Buddh+Ism

Hello Everyone! Buddh = Wisdom [បញ្ញា-គតិបណ្ឌិត]
ism = System​ [ប្រព័ន្ធ], So Buddhism is
the System of Wisdom [ប្រព័ន្ធបញ្ញា]

09/09/2024

🙏🙏🙏

02/09/2024

🙏🙏🙏 ទង់ព្រះពុទ្ធសាសនា

10/06/2024

🙏🙏🙏 នត្ថិ កម្មំ សមំ ពលំ
កម្លាំងអ្វីស្មើកម្លាំងកម្មមិនមាន៚

22/05/2024

🙏🙏🙏អនុមោទនាបុណ្យវិសាខបូជា

22/05/2024

🙏🙏🙏អនុមោទនា បុណ្យវិសាខបូជា
រឭកនឹកដល់ថ្ងៃ ថ្ងៃប្រសូត ត្រាស់ដឹង និង
បរិនិព្វាន របស់ព្រះសម្មាសាម្ពុទ្ធ។
ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង
ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

21/05/2024

🙏🙏🙏អនុមោទនា បុណ្យវិសាខបូជា
រឭកនឹកដល់ថ្ងៃ ថ្ងៃប្រសូត ត្រាស់ដឹង និង
បរិនិព្វាន របស់ព្រះសម្មាសាម្ពុទ្ធ។
ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង
ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

21/05/2024

🙏🙏🙏 អនុមោទនាបុណ្យ វិសាខបូជា
នាពេលបន្តិចទៀតនេះ រឭកនឹកដល់ថ្ងៃប្រសូត
ត្រាស់ដឹង និងបរិនិព្វាន របស់ ព្រះសម្មាសម្ពុទ្ធ៕
ថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង
ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

Photos from Buddh+Ism's post 12/03/2024

🙏🙏🙏 ព្រះនាមទាំង១០ របស់ព្រះសម្មាសម្ពុទ្ធ
👍 Cr. VIPASSA

26/02/2024
24/02/2024

អត្ថន័យ 🙏🙏🙏 បុណ្យមាឃបូជា
ថ្ងៃសៅរ៌១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ 🙏 #មាឃបូជា

23/02/2024
23/02/2024
16/02/2024

🙏 លោកធម៌
🎉 លោកធម៌ មានន័យថា ជាធម៌កើតឡើងជាធម្មតា
សម្រាប់ជីវិតសត្វលោក។ ហើយវាកើត និងដេកត្រាំនៅក្នុង
ចិត្តរបស់បុថុជ្ជនគ្រប់តែគ្នានោះឯង! បើមិនប្រយ័ត្នលោកធម៌នឹង
សង្កត់ករ និងដកសរសៃឲ្យជីវិតយើងរស់នៅលំបាកជាងស្លាប់!

🎉 តើលោកធម៌មានអ្វីខ្លះ? លោកធម៌មាន៨ប្រការគឹ៖
១. មានលាភ __២. បាត់លាភ
៣. មានយស __៤. បាត់យស
៥. សរសើរ __៦. និន្ទា.
៧. សុខ __៨. ទុក្ខ។

ចង់គេចពីលោកធម៌ មិនងាយទេ! មានតែ
ព្យាយាម និងសម្របខ្លួន ហើយរៀនរស់នៅជាមួយលោកធម៌ទៅ!

27/12/2023

🙏🙏🙏 សច្ចធម៌នៃធម្មជាតិ

Cr. ព្រះអង្គ Kou Sopheap 🙏

Photos from Buddh+Ism's post 15/12/2023

🙏🙏🙏 ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
បញ្ញាវ័ន្តសង្ឃជាអ្នកមាន បញ្ញា ចំណេះដឹងជ្រៅជ្រះ៚
#ចិត្តបុណ្យ សីល . សមាធិ . បញ្ញា ( ប្រព័ន្ធបញ្ញា ) 🙏🙏🙏

