Svaysa FC/ S.FC

Svaysa FC/ S.FC

Welcome to sport team

27/04/2024

ល្អណាស់

19/04/2024
19/04/2024
03/04/2024

ក្រោយ​អស់​ភារកិច្ច​ឆ្លៀត​ចូល​ទស្សនា​ព្រះបរមរាជវាំង និង​មាត់​ទន្លេ​បាន​បន្តិច​ដែរ​មកផ្ទះ​វិញ​រៀន​សូត្រ​ធម្មតា​។​ #យុវជនស្វាយសដើម្បីឃុំស្វាយស

Photos from Svaysa FC/ S.FC's post 02/04/2024

បេសកកម្ម​ត្រូវ​បាន​បញ្ចប់​ក្នុង​ពានរង្វាន់​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​
ក្រុមបាល់ទាត់​កុមារី​សាលាបឋមសិក្សា​ស្វាយស​ខេត្តពោធិ៍សាត់​ឆ្លង​កាត់​២ប្រកួត​
ក្នុង​ពូល​B ចាញ់​១​ប្រកួត ឈ្នះ​១ប្រកួត​
មាន ៣ពិន្ទុ​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន​ទេ​
សោកស្ដាយ។ តែ​ប្អូន​ៗធ្វើ​បាន​ល្អ​ហើយ​ខិតខំ​ប្រឹងប្រែង​បន្តទៀត​💪💪💪​។​
#យុវជនស្វាយសដើម្បីឃុំស្វាយស

02/04/2024

ចប់​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤ កុមារី​
ខេត្ត​កណ្ដាល​០-​៣​ស្វាយស​ខេត្តពោធិ៍សាត់​
ប្អូន​ៗធ្វើ​បាន​ល្អ​ហើយ​។ ​FC/​S​FC #យុវជនស្វាយសដើម្បីឃុំស្វាយស

01/04/2024

ថ្ងៃ​ប្រកួត​របស់​យើង​ពានរង្វាន់​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤ កុមារី​ស្វាយស​ខេត្តពោធិ៍សាត់​។ #យុវជនស្វាយសដើម្បីឃុំស្វាយស

01/04/2024

ចប់​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​
ខេត្តពោធិ៍សាត់​០-៤​ខេត្ត​ស្វាយរៀង​។​
ប្អូន​ៗធ្វើ​បាន​ល្អ​ហើយ​។ #យុវជនស្វាយសដើម្បីឃុំស្វាយស

31/03/2024
Photos from Svaysa FC/ S.FC's post 31/03/2024

ចូលរួម​កម្មវិធី​បើក​ការ​ប្រកួត​កីឡា​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។​ #យុវជនស្វាយសដើម្បីឃុំស្វាយស

31/03/2024

ថ្ងៃ​ប្រកួត​របស់​យើង​ពានរង្វាន់​សិស្ស​បឋមសិក្សា​កុមារី​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​
សាលាបឋមសិក្សា​ស្វាយស​ខេត្តពោធិ៍សាត់​
VS ខេត្ត​ស្វាយរៀង វគ្គ​សន្សំ​ពិន្ទុ​ពូល​B។ #យុវជនស្វាយសដើម្បីឃុំស្វាយស

Photos from Svaysa FC/ S.FC's post 30/03/2024

សូម​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ចុះ​ជួយ​ឃុំស្វាយស​ដែល​បាន​មក​សំណេះសំណាល​សួរ​សុខ​ទុក្ខ​កីឡាការិនី​បាល់ទាត់​សាលាបឋមសិក្សា​យើង​មក​ប្រកួត​ថ្នាក់​ជាតិ​ជាតិនៅ​ភ្នំពេញ​ថែម​ទាំង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ ទឹកសុទ្ធ​វីតាល់​៥កេស​ភេសជ្ជៈ​ប៉ូការីស្វេតដប១កេស កំប៉ុង​១កេស។ សូម​ជូនពរ​លោក​លោកស្រី​សុខភាព​ល្អ រកទទួលទានមានបាន​ជោគជ័យ​គ្រប់​ភារកិច្ច​។

