គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ

National Committee for Counter Trafficking (N.C.C.T)

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 04/01/2024

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តឧត្តរមានជ័យ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ "បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស"

គ.ខ.ប.ជ ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្ត ជាប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្ត និងឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ "បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស" ស្ថិតនៅសាលប្រជុំ សាលាខេត្តឧត្តរមានជ័យ ។ ទិវានេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត ក្រុមការងារលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត តំណាង សាលាឧទ្ធរណ៍ខេត្ត សាលាដំបូងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សាស្ត្រាចារ្យ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ សរុបចំនួន៥០០ នាក់។

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 04/01/2024

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ "បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស"

គ.ខ.ប.ជ ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ នី ចាន់ធីតា អភិបាលខេត្តស្ដីទី និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធាន គ.ខ.ប.ជ ខេត្ត បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ "បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស" ស្ថិតនៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។

នៅក្នុងទិវានេះ មានរបៀបវារៈសំខាន់ៗដូចជា របាយការណ៍ស្វាគមន៍ដោយ លោក បួន សេងសុខវិទ្យា នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត, ចាក់បញ្ចាំង បទយកការណ៍ ទិវាជាតិ ១២ធ្នូ ឆ្នាំ២០២៣ ខ្សែភាពយន្ត រឿង សន្យា-Promised និងរឿងLost Innocence-ស្នេហាតាមអនឡាញ ,និងសន្ទរកថារបស់លោកជំទាវគណៈអធិបតី។

ទិវានេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ប្រធាន គ.ក.ស.ក ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត តំណាង សាលាឧទ្ធរណ៍ខេត្ត សាលាដំបូងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ សាស្ត្រាចារ្យ សិស្ស និស្សិត នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៣៨៨នាក់ ស្រី ២៨៤នាក់ ។ (ប្រភពពី៖ លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តត្បូងឃ្មុំ)

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 04/01/2024

អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ៖ នៅរសៀលថ្ងៃទី០៣ខែមករា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញដឹកនាំ កិច្ចប្រជុំរកធាតុចូលត្រៀមរបាយការណ៍សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នៅបន្ទប់ប្រជុំ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ។ មានការអញ្ជើញចូលរួម ពីលោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃគ.ជ.ប.ជ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន ក្រុមជំនួយកិច្ចការទាំង៦ អនុប្រធានលេខាធិការដ្ឋាន ទទួលបន្ទុកក្រុមការងាររបាយការណ៍ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 04/01/2024

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤: លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ អមដំណើរដោយឧត្តមសេនីយ៍ត្រី តែ សុថារេត អគ្គលេខាធិការរង បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលចុងក្រោយសម្រាប់របាយការណ៍ ពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ របស់កម្ពុជាជូនអង្គការសហប្រជាជាតិ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅសាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួន៦៥នាក់ ស្ត្រី១១នាក់ ។

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 04/01/2024

ទីស្តីការក្រសួងមហាផ្ទៃ៖ រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្រ្តៃយ៍គ.ជ.ប.ជ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ផ្តល់ ព័ត៌មានដែលជាធាតុចូលដល់របាយការណ៍ ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេស នៃសហរដ្ឋអាមេរិច។ កិច្ចប្រជុំនេះមាន ការអញ្ជើញចូលរួម ឯកឧត្តម ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ព្រំ សុខន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច លោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការគ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន នៃអគ្គគ.ជ.ប.ជ អគ្គស្នងការរង សេនាធិការរង តំណាងពីអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកក្រសួងការបរទេស តំណាងពីអគ្គនាយក ដ្ឋានអន្តោប្រវេសន៍ ប្រធាននាយកដ្ឋាន ប្រឆាំងការ ជួញដូរ និងការពារអនីតិជន ប្រធាននាយកដ្ឋាន ប្រឆាំងបទលើ្មសបច្ចេកវិទ្យា លោក លោកស្រីជា សហការី តំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធ មួយចំនួនផងដែរ ។

03/01/2024

សារលិខិតជូនពរ របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ព្រមទាំងសហការីក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទាំងអស់ គោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នាឱកាសចូលឆ្នាំសកល ឆ្នាំ២០២៤

30/12/2023

សារលិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ទាំងអស់គោរពជូនពរ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នាឱកាសចូលឆ្នាំសកល ឆ្នាំ២០២៤

30/12/2023

សារលិខិតជូនពរ របស់ថ្នាក់ដឹកនាំ និងមន្រ្តីលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ទាំងអស់ គោរពជូនពរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ នាឱកាសចូលឆ្នាំសកល ឆ្នាំ២០២៤

