ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith

វេជ្ជបណ្ឌិត ជា ចន្ទ័ណារិទ្ធ ឯកទេសប្?

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 01/08/2022

សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាចំណាយពេលវេលាច្រើន អង្គុយធ្វើការ ឬមើលទូរទស្សន៍ ដោយមិនចាប់អារម្មណ៍នឹងកាយវិការ ឬរបៀបនៃការអង្គុយរបស់ពួកគេឡើយ។ ការអង្គុយ ឬធ្វើកាយវិការខុសឆ្គង ងាយនឹងធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង និងចង្កេះរបស់អ្នកខ្លាំងណាស់ ហើយវាក៏ជាមូលហេតុដែលនាំឲ្យអ្នកឈឺខ្នង ឬចង្កេះញឹកញាប់ផងដែរ។

ការឈឺខ្នង ឈឺចង្កេះ គឺជាបញ្ហាចម្បងដែលមនុស្សគ្រប់គ្នាតែងជួបប្រទះ មិនថាមនុស្សវ័យជំទង់ ឬចាស់ជរាឡើយ។ វាអាចកើតឡើងដោយសារតែការខ្សោយសាច់ដុំ និងការធ្វើចលនាខុសទំនង។

ការឈឺឆ្អឹងខ្នងអាចកើតឡើងភ្លាមៗ ហើយមានរយៈពេលយូរថ្ងៃ ឬដល់យូរខែ ឬហូតដល់រ៉ាំរ៉ៃ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ការពារ ឬទទួលការព្យាបាលបានត្រឹមត្រូវល្អ។

វិធីសាស្រ្តបំបាត់ និងការពារការឈឺឆ្អឹងខ្នង ដោយខ្លួនឯង៖
១. ហាត់ប្រាណ ដើម្បីបង្កើន និងពង្រឹងសាច់ដុំចង្កេះ
២. ហាត់អាអេរ៉ូប៊ិក
៣. ការម៉ាស្សាថ្នមៗទៅលើចង្កេះ
៤. គេងឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមទីតាំងណែនាំ
៥. ស្អំទឹកកក ឬទឹកក្តៅនៅកន្លែងមានបញ្ហា
៦. អនុវត្តកាយវិការអង្គុយ ឬឈរឲ្យបានត្រឹមត្រូវ


យ៉ាងណាមិញ ប្រសិនបើអ្នកប្រឈមនឹងបញ្ហាឈឺចង្កេះ យកល្អ អ្នកគួរតែប្រញាប់ទៅប្រឹក្សាយោបល់ និងសាកសួរបន្ថែមអំពីក្តីកង្វល់របស់អ្នកជាមួយ នឹង វេជ្ជបណ្ឌិតឯក ទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង ជា ច័ន្ទណារិទ្ធ ។

កុំបណ្តោយខ្លួន អោយក្លាយទៅជាអ្នកជំងឺកេងលើគ្រែ ទាន់នៅឈឺតិចៗ មកទទួលប្រឹក្សាពីវេជ្ជបណ្ឌិតឯកទេសប្រព័ន្ធប្រសាទ។

មូលហេតុ និង ជំងឺដែលបណ្តាលអោយឈឺចង្កេះ
Mechanical causes, far and away the most common cause:

. Muscle injury ( ការខ្ទាំសាច់ដុំ ដោយការប៉ះទង្គិច )
. Ligament injury. ( ការប៉ះទង្គិចសសៃរពួរ )
. Disc pathology ( ជំងឺ របស់ ត្រនាប់ឆ្អឹងកងខ្នង )
. Facet pathology ( ជំងឺរបស់ សន្លាក់ឆ្អឹងកងខ្នង )
. Fractured vertebrae. ( បាក់ឆ្អឹងកងខ្នង )
. Tumor ( ដុំមហារីក នៅឆ្អឹងកងខ្នង )
. Infection. ( ដំបៅ រលាក នៅឆ្អឹងកងខ្នង )
. Rheumatic pathology( ជំងឺឆ្អឹង )
The last 3 are not very common and are not the first thing we expect to find upon diagnosis.

