THORN Thearak
"ការអប់រំនិងបង្រៀនគ្រឿងជំរុញខ្លួនឯងនិងសង្គមឱ្យកាន់តែលូតលាស់ទាំងផ្នែកសតិបញ្ញានិងជីវភាពប្រជាជន។" Education knowledge and development
មួយផ្ទាំងនេះនិស្សិតរាប់ពាន់នាក់រង់ចាំដោយអំណរ និស្សិតរាប់រយនាក់សង្ឃឹមមានរូបថតស្អាតៗ ហើយបានទទួលយសពីគណៈអធិបតី និស្សិតរាប់សិបនាក់ដែលរំភើបនឹងGPAខ្ពស់ៗ និស្សិតហោចណាស់ម្នាក់ កំពុងខ្វល់ថា តើមានលុយឯណាទៅទទួលសញ្ញាបត្រ។
ចប់៚
ច្បាស់ហើយលើកនេះ🥹
កំពង់ចាមជាប់ចិត្តចាំចង
កំពង់ចម្លងឆ្លងទន្លេ
ទន្ទឹងទន្ទែងទាន់ថ្ងៃជ្រេរ
សុំជ្រកផ្ទះគេរេមួយគ្រា។
អបអរប្អូនៗប្រលងជាប់👍
សុទ្ធតែមានឱកាសបន្តការសិក្សា សូមប្រឹងប្រែងឱ្យខ្លាំង ☺️📝
ពីអតីតសិស្សនិទ្ទេស E ប៊ិះធ្លាក់
ឱយ៑
អានថា [អោយ]
សិលាចារឹក K.600,N. ដែលសំដៅដល់ ឱ្យ ជូន ថ្វាយ ប្រទាន បូជា។ល។
#សិលាចារឹក
អបអរសាទរនិងត្រេកអរចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗ បានសម្រេចផលល្អជាទីគាប់ចិត្ត។ ជូនពរប្អូនៗ មានជោគនៅជីវភាពជានិស្សិតនៅពេលខាងមុខបន្តទៀត។
ពីគ្រូខ្មែរ
ចំពោះសិស្សទាំងពីរអង្គារ
[កុ-យៈ-ចេស] ពាក្យនេះគួរប្រុងប្រយ័ត្ន ពិសេសអ្នកធ្លាប់លេងគន្លាស់
កុ យចេស៑ ពាក្យក្នុងសិលាចារឹកលង្វែក សំដៅដល់ ស្ត្រីចំណាស់ម្នាក់ឈ្មោះចេស ឬ យាយចេស ដូនចេស។
តាមប្អូន Chuob Phearom 😆
តាមពិតងងុយដេកហើយ
តែនឹកដល់មហានិស្សិតមួយចំនួនគាត់អាន [កុយ-លេង]
កុយនៅឯណាសម្រាប់លេងនោះ? 😁
#សិលាចារឹក
យប់នេះភ្លៀងខ្លាំងណាស់ បងប្អូនកំពស់ចាប់ពី1.49ចុះ
កុំចេញក្រៅ ប្រយ័ត្នលិច🤒🙏
កិច្ចការបង្រៀនមនុស្ស រៀនទាល់តែសក់ជ្រុះបានដឹងថា
"អត់ចេះ"។
នមោតស្ស!
ក្រដាសពីរសែនរៀលថ្មី ស្អាតណាស់ ស្រៀងក្រដាស២ម៉ឺន។
ប្រៀបធៀបក្រដាស២សែនរៀលនិងក្រដាស២ម៉ឺនរៀលដូចខាងក្រោម៖
ធ្វើការធំតោងប្រមុំចាប់ពីតូច
បើខ្លាចខូចតោងប្រដូចប្រុងប្រយ័ត្ន
បើប្រយែងប្រយោជន៍គង់ប្រហែសបាត់
ធ្វើការចាត់ចែងការកិច្ចតិចទៅច្រើន។
ចង់រៀនចេះទាល់ចំណេះត្រិះរិះសួរ
ពាក្យគាប់គួរគួរប្រើប្រាស់ដាស់បង្កើន
បង្កការគង់គេឈ្មោះព្រោះចម្រើន
ការដែលកើនច្រើនតែការមានកិច្ចកម្ម។
#ថ្ងៃអាទិត្យ
#ចុងសប្ដាហ៍ដ៏មានអត្ថន័យ....
ឃើញសជណនេះហើយអាណិតនិស្សិតដែលស្រលាញ់ការសិក្សាណាស់ អាណិតសំឡេង"លោកគ្រូ ដល់ម៉ោងហើយ!"🙄
ចេញមុខមកភ្លាម!
