Phnom Penh Cambodia South Stake

Phnom Penh Cambodia South Stake

It is NOT offical page of the Church of Jesus Christ of Latter-Day Saints.

South Stake was organized from the Phnom Penh Cambodia South District and includes the following 5 wards and 1 branch: CTM, SMC1, SMC2, SMC3, TTP & International Branch.

Photos from Phnom Penh Cambodia South Stake's post 05/11/2024
05/11/2024

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ
អែលឌើរ ដេវីឌ អេ បែដណា និងភរិយារបស់លោក ស៊ីស្ទើរ ស៊ូសាន អ័រ បែដណា នឹងផ្តល់សារលិខិតពិសេសមួយទៅកាន់យុវមជ្ឈិមវ័យនៅជុំវិញពិភពលោក
តំណភ្ជាប់ទស្សនាជាភាសាខ្មែរ
https://www.churchofjesuschrist.org/media/broadcasts/nov-worldwide-devotional-for-young-adults?lang=khm

Worldwide Devotional for Young Adults
Elder David A. Bednar and his wife, Sister Susan K. Bednar will deliver a special message to young adults around the world.
Links to watch in Khmer
https://www.churchofjesuschrist.org/media/broadcasts/nov-worldwide-devotional-for-young-adults?lang=khm

04/11/2024

✨ ការទន្ទឹមរង់ចាំរបស់យុវវ័យក៏បានមកដល់ 😍​✨! ហើយជាពេលវេលាដែលប្អូនៗត្រូវរួសរាន់ចុះឈ្មោះឡើងផងណា៎ ព្រោះចំនួនមានកំណត់ ប្រយ័ត្នខកខានឱកាសសប្បាយៗ 😁។

យើងមានក្តីសោមនោស្សរីករាយក្នុងការជំរាបជូនដំណឹងដល់អាណាព្យាបាល និងយុវវ័យទាំងអស់គ្នាថា MSY Cambodia 2024 នឹងមានការប្រជុំធម្មដ្ឋានបុណ្យគ្រីស្មាស់ រួមទាំងដំណើរកម្សាន្តទៅកាន់សួនសត្វភ្នំពេញសាហ្វារី ដែលមានរយៈពេលចំនួន ២យប់ ៣ថ្ងៃ សម្រាប់យុវវ័យដែលមានអាយុចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ មកពីពហុស្តេក/ មណ្ឌល របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ឋថ្ងៃចុងក្រោយ។

🗓️ កាលបរិច្ឆេទកម្មវិធីៈ នៅថ្ងៃទី ៦ - ៧ និង៨ ខែធ្នូ ឆ្នាំ ២០២៤

សូមចុចនៅទីនេះសម្រាប់ការចុះឈ្មោះតាមរយៈប្រព័ន្ឋអនឡាញៈ
🔗 https://forms.gle/SbBrHh1e1LL3oMY57
ឬ តាមរយៈតំណាងរបស់ប្អូនៗ (វួដ ឬ សាខា និង ស្តេក ឬ មណ្ឌល)។

🗓️ ផុតកំណត់ការឈ្មោះៈ នៅថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១២ៈ០០។

📝 សូមបញ្ជាក់ៈ យុវវ័យដែលមកពីខេត្តនឹងមានការស្នាក់នៅសណ្ឋាគារក្នុងទីក្រុងភ្នំពេញរយៈពេលចំនួន ២យប់ និងយុវវ័យដែលមកពីភ្នំពេញ ស្នាក់នៅគេហដ្ឋានរបស់ប្អូនៗរៀងៗខ្លួន សូមអរគុណ។

