សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC

នេះជាហ្វេសប៊ុកផេកផ្លូវការរបស់សមាគម ស.ល.ព.ដ.ស ✅

Photos from Sean Borath,Ph.D's post 26/10/2023
24/10/2023
Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 09/10/2023

កម្មវិធីបើកវគ្គបណ្ដុះបណ្ដាលភាសាកូរ៉េ និងថ្នាក់វិជ្ជាជីវៈ (មុខរបរ) ជូនដល់សិក្ខាកាមជំនាន់ទី១ នៃសមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៌

ខេត្តសៀមរាប, នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ !
ក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ភាសាកូរ៉េ និងថ្នាក់វិជ្ជាជីវៈ (មុខរបរ) ជូនដល់សិក្ខាកាមជំនាន់ទី១ នៃសមាជិកសមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៌សរុបចំនួន៨៧៣ នាក់ នៅទីស្នាក់ការកណ្ដាល ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល
និងជា ប្រធានក្រុមប្រឹក្សាភិបាលសមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៌ ។

ឆ្លៀតក្នុងឱកាសដ៏រីករាយនេះ ឯកឧត្តមបាននាំយកនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខយ៉ាងកក់ក្ដៅបំផុតពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល, ប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានិងសិក្ខាកាមថ្នាក់ភាសាកូរ៉េ និងថ្នាក់វិជ្ជាជីវៈ (មុខរបរ) ជំនាន់ទី១ទាំងអស់នៃសមាគមលើកកម្ពស់ពលករ និងអតីតពលករ ដើម្បីសប្បុរសធម៌ ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ន បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយះការបង្កើតមុខរបរសុច្ចរិតនិងសកម្មភាពសប្បុរសធម៌នានាដល់ប្រជាពលរដ្ឋ ពិសេសយុវជនដែលជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសជាតិ !!

#ស៊ានបូរ៉ាត
#សលពដស
#ថ្នាក់ភាសាកូរ៉េ

02/10/2023

🇰🇷 ថ្នាក់ភាសាកូរ៉េ សិក្សាផ្ទាល់សិក្សារយៈពេល៣ខែជាមួយគ្រូដែលមានបទពិសោធន៍ច្រើនឆ្នាំ ដោយឥតគិតថ្លៃ ។

🗣 ទំនាក់ទំនងចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃនៅទីស្នាក់កាលកណ្ដាលសមាគមក្នុងក្រុងសៀមរាប ឬទំនាក់ទំនងមកសមាជិកសមាគមដែលលោកអ្នកស្គាល់ ។

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 17/09/2023

ឯកឧត្តម ងួន រតនៈ អនុញ្ញាតិទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុនកូរ៉េ និងថ្នាក់ដឹកនាំសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ដើម្បីពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍នៅខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អនុញ្ញាតិទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុនកូរ៉េ និងថ្នាក់ដឹកនាំសមាគម ដែលបានចាប់អារម្មណ៍ និងស្វែងយល់ក្នុងការផ្តួចផ្តើមវិនិយោគលើវិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ ដើម្បីកែលម្អក្រុងស្ទឹងសែន ទៅជាទីក្រុងនៃធម្មជាតិ និងវប្បធម៌ខេត្តកំពង់ធំ ជាទីក្រុងនៃសុភមង្គល ចំណុចកណ្ដាលនៃការផ្លាស់ប្ដូរ Green Smart កំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាប្រជុំសាលាខេត្តកំពង់ធំ។

នៅក្នុងពិធីជំនួបសម្តែងការគួរសម ឯកឧត្តម ងួន រតនៈ បានទទួលស្វាគមន៍ប្រតិភូក្រុមហ៊ុននៃសាធារណរដ្ឋកូរ៉េ មកកាន់ទឹកដីនៃខេត្តកំពង់ធំនាពេលនេះ ។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ខេត្តកំពង់ធំ ជាខេត្តមួយស្ថិតនៅចំកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាខេត្តមួយដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ និងដំណាំឧស្សាហកម្ម ដោយឡែក វិស័យផ្សេងៗ គឺជាវិស័យរួមផ្សំ ក្នុងនោះវិស័យឧស្សាហកម្ម សេវាកម្មភ្ញៀវទេសចរណ៍ ដែលជាសក្តានុពលមួយនៅមិនទាន់មានការកែច្នៃបានល្អនោះទេ ទាមទារឲ្យមានការពង្រឹងអភិវឌ្ឍន៍លើវិស័យនេះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ធំ បានរីកចម្រើន។

លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បន្ថែមទៀតថា ខេត្តកំពង់ធំ ទទួលបានគម្រោងពីរាជរដ្ឋាភិបាល ក្នុងការតភ្ជាប់ផ្លូវជាតិសំខាន់ៗមកខេត្តកំពង់ធំ រួមមាន ១. គម្រោងសាងសង់ផ្លូវ៥០C ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកក្រុងស្ទឹងសែន ខេត្តកំពង់ធំ ២. គម្រោងតភ្ជាប់ផ្លូវជាតិលេខ៦០B ពីខេត្តក្រចេះ មកកាន់ស្រុកសន្ទុក ខេត្តកំពង់ធំ ៣. គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ និង៤. គម្រោងសិក្សាផ្លូវដែកពីប៉ោយប៉ែត កំពង់ឆ្នាំង-កំពង់ធំ-សៀមរាប មកកាន់រាជធានីភ្នំពេញ ដែលជាកត្តាអំណោយផល ដល់វិស័យពាណិជ្ជកម្ម នាំចេញ នាំចូល និងជាទីតាំងល្អអំណោយផល ដល់ការធ្វើជារមណីដ្ឋាននានា ព្រមទាំងផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈក្នុងការប្រកមុខរបរ និងពង្រីកអាជីវកម្មរបស់ខ្លួនល្អប្រសើរជាងមុន លើកស្ទួយជីវភាពគ្រួសារបានធូរធារ។

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 12/09/2023

សៀមរាប នាថ្ងៃអាទិត្យទី១០ ខែកញ្ញា ឆ្នាំ២០២៣ !
🙏 ក្នុងកម្មវិធីប្រជុំកែសម្រួលរចនាសម្ព័ន្ធនិងបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំតាមផ្នែកនានា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមស៊ាន បូរ៉ាត ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ !!

#សលពដស

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 16/06/2023

រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាមហោស្របអង្គរកូអុិច ខេត្តសៀមរាប!
🙏សិក្ខាសាលាអប់រំចិន្តស្ដីពី” ការកសាងសមត្ថភាពនិងភាពជាអ្នកដឹងនាំដល់យុវជន “ ត្រូវបានបិទប្រកបដោយភាពជោគជ័យ និងមានអ្នកចូលរួមសរុបចំនួន៣៥០០នាក់ ។

🙏សិក្ខាសាលានេះ បានផ្ដល់ជាកិត្តិយសទាំងក្នុងពិធី” បើក និង បិទ “ ពីសំណាក់ឯកឧត្តមបណ្ឌិតស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សប្រជាជកម្ពុជា ថ្នាក់កណ្ដាល ។

🙏សិក្ខាសាលាដ៏មានសារសំខាន់នេះ បានព្រឹត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោមកិច្ចសហការរួមគ្នារវាងសមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៌ និងអង្គការសម្ព័ន្ធយុវជនអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ដោុមានការឧបត្ថម្ភគាំទ្រផងដែរពីក្រុមហ៊ុនប្រ៊ីលានសុីធីវើលដ៏ឯ.ក ៕

សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័សពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

14/06/2023

សៀមរាបថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលមហោស្រពអង្គរកូអុិច ខេត្តសៀមរាប ! ក្នុងកម្មវិធីបើកសិក្ខាសាលាអប់រំចិត្តស្ដីពី " ការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន “

🙏 ដើម្បីចូលរួមចំណែកលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជនក្នុងយុគសម័យទំនើបនៃសាកលភាវូបនីយកម្មនោះ សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងអង្គការសម្ព័ន្ទយុវជនអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាអប់រំចិត្តស្ដីពី ”ការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន “ នៅសាលមហោស្រពអង្គរ កូអុិច (Angkor Coex) ខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៣៥០០នាក់ ។

🙏 សិក្ខាសាលាដ៏មានសារសំខាន់នេះ ប្រព្រឹត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយបានទទួលជាកិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងពីធី "បើក” ពីសំណាក់ឯកឧត្តមបណ្ឌិតស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ៕

#សលពដស

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 13/06/2023

💞អរគុណសន្តិភាព ! គ្រប់យ៉ាងដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា !
💞យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាភិបាល គណៈកម្មាធិការប្រតិបត្តិនិងសមាជិក សមាជិកាទាំងអស់នៃសមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៌ សូមប្រការគាំទ្រយ៉ាងពេញទំហឹងចំពោះគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់លើសិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត !!

#សលពដស

08/06/2023

🙏 សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល ជូនចំពោះលោក ចាន់ ឃីន អនុប្រធានសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ក្នុងឱកាស ថ្ងៃខួបកំណើត ២៨ឆ្នាំ ឈានចូល ២៩ឆ្នាំ

🙏 ក្នុងឱកាសនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្ព្រះរតនត្រ័យ
កែវទាំងបី ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរសិរីសួស្ដី ជ័យមង្គលវិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ លោក ចាន់ ឃីន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពី
សមាជិកសមាជិការ របស់សមាគម
គ្រប់ជាន់ថ្នាក់ 💞💞💞

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 08/06/2023

🙏 ខេត្តសៀមរាប! ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលនៃសមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរធម៍ ឯកឧត្តមបណ្ឌិតស៊ាន បូរ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារដើម្បីត្រៀមរៀបចំសិក្ខាសាលាអប់រំចិត្តស្ដីពី "ការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន" ក្នុងសម័យឌីជីថល ! 💞💞💞

🙏 សិក្ខាសាលាដ៏មានសារសំខាន់នេះ មានអ្នកចូលរួមសរុបចំនួន ៣៥០០នាក់ សហការរៀបចំដោយសមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៍ និងអង្គការសម្ព័ន្ធយុវជនអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា មានរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ នៅសាលមហោស្របអង្គរ កូអុិច ខេត្តសៀមរាប !! 💞💞💞
ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ !

សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័សពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស
#សានបូរ៉ាត

07/06/2023

🙏 ដើម្បីចូលរួមចំណែកលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជនក្នុងយុគសម័យទំនើបនៃសាកលភាវូបនីយកម្មនោះ សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងអង្គការសម្ព័ន្ទយុវជនអន្តរជាតិនៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាអប់រំចិត្តស្ដីពី ”ការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន “ នៅសាលមហោស្រពអង្គរ កូអុិច (Angkor Coex) ខេត្តសៀមរាប ដោយមានអ្នកចូលរួមប្រមាណ ៣៥០០នាក់ ។

🙏 សិក្ខាសាលាដ៏មានសារសំខាន់នេះ នឹងប្រព្រឹត្តរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃ១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយបានទទួលជាកិត្តិយសដ៏ខ្ពង់ខ្ពស់ទាំងក្នុងពីធី "បើកនិងបិទ” ពីសំណាក់ឯកឧត្តមបណ្ឌិតស៊ាន បូរ៉ាត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់បំផុតឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ៕

📍 សាលមហោស្រពអង្គរ កូអុិច (Angkor Coex)
https://maps.app.goo.gl/mB2vAzj7rafaQK6D9?g_st=ic

07/06/2023

🙏ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ២៨មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ថ្នាក់ដឹកនាំនិងគណះកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៍ មានកិត្តិយសបានទៅចូលរួមជាមួយឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ក្នុងវេទិការសាធារណះ ។
🙏កម្មវិធីនេះគឺមានការចូលរួមពីគណះអភិបាលស្រុក មេឃុំ កងកម្លាំង មន្ត្រីរាជការជុំវិញស្រុក គណះនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ២៨មករា ស្រុកស្រីស្នំ សរុប ជាង៨០០នាក់ ៕
សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័សពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស
#សានបូរ៉ាត

