Kampuchea Institute of Certified Public Accountants and Auditors-KICPAA

Be a recognized and trusted accountancy body in Cambodia.

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA or the Institute) is the only one independent and non-profit institution in Accounting and Auditing profession in Cambodia which was established by the 2002 Law on Corporate Accounts, Their Audits, and the Accounting Profession and subsequently the 2016 Law on Accounting and Auditing of the Kingdom of Cambodia. The Instit

10/12/2023

និយមន័យ នៃពាក្យ "សហគ្រាស" សំដៅដល់អង្គភាព ឬគ្រឹះស្ថានដែលមានគោលដៅស្វែងរកប្រាក់ចំណេញ ដែលរួមមានសហគ្រាសសាធារណៈ និង សហគ្រាសឯកជន រួមទាំងធនាគារគ្រឹះស្ថានហិរញ្ញវត្ថុ និងសហគ្រាសធុនតូចនិងមធ្យម ព្រមទាំងមីក្រូសហគ្រាសផងដែរ។

Definition of the term "Enterprise" refers to entities or institutions that aim for profit, for both public and private entities, including banks, financial institutions, small and medium enterprises & micro-enterprises.

, , ,

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 08/12/2023

នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ លោកឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី "GPES-The Framework and Application Readiness of FRS in Cambodia" និងពិធីចុះហត្ថលេខាលើការបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង វ.គ.ស.ក. និង ន.គ.ស. ជាមួយ CPA Australia ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថាវិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។ ក្នុងនោះផងដែរ លោក ហុង ពិសិដ្ឋ អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. ក៏ជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាលើ ការត្រៀមខ្លួននៅក្នុងការរៀបចំ និងបទបង្ហាញស្តីពីបញ្ហាប្រឈម និងអត្ថប្រយោជន៏នៃគោលបំណងទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុនៅកម្ពុជា។ កម្មវិធីសិក្ខាសាលានេះបានប្រារព្ធឡើង ក្នុងគោលបំណង៖

១. ចុះហត្ថលេខាលើការបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង វ.គ.ស.ក. និង ន.គ.ស. ជាមួយ CPA Australia

២. វេទិកាពិភាក្សាស្តីពី ការត្រៀមខ្លួនក្នុងការរៀបចំ បញ្ហាប្រឈម និងអត្ថប្រយោជន៍នៃគោលបំណងទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ ដល់សមាជិករបស់ CPA Australia នៅក្នុងប្រទេសកម្ពុជា

៣. បញ្រ្ជាបការយល់ដឹងបន្ថែមអំពីបច្ចុប្បន្នភាពថ្មីៗ នៃការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ ក្នុងក្របខណ្ឌរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។

សិក្ខាសាលាមានការចូលរួមពី​លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម កញ្ញា Nguyen Thi B**h Hien, Reginal Manager, CPA Australia North Vietnam សមាជិករបស់ CPA Australia នៅកម្ពុជា តំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងតំណាងស្ថាប័នផ្សេងៗជាច្រើនរូប។

សិក្ខាសាលាបានបញ្ចប់នាវេលាម៉ោង១២និង៣០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលនៅបន្ទប់ប្រជុំ Raing Sap សណ្ឋាគារសុខាភ្នំពេញ ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 08/12/2023

KICPAA Webinar: Penalty exemption for late report submission to ACAR

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from FII & ASSOCIATES CO., LTD hosted a webinar on “ Penalty exemption for late report submission to ACAR” on Friday, 08 December 2023 from 9:00 AM to 10:30 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.

The Webinar was successfully conducted with significant excitement and interest by 500 participants.