03/11/2024

យើងខ្ញុំសូមគោរពអញ្ចើញបងប្អូនប្រុសស្រី ជាពិសេស បងប្អូនដែល​មិនចេះអាន រឺ សរសេរ សូមចូលរួមថ្នាក់អក្ខរកម្មនេះ ដែលផ្តល់ជូនដោយឥតគិតថ្លៃ។
ការទទួលចុះឈ្មោះនឹងចាប់ផ្តើមពីឥឡូវនេះ សូមទំនាក់ទំនងជាមួយ លោកគ្រូ ម៉ុក ម៉ៃ តាមរយះ លេខទូរស័ព្ទ ០៩២​ ៤៥៥ ៨០៧ សម្រាប់ពត៍មានលំអិត។ ពួកយើងរីករាយ នឹង ភាពរីកចំរើនរបស់បងប្អូនប្រុសស្រី ទាំងអស់គ្នា ព្រះអម្ចាស់នឹងប្រទានពរ សម្រាប់ការខិតខំ របស់បងប្អូនប្រុសស្រី។

We kindly invite you, brothers and sisters, especially those who no ability to read and write, to attend this literacy class for free.
Registration will start from now on. Please contact to Mr.Mok Mai, by his phone number 092 455 807 for more details. Enjoy the progress of all the brothers and sisters who will bless by the lord Jesus Christ. He loves your efforts.

Photos from Phnom Penh Cambodia South Stake's post 24/10/2024

The stake presidency invites brothers and sisters to attend a stake conference to be held at the south stake building ✨

Saturday 23 November 2024
- Leadership session (3:00 PM - 5:00 PM)
- Evening session (5:30 PM - 7:00 PM)

Sunday 24 November 2024
- General session (9:00 AM - 11:00 AM)

Thanks! we hope to see you all 🙏❤

គណៈប្រធាន​ស្តេក​សូមគោរពអញ្ជើញ​បងប្អូន​ប្រុសស្រី​ទាំងអស់ដើម្បី​ចូលរួម​សន្និសីទ​ស្តេក ដែលនឹងត្រូវធ្វើឡើងនៅ​​នៅ​អគារ​ស្តេក​ខាង​ត្បូងភ្នំពេញកម្ពុជា ✨

ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤
- សម័យប្រជុំថ្នាក់ដឹកនាំ (ម៉ោង ៣:០០ រសៀល ដល់ ៥:០០ ល្ងាច)
- សម័យប្រជុំល្ងាចថ្ងៃសៅរិ៍ (ម៉ោង ៥:៣០ ល្ងាច ដល់ ៧:០០ យប់)

ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
- សម័យប្រជុំទូទៅ (៩:០០ ព្រឹក - ១១:០០ ព្រឹក)

សូមអរគុណ! ពួកយើងសង្ឃឹមថាបានជួប​បងប្អូន​ប្រុសស្រី​ទាំងអស់គ្នា 🙏❤

Photos from Phnom Penh Cambodia South Stake's post 24/10/2024

គណៈប្រធាន​ស្តេក​សូមគោរពអញ្ជើញ​បងប្អូន​ប្រុសស្រី​ទាំងអស់ ដើម្បី​ចូលរួម​សន្និសីទ​ស្តេក ដែលនឹងត្រូវធ្វើឡើងនៅ​​នៅ​អគារ​ស្តេក​ខាង​ត្បូងភ្នំពេញកម្ពុជា ✨

ថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤
- សម័យប្រជុំថ្នាក់ដឹកនាំ (ម៉ោង ៣:០០ រសៀល ដល់ ៥:០០ ល្ងាច)
- សម័យប្រជុំល្ងាចថ្ងៃសៅរិ៍ (ម៉ោង ៥:៣០ ល្ងាច ដល់ ៧:០០ យប់)

ថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
- សម័យប្រជុំទូទៅ (៩:០០ ព្រឹក - ១១:០០ ព្រឹក)

សូមអរគុណ! ពួកយើងសង្ឃឹមថាបានជួប​បងប្អូន​ប្រុសស្រី​ទាំងអស់គ្នា 🙏❤

The stake presidency invites brothers and sisters to attend a stake conference to be held at the south stake building ✨

Saturday 23 November 2024
- Leadership session (3:00 PM - 5:00 PM)
- Evening session (5:30 PM - 7:00 PM)

Sunday 24 November 2024
- General session (9:00 AM - 11:00 AM)

Thanks! we hope to see you all 🙏❤

23/10/2024

យើងមានសេចក្តីអំណររីករាយក្នុងការជូនដំណឹងដល់យុវវ័យ និងយុវមជ្ឈិមវវ័យនៅលីវ ជាទីស្រឡាញ់!

