Sroeun LeangHak

Sroeun LeangHak

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sroeun LeangHak, สถานที่จัดการแสดงและงานกิจกรรม, Bangkok.

11/08/2023

ជីវិតអ្នករកស៊ីអនឡាញដូចខ្ញុំ មានតែកងមួយ កំព្យូទ័រមួយ ពូថៅមួយទៀត លក់មិនទាន់បានវៃចោល 😂។

#យ៉ុងលាំង
-group

Photos from Sroeun LeangHak's post 03/08/2022

សប្ដាហ៌ទី5 ថ្ងៃទី9 នៃកម្មវិធីទំពាំងសកលបានកន្លងផុតទៅបានសិក្សាអំពីរ ការលក់ហ្នឹងការជួបផ្ទាល់ហើយក៏យល់ដឹងថានៅពេលដែលលក់ជួបផ្ទាល់ដឹងថាសមត្ថភាពរបស់យើងនៅកម្រិតណាហើយការភ័យខ្លាចយើងមានច្រើនឬតិច ព្រមទាំងការនិយាយមិនសូវច្បាស់ មិនសូវខ្លាចច្រើន និង ធ្វើឲ្យយើងដឹងថាមានអ្វីល្អផ្ដល់ឲ្យអតិថិជន ។ ហើយចេះពិក្សារក្នុងការលក់ជាក្រុមរួមតែមួយមិនមែនតែឯង ។
#ទំពាំងសកល
#រស់ក្នុងក្តីសង្ឃឹម

Photos from Sroeun LeangHak's post 26/07/2022

សប្ដាហ៌ទី4 ថ្ងៃទី7 នៃកម្មវិធីទំពាំងសកលបានកន្លងផុតទៅទៀតនៅក្នុងនោះខ្ញុំបានយល់ពីយល់បានអំពីរការនិយាយជាសាធារៈ ( public speaking skill ) ព្រមទាំងការគ្រប់គ្រងក្នុងពេលវេលានិយាយ ការរៀបរៀងនៃការនិយាយឱ្យច្បាស់ឲ្យមានខ្លឹមសារល្អ និងចេះត្រៀមខ្លួនក្នុងការនិយាយ ( ការរៀបចំសំលៀងបំពាក់ ការត្រៀមលក្ខណៈ និងឲ្យមានសុខភាពល្អ ) ។ បន្ទាប់មកក៏រៀនទទួលពីការវាយតម្លៃរបស់អ្នកដ៏ទៃថាការនិយាយនេះល្អឬមិនល្អតើនៅខ្វះត្រង់ណាដែលត្រូវបន្ថែមឬកាត់បន្ថយ៕
#ទំពាំងសកល
#រស់ក្នុងក្តីសង្ឃឹម

22/07/2022

តើថ្ងៃនេះភ្លៀងដែលទេមេឃអើយ 🌨️🌦️🌧️។។😁

Photos from Sroeun LeangHak's post 20/07/2022

👍សប្ដាហ៍ទី៣ត្រូវនិងថ្ងៃទី6 (19.07.2022)
ខ្ញុំទទួលបានមេរៀនជាច្រេីនពីលោកគ្រូ ឃីម សុខហេង
👉ផ្នត់គំនិតពីខួរក្បាលរបស់មនុស្ស គិតល្អឫអាក្រក់គឺស្ដែងចេញតាមរយះឥរិយាបថមកខាងក្រៅដោយខ្លួនឯង។
👉រាល់កិច្ចការងារទាំងឡាយណាដែល បង្ហាញចេញមក មិនមានទំនួលខុសត្រូវ ពិតណាស់គឺធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សគ្មានតម្លៃ មិនគោរពពេលវេលា គ្មានសណ្ដាប់ធ្នាប់ និងធ្វើឱ្យជីវិតពិបាកវេទនា។
👉ឱកាសមិនមានច្រើនដងទេ បើមិនរហ័សរហួន ចាប់ទេនោះ អ្នកផ្សេងនិងយកមុនហើយ។
#ទំពាំងសកល


#រស់ក្នុងក្តីសង្ឃឹម

09/11/2021

អបអរសាទរទិវាឯករាជ្យជាតិ ៩ វិច្ឆិកា!
ថ្ងៃនេះជាខួបទី ៦៨ ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញ ដោយព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ យើងខ្ញុំទាំងអស់គ្មាជាកូនជាចៅ នៅតែនឹក នៅតែចងចាំ និងរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រនេះ ជាមួយប្រជាជាតិកម្ពុជា។

21/10/2021

បងប្អូនណាខ្លះធ្លាប់ ? សម្រាប់ខ្ញុំធ្លាប់🥰😁

15/10/2021

ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ គម្រប់ខួប៩ឆ្នាំ នៃការយាងសោយទិវង្គត ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”
១៥ តុលា ២០១២-១៥ តុលា ២០២១
កូនចៅគ្រប់រូបចងចាំជានិច្ចនូវព្រះរាជសមិទ្ធផលគ្រប់វិស័យដែលជាស្នាព្រះហស្ថ និងព្រះគុណូប្បការៈដ៏ធំធេងនៃសម្តេចតា សម្តេចតាទូត ព្រះករុណា ព្រះបរមរតនកោដ្ឋ ចំពោះប្រជាជាតិខ្មែ​រ។

04/10/2021

🙏សូមជួនដល់ពុកម៉ែបងប្អូនទាំងបុរសនិងស្រ្តី ទាំងបងប្អូនក្នុងស្រុកនិងបងប្អូននៅក្រៅស្រុកនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបសូមជួនពរដល់ជនរួមជាតិទាំងអស់អោយជួបតែសេចក្តីសុខ សេចក្តីចម្រើនក្នុងការងារនិង ការរកសុី ។ ពិសេសជាងនេះជួនពរអោយពុកម៉ែបងប្អូនធ្វើដំណើរទៅណាមកណាប្រកបដោយសុខសុវត្ថភាពនិងជៀសឆ្ងាយពីជំងឺដ៏កាចសាហាវទាំងពូង កុំបីឃ្លាងឃ្លាតឡើយ🇰🇭🎈👏
ពីខ្ញុំ ស្រឿន លាងហាក់