30/12/2023

សារលិខិតជូនពរ របស់លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ គោរពជូនពរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ នាឱកាសចូលឆ្នាំសកល ឆ្នាំ២០២៤

30/12/2023

សារលិខិតជូនពរ របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ព្រមទាំងសហការីក្នុងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជទាំងអស់ គោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគ.ជ.ប.ជ និងលោកជំទាវ នាឱកាសចូលឆ្នាំសកល ឆ្នាំ២០២៤

30/12/2023

សារលិខិតជូនពរ របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ព្រមទាំងសហការីក្នុងអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ទាំងអស់ គោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នាឱកាសចូលឆ្នាំសកល ឆ្នាំ២០២៤

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 25/12/2023

សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី នីតិវិធីស្តង់ដារ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការផ្ទៀងផ្ទាត់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលរៀបចំដោយក្រុមការងារខមមីតវៀតណាម នៅសណ្ឋាគារ Le Casa នាទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយម វៀតណាម

ទីក្រុងហាណូយ៖ ថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយការសហប្រតិបត្តិការជាតិ អន្តរជាតិ បានអញ្ជើញចូលរួម សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី នីតិវិធីស្តង់ដារ និងលក្ខណៈវិនិច្ឆ័យសម្រាប់ការផ្ទៀងផ្ទាត់ និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលរៀបចំដោយក្រុមការងារខមមីតវៀតណាម នៅសណ្ឋាគារ Le Casa នាទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយម វៀតណាម ។ សិក្ខាសាលាប្រារព្វឡើងចំនួន២ថ្ងៃ និងធ្វើឡើងជាភាសាអង់គ្លេស និងវៀតណាម និងបានផ្ដោតសំខាន់ទៅលើ២ចំនុចសំខាន់ៗរួមមាន៖ (១) ដើម្បីពិចារណាបង្កើតបញ្ជីត្រួតពិនិត្យ (checklist) ដែលបានព្រមព្រៀងគ្នា នៃសូចនាករដ៏ទូលំទូលាយ និង ត្រឹមត្រូវនៃការជួញដូរមនុស្ស ក្នុងចំណោមរដ្ឋសមាជិកក្រុមការងារខមមីត ដែលបំពេញបន្ថែមលើកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគី ដែលមានស្រាប់ក្នុងចំណោមរដ្ឋសមាជិកខមមីត ស្របតាមកម្មវិធី SPA IV (២) ដើម្បីពិចារណាបង្កើតសៀវភៅណែនាំ គំរូខមមីត ស្ដីពីការកំណត់អត្តសញ្ញាណនៃការជួញដូរមនុស្សដែលមានការ បន្ថែមឧបករណ៍ និងការប្រឹក្សាដោយស្ម័គ្រចិត្តក្នុងចំណោមរដ្ឋជាសមាជិកខមមីត។ សមាសភាពអញ្ជើញចូលរួមមកពី៦ប្រទេស រួមមាន (កម្ពុជា,វៀតណាម,ឡាវ,ភូមា,ថៃឡង់ដ៍ និងចិន) ដែលមានអ្នកចូលរួម សរុបចំនួន៣៤រូប ដែលអញ្ជើញមកពី(ភាគីវៀតណាមចំនួន ១៦រូប, អង្គការ ILO ០១រូប, អង្គការ IOM ០២រូប, ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ ០១រូប, ក្រសួងកិច្ចការនារី ០១រូប, គ.ជ.ប.ជ ០១រូប, តំណាងភាគីចិន ០២រូប និងតំណាងប្រទេសដែលជាសមាជិកផ្សេងៗទៀត) ៕

22/12/2023

ជិវប្រវត្តិរបស់លោក បឺត សំរេច ដែលធ្លាប់ធ្វើការនៅលើទូកនេសាទកាលពីអាយុ ១៤ឆ្នាំ

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 21/12/2023

ក្រសួងមហាផ្ទៃ៖ នារសៀលព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញជួបប្រជុំជាមួយ ឯកឧត្តម បណ្ឌិត Santo Darmosumarto អគ្គរដ្ឋទូត នៃស្ថានទូតឥណ្ឌូនេស៊ី ប្រចាំប្រទេសកម្ពុជា ស្តីអំពីកិច្ចប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋ ឥណ្ឌូនេស៊ី។ ក្នុងជំនួបនោះផងដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ មានលោកជំទាវ វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន អនុប្រធានក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ-អន្តរជាតិ មន្រ្តីលេខាធិការដ្ឋាន គ.ជ.ប.ជ និងសហការីរបស់ស្ថានទូតឥណ្ឌូនេស៊ី ។