ការប្រជុំធម្មនិដ្ឋាន យុវវ័យ និងយុវមជ្ឈិមវ័យនៅលីវ!

យើងសូមគោរពអញ្ជើញបងប្អូនសមាជិក និងមិត្តភក្តិទាំងអស់ដែលមានអាយុចាប់ពី ១២ ឆ្នាំ រហូតដល ៣៥ ឆ្នាំ ព្រមទាំងឪពុកម្តាយ ឬអាណាព្យាបាល និងថ្នាក់ដឹកនាំទាំងអស់ ចូលរួមក្នុងការប្រជុំធម្មនិដ្ឋាន យុវវ័យ និងយុវមជ្ឈិមវ័យនៅលីវ ក្រោម ក្រោមអធិបតីភាព៖ អែលឌើរ ម៉ៃខល ចន ថេ និង ស៊ីស្ទើរ ហ្គេស មេយ ថេ អ្នកមានសិទ្ធិអំណាចទូទៅនៃពួកចិតសិបនាក់ និងជាគណៈប្រធានតំបន់អាស៊ី។

📅 កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤
🕛 វេលាម៉ោង៖ ៦:០០ ល្ងាច ដល់ម៉ោង ៧ៈ៣០ យប់
📍 ទីតាំងប្រជុំ៖ អគារចំការមន មណ្ឌលខាងកើតភ្នំពេញកម្ពុជា

ដូចបានជម្រាបខាងលើនេះ ខ្ញុំសូមគោរពអញ្ជើញបងប្អូនដែលមានសមាសភាពខាងលើទាំងអស់ចូលរួមក្នុងការការប្រជុំធម្មនិដ្ឋាននេះទាំងអស់គ្នាកុំបីខានឡើយ ។

#សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ឋថ្ងៃចុងក្រោយ #ប្រទេសកម្ពុជា #ការប្រជុំធម្មនិដ្ឋានយុវវ័យនិងយុវមជ្ឈិមវ័យនៅលីវ #យុវវ័យ #យុវមជ្ឈិមវ័យ Phnom Penh Cambodia South Stake Phnom Penh Cambodia North Stake Phnom Penh East District

15/10/2024

ជំនឿស៊ូទ្រាំនឹងការសាកល្បង និងភាពមិនប្រាកដប្រជានៃជីវិត ដោយសារវាបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងព្រះគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ ។ ព្រះយេស៊ូវគ្រីស្ទ គឺជាអ្នកដែលអាចទុកចិត្តបានយ៉ាងល្អឥតខ្ចោះដែលយើងទុកចិត្ត។

Faith endures the trials and the uncertainties of life because it is firmly rooted in Christ and His doctrine. Jesus Christ is the one undeviating, perfectly reliable object of our trust.

Photos from Phnom Penh Cambodia South Stake's post 14/10/2024

ស៊ុីស្ទើរ Rolfson, Evelyn Mae មកពីសាខាអន្តរជាតិ បានញែកចេញជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ ដើម្បីចេញដំណើរទៅកាន់មជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាហើយត្រូវបម្រើនៅបេសកកម្ម Idaho Pocatello។ សូមអរគុណដល់ ស៊ីស្ទើរ សម្រាប់ការតាំងចិត្ត និងសេចក្តីស្មោះត្រង់ចំពោះដំណឹងល្អ ហើយបានចេញបម្រើបេសកកម្មពេញម៉ោង។
ហើយជាពិសេសសូមថ្លែងអំណរគុណដល់លោកឪពុកអ្នកម្តាយ បងប្អូនដែលបានគាំទ្រ និងយល់ព្រមអនុញ្ញាតិដល់កូនស្រី ជាទីស្រលាញ់បានចេញបម្រើបេសកកម្ម។
សូមជូនពរស៊ីស្ទើរមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការអញ្ជើញបងប្អូនប្រុសស្រីមករកព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។

