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 18/09/2024

🌟 ដំណើរទស្សនកិច្ចរបស់លោកនាយកនៅគីរីរម្យក្នុងការចុះសួរសុខទុក្ខសិស្សានុសិស្ស 🌟

កាលពីសប្តាហ៍មុន នាយកសាលារបស់យើងបានអញ្ជើញចុះទៅសួរសុខទុក្ខសិស្សានុសិស្សដែលកំពុងបំពេញការងារនៅឯគីរីរម្យ ដោយចំណាយពេលដើម្បីស្តាប់អំពីបទពិសោធន៍ និងការរីកចម្រើនរបស់ពួកគេ។ 🎓✨ ជាមួយនឹងការបញ្ចប់ការចុះកម្មសិក្សារបស់ពួកគេនៅចុងខែនេះ យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញពួកគេមានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យដិសណ្ឋារកិច្ច។ 🌍

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Shinta Mani Wild, Romdoul Kirirom Resort, Camping Park Resort និង Romhaey Kirirom Resort សម្រាប់ការជួយជ្រុំជ្រែងដល់សិស្សានុសិស្សរបស់យើង និងបានផ្តល់ឱកាសឲ្យពួកគេនូវបទពិសោធន៍សិក្សាដ៏មានតម្លៃមួយនេះ! 🙏💼

យើងមានមោទនភាពចំពោះការលះបង់របស់ពួកគេ ហើយទន្ទឹងរង់ចាំស្វាគមន៍ការវិលត្រឡប់មកវិញរបស់ពួកគេក្នុងពេលឆាប់ៗនេះ! 👏

🌟 Director’s Visit to Interns in Kirirom 🌟

Last week, our school director visited students currently interning in Kirirom, taking time to hear about their experiences and progress. 🎓✨ With their internships wrapping up by the end of the month, we’re excited to see how far they’ve come in their hospitality journey. 🌍

A big thank you to Shinta Mani Wild - A Bensley Collection, Romdoul Kirirom Resort រំដួលគីរីរម្យ រីស៊ត, ឧទ្យានបោះតង់ CampingPark and Romhaey Kirirom Resort រំហើយ គិរីរម្យ រីស៊ត for supporting our students and providing them with such valuable learning experiences! 🙏💼

We’re proud of their dedication and look forward to welcoming them back soon! 👏

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 17/09/2024

🌟 វគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ចនៅក្នុងខែកញ្ញានេះដែលមានទីតាំងស្ថិតនៅក្នុងខេត្តកែប 🌟

នៅក្នុងខែនេះក្រុមការងាររបស់យើងបានធ្វើការវិលត្រលប់ទៅកាន់ Knai Bang Chatt ដែលជាសណ្ឋាគារដ៏ល្អប្រណិតមួយ ដើម្បីធ្វើការបណ្ដុះបណ្ដាលសេវាថ្មីៗមួយចំនួនបន្ថែមទៀត! ការបណ្ដុះបណ្ដាលមួយនេះបានផ្ដោតទៅលើផ្នែកគេហកិច្ច,រៀបចំបន្ទប់,ភោជនីយដ្ឋាន,ផ្ទះបាយ, ដើម្បីផ្ដោតទៅលើអនាម័យនិងផាសុខភាព។ ក្រុមការងាររបស់ពួកគេបានបន្ដការអភិវឌ្ឍលើកម្រិតជោគជ័យដែលទទួលបានក្នុងខែសីហា។
បន្ទាប់ពីបានធ្វើការប្រមូលមតិកែលម្អ និងមើលឃើញចំនុចកែលម្អជាក់ស្ដែងក្រុមការងាររបស់ពួកយើងបានធ្វើការកែសម្រួលចំនុចសំខាន់ៗមួយចំនួនទៀតដើម្បីធ្វើការលើកកម្ពស់ស្ដង់ដារសេវាកម្មរបស់ពួកគេឲ្យកាន់តែមានភាពល្អប្រសើរ។ ដំណើរឆ្ពោះទៅរកឧត្តមភាពនៅតែបន្ដ ជាមួយនឹងការរីកចម្រើនយ៉ាងគួរឲ្យកត់សម្គាល់រួចមកហើយនោះ!

🌟 September Hospitality Training in Kep 🌟

Our team returned to the beautiful Knai Bang Chatt Resort this month for another round of hospitality training! With a focus on Front Office, Housekeeping, Restaurant, Kitchen, and Wellness, they built on the incredible progress made in August.

After gathering feedback and seeing the improvements firsthand, our team made key adjustments to elevate service standards even further. The journey toward excellence continues, with great progress already achieved!

13/09/2024

ត្រៀមខ្លួនរួចហើយឬនៅដើម្បីលើកកម្ពស់អាជីពការងាររបស់អ្នកក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍? 🌍✨

ស្វែងយល់អំពីផ្លូវឆ្ពោះទៅរកភាពជោគជ័យ និងបំពេញអាជីពការងារជាមួយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈឈានមុខគេរបស់កម្ពុជា! កម្មវិធីសិក្សារបស់យើងត្រូវបានរចនាឡើងដើម្បីផ្តល់ជូនឱ្យអ្នកនូវជំនាញលំដាប់ពិភពលោក និងបទពិសោធន៍ផ្ទាល់នៅក្នុងវិស័យឧស្សាហកម្មបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រកបដោយភាពរស់រវើក។

រៀនពីអ្នកជំនាញឧស្សាហកម្ម ចូលរួមក្នុងការបណ្តុះបណ្តាលជាក់ស្ដែង និងធ្វើការបើកទ្វារសម្រាប់ចាប់យកឱកាសការងារដ៏គួរឲ្យចាប់អារម្មណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។ ចាប់ផ្ដើអនាគតរបស់អ្នកនៅក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍នៅទីនេះ!