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 22/04/2022

លែងពិបាកចិត្តចំពោះអ្នកជំងឺដែលត្រូវដាក់លលាដ៏ក្បាលឡើងវិញ ដោយយើងប្រើ Titanium ដែលមានសុវត្ថភាពខ្ពស់ ។

26/03/2022

ឆ្អឹងកង​ចង្កេះ​​ពុកបាក់​ស្រុត​ ធ្វើ​អោយ​អ្នក​ជម្ងឺ​ឈឺ​ខ្លាំង​ មិន​អាច​កំរេីក​បាន​ មិន​អាច​អង្គុយ​បាន​ ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​គាត់​ ដែលអាច​អោយ​បាត់​ការ​ឈឺ​ចាប់​ភ្លាមៗ​ ដោយ​ពុំ​ចាំ​បាច់​វះ​កាត់​។

​ ការ​ព្យាបាល​ដោយ​ចាក់​ស៊ី​ម៉ង់​ ចូល​ទៅ​ក្នុង​ឆ្អឹង​កង​ដែល​បាក់​ តែ​មួយ​ភ្លែត​ ក៏​អាច​អោយ​អ្នក​ជម្ងឺ​ឃេីញ​នូវ​លទ្ធផល​ជា​ទី​គាប់​ចិត្ត​។

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 31/05/2021

ការវះកាត់ ក្នុងករណីអ្នកជំងឺ ផុងលលារណ៌ក្បាលដោយសារគ្រោះថ្នាក់ចរាចរណ៏ យើងគាស់លលារណ៌អោយឡើងស្មើរ ហើយចងដោយ Nylon ដោយមិនប្រើ Miniplate ដើម្បីសន្សំសំចៃលុយកាក់របស់អ្នកជំងឺ ។

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 31/05/2021

ការវះកាត់ដាក់លលារក្បាលវិញ ដោយប្រើ Titanium ជំនួស ដោយមូលហេតុលលារក្បាលរបស់អ្នកជំងឺខូច ជាករណី ពិសេស.

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 31/05/2021

ការវះកាត់ ចាប់ដែក ចំពោះអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៌បណ្តាលអោយបាក់ឆ្អឹងកងខ្នងទី១

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 15/07/2020

ការគ្រប់គ្រងនៃជំងឺពុកឆ្អឹងខ្នង (Osteoporosis)
អ្នកជំងឺពុកឆ្អឹងខ្នងមានយុទ្ធសាស្រ្តដើម្បីការពារនៃការបាក់ស្រុតឆ្អឹងខ្នង និង អ្នកជំងឺត្រូវយល់ដឹង
. យល់ដឹងរបៀបហាត់ប្រាណដែលមានសុវត្ថិភាព
. ការការពារឆ្អឹងខ្នង
. ការប្រើថ្នាំ
ចំណុចទី២ គឺជាវិធានការសំខាន់ចំពោះអ្នកមានជំងឺពុកឆ្អឹងខ្នង ដែលយើងធ្វេសប្រហេសមិនបានយកចិត្តទុកដាក់ ដូចពាក្យចាស់និយាយថា ការពារប្រសើរជាងព្យាបាល ។
ដូច្នេះអ្នកជំងឺពុកឆ្អឹងខ្នងត្រូវ
. ការពារការដួល, ធ្លាក់
. ពាក់ខ្សែរក្រវ៉ាត់ការពារឆ្អឹងខ្នង

បើមានចំងល់ឬមានអាការៈផ្សេងៗទាក់ទងនឹងជំងឺនេះ អាចទាក់ទងគ្រូពេទ្យឯកទេស ជា ចន្ទ័ណារិទ្ធ ដើម្បីពិគ្រោះជំងឺដោយឥតគិតថ្លៃ។

លេខទូរសព្ទ័: 012682789/093409225អាសយ័ដ្ឋាន: ផ្ទះលេខ462 c11 ផ្លូវលេខ93 សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 12/07/2020
Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 12/07/2020

តើរវៀចមុខ(Bell’s Palsy) ដោយសារមូលហេតុអ្វី?