Sister Rolfson, Evelyn Mae from International Branch was set apart as full-time missionaries of The Church of Jesus Christ of Latter-day Saints on October 14, 2024 to leave to the Missionary Training Center and serve at Idaho Pocatello Mission. Thank you sister for your commitment and devotion to the gospel and for your full-time mission.
Especially, I would like to thank all the parents and siblings who supported and agreed to allow their beloved daughter to serve missions.
I wish you sister to have a good health and success in inviting others to come unto the Lord Jesus Christ.

13/10/2024

ព្រះយេស៊ូវគ្រីស្ទ​បាន​យក​មក​ដាក់លើ​រូបអង្គទ្រង់​នូវ​អំពើបាប​របស់​អ្នក ការឈឺចាប់​របស់​អ្នក ការ​ឈឺចិត្ត​របស់​អ្នក និង​ភាពទន់ខ្សោយ​របស់​អ្នក ។ ដង្វាយធួន​គ្មាន​ដែន​កំណត់​របស់​ទ្រង់​គឺ​សម្រាប់​អ្នក! #សន្និសីទទូទៅ

Jesus Christ took upon Himself your sins, your pains, your heartaches, and your infirmities. His infinite Atonement is for you!

Photos from Phnom Penh Cambodia South Stake's post 02/10/2024

ស៊ីស្ទើរ បាន​ ស្រីល័ក្ខ មកពីវួដទួលទំពូង និង ស៊ីស្ទើរ ម៉ែន សុខឡាយហៀង មកពីវួដស្ទឹងមានជ័យទី២ បានញែកចេញជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នាថ្ងៃទី 02 ខែតុលា ឆ្នាំ ២០២៤ ដើម្បីចេញដំណើរទៅកាន់មជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនានៅប្រទេសហ្វីលីពីន ហើយត្រូវបម្រើនៅបេសកកម្ម កម្ពុជាភ្នំពេញខាងកើត។ សូមអរគុណដល់ស៊ីស្ទើរទាំងពីរ សម្រាប់ការតាំងចិត្ត និងសេចក្តីស្មោះត្រង់ចំពោះដំណឹងល្អ ហើយបានចេញបម្រើបេសកកម្មពេញម៉ោង។
ហើយជាពិសេសសូមថ្លែងអំណរគុណដល់លោកឪពុកអ្នកម្តាយ បងប្អូនដែលបានគាំទ្រ និងយល់ព្រមអនុញ្ញាតិដល់កូនស្រី ជាទីស្រលាញ់បានចេញបម្រើបេសកកម្ម។
សូមជូនពរស៊ីស្ទើរទាំងពីរ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការអញ្ជើញបងប្អូនប្រុសស្រីមករកព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។

Sister Ban SreyLeak from Toul Tom Poung Ward and Sister Man Soklaiheang from Steung Mean Chey 2 ward was set apart as full-time missionaries of The Church of Jesus Christ of Latter-day Saints on October 2, 2024 to leave to the Missionary Training Center in the Philippines and serve at Cambodia Phnom Penh East Mission. Thank you Sisters for your commitment and devotion to the gospel and for your full-time mission.
Especially, I would like to thank all the parents and siblings who supported and agreed to allow their beloved daughters to serve missions.
I wish you Sisters to have a good health and success in inviting others unto the Lord Jesus Christ.