30/03/2024

សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ឧបត្ថម្ភ​មាន​
ក្រុមប្រឹក្សា​ឃុំស្វាយស​ថវិកា​១៥​ម៉ឺនរៀល​
លោក គ្រួច សន្តិភាព ស្មៀន​ឃុំស្វាយស និង​ភរិយា​៥ម៉ឺនរៀល ឧបត្ថម្ភ​ដល់​ក្រុមបាល់ទាត់​កុមារី​សាលាបឋមសិក្សា​ស្វាយស​ប្រកួត​ថ្នាក់​ជាតិ​ឆ្នាំ​2024​។​សូម​ជូនពរ​លោក​លោកស្រី សុខភាព​ល្អ រកទទួលទានមានបាន​ជោគជ័យ​គ្រប់​ភារកិច្ច ហេងៗ។​អរគុណ​។ #យុវជនស្វាយសដើម្បីឃុំស្វាយស

Photos from Svaysa FC/ S.FC's post 29/03/2024

ឯកសណ្ឋាន​ថ្មី​របស់​យើង​ក្លឹប​បាល់ទាត់​ស្វាយស​។​អរគុណ​ច្រើន​ដល់​អ្នក​ឧបត្ថម្ភ​ទាំងអស់​ដែល​ស្រឡាញ់​ចូលចិត្ត​តែងតែ​លើក​ទឹក​ចិត្ត​យើង​រហូត​មក​។ ស្អែកថ្ងៃ​ទី​30ខែ​មីនា​ឆ្នាំ​២០២៤​ម៉ោង​៧ៈ០០ព្រឹក​ចេញ​ដំណើរ​ហើយ​អ្នក​ភ្នំពេញ​ឃើញ​ហៅ​ផង។​🙏🇰🇭💪😍។​ ​FC #ឃុំស្វាយសស្រុកក្រគរខេត្តពោធិ៍សាត់ #យុវជនស្វាយសដើម្បីឃុំស្វាយស

28/03/2024

ក្លឹប​បាល់ទាត់​ស្វាយស​សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ទាំងអស់​ដែល​ឧបត្ថម្ភ​ថវិកា​ដល់​ក្រុមបាល់ទាត់​កុមារី​U12​សាលាបឋមសិក្សា​ដែល​ទៅ​ប្រកួត​ពានរង្វាន់​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​2024​នៅ​ភ្នំពេញ​ដូច​ជា
១.លោក ភិញ អ៊ីភិញ និង​ភរិយា៤ម៉ឺនរៀល​
២.លោកគ្រូ រឹម សុផារី និង​ភរិយា​៥ម៉ឺនរៀល
៣.សាលាបឋមសិក្សា​ទាំងអស់​ក្នុង​កម្រង​ស្វាយស​
-​សាលាបឋមសិក្សា​ស្វាយស​១០ម៉ឺនរៀល
-​សាលាបឋមសិក្សា​កោះកណ្ដាល​១០ម៉ឺន​រៀល
-សាលាបឋមសិក្សាអូរចាន់​១០ម៉ឺន​រៀល​
-សាលាបឋមសិក្សា​លាំង​ត្រាច​១០​ម៉ឺនរៀល​
-​សាលាបឋមសិក្សា​អន្សាចំបក់​១០​ម៉ឺនរៀល​
សូម​ជូនពរ​លោក​លោកស្រី លោកគ្រូ​អ្នក​គ្រូ​ទាំងអស់​សុខសប្បាយ សុខភាព​ល្អ រកទទួលទានមានបាន ជោគជ័យ​គ្រប់​ភារកិច្ច​🙏អរគុណ​។​សូម​ចូលរួម​ឧបត្ថម្ភ​បន្ត​ទៀត​ដើម្បី​យុវជន​ជំនាន់​ក្រោយ​របស់​យើង​សុខភាព​ល្អ រហ័សរហួន ពិសេស​ជៀសវាង​មិនល្អ​ក្នុង​សង្គម​🙏។​អរគុណ​សម្រាប់​ការ​ចែករំលែក​។ #យុវជនស្វាយសដើម្បីឃុំស្វាយស #ឃុំស្វាយសស្រុកក្រគរខេត្តពោធិ៍សាត់