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 06/06/2023

🙏 ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ២៨មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ថ្នាក់ដឹកនាំនឹងគណៈកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ មានកិត្តិយសបានទៅចូលរួមជាមួយឯកឧត្តមបណ្ឌិតស៊ាន បូរ៉ាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីស្នំ ក្នុងវេទិការសាធារណៈ។
🙏 កម្មវិធីនេះគឺមានការចូលរួមពីគណៈអភិបាលស្រុក មេឃុំ កងកម្លាំង មន្ត្រីរាជការជុំវិញស្រុក គណៈនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យ២៨មករា ស្រុកស្រីស្នំ សរុប ជាង៨០០នាក់ ៕

សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័សពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស
#សានបូរ៉ាត

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 03/06/2023

សិក្ខាសាលាស្ដីពី: ការអប់រំចិត្ត
សៀមរាប ថ្ងៃទី03 ខែមិថុនា ឆ្នាំ២០២៣
សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័សពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស

02/06/2023

🌷 ថ្នាក់ដឹកនាំក៏ដូចជាគណៈកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌បានទៅចូលរួមជាមួយ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងការចុះពិនិត្យទីតាំងបុកគ្រឹះដាក់រូបសំណាក់នាងស្រីស្នំ ឋិតនៅភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្នំស្នំ ខេត្តសៀមរាប ៕
🌷 នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ !
សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័សពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 01/06/2023

🌷 ថ្នាក់ដឹកនាំក៏ដូចជាគណៈកម្មាធិការប្រតិបត្តិនៃសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌បានទៅចូលរួមជាមួយ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងការចុះពិនិត្យទីតាំងបុកគ្រឹះដាក់រូបសំណាក់នាងស្រីស្នំ ឋិតនៅភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្នំស្នំ ខេត្តសៀមរាប ៕

🌷 នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ !

សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័សពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស

30/05/2023

🙏 ឯកឧត្តមបណ្ឌិតស៊ាន បូរ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៍បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការដឹកនាំប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១នឹងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣ !
សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះ រួមមានប្រធាន អនុប្រធាន គណៈកម្មាធិការប្រតិបត្តិ អគ្គលេខាធិការ អគ្គហិរញ្ញឹក ប្រធាន អនុប្រធានផ្នែក ប្រធាន អនុប្រធានការិយាល័យ ព្រមទាំងប្រធាន អនុប្រធានក្រុមការងារស្ថិតនៅតាមផ្នែកផ្សេងៗ នៃសមាគមសរុបប្រមាណជាង ៧០០ នាក់ !
ក្នុងសកម្មភាពជាក់ស្ដែង សមាគមនេះ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងមានប្រសិទ្ធភាពជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ ពិសេសក្រុមហ៊ុនប្រ៊ីលានសុីធីវើលដ៏ឯ.ក ដើម្បីស្វែងរកនិងផ្ដល់ឱកាសការងារដល់សមាជិក សមាជិកា សមាគមដោយគិតមកដល់បច្ចុប្បន្ននេះ មានចំនួនសរុបប្រមាណ ៥ ៤៦៣ នាក់ !!
ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលស្ថិតនៅភូមិ ជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័សពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស
#សានបូរ៉ាត

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 29/05/2023

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 27/05/2023

សិក្ខាសាលាស្ដីពី: ការអប់រំចិត្ត
សៀមរាប ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣

សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័សពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស

16/05/2023

💞 យើងសូមសម្ដែងនូវការគាំទ្រដ៏ស្មោះចំពោះសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត !
💞 យើងទាំងអស់គ្នាត្រូវគោរពនិងអនុវត្តឱ្យល្អប្រសើរតាមគោលការប្រជាធិបតេយ្យ សេរី ពហុបក្សនិងនីតិរដ្ឋនៅកម្ពុជា !!

