Buddhism and Education ព្រះពុទ្ធសាសនា និងការអប់រំ
Spread the word about Buddhism, morality and living effectively
ថ្ងៃគម្រប់ខួប ១២ឆ្នាំ ដែលសម្តេចឪ, សម្តេចតា, សម្តេចតាទួត ព្រះបិតាឯករាជ្យជាតិខ្មែរ ព្រះបាទសម្តេចព្រះនរោត្ដម សីហនុ ព្រះអង្គបានសោយទិវង្គត នៅទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២។
-----------------------------
យើងខ្ញុំសូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា និង សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ " សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
❤️💐🇰🇭🌞💤
ថ្ងៃនេះជាថ្ងៃរំលឹកខួបរបស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ (ប្រសូត ១១ មីនា ព.ស.២៤២៧/គ.ស.១៨៨៣ សុគត ២៥ កញ្ញា ព.ស.២៥១៣/គ.ស.១៩៦៩) ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់កាន់តំណែងពីព.ស.២៤៩២ ដល់ ព.ស.២៥១៣ ក្នុងរជ្ជសម័យព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ។ព្រះសង្ឃរាជ បានកសាងគម្ពីរដីកាជាច្រើនណាស់ ទាំងគម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្ដេចប្រមូលរៀបរៀង និងសៀវភៅដែលទ្រង់ប្រែពីបាលីមកជាភាសាខ្មែរ សម្រាប់ពុទ្ធបរិស័ទរៀនសូត្រ។ សៀវភៅខ្លះជាសៀវភៅដែលកម្រនឹងធ្វើកើត ទាំងមានប្រយោជន៍ជាច្រើនណាស់គឺ៖
១. វចនានុក្រមខ្មែរ មាន២ភាគ ក្នុងព.ស.២៤៦១ គ.ស.១៩១៧ សៀវភៅនេះបានបោះពុម្ពច្រើនគ្រាមកហើយ។
២. កច្ចាយនូបត្ថម្ភកៈ (វេយ្យាករណ៍បាលី) មាន២ភាគ តាំងពីព.ស.២៤៦២ គ.ស.១៩១៨ បានបោះពុម្ពច្រើនគ្រាហើយ។
៣. គហិបដិបត្តិ ក្នុងព.ស.២៤៦៨ គ.ស.១៩២៦ ជាមួយនឹងព្រះឧត្ដមមុនី អ៊ុម ស៊ូ និងព្រះពោធិវ័ង្ស ហួត តាត តាមបញ្ជានៃព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង (ពុទ្ធសាសនបណ្ឌិត្យ)។
៤. សាមណេរវិន័យ ក្នុងព.ស.២៤៦០ គ.ស.១៩១៧ ជាមួយនឹងព្រះថេរៈទាំងពីរព្រះអង្គខាងលើនេះដែរ។
៥. បាតិមោក្ខសំវរសង្ខេប (សម្រាយ) ព.ស.២៤៧០ គ.ស.១៩២៨ បានបោះពុម្ពច្រើនគ្រាហើយ។ មានសៀវភៅឯទៀតៗជាច្រើនដែលជាបន្ទាប់បន្សំ។
៦. កាព្យលោកធម៌ បោះពុម្ពដំបូងក្នុងព.ស.២៥០០ គ.ស.១៩៥៧។ កាព្យនេះទ្រង់តែងកាលនៅជាព្រះគ្រូសង្ឃសត្ថា។
៧. នាគោបមាទិកថា ព.ស.២៤៧៥ គ.ស.១៩៣៣។
៨. ព.ស.២៤៨៤ គ.ស.១៩៤១ សម្ដេចបានតែងសុភមង្គលគាថាបាលីបឋ្យាវត្ត៧គាថា ព្រមទាំងប្រែជាសម្រាយផង សម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះករុណាជាអម្ចាស់ជីវិត ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុវរ្ម័ន។
៩. បព្វជ្ជាខន្ធកៈពិស្ដារ។
១០. ចីវរក្ខន្ធៈពិស្ដារ។
១១. អត្ថបទ ផ្សេងៗជាច្រើនក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសន បណ្ឌិត្យ តាំងពីឆ្នាំ១៩២៦ និងឆ្នាំតៗមក ដែលពុំអាចស្រាវជ្រាវមកដាក់ក្នុងទីនេះបានដោយពេលមមាញឹក ព្រមទាំងអត្ថបទធម៌ឯទៀតៗជាច្រើន ដែលបោះពុម្ពចុះក្នុងទស្សនាវដ្ដីពន្លឺពុទ្ធចក្រ។