📋 សូមធ្វើការដាក់ពាក្យឥឡូវនេះ៖ https://forms.office.com/e/jB0JJs6t6Z

Ready to elevate your career in hospitality & tourism? 🌍✨

Discover the path to a successful and fulfilling career with Cambodia's leading vocational school! Our programs are designed to provide you with world-class skills and hands-on experience in the vibrant hospitality and tourism industries.

Learn from industry experts, engage in real-world training, and open doors to exciting job opportunities both locally and internationally. Your future in hospitality and tourism starts here!

📋 Apply now: https://forms.office.com/e/jB0JJs6t6Z

11/09/2024

សិក្សានៅ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល – សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈឈានមុខគេក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍!

លើកកម្ពស់អាជីពការងាររបស់អ្នកនៅក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍នៅ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានគុណភាពខ្ពស់នៅកម្ពុជា។ ទទួលបានបទពិសោធន៍ក្នុងការអនុវត្តផ្ទាល់ និងការអនុវត្តតាមបច្ចេកទេសអន្តរជាតិ។

✨ធ្វើការដាក់ពាក្យនៅថ្ងៃនេះ ដើម្បីបង្កើតអនាគតរបស់អ្នកនៅក្នុងវិស័យឧស្សាហកម្មដែលកំពុងតែមានភាពរីកចម្រើន។

🌐 ធ្វើការដាក់ពាក្យរបស់អ្នកឥឡូវនេះតាមរយៈ៖ https://forms.office.com/e/jB0JJs6t6Z

Join EHT Paul Dubrule – Cambodia’s Leading Vocational School for Hospitality & Tourism!

Elevate your career in the dynamic fields of hospitality and tourism at the most renowned vocational school in Cambodia. Gain hands-on experience and world-class training in an inspiring environment.

✨ Apply today to shape your future in this fast-growing industry.

🌐 Submit your application now at: https://forms.office.com/e/jB0JJs6t6Z

09/09/2024

ចូលរួមជាមួយ គ្រូជំនាញដែលមានជំនាញដ៏ច្បាស់លាស់ក្នុងការធ្វើនំនៅក្នុងផ្ទះបាយរបស់យើង ហើយគាត់នឹងបង្ហាញអំពីរបៀបធ្វើនំបុ័ង(baguette) ជាមួយនឹងក្បួនច្បាប់មួយជាក់លាក់ និងប្រកបដោយភាពស្ទាត់ជំនាញ។ តើលោកអ្នកចាប់អារម្មណ៍ក្នុងការបង្កើនបច្ចេកទេសនៃការធ្វើនំដោយខ្លួនឯងដែរឬទេ? ស្វែងយល់ពីកម្មវិធីធ្វើនំ និងការចម្អិនម្ហូបរបស់យើង - ឥឡូវនេះពួកយើងចាប់ទទួលពាក្យចុះឈ្មោះហើយ! 🍞✨ Join our pastry chef in the kitchen as he makes a French baguette with precision and skill. Interested in mastering these techniques yourself? Explore our pastry and cooking programs—enrollment is open! 🍞✨ https://forms.office.com/e/jB0JJs6t6Z

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 06/09/2024

👨‍🏫កាលពីសប្តាហ៍មុន ក្រុមការងាររបស់យើងបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចដ៏គួរអស្ចារ្យមួយ ដែលមានការដឹកនាំដោយលោកគ្រូបង្វឹកដ៏មានជំនាញរបស់យើង! វាជាឱកាសដ៏ល្អមួយដើម្បីពង្រឹងការទំនាក់ទំនងរបស់យើង ដោយយោងតាមនីតិវិធីអំពីរបៀបរបបនៃការស្វាគមន៍ ដើម្បីធានាថាយើងតែងតែផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះទៅកាន់ភ្ញៀវ និងសិស្សានុសិស្សរបស់យើង។ង។

✨💼 តាមរយៈការកំណត់ស្តង់ដារខ្ពស់ គោលបំណងរបស់យើងគឺដើម្បីធ្វើជាគំរូល្អៗសម្រាប់អ្នកជំនាញបដិសណ្ឋារកិច្ចជំនាន់ក្រោយ!

👨‍🏫 Last week, our entire team came together for an exciting hospitality training session, led by our amazing teachers! It was a great opportunity to strengthen our communication, align on welcoming procedures, and ensure we're always providing exceptional service to both our guests and students.

✨💼 By setting high standards, we aim to be role models for the next generation of hospitality professionals!

