VanNak News
Nearby media companies
Thailand, Bangkok
Bangkok Yai
Paro
Phra Nakhon, Bangkok
You may also like
សួស្តីបងប្អូនទាំងអស់គ្នាជួយFollow ខ្ញុំផង ខ្ញុំនឹងសងវិញភ្លាមៗ តែកុំភ្លេចខមិនម្នាក់មួយផងអរគុណច្រើន
Angkor Wat
I have reached 100 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
បុណ្យសមុទ្រលើកទី១០ ឆ្នាំ២០២៣
រស់នៅឲ្យចំណេញ
ដើរចេញឲ្យគេនឹកស្រណោះ
ស្លាប់ឲ្យមានកិត្តិយស
រស់ឪ្យមានតម្លៃ
សួស្តីបងប្អូនទាំងអស់គ្នាជួយFollow ផេកខ្ញុំម្នាក់មួយផង ខ្ញុំនឹងFollow វិញភ្លាមៗ តែកុំភ្លេចខមិនផង អរគុណច្រើន
សូមគោរពអបរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី🙏💕🙏
មនុស្សយើងសំខាន់មានសុជីវធម៍
🧏♂️🧏♂️🧏♂️🧏♂️
សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
#ហ៊ុនម៉ាណែត #កម្ពុជា
បទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត...
មានមិត្តមួយចំនួនបានប្រាប់ខ្ញុំថា កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើតនិងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបខ្ញុំ ក្នុងគោលបំណងបង្អាក់ដំណើររបស់ខ្ញុំមិនអោយទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហរ🤣🤣
បញ្ហានេះនាំអោយខ្ញុំនឹកឃើញដល់ការហ្វឹកហ្វឺនមួយកាលពីខ្ញុំនៅជាសក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គ ដែលតម្រូវអោយសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកំពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក (ដូចក្នុងរូបថតភ្ចាប់ជាមួយ) ។
* សម្រាប់ឧបសគ្គនេះ បញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាននិងឧបសគ្គ និងកត្តាមនុស្ស។
- កត្តាទីលាននិងឧបសគ្គ៖ ១) បញ្ហាកំពស់ - ដោយឧបសគ្គនោះមានកំពស់ខ្ពស់មធ្យម ដែលអាចអោយសិក្ខាកាមខ្លះដែលខ្លាចទីខ្ពស់មានអារម្មណ៍ភិតភ័យមិនហ៊ានដើរឆ្លងកាត់ និង ២) បញ្ហាលំនឹង - បង្គោលដែកដែលធ្វើជាស្ពានសម្រាប់សិក្ខាកាមដើរឆ្លងនោះមិនមានលំនឹងល្អទេ។ ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រកាន់តែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត។
- កត្តាមនុស្ស - បន្ថែមពីលើកត្តាទីលាននិងឧបសគ្គ ក៏មានបញ្ហាដែលបង្កើតដោយមនុស្សទៀត ពោលគឺក្រុមគ្រូ អាចស្រែកដាក់ទៅសិក្ខាកាមក្នុងគោលបំណងអោយសិក្ខាដែលកំពុងដើរលើបង្គោលបែកអារម្មណ៍ ឬក៏អាចពេលខ្លះក្រុមគ្រូលោតតន្រ្តំធ្វើយ៉ាងណាអោយបង្គោលដែកដែលសិក្ខាកាមត្រូវដើរឆ្លងកាន់តែញ័រខ្លាំង ដែលក្លាយជាឧបសគ្គកាន់តែខ្លាំងសម្រាប់សិក្ខាកាមឆ្លងកាត់
* ដើម្បីជោគជ័យ សិក្ខាកាមត្រូវ៖
១- ផ្តោតអារម្មណ៍ទៅលើគោលដៅដែលយើងត្រូវទៅ តាំងចិត្តអោយរឹងមាំនិងប្រមូលផ្តុំអារម្មណ៍អោយមូល ហើយដើរទៅមុខឆ្ពោះទៅរកគោលដៅនោះ ប្រកបដោយភាពជឿជាក់លើខ្លួនយើង និងកុំអោយមានភាពស្ទាក់ស្ទើរ ឬភ័យខ្លាចណាមួយ ទោះជាបង្គោលដែកនោះមានកម្ពស់ខ្ពស់ និងមិនមានលំនឹងល្អក៏ដោយ -- ពោលគឺត្រូវដាក់ការសម្រេចគោលដៅជាធំ ជាជាងផ្តោតអារម្មណ៍ទៅលើបញ្ហាប្រឈមនានាដែលអាចបង្កជាឧបសគ្គក្នុងការដើរទៅមុខរបស់យើង។
២- កុំខ្វល់ពីក្រុមគ្រូ(ក្រុមមនុស្ស)ដែលខិតខំប្រឹងព្យាយាមបំបែកអារម្មណ៍យើងតាមរយៈការប្រើពាក្យសម្តីស្រែកដាក់យើង ឬខំប្រឹងលោតតន្រ្តំអោយបង្គោលដែកកាន់តែញ័រក្នុងគោលបំណងបង្កើតជាឧបសគ្គមិនអោយយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ។