Photos from ការចែករំលែករបស់ខ្ញុំ - My Sharing's post 30/09/2024
Photos from Phnom Penh Cambodia South Stake's post 22/09/2024

15 កញ្ញា 2024

សូមថ្លែងអំណរគុណដល់អែលឌើរ អេង ប៊ុនហួច Eng Bunhuoch ជាក្រុមចិតសិបនាក់ប្រចាំតំបន់ ដែលបានអញ្ជើញមកផ្តល់ការបម្រើដល់សមាជិកនៅវួដស្ទឹងមានជ័យទី1 ហើយក៏អរគុណទៅដល់បីស្សព Uthdong Sam ដែលបានរៀបចំការប្រជុំដ៏ល្អមួយនេះ 🙏❤

September 15, 2024

Thank you to Elder Eng Bunhuoch, The seventy who came to serve the members of Stung Meanchey I Ward, and also thanks to Bishop Uthdong Sam for organizing this wonderful meeting 🙏❤️

22/09/2024

ការអញ្ជើញ​​ចូលរួម​ការប្រជុំ​សាក្រាម៉ង់​ពិសេស ក្រោម​អធិបតីភាព​របស់​អែលឌើរ អេង ប៊ុនហួច នៃក្រុមចិតសិបនាក់

សូមគោរពជូន យុវមជ្ឈិមវ័យនៅលីវទាំងអស់!

យើងមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញយុវមជ្ឈិមវ័យនៅលីវទាំងអស់ ក្នុងក្រុងភ្នំពេញ (ស្តេកខាងត្បូង ស្តេកខាងជើង និងមណ្ឌលភ្នំពេញខាងកើត) ឱ្យចូលរួមការប្រជុំសាក្រាម៉ង់ពិសេសមួយនេះ ដែលរៀបចំជាពិសេសសម្រាប់យុវមជ្ឈិមវ័យទាំងអស់ដែលនៅលីវក្នុងសាសនាចក្ររបស់យើង។ ការជួបជុំដ៏ពិសិដ្ឋនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពដោយអែលឌើរ អេង នៃក្រុមចិតសិបនាក់ ដែលនឹងចែករំលែកការបំផុសគំនិត និងការណែនាំដែលរៀបចំឡើងដើម្បីលើកស្ទួយ និងពង្រឹងយើងម្នាក់ៗនៅក្នុងដំណើរផ្ទាល់ខ្លួន និងខាងវិញ្ញាណរបស់យើង។

ការប្រជុំសាក្រាម៉ង់ពិសេសនេះនឹងផ្តល់ឱកាសពិសេសមួយដើម្បីឆ្លុះបញ្ចាំងពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ បន្តសេចក្តីសញ្ញារបស់យើង និងរួបរួមជាមួយយុវមជ្ឈិមវ័យដទៃផ្សេងទៀត។ វត្តមាន​របស់​អែលឌើរ អេង សន្យា​ថា​នឹង​ធ្វើ​ឱ្យ​វា​ក្លាយជា​បទពិសោធន៍​ដ៏​គួរ​ឱ្យ​ចងចាំ និង​ពង្រឹង​ខាង​វិញ្ញាណ ។

📅 កាលបរិច្ឆេទ៖ នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤
⏱ ពេលវេលា៖ ម៉ោង ៥ៈ៣០ ល្ងាច
📍 ទីតាំង៖ ស្តេកខាងត្បូងភ្នំពេញកម្ពុជា (អគារស្ទឹងមានជ័យ)

សូមចូលរួមជាមួយពួកយើងសម្រាប់ការជួបជុំដ៏ពិសិដ្ឋនេះ។ វត្តមាន​របស់​អ្នក​នឹង​ជា​ពរជ័យ​ដ៏​អស្ចារ្យ​ចំពោះ​អ្នក​។

——————————-

#សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ឋថ្ងៃចុងក្រោយ #ប្រទេសកម្ពុជា #ការប្រជុំសាក្រាម៉ង់ពិសេស #ស្តេកខាងត្បូងភ្នំពេញកម្ពុជា #ស្តេកខាងជើងភ្នំពេញកម្ពុជា #មណ្ឌលភ្នំពេញខាងកើត #អែលឌើរអេងប៊ុនហួចនៃក្រុមចិតសិបនាក់ #អែលឌើរអេងប៊ុនហួច

BunhuochBun HuochPhnom Penh Cambodia North StakePhnom Penh Cambodia South StakePhnom Penh East Districtអ៊ុល ភន់Samnang Sea