04/09/2024

🎥រយៈពេលមួយថ្ងៃជាមួយ ហានីហ្វា (Hanifa) ក្នុងអំឡុងពេលចុះកម្មសិក្សារយៈពេល ៦ ខែរបស់នាងនៅឯសណ្ឋាគារ អ៊ីប៉ីសស្ដាយ (Ibis Styles) ភាគខាងត្បូងនៃទីក្រុងលីយ៉ុងក្នុងប្រទេសបារាំង! ពីការគ្រប់គ្រងការកក់បន្ទប់រហូតដល់ការទទួលស្វាគមន៍ភ្ញៀវ សូមធ្វើការទស្សនាសកម្មភាពស្រុងនៃការចុះកម្មសិក្សាដ៏អស្ចារ្យរបស់នាង។ 💼🌟

🎥 A Day with Hanifa during her 6-month internship at ibis Styles Lyon Sud Vienne in France! From handling reservations to welcoming guests, experience every moment of her amazing internship. 💼🌟

04/09/2024

🚀 ចូលរួមជាមួយក្រុមការងាររបស់យើងខ្ញុំ! យើងខ្ញុំកំពុងធ្វើការជ្រើសរើសមន្រ្ដីជំនាញជំនួយការផ្នែករដ្ឋបាលអប់រំពេញម៉ោងនៅ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប!

តើអ្នកមានចំណាប់អារម្មណ៍ទៅលើវិស័យបដិសណ្ឋារកិច្ច និងការអប់រំដែរឬទេ? តើអ្នកមានជំនាញក្នុងការរៀបចំ និងជំនាញទំនាក់ទំនងល្អឬទេ? នេះជាឱកាសមួយសម្រាប់អ្នកក្នុងការចូលរួមជាមួយគ្រឹះស្ថានអប់រំវិជ្ជាជីវៈដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា។

ធ្វើការដាក់ពាក្យមកកាន់យើងខ្ញុំឲ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ ហើយចាប់ផ្តើមដំណើរការងាររបស់អ្នកជាមួយពួកយើងនៅខែតុលា!
📩 សូមធ្វើការផ្ញើ CV និង Cover Letter របស់អ្នកទៅកាន់ [email protected] នៅថ្ងៃនេះ!

🚀 Join Our Team! We're hiring a full-time Education Administration Assistant at École d’Hôtellerie et de Tourisme Paul Dubrule in Siem Reap!

Are you passionate about hospitality and education? Do you have excellent organizational and communication skills? This is your opportunity to be part of a renowned vocational education institution in Cambodia.

Apply by September 30, 2024, and start your journey with us in October!
📩 Send your CV and cover letter to [email protected] today!

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 04/09/2024

🌟 អបអរសាទរភាពជាដៃគូរជាមួយ Pizza 4P's! 🌟

🍕 យើងពិតជាមានសេចក្តីសោមនស្សរីករាយណាស់ដែលបានឃើញសិស្សានុសិស្ស សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល របស់យើងបានធ្វើការចុះកម្មសិក្សានៅ Pizza 4P's Cambodia! កិច្ចសហការនេះ គឺជាការរួបរួមគ្នាដ៏ល្អ ព្រោះទាំងសាលារបស់យើង និង Pizza 4P's សុទ្ធសឹងតែជាអ្នកដែលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះវិស័យបដិសណ្ឋារកិច្ច និងនិរន្តរភាព។

🌱 ចាប់តាំងពីខែកក្កដា ដល់ខែកញ្ញា សិស្សរបស់យើងបានកំពុងទទួលបទពិសោធន៍ដ៏មានតម្លៃនៅក្នុងប្រតិបត្តិការក្នុងផ្ទះបាយ និងសិល្បៈនៃការធ្វើភីហ្សា ស្របពេលដែលរៀនពីរបៀបរួមបញ្ចូលការអនុវត្តប្រកបដោយនិរន្តរភាពទៅក្នុងការងាររបស់ពួកគេ។ យើងសូមថ្លែងអំណរគុណចំពោះ Pizza 4P's Cambodia សម្រាប់ការផ្តល់កន្លែងដល់សិស្សានុសិស្សរបស់យើងក្នុងការចុះកម្មសិក្សាប្រកបដោយភាពរីកចម្រើន និងរីកលូតលូតលាស់ ជួយពង្រឹងតម្លៃរួមគ្នារបស់យើងសម្រាប់ការផ្ដល់សេវាកម្មដ៏ល្អ និងការទទួលខុសត្រូវទៅលើបរិស្ថាន។

🌟 Celebrating Our Partnership with Pizza 4P's! 🌟

🍕 We're delighted to have our students from EHT Paul Dubrule interning at Pizza 4P's Cambodia! This collaboration is a perfect match, as both our school and Pizza 4P's share a strong commitment to hospitality and sustainability.

🌱 From July to September, our students are gaining invaluable experience in kitchen operations and the art of pizza-making, all while learning how to integrate sustainable practices into their work. We’re grateful to Pizza 4P's Cambodia for providing a supportive environment where our interns can grow and thrive, reinforcing our shared values of exceptional service and environmental responsibility.