#សលពដស

14/05/2023

💞 ដើម្បីអនុវត្ត និងគោរពនូវគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស នៅកម្ពុជាឱ្យបាល្អប្រសើរនោះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំតំណាងឱ្យសមាជិក សមាជិកាទាំងអស់នៃសមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៌ សូមធ្វើការអំពាវនាវឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃគណបក្សភ្លើងទៀនមេត្តាបញ្ឈប់ជាបន្ឋាន់ចំពោះសកម្មភាពទាំងឡាយណាដែលនាំឪ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា…។
💞 យើងត្រូវខិតខំទាំងអស់គ្នាដើម្បីលើកកម្ពស់កិត្យានុភាពជាតិយើងឱ្យកាន់តែល្បីល្បាញថែមទៀតក្នុងពេលដែលប្រទេសរបស់យើងកំពុងតែធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ បានយ៉ាងល្អប្រសើរនិងអស្ចារ្យនោះ … ។
💞 ជាមួយគ្នានេះ យើងខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមាននិន្នាការគាំទ្រគណបក្សភ្លើងទៀននេះ មេត្តាបន្តរក្សានូវភាពស្ងៀមស្ងាត់ និងគោរពច្បាប់ព្រះរាជាណាចក្រកម្ពុជាឱ្យបានល្អខ្ជាប់ខ្ជួនស្របតាមគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា ៕

#សលពដស

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 13/05/2023

💞រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅស្រុកស្រីស្នំ ខេត្តសៀមរាប ។
💞ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមលើកកម្ពស់ ពលករនិងអតីតពលករ ដើម្បីសប្បុរសធម៏ មានកិត្តិយសដ៏ខ្ពង់ខ្ពស់បានចូលរួមធ្វើបុណ្យផ្កាសាមគ្គីភ្ជាប់និស្ស័យជាមួយក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ៕

សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័យពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

Telegram (https://t.me/Apwvc)
សលពដស / APWVC
នេះជា Telegram Channel ផ្លូវការរបស់ " សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ Association for the Promotion

30/04/2023

អបអរសាទរខួបទី ២៤ "កម្ពុជាចូលជាសមាជិកអាស៊៊ាន"
៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៣
(Cambodia Joined The Association of Southeast Asian Nations - ASEAN)
April 30, 2023

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 22/04/2023

ពិភាក្សាគ្នាអំពីការចុះអនុស្សរណៈយោគយល់គ្នា (MOU) រវាងសមាគម និងភោជនីយដ្ឋានវីលីណា ភូមិយើង 🥰

06/04/2023

ពិធីប្រកាសបញ្ចូលសមាជិក សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ចំនួន 502 នាក់ស្ថិតក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី02 ខែមេសា ឆ្នាំ2023 លោកជំទាវឧកញ៉ា ឡេង ចាន់ណា ប្រធានសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ បានអញ្ជើញជាគណះអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មពិធីប្រកាសបញ្ចូលសមាជិកភាព សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ចំនួន 502 នាក់ ស្ថិតនៅការិយាល័យកណ្ដាលសមាគម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងកម្មពិធីនេះដែរលោកជំទាវក៏បានប្រគល់កាត និងវិញ្ញាបនបត្របញ្ជាក់សមាជិកភាពរបស់សមាគមដល់សមាជិកផងដែរ...។

សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័យពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 04/04/2023

ពិធីប្រកាសបញ្ចូលសមាជិក សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ចំនួន 502 នាក់ស្ថិតក្នុងខេត្តសៀមរាប

នាព្រឹកថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី02 ខែមេសា ឆ្នាំ2023 លោកជំទាវឧកញ៉ា ឡេង ចាន់ណា ប្រធានសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ បានអញ្ជើញជាគណ:អធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មពិធីប្រកាសបញ្ចូលសមាជិកភាព សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ចំនួន 502 នាក់ ស្ថិតនៅការិយាល័យកណ្ដាលសមាគម ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងកម្មពិធីនេះដែរលោកជំទាវក៏បានប្រគល់កាត និងវិញ្ញាបនបត្របញ្ជាក់សមាជិកភាពរបស់សមាគមដល់សមាជិកផងដែរ...។

សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័យពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស

26/03/2023

🤝 ពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់​គ្នា​(MOU) រវាង សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ (APWVC) និង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ នៅកម្ពុជា (IYF Cambodia) ។

ដែលមានគោលបំណងដូចខាងក្រោម:
១/ អនុស្សរណ:យោគយល់គ្នានេះ គឺធ្វើឡើងវាងសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ក្នុងគោលបំណងសហប្រតិបត្តិការលើកកម្ពស់លើគ្រប់សកម្មភាពការងារពាក់ព័ន្ធ នានាពិសេសការបណ្ដុះបណ្ដាលវិជ្ជាជីវ: និងភាពជាអ្នកដឹកនាំដល់យុវជន និងអ្នកសិក្សាស្រាវជ្រាវជាសមាជិកដែលមានបំណងចង់ទទួលបាននូវវឌ្ឍនភាពក្នុងជីវិត !

២/ ការអនុវត្តកម្មវិធីនិងសកម្មភាពផ្សេងៗ តាមខ្លឹមសារអនុសារណៈយោគយល់គ្នានេះ គឺបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការលើកកម្ពស់ការយល់ដឹងរបស់យុវជនជាសមាជិកដើម្បីឱ្យពួកគេក្លាយទៅជាបុគ្គលមានសីលធម៌ និងគុណធម៌ល្អ មានសមត្ថភាព និងគុណភាពខ្ពស់ មានភាពបុិនប្រសប់ និងការច្នៃប្រឌិតលើគ្រប់សកម្មភាពការងារ មានទំនាក់ទំនងល្អ និងចេះរស់នៅប្រកបដោយការទទួលខុសត្រូវខ្ពស់លើជីវិតនិងការងារ !

៣/ ក្នុងគ្រប់សកម្មភាពការងារតាមរយះអនុសារណ: នៃការយោគយល់គ្នានេះ គឺរួមគ្នាប្រមូលផ្ដុំគំនិតយោបល់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍នានា តាមរយះការផ្ដល់ចំណេះដឹងជាមូលដ្ឋាននិងឱកាសការងារ ផ្សេងៗ... បានសេចក្ដីថា គ្រប់សកម្មភាពការងារគឺអនុវត្តឱ្យមានប្រសិទ្ធខ្ពស់ស្របតាមកម្មវិធីនយោបាយដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែល មានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមក្នុងយុគ្គសម័យទំនើបនេះ !!

សៀមរាបនាព្រឹកថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិង
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ !
------------------
សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័យពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 25/03/2023

🤝 ពិធីចុះហត្ថលេខាលើអនុស្សរណៈ​នៃការយោគយល់​គ្នា​(MOU) រវាង សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ (APWVC) និង អង្គការសម្ព័ន្ធយុវជនអន្តរជាតិ នៅកម្ពុជា (IYF Cambodia) ។

ដែលមានគោលបំណងដូចខាងក្រោម:
១/ អនុសារណ:យោគយល់គ្នានេះ គឺធ្វើឡើងវាងសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងអង្គការសម្ព័ន្ធយុវជនអន្តរជាតិ ក្នុងគោលបំណងសហប្រតិបត្តិការលើកកម្ពស់លើគ្រប់សកម្មភាពការងារពាក់ព័ន្ធ នានាពិសេសការបណ្ដុះបណ្ដាលវិជ្ជាជីវ: និងភាពជាអ្នកដឹកនាំដល់យុវជន និងអ្នកសិក្សាស្រាវជ្រាវជាសមាជិកដែលមានបំណងចង់ទទួលបាននូវវឌ្ឍនភាពក្នុងជីវិត !