20/11/2023

បច្ចុប្បន្នឃើញ
ថែមឆ្កួត២ទៀត
ឆ្កួតបុណ្យ និង ឆ្កួតយស

05/02/2023

🎉 អនុមោទនាបុណ្យមាឃបូជា🙏🙏🙏
ថ្ងៃអាទិត្យ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង
ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៣🙏 #មាឃបូជា ០៥.កុម្ភៈ.២០២៣

05/02/2023

🎉 អនុមោទនាបុណ្យមាឃបូជា🙏🙏🙏
ថ្ងៃអាទិត្យ១៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង
ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២៣🙏 #មាឃបូជា ០៥.កុម្ភៈ.២០២៣

30/11/2022
23/11/2022
23/11/2022
12/10/2022

__ឥទ្ធិពលនៃពាក្យកុហក__🙏🙏🙏 ព្រះអង្គគ្រូ សាន សុជា

14/05/2022

អនុមោទនា ថ្ងៃបុណ្យវិសាខបូជា (Visaka Bochea)
ថ្ងៃអាទិត្យ១៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស​.២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃសីល ពេញបូណ៌មី

11/05/2021

#មហាសុបិនជាតក
បន្ទាប់ពីព្យាករណ៍ផលនៃសុបិនធំៗទាំង១៦ប្រការ
_____________________
ព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់ព្យាករណ៍ផលនៃសុបិនធំៗទាំង១៦ប្រការយ៉ាងនេះហើយ ទ្រង់ត្រាស់ថា មហាបពិត្រ មិនមែនមានតែក្នុងពេលនេះប៉ុណ្ណោះទេ ដែលមហាបពិត្របានឃើញសុបិនទាំងនេះ សូម្បីព្រះរាជាមុនៗក៏ទ្រង់បានឃើញដូចគ្នាដែរ។ កាលព្រះបាទបសេនទិកោសលទូលអារាធនា ទើបព្រះបរមសាស្តា ទ្រង់នាំយករឿងក្នុងអតីតមកជាឧទាហរណ៍ដូចតទៅនេះ