03/09/2024

ត្រៀមខ្លួនដើម្បីបង្កើនជំនាញរបស់អ្នកដើម្បីទៅកម្រិតបន្ទាប់ទៀតហើយ ឬនៅ? 🌟

ការចុះឈ្មោះចូលរៀនសម្រាប់វគ្គសញ្ញាប័ត្រកម្រិតខ្ពស់ផ្នែកគ្រប់គ្រងសណ្ឋាគារ និងបដិសណ្ឋារកិច្ចឆ្នាំ២០២៥នៅ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ដែលជាសញ្ញាបត្រក្របខណ្ឌគុណវុឌ្ឍិអាស៊ានកម្រិត៥ បានចាប់ផ្ដើមបើកដំណើរការហើយ!បង្កើនអាជីពរបស់អ្នកជាមួយនឹងជំនាញ និងបទពិសោធន៍ដ៏ចាំបាច់នៅក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ដែលប្រកបដោយថាមពលមួយនេះ។ 🎓

ទទួលបានការបណ្តុះបណ្តាលពិសេសពីអ្នកជំនាញឈានមុខគេ រួមទាំងសាស្រ្តាចារ្យដែលអញ្ញើញមកពីសាលាបដិសណ្ឋារកិច្ចដ៏ល្អនៅលើពិភពលោក (សាលាសណ្ឋាគារ ឡូសាន) និងក្រុមបដិសណ្ឋារកិច្ចដ៏ធំបំផុត គឺ ក្រុមហ៊ុន អាក់ក័រ។ សិក្សាចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង 9យប់រយៈពេលជាង១ឆ្នាំ អ្នកនឹងមាន
ឱកាសររៀនស្វែងយល់អំពីវិស័យ
សំខាន់ៗដូចជាការលក់ ទីផ្សារ ជំនាញធនធានមនុស្ស ហិរញ្ញវត្ថុ និងវិស័យផ្សេងៗជាច្រើនទៀត។ 🚀

👉 ដាក់ពាក្យឥឡូវនេះ៖ https://forms.office.com/e/5JqFJsDxSx


Ready to take your skills to the next level? 🌟

Admissions are now open for the Advanced Diploma in Hospitality Management 2025 at EHT Paul Dubrule, an ASEAN Level 5 Associate Degree! Enhance your career with essential skills and experience in the dynamic field of hospitality and tourism. 🎓

Receive exceptional training from leading professionals, including professors from the best hospitality school in the world (EHL) and the biggest hospitality group, Accor Group. Over 1 year, from 6 to 9 PM, you'll dive into key areas such as sales, marketing, human resources, finance, and more. 🚀

👉 Apply now: https://forms.office.com/e/5JqFJsDxSx

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 30/08/2024

🌏ជួបជាមួយ Dalys ដែលជាសិស្សផ្នែកគ្រប់គ្រង បដិសណ្ឋារកិច្ច នៅ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល និងជាអ្នកតស៊ូមតិសម្រាប់និរន្តរភាពតាមរយៈកម្មវិធី Eco Campus របស់យើងផងដែរ។ តាំងពីការកែលម្អជំនាញគ្រប់គ្រងរបស់នាង ដល់ការលើកកម្ពស់ក្នុងការរស់នៅប្រកបដោយនិរន្តរភាព ដំណើររបស់ Dalys គឺជាការរីកចម្រើន និងការប្តេជ្ញាចិត្តមួយ។
សូមអានអញ្ញើញអានសក្ខីកម្មពេញលេញរបស់នាងដូចខាងក្រោម ដើម្បីទទួលបានការបំផុសគំនិតដោយការលះបង់របស់នាងដើម្បីធ្វើឱ្យមានផលវិជ្ជមាន!🌱

ជម្រាបសួរ! នាងខ្ញុំឈ្មោះ Dalys ហើយនាងខ្ញុំបានបញ្ចប់ការសិក្សាដោយទទួលបានវិញ្ញាបនបត្រខាងផ្នែកបដិសណ្ឋារកិច្ច និងគេហកិច្ចកាលពីឆ្នាំ២០១៤ នៅឯ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល។ បច្ចុប្បន្ននេះ ខ្ញុំជាសិស្សនៅក្នុងកម្មវីធីសិក្សា ថ្នាក់គ្រប់គ្រងបដិសណ្ឋារកិច្ចនៅសាលានេះ និងជាសមាជិកដ៏សកម្មនៅក្នុងកម្មវិធី សាលាបៃតង(Eco Campus)ជាកន្លែងដែលខ្ញុំបានរៀន និងចែករំលែកនូវចំណេះដឹងអំពីការរស់នៅតាមរយៈសកម្មភាពដែលបង្ហាញពីនិរន្ដរភាព។

នៅពេលដែលខ្ញុំបានរៀន ថ្នាក់គ្រប់គ្រងបដិសណ្ឋារកិច្ច នេះខ្ញុំក៏ទទួលបានព័ត៌មានលំអិតពីការិយាល័យអប់រំ ដែលវាបានជំរុញលើកទឹកចិត្តខ្ញុំអោយចូលរៀននៅក្នុងថ្នាក់នេះ។ ខ្ញុំចង់បង្កើនការយល់ដឹងរបស់ខ្ញុំអំពីការគ្រប់គ្រងក្នុងវិស័យបដិសណ្ឋារកិច្ច និងបង្កើតផែនការអាជីវកម្មផ្ទាល់ខ្លួន។ ក្នុងរយៈពេល៧ខែកន្លងមកនេះ ខ្ញុំបានទទួលចំណេះដឹងដ៏មានតម្លៃពីរចនាបថក្នុងការបង្រៀន និងទស្សនៈចម្រុះរបស់សាស្រ្តាចារ្យរបស់យើង ដែលចំណេះដឹងនៃការចែករំលែក គឺវាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលចង់ចាប់ផ្ដើម ឬបង្កើនអាជីវកម្មក្នុងវិស័យបដិសណ្ឋារកិច្ច។