Photos from Phnom Penh Cambodia South Stake's post 21/09/2024

ស៊ុីស្ទើរ Stuehser, Reagan Juliana មកពីសាខាអន្តរជាតិ បានញែកចេញជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ ដើម្បីចេញដំណើរទៅកាន់មជ្ឈមណ្ឌលបំពាក់បំប៉នអ្នកផ្សព្វផ្សាយសាសនាហើយត្រូវបម្រើនៅបេសកកម្ម ប្រទេសអង់គ្លេស ទីក្រុងឡុងដ៍។ សូមអរគុណដល់ ស៊ីស្ទើរ សម្រាប់ការតាំងចិត្ត និងសេចក្តីស្មោះត្រង់ចំពោះដំណឹងល្អ ហើយបានចេញបម្រើបេសកកម្មពេញម៉ោង។

ហើយជាពិសេសសូមថ្លែងអំណរគុណដល់លោកឪពុកអ្នកម្តាយ បងប្អូនដែលបានគាំទ្រ និងយល់ព្រមអនុញ្ញាតិដល់កូនស្រី ជាទីស្រលាញ់បានចេញបម្រើបេសកកម្ម។
សូមជូនពរស៊ីស្ទើរមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការអញ្ជើញបងប្អូនប្រុសស្រីមករកព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ។

Sister Stuehser, Reagan Juliana from International Branch was set apart as full-time missionaries of The Church of Jesus Christ of Latter-day Saints on September 15, 2024 to leave to the Missionary Training Center and serve at England London Mission . Thank you sister for your commitment and devotion to the gospel and for your full-time mission.
Especially, I would like to thank all the parents and siblings who supported and agreed to allow their beloved daughter to serve missions.
I wish you sister to have a good health and success in inviting others to come unto the Lord Jesus Christ.

Photos from Phnom Penh Cambodia South Stake's post 21/09/2024

១៧ កញ្ញា ២០២៤ ដល់ ២១ កញ្ញា ២០២៤

សមាជិកនៃស្តេកខាងត្បូង ចំនួន ១៦នាក់ បានធ្វើដំណើរទៅកាន់ព្រះវិហារបរិសុទ្ធ បាងកក ប្រទេសថៃ ចំនួន ៥ ថ្ងៃ ដើម្បីទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ និង ការបន្តរក្សាសេចក្តីសញ្ញារបស់ពួកគាត់ក្នុងព្រះវិហារបរិសុទ្ធ ✨

ពួកយើងសូមថ្លែងអំណរគុណដល់ អ៊ែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ដែលផ្ដល់ការអនុម័តឲ្យសមាជិកដែលខកខានទៅព្រះវិហារបរិសុទ្ធជាយូរឆ្នាំ អាចមានឱកាសត្រឡប់ទៅព្រះវិហារបរិសុទ្ធម្ដងទៀត។​ ហើយក៏សូមអរគុណដល់ អ៊ែលឌើរ អេង សម្រាប់ការជួយសម្របសម្រួលដល់សមាជិករបស់យើងផងដែល។ 🙏❤

ពួកយើងសុំលើកទឹកចិត្តដល់សមាជិកទាំងអស់ដើម្បីរៀបចំខ្លួនចូលក្នុងព្រះវិហារបរិសុទ្ធដើម្បីទទួលបានពរជ័យដែលព្រះអម្ចាស់បានរៀបចំសម្រាប់បងប្អូនប្រុសស្រីទាំងអស់គ្នា🙏❤

17 September 2024 to 21 September 2024

Sixteen members of the Cambodia Phnom Penh South Stake traveled to the temple in Bangkok, Thailand for five days to receive temple blessings and to keep their temple covenants.

We thank Elder Dieter F. Uchtdorf for giving approval to members who have been absent from the temple for many years to have the opportunity to return to the temple. Thank you to Elder Eng for facilitating members Ours too.