ក្នុងអតីតកាល គ្រាព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងក្រុងពារាណសី ព្រះពោធិសត្វមានកំណើតក្នុងត្រកូលឧទិច្ចព្រាហ្មណ៍ ចម្រើនវ័យហើយ បានបួសជាតាបស ញ៉ាំងអភិញ្ញាសមាបត្តិឳ្យកើត បានសាកល្បងរិទ្ធនៅក្នុងហិមវ័នប្រទេស ក្នុងពេលនោះឯង នៅឯនគរពារាណសី ព្រះបាទព្រហ្មទត្ត ទ្រង់ឃើញសុបិនេះ ដោយទំនងដូចគ្នា ក៏មានព្រះតម្រាស់សួរដល់ពួកព្រាហ្មណ៍។ ពួកព្រាហ្មណ៍ ក៏ប្រារព្ធពិធីបូជាយ័ញ្ញយ៉ាងនេះដូចគ្នា។ បណ្តាព្រាហ្មណ៍ទាំងនោះ បុរោហិតមានសិស្សជាបណ្ឌិតឆ្លាត ពោលនឹងអាចារ្យថា លោកអាចារ្យ គម្ពីរត្រៃវេទទាំង៣ លោកអាចារ្យបានឳ្យខ្ញុំរៀនចប់ហើយ ក្នុងវេទទាំង៣គម្ពីនោះ ប្រការដែលថា ការសម្លាប់មនុស្សម្នាក់ហើយ ធ្វើឳ្យកើតសិរីសួស្តីដល់មនុស្សម្នាក់ទៀត មិនមានឡើយ មិនមែនឬ? លោកអាចារ្យឆ្លើយថា អ្នកដ៏ចម្រើន ដោយឧបាយនេះ ទ្រព្យដ៏ចម្រើននឹងកើតដល់ពួកយើង ចំណែកអ្នកមុខតែលំបាកនឹងរក្សាព្រះរាជទ្រព្យទេដឹង? មាណពពោលថា លោកអាចារ្យបើដូច្នោះ ពួកលោកចូរធ្វើការងាររបស់ពួកលោកទៅចុះ ខ្ញុំមិនធ្វើអ្វីក្នុងសំណាក់របស់ពួកលោកឡើយ ហើយក៏បានដើរចេញទៅ រហូតដល់ព្រះរាជឧទ្យានក្នុងថ្ងៃនោះឯង។ សូម្បីព្រះបរមពោធិសត្វ ក៏ដឹងហេតុនោះហើយគិតថា ថ្ងៃនេះបើយើងទៅដល់កន្លែងមនុស្ស កាផុតពីការចាប់ចងនឹងមានដល់មហាជន ដូច្នេះហើយ ក៏ហោះតាមផ្លូវអាកាស មកចុះកន្លែងឧទ្យានអង្គុយលើផ្ទាំងថ្មដែលជាមង្គល ដូចរូបដែលឆ្លាក់ដោយមាសដូច្នោះ។ មាណពចូលទៅរកព្រះពោធិសត្វ សំពះហើយអង្គុយក្នុងកន្លែងដ៏សមគួរមួយ ក៏បានធ្វើបដិសណ្ឋារយ៉ាងពិរោះជាមួយគេ ហើយសួរថា ព្រះរាជាសោយរាជសម្បត្តិប្រកបដោយធម៌ហើយឬ មាណព? មាណពបានពោលថា បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រះរាជាទ្រង់ឃើញសុបិន១៦ប្រការ ត្រាស់ប្រាប់ដល់ ពួកព្រាហ្មណ៍ ពួកព្រាហ្មណ៍ពោលថា ពួកយើងនឹងត្រូវបូជាយ័ញ្ញ ហើយក៏រៀបចំការនោះភ្លាម លោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ធ្វើឳ្យព្រះរាជាទ្រង់យល់ផងថា ដែលឈ្មោះថា ផលនៃសុបិននេះគឺជាយ៉ាងនេះ ហើយជួយឳ្យមហាជនផុតអំពីភ័យផង លោកម្ចាស់។ ព្រះពោធិសត្វពោលថា ម្នាលមាណព យើងមិនបានស្គាល់ព្រះរាជា ព្រះរាជាក៏មិនស្គាល់យើង បើព្រះអង្គមកសួរដល់ទីនេះ យើងនឹងប្រាប់ដល់ព្រះអង្គបាន។ មាណពបានពោលថា ខ្ញុំនឹងយាងព្រះអង្គមក សូមលោកម្ចាស់មេត្តារង់ចាំការមករបស់ខ្ញុំត្រឹមតែមួយភ្លែតចុះ កាលបើសុំការអនុញ្ញាតពីព្រះពោធិសត្វហើយ ក៏ទៅកាន់ព្រះរាជដំណាក់ ក្រាបទូលថា បពិត្រមហារាជ តាបសអ្នកត្រាច់ចរតាមផ្លូវអាកាសមួយអង្គ បានចុះមកក្នុងឧទ្យានរបស់ព្រះអង្គ ហើយបានពោលថានឹង ទស្សន៍ទាយផលនៃព្រះសុបិន ដែលព្រះអង្គទ្រង់ឃើញកំពុងអង្គុយចាំព្រះអង្គហើយ។ ព្រះរាជាទ្រង់ស្តាប់ពាក្យរបស់ មាណពនោះ ស្តេចក៏ប្រញាប់ទៅកាន់ព្រះឧទ្យានភ្លាម ព្រមដោយបរិវារដ៏ច្រើន ទ្រង់សំពះតាបសហើយ ប្រថាប់អង្គុយ កន្លែងដ៏សមគួរមួយមានព្រះតម្រាស់សួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន បានឮថា លោកម្ចាស់ជ្រាបនូវផលនៃសុបិនដែលខ្ញុំបានឃើឬ? ព្រះពោធិសត្វពោលថា សូមថ្វាយព្រះពរមហាបពិត្រ អត្មាភាពជ្រាប។ ព្រះររាជាត្រាសថា បោះដូច្នោះ សូមលោកម្ចាស់ទស្សន៍ទាយចុះ។ ព្រះពោធិសត្វពោលថា សូមថ្វាយព្រះពរមហាបពិត្រ អាត្មាភាពនឹងទស្សន៍ទាយថ្វាយ សូមមហាបពិត្រត្រាស់សុបិនតាមដែលទ្រង់បានឃើញ ឳ្យអាត្មាភាពស្តាប់ចុះ។

