អាយឌូ - ILDO
Education for youth Video Creator Core Value of ILDO
1. Humanity
2. Ability
3. Love
4. Communication
5. Unity
6. Leadership
7. Innovation
8. Ethic
9. Jobs
( Mr.
ILDO is created for Cambodian youth to improve their capacity and self-development in order to become the best human resource for developing country. We have a big dream to see all Cambodian youths get successful in their life and we want to see Cambodia full of prosperity and grow and grow. HALCULIE-J )
រៀននៅសាលាមិនគ្រប់ រៀននៅផ្ទះបន្ថែម
ចេះសង្គ្រោះបឋម ចេះសង្គ្រោះជីវិត
ទំនាក់ទំនងរៀនសង្គ្រោះបឋម ០៩២៣៤៦៧៦៩/០៨៦២០៣១៣៦
ថ្ងៃទី31 ខែកក្កដា និងថ្ងៃទី01 ខែសីហា ឆ្នាំ2024 យុវជនកាកបាទក្រហមកម្ពុជា ចុះតាមថ្នាក់ផ្សព្វផ្សាយកម្មវិធីស្វ័យសិក្សា MoEYS E-Learning ដើម្បីចូលមើលមេរៀន រៀននិងការបង្រៀនជាវីឌីអូរបស់លោកគ្រូ អ្នកគ្រូ ដែលមានគ្រប់កម្រិតថ្នាក់ និងគ្រប់មេរៀននៅក្នុងកម្មវិធីសិក្សា។ សូមអរគុណ🙏
ពីធី ដាំ និងចែកកូនឈេី ដេីម្បីអបអរសាទរ " រុក្ខទិវា " ០៩ កក្កដា ឆ្នាំ២០២៤។
ថ្ងៃអាទិត្យ ០១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤៕
https://t.me/spmhunsen
https://t.me/Dr_Hunmanetofcambodia
https://t.me/PPKhuongSreng
ថ្ងៃអាទិត្យ ០២កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤
យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យកំបូល បានចូលរួមពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រ ប្រគេន-ជូន សិក្ខាកាម កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រកុលធីតា ចំនួន ៦៣០អង្គ/នាក់ រយៈពេល៧ថ្ងៃ វគ្គទី១១ ឆ្នាំទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ថិតក្នុងបរិវេណវត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានយុវជនចូលរួមចំនួន80នាក់ ស្រី56នាក់៕ សូមអគុណ
នៅព្រឹកថ្ងៃទី29ខែឧសភា ឆ្នាំ2024
យុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យព្រែកថ្មី បានធ្វេីការសម្របសម្រួល ក្នុងទិវា កុមារអន្តជាតិ
យុវជនកាកបាទក្រហមមានចំនួន 50នាក់/ស្រី 24នាក់
ទីតាំងវិទ្យាល័យព្រែកថ្មី
ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
លេខកូដ(H16)
ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាកុមារ១១នាក់ ស្រី០៦នាក់ យុវជន(កក្រក)ចំនួន៨៥នាក់ ស្រី៥៥នាក់ នៃវិទ្យាល័យព្រែកឯង បាននាំគ្នាដាំដើមឈើចំនួន១៨០ដើម នៅក្នុងបរិវេនសាលារៀន។ សូមអរគុណ!