ការវៀចមុខ(Bell’s Palsy) គឺជាការរលាកសរសៃប្រសាទទី៧ ដោយសារវីរុស (Viral infection)។ ការវៀចមុខមានពីរប្រភេទ៖
- វៀចមុខរលាកសរសៃប្រសាទជាយខាង (Paralysis facial Peripheral): វាធ្វើឲ្យខ្វិនសាច់ដុំមុខមួយចំហៀងទាំងស្រុងគឺ វៀចមាត់ ភ្នែកបិទមិនជិត ញាក់ចិញ្ចើមមិនកើត។
- វៀចមាត់ (Paralysis facial Central): ដោយសារមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលគឺស្ត្រូក(Stroke) ដែលវាធ្វើឲ្យវៀចតែមាត់ទេ ភ្នែក បិទជិត ញាក់ចិញ្ចើមបាន។

ក) សញ្ញានិងរោគសញ្ញា Paralysis Facial៖
- បាត់បង់ការគ្រប់គ្រងដោយភ្លេចនៅលើផ្នែកដែលប៉ះពាល់( មាត់ ភ្នែក ចិញ្ចើម )
- ធ្វើឲ្យខ្វិនសាច់ដុំមុខ វៀចមុខម្ខាង (ម្ខាងកំរើកមិនកើត និងម្ខាងកំរើកកើត)
- ចាក់ឈៀបៗឬស្ពឹកថ្ពាល់ ឬមាត់
- ការធ្លាក់ចុះមាត់ខាងផ្នែកដែលប៉ះពាល់(បូញ ទាញ មាត់មិនបាន)
- និយាយមិនច្បាស់
- ពិបាកក្នុងការបរិភោគ ឬផឹក
- ហូបអារហារចូលថ្ពាល់ឈឺ ឬហៀរទឹកមាត់ចេញ
- ខ្ពុលមាត់មិនកើត
- ផ្លុំខ្យល់មិនបាន
- ហៀរទឹកមាត់
- ឈឺចាប់នៅក្នុង ឬនៅពីក្រោយគុម្ភត្រចៀកខាងវៀច (៦០%)
- ឈឺចាប់ភ្នែក មើលឃើញព្រិលៗ
- ចេញទឹកភ្នែក
- អាចស្ងួតភ្នែកដោយសារភ្នែកចំហរ បិទមិនជិត
- ញាក់ ឬជ្រួញចិញ្ចើមមិនកើត
- មានអារម្មណ៏ប្រែប្រួលនៃរស់ជាតិ (៥៧%)
- សំឡេង មានប្រតិកម្មរហ័សនៅលើចំហៀងដែលរងផលប៉ះពាល់
- ជាធម្មតា ចាប់ផ្ដើមកើតឡើងភ្លាមៗ
ជាទូទៅរោគសញ្ញាមានរយៈពេលតិចជាង ៤៨ ម៉ោង។

ខ) ព្យាបាលដោយចលនាដើម្បី៖
- ស្អំសរសៃមុខដោយ Microvave ដើម្បីកំដៅភ្ញោចសាច់ដុំមុខ
- ព្យាបាលដោយម៉ាស៊ីនថែន័ដើម្បីភ្ញោចសាច់ដុំមុខ
- ធ្វើម៉ាស្សាដោយបន្ធូរនិងភ្ញោច លើសាច់ដុំមុខខាងវៀច
- ភ្ញោចឲ្យសាច់ដុំធ្វើការឡើងវិញដោយឲ្យអ្នកជំងឺប្រឹងធ្វើការកន្ត្រាក់សាច់ដុំមុខ ទំពារស្ករកៅស៊ូខាងវៀច
- ៨០% អ្នកជំងឺស្ដារឡើងវិញបាន ក្នុងរយៈពេលពី ២ទៅ១២សប្តាហ៍
- ១០% មានការព្យាបាលរយៈពេលវែង ឬអាចនៅមានសំណល់រោគរហូត បើមិនមានការព្យាបាលបានត្រឹមត្រូវ។
- ការព្យាបាលដោយចលនាល្អបំផុត គឺចាប់ផ្ដើមពី ២ ឬ៣ថ្ងៃដំបូង នៃការកើតមានជំងឺនេះ រួមផ្សំនឹងការព្យាបាលដោយថ្នាំសំលាប់វីរុសជាដើម។

គ) វិធីការពារ(ក្នងអំឡុងពេលព្យាបាល)៖
- ពេលដេក ត្រូវបិទភ្នែកដោយកុំប្រ៉េស ឬបង់ស្អិត
- ពាក់វែនតាខ្មៅជិត ពេលថ្ងៃ ឬពេលចេញក្រៅផ្ទះ

ប្រសិនបើលោកអ្នកមានអាការៈដូចបានរៀបរាប់ខាងលើ គួរអញ្ជើញមកធ្វើការពិគ្រោះជាមួយ គ្រូពេទ្យជំនាញ ជា ច័ន្ទណារិទ្ធ