១២. បាន ពិនិត្យកែសម្រួលពាក្យពេចន៍របស់គណៈកម្មការខេមរយានកម្ម ដោយព្រះមេត្តាជួយឲ្យគណៈកម្មការនេះជារបស់ក្រសួងអប់រំជាតិ បានរួបរួមបោះពុម្ពជាសៀវភៅទស្សនាវដ្ដីសម្រាប់បង្រៀនសិស្សផ្នែក មធ្យមសិក្សាចេញរៀងរាល់ខែ។ ព្រះកេរ្តិ៍មួយសំខាន់ណាស់ដែលរលឹកឃើញបានរាល់ថ្ងៃ គឺព្រះរាជនិពន្ធទំនុកច្រៀង បទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ទ្រង់បាននិពន្ធពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤១ និងទំនុក ព្រមទាំងបទ សរភញ្ញ ដែលទ្រង់បាននិពន្ធកាលពីឱកាសបុណ្យពុទ្ធសករាជ២៥០០🙏🙏🙏💐❣️🇰🇭
ខែទាំង១២ និងពិធីបុណ្យនៃខែនីមួយៗរបស់ខ្មែរយើង🙏💐❤️🇰🇭☀️
ប្រភព: Facebook
អបអរសាទរខួបទី ៦ ចាបុីដងវែងត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២២
អនុមោទនា! បុណ្យដល់ពពួកញាតិ
រឿងជឿទំនាយ និងចាំអ្នកមានបុណ្យ
ថ្ងៃនេះជាថ្ងៃឧបោសថសិល ១៤ កើត ពេញបូណ៌មី
នមស្ការព្រះរតនត្រ័យ (បាលី _ប្រែ)
ស្មូតខ្មែរ"របរសុចរិត ពិតប្រពៃ" ស្មូតដោយ នេត លីអេង។ ពិតជាពិរោះណាស់ ហើយមានអត្ថន័យ និងអត្ថរោះថែមទៀតផង ,🙏🙏🙏💐🌹🌷🇰🇭
បុទុមថ្វាយផ្កា សូធ្យដោយ ព្រះមហា ដោកដុំ
សូមអនុមោទនា !!! ពិធីបុណ្យ ពិសាខបូជា
សូមអនុមោទនាបុណ្យ វិសាខបូជា 🙏🙏🙏💐❤️️
ធម៌ស្មូត នមោ៨បទ សូធ្យដោយភិក្ខុវជិរប្បញ្ញោ សាន សុជា
សូមអនុមោទនាបុណ្យ វិសាខបូជា ថ្ងៃច័ន្ទ ១៥កើត ខែ ពិសាខ ឆ្នាំឆ្លូវ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២១
សូមចម្រើនសតិសមាធិ សីល និងបញ្ញាក្នុងការនឹករលឹកដល់ព្រះគុណ ដល់ព្រឹត្តិការណ៍សំខាន់លើលោករបស់ព្រះសម្មាសម្ពុទ្ធដែលបណ្តាលឲ្យសព្វសត្វបានទទួលព្រះធម៌ និងបានសម្រេចមគ្គផល នូវព្រឹត្តិការណ៍សំខាន់ៗមានដូចជា៖
១. ថ្ងៃព្រះអង្គប្រសូត៖ ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំច មុនពស ៨០ឆ្នាំនៅក្រោមដើមសាលព្រឹក្ស (រាំងភ្នំ) ក្នុងសួនលុម្ពិនី ចន្លោះនគរកបិលព័ស្ភុ និងទេវទហៈ។
២. ថ្ងៃព្រះអង្គទ្រង់ត្រាស់ដឹង៖ ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរកាក្នុងព្រះជន្ម ៣៥វស្សា នៅក្រោមដើមពោធិ៍ព្រឹក្សនាក្រុងឧរុវេល។
៣. ថ្ងៃព្រះអង្គយាងចូលបរិនិព្វាន៖ ថ្ងៃអង្គារ ១៥កើតខែពិសាខ ឆ្នាំម្សាញ់ក្នុងព្រះជន្ម ៨០វស្សា នៅចន្លោះដើមសាលព្រឹក្សពីរនាក្រុងកុសិនារា។
សូមថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ សម្មាទានសីល និងចម្រើនសតិប្បដ្ឋាននិងវិបស្សនា
សូមអោយសព្វសត្វ មានសុខភាពល្អ សុខសប្បាយ សុខចម្រើន មានសំណាងល្អ មានសន្តិភាព សេរីភាព និងសុភមង្គល រួចផុតចាកទុក្ខទាំងពួងនិងបានរួចរំដោះ។
May all beings be happy, be lucky, be peaceful, be happiness and liberated.