ព្រះរាជាត្រាស់ថា ប្រពៃហើយលោកម្ចាស់ដ៏ចម្រើន ទើបត្រាស់ថា
គោឧសភរាជ១ ឈើទាំងឡាយ១ មេគោទាំងឡាយ១ គោឈ្មោលទាំងឡាយ១ សេះ១ ថាសមាស១ មេឆ្កែចចក១ ក្អមទឹក១ បោក្ខរណី១ បាយឆៅ១ ច័ន្ទក្រហម១ ឃ្លោកលិច១ ថ្មអណ្តែត១ កង្កែបខាំពស់វែក១ ហង្សមាសហែហមក្អែក១ ខ្លាធំ ខ្លាដំបង ភ័យខ្លាចព្រោះពពែ១ ដូច្នេះ។

ហើយត្រាស់ប្រាប់សុបិន តាមនិយមដែលព្រះបាទបសេនទិកោសលត្រាស់ប្រាប់នោះឯង។ សូម្បីព្រះពោធិសត្វ ក៏បានទស្សន៍ទាយផលនៃសុបិនទាំងនោះ ដោយពិស្តារតាមទំនងដែលព្រះសាស្តាទ្រង់ទស្សន៍ទាយក្នុងពេលនេះឯង ហើយក្នុងទីបំផុតបានថ្វាយព្រះពរដូច្នេះថា នឹងប្រព្រឹត្តទៅក្នុងកាលដែលលោកជិតចូលដល់សេចក្តីវិនាស គឺមិនមានក្នុងយុគនេះឡើយ។
អត្ថាធិប្បាយក្នុងពាក្យនោះ មានដូច្នេះគឺ មហាបពិត្រផលនៃព្រះសុបិនទាំងនោះមានដូច្នេះ គឺ កាបូជាយ័ញ្ញដែលកំពុងប្រព្រឹត្តទៅ ដើម្បីកំចាត់អន្តរាយក្នុងព្រះសុបិនទាំងនោះ រមែងជាការប្រព្រឹត្តខុសក្នុងធម្មនិយាម លោកអធិប្បាយថា រមែងប្រព្រឹត្តទៅផ្ទុយគ្នា ខុសអំពីការពិត។ ព្រោះហេតុអ្វី? ព្រោះហេតុថា ផលនៃសុបិនទាំងនេះ នឹងមានក្នុងកាលដែលលោកជិតនឹងវិនាស គឺក្នុងកាលផ្សេង កាន់យកប្រការដែលមិនមែនហេតុ ថាហេតុ ក្នុងកាលដែលលះបង់ហេតុចេញ ថាមិនមែនហេតុ ក្នុងកាលដែលកាន់យកប្រការដែលមិនពិត ថាពិត ក្នុងកាលដែលលះបង់ប្រការដែលពិតថា មិនពិត។ ក្នុងកាលដែលពួកអលជ្ជី មានច្រើនឡើង និងក្នុងកាលដែលពួកលជ្ជីមានការថយចុះ ក៏នឹងមិនមាននៅក្នុងយុគនេះ មានន័យថា ផលរបស់ព្រះសុបិនទាំងនេះ មិនមាននៅក្នុងពេលនេះ គឺក្នុងរជ្ជកាលរបស់មហាបពិត្រ ឬក្នុងសាសនារបស់តថាគតនេះ ក្នុងយុគនេះ គឺក្នុងជួរបុរសបច្ចុប្បន្ននេះ ព្រោះហេតុនោះ ការបូជាយ័ញ្ញដែលកំពុងប្រព្រឹត្តទៅ ដើម្បីកំចាត់អន្តរាយនៃផលរបស់ ព្រះសុបិនទាំងនេះ ទើបប្រព្រឹត្តទៅមិនត្រឹមត្រូវ លើកការបូជាយ័ញ្ញនោះចេញចុះ។ ភ័យ ឬសេចក្តីភ័យខ្លាច ដែលមានព្រះសុបិននេះជាហេតុ នឹងមិនមានដល់មហាបពិត្រ។ ព្រះមហាបុរស បានធ្វើឳ្យព្រះរាជាធូរស្រាលព្រះទ័យ លះបង់មហាជនចេញពីការចាប់ចង