We encourage all members to prepare to enter the temple to receive the blessings the Lord has prepared for all of us.🙏🙏

21/09/2024

កាលវិភាគសម្រាប់ការចាក់ផ្សាយសនិស្នីទទូទៅពាក់កណ្តាលឆ្នាំ លើកទី១៩៤ ខែតុលា តាមបណ្តាលអគារនីមួយៗដែលបងប្អូនថ្វាយបង្គំក្នុងស្តេកខាងត្បូង🙏

ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​គង់​នៅ ហើយ​អ្នក​អាច #ស្តាប់ទ្រង់ នៅ​ក្នុង​សន្និសីទ​ទូទៅ​តាមរយៈ​ព្រះវិញ្ញាណ​នៅក្នុង​សារលិខិត​ដែល​បាន​ប្រទាន​ដោយ​អ្នកបម្រើ​ទ្រង់។ ព្រះអង្គសង្គ្រោះ​អញ្ជើញ​យើង​ឲ្យ « រៀន​ពី [ទ្រង់] ហើយ​ស្តាប់​តាម ព្រះបន្ទូល[ទ្រង់]; ដើរ​ក្នុង​ភាព​ស្លូតបូត​នៃ​ព្រះវិញ្ញាណ [ទ្រង់] នោះ​អ្នក​នឹង​មាន​សន្តិភាព​ក្នុង [ទ្រង់] » ( គោលលទ្ធិ និង សេចក្តីសញ្ញា ១៩:២៣ ) ។
ទាំងអស់គ្នាត្រូវបានស្វាគមន៍ និងអញ្ជើញឱ្យស្តាប់សារអំពីក្តីសង្ឃឹម សន្តិភាព និងសេចក្តីអំណរដែលអាចធ្វើទៅបានដោយសារព្រះយេស៊ូវគ្រីស្ទ។ ចូលរួមជាមួយពួកយើង នៅខែតុលា

នេះសម្រាប់ទស្សនាការឡាយផ្ទាល់ តំណរភ្ជាប់សម្រាប់ទស្សនាជាភាសាខ្មែរ
https://www.churchofjesuschrist.org/media/broadcasts/watch-saturday-live-sessions?lang=khm

Schedule for the 194th semiannual general conference broadcast at each of the buildings worshiped in the South Stake 🙏

Jesus Christ lives, and you can in general conference through the Spirit in the message given by his disciple. The Savior invites us to “learn of [Him], and obey [His] words; Walk in the meekness of [His] Spirit, and you will have peace in [Him] ”(Doctrine and Covenants 19:23).

All are welcome and invited to hear the message of hope, peace, and joy possible because of Jesus Christ. Join us in October
This is for watching live, link to watch in Khmer
https://www.churchofjesuschrist.org/media/broadcasts/watch-saturday-live-sessions?lang=khm

Photos from Phnom Penh Cambodia South Stake's post 13/09/2024

ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤

សូមស្វាគមន៍ និងអបអរសាទរចំពោះអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ និងមានកិត្តិយសដល់ក្រុមគ្រួសារ វួដ និងស្តេក ដោយរួមមាន៖
១/ អ៊ែលឌើរ J***y D Suy មកពីវួដស្ទឹងមានជ័យទី២
គណះប្រធានស្តេក សូមថ្លែងអំណរសំរាប់ការលះបង់ពេលវេលារយៈពេល ២៤ខែ ដោយការឃ្លាតឆ្ងាយពីក្រុមគ្រួសារ សាច់ញាតិ ដើម្បីបម្រើជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងការអញ្ជើញមនុស្សជាច្រើនអោយមកទទួលដំណឹងល្អរបស់ទ្រង់ នឹងទទួលបាននូវសេចក្តីសង្រ្គោះ។ សូមទ្រង់បានបន្តប្រទានពរជ័យ ដល់ការលះបង់នៃការបម្រើរបស់គាត់ និងក្រុមគ្រួសារ។

Welcome and congratulations to full-time missionaries who have successfully completed their mission and honored the families of the wards and stakes, including:
1 / Elder J***y D Suy from Stung Meanchey II Ward
The stake presidency is grateful for the dedication of 24 months away from relatives to serve as full-time missionaries of The Church of Jesus Christ of Latter-day Saints in inviting many other to accep His gospel. May the lord continue to bless you with your dedication of your service and bless your family.

