Mea Pheak
Nearby places of worship
Botomwatey
ឃុំគោគចច ស្រុកសៀមរាប ខេត្តសៀមរាប
08251
Street 664
No 109E1Z Street K5
12152
Ville de Phnom Penh
12000
12000
855
Phnompenh
Chbar Ampov
885
Teaching
ចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់អោយបានជ្រាបថា នេះជាគម្រោងសួនច្បារថ្មី កំពង់ដំណើរការសាងសង់ ស្ថិតនៅវត្តពោធិចិនតុង
ការជឿនៅអ្វីមួយត្រូវប្រកបដោយបញ្ញា
បំពេកូន
កេីតមកជាមនុស្សដូចគ្នាតែវាសនាមិនដូចគ្នាឡេីយ
បទចម្រៀងមួយនេះពីរោះហើយមមានអត្ថន័យជ្រាលជ្រៅណាស់
កុំឡូយឆាយហួសពីសមត្ថភាពរបស់ខ្លួន
អាយុគ្រាន់តែជាទូលេខទេ
សម្ដែងដោយម្ចាស់គ្រូ សាន សុជា
ធម៍មិនមែនសម្រាប់ខ្មោចទេ
កុំព្យាយាមធ្វើសេចក្ដីល្អចំពោះអ្នកដទៃ ដេីម្បីចង់បានការសងគុណរបស់អ្នកដទៃមកយេីងវិញ
នាងគង្ហីង តម្កល់ទុកនៅវត្តពោធិ៍ចិនតុង
សូមអនុមោទនា សូមសិរីសួស្ដីចូលមានដល់ញាតិញាមពុទ្ធបរិស័ទទាំងអស់គ្នា
✨កិលេស ១០ យ៉ាង ពាក្យថាកិលេស បានដល់ ធម្មជាតិជាគ្រឿងធ្វើឲ្យសៅហ្មង ឬក្តៅក្រហាយដូច្នោះ ចិត្ត ចេតសិក រូប ដែលកើតព្រមជាមួយកិលេសទាំងនោះទើបមានភាពសៅហ្មងផង ក្តៅក្រហាយផង ព្រោះថាតាមធម្មតាចិត្ត និងកិរិយាអាការរបស់បុគ្គលទាំងឡាយនោះ បើមិនបានកើតទាក់ទងជាមួយ លោភៈ ទោស ជាដើមហើយ បុគ្កលនោះ នឹងដឹងថាសប្បាយចិត្ត រូបរាងមុខមាត់ស្រស់ថ្លា មិនមានភាពក្តៅក្រហាយប្រការណាមួយឡើយ ក៏ជាទីសប្បាយភ្នែក សប្បាយចិត្ត ដល់បុគ្កលដែលបានឃើញ ប៉ុន្តែចិត្តរបស់បុគ្គលណាកើតឡើងដោយមានលោភៈ ទោសជាដើម ចូលទៅទាក់ទងចងសម្ព័ន្ធជាមួយហើយ ចិត្តរបស់បុគ្គលនោះក៏នឹងមានសភាពសៅហ្មងក្តៅក្រហាយ រូបរាងកាយមុខមាត់មិនស្រស់ថ្លា ប្រាកឡើងស្រេចតែកម្លាំងរបស់កិលេសនោះៗ និងរមែងជាទីមិនសប្បាយភ្នែក ចិត្តដល់បុគ្គលដែលបានជួប ព្រោះហេតុនោះ ព្រះពុទ្ធអង្គទើប ទ្រង់ត្រាស់ថា លោភៈ ទោសៈ ជាដើមទាំងនោះ ថាជា កិលេស។
✨សេចក្តីអធិប្បាយក្នុងគម្ពីរបរមត្ថជោតិកៈ
កិលេសមាន ១០ គឺ៖
១- លោភៈ » សភាវៈជាគ្រឿងសៅហ្មង គឺ ការត្រេកអរពេញចិត្តក្នុងលោកិយធម៌ អង្គធម៌ បានដល់ លោភចេតសិក នៅក្នុងលោភ មូលចិត្ត ៨ ដួង។