ហើយក៏បានហោះឡើងលើអាកាសថ្វាយឳវាទដល់ព្រះរាជា ឳ្យតាំងនៅយ៉ាងមាំ ក្នុងសីលប្រាំ ហើយថ្វាយព្រះពរថា តាំងពីពេលនេះតទៅ មហាបពិត្រកុំរួមគំនិតជាមួយព្រាហ្មណ៍បូជាយ័ញ្ញ ដែលឈ្មោះថា បុសឃាតយ័ញ្ញ (យ័ញ្ញសម្លាប់សត្វ) តទៅទៀត លុះសម្តែងធម៌ហើយ បានត្រឡប់ទៅកាន់លំនៅ របស់ខ្លួនតាមអាកាសនោះឯង។ ចំណែកព្រះរាជាតាំងនៅក្នុងឳវាទរបស់ព្រះពោធិសត្វ ទ្រង់ធ្វើបុណ្យ មានការឳ្យទានជាដើម ហើយស្តេចទៅតាមយថាកម្ម។
ព្រះបរមសាស្តា លុះទ្រង់នាំព្រះធម៌ទេសនានេះមកហើយ ត្រាស់ឳ្យព្រះបាទបសេនទិកោសលលះបង់ការបូជាយ័ញ្ញ ដោយព្រះពុទ្ធតម្រាស់ថា ព្រោះព្រះសុបិនជាបច្ច័យ ភ័យ នឹងមិនមានដល់មហាបពិត្រទេ មហាបពិត្រត្រាស់បង្គាប់ឳ្យលះបង់យ័ញ្ញចេញចុះ ព្រះរាជទានជីវិតដល់មហាជន ហើយទ្រង់បន្តអនុសន្ធិប្រជុំជាតកថា ព្រះរាជាក្នុងកាលនោះ បានមកជាព្រះអានន្ទ ក្នុងកាលឥឡូវនេះ មាណព បានមកជាព្រះសារីបុត្ត ចំណែកតាបស គឺជាតថាគត​ ដូច្នេះឯង។ [ ចប់អដ្ឋកថា មហាសុបិនជាតក ]
__________________
ដកស្រង់ចេញពីសៀវភៅ
មហាសុបិន១៦ប្រការ ដោយ ហាយ ចំរើន ព.ស ២៥៤៨
ដោយដកស្រង់បន្តពី ព្រះត្រៃបិដក ខុទ្ទកនិកាយជាតក សត្តមភាគ លេខ៥៨

10/05/2021

#មហាសុបិនជាតក #សុបិនប្រការទី១៦
បពិត្រព្រះអង្គដ៏ចម្រើន ក្នុងកាលមុនៗ សត្វខ្លាតែងខាំស៊ីពពែ តែខ្ញុំព្រះអង្គបានសុបិនឃើញហ្វូងពពែ នាំគ្នាដេញខាំពពួកសត្វខ្លាស៊ីទៅវិញ ពេលនោះខ្លាដទៃៗ គឺ ខ្លាដំបង ខ្លាធំ ឃើញពួកពពែពីចម្ងាយ ក៏តក់ស្លុតរន្ធត់ភ័យខ្លាចយ៉ាងខ្លាំង ហើយនាំគ្នារត់ចូលទៅកាន់គម្ពោតព្រៃ លាក់ខ្លួនពួនអាត្មា ព្រោះខ្លាចពួកពពែ🐯🐐
__________________
ថ្ងៃមួយព្រះបាទបសេនទិកោសលមហារាជ ស្តេចចូលកាន់និទ្រ្ទា ក្នុងរាត្រីកាល ក្នុងមច្ឆឹមយាម ទតព្រះនេតឃើញព្រះសុបិននិមិត្តដ៏ចំឡែកអស្ចារ្យ១៦ប្រការ ទ្រង់តក់ស្លុតព្រះទ័យតើនពីព្រះបន្ទំ ទ្រង់ព្រះតម្រិះថា យើងឃើញសុបិននិមិត្តទាំងនេះ តើនឹងមានអ្វីកើតឡើងដល់យើងខ្លះហ្ន៎! ព្រះអង្គមានសេចក្តីតក់ស្លុតរន្ធត់ក្រៃលែង ទ្រង់ប្រថាប់លើព្រះទែននៅកន្លែងសេយ្យាសន៍នោះឯងរហូតអស់រាត្រីកាល។