លេខទូរសព្ទ័ទាក់ទង: 012682789/093409225
អាសយ័ដ្ឋាន: ផ្ទះលេខC11 ផ្លូវលេខ 93 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 06/07/2020

ការវះកាត់ឈាមកកនៅស្រទាប់ក្រៅខួរក្បាល

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 04/07/2020

ការឈឺចង្កេះដោយសារជំងឺពុកឆ្អឹងកងខ្នង

ជំងឺពុកឆ្អឹងខ្នងមាន ៤ដំណាក់កាល
. ចាប់ផ្តើមអាយុ ៣៥ឆ្នាំ ដោយ មិនទាន់មានរោគសញ្ញានៅឡើយ
. អាយុចន្លោះពី ៣៥ឆ្នាំ ទៅ ៥៥ឆ្នាំ
. អាចចាប់ផ្តើមមានបាក់ ស្រុតឆ្អឹងកងខ្នង
. អាចចាប់ផ្តើមបាក់ ស្រុត ឆ្អឹងកងខ្នង រួមជាមួយឈឺរ៉ាំរ៉ៃ និង វៀច រឺ ប្រែប្រួលទំរង់ឆ្អឹងខ្នង
រោគសញ្ញានៃជំងឺពុកឆ្អឹងខ្នងមាន
. ឈឺចាប់តាមបណ្តោយឆ្អឹងខ្នង ដោយបាក់ ស្រុត រឺ ត្បៀត
. កំពស់ទាបជាងមុន
. ឈរកាងខ្នង

បើមានចំងល់ឬមានអាការៈផ្សេងៗទាក់ទងនឹងជំងឺនេះ អាចទាក់ទងគ្រូពេទ្យឯកទេស ជា ចន្ទ័ណារិទ្ធ ដើម្បីពិគ្រោះជំងឺដោយឥតគិតថ្លៃ។

លេខទូរសព្ទ័: 012682789/093409225
អាសយ័ដ្ឋាន: ផ្ទះលេខ462 C11 ផ្លូវលេខ93 សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

30/06/2020

របៀបហាត់ប្រាណដើម្បីបំបាត់ការឈឺចង្កេះ

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 28/06/2020

ការគៀបសសៃរប្រសាទចង្កេះដោយសារលៀនត្រនាប់ឆ្អឹងកងខ្នង: ការប៉ះពាល់ដល់សសៃរប្រសាទចង្កេះ កើតឡើងមានញឹកញាប់លើចន្លោះឆ្អឹងកងចង្កេះទី L4/L5 និង L5/S1 និង ក្នុងចំណោមមនុស្សដែលមានអាយុពី ៣០ឆ្នាំ ទៅ ៥០ឆ្នាំ

ការឈឺចង្កេះ ចាក់តាមត្រគៀក និងសួលតាមផ្នែកចំហៀង រឺ ខាងក្រោយនៃភ្លៅ រហូតដល់ កជើង និង ខ្នងជើង រឺ បាតជើង នេះនឹងស្រាកស្រានទៅវិញរយ:ពេលយ៉ាងហោចណាស់៣ខែ និង បាត់ឈឺ ២អាទិត្យ ក្រោយធ្វើការវះកាត់។

ដូចករណីការអ្នកជំងឺ អាយុ ៤៦ឆ្នាំ ស្រី ឈឺចង្កេះ ចាក់តាមត្រគៀក និងសួលតាមផ្នែកចំហៀង នៃភ្លៅ រហូតដល់ កជើង និង ខ្នងជើង អស់រយះពេល២ឆ្នាំ ។ ប្រើថ្នាំបានត្រឹមតែធូរការឈឺចាប់មួយរយះប៉ុណ្ណោះ ដុច្នេះគាត់សំរេចខចិត្តធ្វើការវះកាត់ បានជោគជ័យ។

បើមានចំងល់ឬមានអាការៈផ្សេងៗទាក់ទងនឹងជំងឺនេះ អាចទាក់ទងគ្រូពេទ្យឯកទេស ជា ចន្ទ័ណារិទ្ធ ដើម្បីពិគ្រោះជំងឺដោយឥតគិតថ្លៃ។

លេខទូរសព្ទ័: 012682789/093409225
អាសយ័ដ្ឋាន: ផ្ទះលេខ462 c11 ផ្លូវលេខ93 សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

Photos from ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង by Dr.Chea Channarith's post 23/06/2020