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល🇰🇭
សកម្មភាពយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ព្រែកថ្មី
បើកវគ្គសង្គ្រោះបឋមដល់យុវជនកាកបាទក្រហមកម្ពុជា
ការប្តេជ្ញាចិត្តរបស់យុវជនកាកបាទក្រហម
នារសៀលថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៤នេះ
នៅវិទ្យាល័យ ទៀន លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ខៀវ សាមឌី នាយកវិទ្យាល័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋាន មានរយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន៥០នាក់ (ស្រី២៨នាក់) ។
នាឱកាសបើកវគ្គនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជនទាំងអស់ ប្រកបដោយក្តីនឹករលឹក ។ លោកបានបន្តថា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្តុះនូវធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះជូនដល់យុវជននៅតាមសាលា ដើម្បីបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ ជាពិសេសផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ សម្រាប់បំពេញកិច្ចការងារមនុស្សធម៌របស់យេីងឱ្យកាន់តែមានប្រសិទ្ធភាព និងសកម្មខ្លាំងក្លាថែមទៀត ឱ្យសាកសមទៅនឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រមុខដឹកនាំ ។
សូមបញ្ជាក់ថា៖ សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖
១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.វិជ្ជាសង្គ្រោះបឋម ៕
ការពង្រឹងសមត្ថភាពយុវជនគឺជាភាពចាំបាច់បំផុតដើម្បីអភិវឌ្ឍប្រទេសមាននិរន្តរភាព។
បង្រៀនវិជ្ជាសង្គ្រោះបឋម First Aid Training
Tel:092346769/ 086203136
នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤នេះ
នៅវិទ្យាល័យ ឥន្ទ្រទេវី លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន មានរយៈពេល១ថ្ងៃ ជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៥០នាក់ (ស្រី១១៥នាក់) ។
នាឱកាសបើកវគ្គនោះ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ក្មួយៗយុវជនទាំងអស់ ប្រកបដោយក្តីនឹករលឹក ។ លោកបានបន្តថា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្តុះនូវធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណភាព សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាននេះជូនដល់យុវជននៅតាមសាលា ដើម្បីបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ ជាពិសេសផ្តល់ចំណេះដឹងជាមូលដ្ឋានក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមពេញលក្ខណៈ សម្រាប់បំពេញកិច្ចការងារមនុស្សធម៌របស់យេីងឱ្យកាន់តែមានប្រសិទ្ធភាព និងសកម្មខ្លាំងក្លាថែមទៀត ឱ្យសាកសមទៅនឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រមុខដឹកនាំ ។
សូមបញ្ជាក់ថា៖ សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖
១.ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ
៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៤.តួនាទី និងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា
៥.វិជ្ជាសង្គ្រោះបឋម ៕
បើកវគ្គនៅសាលាវិទ្យាល័យជាស៊ីមចំរើនរដ្ឋ
នាថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២៤នេះ
សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន ឯកឧត្តម ឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខា បានបើកវគ្គយល់ដឹងស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់មន្ត្រីបុគ្គលិកអង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ សរុបចំនួន៤២នាក់ (ស្រី២នាក់) ។
លោក សូ ស៉ីម៉ារ៉ុង នាយករងអង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជំនួសមុខឱ្យមន្ត្រីបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់គិតគូរខ្ពស់មកបេីកវគ្គយល់ដឹងនេះឡើងជូនដល់មន្ត្រីបុគ្គលិករបស់អង្គភាព ក្នុងគោលបំណងដេីម្បីបង្កើនការយល់ដឹងបន្ថែមទៀតទៅលេីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ច្បាប់ចរាចរណ៍ថ្មី ផ្លាកសញ្ញាចរាចរណ៍ គំនូរសញ្ញាចរាចរណ៍ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដើម។ល។