26/03/2024

ការ​ចែករំលែក​ចំណេះដឹង​បាល់ទាត់​ម៉ោង​អប់រំ​កាយ​នៅ​សាលាបឋមសិក្សា​ស្វាយស​។​
#យុវជនស្វាយសដើម្បីឃុំស្វាយស

23/03/2024

កម្មវិធី​ប្រកួត​បាល់ទាត់​ពានរង្វាន់​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​ឆ្នាំ​2024 កុមារី​U12 សាលា​បឋមសិក្សា​ស្វាយស មក​ពី​ភូមិ​កំរ៉ែង ឃុំស្វាយស ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​វគ្គ​សន្សំ​ពិន្ទុ​ពូល​B នៅ​ក្រុង​ភ្នំពេញ​។ #យុវជនស្វាយសដើម្បីឃុំស្វាយស

Photos from Svaysa FC/ S.FC's post 14/03/2024

អបអរសាទរ ធឿន ធារ៉ា ឈ្នះ​ពានរង្វាន់​។ មួយ​ប្រកួត​នេះ​ពិត​ជា​ធ្ងន់ធ្ងរ​ពេក​ហើយ តែ​ធារ៉ា​ធ្វើ​វា​បាន​ឡើង​វិញ​ពិតជា​មិន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​មិន​ខក​បំណង​ឡើយ​💪🇰🇭💪🙏។ #គុនខ្មែរ #គុនខ្មែរkunkhmer

07/03/2024

ឫស្សី​កើត​ពី​ទំពាំង យុវជន​ខ្លាំង​កើត​ចេញ​ពីថ្នាល សកម្មភាព​ហ្វឹកហាត់​របស់​ថ្នាល​យុវជន​ឃុំស្វាយសU12។ អរគុណ​ពុកម៉ែ​បងប្អូន​ដែល​អនុញ្ញាត​ឱ្យ​កូន​ៗមក​ហ្វឹកហាត់​។ សុខចិត្ត​ឱ្យ​កូន​ចៅ​វក់​លេង​កីឡា​ប្រសើរ​ជាង​ពួកគាត់​វក់​ធ្វើ​អ្វី​ផ្សេង​ដែល​សង្គម​ស្អប់ខ្ពើម​🙏​។ #យុវជនស្វាយសដើម្បីឃុំស្វាយស

05/03/2024
Photos from Svaysa FC/ S.FC's post 05/03/2024

សកម្មភាព​ហ្វឹកហាត់​របស់​U12កុមារី ក្លឹប​បាល់ទាត់​ស្វាយស សាលាបឋមសិក្សា​ស្វាយស​ត្រៀម​ចេញ​ប្រកួត​ថ្នាក់​ជាតិ​នៅ​ភ្នំពេញ​ថ្ងៃ​ទី​30ខែ​មីនា​ឆ្នាំ​២០២៤​។​ពុកម៉ែ​បងប្អូន​អាច​ចូលរួម​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ពួកគាត់​បាន​🙏​អរគុណ​។ #យុវជនស្វាយសដើម្បីឃុំស្វាយស

04/03/2024

កូន​ត្រូវ​ចងចាំ​ថា​ភាព​ជោគជ័យ​មិន​មែន​ទទួល​បាន​មក​ងាយ​ៗ​នោះ​ទេ គ្មាន​អ្នក​ណា​អាច​ជួយ​យើង​បាន​ក្រៅ​ពី​ខ្លួនឯង​ឡើយ លំបាក​យ៉ាង​ណា​ត្រូវ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​💪🇰🇭💪។ #យុវជនស្វាយសដើម្បីឃុំស្វាយស