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 21/12/2023

កិច្ចប្រជុំ ស្តីពីកិច្ចប្រជុំឆ្លងកាត់ព្រំដែនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពជនទេសន្តរប្រវេសន៍ រវាង ព្រះរាជាណាចក្រថៃ-ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមេនិតឡាវ

ខេត្តអ៊ូប៊ុន ប្រទេសថៃឡង់ដ៏៖ ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៏ឯក ខៀវ ចាន់រ៉ា អគ្គលេខាធិការរង ទទូលបន្ទុ កកិច្ចការទេសន្តរប្រវេសន៏ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងលោកវរសេនីយ៏ឯក ហ៊ិន ស៊ីភាវ អនុប្រធានក្រុមកិច្ចការការពារជនរងគ្រោះ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចប្រជុំឆ្លងកាត់ព្រំដែនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពជនទេសន្តរប្រវេសន៍ រវាង ព្រះរាជាណាចក្រថៃ-ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវ ដែលធ្វើឡើង រយៈពេលពីរថ្ងៃ នៅសណ្ឋាគារសេនតារ៉ា(Centara Hotel) ខេត្តអ៊ូប៊ុន ប្រទេសថៃឡង់ដ៏ ។

កិច្ចប្រជុំនេះរៀបចំដោយអង្គការ (IOM UN Migration) គាំទ្រដោយអង្គការ សុខភាពពិភពលោក (World Health Organization )ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រថៃ ដែលមានសមាស ភាពចូលរួមសរុប៨០នាក់ (ស្រ្តី២៨នាក់) ក្នុងនោះភាគី៖ ប្រតិភូប្រទេសកម្ពុជា ចំនួន១៥នាក់, ប្រតិភូប្រទេសឡាវ ចំនួន១៥នាក់ , និងប្រទេសថៃ ចំនួន ៥០នាក់ ។

គោលដៅនៃកិច្ចប្រជុំ៖ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខភាពជនទេសន្តរប្រវេសន៏ ក្នុងចំណោម ប្រទេសជិតខាង ។ កម្ពុជា ឡាវ និងប្រទេសថៃ ជម្រុញការផ្លាសប្តូរព័ត៍មានស្តីពីធនធាន ថែទាំសុខភាព និងពិចារណាលើការបង្កើត ពិធីសារសេវាថែទាំសុខភាពឆ្លងព្រំដែន ដើម្បីធានាបាននូវការ ចូលប្រើប្រាស់ សេវាសុខភាពតាមទូរសព្ទ័ចល័តដោយរលូន និងចំនួនជនចំណាកស្រុករបស់ពួកគេ ។

អត្ថបទ &រូបភាព៖ វរសេនីយ៍ឯក ហិន ស៊ីភាវ

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 21/12/2023

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ខេត្តកោះកុង បានរៀបចំប្រារព្ធទិវាជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»

ខេត្តកោះកុង៖ នៅរសៀលថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ គ.ខ.ប.ជ ខេត្តកោះកុង បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ នៅនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តកោះកុង ។

គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹង ឲ្យកាន់តែទូលំទូលាយអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្ស ជាច្រើនធ្លាក់ចូល ក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច យ៉ាងសាហាវឃោរឃៅ ។

មានមតិចាប់អារម្មណ៍ និងសំណេះសំណាលក្នុងកម្មវិធី ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត បានលើកឡើងអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបន្តជំរុញលើកទឹកចិត្តដល់គ្រប់វិស័យពាក់ព័ន្ធជុំវិញខេត្តទាំងអស់ ត្រូវធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាក្នុងការបង្ការ បង្ក្រាប ផ្ដន្ទាទោស និងការពារសង្គ្រោះជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស។ លោកក៏ស្នើដល់អភិបាលក្រុងស្រុក មេឃុំចៅសង្កាត់ និងតាមបណ្តាសាលារៀន ត្រូវផ្សព្វផ្សាយតាមរូបភាពផ្សេងៗ នូវសារទាំងឡាយពីការប្រឆាំងការជួញដូរមនុស្ស ដើម្បីជាការពញ្ញាក់ស្មារតី ឲ្យប្រជាពលរដ្ឋទាំងអស់យល់ដឹងអំពី អំពើជួញដូរមនុស្ស និងចូលរួមបង្ការ ទប់ស្កាត់ និងការពារខ្លួនពីអំពើជួញដូរមនុស្ស ជាពិសេស ក្មួយៗ ជាយុវតី ដើម្បីគេចផុតពីការចាញ់បោកជនខិលខូចគ្រប់រូបភាពទាំងអស់ ។