ជំងឺចង្កេះដោយសារការគៀបប្រព័ន្ធប្រសាទ: គឺជាជំងឺដែលកើតញឹកញាប់ដោយសារលៀនត្រនាប់ឆ្អឹងកងចង្កេះ(disc) សង្កត់ រឺ គៀបសសៃរប្រសាទចង្កេះ រឺក៏ រលាក គឺបណ្តាលអោយមានរោគសញ្ញា: ឈឺចង្កេះ, ត្រគៀក(កំប៉ះគូទ) និង ឈឺចាក់ទៅជើងម្ខាង រឺ ទាំងពីរខាង, ស្ពឹក ស្រពាន់, ខ្សោយ រឺ ទន់។ ការឈឺចាប់តិច រឺ ខ្លាំង អាស្រ័យទៅនឹងការគៀបសង្កត់ តិច រឺ ខ្លាំង។ ការជួយដល់ការឈឺចាប់នេះគឺ: ហាត់ប្រាណដោយហែលទឹក, ហូបថ្នាំ, ប្រើ់ឧបករណ៏(រណបចង្កេះ), រឺក៏ធ្វើការវះកាត់។

បើមានចំងល់ឬមានអាការៈផ្សេងៗទាក់ទងនឹងជំងឺនេះ អាចទាក់ទងគ្រូពេទ្យឯកទេស ជា ចន្ទ័ណារិទ្ធ ដើម្បីពិគ្រោះជំងឺដោយឥតគិតថ្លៃ។

លេខទូរសព្ទ័: 012682789/093409225
អាសយ័ដ្ឋាន: ផ្ទះលេខ462 c11 ផ្លូវលេខ93 សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

21/06/2020

វេជ្ជបណ្ឌិត ជា ចន្ទ័ណារិទ្ធ ឯកទេសប្រពន្ធ័ប្រសាទឆ្អឹងខ្នង បម្រើការងារនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មានទទួលពិនិត្យជំងឺ និង វះកាត់ទូទៅ និងពិគ្រោះជំងឺដោយឥតគិតថ្លៃ។

អាសយ័ដ្ឋាន: ផ្ទះលេខ462 c11 ផ្លូវលេខ93 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

☎️012682789/092934693

Want your practice to be the top-listed Clinic in Phnom Penh?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Phnom Penh
12301
Other Surgeons in Phnom Penh (show all)
Hip&Knee Replacement Cambodia Hip&Knee Replacement Cambodia
Phnom Penh

ឯកទេស​ប្តូរ​សន្លាក់ត្រគាកនិងជង្គង?

Makra Medical Lecture Makra Medical Lecture
Phnom Penh
Phnom Penh, 12000

Doctor of Medicine (Norton University) General Surgery (Internation University)

VIP Beauty Center VIP Beauty Center
Phnom Penh, 12304

Oeng Tongchheng- អុឹង តុងឆេង Oeng Tongchheng- អុឹង តុងឆេង
Cambodia
Phnom Penh

ដោយក្ដីគោរព នេះ Page ផ្លូវការរបស់ Aesthetic Clin

វេជ្ជបណ្ឌិតឯកទេស លន សុភ័ក្រ វេជ្ជបណ្ឌិតឯកទេស លន សុភ័ក្រ
Phnom Penh

​ឯកទេស វះកាត់តម្រងនោមនិងជំងឺទូទៅ

Naja Children Center ឯកទេសជំនាញព្យាបាលជំងឺកុមារ វះកាត់កុមារ តាំងពីឆ្នាំ2007 Naja Children Center ឯកទេសជំនាញព្យាបាលជំងឺកុមារ វះកាត់កុមារ តាំងពីឆ្នាំ2007
2004
Phnom Penh, 120804

Certificate from Harvard Medical School about Anxiety, Stress Disorder, & Stress Management.

Reid G Sheftall MD Aesthetic Plastic Surgery Reid G Sheftall MD Aesthetic Plastic Surgery
83A Street 154
Phnom Penh, 12203

It has been my goal to become the best breast augmentation surgeon in the world since I started doing this. It is a worthy goal...

VIP Beauty Center Clinic VIP Beauty Center Clinic
GWW8+F6 Phnom Penh
Phnom Penh, 12304

Wellcome To VIP BEAUTY CENTER

Sokhaksensokpolyclinic Sokhaksensokpolyclinic
No 553 Steet 1007
Phnom Penh

Open 24 Hours, Treat by Specialist