29/02/2024

ជម្រាបសួរ​ពុកម៉ែ​បងប្អូន​ក្រុមបាល់ទាត់​កុមារី​U12 ស្វាយស​យើង​មាន​ភារកិច្ច​បន្ត​គឺ​ទៅ​ចូលរួម​ប្រកួត​បាល់ទាត់​ពានរង្វាន់​សិស្ស​បឋមសិក្សា​ថ្នាក់​ជាតិ​នៅ​ភ្នំពេញ​ចុងខែ​មីនា​
នេះតំណាង​សាលាបឋមសិក្សាស្វាយស ឃុំស្វាយស ស្រុកក្រគរ និង តំណាង​ខេត្តពោធិ៍សាត់​ ដោយ​មាន​ការ​ខ្វះខាត​ថវិកា​ច្រើន​ដើម្បី​ទិញ​សម្ភារៈ ស្បែកជើង​
ស្រោម​ជើង និង​ធ្វើ​ឈុត​សម្លៀកបំពាក់​ថ្មី ផ្សេង​ៗទៀត។​ ពុកម៉ែ​បងប្អូន​អាច​ចូលរួម​ចែករំលែក​ថវិកា​បន្តិច​បន្តួច​បាន​ដើម្បី ជាការ​លើក​ទឹក​ចិត្ត​ដល់​ពួកគាត់ លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​ជាតិ​យើង​ផង​ដែរ​។​
ពុកម៉ែ​បងប្អូន​អាច​ចូលរួម​ដោយ​ផ្ទាល់​ឬ​ចូលរួម​តាម​QRកូដ​លោកគ្រូ​បង្វឹកបាន​។ QRកូដខាង​ក្រោម​។ អរគុណ​🙏។​ #យុវជនស្វាយសដើម្បីឃុំស្វាយស #ស្រុកក្រគរ #ខេត្តពោធិ៍សាត់

28/02/2024

អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា! ទទួលពានរង្វាន់ជាគោលដៅទេសចរណ៍​វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៣។

ពីខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ ⚽️

CPL Telegram: https://t.me/officialcpl2022

Photos from Svaysa FC/ S.FC's post 26/02/2024

មក​ទទួល​បាល់ទាត់​ពី​ការិយាល័យ​កីឡា​ខេត្តពោធិ៍សាត់​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ហ្វឹកហាត់​ក្នុង​សាលាបឋមសិក្សាស្វាយស​ដែល​ជា​សាលាគោល​ដៅ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជាFFC និង​សហព័ន្ធ​បាល់ទាត់​ពិភព​លោក​FIFA​។​ចាប់​ពី​ពេលនេះ​ទៅ​ប្អូនៗ​នឹង​មាន​បាល់ទាត់​សម្រាប់​ហ្វឹកហាត់​បាន​ច្រើន​។​