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 06/12/2023

នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ឹង គឹម សុភ័ក្រ្តា​ ប្រធានគណៈកម្មការបច្ចេកទេស​និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក​.​ និងលោកជា​ ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក​. បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពី "ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យធានារ៉ាប់រង" ក្រោមអធិបតីភាព លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា​។ សិក្ខាសាលាមានការចូលរួមពី លោក-លោកស្រី ជាតំណាងមកពីក្រុមហ៊ុនសវនកម្ម​​ សមាគមធានារ៉ាប់រងកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច​ និងក្រុមហ៊ុនធានារ៉ាប់រងបន្តជាច្រើនរូប។

សិក្ខាសិលាត្រូវបានធ្វើឡើងក្នុងគោលបំណង៖

១.​ បញ្ជ្រាបការយល់ដឹងដល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មអំពីនីតិវិធី​ និងគោលការណ៍នៃការចុះបញ្ជីទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យធានារ៉ាប់រង

២.​​ និង​ដើម្បីសម្រួលដល់ការយល់ដឹងលើ​លក្ខខណ្ឌផ្សេងៗទៀតដែលជាកាតព្វកិច្ច​ត្រូវអនុវត្ត​ និងផ្តល់ជូនដល់​ ន.ធ.ក.។

សិក្ខាសាលានេះបានបញ្ចប់នាវេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែលនៅបន្ទប់ប្រជុំធំ ជាន់ទី២ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ​ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 06/12/2023

នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ កញ្ញា កឹង កែវពិសី និងកញ្ញា អ៊ី ម៉េងចិន្តាពេជ្រ មន្ត្រីសមាជិកភាព នៃ វ.គ.ស.ក. តំណាងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលសេចក្ដីព្រាងប្រកាសស្ដីពី “ការបង្ហាញព័ត៌មាននិរន្តរភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោកស្រី Fiona Elizabeth Stewart អ្នកជំនាញវិស័យហិរញ្ញវត្ថុ និងលោក Matthew Sullivan អ្នកជំនាញជាន់ខ្ពស់ផ្នែកទីផ្សារមូលធន តំណាងធនាគារពិភពលោក។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីនៃ ន.ម.ក. និងក្រសួងឬស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន ជាពិសេសបុគ្គលចុះបញ្ជីលក់មូលបត្រ ដោយផ្ដោតសំខាន់លើការលើកកម្ពស់ក្នុងការបង្ហាញព័ត៌មានពាក់ព័ន្ធនឹង បរិស្ថាន សង្គម អភិបាលកិច្ច និងហានិភ័យពាក់ព័ន្ធនឹងអាកាសធាតុរបស់ប្រទេសកម្ពុជា និងវិធានការគ្រប់គ្រងហានិភ័យទាំងនេះ។វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នាវេលាម៉ោង១២និង០០នាទីរសៀលប្រកបដោយផ្លែផ្កា និងសហប្រតិបត្តិការខ្ពស់។

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 06/12/2023

នាថ្ងៃសុក្រ ១២ កើត ដល់ថ្ងៃអាទិត្យ ១៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. និង លោក អ៊ឹង គឹមសុភ័ក្ត្រា ប្រធានគណៈកម្មការបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាល វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន AFA (ASEAN Federation of Accountants) លើកទី១៣៧ និងសន្និសីទ AFA លើកទី២៣ ដែលប្រព្រឹត្តទៅនៅ Icon Siam នាប្រទេសថៃ។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងស្ថាប័នវិជ្ជាជីវៈគណនេយ្យនិងសវនកម្មក្នុងតំបន់អាស៊ានជាច្រើនរូប។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃវិស័យគណនេយ្យនិងសវនកម្ម និងការពង្រឹងកិច្ចសហប្រតិបត្តិការនៃស្ថាប័នវិជ្ជាជីវៈក្នុងតំបន់ផងដែរ។ បន្ថែមពីលើនេះ កិច្ចប្រជុំក៏បានផ្តល់ជាធាតុចូលសំខាន់ៗ និងទិសដៅជាច្រើនសម្រាប់ AFA ក៏ដូចជា វ.គ.ស.ក. ក្នុងការកសាងនូវយុទ្ធសាស្រ្តរបស់ខ្លួនឱ្យស្របតាមយុទ្ធសាស្រ្តតំបន់និងពិភពលោក។ កិច្ចប្រជុំបានបញ្ចប់ដោយភាពស្និទ្ធស្នាល និងរីករាយយ៉ាងក្រៃលែង។ ឆ្លៀតពេលក្នុងបេសកម្មនៅប្រទេសថៃ នាថ្ងៃអាទិត្យ ១៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ផងដែរ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. និងលោក អ៊ឹង គឹមសុភ័ក្ត្រា ប្រធានគណៈកម្មការបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាល វ.គ.ស.ក. បានជួបពិភាក្សាជាមួយ តំណាងនៃគណនេយ្យករអន្តរជាតិ International Federation of Accountants (IFAC) និង ACCA ដើម្បីពិគ្រោះយោបល់លើពាក្យស្នើសុំក្នុងការក្លាយទៅជាសមាជិកពេញសិទ្ធរបស់ IFAC និងពិភាក្សាលម្អិតទៅលើលក្ខខណ្ឌបន្ថែមដែលត្រូវអនុវត្តជូនដល់ IFAC នៅសណ្ឋាគារ Millennium Hilton ប្រទេសថៃ។ កិច្ចពិភាក្សាត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ។