ទន្ទឹមនោះ ប្រមុខរាជរដ្ឋាភិបាល ក៏ណែនាំដល់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍ បន្តតាមដានបាតុភាព និងបទល្មើសផ្សេងៗ និងគ្រប់គ្រងព្រំដែនឲ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឲ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។ ជាពិសេសការពង្រឹង និងតាមដានការអនុវត្តច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិនានាឲ្យមានប្រសិទ្ធភាព។ ក្នុងនោះ មិនឲ្យព្រងើយកន្តើយ ឬ គាំទ្រអំពើល្មើសដែលកើតមាន ត្រូវខិតខំរួមគ្នាដោះស្រាយផ្ដល់យុត្តិធម៌ដល់អ្នកដែលរងគ្រោះ ព្រមាន និងដាក់ទោសជនល្មើស ឲ្យសក្ដិសមនឹងអំពើបានប្រព្រឹត្ត ដើម្បីជាការលើកទឹកចិត្តដល់អំពើល្អ សុចរិតភាព និងយុត្តិធម៌ក្នុងសង្គម ៕

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 21/12/2023

អគ្គលេខាធិការដ្ឋានគជបជ ៖ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ តំណាងអង្គការ IJM និងអង្គការ Rattanak International បានចូលជួប និងគោរពជូនពរ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ និងលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិកា រគ.ជ.ប.ជ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៤

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 21/12/2023

វគ្គបណ្តុះបណ្តាលស្តីពី បែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណជន រងគ្រោះដោយអំពើ ជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្របសម្រាប់គ.ខ.ប.ជ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ថ្ងៃព្រហស្បតិ៍ ០៩កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី បែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកឧត្តមសេនីយ៍ទោ សេក ស៊ីវ៉េត ប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះ លោកឧត្តម សេនីយ៍ទោ គឹម ភាព អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកស្រី កែវ ម៉ាលី ទីប្រឹក្សាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បាទា លោកវរសេនីយ៍ឯក អោក ភារិន អនុប្រធានក្រុមជំនួយកិច្ចការទេសន្ដរប្រវេសន៍ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត និងលោកស្រី រស់ សុជាតិ មន្ត្រីគម្រោងរបស់អង្គការការរីតាសស្វីស។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២១ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំរបស់មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ សហការរៀបចំដោយលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តឧត្តរមានជ័យ និងឧបត្ថម្ភគាំទ្រដោយ អង្គការ ការីតាស់ស្វីស។

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីនគរបាលខេត្ត ក្នុងការកំណត់ អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សឱ្យបានជាក់លាក់ ឈានដល់ការកំណត់មុខសញ្ញា និងបង្ក្រាបជនល្មើស ព្រមទាំងលើកកម្ពស់ការផ្តល់សេវាជូនជនរងគ្រោះ។ សមាសភាពសិក្ខា កាមដែលអញ្ជើញចូលរួមមានមកពី ស្នងការដ្ឋាននគរបាលខេត្ត និងនគរបាលច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់សរុបអ្នកចូលរួមចំនួន ៣០រូប (ស្រី ០៨រូប) ៕

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 19/12/2023

សិក្ខាសាលា ពិគ្រោះយោបល់ គោលនយោបាយស្ដីពី "ការលើកកម្ពស់ការប្រើ ប្រាស់យន្តការ ទទួលពាក្យបណ្ដឹង សម្រាប់ពលករទេសន្តរប្រវេសន៍គ្រប់រូប" ក្រោមអធិបតីភាព ឯកឧត្តម ហូ វុទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្ត្រវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការបង្ការ ទប់ស្កាត់ បានចូលរួមសិក្ខាសាលា ពិគ្រោះយោបល់ គោលនយោបាយស្ដីពី "ការលើកកម្ពស់ការប្រើ ប្រាស់យន្តការ ទទួលពាក្យបណ្ដឹង សម្រាប់ពលករទេសន្តរប្រវេសន៍គ្រប់រូប" ក្រោមអធិបតីភាព ឯកឧត្តម ហូ វុទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ។ សិក្ខាសាលានេះ រៀបចំឡើងដោយ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី (LSCW) ក្រោមជំនួយគាំទ្ររបស់ DFAT និងGAC តាមរយៈគម្រោងត្រី កោណអាស៊ានរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលប្រព្រឹត្តទៅនៅសាលប្រជុំ សណ្ឋាគារភ្នំពេញ។ អញ្ជើញចូលរួមមាន លោក សុខ បូរ៉ា ប្រធាននាយកដ្ឋាន មកពីក្រសួង យុត្តិធម៌ លោក អ៊ុក រ៉ាវុធ អនុប្រធាននាយកដ្ឋានមុខរបរ និងការងារ នៃក្រសួងការងារ លោក មុំ សុខចា ប្រធានអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី(LSCW) តំណាងពលកររងគ្រោះ តំណាងអង្គការនានាពាក់ព័ន្ធក្នុងការងារប្រឆាំងការជួញដូរមនុស្ស សរុបចំនួន ៤៧រូប (ស្រី: ២៥រូប)។
គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺដើម្បី៖
១. ចែករំលែកបទពិសោធរបស់ស្ថាប័នរដ្ឋ និងអង្គការនានាពាក់ព័ន្ធនឹង យន្តការទទួល ពាក្យបណ្ដឹង ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រវាងពលកររងគ្រោះ ជាមួយនឹង ទីភ្នាក់ងារជ្រើសរើសឯកជន ឬនិយោជក ដែលបានអនុវត្តកន្លងមក ។
២. ធ្វើការពិភាក្សា ពិគ្រោះយោបល់អំពី ចំណុចជាបញ្ហា/ឧបសគ្គ ផ្សេងៗដែលរារាំង ដល់ការដោះស្រាយវិវាទ និងស្វែងរកដំណោះស្រាយ សំដៅស្វែងរកប្រយោជន៍ជូនដល់ ពលករដែលរងគ្រោះ ឈានទៅដល់ការបានទទួលប្រាក់សំណងឆាប់រហ័ស។