#យុវជនស្វាយសដើម្បីឃុំស្វាយស

Photos from Svaysa FC/ S.FC's post 24/02/2024

ក្លឹប​បាល់ទាត់​ស្វាយស​សូម​ថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ​ឃុំស្វាយស​ឧបត្ថម្ភ​ទឹកសុទ្ធ​ហ្វឹកហាត់ លោក ក្រួច សន្តិភាព និង​អ្នក​ស្រី ហុង ស្រី​ម៉ុច លោក ហុង ភ័ត្រ្តា និង អ្នក​ស្រី ម៉ម ឡៃហៀង ជួយ​សម្របសម្រួល​និង​ ជួយ​ឡាន​ដឹក​ជញ្ជូន​មួយ​ចប់​កម្មវិធី​ប្រកួត។​អរគុណ​ដល់​មាតាបិតា​អាណាព្យាបាល​លោកគ្រូ​អ្នក​គ្រូ​ពុកម៉ែ​បងប្អូន​ដែល​អនុញ្ញាត​ឱ្យ​កូន​ៗបាន​ទៅ​ចូលរួម​ប្រកួត ហើយ​អរគុណ​ប្អូនៗ​កីឡាករ​កីឡាការិនី​យើង​ដែល​លះបង់​កម្លាំង​កាយ​ចិត្ត​និង​ថវិកា​ខិតខំ​ប្រឹងប្រែង​លេង​ដើម្បី​សាលាបឋមសិក្សាស្វាយស​និង​ឃុំស្វាយស​។​សូម​ជូនពរ​លោក​លោក​ស្រី​ប្អូនៗ​សុខសប្បាយ​សុខភាព​ល្អ រកទទួលទានមានបាន​ជោគជ័យ​គ្រប់​ភារកិច្ច​។​អរគុណ​🙏
#យុវជនស្វាយសដើម្បីឃុំស្វាយស

Photos from Svaysa FC/ S.FC's post 23/02/2024

សរុប​លទ្ធផល​ក្នុង​ពានរង្វាន់​សិស្ស​បឋមសិក្សា​ថ្នាក់​ខេត្ត​ឆ្នាំ​២០២៤​របស់​ក្រុម​បាល់ទាត់​បឋមសិក្សា​ស្វាយស U12 ធ្វើ បាន ល្អ ណាស់ 💪💪💪 ។​
U12 កុមារី បឋមសិក្សា ទទួល​បាន​ចំណាត់​លេខ​១ និង U12 កុមារា ទទួល​បាន​ចំណាត់​លេខ​៣​ហើយ​U12 កុមារី មាន​ភារកិច្ច​បន្តទៀត​គឺ​ទៅ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​នៅ​ចុងខែ​មីនា​នេះ​។
#យុវជនស្វាយសដើម្បីឃុំស្វាយស

22/02/2024

អបអរសាទរ​ក្រុមបាល់ទាត់​កុមារា​បឋមសិក្សា​ស្វាយស​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ប្រចាំ​ខែ​ខេត្តពោធិ៍សាត់​ដោយ​យក​ឈ្នះ​បឋមសិក្សា​ត្រពាំង​ជង​២ទល់១
#យុវជនស្វាយសដើម្បីឃុំស្វាយស

Videos (show all)

#Royalpalece
#svaysa
#U12
ក្រោយ​អស់​ភារកិច្ច​ឆ្លៀត​ចូល​ទស្សនា​ព្រះបរមរាជវាំង និង​មាត់​ទន្លេ​បាន​បន្តិច​ដែរ​មកផ្ទះ​វិញ​រៀន​សូត្រ​ធម្មតា​។​  #Svaysa...
ការ​ចែករំលែក​ចំណេះដឹង​បាល់ទាត់​ម៉ោង​អប់រំ​កាយ​នៅ​សាលាបឋមសិក្សា​ស្វាយស​។​#Svaysa #យុវជនស្វាយសដើម្បីឃុំស្វាយស
#Svaysa #U12
ឫស្សី​កើត​ពី​ទំពាំង យុវជន​ខ្លាំង​កើត​ចេញ​ពីថ្នាល សកម្មភាព​ហ្វឹកហាត់​របស់​ថ្នាល​យុវជន​ឃុំស្វាយសU12។ អរគុណ​ពុកម៉ែ​បងប្អូន​...
#training #u12
#footballfield #svaysa
#penalty
ហ្វឹកហាត់​សប្បាយ​ៗបែប​ក្រុម​បាល់ទាត់​ស្រុក​ស្រែ។ មិន​ទំនេរ​ទេ​តែ​ឆ្លៀត​ពេលខ្លះ​ដើម្បី​បណ្ដុះ​ថ្នាល​យុវជន​ឃុំស្វាយស​យើង​ត...
#Svaysa #miniteamU12 #02

Website

Address


Bangkok