On 24-26 November, 2023, Mr. KHUN Darith, President of KICPAA, and Mr. UNG Kimsopheaktra, Chairman of the Technical Committee and member of the Governing Council, participated in the 137th ASEAN Federation of Accountants (AFA) council meeting and 23rd AFA Conference held at Icon Siam, Thailand. The meeting was attended by leaders and representatives of professional accounting and auditing institutions in the ASEAN region. The meeting reflected on the progress of the accounting and auditing sectors and the strengthening of cooperation between regional professional institutions. In addition, the meeting provided a number of key inputs and directions for AFA and KICPAA in building their strategies in line with regional and global strategies. The meeting ended in a very friendly and cordial manner. In mission at Thailand, on 26 December 2023, Mr. KHUN Darith, President of KICPAA, and Mr. UNG Kimsopheaktra, Chairman of the Technical Committee and member of the Governing Council, had a discussion meeting with representative of International Federation of Accountants (IFAC) and ACCA to discuss on application to become Regular Member of IFAC and detail additional conditions to be applied to IFAC at Millennium Hilton Hotel at Thailand. This meeting ended in a very fruitful and strong corporation.

06/12/2023

និយមន័យ នៃពាក្យ "គណនេយ្យ" សំដៅដល់ការកត់ត្រា ការចាត់ថ្នាក់ ការវាស់វែង ការផ្គុំបញ្ចូលគ្នា និងការបង្ហាញ ព័ត៌មានហិរញ្ញវត្ថុ។

Definition of the term "Accounting" refers to recording, classifying, measuring, integrating and presenting the financial information.

, , ,

25/11/2023

សូមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

22/11/2023

| Penalty exemption for late report submission to ACAR| !

Join us for a FREE webinar through this link: https://bit.ly/webinar81223 on the topic “Penalty exemption for late report submission to ACAR” on Friday, 8 December 2023 at 9:00AM to 10:30AM. Our expert Speaker, Mrs. Sun Kimhin, Accounting Partner at FII & ASSOCIATES CO., LTD will help you to raise awareness among all qualified SMEs that required to submit their financial reports to ACAR, help SMEs understand the severity of the penalty and qualification for penalty exemption, and help SMEs determine whether to submit audited or unaudited report to ACAR.

This webinar is specially designing for Business Owners, Accountants, Auditors, CEOs, and CFOs.

Course Details: https://telegra.ph/KICPAA103-11-22

Join With KICPAA Telegram Channel to receive the latest update on Standards, Code of Ethics, Rules & Regulations, Resources, workshops, and other guidelines related to the accountancy profession in Cambodia by clicking via https://t.me/kicpaacambodia

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 13/11/2023

នៅថ្ងៃសៅរ៍ ១៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង ACCA Cambodia បានសហការរៀបចំកម្មវិធី “Membership Day 2023” ក្នុងកម្មវិធីនេះផងដែរក៏បានរៀបចំកម្មវិធី Charity & Team Building ជូនដល់សមាជិក KICPAA & ACCA ក្រោមការដឹកនាំផ្ទាល់ដោយលោក ឃុន ដារិទ្ធ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងលោក នូវ រតនា Head of ACCA Cambodia។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបជុំសមាជិក KICPAA និង ACCA ដើម្បីសំណេះសំណាល បង្កើតទំនាក់ទំនងល្អ និងបណ្តុះសាមគ្គីភាពរវាងសមាជិកទាំងអស់។ លើសពីនេះទៅទៀត កម្មវិធីជួបជុំសមាជិកនេះក៏បានរួមបញ្ជូលនូវកម្មវិធីសប្បុរសធម៌ដើម្បីចូលរួមចំណែកជួយដល់សង្គម និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជាផងដែរ។ ជាលទ្ធផលនៃកម្មវិធីនេះ សមាជិកនិងអ្នកចូលរួមទាំងអស់បានចែកអំណោយជូនដល់សាលាបឋមសិក្សាចំបក់រួមមាន៖