សូមអនុទនា ពិធីបុណ្យ មាឃបូជា🙏🙏🙏💐
សូមអនុមោទនា បុណ្យមាឃបូជា
ការប្រកាន់នូវ អរិយទ្រព្យ ទាំង៧ 🙏💐❤️
គួរយល់ដឹងអំពីខែ ចន្ទគតិ និងសុរិយគតិ របស់ខ្មែរយើង
មុនធ្វេីអ្វីលកលៃឲ្យបានច្បាស់ កុំចេះធ្វេីផ្តេសផ្តាសត្រូវខ្មាសខ្លួនឯង។
ប្រយ័ត្នធ្លាក់ខ្លួនដ៏សែនវែង វិនាសខ្លួនឯងព្រោះភាពល្ងង់ខ្លៅ។
រូបភាពប្រភព Facebook
បទ លើកទង់ព្រះពុទ្ធសាសនា - loek tung preah puthasasna
គេហទំព័រដែលគួរយល់ដឹង
នេះជាគេហទំព័រសម្រាប់ចែករំលែកដើម្បីជាធម្មទានដល់ប្រជាជនទូទៅ
ថ្ងៃនេះគឺជាថ្ងៃ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំជូត
ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២០
ដែលថ្ងៃពុទ្ធបរិស័ទខ្មែរប្រារព្ធ ពិធីបុណ្យ "វិសាខ ឬ
ពិសាខបូជា" យ៉ាងមហោឡារិក។
ពិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធី
បុណ្យព្រះពុទ្ធសាសនា ដូចជា បុណ្យមាឃបូជា ជាដើម។
ថ្ងៃ ១៥ កើត ពេញបូរមីខែពិសាខ គឺជាថ្ងៃដែលព្រះពុទ្ធ
ទ្រង់ប្រសូត្រ, ត្រាស់ដឹង និងរំលត់ខន្ធចូលបរិនិព្វាន។
១. នៅថ្ងៃសុក្រ ១៥កើត ពេញបូរមីខែពិសាខ ក្នុងឆ្នាំច
មុនពុទ្ធសករាជ ៨០ឆ្នាំ ព្រះពុទ្ធទ្រង់ប្រសូត្រ នៅក្នុង
ឧទ្យានលុម្ពិនីក្រោមដើមសាលព្រឹក្ស។ ពេលដែល
ទ្រង់ប្រសូត្រមកភ្លាម ទ្រង់អាចយាងឈានជើងដើរបាន
៧ ជំហាន ឆ្ពោះទៅកាន់ឧត្តរទិស ហើយស្រែកនូវ
អាសភិវាចារ គឺវាចារដ៏ឧត្តម ថា៖ "អគោហមស្មិ
លោកស្ស ជេដ្ឋោហមស្មិ លោកស្ស សេដ្ឋោហមស្មិ
លោកស្ស អយមន្តិមា ជាតិ នត្ថិទានំ បុនព្ភវោ"។
ប្រែថា "អាត្មាអញជាបុគ្គលខ្ពង់ខ្ពស់លើលោក។ អាត្មា
អញជាបុគ្គលធំបំផុតលើលោក។ អាត្មាអញជាបុគ្គល
ប្រសើរបំផុតលើលោក។ នេះជាកំណើតចុងក្រោយ
បំផុតរបស់អាត្មាអញ។ ឥឡូវនេះ ភពថ្មីពីនេះទៀត
មិនមានឡើយ"។
២. នៅថ្ងៃពុធ ១៥កើត ខែពិសាខ ក្នុងឆ្នាំរកា មុនពុទ្ធ
សករាជ៤៥ឆ្នាំ ព្រះពុទ្ធជាម្ចាស់ ទ្រង់សាងព្រះផ្នួស
ហើយធ្វើទុក្ករកិរិយា អស់ ៦ឆ្នាំ ទ្រង់បានត្រាស់ដឹង
នូវសម្មាសម្ពោធិញ្ញាណ ក្រោមដើមពោធិព្រឹក្ស ក្បែរ