#បញ្ចប់បេសកកម្មជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង់
#ស្តេកខាងត្បូងភ្នំពេញកម្ពុជា

Videos (show all)

ជំនឿស៊ូទ្រាំនឹងការសាកល្បង និងភាពមិនប្រាកដប្រជានៃជីវិត ដោយសារវាបានចាក់ឫសយ៉ាងរឹងមាំនៅក្នុងព្រះគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់...
« យើង​គួរ​ចាប់យក​គ្រប់​ឱកាស​ដើម្បី​ចែកចាយ​ការបង្រៀន​របស់​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​កុមារ ។ គ្រាបង្រៀនទាំងនេះមានតម្លៃ និងតិ...
ព្រះយេស៊ូវគ្រីស្ទ​បាន​យក​មក​ដាក់លើ​រូបអង្គទ្រង់​នូវ​អំពើបាប​របស់​អ្នក ការឈឺចាប់​របស់​អ្នក ការ​ឈឺចិត្ត​របស់​អ្នក និង​ភាពទ...
សូម​ស្វែងរក​ពន្លឺ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ជីវិត​របស់​អ្នក​នៅក្នុង​សន្និសីទ​ទូទៅ​នៅ​ថ្ងៃទី 5–6 ខែ តុលា ។ #ស្តាប់ទ្រង...
បទចម្រៀង: ព្រះសូរសៀងទ្រង់ដូចសំលេងពិណ (His Voice As The Sound ) ❤សន្និសិទពាក់កណ្តាលឆ្នាំស្តេកខាងត្បូងភ្នំពេញកម្ពុជា សម័យប...
បទចម្រៀង: មកឯព្រះគ្រីស្ទ (Come Unto Christ)❤សន្និសិទពាក់កណ្តាលឆ្នាំស្តេកខាងត្បូងភ្នំពេញកម្ពុជា សម័យប្រជុំទូទៅ16 មិថុនា 2...
បទចម្រៀង:  ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ (I love to see the temple)❤សន្និសិទពាក់កណ្តាលឆ្នាំស្តេកខាងត្បូងភ្នំពេញកម្ពុ...
បទចម្រៀង: ខ្ញុំអាចធ្វើបានគ្រប់យ៉ាងដោយសារព្រះគ្រីស្ទ (I can do all things through Christ) ❤សន្និសិទពាក់កណ្តាលឆ្នាំស្តេកខា...
ការអញ្ជើញរបស់ ប្អូនស្រី ស្រី សុខជា ជាប្រធានសមាគមសង្គ្រោះស្ត្រី ស្តេកខាងត្បូងភ្នំពេញកម្ពុជា ដើម្បីគោរពអញ្ជើញបងប្អូនប្រុសស...
ការអញ្ជើញរបស់ ប្រធាន អ៊ុល ភន់ ជាប្រធានស្តេកខាងត្បូងភ្នំពេញកម្ពុជា ដើម្បីគោរពអញ្ជើញបងប្អូនប្រុសស្រីទាំងអស់ អញ្ចើញចូលរួម ស...
ការអញ្ជើញរបស់ ប្អូនស្រី កុសល ម៉ាលីណា ជាប្រធានយុវនារីស្តេក ដើម្បីគោរពអញ្ជើញបងប្អូនប្រុសស្រីទាំងអស់ អញ្ចើញចូលរួម សន្និសីទព...
ការអញ្ជើញរបស់ ប៊ីស្សព គង់ ភាន នៃវួដទួលទំពូង ដើម្បីគោរពអញ្ជើញបងប្អូនប្រុសស្រីទាំងអស់ អញ្ចើញចូលរួម សន្និសីទពាក់កណ្តាលឆ្នាំ...

Address


Veng Sreing Boulevard
Phnom Penh