ជាដំណោះស្រាយ ក្រសួងយុត្តិធម៌បានបង្កើតអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដែលដឹកនាំដោយឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលមានចំនួន៦៨ការិយាល័យ លេី១០ រាជធានី-ខេត្ត ទទួលដោះស្រាយវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការ ដោយមិនយកប្រាក់កម្រៃ តាមរយៈពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដេីម្បីពន្លឿនការដោះស្រាយវិវាទដោយសន្តិវិធី ៕

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 19/12/2023

អគ្គលេខាធិការដ្ឋាន គជបជ បានសហការជាមួយអង្គការIOM និងការីតាសស្វីស រៀបចំនៅអង្គសិក្ខាសាលាស្តីពី យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប

នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេស(បន្ត) ស្តីពី យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស រយៈពេលពីថ្ងៃគឺថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមគណៈអធិបតីដោយ ឯកឧត្តម ហូ វិឌ្ឍី រដ្ឋលេខាធិការក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ព្រំ សុខន អនុរដ្ឋលេខាធិការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្ដម ពេជ្រ បួងឃាង អនុរដ្ឋលេខាធិការក្រសួង ផែនការ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ លោកជំទាវ យូ សុភា អភិបាលរងខេត្ត សៀមរាប និងលោក សំ ឬទ្ធីវាសនា ព្រះរាជអាជ្ញារង។ សមាសភាពដែលចូលរួមក្នុងសិក្ខាសាលានេះផងដែររួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអង្គការសង្គមស៊ីវិលជាដៃគូ សរុបចំនួន ៦០រូប (ស្រី ២០រូប)។

គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាង យន្តការបញ្ជូនបន្តថ្នាក់ជាតិ សម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឈានទៅដល់ការអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចសហប្រតិបត្តិការរបស់អ្នកមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ធានាបាននូវឧត្តមប្រយោជន៍របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ។ សិក្ខាសាលានេះអាចដំណើរការបានដោយរលូនគឺដោយសារមានការសហការគាំទ្រពីអង្គការ ទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងអង្គការការីតាស់ស្វីស (គម្រោង SaMiCa) ៕

អត្ថបទ& រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 19/12/2023

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ខេត្តសៀមរាបបានរៀបចំប្រារព្ធទិវាជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»