សម្រាប់មេរៀនដែលគ្រូឧទ្ទេសនាមលើកយកមកបង្ហាញរួមមាន៖
១.ស្ថានភាពចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជា
២.ច្បាប់ចរាចរណ៍ផ្លូវគោក និងការផាកពិន័យ
៣.ការជ្រើសរើសមួកសុវត្ថិភាព និងរបៀបពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ
៤.ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង
៥.សីលធម៌ទាំង១០នៃអ្នកបើកបរ ។
សូមបញ្ជាក់ផងដែរថា តាមរយៈរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣ បានកើតឡើងចំនួន ៣ ៣១៧លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៥៩០នាក់ និងរបួសចំនួន ៤ ៥១៥នាក់ (របួសធ្ងន់ ២ ៧៦៦នាក់) ដោយគិតជាមធ្យមក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩លើក បណ្តាលឱ្យស្លាប់ចំនួន ៤នាក់ និងរបួសចំនួន ១២នាក់។ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើននៅ រាជធានីភ្នំពេញ ៩៥០លើក ខេត្តព្រះសីហនុ ៣០៦លើក និងខេត្តតាកែវ ២៧០លើក ៕
ថ្ងៃអង្គារ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកគីម ឃី នាយក លោកកែវ សុកែវ នាយករង បានដឹកនាំក្រុមយុវជនកាកបាទក្រហមវិទ្យាល័យពងទឹកចំនួន២០ នាក់-ស្រី១២ នាក់ ចុះសួរសុខទុក្ខយុវជនឈ្មោះ យិន សុវណ្ណទេវី នៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ដែលបានជួបគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
នារសៀលថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ សកម្មភាពយុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យឫស្សីកែវ បានចីលរួមសម្អាតបរិស្ថានមុនពេលគោរពទង់ជាតិ និង ចូលរួមគោរពទង់ជាតិ ចំនួន ៤៨នាក់ ស្រី ២៩នាក់
នៅថ្ងៃ សុក្រ ទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន បានដឹកនាំប្រជុំដោយលោកគ្រូទីប្រឹក្សាដើម្បីបូកសរុបការងារប្រចាំខែហើយរៀបចំផែនការនៅខែបន្ទាប់ទៀត។ហើយបាននិយាយពីវិន័យនិងការងាររបស់យុវជនមួយចំនួនដូចជាៈ
១ បង្រៀនវិន័យ
២ ពេលវេលាច្បាស់លាស់
៣ ឯកសណ្ឋានអោយបានត្រឹមត្រូវ ឬខ្សែរកាតយុវជន
៤ បន្តឹងយុវជនយុវជនចាស់និងយុវជនថ្មី
ហើយមានសមាជិតចូលរួមសរុបទាំងថ្មីនិងចាស់ចំនួន ៩០ នាក់ ស្រី៥០ នាក់។
คลิกที่นี่เพื่อเป็นสมาชิก?
วิดีโอทั้งหมด (แสดงผลทั้งหมด)
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
ที่อยู่
Habitia, Watcharaphon, Khlong Thanon, Sai Mai
Bangkok
10220
33 Baan Rachakru Building Paholyothing Soi 5 (Soi Rachakru) Paholyathin Road, Phayathai
Bangkok, 10400
EduSquare Camp ค่ายที่ไม่ซ้ำแบบ การเรียนรู้ภาษาที่ไม่จำกัดแค่ในห้องเรียน
Chulalongkorn University
Bangkok, 10330
Master of Science in Marketing Chulalongkorn University หลักสูตรวิทยาศ?
Kasetsart University Laboratory School
Bangkok
Official page of KUS Academic Club (KUSAC) - ชมรมวิชาการนักเรียนสาธิตเกษตร
178 อาคารธรรมนิติ ชั้น 4 ซอยเพิ่มทรัพย์ ถนนประชาชื่น 20 แขวงบางซื่อ เขตบางซื่อ
Bangkok, 10800
บริษัท ฝึกอบรมและสัมมนาธรรมนิติ จำกัด Dharmniti Seminar and Training Co.,Ltd.
บริษัท เก้ายอดสตูดิโอ จำกัด 72/5 หมู่บ้าน @Home ซ. อาภาศิริ ถ. สุทธิสารวินิชฉัย, สามเสนนอก, กรุงเทพฯ
Bangkok, 10310
http://www.jQuery.in.th
Room 401/21, 4th Floor, Maha Chakri Sirindhorn Building, Faculty Of Arts, Chulalongkorn University
Bangkok, 10330
Thai Studies Center, Chulalongkorn University, offers M.A. and Ph.D Programs in Thai Studies, conducted in English, these programs are designed for those who are interested in all ...
Thammasat University
Bangkok
อะไร อะไร ก็จีนนนนนนนนนนนนนนนนนนน
Samsen Nai Phaya Thai
Bangkok, 10400
English Courses for all ages Kids, Adults, and Corporate
Thailand
Bangkok, 10240
ภาวะโลกร้อน หรือ โลกร้อน ภัยธรรมชาติอันร้ายแรงซึ่งพวกเราต้องร่วมมือกันหยุดมันเพื่อโลก?
ตั้งอยู่เลขที่ 2 ถนนวังหลัง แขวงศิริราช เขตบางกอกน้อย
Bangkok, 10700
คณะพยาบาลศาสตร์ มหาวิทยาลัยมหิดล Website: https://ns.mahidol.ac.th