១- សិស្ស២៦៦នាក់៖ ទទួលបាន ទឹកដោះគោ ស្ករគ្រាប់ នំ និងសម្ភារសិក្សា

២- លោកគ្រូ អ្នកគ្រូ៖ ទទួលបានថវិការមួយចំនួន

៣- សាលា៖ ទទួលបានសម្ភារកីឡា សៀវភៅរឿងនិទាន និងដើមផ្កា។

បន្ថែមពីនេះ អ្នកចូលរួមទាំងអស់បានជួបជុំគ្នា និងលេងល្បែងកម្សាន្តផ្សេងៗនៅរមណីយដ្ឋានវិគិរីរម្យផាញរីសតផងដែរ។ កម្មវិធីនេះមានការចូលរួមពី សមាជិក និង អ្នកចូលរួមទាំងអស់ប្រមាណ ៣០រូប។

08/11/2023

អបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ!
Independence Day

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 02/11/2023

KICPAA 2 Days Physical Workshop: ISQM 1, ISQM 2 and ISA 220

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from Crowe Malaysia PLT hosted a 2 days physical workshop on “ISQM 1, ISQM 2 and ISA 220” on Wednesday & Thursday, 1 & 2 November 2023 from 8:30AM to 4:30PM at Himawari Hotel Apartments. The workshop is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing accountancy industry in Cambodia.

The workshop was successfully conducted with significant excitement and interest by 34 participants from KICPAA Members, ACCA Members, Accounting and Auditing Regulator, Securities and Exchange Regulator of Cambodia, National Bank of Cambodia, General Department of Taxation, Commercial Banks and other industries.

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 31/10/2023

នាព្រឹកថ្ងៃអង្គារ ២ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” សម្រាប់សហគ្រាស ក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្មក្នុងគោលបំណងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១.ការកាន់បញ្ជីគណនេយ្យត្រឹមត្រូវ

២.ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្រមតាមស្តង់ដាគណនេយ្យជាធរមាន

៣.ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ ព្រមទាំងការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមកនិយ័តករគណនេយ្យនិងសវនកម្ម សម្រាប់សហគ្រាសដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងលិខិតបទដ្ឋានគតិយុត្តឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

កម្មវិធីនេះមានការចូលរួមពី តំណាងសហគ្រាស​និងអ្នកចូលរួម សរុបចំនួនប្រមាណ៤៦០រូប នៅសណ្ឋាគារសុខាភ្នំពេញ។

សិក្ខាសាលានេះបានបញ្ចប់នូវវេលាម៉ោង ១និង០០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 30/10/2023

KICPAA Webinar: General awareness on IFRS S1 and S2

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from Grant Thornton Australia Limited hosted a webinar on “General awareness on IFRS S1 and S2” on Monday, 30 October 2023 from 9:30 AM to 11:30 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.

The Webinar was successfully conducted with significant excitement and interest by nearly 300 participants.

28/10/2023

អបអរសាទរ ព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (King's Coronation Day)!
២៩-តុលា-២០២៣🙏

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 24/10/2023

KICPAA Physical Workshop: ISQM 1, ISQM 2 and ISA 220
The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from PwC Cambodia hosted a physical workshop on “ISQM 1, ISQM 2 and ISA 220” on Tuesday, 24 October 2023 from 9:00 AM to 5:00 PM at Himawari Hotel Apartments. The workshop is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing accountancy industry in Cambodia.
The workshop was successfully conducted with significant excitement and interest by 40 participants from KICPAA Members, ACCA Members, Accounting and Auditing Regulator, Securities and Exchange Regulator of Cambodia, National Bank of Cambodia, General Department of Taxation, Commercial Banks and other industries.