២/ ការអនុវត្តកម្មវិធីនិងសកម្មភាពផ្សេងៗ តាមខ្លឹមសារអនុសារណៈយោគយល់គ្នានេះ គឺបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការលើកកម្ពស់ការយល់ដឹងរបស់យុវជនជាសមាជិកដើម្បីឱ្យពួកគេក្លាយទៅជាបុគ្គលមានសីលធម៌ និងគុណធម៌ល្អ មានសមត្ថភាព និងគុណភាពខ្ពស់ មានភាពបុិនប្រសប់ និងការច្នៃប្រឌិតលើគ្រប់សកម្មភាពការងារ មានទំនាក់ទំនងល្អ និងចេះរស់នៅប្រកបដោយការទទួលខុសត្រូវខ្ពស់លើជីវិតនិងការងារ !

៣/ ក្នុងគ្រប់សកម្មភាពការងារតាមរយះអនុសារណ: នៃការយោគយល់គ្នានេះ គឺរួមគ្នាប្រមូលផ្ដុំគំនិតយោបល់ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតាមសហគមន៍នានា តាមរយះការផ្ដល់ចំណេះដឹងជាមូលដ្ឋាននិងឱកាសការងារ ផ្សេងៗ... បានសេចក្ដីថា គ្រប់សកម្មភាពការងារគឺអនុវត្តឱ្យមានប្រសិទ្ធខ្ពស់ស្របតាមកម្មវិធីនយោបាយដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែល មានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមក្នុងយុគ្គសម័យទំនើបនេះ !!

សៀមរាបនាព្រឹកថ្ងៃសៅរ៍ ៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិង
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ !
------------------
សូមចូលរួមក្នុង Telegram Channel នេះដើម្បីទទួលបានព័ត៌មានរហ័យពីសមាគម លីង https://t.me/Apwvc សូមអរគុណ!

#សលពដស

Photos from សមាគមលើកកម្ពស់ពលករ និង អតីតពលករដើម្បីសប្បុរសធម៌ / APWVC's post 22/03/2023

💞ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ស្រុកស្រីស្នំ ខេត្តសៀមរាប !
💞យោងតាមសំនូមពររបស់ថ្នាក់ដឹកនាំស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំសមាគមលើកកម្ពស់ពលករនិងអតីតពលករដើម្បីសប្បុរសធម៌ បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិនិងក្រុមការងារយុវជន ក្នុងឃុំចំនួន៣ នៃស្រុកស្រីស្នំ គឺឃុំស្លែងស្ពាន ឃុំត្រាំសសរនិងឃុំមោង ដើម្បីពិនិត្យនិងសិក្សាពីតម្រូវការជាក់ស្ដែងលើស្ថានភាពទូទៅពិសេសជីវភាពរស់នៅបងប្អូនប្រជាពលរដ្ឋនិងងយុវជនហើយដែលមានបំណងចង់លើកកម្ពស់ជីវភាពរស់របស់ខ្លួនតាមរយះការស្វែងរកឱកាសការងារ !
💞ក្នុងន័យនេះ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្ដែងរបស់បងប្អូននិងអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួននោះ សមាគមក៏បានធ្វើការំនាក់ទំនងជាមួយក្រុមហ៊ុន និងអង្គការដៃគូនានាហើយក្នុងនោះ ក្រុមហ៊ុន ប្រ៊ីលានសុីធីវើលដ៏ឯ.ក ក៏បានផ្ដល់កន្លែងការងារឱ្យសមាគមជ្រើសរើសបុគ្គលិកជាច្រើនកន្លែងតាមផ្នែកនានាដូចជាផ្នែកអចលនទ្រព្យ ( លក់ផ្ទះល្វែង ) ផ្នែកកូស្មិទិច ផ្នែកកាហ្វេប្រេន និង ផ្នែកផ្សេងៗទៀតទៅតាមតម្រូវការទីផ្សាការងារ!
💞ជាមួយគ្នានេះ ក្នុងនាមថ្នាក់ដឹកនាំសមាគម យើងខ្ញុំពិតជាអរគុណនិងថ្លែងនូវការកោតសរសើរដ៏ស្មោះចំពោះ អាជ្ញាធ័រ ភូមិ ឃុំ និងស្រុក ដែលជានិច្ចកាលតែងបានគិតគូរផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទៅនៅមូលដ្ឋានខ្លួន ដោយមិនប្រកាន់ពីនិន្នាការនយោបាយ !!