ក្នុងនាមជាសិស្សថ្នាក់គ្រប់គ្រងបដិសណ្ឋារកិច្ច ខ្ញុំក៏បានជ្រើសរើសចូលរួមក្នុងកម្មវិធី សាលាបៃតង(Eco Campus) ដោយខ្ញុំបានសង្កេតឃើញថាមានការខ្វះខាតនៃការផ្ដោតទៅលើនិរន្ដរភាពរបស់សិស្សានុសិស្សកាលពីខ្ញុំបានសិក្សានៅទីនេះកាលពី១០ឆ្នាំមុន។ ខ្ញុំចង់រៀន និងធ្វើការស្វែងយល់បន្ថែមអំពីសិស្សានុសិស្សជំនាន់ក្រោយ និងធ្វើការចែករំលែកចំណេះដឹងរបស់ខ្ញុំអំពីការរស់នៅប្រកបដោយនិរន្ដរភាព។ តាមរយះកម្មវិធីសិក្សាមួយនេះ ខ្ញុំបានរៀនអ្វីៗជាច្រើន រួមមានទាំងការយល់ដឹងអំពីរបៀបដែលយុវជនជំនាន់ថ្មីគិតទៅលើបញ្ហាបរិស្ថាន។ យើងទាំងអស់គ្នាបានរៀបចំសកម្មភាពដូចជា ការជិះកង់ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត និងសកម្មភាពសប្បុរសធម៌ដើម្បីជំរុញការរួបរួមគ្នាជាធ្លុងមួយ។ បទពិសោធន៍ទាំងនេះបានធ្វើឲ្យខ្ញុំមានស្មារតីដើម្បីនិរន្ដរភាពក្នុងជីវភាពប្រចាំថ្ងៃ រួមទាំងការលើកទឹកចិត្តឲ្យអ្នកដទៃចូលរួមអនុវត្តសកម្មភាពដូចគ្នាសម្រាប់អនាគតយើងកាន់តែប្រសើរ។

កម្មវិធីសាលាបៃតង(Eco Campus) គឺជាអ្វីដែលគ្រប់គ្នាត្រូវតែធ្វើការស្វែងយល់។ វាបានបង្ហាញយ៉ាងច្បាស់ថា ភាពចីរភាពអាចជះផលវិជ្ជមាននៅលើផែនដីរបស់យើង។

ការចូលរៀននៅក្នុងកម្មវិធីសិក្សា ថ្នាក់គ្រប់គ្រងបដិសណ្ឋារកិច្ច គឺជាការសម្រេចចិត្តដ៏ល្អមួយ។ វាបានជួយអោយខ្ញុំមានភាពប្រសើរឡើងក្នុងជំនាញគ្រប់គ្រង និងធ្វើការពង្រីកទស្សនៈសម្រាប់អាជីពការងាររបស់ខ្ញុំ។ លើសពីនេះទៅទៀតនោះកម្មវិធីសិក្សា សាលាបៃតង(Eco Campus) បានបង្រៀនខ្ញុំពីរបៀបរស់នៅប្រកបដោយនិរន្ដរភាព ដែលខ្ញុំមានការជឿជាក់ថាវាមានសារៈសំខាន់សម្រាប់អនាគតរបស់យើងទាំងអស់គ្នា។

🌏Meet Dalys, a DHM student at EHT and a passionate advocate for sustainability through our Eco Campus program. From refining her management skills to promoting sustainable living, Dalys's journey is one of growth and commitment. Read her full testimony below and get inspired by her dedication to making a positive impact! 🌱

“My name is Dalys, and I graduated from the Front Office and Housekeeping program at EHT in 2014. I am now a DHM student at the same school and an active participant in the Eco Campus program, where I both learn and share knowledge about sustainability. When I learned about the DHM program and received detailed information from the education office, I was motivated to join the class. I wanted to deepen my understanding of hospitality management and develop a personal business plan. Over the past seven months, I have gained invaluable insights from the diverse teaching styles and perspectives of our professors, whose shared knowledge is crucial for anyone looking to start or grow a business in the hospitality industry. As a DHM student, I also chose to join the Eco Campus program because I noticed a lack of focus on sustainability among students when I studied here ten years ago. I wanted to learn from younger students and share my own knowledge about sustainable living. Through the program, I’ve learned a great deal, especially about how the new generation perceives environmental issues. Together, we’ve organized activities such as cycling to reduce carbon emissions and charity events to promote inclusivity. These experiences have made me more conscious of sustainability in my daily life, and I encourage others to adopt a similar mindset for a better future. The Eco Campus program is something everyone should know about. It clearly shows how sustainability can make a positive impact on our planet. We receive so much from the Earth; it’s only right that we live in a way that takes care of it. Joining the DHM class was a great decision. It has helped me improve my management skills and broaden my perspectives for my career. Additionally, the Eco Campus program has taught me how to live more sustainably, which I believe is essential for our future”.