07/09/2021

នៅក្នុងការប្លន់ធនាគារមួយនៅប្រទេសចិន ក្រុមចោរបានចូលមកហើយស្រែកថា ក្រាបចុះ! លុយជារបស់រដ្ឋ ជីវិតជារបស់អ្នក! ពេលនោះ មនុស្សទាំងអស់បានក្រាបចុះយ៉ាងស្ងៀមស្ងាត់។

1. "នេះហៅថា ចេះផ្លាស់ប្តូរគំនិតតាមកាលៈទេសៈ "

បន្ទាប់មកទៀត ចោរបានឃើញនារីម្នាក់ដេកលើតុ ក្នុងអាកប្បកិរិយាមិនសមរម្យ ពេលនោះចោរក៏ប្រាប់នាងថា សូមមេត្តាធ្វើខ្លួនឲ្យថ្លៃថ្នូរបន្តិច ព្រោះនេះជាករណីចោរប្លន់ មិនមែន ចាប់រំលោភទេ។

2. "នេះហៅថាមានវិជ្ជាជីវៈត្រឹមត្រូវ។ មិនធ្វើអ្វីដែលមិនមែនជាការងាររបស់ខ្លួន"

នៅពេលដែលក្រុមចោរមកដល់ផ្ទះ ចោរម្នាក់ដែលរៀនចប់អនុបណ្ឌិត បានសួរទៅកាន់ចោរម្នាក់ទៀតដែល រៀនបានត្រឹមថ្នាក់ទីប្រាំមួយថា

"តោះរាប់លុយ! តើយើងប្លន់បានប៉ុន្មាន?"
ពេលនោះចោរដែលរៀនថ្នាក់ទី៦ បានឆ្លើយថា៖

"ភ្លើណាស់! លុយច្រើនយ៉ាងនេះចាំបាច់រាប់ធ្វើអី? ចាំមើលទូរទស្សន៍ទៅគេប្រាប់ ថាប្លន់បានប៉ុន្មានហើយ!"

3. "នេះហៅថា បទពិសោធន៍! សព្វថ្ងៃនេះបទពិសោធន៍ មានប្រយោជន៍ជាងសញ្ញាបត្រ ដែលត្រឹមតែជាក្រដាស់មួយសន្លឹក"

បន្ទាប់មកប្រធានធនាគារបានប្រាប់ Manager ឲ្យខលទៅរកប៉ូលីសភ្លាមៗ! ប៉ុន្តែបានប្រាប់បន្ថែមថា
“យើងយក៨០លានទុកចាយទៅ ហើយប្រាប់ប៉ូលីសថាបាត់អស់ ១០០លាន”។

4. "នេះហៅថា រុញទូកបណ្តោយទឹក! បើជ្រុលជាគេប្លន់ហើយ យកថែមខ្លះទៅ"

ពេលនោះប្រធានធនាគារបាននិយាយថា “ប្រសិនបើមានចោរប្លន់ រាល់ខែមិនដឹង ជាល្អយ៉ាងណា?”

5. "នេះហៅថាវិធីប្លែកៗក្នុងការបំបាត់ការអផ្សុក។ យកសេចក្តីសុខខ្លួន មកអង្គុយលើ ទឹកភ្នែកអ្នកដ៏ទៃ។"

នៅព្រឹកបន្ទាប់ ទូរទស្សន៏ក៏បានប្រកាសថា ធនាគារបានបាត់ទឹកប្រាក់ចំនួន ១០០លាន។ ពេលនោះពួកចោរក៏បានរាប់លុយ ហើយរាប់ទៀត តែរាប់បានតែ ២០លានតែប៉ុណ្ណោះ។ ពេលនោះចោរខឹងយ៉ាងខ្លាំង ហើយក៏បាននិយាយថា

6. “ពួកយើងប្តូរ ជីវិត តែយកបានតែ២០លាន។ ប្រធានធនាគារកាន់តែចុងប៊ិច យកបានដល់ទៅ ៨០លាន។ មើលទៅមានចំណោះដឹង គឺសាហាវជាងធ្វើចោរទៀត”។

នោះហៅថា ចំណេះវិជ្ជាជាមាសប្រាក់។

ពេលនោះប្រធានធនាគារ សប្បាយចិត្តយ៉ាងខ្លាំង ព្រោះគាត់បានប្រាក់យ៉ាងច្រើន ទៅសងបំណុលដែលជំពាក់គេ។

7. "នេះហៅថា ចេះប្រើប្រាស់ឳកាស និង ហ៊ានប្រថុយនឹងគ្រោះថ្នាក់។"

តើនរណាជាចោរប្លន់ពិតប្រាកដ?

Source: បរទេស

23/08/2021

មាន5លាន$ក្នុងដៃ​ តែមិនដឹងរកសុីអ្វី ទាល់គំនិតម៉្មង់ ? បងប្អូនជួយខំមិនប្រាប់ផង 😂🤣

Photos from Sroeun LeangHak's post 18/08/2021

ឃើញហើយ UV តើកាំរស្មី UV គឺជាអ្វី?
(ថ្ងៃទី១៨ដល់ទី២៤ ខែសីហា ឆ្នាំ២០២១)