២- ទោសៈ » សភាវៈជាគ្រឿងសៅហ្មង គឺ សេចក្តីក្រោធសេចក្តីមិនពេញចិត្ត អង្គធម៌ បានដល់ ទោសចេតសិកនៅក្នុង ទោសមូលចិត្ត ២ ដួង។
៣- មោហៈ » សភាវៈជាគ្រឿងសៅហ្មង គឺ សេចក្តីវង្វេង សេចក្តីល្ងង់ អង្គធម៌ បានដល់ មោហចេតសិក នៅក្នុងអកុសលចិត្ត ១២ ដួង។
៤- មានៈ » សភាវៈជាគ្រឿងសៅហ្មង គឺ ការលើកតម្កើងខ្លួន អង្គធម៌ បានដល់មានៈចេតសិកនៅក្នុងទិដ្ឋិ វិប្បយុត្តចិត្ត ៤ដួង។
៥- ទិដ្ឋិ » ធម្មជាតិជាគ្រឿងសៅហ្មង គឺ ការយល់ខុស អង្គធម៌ បានដល់ ទិដ្ឋិចេតសិកនៅក្នុងទិដ្ឋិគត សម្បយុត្តចិត្ត ៤ដួង។
៦- វិចិកិច្ឆា » ធម្មជាតិជាគ្រឿងសៅហ្មង គឺ ការសង្ស័យស្ទាក់ស្ទើរក្នុងវត្ថុ គួរជឿ អង្គធម៌ បានដល់ វិចិកិច្ឆាចេតសិកនៅក្នុងវិចិកិច្ឆា សម្បយុត្តចិត្ត ១ដួង។
៧- ថីន » ធម្មជាតិជាគ្រឿងសៅហ្មង គឺ ការរាថយ អង្គធម៌ បានដល់ ថីនចេតសិក នៅក្នុងអកុសលសសង្ខារិកចិត្ត ៥ដួង។
៨- ឧទ្ធច្ច » ធម្មជាតិជាគ្រឿងសៅហ្មង គឺការរវើរវាយ អង្គធម៌ បានដល់ ឧទ្ធច្ចចេតសិកនៅក្នុងអកុសលចិត្ត ១២ ដួង។
៩- អហិរិក » ធម្មជាតិជាគ្រឿងសៅហ្មង គឺ ការមិនខ្មាស់ចំពោះទុច្ចរិត អង្គធម៌ បានដល់ អហិរិកចេតសិក នៅក្នុងអកុសលចិត្ត១២ ដួង។
១០- អនោត្តប្ប » ធម្មជាតិជាគ្រឿងសៅហ្មង គឺ ការមិនខ្មាសចំពោះទុច្ចរិត អង្គធម៌ បានដល់ អនោត្តប្បចេតសិក នៅក្នុងអកុសលចិត្ត ១២ ដួង។
✨សម្តែងកិលេសដោយពិស្តារ ១៥០០ »អារម្មណ៍ដែលជាហេតុឲ្យកិលេស ១០ កើតឡើងបាននោះ១៥០០ គឺ៖
- នាមធម៌ ៥៣ និប្ឆន្នរូប ១៨ លក្ខណរូប ៤ រួមជា ៧៥។
- ក្នុងអជ្ឈត្តសន្តាន គឺខាងក្នុងខ្លួនយើងមាន ៧៥។
- វត្ថុខាងក្រៅខ្លួនយើងមាន ៧៥។
អារម្មណ៍ ១៥០ គុណនិងកិលេស ១០ ត្រូវជា ១៥០០។
✨ការលះកិលេស ១០ ដោយ៖
១- លោភៈ » លះដោយ » អរហត្តមគ្គ
២- ទោសៈ » លះដោយ » អនាគាមិមគ្គ
៣- មោហៈ » លះដោយ » អរហត្តមគ្គ
៤- មានៈ » លះដោយ » អរហត្តមគ្គ
៥- ទិដ្ឋិ » លះដោយ » សោតាបត្តិមគ្គ
៦- វិចិកិច្ឆា » លះដោយ » សោតាបត្តិមគ្គ
៧- ថីន » លះដោយ » អរហត្តមគ្គ
៨- ឧទ្ធច្ច » លះដោយ » អរហត្តមគ្គ
៩- អហិរិក » លះដោយ » អរហត្តមគ្គ
១០- អនោត្តប្ប » លះដោយ » អរហត្តមគ្គ ។
អត្ថបទដេាយ៖ វត្តនិគ្រេាធវ័ន គល់ទទឹង
នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ
ដេីម្បីស្វែងយល់អំពីសៀវភៅ វ្យាករណ៍សំស្រ្តឹតចំនួយ៣ច្បាប់ន្ថែមទៀត ខាងផ្នែកពុទ្ធចក្រ
#សកម្មភាពពុទ្ធបរិស័ទប្រុសស្រីអញ្ជើញមកបំពេញបុណ្យកុសល ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌក្នុងវត្ដពោធិសត្ថារាម(ពោធិ៍ចិនតុង) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខ្លួនតូចមែន តែបេះដូងនៃការសិក្សារៀនសូត្រ មិនមែនតូចទេ
កិរិយាគោរពនូវមាតាបិតាមួយ
កិរិយាគោរពនូវជនជាបណ្ឌិតមួយ
អគ្គិសូត្រ
ម្នាលភិក្ខុទាំងឡាយ ភ្លើងនេះ មាន ៣ យ៉ាង។ ភ្លើង ៣ យ៉ាងតើដូចម្តេច។ ភ្លើងគឺរាគៈ ១ ភ្លើងគឺទោសៈ ១ ភ្លើងគឺមោហៈ ១។ ម្នាលទាំងឡាយ ភ្លើងមាន ៣ យ៉ាងនេះឯង។
ភ្លើងគឺរាគៈ រមែងដុតពួកសត្វ ដែលត្រេកអាលជ្រប់នៅក្នុងកាម ចំណែកភ្លើងគឺទោសៈ រមែងដុតពួកជន ដែលមានចិត្តព្យាបាទ ជាអ្នកសម្លាប់សត្វ ឯភ្លើងគឺមោហៈ រមែងដុតពួកសត្វដែលវង្វេង មិនឈ្លាសវៃក្នុង អរិយធម៌។
ពួកសត្វដែលមិនស្គាល់ភ្លើងទាំងនេះ ជាអ្នកត្រេកត្រអាលក្នុង សក្កាយ (ឧបាទានក្ខន្ធ ៥) រមែងញ៉ាំងភ្លើងទាំងនោះឲ្យចម្រើន ទាំងញ៉ាំង នរក តិរច្ឆានកំណើត អសុរកាយ និងបិត្តិវិស័យឲ្យចម្រើន មិនផុតចាក ចំណងមារបានឡើយ ។
លុះតែបុគ្គលទាំងឡាយណា ប្រកប (ដោយ ភាវនា) ក្នុងសាសនាព្រះសម្មាសម្ពុទ្ធ ទាំងយប់ទាំថ្ងៃ បុគ្គលទាំងនោះ មានសេចក្ដីសម្គាល់ថា មិនស្អាតជានិច្ច ទើបញ៉ាំងភ្លើងគឺរាគៈ ឲ្យរលត់បាន ជាសត្វខ្ពង់ខ្ពស់ជាងជន ទើបញ៉ាំងភ្លើងគឺទោសៈឲ្យរលត់ ដោយមេត្តាភាវនា បាន ទាំងញ៉ាំងភ្លើងគឺមោហៈ ឲ្យរលត់ ដោយប្រាជ្ញាជាគ្រឿងទម្លុះទម្លាយ កិលេស ។
លុះភិក្ខុនោះ មានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មិនខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ រំលត់ភ្លើងកិលេសបានហើយ រមែងរលត់ទាំងខន្ធ មិនមានសេសសល់ កន្លងផុតនូវទុក្ខ មិនមានសេសសល់។
អ្នកប្រាជ្ញាទាំងឡាយ ជាអ្នកឃើញនូវអរិយធម៌ (និព្វាន និងសច្ចៈ ៤) ដល់នូវវេទ ព្រោះដឹងដោយ ប្រពៃ ដឹងច្បាស់នូវធម៌ ជាគ្រឿងអស់ជាតិ រមែងមិនវិលមកកាន់ភព ទៀតឡើយ។
សូត្រទី ៤ ។
ខុទ្ទកនិកាយ ឥតិវុត្តកៈ ទុតិយភាគ