ស្ទឹងនេរញ្ជរា។ លុះត្រាស់ដឹងហើយ ទ្រង់បានឧទាននូវ
គាថា ថា៖ "អនេកជាតិសំ សារំ សន្ធាវិស្សំ អនិព្វិសំគហការំ
គរេសន្តោ ទុក្ខា ជាតិ បុនប្បុនំ គហការក ទិដ្ឋោ
សិបុន គេហំ ន កាហសិ សព្វា តេ ផាសុកា ភគ្តា គហ
កូដំវិសំខតំ វិសំខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា"។
ប្រែថា "អាត្មាអញ កាលមិនទាន់បានជួបប្រទះ
ពោធិញ្ញាណនៅឡើយ រវល់តែស្វែងរកនូវជាងផ្ទះ គឺ
តណ្ហា តួផ្ទះគឺអត្តភាព ហើយអន្ទោលទៅកាន់សង្សារ
មានជាតិមិនតែមួយ, ជាតិគឺការកើតរឿយៗ រមែងនាំ
មកនូវសេចក្តីទុក្ខ, នែជាងផ្ទះគឺតណ្ហា ឥឡូវនេះ
យើងបានឃើញ អ្នកច្បាស់ហើយ, អ្នកឯងនឹងធ្វើនូវផ្ទះ
គឺអត្តភាពនេះឲ្យយើងទៀតពុំបានឡើយ, ឆ្អឹងជំនីរ គឺ
កិលេស ទាំងអស់របស់អ្នកឯង យើងបានបំបាក់ចោល
ហើយ ទាំងកំពូលនៃផ្ទះ គឺអវិជ្ជារបស់អ្នកឯងទៀត
សោត យើងក៏បានបំបាត់ចោលហើយដែរ, ចិត្តរបស់
យើងបានដល់នូវព្រះនិព្វានដែល មានសង្ខារទៅប្រាស
ហើយ, យើងបានដល់នូវព្រះអរហត្ត គឺការអស់ទៅនៃ
តណ្ហាទាំងឡាយហើយ"។
៣. នៅថ្ងៃអង្គារ ១៥កើត ពេញបូណ៌មី ខែពិសាខ ព្រះ
សម្មាសម្ពុទ្ធ ទ្រង់ចូលបរិនិព្វាន ក្នុងព្រះជន្មាយុ ៨០
វស្សា ក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិសេស
និព្វាន ក្នុងនគរកុសិនារា បន្ទាប់ពីបានបំពេញពុទ្ធកិច្ច
ទាំង ៥ អស់រយៈពេល ៤៥វស្សាមក (ពុទ្ធកិច្ចទាំង ៥
មាន៖ កិច្ចពេលព្រឹកទ្រង់និមន្តបិណ្ឌបាត្រ, កិច្ចពេល
រសៀលទ្រង់សម្តែងនូវព្រះធម៌ដល់ពុទ្ធបរិស័ទ, កិច្ចក្នុង
បឋមយាម ទ្រង់ប្រទានឱវាទចំពោះភិក្ខុសង្ឃ, កិច្ចក្នុង
មជ្ឈិមយាម ទ្រង់ដោះប្រស្នារបស់ទេវតា, កិច្ចក្នុងបច្ចិម
យាម ទ្រង់ប្រមើលមើលឧបនិស្ស័យសត្វលោក)។
កាលនោះមុននឹងព្រះពុទ្ធទ្រង់បរិនិព្វាន ពួកមល្លក្សត្រ
ទាំងឡាយបានកន្សែងសោយសោកា តានតឹងឱរ៉ា
លើកដៃទាំងពីរឡើងដួលទៅលើប្រថពី បម្រះននៀល
ហាក់បីដូចជាបាក់ដៃជើង សោយសេចក្តីសោកស្តាយ
ព្រះជិនស្រីលោកាចារ្យ ហើយពោលបូរបាច់ ថា៖ ព្រះ
ដ៏មានព្រះភាគជាម្ចាស់ ឆាប់បរិនិព្វានពេកណាស់!