ទិវាគ្រូបង្រៀនមានខ្លឹមសារ
ថ្ងៃ៥តុលារៀងរាល់ឆ្នាំ
តែសិស្សតោងរៀនសូត្រប្រចាំ
កុំចាំដល់ថ្ងៃច្នៃមិនកើត។
គុណគ្រូមួយឆ្នាំរំឭកម្ដង
មេរៀនត្រូវសងភ្លាមទើបឆើត
រៀនសូត្ររាល់ថ្ងៃមានកំណើត
កំណើតគ្រូខ្ពស់ព្រោះសិស្សប្រឹង។
សិស្សល្អតោងស្ដាប់សម្ដីគ្រូ
ហាត់ពត់គន់គូរឱ្យរឹងប៉ឹង
កុំបែរបែកឆ្ងាយចាយពេលដឹង
ដំណឹងចាប់យកឱ្យបានឆាប់។
កុំអែរបង្អក់ចង់យូរថ្ងៃ
គ្រូប្រាប់គ្រូច្នៃត្រូវប្រញាប់
យកពេលរៀនសូត្រឱ្យកើតច្បាប់
បម្រាប់របៀនរៀនទាន់ក្មេង។
សិស្សលង់ល្ងង់ខ្លៅគ្រូឈឺចិត្ត
សិស្សទុច្ចរិតគ្រូសង្រេង
សិស្សឆ្លាតពូកែគ្រូថ្លាឆ្វេង
សិស្សក្មេងចម្រើនគ្រូរីកមុខ។
ណ្ហើយជូនពរជ័យសិស្សបវរ
ជោគជ័យគ្រប់ខគ្រប់បន្ទុក
ជូនពរគ្រូខ្ញុំជាម៉ែពុក ទៅមុខសូមជួបមង្គលគាប់៕
៥ តុលា ២០២៤
#ទិវាគ្រូបង្រៀន
ត្រៀមខ្លួនជាស្រេច✅
កុំបារម្ភច្រើន👍
ព្យាយាមឱ្យអស់លទ្ធភាព💪💪
ប្អូនៗនឹងជោគជ័យ
រឿងមួយដែលខ្ញុំសរសេរក្នុងឆ្នាំ២០២១ ទើបតែល្បីនិងកើតឡើងពិតក្នុងឆ្នាំ២០២៤ តែដំណើររឿងពុំដូចគ្នាទាំងស្រុងទេ។ គឺរឿង "ភ្លើងសំលៀងចិត្ត" ។ សង្ខេបបន្តិចជូនថា "ដោយសារតែស្ថានភាពសេដ្ឋកិច្ចគ្រួសារពិបាកពេកប្រពន្ធសុំប្ដីទៅធ្វើការមួយរយៈ ទម្រាំប្ដីមានការងារធ្វើ ទើបខ្លួនមកមើលថែកូននិងគញរួសារវិញដូចធម្មតា។ ជាអកុសល លោភៈកើតឡើងក្នុងចិត្ត ឃើញគេធូរធារ រីករាយ ចង់ឱ្យគ្រួសារខ្លួនរីករាយ សប្បាយចិត្ត ជ្រុលខ្លួនមួយពេលនឹងថៅកែរបស់ខ្លួនដែលជាអ្នកមានធំ។ នាងនឹកអាល័យប្ដី កូន និងកំហុសដែលខ្លួនបានសាងចំពោះប្ដី។ ដោយក្ដីស្រលាញ់ អាណិត ប្ដីមិនអាចបោះបង់ប្រពន្ធក្នុងភក់ជ្រៅបានទេ សេចក្ដីអនុគ្រោះបានជួយឱ្យនាងឡើងពីជ្រាំនៃលោភៈ ហើយជម្រះកាយដោយមេត្តានិងករុណា។"
ជាធម្មតា ជីវិតប្ដីប្រពន្ធ មិនមាននរណាម្នាក់យល់ទុក្ខធុរៈជាងខ្លួនឡើយ។ បើបាត់ម្ខាងមិនខុសអ្វីពីបាត់ដៃម្ខាងជើងម្ខាងនោះទេ។ "ខុសម្ដងឆ្គងមួយថ្ងៃ តើខាតប៉ុន្មាន?"(អាចារ្យចុង)
_____________
#វិចារណកម្មចំពោះរឿងភ្លើងសំលៀងចិត្ត
#អ្នកថតរូប ចាន់ផល
...រស់នៅសព្វថ្ងៃក្នុងសង្គមចេះតែមានហើយការមិនពេញចិត្តខ្លះ នឿយហត់ខ្លះ ធុញទាន់ខ្លះជាដើមនេះ វាគ្រាន់តែជាផ្នែកតូចៗនោះទេ។ កាលបើយើងរវល់តែខ្វល់ខ្វាយនឹងផ្នែកតូចៗទាំងអស់នេះ យើងនឹងគ្មានពេលទៅឈឺចាប់ ពើងទ្រូង ពុះបំបែកបញ្ហាធំៗបានឡើយ។
"កុំតាមរង្វាន់ខ្លាំងពេក..."