UV ពាក្យពេញគឺ ultraviolet ray កាំរស្មីយូវីមាន៣ប្រភេទគឺ UVC, UVB និង UVA

☀️UVC: កាំរស្មីព្រះអាទិត្យដែលចាំងជះមកប៉ះនឹងស្រទាប់ខាងលើគេបង្អស់នៃស្បែករបស់យើង ដែលគេហៅថា Epidermis
☀️UVB: កាំរស្មីព្រះអាទិត្យដែលមានសមត្ថភាពអាចទំលុះដល់ស្រទាប់ទី២ នៃស្បែករបស់យើងដែលគេហៅថា Dermis ហើយធ្វើឲ្យស្បែឡើងក្រហម ហើម ជាំ និងអាចម៍រុយជាដើម
☀️UVA: គឺជាកាំរស្មីដែលខ្លាំងបំផុតអាចចូលទៅទំលុះដល់ស្រទាប់ទី៣ នៃស្បែកដែលគេហៅថា Hypodermis វាអាចបង្កឲ្យស្បែកខូចខ្លាំង បាត់បង់ខូឡាហ្សែន DNA និងចាប់ផ្ដើមជ្រាវជ្រួញឬយារធ្លាក់

17/08/2021

គេសួរខ្ញុំថា "រៀនចប់ចង់ធ្វើការងារអ្វី?"🤔
ខ្ញុំឆ្លើយថា "ខ្ញុំនឹងរកសុី។"​😁
គេសើច ហើយនិយាយថា "បើគង់តែរកសុីដដែល រៀនធ្វើអ្វី អស់លុយច្រើន ហើយខាតពេលវេលាទៀត។"😂
សំនួរបែបនេះ ការគិតបែបនេះ
ខ្ញុំតែងតែបានជួបជារឿយៗ ភាគច្រើនពួកគាត់សើចចំអកនឹងគំនិតដែលខ្ញុំប្រឹងរៀនធ្វើអីដល់មហាវិទ្យាល័យ​ ហើយទៅរកស៊ីដដែល។
ពាក្យថា "រកស៊ី“ សម្រាប់ពួកគាត់ប្រហែលជាមានន័យតូចចង្អៀត ប៉ុន្តែសម្រាប់ខ្ញុំ ការរកស៊ី មានន័យធំទូលាយ។ ខ្ញុំមើលឃើញការរកស៊ី គឺមិនមែនត្រឹមជាការលក់របស់របរទូទូទៅ ឬផ្តល់សេវាទូទៅនោះទេ។ ការរកស៊ីរបស់ខ្ញុំ​ គឺជាការយកចំណេះដឹងដែលខ្ញុំបានរៀន​ មកដំណើរការ​និងអភិវឌ្ឍមុខជំនួញស្របជាមួយនឹងការប្រែប្រួលរបស់ពិភពលោក។
ខ្ញុំគោរពគ្រប់ការសម្រេចចចិត្តរបស់មនុស្សម្នាក់ៗ​ អ្នកខ្លះចង់ធ្វើការ ហើយអ្នកខ្លះចង់រកស៊ី គ្មានអ្នកណាម្មាក់ជ្រើសខុស ឬជ្រើសត្រូវនោះទេ ប៉ុន្តែវាអាស្រ័យលើតម្រូវការផ្ទាល់ខ្លួនរបស់យើង
ខ្ញុំចង់រកស៊ី ព្រោះខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តឯករាជ្យភាព​ ចង់ធ្វើជាម្ចាស់របស់ខ្លួនឯង ចង់មានសិទ្ធិគ្រប់គ្រងរបៀបធ្វើការរបស់ខ្លួនឯង កំនត់កាលវិភាគធ្វើការរបស់ខ្លួនឯង កំនត់ម៉ោងការងារដោយខ្លួនឯង ធ្វើអ្វីដែលខ្លួនស្រលាញ់​ និងកំនត់ប្រាក់ចំនូលដោយខ្លួនឯង។ ខ្ញុំជាមនុស្សដែលមិនចូលចិត្តធ្វើការងារដដែលៗជារៀងរាល់ថ្ងៃ។ ខ្ញុំជាមនុស្សដែលចូលចិត្តមានភាពប្រកួតប្រជែងក្នុងការងារ ប៉ុន្តែការប្រកួតប្រជែងនោះគឺជាការប្រកួតនឹងខ្លួនឯង ខ្ញុំចូលចិត្តសាកល្បងអ្វីដែលថ្មី ហើយចង់ដឹងថាខ្លួនធ្វើបានកំរិតណា ហើយត្រូវអភិវឌ្ឍខ្លួនបែបណា។

Photos from Sroeun LeangHak's post 07/07/2021

អបអរសាទរ ខួបលើកទី១៣ និងខួបលើកទី៤ ការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក
--
កាលពី១៤ឆ្នាំមុន ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូនេស្កូបានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហាររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ៩ឆ្នាំក្រោយ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ក្រោយនេះមួយថ្ងៃ តំបន់ប្រាសាទព្រៃគុក ត្រូវបានស្ថាប័នដដែលសម្រេចដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក រួមជាមួយ តំបន់ឧទ្យានអង្គរ និងប្រាសាទព្រះវិហារ។ ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានសម្បត្តិវប្បធម៌ច្រើនអនេក ទាំងរូបី និងអរូបី។ បច្ចុប្បន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជាកំពុងបោះជំហានឆ្ពោះទៅមុខក្នុងការលើកកម្ពស់មុខមាត់កិត្យានុភាពនៃមរតកវប្បធម៌ដូនតាដ៏ល្អឯកទៅកាន់ពិភពលោក។

ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ក្រៅពីក្តីមោទនៈដែលបានកើតជាជាតិសាសន៍ដែលមានខឿនអរិយធម៌ដ៏ចំណាស់ និងល្អវិចិត្រ យើងក៏ត្រូវមានទំនួលខុសត្រូវក្នុងការថែរក្សា និងលើកស្ទួយមរតកវប្បធម៌ដែលជាអត្តសញ្ញាណដ៏មានតម្លៃក្នុងនាមអ្នកបន្តវេននៃអាណាចក្រអង្គរផងដែរ។ ការសិក្សា ស្វែងយល់ ពីសម្បត្តិវប្បធម៌ទាំងឡាយដែលដូនតាខ្មែរបានបន្សល់ទុក គឺជាតួនាទីរបស់យើងម្នាក់ៗ មិនមែនតែសម្រាប់រាជរដ្ឋាភិបាល អ្នកជំនាញវប្បធម៌ ឬសិល្បករ សិល្បការិនីតែប៉ុណ្ណោះទេ។ ការការពារ និងឱ្យតម្លៃលើវប្បធម៌ អរិយធម៌ផ្តើមចេញពីការស្គាល់ច្បាស់ពីខ្លួនឯង និងអ្នកដទៃ។ ការស្គាល់ខ្លួនឯងជានរណា ពិតជាមានសារៈសំខាន់ ដើម្បីយើងអាចអភិរក្ស និងអភិវឌ្ឍនូវអ្វីដែលជាភាពជាខ្មែរ។ ជាមួយគ្នានេះ យើងក៏ត្រូវរក្សានូវគុណធម៌ បើកចិត្តទូលាយក្នុងការរៀនរស់នៅក្នុងសហគមន៍វប្បធម៌ចម្រុះ​ ដោយមិនត្រូវប្រកាន់ជំហរមិនសមហេតុផល ឬហិង្សានិយមដើម្បីបង្ករជាការរើសអើង និងជម្លោះជាតិសាសន៍នោះឡើយ។

សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងនៅលើពិភពលោក ចូលរួមចំណែកថែរក្សា ការពារ សម្បត្តិវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកជាយូរលង់ណាស់មកហើយ និងរក្សាគុណតម្លៃខ្ពស់នៃមរតកទាំងអស់នោះ ប្រកបដោយការទទួលខុសត្រូវ និងទស្សនៈវិជ្ជមាន បើកទូលាយ។

30/06/2021

- មនុស្សប្រុសផិតប្រពន្ធមកពីតណ្ហា
- មនុស្សស្រីផិតប្ដីមកពីស្នេហា

ប៉ុន្តែមនុស្សប្រុស ១០នាក់ ផិតប្រពន្ធមិនព្រមលែងប្រពន្ធដាច់ខាត ខុសពីមនុស្សស្រី ផិតប្ដី ១០នាក់ លែងប្ដីអស់៩នាក់ហើយ

ព្រោះមនុស្សស្រីផិតប្ដី គិតថាមកពីគេល្អជាងប្ដី តែមនុស្សប្រុសមិនព្រមលែងប្រពន្ធ ព្រោះដឹងច្បាស់ថាគ្មានអ្នកណាល្អជាងប្រពន្ធ ឬអាចនឹងគិតថា គ្មានថ្ងៃឱ្យអ្នកណា យកប្រពន្ធរបស់គេបានឡើយ!!!

28/06/2021

#ត្រូវផ្តល់កម្លាំងចិត្តដល់ខ្លួនឯងគ្រប់ពេល

27/06/2021

ប៉ះសាច់ខ្លួនឯងបានដឹងទំហំនៃការឈឺចាប់ !!
អ្វីៗ បើមិនដល់ខ្លួន មិនដឹងទេ មុឺនលានឥតន័យ។

24/06/2021

ឈប់ដេញចាប់មេអំបៅ ងាកមកធ្វើសួនដាំផ្កាវិញ ពេលផ្ការីកច្រើនកាលណា មេអំបៅគង់តែហើរមករកយើងដោយខ្លួនឯងទេ។
កាលដេញចាប់មេអំបៅមានតែ1ទេ ក៏ប៉ុន្តែនៅពេលដែលធ្វើសួនរួចអាចមេអំបៅជាច្រើន រហូតអាចភ្លេចមេអំបៅមួយនោះក៏ថាបាន។
#គោលបំណងឲ្យតែបានមេអំបៅ

23/06/2021

😎មនុស្សខ្វាក់ស្ទាប់ដំរី
មានគេសួរសំនួរទៅកាន់មនុស្សខ្វះទាំង៦នាក់ថា តើដំរីដូចអ្វី?
»»•មនុស្សខ្វះទី 1 បានទៅស្ទាប់ដំរី ប៉ះចំ ភ្លុកដំរី ក៏និយាយថា ដំរីដូច លំពែង!
»»•មនុស្សខ្វះទី 2 បានទៅស្ទាប់ដំរី ប៉ះចំ ត្រចៀកដំរី ក៏និយាយថា ដំរីដូច ផ្លិត!
»»•មនុស្សខ្វះទី 3 បានទៅស្ទាប់ដំរី ប៉ះចំ ត្រមោយដំរី ក៏និយាយថា ដំរីដូច សត្វពស់!
»»•មនុស្សខ្វះទី 4 បានទៅស្ទាប់ដំរី ប៉ះចំ ជើងដំរី ក៏និយាយថា ដំរីដូច ដើមឈើ!
»»•មនុស្សខ្វះទី 5 បានទៅស្ទាប់ដំរី ប៉ះចំ ខ្លួនដំរី ក៏និយាយថា ដំរីដូច ជញ្ជាំង!
»»•មនុស្សខ្វះទី 6 បានទៅស្ទាប់ដំរី ប៉ះចំ កន្ទុយដំរី ក៏និយាយថា ដំរីដូច ខ្សែរពួរ!