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 23/10/2023

នារសៀលថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ " QuickBooks Online" សម្រាប់សាស្រ្តាចារ្យប្រមាណ 180រូប តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting ។ វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមបង្រៀន ដោយលោក សម្បត្តិ ជ័យ ជានាយកក្រុមហ៊ុន CAS-BIZ Technology ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយ License QuickBooks នៅកម្ពុជា។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបំប៉នសមត្ថភាពលោកគ្រូអ្នកគ្រូបន្ថែមឱ្យ៖

១-យល់ដឹងកាន់តែច្បាស់អំពី QuickBooks online

២-បង្រៀនមុខវិជ្ជា QuickBooks ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការផ្សារភ្ជាប់ចំណេះដឹង ទៅនឹងការអនុវត្តជាក់ស្ដែង

៣-ជួយជំរុញឱ្យកម្រិតប្រឡងជាប់របស់សិស្សនិស្សិតបានខ្ពស់។

កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង៤និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។

On 23 October 2023, Kampuchea Institute of Certified Public Accountants and Auditors (KICPAA) successfully conducted the training of trainers (TOT) under the topic “QuickBooks Online” for 180 lecturers via the online Zoom Meeting platform. The training will be conducted by our honorable trainer, Mr. Sambatt Chey, Founder of CAS-BIZ Technology, a company licensed to distribute QuickBooks licenses in Cambodia.

This training aims to enhance the ability of teachers to:

1. Understand more about QuickBooks Online

2. Teach QuickBooks to be more effective by applying knowledge to real practices

3. Increase the passing rate in the ATQ examination.

The event ended at 4:30 PM on the same day with a fruitful and happy moment.

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 23/10/2023

នាព្រឹកថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងធ្វើបទបង្ហាញនូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ ជូនដល់ថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងនៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា ដែលដឹកនាំដោយ លោកសាស្រ្តាចារ្យ James Chua សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា និងលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យនៃសាកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា។

កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងដើម្បី៖

១. ធ្វើបទបង្ហាញជូននូវកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)

២. កិច្ចសហប្រតិបត្តិការនិងការចុះអនុស្សរណៈស្តីពីការយោគយល់គ្នាលើការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ។

កិច្ចប្រជុំពិភាក្សានេះត្រូវបានបញ្ចប់នូវវេលាម៉ោង 12និង00នាទីរសៀលនាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

23/10/2023

If you have not yet registered, please register with our QR code or click LINK below:
👉 bit.ly/workshop241023
(http://bit.ly/workshop241023)☎️ +855 11 96 33 10 | +855 77 24 17 07
——————————————————
⏰ Tuesday, 24 October 2023 9:00AM to 5:00PM
📍Himawari Hotel Apartments

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 21/10/2023

KICPAA Physical Workshop: IFRS 10: Consolidated Financial Statement

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from ACCA hosted a physical workshop on “IFRS 10: Consolidated Financial Statement” on Friday, 20 October 2023 from 9:00 AM to 5:00 PM at Phnom Penh Hotel. The workshop is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing accountancy industry in Cambodia.

The workshop was successfully conducted with significant excitement and interest by 57 participants from KICPAA Members, ACCA, Accounting and Auditing Regulator, Securities and Exchange Regulator of Cambodia, National Bank of Cambodia, General Department of Taxation, Commercial Banks, Insurance Companies and other industries.

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 20/10/2023

នៅរសៀលថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ " Challenges in Bookkeeping " សម្រាប់សាស្រ្តាចារ្យប្រមាណ២២០រូប តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting ។ វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមបង្រៀន ដោយលោក ជុំ សុជាតិ ជានាយកគ្រប់គ្រងផ្នែកពន្ធដារ និងជាទីប្រឹក្សា ឯករាជ្យផ្នែកគណនេយ្យនិងសវនកម្ម។ ជាលទ្ធផល វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបំប៉នសមត្ថភាពលោកគ្រូអ្នកគ្រូបន្ថែមឱ្យ៖