…ពួកព្រាហ្មណ៍នាំគ្នាក្រាបទូលថា នឹងអន្តរាយ៣យ៉ាង គឺ អន្តរាយដល់រាជសម្បត្តិ១ អន្តរាយគឺ រោគបៀតបៀន១ អន្តរាយដល់ព្រះជន្ម១…
…ពួកព្រាហ្មណ៍នាំគ្នាទូលថា ត្រូវបូជាយ័ញ្ញដោយវត្ថុមួយមុខ៤ៗ…ហើយពួកព្រាហ្មណ៍ ចាប់ហ្វូងសត្វជើង៤ជាច្រើន រួមទាំងហ្វូងសត្វបក្សី ចង់ទុកនឹងទីបង្គោលយ័ញ្ញ…..គ្រានោះព្រះនាងមល្លិកាទេវី ទ្រង់ជ្រាបហេតុ ក៏ទូលព្រះអង្គឳ្យទៅសួរ មហាព្រាហ្មណ៍គោតម ដែលជាតថាគត…

ព្រះបាទបសេនទិកោសលមហារាជ ស្តេចយាងទៅកាន់ព្រះវិហារ ថ្វាយបង្គំព្រះបាទព្រះបរមសាស្តា ហើយព្រះរាជាក្រាបទួលអំពីមហាសុបិន ១៦ប្រការ គួរឳ្យភ័យខ្លាច។

#សុបិនប្រការទី១៦
បពិត្រព្រះអង្គដ៏ចម្រើន ក្នុងកាលមុនៗ សត្វខ្លាតែងខាំស៊ីពពែ តែខ្ញុំព្រះអង្គបានសុបិនឃើញហ្វូងពពែ នាំគ្នាដេញខាំពពួកសត្វខ្លាស៊ីទៅវិញ ពេលនោះខ្លាដទៃៗ គឺ ខ្លាដំបង ខ្លាធំ ឃើញពួកពពែពីចម្ងាយ ក៏តក់ស្លុតរន្ធត់ភ័យខ្លាចយ៉ាងខ្លាំង ហើយនាំគ្នារត់ចូលទៅកាន់គម្ពោតព្រៃ លាក់ខ្លួនពួនអាត្មា ព្រោះខ្លាចពួកពពែ។

ខ្ញុំព្រះអង្គឃើញសុបិននេះ អ្វីជាផលរបស់សុបិននេះ ព្រះអង្គ?