Want your organization to be the top-listed Non Profit Organization in Siem Reap?
Click here to claim your Sponsored Listing.

Videos (show all)

ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាល័យ២៨មករា
សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌
ត្រៀមកាត និងវិញ្ញាបនបត្របញ្ជាក់សមាជិកភាព នៃសមាគម ស.ល.ព.ដ.ស ដល់សមាជិកជាង ៥ពាន់នាក់😘
កាលពីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ! លោកស៊ុន បូណា និងសមាជិកសមាជិការបស់សមាគម តំណាងឱ្យលោកស្រីឡេង ចាន់ណា ប្រធានសមាគម លើកកម...
នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២! 💗💗លោក អឿនហួត លោក ង៉ែតសាយ លោក ភាជ សាមិន នឹងសមាជិកសមាជិកាតំណាង💞💕លោកស្រីឡេង ចាន់ណា ប្រធាន...
😍មកដល់ទឹកដីកូរ៉េហើយ🤩
លោកស្រី ឡេង ចាន់ណា ប្រធានសមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ ព្រមទាំងថ្នាក់ដឹកនាំសមាគម បានទៅចូលរួមជាមួយ ឯកឧត្...
សកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំសមាគមនាពេលកន្លងមក🎉ខេត្តសៀមរាបកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០‼️
សកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំសមាគមនាពេលកន្លងមក🙏🥰ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០‼️
🙏សកម្មភាពមនុស្សធម៌របស់ថ្នាក់ដឹកនាំសមាគមនាពេលកន្លងមក‼️ខេត្តពោធិ៍សាត់កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០💖

Telephone

Website

Address

Dropped Pin, Https://maps. App. Goo. Gl/ib9ProWvKEjBX4bU6?g_st=ic
Siem Reap
Other Siem Reap non profit organizations (show all)
The Lake Clinic Cambodia The Lake Clinic Cambodia
Paradise Street
Siem Reap, 171201

The Lake Clinic is a non-profit organisation dedicated to bringing basic health care to a severely is

PEPY Empowering Youth PEPY Empowering Youth
Komai Road, Building C47, C49. , Borey Proem Prey Trapang Ses Village, Kok Chock Commune
Siem Reap

PEPY Empowering Youth is a Cambodia-based education and youth-leadership non-profit organization (LNGO).

Soid organisation Soid organisation
Road 30
Siem Reap

SOID is a small NGO which supports children in Siem Reap, Cambodia, so they can go to school.

Giant Puppet Project, Siem Reap Giant Puppet Project, Siem Reap
Siem Reap
Siem Reap

A Cambodian childrens community arts project providing a creative platform for disadvantaged children to foster and promote expression and self confidence through art.

SPOONS Cambodia Organization SPOONS Cambodia Organization
0142, Group 5, Pave Road Wat Damnak Village, Salakomreouk Commune, Siem Reap District
Siem Reap, 17254

Training underprivileged young adults to be future hospitality leaders of Cambodia since 2009. More details about us and our works can be found on our website https://www.spoonsca...

Devata.org Devata.org
Siem Reap

From the 9th-12th centuries, the Khmer civilization of Cambodia glorified women in their largest temples. Today called "devata" or "apsara," this page is devoted to understanding a...

Chres Village School and Orphanage Chres Village School and Orphanage
Chres Village, Kandek Commune, Bakong District
Siem Reap

Chres Village School and Orphange is a non-profit, non-government organisation. Our aim is to help alleviate the poverty and struggles that the children living in Siem Reap and the...

SeeBeyondBorders SeeBeyondBorders
Street 30 Meter, Teaksen Tbong Village, Sangkat Kork Chork
Siem Reap, 171203

Creating lasting change for children in Cambodia through access to quality teaching and learning.

Life and Hope Association (LHA) Life and Hope Association (LHA)
#211
Siem Reap, 855

LHA is a non-profitable, non-governmental and non-political organization. It was established in 2005