១-យល់ដឹងកាន់តែច្បាស់អំពីការអនុវត្តការងារជាមួយបញ្ជីគណនេយ្យ

២-បង្រៀនមុខវិជ្ជា Bookkeeping ឱ្យកាន់់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការផ្សារភ្ជាប់ចំណេះ ដឹងទៅនឹងការអនុវត្តជាក់ស្ដែង

៣-ជួយជំរុញឱ្យកម្រិតប្រឡងជាប់របស់សិស្សិនិស្សិតបានខ្ពស់។

កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ៤និង៤០នាទីរសៀល នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។

On 20 October 2023, Kampuchea Institute of Certified Public Accountants and Auditors (KICPAA) successfully conducted the training of trainers (TOT) under the topic “Challenges in Bookkeeping” for 220 lecturers via the online Zoom Meeting platform. The training was conducted by our honorable trainer, Mr. Chum Socheat, Tax manager and freelance consultant of Accounting and Audit.

This training aims to enhance the ability of teachers to:

1. Understand more about the real practice of bookkeeping

2. Teach Bookkeeping to be more effective through applying knowledge to practices

3. Increase the passing rate in the ATQ examination.

The event ended at 4:4០PM on the same day with a fruitful and happy moment.

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 20/10/2023

វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនចំនួនបីពេល សម្រាប់សមាជិកថ្មី ឆ្នាំ២០២៣ សរុប២៥រូប នៅបន្ទប់ប្រជុំនៃ វ.គ.ស.ក.កាលពី ថ្ងៃទី១៨និង១៩ ខែតុលា ឆ្នាំ២០២៣។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងការយល់ដឹងបន្ថែមអំពីវិទ្យាស្ថាន សមាជិកភាពនិងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់មានមោទនភាពដែលបានចូលរួមជាសមាជិករបស់ វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំដោយ វ.គ.ស.ក. ។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានិងគ្នាកាន់តែរឹងមាំ។

Kampuchea Institute of Certified Public Accountants and Auditors (KICPAA) has organized an Induction Course of three sessions for 25 new members in 2023 at the KICPAA meeting room, on October 18 and 19, 2023. The purpose of this training is to introduce the understanding of the Institute, its membership & obligations, the Continuing Professional Development (CPD) policy, Accounting Technician Qualification (ATQ) to members, and especially congratulations to the new members. As a result of this training, all the new members who participated were proud to be members of KICPAA and committed to participate in additional self-development on a regular basis with various training courses organized by KICPAA. The program ended with fruitfulness, fun, and networking.

19/10/2023

| General awareness on IFRS S1 and S2 | !

Join us for a FREE webinar through this link: https://bit.ly/Webinar30oct2023 on the topic General awareness on IFRS S1 and S2 on Monday, October 2023 at 9:30AM to 11:30AM. Our expert Speaker Mr. Darren Scammell who is a Partner and National Head of Financial Services at Grant Thornton Australia Limited will share his insights and tips with you about Creating awareness of the 2 new IFRSS, explaining what ESG/sustainability/ IFRS S1/S2 is, providing some examples of S2 reporting, suggesting ways in which assurance can be provided over the reporting, providing the steps to implementing an S2 report, and providing the steps to implementing an S2 report.

This webinar is specially designed for Preparers of IFRS-based financial statements; risk and compliance officers, Accountants and auditors, Professors and other instructors with educational facilities, Chairmen, CEOs, and CFOs.

Course Details: https://telegra.ph/KICPAA91-10-19

Join With KICPAA Telegram Channel to receive the latest update on Standards, Code of Ethics, Rules & Regulations, Resources, workshops, and other guidelines related to the accountancy profession in Cambodia by clicking via https://t.me/kicpaacambodia

18/10/2023

If you have not yet registered, please register with our QR code or click LINK below:
👉 bit.ly/workshop201023
☎️ +855 11 96 33 10 | +855 77 24 17 07
——————————————————
⏰ 9:00AM to 5:00PM | Friday, 20 October 2023
📍Phnom Penh Hotel