•មនុស្សដែល ភ្នែកភ្លឺ ក៏និយាយទៅកាន់មនុស្សខ្វះទាំង6នោះថា ដំរី ដូចដំរី។

កុំសន្និដ្ឋានដោយខ្វះមូលដ្ឋានគ្រប់ជ្រុងជ្រោយ

21/06/2021

រឿងអប់រំខ្លី លេខានិងលោកប្រធាន!
-បង! អូនមានផ្ទៃពោះហើយ
លោកនាយកនៅបន្តធ្វើការធម្មតា រួចញញឹមឆ្លើយតប៖ បងបានគ្រាវយូរណាស់ហើយ
នាងលេខាភ្ញាក់ព្រើត រួចញញឹមនិយាបន្ត៖ អូនគ្រាន់តែនិយាយលេងតើស៍
លោកនាយកលើកកែវទឹកផឹកហើយដាក់ចុះ គាត់ញញឹមនិងនិយាយបន្ថែម៖ បងក៏និយាយលេងដែរ។

*រស់នៅក្នុងសង្គម បើជួបបញ្ហាយើងកុំស្លន់ស្លោរ ត្រូវរក្សាស្មារតីឲ្យបានហ្នឹងនរសិនទើបអាចរកឃើញដំណោះស្រាយសមស្រប ។

30/05/2021

លោកសោមសម្បតិ្តធ្លាប់លក់ផ្ទះសង្រ្គោះអាជីវកម្មខ្លួន កសាងខាំផែនបាន១៨ឆ្នាំហើយ | កម្មវិធីក្ដីស្រមៃខ្ញុំ

27/05/2021
25/05/2021

ជីវិត​នៅ​ពេល​ជោគជ័យ​មិនខ្វះទេ​មិត្តភ័ក្ដិ​ ចង់រៀបអាន​ មិនខ្វះទេ​មនុស្ស​ចង់​ស្គាល់​ គឺ​ប្រៀបដូចជារូបភាពនេះជាដេីម​ កុំអួតថាអ្នកមានមិត្តភក្ត័ច្រេីន​ តែនៅណាអ្នកត្រូវការជំនួយ​ តេីពួកគេទាំងអស់នោះ​ ជួយអ្នកដែរឬទេ? ដូច្នេះ​បេីជួបមនុស្សដែលអាចរួមសុខរួមទុក្ខជាមួយយេីងហេីយសូម​ ថែរក្សា​អោយបានល្អផង​ ព្រោះ​មិនងាយចេះតែបានជួបមនុស្សស្មោះត្រង់ជាមួយយេីងនោះទេ។

13/05/2021

#ការបាត់បង់និងឲយើងស្គាល់ពីតម្លៃពិត

26/04/2021

ព្រះពុទ្ធត្រាស់ដឹងនូវសច្ចធម៌នៃធម្មជាតិ:
- ទុក្ខ: អ្វីគ្រប់យ៉ាងទ្រាំនៅដដែលមិនបាន ជាទុក្ខ
- សមុទយ: ការជាប់ជំពាក់ហួងហែងជាហេតុនៃសេចក្តីទុក្ខ
- និរោធ: ការរួចផុតពីទុក្ខ រួចផុតពីការវិលវល់
- មគ្គ: ផ្លូវប្រតិបត្តិ(សម្មាទិដ្ឋិ...)ដើម្បីរួចផុតពីទុក្ខ។

ការចម្រើននូវបញ្ញាធ្វើឱ្យជាក់ច្បាស់នូវសច្ចធម៌ ធ្វើឱ្យយើងគ្រប់គ្នាបានរួចផុតពីទុក្ខ។
#អនុមោទនាវិសាខបូជា

20/04/2021

គ្មានអ្វីដែលទៅមិនរួចទេតែកុំប្រឆាំងធម្មជាតិ

07/04/2021

រកសុីកុំរំពឹងលើមនុស្សស្គាល់គ្នា ពួកគេមិនបានមកជួយទិញយើងទេ ខ្លាចយើងមាន មានតែអ្នកមិនស្គាល់ទេទើបជួយទិញ ហើយបើយើងរកសុីជោគជ័យមានលុយចាយលែងអស់ នោះទើបអ្នកស្គាល់គ្នាមកជួយទិញ ហើយអាចនាំគ្នីគ្នាមកជួយទិញថែមទៀតផង ធ្វើជាមកជួយយកអាសារញាប់ដៃញាប់ជើង ហាស់ សេរីនឹងមិនបាច់ទេ ខ្ញុំមិនចង់ស្គាល់ទេ យ៉ាងណាក៏សូមអរគុណបងប្អូនដែលជួយទិញឥវ៉ាន់ខ្ញុំ អោយខ្ញុំស្គាល់រស់ជាតិលក់អនឡាញមានគេទិញគ្រាន់បើដែរតើ គ្រាន់ផឹកកាហ្វេ🥰

Photos from Sroeun LeangHak's post 14/03/2021

#ប្រាំពីរយ៉ោងរបស់សត្វឥន្ទ្រី

១. ឥន្រ្ទីចូលចិត្តហោះម្នាក់ឯង ៖ សត្វឥន្រ្ទីហោះហើរនៅកម្ពស់ខ្ពស់បំផុត ដូចនេះគ្មានបក្សីណាដែលអាច បណ្តែតកាយក្នុងកម្ពស់នេះបានឡើយ ក្រៅពីគ្នាវានោះទេ។ វាមិនដែលហោះហើរជាមួយបក្សីផ្សេងៗដូចជា សត្វចាប សត្វក្អែក ឬហ្វូងបក្សីផ្សេងទៀតឡើយ។

២. ឥន្ទ្រីចូលចិត្តព្យុះ៖ ស្របពេលដែលសត្វបក្សីទាំងឡាយហើរឆ្លេឆ្លា និងស្វែងរកទីសុវត្ថិភាពពេលខ្យុះខ្លាំងម្តងៗ តែសត្វឥន្ទ្រីបែរជារីករាយជាមួយព្យុះទៅវិញ។ ពេលជួបខ្យល់ព្យុះ វាតែងតែហើរឡើងឲ្យខ្ពស់ រួចសំកាំងស្លាប ដោយបណ្តោយខ្លួនតាមខ្យល់ទៅរកគោលដៅដែលវាត្រូវទៅ ដោយមិនចាំបាច់ប្រើកំលាំងហើរឡើយ។ មានន័យថា ឥន្ទ្រីចេះទាញយកប្រយោជន៍ពីឧបសគ្គ។