29/08/2024

ក្រឡេកទៅមើលឡើងវិញអំពីកម្មវិធីនៃការបង្ហាញទេពកោសល្យរបស់សិស្សានុសិស្សរបស់ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល! 🎉

កាលពីខែមេសាកន្លងទៅនេះ ក្លឹបសិស្សានុសិស្សរបស់ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានរៀបចំកម្មវិធីបង្ហាញទេពកោសល្យដែលបានឆ្លុះបញ្ចាំងនូវភាពច្នៃប្រឌិត និងស្មារតីរបស់សិស្សានុសិស្សរបស់យើង។ សូមរីករាយជាមួយនិងការទស្សនាឡើងវិញអំពីកម្មវិធីដ៏គួរឲ្យចងចាំមួយនេះ! 🎤✨

Flashback to EHT’s Talent Show! 🎉

Back in April, the EHT Student Club organized a talent show that highlighted our students’ creativity and spirit. Enjoy this look back at a memorable event! 🎤✨

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 28/08/2024

🌟 ការបន្តចុះផ្សព្វផ្សាយកម្មវិធីសិក្សានៅតាមវិទ្យាល័យ! 🌟

📚 ការចុះផ្សព្វផ្សាយកម្មវិធីសិក្សានៅតាមវិទ្យាល័យថ្មីៗនេះ ក្រុមការងាររបស់ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៉ូល មានសេចក្តីសោមនស្សរីករាយ និងនៅតែបន្តការចូលរួម ស្របពេលនេះផងដែរនឹងបន្តធ្វើការស្វែងរកសាលាបន្ថែមនៅខេត្តសៀមរាបដើម្បីចុះផ្សព្វផ្សាយ។ នៅសប្តាហ៍នេះផងដែល ពួកគេបានចុះទៅវិទ្យាល័យ ពួក និងវិទ្យាល័យ កំពង់ក្ដី ដោយបានជួបសិស្សានុសិស្សប្រហែល ៦៦០នាក់។ យើងនៅតែខិតខំក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសិស្សានុសិស្សទាំងឡាយណាដែលមានបំណងប្រាថ្នា និងចូលចិត្ត ដើម្បីបង្ហាញពីពិភពនៃវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ និងបង្ហាញពីឱកាសដដ៏អស្ចារ្យដែលកំពុងរង់ចាំនៅឯសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៉ូល។

ចាប់បើកទទួលចុះឈ្មោះហើយ! ធ្វើការដាក់ពាក្យនៅទីនេះ៖ https://forms.office.com/e/jB0JJs6t6Z



🌟 High School Visits Continue! 🌟

📚 Following recent visits, the EHT team is excited to keep the engagement going as they continue exploring high schools across the Siem Reap region. This week, they visited Pouk High School and Kompong Kdei High School, meeting around 660 enthusiastic students. They're eager to connect with even more aspiring students, showcase the exciting world of hospitality and tourism, and highlight the amazing opportunities that await at the school.

Admissions are open! Apply here: https://forms.office.com/e/jB0JJs6t6Z

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 27/08/2024

🌟វគ្គផ្តាច់ព្រ័ត្ររបស់ ILO🌟

📊💡 កាលពីថ្ងៃសុក្រសប្តាហ៍មុន មានអ្នកចូលរួមចំនួន ៦នាក់ដែលអង្គការ អាយឡូ បានជ្រើសរើសសម្រាប់កម្មវិធីស្តីពី "អភិវឌ្ឍអាជីវកម្មរបស់អ្នក" ពួកគេបានបង្ហាញផែនការអាជីវកម្មរបស់ពួកគេដល់ក្រុមគណៈវិនិច្ឆ័យ។ បទបង្ហាញចុងក្រោយនេះបានបង្ហាញពីចំណុចខ្លាំងនៃការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេក្នុងអំឡុងពេលនៃកម្មវិធីនេះ។

👏សូមអបអរសាទរចំពោះអ្នកចូលរួមទាំងអស់សម្រាប់ការធ្វើបទបង្ហាញដ៏គួរឲ្យចាប់អារម្មណ៍ និងសម្រាប់ការលះបង់ដ៏គួរឱ្យស្ញើចសសើររបស់ពួកគេ។

🙏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការ អាយឡូ សមាជិកក្រុមគណៈវិនិច្ឆ័យ Mr. Sam Ol Sokhom មកពី Siem Reap Tourism Club Association- STC, Mr. Damnang Nil មកពី អង្គការ អាយឡូ និង Mr. Sokhay Khut ពី សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល និងអ្នកគ្រប់គ្នាដែលពាក់ព័ន្ធសម្រាប់ការគាំទ្រ និងការរួមចំណែករបស់ពួកគេ ដែលវាពិតជាចាំបាច់ណាស់ចំពោះភាពជោគជ័យនៃគម្រោងនេះ។

🌟ILO Finals🌟

📊💡 Last Friday, six selected participants from ILO "Develop Your Business" MSME program presented their business plan to a jury. This final presentation marked the culmination of their hard work and innovative efforts over the course of the program, which aimed at enhancing entrepreneurial proficiency for business owners in Siem Reap Province.