សៀមរាប៖ នៅរសៀលថ្ងៃចន្ទ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ។

គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹង ឲ្យកាន់តែទូលំទូលាយអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្ស ជាច្រើនធ្លាក់ចូល ក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច យ៉ាងសាហាវឃោរឃៅ ។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយឋាមពល និងសក្តានុពល។ លោកជំទាវ បន្តថា រាជរដ្ឋាភិបាលកម្ពុជាយើង នៅតែបន្តការប្តេជ្ញាចិត្តយ៉ាង មុះមុតប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រឹដ្ឋដទៃទៀត ដែលបាននឹងកំពុងតែយាយីបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរផងដែរ ។ លោកជំទាវ បានបញ្ជាក់ទៀតថា នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ បទល្មើសជួញដូរមនុស្សក្នុងតំបន់ និងនៅតាមបណ្តាប្រទេសលើពិភពលោក មិនបានថមថយឡើយ បើទោះបីជាមានការខិតខំប្រឹងប្រែងពីបណ្តារដ្ឋាភិបាលនៃប្រទេសតូចធំទាំងឡាយយ៉ាងណាក៏ដោយ។ ប្រទេសនីមួយៗ ខិតខំបង្កើតឲ្យមានច្បាប់ គោលនយោបាយ យន្តការជាតិយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រជំនាញដ៏សម្បូរបែប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ក៏ប៉ុន្តែតែនៅតែមានជនរងគ្រោះកាន់តែច្រើនឡើងៗ ដែលបាននឹងកំពុងរងទុក្ខវេទនាដោយការធ្វើទុក្ខបុកម្នេញ និងកេងប្រវ័ញពីឧក្រឹដ្ឋជនជាដើម។ ប្រទេសកម្ពុជាយើងធ្លាប់បានឆ្លងកាត់ឧបសគ្គ និងដោះស្រាយជាបណ្តើរៗ តាំងពីដំណាក់កាលប្រទេស មានសង្គ្រាមស៊ីវិល ជម្ងឺរាតត្បាត គ្រោះធម្មជាតិ និងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសាកល។ គឺដៃម្ខាង ពង្រឹងប្រព័ន្ធគ្រប់គ្រង តាមរយៈកំណែទម្រងយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់ សេវាសាធារណៈ ដៃម្ខាងទៀត ត្រូវបង្កើនសមត្ថភាពក្នុងការរក្សា ឲ្យបាននូវស្ថេរភាព នៃកំណើន ម៉ាក្រូសេដ្ឋកិច្ច ការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គមនៅគ្រប់ច្រកល្ហក និងគ្រប់ស្ថានភាព នៅទូទាំងប្រទេស។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដោះស្រាយជីវភាពតាមរយៈការបង្កើតការងារ មុខរបរខ្នាតតូច និងមធ្យម ការបង្កើនផលិតភាពកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាដើម ៕

រូបភាព៖ ពីគ.ខ.ប.ជ ខេត្តសៀមរាប

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 18/12/2023

វេទិការអាស៊ានស្តីពី សិ្ធទ្ធិមនុស្សក្នុងលំហសមុទ្រ ៖ ធានាឱ្យមានការងារសមរម្យចំពោះពលករនេសាទ

ប្រទេសឥណ្ឌូនេស៊ី៖ ដោយទទួលបានការចាត់តាំង ពីលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ត្រី តែ សុថារេត អគ្គលេខាធិការរង បានអញ្ជើញចូលរួម ក្នុងវេទិការអាស៊ានស្តីពី សិ្ធទ្ធិមនុស្សក្នុងលំហសមុទ្រ «ធានាឱ្យមានការងារសមរម្យចំពោះពលករនេសាទ» ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ ដោយមានការ ចូលរួមពីបណ្តារប្រទេសក្នុងអាស៊ានមួយចំនួនដែលមានការពាក់ព័ន្ធ ដូចជាប្រទេសថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន តំណាងAICHR លេខាធិការអាស៊ាន វិស័យឯកជន ព្រមទាំងអង្គការ IOM និងIJM សរុប៤៦នាក់ ស្រី១៨នាក់។

វេទិការនេះមានគោលបំណងដើម្បីផ្តល់ជាវេទិកាមួយសម្រាប់ការសន្ទនារវាងតួអង្គពាក់ព័ន្ធសំខាន់ៗ លើបញ្ហាទាក់ទងនឹងសិទ្ធិមនុស្ស និងជនចំណាកស្រុក ជាពិសេសជនចំណាកស្រុកជាពលករនេសាទ ដោយយកចិត្តទុកដាក់លើ៖
• ក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិដែលមានស្រាប់ទាក់ទងនឹងទេសន្តប្រវេសន៍ការងារ និងស្តង់ដារការងារដែលផ្តោតលើវិស័យនេសាទ និងការកែច្នៃអាហារសមុទ្រនៅអាស៊ីអាគ្នេយ៍។
• យន្តការអនុវត្តដែលមានស្រាប់នៃវដ្តនៃការធ្វើចំណាកស្រុករបស់ពលករនៅក្នុងកប៉ាល់នេសាទ ដោយរួមបញ្ចូលទាំងការជ្រើសរើស ការបំលាស់ទី លក្ខខណ្ឌការងារ ការវិលត្រឡប់ និងការធ្វើសមាហរណកម្ម ៕

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 18/12/2023

ពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែតនៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា

ប៉ោយប៉ែត ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងទី១៨ ខែធ្នូ ឆ្នាំ ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការគ.ជ.ប.ជ អមដំណើរដោយ មន្ត្រីរបស់អគ្គលេខាធិការដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែតនៅខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ពិធីនេះផងដែរមានការអញ្ជើញ ចូលរួមពីឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ជាគណៈអធិបតី ឯកឧត្តម ជា សុមេធិ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ អគ្គលេខាធិការរង ប្រធានក្រុមជំនួយកិច្ចការជួយជនរងគ្រោះ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ និង សមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ តំណាងពី អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ ស្នងការដ្ឋាននគរបាលខេត្ត អាវុធហត្ថ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ប្រចាំខេត្តបន្ទាយមានជ័យ មន្រ្តីប្រចាំការនៅមជ្ឍមណ្ឌលសំចតប៉ោយប៉ែត ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើនរូប ។

គួររំលឹកផងដែរថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែតនៅខេត្តបន្ទាយ មានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ ។ មជ្ឈមណ្ឌលនេះជាជំនួយឥតសំណង ពីព្រះរាជាណាចក្រ ថៃសម្រាប់ជួយដល់ ជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

15/12/2023

កុំប្រថុយអី

និពន្ធខ្លឹមសារដោយ លោកជំទាវ ជូ ប៊ុនអេង Chou Bun Eng
គ្រប់គ្រងការផលិតដោយ លោកជំទាវ រ៉ន សិរីលក្ខិណា Ran Sereyleakhena
បទភ្លេង និងសម្រួលទំនុកច្រៀងដោយ ឯកឧត្ដម ហ៊ឹម សុភា (នភា)
ច្រៀងដោយ អ្នកនាង ស៊ុន ស្រីពេជ្រ និងអ្នកនាង ពេជ្រ ចរិយា

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 15/12/2023

កិច្ចប្រជុំពិនិត្យ និងឆ្លងរបាយការណ៍១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំង ផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស របស់ គ.ជ.ប.ជ

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំ ពិនិត្យ និងឆ្លងរបាយការណ៍ ១០ខែ ឆ្នាំ២០២៣ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៤ និងឆ្លុះបញ្ចាំងផែនការណ៍ យុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្ត្រៃយ៍ គ.ជ.ប.ជ និងមានវត្តមានឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.ប.ជ លោកប្រធានក្រុមជំនួយកិច្ចការទាំង៦ លោក លោស្រី ក្រុមការងារលេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ស្នងការរងនគរបាលខេត្ត និងសហការរី របស់លេខាធិការដ្ឋាន គ.រ.ប.ជ/គ.ខ.ប.ជ រាជធានី-ខេត្ត ទាំង២៥ សរុបចំនួន ៩៧រូប (ស្រី៥៧រូប)។

បើតាមប្រសាសន៍បើកជូនអង្គប្រជុំ របស់លោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីជជែកពិភាក្សាកម្រិតបច្ចេកទេស លើរបាយការណ៍រយៈពេល១០ខែ នៃការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សអំពើធ្វើ អាជីវកម្មផ្លូវភេទ និងអំពើកេង ប្រវ័ញ្ចផ្សេងៗ ដែលកើតមាននៅក្នុងមូលដ្ឋាននៃរាជធានី-ខេត្ត ចែករំលែកនូវបទ ពិសោធន៍ការងារជោគជ័យ លើកឡើងនូវបញ្ហាប្រឈមដើម្បីស្វែងរក ដំណោះស្រាយ លើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ ព្រមទាំងឆ្លុះបញ្ចាំង ផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំ (២០១៩-២០២៣) កន្លងមកដើម្បីដាក់បញ្ចូលជាធាតុ ចូលសម្រាប់ផែនការយុទ្ធ សាស្ត្រ ជាតិ៥ឆ្នាំ បន្ទាប់ ២០២៤-២០២៨ ៕

អត្ថបទ &រូបភាព៖ វរសេនីយ៍ទោ រ៉ន សុភ័ក្ត្របញ្ញា

Photos from គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គជបជ's post 13/12/2023

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស »

ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានរៀបចំ មិទ្ទិញអបអរសាទរ «ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស» ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ បាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ និងលោកជំទាវ ។
មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូត ស្ថានតំណាងនានាដែលមាននិវេសនដ្ឋាននៅកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជន កាយរឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៣.០០០អង្គ/នាក់ ។