៣. ឥន្ទ្រីមិនស៊ីសត្វងាប់ (សាកសព)៖ ខុសពីសត្វត្មាតដែលស៊ីសត្វងាប់ ឥន្រ្ទីវិញស៊ីតែរបស់ស្រស់ៗ តែ ប៉ុណ្ណោះ។ មនុស្សគួរតែប្រុងប្រយ័ត្នខ្ពស់ជាមួយអ្វីដែលត្រូវមើល ឬត្រូវស្តាប់ពិសេសគឺព័ត៌មាន ដែលថ្មីៗក្តៅៗ។ មនុស្សត្រូវតែ បង្កើនការស្រាវជ្រាវឲ្យបានប្រសើរបំផុត។

៤. ឥន្ទ្រីចេះសាកល្បងមុនពេលទុកចិត្ត៖ មិនមែនចេះតែទុកចិត្តអ្វីមួយឡើយ ពោលឥន្ទ្រីត្រូវតែធ្វើការពិសោធន៍មុនពេលជឿជាក់លើអ្វីមួយ។ ជាក់ស្តែងបើឥន្ទ្រីឈ្មោលណាចង់ស្រលាញ់ឥន្ទ្រីញី ត្រូវតែឆ្លងកាត់ការសាកល្បងមួយ។ ឥន្ទ្រីញីហើរទៅក្រោមទៅពាំយកមែកឈើ ដោយឲ្យឥន្ទ្រីឈ្មោលហើរតាម រួចឥន្ទ្រីញីហើរឡើងលើឲ្យខ្ពស់ហើយបោះ មែកឈើចុះមកដី។ ឃើញបែបនេះឥន្ទ្រីឈ្មោះដែលតាមស្រលាញ់នាង ត្រូវតែហើរប្រដេញដើម្បីតាមចាប់មែកឈើ ដែលធ្លាក់នោះមិនត្រូវឲ្យធ្លាក់ដល់ដីទាន់ឡើយ។ ក្រោយចាប់បានហើយ ឥន្ទ្រីឈ្មោះត្រូវយកមែកឈើនេះទៅឲ្យឥន្ទ្រី ញីវិញ។ ក្រោយទទួល ឥន្ទ្រីញីបានពាំមែកឈើនោះហើរទៅលើឲ្យខ្ពស់ជាងលើមុន រួចទម្លាក់វាចុះមកដីម្តងទៀត ដើម្បីឲ្យអាឈ្មោលតាមចាប់ទៀត។ ធ្វើបែបនេះរហូតដល់ឥន្ទ្រីញីពេញចិត្តនឹងសមត្ថភាព ការតស៊ូព្យាយាមរបស់ ឥន្ទ្រីឈ្មោះហើយ ទើបវាស្រលាញ់។ ទោះក្នុងជីវិតអាពាហ៍ពិពាហ៍ ឬជំនួញក្តី អ្នកត្រូវការធ្វើតេស្តការប្តេជ្ញាចិត្ត និងសមត្ថភាពដៃគូសិន មុនពេលរួមរស់ ឬធ្វើជំនួញជាមួយគ្នា។
៥. ឥន្ទ្រីមានទស្សនៈវិស័យវែងឆ្ងាយ និងមានការផ្តោតអារម្មណ៍ខ្លាំង៖ បក្សីប្រភេទនេះសំឡឹងមើលបានឆ្ងាយណាស់ រហូតដល់រយៈចំងាយជាង ៥០០០ម៉ែត្រ។ នៅពេលដែលវាសំឡឹងទៅរកចំណី ឬកំណត់ទិសដៅណា ហើយ វានឹងហោះសំដៅទៅតែម្តងដោយមិនខ្វល់ពីឧបសគ្គអ្វីឡើយ។ ទោះបីមានឧបសគ្គអ្វីក៏ដោយ ក៏មិនអាច ធ្វើឲ្យសត្វឥន្ទ្រីចាកចេញពីគោលដៅដែលខ្លួនបានដៅទេ ពោលគឺរហូតទាល់តែចាប់ចំណី ឬដល់គោលដៅ របស់ខ្លួន។

៦. ឥន្ទ្រីរៀបចំខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរ៖ មុនពេលបង្កើតកូន ឥន្ទ្រីតែងតែស្វែងយកកន្លែងដែលខ្ពស់បំផុត ពិសេសតាមជ្រលងភ្នំ ឬមែកឈើខ្ពស់ៗ ដើម្បីឲ្យផុតពីសត្រូវផងទាំងពួង។ សត្វឥន្ទ្រីឈ្មោលត្រូវតែហើរមកដីដើម្បីស្វែងរកបន្លា មែកឈើងាប់ និងស្មៅទន់ៗ ដើម្បីធ្វើជាសំបុកសម្រាប់សម្រាល។ ទាំងបន្លា មែកឈើ និងស្មៅទន់ៗទាំងនោះត្រូវបានរៀបចំយ៉ាងល្អ ទាំងក្នុងបំណងការពារ និងបង្កភាពងាយស្រួលសម្រាប់ការបង្កើតកូន។ ក្រោយពេលសម្រាលរួច ទាំងឪពុក ទាំងម្តាយត្រូវសហការគ្នាដើម្បីបង្រៀនកូនឲ្យចេះ ហើរ និងមានភាពក្លាហាន។ ពួកគេបានបោះកូនចេញក្រៅសំបុក រួចបណ្តាលឲ្យធ្លាក់ដោយមានម្នាក់ចាំទទួល ឬក៏បោះឡើងលើឲ្យកូនតូចធ្លាក់ក្នុងសំបុកវិញ។ ពួកគេធ្វើបែបនេះរហូតដល់កូនរបស់ខ្លួនចេះហើរ និងមានភាពក្លាហានគ្រប់គ្រាន់ដើម្បីរស់នៅដោយឯករាជ្យបាន។