- មហាបពិត្រ ផលរបស់សុបិនប្រការនេះ មិនមានក្នុងរជ្ជកាលរបស់មហាបពិត្រទេ

[ ក្នុងគ្រានោះ ពួកអ្នកមានត្រកូលចេះអែបអប ប្រចុបប្រចែងជាមួយព្រះរាជា ក៏នឹងបានជាធំ ពួកអ្នកមានត្រកូលក៏បាត់បង់កេរ្តិ៍ឈ្មោះទៅ ជាអ្នកក្រលំបាក។ ពួកអ្នកប្រចុបប្រចែងទាំងនោះ នាំគ្នាធ្វើឳ្យព្រះរាជាទ្រង់ជឿដល់ពាក្យសំដីរបស់ខ្លួន នឹងតែងតាំងខ្លួនឳ្យមានអំណាចក្នុងនាទីរាជការ មានសាលាក្តីជាដើម។ ពួកទាំងនោះក៏បាននាំគ្នារុករានយកដីធ្លីស្រែចម្ការសួនដំណាំជាដើម រហូតដល់របស់ពួកអ្នកមានត្រកូលទាំងឡាយ ថាកន្លែងនេះជារបស់ពួកយើង កាលពួកអ្នកមានត្រកូលទាំងនោះតវ៉ាថា មិនមែនជារបស់ពួកលោកទេ នេះជារបស់ពួកយើង ហើយនាំគ្នាមកប្តឹងសាលាកាតក្តីជាដើម ពួកជនអ្នកប្រចុបប្រចែងទាំងនោះ បានប្រាប់គ្នាឳ្យវាយនឹងរំពាត់ផ្តៅជាដើម ហើយរុញក្បាលចេញ ព្រមទាំងសំឡុត គំរាមកំហែងថា ពួកនេះមិនដឹងប្រមាណខ្លួន មករករឿងជាមួយពួកយើងផង ឥឡូវនេះយើងនឹងទៅទូលព្រះរាជា ឳ្យដាក់ព្រះរាជអាជ្ញាផ្សេងៗ មានការកាត់ដៃ ជើង ជាដើម។ ពួកអ្នកមានត្រកូលមានការខ្លបខ្លាច ដល់ពួកអ្នកប្រចុបប្រចែងទាំងនោះ ក៏បានយល់ព្រមប្រគល់ដីធ្លីរបស់ខ្លួនថា ដីធ្លីទាំងនេះ បើជារបស់លោកក៏សូមលោកទទួលចុះ ហើយក៏នាំគ្នាត្រឡប់មកផ្ទះរបស់ខ្លួន សូម្បីដេក ក៏មានការភិតភ័យតាមៗគ្នា។ សូម្បីពួកភិក្ខុដ៏ថោកទាបទាំងឡាយ ក៏នាំគ្នាបៀតបៀនភិក្ខុអ្នកមានសីលជាទីស្រឡាញ់ ពួកភិក្ខុអ្នកមានសីលជាទីស្រឡាញ់ទាំងនោះ គ្មានទីពឹងពំនាក់អាស្រ័យ ក៏នាំគ្នាចូលទៅកាន់ព្រៃភ្នំក្រំថ្ម ពួនសម្ងំគេចខ្លួន។ ប្រការដែលកុលបុត្តអ្នកមានជាតិត្រកូលទាំងឡាយ និងភិក្ខុអ្នកមានសីលជាទីស្រឡាញ់ទាំងនោះ ត្រូវពួកជនអាក្រក់ និងភិក្ខុលាមកទាំងឡាយចូលទៅប្រទូសរ៉ាយយ៉ាងនេះ ក៏ដូចកាលដែលពពួកខ្លាដំបង ខ្លាធំទាំងឡាយនាំគ្នារត់ ព្រោះខ្លាចពួកសត្វពពែដូច្នោះ៕]

[ ចប់មហាសុបិន១៦ប្រការ...]
__________________
- ដកស្រង់ចេញពីសៀវភៅ
មហាសុបិន១៦ប្រការ ដោយ៖ ហាយ ចំរើន ព.ស ២៥៤៨
- ដោយដកស្រង់បន្តពី ព្រះត្រៃបិដក
ខុទ្ទកនិកាយជាតក សត្តមភាគ លេខ៥៨

Want your place of worship to be the top-listed Place Of Worship in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