យោងតាមប្រសាសន៍ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ នេះគឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិ ដែលមានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យចូលរួមសហការ ដើម្បីការពារប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពីរាល់ទម្រង់នៃជួញដូរមនុស្ស និងការកេងប្រវ័ញ្ច គ្រប់រូបភាព។ យុទ្ធនាការនេះ ក៏ជាការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបានជ្រួតជ្រាបកាន់តែទូលំទូលាយ និងចូលរួម សហការ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះជនរងគ្រោះ និងផ្តល់សេវាគាំពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស ។ បើតាមរបាយការណ៍របស់លោកជំទាវ លើកឡើង នៅក្នុងរយៈពេល ១៦ខែកន្លងមកនេះ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានទទួលសំណើ ចំនួន ១ ២៧៦ ករណី និងបានចេញធ្វើអន្តរាគមន៍ ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១ ២១៣ ករណី ស្មើទៅនឹង ៩៧,៧០ ភាគរយ។ របាយការណ៍បន្តថា ចំពោះសំណើសុំអន្តរាគមន៍ទាំង ១ ២៧៦ សំណើនេះ គឺទទួលបានតាមរយៈហ្វេសប៊ុក (page)លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ ក៏ដូចជា តាមប្រព័ន្ធផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

នៅក្នុងឱកាសដ៏សែនអធិកអាធមនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធាន គជបជ បានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ក្នុងការប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលតែងតែបាន និងកំពុងញាំញីបំផ្លិចបំផ្លាញដល់សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ» ក៏បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ សហការជាមួយគ្នា ក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ជាពិសេសការជួញដូរដែលធ្វើឡើងតាមរយៈទេសន្តរប្រវេសន៍។ ឯកឧត្តម បានបញ្ជាក់ថា អំពើជួញដូរមនុស្ស និងរំលោភសិទ្ធិមនុស្ស ដែលជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលបានធ្វើប៉ះពាល់ដល់កម្ពុជា និងពិភពលោក បានធ្វើឱ្យកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ ទប់ស្កាត់ ក៏ដូចជាការបង្ការអំពើជួយដូរមនុស្សទាំងនោះ ។

នាឱកាសនោះផងដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ប្រគល់ជូន លិខិតថ្លែងអំណរគុណ ដល់សាលារាជធានីភ្នំពេញ និងអង្គការដៃគូរពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ ក្នុងយុទ្ធនាការ អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ នេះផងដែរ ៕

Want your organization to be the top-listed Government Service in Phnom Penh?
Click here to claim your Sponsored Listing.

Videos (show all)

ជីវិតទាសករនេសាទ
កុំប្រថុយអី
បទយកការណ៍ ទិវាជាតិ ១២ធ្នូ ឆ្នាំ២០២៣
សន្យា​ - Promised
បទយកការណ៍ ស្តីពីកម្ពុជានៅតែបន្តជំរុញ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស 2020
បទយកការណ៍ ស្តីពីកម្ពុជានៅតែបន្តជំរុញ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស 2018
បទសម្ភាសន៍លើវិធានការទប់ស្កាត់ហានិភ័យ នៃអំពើពពោះជំនួស

Telephone

Address


National Road 1, Sangkat Nirouth, Khan Chbar Ampov
Phnom Penh
12300

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Other Government Organizations in Phnom Penh (show all)
Khmer Rouge Tribunal (ECCC) Khmer Rouge Tribunal (ECCC)
Building 40, Russian Federation Boulevard (110), Mittapheap
Phnom Penh, 120444

ECCC ended judicial proceedings in 2022 Residual functions since 2023 Resource Centre in Phnom Penh

Vuthanak Business .Combodia Vuthanak Business .Combodia
Phnom Penh, 1200

ភ្ញាក់ងារលក់អចលនទ្រព្យ អ្នកប្រឹក្សាយោបល់

Marya Fashion Marya Fashion
#A-15, Street Moha A, Sangkat Krang Thnong, Khan Sansok
Phnom Penh, 12000

Marya Fashion មានលក់ស្បែកជើងនារីគ្រប់ម៉ូតស?

Cristian Zhang Cristian Zhang
St. 2004, Sensok
Phnom Penh, 12000

Su-Ho Anya Su-Ho Anya
Phnom Penh, 12000

Anya_Official

Vy Noch Vy Noch
Phnom Penh, 12000

Vy Noch

ស្នេហា៚ ស្នេហា៚
Phnom Penh

Love Story, Feeling Sad and Quote Lover

អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា
Russian Federation Boulevard (110)
Phnom Penh, 120000

ផ្សព្វផ្សាយអាហារូបករណ៍ និងព័ត៌មានសិក្សាជូនសិស្ស-និស្សិតជំនាន់ក្រោយ

Mekong Power FT Mekong Power FT
Kampong Cham
Phnom Penh

Kong Ta Neong

Kim Young Kim Young
Phnom Penh, 12000

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
No. 3, Monivong Bvld, Sangkat Sras Chok, Khan Daun Penh, Kingdom Of Cambodia
Phnom Penh, 120210

CALMETTE Hospital is a tertiary hospital.

Gusion Tik Tok Gusion Tik Tok
Phnom Penh

RT