៧. ជម្រុះចោលនូវទម្លាប់ចាស់៖ ពេលឥន្ទ្រីកាន់តែចាស់ស្លាប ឬរោមរបស់វាកាន់តែខ្សោយទៅៗ ដែលធ្វើឲ្យមិនអាចហោះហើរបានលឿនឡើយ។ ពេលដែលវាមានអារម្មណ៍ថាខ្សោយ និងគិតពីសេចក្តីស្លាប់ វាតែងតែហើរទៅកន្លែងដ៏ស្ងប់ស្ងាត់បំផុត ពិសេសគឺក្នុងរូងថ្ម។ វាព្យាយាមត្រដុសខ្លួននឹងថ្ម ឬខាំបោច ដើម្បីឲ្យរោមចាស់ៗជ្រុះ រហូតអស់ពីខ្លួន។ បន្ទាប់មក វាបន្តរស់នៅក្នុងជីវិតស្ងប់ស្ងាត់នេះរហូតដល់រោមថ្មីដុះ មកវិញ ទើបវាហើរចេញមកជីវិតខាងក្រៅវិញ។

08/03/2021

#រស់ថ្ងៃនេះឲល្អបំផុតទើបមិនមានវិប្បដិសារី😘

04/03/2021

#កំណាត់ឈើអណ្ដែតទឹកពិតជាគ្មានតម្លៃដូចមាស ១ គីឡូក្នុងការចាយ វាយ នោះឡើយប៉ុន្តែ ពេលលង់ទឹកកំណាត់ឈើ ពិតជាសំខាន់ក្រៃលែង ។

22/02/2021

អត្ថបទអប់រំខ្លី៖

អាយុកាន់តែច្រើន អ្នកនឹងឆ្ងល់ថា ពុកម៉ែយកលុយមកពីណាមកចិញ្ចឹមយើង ព្រោះប្រាក់ខែយើង ២០០-៣០០ដុល្លារ ស្ទើរតែមិនសល់សម្រាប់ជូនពុកម៉ែឡើយ ។

អ្នកនឹងចាប់ផ្ដើមសង្ស័យថា ហេតុអីឪពុក​ម្ដាយ​អាចចិញ្ចឹមកូន ៣-៤នាក់បាន ប៉ុន្តែកូន ៣-៤នាក់ រៀនចប់មានការងារធ្វើអស់ ប៉ុន្តែគ្មានអ្នកណាចិញ្ចឹមឪពុក​ម្ដាយវិញបាន ។

អ្នកនឹងយល់ថា ហេតុអីឪពុកម្ដាយត្រូវធ្វើការច្រើន ថ្ងៃសម្រាកក៏មិនបានសម្រាក ដល់យប់ងងឹតក៏មិនទាន់បានហូបបាយ អ្នកនឹងយល់ ថាគាត់ខំប្រឹងដើម្បីអ្នកណា ។

ថ្ងៃមួយអ្នកនឹងយល់ថា ជីវិតពេលរៀន គឺជាពេលវេលាដែលមានក្ដីសុខបំផុតហើយ ព្រោះមានអ្នករកលុយឲ្យចាយ រៀនបណ្ដើរ ដើរលេងបណ្ដើរមិនបាច់គិតអីច្រើន ។

ប្រភព៖ Facebook

18/02/2021

មនុស្សគ្រប់រូបនៅលើភពផែនដីនេះរស់នៅផ្សេងគ្នាក្នុង Time zone របស់ខ្លួនឯង។ មនុស្សនៅជុំវិញខ្លួនយើងពេលខ្លះក៏លេចធ្លោមុនយើង មនុស្សខ្លះក៏ទទួលបានភាពជោគជ័យក្រោយយើង ប៉ុន្តែមនុស្សគ្រប់រូប កំពុងរត់នៅលើផ្លូវ ប្រណាំងប្រជែងជាមួយពេលវេលាផ្ទាល់ខ្លួនរបស់ខ្លួនឯង។

កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយនរណាម្នាក់រហូតធ្វើឱ្យយើងបាក់ទឹកចិត្ត។

កុំវាយតម្លៃនរណាម្នាក់ខ្លាំងក្លាពេក ឬមើលងាយនរណាម្នាក់ គេអាចកំពុងខិតខំធ្វើការងារនៅក្នុង Time zone របស់គេ ហើយយើងក៏ដូចគ្នា។

ជីវិតរបស់មនុស្សយើងម្នាក់ៗ មានពេលវេលាដែលនឹងទទួលបានភាពជោគជ័យ គ្រាន់តែត្រូវរង់ចាំចង្វាក់ពេលវេលាល្អជាទីបំផុតដែលនឹងបង្ហាញលទ្ធផលចេញមកប៉ុណ្ណោះ។

គ្មានទេពាក្យថា បរាជ័យ មានតែចុះចាញ់ ហើយបោះបង់!

គ្មានអ្វីដែល លឿនពេក ឬយឺតពេក រាល់ភាពសម្រេចបានជោគជ័យរបស់មនុស្សគ្រប់រូបតែងតែមានពេលវេលាដែលត្រឹមត្រូវរបស់វា។

03/02/2021

#មិនចេះគ្រប់

01/02/2021

"បុគ្គលសាបព្រោះពូជបែបណា រមែងទទួលបានផលផ្លែផ្កាបែបនោះ។ ច្រេះកើតពីដែកណា រមែងស៊ីដែកនោះ។
ភ្លើងកើតមកពីអុសណា រមែងបំផ្លាញអុសនោះ។ យ៉ាងណាមិញ អំពើអាក្រក់កើតពីបុគ្គលណា រមែងបំផ្លាញបុគ្គលនោះ" ៕(ព្រះពុទ្ធ)