🙏🙏🙏 នត្ថិ កម្មំ សមំ ពលំកម្លាំងអ្វីស្មើកម្លាំងកម្មមិនមាន៚#buddhism #buddh_ism #buddha
អត្ថន័យ 🙏🙏🙏 បុណ្យមាឃបូជាថ្ងៃសៅរ៌១៥កើត ខែមាឃ ឆ្នាំថោះ ពញ្ជស័ក ព.ស.២៥៦៧ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ 🙏 #មាឃបូជា
អត្ថន័យ 🙏🙏🙏 បុណ្យមាឃបូជា
បុណ្យមាឃបូជា ចម្រៀងព្រះធម៌
#អនុមោទនាបុណ្យវិសាខបូជា សូមរំឭកដល់🙏១. ព្រះពុទ្ធសាសនា🙏២. គុណរបស់ព្រះពុទ្ធ___[ វិសុទ្ធគុណ បញ្ញាគុណ និងករុណាគុណ ]🙏៣. ខ្សែរជ...
យោកប្បកោជីហិបិ នមស្ការបូជនីយវត្ថុជាទីគោរព នមស្ការពុទ្ធបាទ
ធម្មរតនប្បណាម
រតនត្តយបូជា និង ពុទ្ធរតនប្បណាម
បទសរកញ្ញ
មាឃបូជា | ចម្រៀងព្រះធម៌សន្តិភាព

Category

Website

Address


Phnom Penh
855
Other Buddhist Temples in Phnom Penh (show all)
វត្ត ឥន្ទពិសី - Ennu Pisey Pagoda វត្ត ឥន្ទពិសី - Ennu Pisey Pagoda
Ennu Pisey Pagoda, Https://maps. App. Goo. Gl/DhahhgZrQvviXyUAA
Phnom Penh

HEAN SEYHA HEAN SEYHA
Phnom Penh
Phnom Penh, 121208

Education and Inspiration

Natural life Hieng Pek Natural life Hieng Pek
Phnom Penh, 7st
Phnom Penh

ប្រយ័ត្ន ប្រយោជន៍

សម្ដេចធម្មវនវាសី ចន្ទ មុនី សម្ដេចធម្មវនវាសី ចន្ទ មុនី
#Samdach Sothearos Boulevard, St. (13) Preah Ang Eng, Sangkat Phsar Kandal 1, Khan Doun Penh
Phnom Penh, 12000

ព្រះធម្មវនវាសី ចន្ទ មុនី ជាចៅអធិការវត្តវត្តចន្ទប្បជោត្តនារាម (ហៅវត្តសុត) ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកមានព្រះជន្ម ២៨ឆ្នាំ បួសបាន ១៤ព្រះវស្សា។ ...

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
Phnom Penh, 12204

ព្រះរាជសកម្មភាព សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃរាជា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត​ ទេព​ វង្ស​ សម្ដេច​ព្រះ​មហា​សង្ឃរាជ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

Oum kimann page Oum kimann page
Phnom Penh

uṭṭhānavato satīmato, sucikammassa nisammakārino. saññatassa dhammajīvino, appamattassa yasobhivaḍḍhati. Ever grows the glory of him who is energetic, mindful and pure in conduc...

Angkor Temple Angkor Temple
Siem Reap
Phnom Penh, 12000

here we are taking some video for develop the temple

Wat Prek Thleung, Sangkat Prek Kampus, Khan Dangkor, Phnom Penh Wat Prek Thleung, Sangkat Prek Kampus, Khan Dangkor, Phnom Penh
Prek Thleung, Sangkat Prek Kampus, Khan Dangkor
Phnom Penh, 12000

Buddhist, Sermon,

Sreang Visal Sreang Visal
ផ្លូវលេខ110 សង្កាត់វត្តភ្នំ្ខ ខណ្ឌដូនពេញ
Phnom Penh

គតិបណ្ឌិតនៃព្រះធម៌ Wisdom of Dharma គតិបណ្ឌិតនៃព្រះធម៌ Wisdom of Dharma
Phnom Penh
Phnom Penh, 121004

ព្រះពុទ្ធសម្តែងថា​ សំដីមនុស្សសាហាវណាស់គ្មានអាវុធណាសាហាវដូចឡេីយ

ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
Home 136s, Street 430 កែង Street 177, Sangkat Tumnub Tuek, Chamkarmon
Phnom Penh

ធម្មទានឈ្នះអស់ទានទាំងពួង។

Sok Nakea_Official Sok Nakea_Official
Battambang Province
Phnom Penh, 020501

សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានឈ្នះអស់ទានទាំងពួង