👏Congratulations to all the participants for their impressive presentations and dedication.

🙏A big thank you to International Labour Organization, to the jury members Mr. Sam Ol Sokhom from Siem Reap Tourism Club Association- STC, Mr. Damnang Nil from International Labour Organization and Mr. Sokhay Khut from EHT Paul Dubrule and everyone involved for their support and contributions, which have been essential to the success of this project.

26/08/2024

ចូលរួមជាមួយ សុឃីម ក្នុងរយៈពេលមួយថ្ងៃនៃការចុះកម្មសិក្សាខាងជំនាញផ្នែកភោជនីយដ្ឋាន របស់គាត់នៅសណ្ឋាគារ Anjali by Syphon Hotel ដែលជាកន្លែងដែលគាត់ទទួលបានបទពិសោធន៍ជាក់ស្តែង និងបង្កើតជំនាញរបស់គាត់នៅក្នុងវិស័យបដិសណ្ឋារកិច្ច! 🍽️✨

Join Sokhim for a day in his F&B internship at Anjali by Syphon Hotel, where he's gaining real-world experience and building his skills in hospitality! 🍽️✨

23/08/2024

តើអ្នកមានដឹងទេ?

នៅ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល អ្នកនឹងទទួលបានអត្ថប្រយោជន៍ពីការស្គាល់ពិភពលោកតាមរយៈការរៀនភាសា និងការចុះកម្មសិក្សា។ 🌏 អ្នកអាចស្វែងយល់ពីវប្បធម៌ថ្មី បង្កើនជំនាញរបស់អ្នក និងពង្រីកការយល់ដឹងរបស់អ្នកដោយខ្លួនឯង។ កម្មសិក្សានៅប្រទេសបារាំង តួកគី ឬថៃ អាចជាផ្នែកមួយនៃការចាប់ផ្តើមដំណើរការអនាគតរបស់អ្នក។ ចូលរួមជាមួយយើង ហើយបោះជំហានដំបូងឆ្ពោះទៅកាន់អនាគតដ៏សម្បូរបែប!

👉 ចូលរួមជាមួយពួកយើងនៅលើ https://ecolepauldubrule.org/admissions/ ហើយស្វែងយល់ពីកន្លែងដែលអ្នកអាចទៅបាន!
✨ មានអាហារូបករណ៍សម្រាប់សិស្សក្រីក្រ - សូមកុំអោយឱកាសនេះកន្លងផុតទៅអោយសោះ! ដាក់ពាក្យឥឡូវនេះ ហើយកំណត់អនាគតរបស់អ្នកជាមួយយើង។

Did you know?

At EHT, you'll benefit from international exposure through language learning and the possibility of internships. 🌏 Picture yourself exploring new cultures, enhancing your skills, and expanding your horizons. Internships in France, Turkey or Thailand may be part of your journey. Join us and take the first step toward a future full of possibilities!

👉 Join us on https://ecolepauldubrule.org/admissions/ and discover where your journey can take you!

✨ Scholarships Available - Don't Let This Opportunity Pass You By! Apply now and shape your future with us.

Photos from École d'Hôtellerie et de Tourisme Paul Dubrule's post 22/08/2024

🌟ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនៅខេត្តកែប 🌟

🌴កាលពីសប្តាហ៍មុន សមាជិកក្រុមដ៏អង់អាចរបស់យើងចំនួនបីនាក់បានធ្វើការដឹននាំការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចនៅឯសណ្ឋាគារដ៏ប្រណិតមួយគឺសណ្ឋាគារ Knai Bang Chatt ដែលមានទីតាំស្ថិតនៅក្នុងខេត្តកែប។ ការបណ្ដុះបណ្ដាលមួយនេះផ្ដោតលើការកែលម្អផ្នែកសំខាន់ៗដូចជា សេវាកម្មបដិសណ្ឋារកិច្ច, ការរៀបចំបន្ទប់, ភោជនីដ្ឋាន, ផ្ទះបាយ, និងផាសុខភាព ដោយមានគោលបំណងឆ្ពោះទៅរកស្តង់ដារប្រណិត។

📈បន្ទាប់ពីការវាយតម្លៃដំបូង ពួកគេបានចង្អុលបង្ហាញអំពីចំនុចដែលត្រូវធ្វើការបណ្តុះបណ្តាលបន្ថែម និងដាក់គោលដៅដើម្បីអនុវត្ត SOPs(និតិវិធីប្រតិបត្តិការស្តង់ដារ) ថ្មីដើម្បីលើកកម្ពស់បទពិសោធន៍នៃការស្នាក់នៅរបស់ភ្ញៀវ។ ក្រុមការងារយើងនឹងត្រឡប់មកវិញម្ដងទៀតនៅខែកញ្ញា ដើម្បីប្រមូលមតិកែលម្អ វាយតម្លៃវឌ្ឍនភាព និងបន្តដំណើរឆ្ពោះទៅរកឧត្តមភាព។

🌟Hospitality training in Kep 🌟

🌴Last week, three of our dedicated team members conducted a hospitality training at the beautiful Knai Bang Chatt Resort in Kep Province. They focused on enhancing key areas like Front Office, Housekeeping, Restaurant, Kitchen, and Wellness, working towards luxury standards.