#វិចារណកថា
ទោះបីជារវល់យ៉ាងណា...
ជីវភាពបច្ចុប្បន្ននេះ មានតែអ្នកមានការតស៊ូព្យាយាមស្វិតស្វាញទេទើបបានសម្រេចនូវអ្វីដែលខ្លួនបានប្រឹងប្រែងនោះ ហើយអ្វីទាំងអស់នោះបានបង្កើនជំនាញ ចម្បាស់ភាពដល់អ្នកធ្វើ រឹងរឹតតែខ្លាំងពូកែឡើងៗ។ ទោះបីជារវល់យ៉ាងណាក្នុងការចិញ្ចឹមជីវិត ទោះបីជារវល់យ៉ាងណាក្នុងការងារប្រចាំថ្ងៃ ទោះបីជារវល់យ៉ាងណាក្នុងការរកស៊ីដ៏មមាញឹក សូមកុំភ្លេច៖
១- តុបតែងខ្លួន៖ រៀបចំខ្លួនឱ្យបានស្អាតបាត។ នេះមិនមែនបង្ហាញពីភាពស៊ីវីល័យឬល្អខ្ញង់គ្រប់ពេលទេ តែការតុបតែងខ្លួនមានដោយប្រការផ្សេងៗដូចជា៖ ដោយសំលៀកបំពាក់ ដោយចំណេះដឹង ដោយសីលធម៌ ដោយឥរិយាបថ។ល។ អ្វីទាំងនេះហើយដែលលម្អខ្លួនរបស់យើងជាប្រាកដ។
២- បន្ថែមក្លិនក្រអូប៖ ទឹកអប់អាចកាត់ក្លិនមិនល្អបានមួយពេលៗ នៅពេលដែលសាបរលាបទៅ ទាល់តែបន្ថែមមួយឈីត! ពីរឈីត!ទៀតទើបរក្សាក្លិនឱ្យក្រអូបបាន។ ការបន្ថែមក្លិនឱ្យខ្លួនឯងដោយបង្កើនការយកចិត្តទុកដាក់ មានសកម្មភាពល្អៗ ធ្វើជាគំរូល្អសម្រាប់ខ្លួនឯងនៅពេលក្រោយ ធ្វើគំរូសម្រាប់ក្មេងៗជំនាន់ក្រោយ ហើយចៀសឱ្យឆ្ងាយពីក្លិនមិនល្អ រាប់ចាប់ពីការគិតឡើងទៅ។
៣- ពង្រឹងសាច់ដុំ៖ ការហាត់ប្រាណរៀងរាល់ថ្ងៃ ការធ្វើការធ្ងន់ៗរៀងរាល់ថ្ងៃ បានជួយឱ្យសាច់ដុំរបស់ខ្លួនមានភាពរឹងមាំ។ មនុស្សមិនធ្លាប់លើកទម្ងន់៥០គីឡូរួចព្រោះពុំដែលសាកល្បងលើកសូម្បីម្ដង តែបើបានជាលើករួចម្ដងពីរដងហើយ ៥០គីឡូដដែលនោះហាក់ដូចជាស្រាលជាងពេលលើកដំបូង។ ពង្រឹងសាច់ដុំ ពង្រឹងជំនាញបន្ថែមទៀត សម័យដែលសង្គមវិវត្តឥតឈប់ឈរ ជំនាញត្រូវតែវិវត្តទៅដែរ បើមិនដូច្នោះទេ ជំនាញនឹងនៅតែមួយកន្លែង ហើយបន្តថមថយពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះបីជារវល់យ៉ាងណា សូមចងចាំនូវវិចារណកថាទាំងនេះជាប់ក្នុងចិត្ត ហើយត្រិះរិះដោយរីករាយក្នុងចិត្ត។
រូបភាពពី Pinterest
#វិចារណកថា
ពេលវេលាកាន់តែតិច
កាន់តែមានតម្លៃ។
មួយរយៈនេះខ្ញុំទទួលស្គាល់ថា "សំណាង" មានពិតមែន។
សំណាងនោះហាក់កើតពី អំពើដែលខ្លួនសាង អ្វីដែលខ្លួនមាន ឱកាសដែលខ្លួនចាប់។
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the public figure
Telephone
Address
Phnom Penh
12101
Phnom Penh
Welcome to 𝙅𝙪𝙖𝙣'𝙨 𝙎𝙩𝙤𝙧𝙮 We are sharing story, short novel and book review. Follow us for more...