សរុបសេចក្តីមកអ្វីៗគឺស្ថិតនៅលើខ្លួនយើង... យើងខ្លួនឯងតែម្នាក់គត់ដែលជាកត្តាកំណត់នៃជោគជ័យរបស់យើង។ ដើរដល់គោលដៅឬមិនដល់គោលដៅ គឺជាកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់យើងខ្លួនឯង មិនមែនអាស្រ័យធំទៅលើកត្តាបរិស្ថានជុំវិញ ដូចជាទីលាននិងឧបសគ្គ ឬកត្តាមនុស្សផ្សេងដូចជាក្រុមគ្រូនោះទេ។
ជាពិសេសកុំចាំបាច់ផ្តោតអារម្មណ៍ ឬអោយតម្លៃទៅលើអ្នកដែលព្យាយាមរារាំងមិនអោយយើងដើរដល់គោលដៅរបស់យើងធ្វើអ្វី ព្រោះពេលយើងដើរដល់គោលដៅរបស់យើងដោយជោគជ័យ អ្នកទាំងនោះនឹងបរាជ័យដោយស្វ័យប្រវត្តិ😀😀
#ហ៊ុនម៉ាណែត
#កម្ពុជា
អនុស្សាវរីយ៍បងម៉ាណែតជាមួយបងប្អូនកម្មករ កម្មការនី នៅតាមរោងចក្រ-សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ😀☺️
(ថ្ងៃអាទិត្យ ទី២៥ មិថុនា ២០២៣)
អបអរសាទរ ខួបលើកទី ៧២ កម្ពុជា ចូលជាជាសមាជិកអង្គការយូណេស្កូ
៣ កក្កដា ១៩៥១ - ៣ កក្កដាអបអរសាទរ ខួបលើកទី ៧២ កម្ពុជា ចូលជាជាសមាជិកអង្គការយូណេស្កូ
៣ កក្កដា ១៩៥១ - ៣ កក្កដា ២០២៣
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត Manet Hun និងលោកជំទាវ ពេជ ចន្ទមុន្នី Chanmony Pich ជានិច្ចកាលតែងតែគិតគូដល់សុខទុក្ខយោធិន និងគ្រួសារ គ្រប់កាលៈទេសៈ🇰🇭
——————-
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារគោលនយោបាយ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បាននាំយកកញ្ចប់មាតុភាព ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគល់ជូន លោកពលបាលឯក ឃុត ដារិទ្ធ ដែលភរិយាទើបសម្រាលបានកូនប្រុស ស្ថិតនៅភូមិកំបូល សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ។
ការឧបត្ថម្ភទាំងអស់នេះរួមមាន៖
-ថវិកា ៨០មុឺនរៀល
-អង្ករ០៣ បេ
-សម្ភារប្រើប្រាស់សម្រាប់ម្តាយ និងទារក១ឈុត
ជំនួសមុខជូន លោកពលបាលឯក ឃុត ដារិទ្ធ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំអង្គភាព ដែលតែងតែយកចិត្តទុកដាក់គិតគូដល់សុខទុក្ខរបស់យោធិន និងក្រុមគ្រួសារគ្រប់កាលៈទេសៈ និងបានសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ប្រគល់ជូន និងសូមជួបតែពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
រាជធានីភ្នំពេញ, ថ្ងៃពុធ ទី២៨ មិថុនា ២០២៣
ពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូនចំនួន ២៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបណ្តាកងពលតូចថ្មើរជើង តំបន់ប្រតិបត្តិការសឹករង កងការពារព្រំដែន បណ្តាសាលាចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គភាពចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
សូមអរគុណចំពោះបងប្អូនសប្បុរសជនទាំងអស់ដែលបានចូលរួមជួយឧបត្ថមជាថវិការដើម្បីទិញរថយន្តបំពាក់អោយកងទ័ព ដែលនឹងជួយសម្រួលយ៉ាងខ្លាំងចំពោះការធ្វើប្រតិបត្តិការការពារជាតិនិងបម្រើប្រជាជនរបស់កងកម្លាំងយើង។
#ហ៊ុនម៉ាណែត
#កម្ពុជា
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Chicago Heights, IL
Central
Chicago Heights, 60644
Sortons de notre zone de confort en gardant le smile, c'est ca le but💪
Chicago Heights
US ONLINE SELLER OF BRANDED PRODUCTS FOR AFFORDABLE PRICES BAGS,SHOES,WATCH,WALLET,ACCESSORIES, ETC.