28/01/2021

អនុមោទនា #មាឃបូជា ទិវាកំណើតព្រះពុទ្ធសាសនា

ថ្ងៃមាឃបូជានេះព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងទ្រង់ប្រទានឱវាទបាដិមោក្ខដល់មហាសង្ឃសន្និបាតក្នុងវត្តវេឡុវ័នដែលជាវត្តដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនា។ នៅក្នុងថ្ងៃនោះមានហេតុការណ៍សំខាន់៤យ៉ាងកើតឡើងគឺ
១- ព្រះសង្ឃសមណទូត១២៥០អង្គដែលព្រះពុទ្ធទ្រង់បានបញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយគោលធម៌បានវិលត្រលប់មកចូលគាល់ព្រះអង្គ។
២- ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុដែលព្រះពុទ្ធទ្រង់បំបួសឱ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា (សព្វេ ឯហិភិក្ខុកា)។
៣- ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា៦គឺ សម្តែងឫទ្ធិបាន ត្រចៀកទិព្វ ភ្នែកទិព្វ កំណត់ដឹងចិត្តអ្នកដទៃ រឭកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័នដោយមិនបានណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា)។
៤- ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
ហេតុការណ៍ជួបប្រជុំគ្នាខាងលើនេះ ហៅម្យ៉ាងទៀតថាចតុរង្គសន្និបាតគឺកិច្ចប្រជុំប្រកបដោយអង្គ៤។
ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិញ្ញាណកន្លងហើយបាន៩ខែ គឺមុន គ.ស.៤៥ឆ្នាំ។
ព្រោះហេតុអច្ឆរិយហេតុកើតឡើងដោយមិននឹកស្មានដល់បែបនេះ ព្រះពុទ្ធទ្រង់ឆ្លៀតឱកាសនោះ សម្តែងឱវាទបាដិមោក្ខ​ដល់ព្រះសង្ឃចំនួន១២៥០អង្គនោះដោយទ្រង់ កំណត់គោលនយោបាយ ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនា៥ចំណុចគឺ
- ឧត្តមគតិបានដល់អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ
- គោលបំណងបានដល់ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា
- វិធីបដិបត្តិបានដល់មិនរំលោភសិទ្ធិមនុស្សនិងសត្វ
- គោលការណ៍មាន៣ចំណុចគឺ
* មិនធ្វើអំពើអាក្រក់ទាំងពួង
* ធ្វើអំពើល្អឱ្យដល់សាធារណៈ
* ធ្វើចិត្តរបស់ខ្លួនឱ្យផូរផង់
- វិធីសាស្ត្រមាន៦ចំណុចគឺ
*មិនបរិហារកេរ្តិ៍បុគ្គលណាម្នាក់
* មិនធ្វើទុក្ខបុកម្នេញបុគ្គលណាម្នាក់
* គោរពក្រមសីលធម៌
* ស្គាល់ប្រមាណក្នុងអាហារ
* អង្គុយឬសិងក្នុងទីស្ងាត់
* ប្រកបព្យាយាមក្នុងអធិចិត្ត។

ប្រភព៖ព្រះពុទ្ធសាសនា

Photos from Sroeun LeangHak's post 27/01/2021

#គោរពតាមសម្តេច_រក្សាសន្តិភាព_ជួយសុខុមាលភាពប្រជាជន
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះលោក លី ស៊ីនន្ទអគ្គនាយកក្រុមហ៊ុន អិន អេស ហ្សេត វើលដ៏ (NSZ WORLD CO.,LTD) ដែលបានបរិច្ចាគថវិការចំនួន ៤០,០០០,០០០រៀល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាទិញវ៉ាក់សាំងចាក់ការពារ covid-19 និងជួយថែទាំសុខុមាលភាពរបស់ប្រជាជនជាទីស្រលាញ់នៃយើង ។

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการวางแผนกิจกรรม ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok
10250
สถานที่แสดงคอนเสิร์ต อื่นๆใน Bangkok (แสดงผลทั้งหมด)
Scenario & Rachadalai Scenario & Rachadalai
99 Esplanade Ratchadapisek
Bangkok, 10400

Musical and Play Theatre

Thaiticketmajor Thaiticketmajor
3199 Maleenont Tower 27th Fl Rama Iv Road
Bangkok, 10110

สอบถามข้อมูลการใช้บริการ ติดต่อ Customer

Jazz in Thailand Jazz in Thailand
Bangkok

For people who love Jazz. This will show Jazz events in Thailand. Everyone enjoy to share your Jazz.

ธรรมะประดับใจ ธรรมะประดับใจ
วัดบวรนิเวศวิหาร เขตพระนคร
Bangkok, 10200

สพฺพทานํ ธมฺมทานํ ชินาติ “การให้ธรรมะ ชนะการให้ทั้งปวง”

MG Connext MG Connext
BANGKOK
Bangkok

Global Entertainment

Rocío jazmin Rocío jazmin
Rocío Jazmin
Bangkok, ROCÍOJAZMIN

Make Myday Make Myday
732/9
Bangkok, 10270

turn on your life

ให้เช่าระบบเสียง Ksound Professional Audio System ให้เช่าระบบเสียง Ksound Professional Audio System
พระราม 2
Bangkok, 10150

บริการให้เช่าระบบเสียง ออกแบบระบบเสียง เวที

nmbrspaces nmbrspaces
10/1 Sukhumvit42, Prakhanong, Khlong Toei
Bangkok, 10110

A space to set your ideas free 🪑🪜🪧 A Part of @mediumsgroup [production] [event] [exhibition] 𓂋 For inquiries please contact via inbox or line official account @nmbrspaces

QarAkaz Band QarAkaz Band
Central Bangkok
Bangkok, 10206

by vipromx©lusiv production

TURF BKK TURF BKK
TURF BKK
Bangkok, 10140

SURFSKATE PARK // SKATE PARK // EVENTS // MUSIC // ART AND MORE The new home of skating, right in t

Save the world, reduce waste Save the world, reduce waste
ไทย
Bangkok, 10520

How You can Help S.A.V.E. our Planet