ព្រះសុគតបរិនិព្វានឆាប់ពេកណាស់ ដួងចក្ខុក្នុងលោក
អន្តរាយដោយឆាប់រហ័សពេកហើយ! លំដាប់នោះឯង
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ ព្រះអនន្ទ មក
ត្រាស់ផ្តែរផ្តាំបណ្តាំចុងក្រោយថា៖ "យោ វោ អានន្ទ
មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ
មមច្ចយេន សត្ថា"។ ប្រែថា "ធម៌ និងវិន័យណាដែល
តថាគតបានសម្តែងហើយ បានបញ្ញត្តិទុកហើយដល់
អ្នកទាំងឡាយ ធម៌និងវិន័យនោះ នឹងជាសាស្តានៃអ្នក
ទាំងឡាយ ក្នុងកាលអំណើះពី តថាគតទៅ"។
ដោយហេតុដ៏អស្ចារ្យទាំង ៣ ខាងលើ សុទ្ធតែចំថ្ងៃ
១៥កើត ពេញបូរមី ខែពិសាខ នេះហើយ (ថ្ងៃប្រសូត្រ
ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន) ទើបពុទ្ធបរិស័ទនាំ
គ្នាប្រារព្ធពិធីបុណ្យពិសាខបូជានេះឡើង៕
សូមជួយចុច Share ជាធម្មទាន!
សូមអនុមោទនា!!!
សុខមាននៅក្នុងចិត្ត, សំ ប៊ុនធឿន, Sam Bunthoeurn, Sam Bunthoeurn New, Sam Bunthoeurn
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
St, Kellyville Ridge
Melbourne, VIC
3002
Unit1, 30 Tower Court
Melbourne, 3174
Th journey of a lifetime.
Level 17, 30 Queen Street
Melbourne, 3000
Leading marketing and design agency based in Melbourne.
21 Budd Street
Melbourne, 3066
Website design & development. Wordpress, design, mobile, e-commerce, development. Christom Pty Ltd t
19 Palmer Parade Cremorne
Melbourne, 3121
Hi! We're The Refinery. We're a creative agency. We make brands better.
Suite 810, 1 Queens Road
Melbourne, 3004
Instani is a leading full service web design company. We are a business providing technology service
Level 5, 250 Queen Street
Melbourne, 3000
Melon Media is a boutique email marketing agency with a versatile email marketing system called melonMail.
10 Willis Lane
Melbourne, 3188
A creative advertising agency with a team of clever marketing strategists, creatives, planners and w
155 Poath Road
Melbourne, 3163
Business Cards, Brochures, Posters, Booklets, Promotional Products, Stationery.......and much much more
91a Orrong Crescent
Melbourne, 3161
Are you lacking the time, skills or knowledge to do marketing? A coach may be what you need.
32 Bray Street, South Yarra
Melbourne, 3141
I will be sharing helpful tips and experience in life related to money matters