📈Following an initial evaluation, they pinpointed areas needing further training and set the goal to implement new SOPs to elevate the guest experience. The team will return in September to gather feedback, assess progress, and continue the journey towards excellence.

Want your school to be the top-listed School/college in Siem Reap?
Click here to claim your Sponsored Listing.

Videos (show all)

🎓 ឈានជើងចូលទៅក្នុងអនាគតរបស់អ្នកក្នុងវិស័យបដិសណ្ឋារកិច្ច!តើអ្នកមានចំណង់ចំណូលចិត្តលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ដែរឬទេ? ...
ត្រៀមខ្លួនរួចហើយឬនៅដើម្បីលើកកម្ពស់អាជីពការងាររបស់អ្នកក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍? 🌍✨ ស្វែងយល់អំពីផ្លូវឆ្ពោះទៅរកភ...
ចូលរួមជាមួយ គ្រូជំនាញដែលមានជំនាញដ៏ច្បាស់លាស់ក្នុងការធ្វើនំនៅក្នុងផ្ទះបាយរបស់យើង ហើយគាត់នឹងបង្ហាញអំពីរបៀបធ្វើនំបុ័ង(bague...
🎥រយៈពេលមួយថ្ងៃជាមួយ ហានីហ្វា (Hanifa) ក្នុងអំឡុងពេលចុះកម្មសិក្សារយៈពេល ៦ ខែរបស់នាងនៅឯសណ្ឋាគារ អ៊ីប៉ីសស្ដាយ (Ibis Styles)...
ក្រឡេកទៅមើលឡើងវិញអំពីកម្មវិធីនៃការបង្ហាញទេពកោសល្យរបស់សិស្សានុសិស្សរបស់ សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល! 🎉 កាលពីខែ...
ចូលរួមជាមួយ សុឃីម ក្នុងរយៈពេលមួយថ្ងៃនៃការចុះកម្មសិក្សាខាងជំនាញផ្នែកភោជនីយដ្ឋាន របស់គាត់នៅសណ្ឋាគារ Anjali by Syphon Hotel...
🌟 ដំណើរទស្សនកិច្ចក្នុងបរិវេណសាលា🌟 ចូលរួមដំណើរទស្សនកិច្ចជុំវិញបរិវេណសាលារបស់យើង ហើយស្វែងយល់អំពីឱកាសដ៏អស្ចារ្យដែលកំពុងតែរង...
🌟ស្វែងយល់អំពីដំណើរជីវិតរបស់ តាន់ គឹមហុង ដែលជាសិស្សផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ច នៅសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល!...
👩‍🍳សូមអរគុណ Anne-Sophie Pic សម្រាប់សារដ៏មានន័យ និងការលើកទឹកចិត្តពីអ្នកដល់សិស្សរបស់យើង។ សាររបស់អ្នក គឺជាកំលាំងចិត្ត!  🌟 ស...
Mixology workshop for our F&B students! 🍹
✨ខ្លះៗពីការជោគជ័យរបស់សហគ្រិន✨ 🚀 ទទួលយកការបំផុសគំនិតជាមួយនឹង Roza's Coffee Truck ដែលជាភាពជោគជ័យដ៏អស្ចារ្យពីការប្រកួតប្រជែ...

Category

Telephone

Address


National Road 6
Siem Reap
17260

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Other Trade Schools in Siem Reap (show all)
លីហ៊ារ នាគដេកមហាសេដ្ធី លីហ៊ារ នាគដេកមហាសេដ្ធី
Siem Reap, 17252

សាលាជំនួញនឹងផ្ដល់ប្រឹក្សានាគដេក បង្រៀនពីរបៀបរកលុយពីអុីនធើណេតតាម Affiliate 4.0

Kombo Trader Kombo Trader
Siem Reap, 17259

welcome to Kombo Trader the place that you can find free forex education and analyst

Crypto Start-Up Crypto Start-Up
Siem Reap, 17000

We provide education of Crypto Currency, Crypto News, and Crypto Trading

Van Thin Van Thin
Siem Reap

ចែករំលែកចំណេះដឹងផ្នែកបច្ចេកទេស

RathYama-រ៉ាត់យ៉ាម៉ា RathYama-រ៉ាត់យ៉ាម៉ា
Siem Reap
Siem Reap

សម្រាប់បងប្អូនដែលចង់ស្វែងយល់ពីទីផ្សារ ( Forex🥇) Free ⚜️ https://t.me/RATHYAMA12 អគុណសម្រាប់ទំនុលចិត្ត🥰🤍🥇

H&MP, Hospitality & Management Program H&MP, Hospitality & Management Program
Siem Reap
Siem Reap

Sharing is caring !!!!

Seila DS School Seila DS School
Siem Reap, 17259

សាលា ជំនួយ និង ផ្តល់ប្រឹក្សានាគដេក ម

OK Trader OK Trader
Siem Reap, 85563

Financial Consultant(Forex )foreign exchange market Gold. oil currency and Cryptocurrency.📉📈

Tapang Homestay Tapang Homestay
Siem Reap, 7252

We offer unique experiences in exploring Cambodia through living in community owned houses.