(ព្រះត្រៃបិដកលេខ ៥៣)
រមណីយដ្ឋានភ្នំកំពង់ត្រាច ខេត្តកំពត
#សូមអនុមោទនាបុណ្យមាឃបូជា២៥៦៥💐🙏🥰
ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ គឺជាថ្ងៃបុណ្យមាឃបូជា ក្នុងព្រះពុទ្ធសាសនាដ៏ធំមួយ ក្នុងនាមជាព្រះចៅអធិការវត្ត ពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានបំពេញតួនាទីជាកូនសក្យបុត្តិយ៍របស់ព្រះសម្មាសម្ពុទ្ធ មួយអន្លើដោយ មានការចូលរួមអំពីសំណាក់ករុណាគុណម្ចាស់ គ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ ក្នុងអារាមពោធិសត្ថារាម(ពោធិ៍ចិនតុង) បានដឹកនាំរៀបចំកម្មវិធីដើម្បីប្រារព្ធមាឃបូជា និងការធ្វើសមាធិ ជាមាគ៌ាធម៌ត្រជាក់ចិត្ត សុខសប្បាយផ្លូវកាយ។ សូមឲ្យព្រះពុទ្ធសាសនា រុងរឿងចម្រើន សូមព្រះពុទ្ធសាសនា ផ្សាយ ទូទាំងសកលលោក សូមឲ្យលោកទាំងមូលបានប្រកបដោយសុខ សន្ដិភាព ព្រះសក្យមុនីសម្ពុទ្ធទ្រង់ត្រាស់ថា ហត្ថិ សន្ដិ បរំ សុខំ
ពុំមានសេចក្ដីសុខឯណា ស្មើរនឹងសេចក្ដីស្ងប់ឡើយ។
បុណ្យមាឃបូជានិងចាប់ផ្ដើមប្រារព្ធធ្វើឡើងនៅថ្ងៃស្អែកហើយ
សូមញាតិញាម ជ្រះថ្លាអនុមោទនាថ្ងៃបុណ្យបូជានៅនាពេលខាងមុខនេះ(វត្តពោធិ៍ចិនតុង) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
Ket province
coffee លើភ្នំ
វេយ្យាករណ៍សំស្ក្រឹត
Click here to claim your Sponsored Listing.
Category
Website
Address
Phnom Penh
12406
Ennu Pisey Pagoda, Https://maps. App. Goo. Gl/DhahhgZrQvviXyUAA
Phnom Penh
Phnom Penh
uṭṭhānavato satīmato, sucikammassa nisammakārino. saññatassa dhammajīvino, appamattassa yasobhivaḍḍhati. Ever grows the glory of him who is energetic, mindful and pure in conduc...
Prek Thleung, Sangkat Prek Kampus, Khan Dangkor
Phnom Penh, 12000
Buddhist, Sermon,
Home 136s, Street 430 កែង Street 177, Sangkat Tumnub Tuek, Chamkarmon
Phnom Penh
ធម្មទានឈ្នះអស់ទានទាំងពួង។
Battambang Province
Phnom Penh, 020501
សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានឈ្នះអស់ទានទាំងពួង