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 18/10/2023

នាព្រឹកថ្ងៃអង្គារ ៣ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទីនៃ វ.គ.ស.ក. និងលោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. បានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសរបស់និយ័តករគណនេយ្យនិងសវនកម្ម ពាក់ព័ន្ធនឹងការចុះសិក្សាឈ្វេងយល់បន្ថែមលើកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ​​ និង​ប្រព័ន្ធចុះឈ្មោះនៃកម្មវិធី​ ATQ នៅបន្ទប់ប្រជុំនៃ​ វ.គ.ស.ក. ។ កិច្ចប្រជុំពិភាក្សានេះមានគោលបំណង៖

- ចែករំលែកពីបទពិសោធន៍ និងវិធីសាស្ត្រក្នុងការគ្រប់គ្រងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ​ ATQ​និងផ្នែកព័ត៌មានវិទ្យារបស់ វ.គ.ស.ក.

-បញ្ជ្រាបការយល់ដឹងបន្ថែមលើទិដ្ឋភាពទូទៅ នៃប្រព័ន្ធចុះឈ្មោះ​របស់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ​ ATQ របស់ វ.គ.ស.ក.

-ផ្តល់ធាតុចូលដើម្បីអភិវឌ្ឍបន្ថែមលើផ្នែកអប់រំ និងផ្នែកព័ត៌មានវិទ្យារបស់​ ន.គ.ស.។

កិច្ចប្រជុំពិភាក្សានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១២និង៣០នាទីព្រឹក​ នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

16/10/2023

សេចក្តីជូនដំណឹងស្តីពី ការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យសម្រាប់ឆ្នាំ២០២៣

វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដល់សិស្សនិស្សិត សមាជិក បុគ្គលិក និងមន្ត្រីរាជការ ឱ្យបានជ្រាបថា ការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ នឹងចាប់ផ្តើមការប្រឡងជារៀងរាល់ខែគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់កម្រិតមូលដ្ឋានគ្រឹះ គិតចាប់ពីមុខវិជ្ជាទី១ ដល់មុខវិជ្ជាទី៤ នៅ វ.គ.ស.ក. ផ្ទាល់។ ការប្រឡងក្នុងខែ វិច្ឆិកា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ កាលបរិច្ឆេទបើកទទួលការចុះឈ្មោះសម្រាប់ការប្រឡងខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

*ករណីយឺតយ៉ាវក្នុងការចុះឈ្មោះឬកែប្រែកាលបរិច្ឆេទប្រឡងដែលបានជ្រើសរើសរួចរបស់បេក្ខជនអាចប្រព្រឹត្តទៅបានយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទាញយកសេចក្តីជូនដំណឹង៖ https://bit.ly/atq1123

14/10/2023

ព្រះរាជពិធីគោរពព្រះបរមវិញ្ញាណក្ខ័ន្ធ គម្រប់ខួប ១១ឆ្នាំ នៃការសោយទីវង្គត ព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
King Father's Commemoration Day

12/10/2023

សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
Happy Pchum Ben Day

11/10/2023

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានក្ដីសោមនស្សរីករាយសូមគោរព អញ្ជើញលោកគ្រូ អ្នកគ្រូចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ QuickBooks Online។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១:០០ ដល់ ៤:៣០ នាទីរសៀល តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting។ វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមបង្រៀន ដោយលោក សម្បត្តិ ជ័យ ជានាយកក្រុមហ៊ុន CAS-BIZ Technology ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយ License QuickBooks នៅកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបំប៉នសមត្ថភាពលោកគ្រូអ្នកគ្រូបន្ថែមឱ្យ៖

១-យល់ដឹងកាន់តែច្បាស់អំពី QuickBooks online

២-បង្រៀនមុខវិជ្ជា QuickBooks ឱ្យកាន់់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការផ្សាភ្ជាប់ចំណេះដឹង ទៅនឹងការអនុវត្តជាក់ស្ដែង

៣-ជួយជំរុញឱ្យកម្រិតប្រឡងជាប់របស់សិស្សិនិស្សិតបានខ្ពស់

សម្គាល់៖របៀបវារៈលម្អិតនឹងផ្ញើជូននៅពេលលោកគ្រូអ្នកគ្រូបានចុះឈ្មោះរួចរាល់។ វិញ្ញាបនបត្រនៃការបណ្តុះបណ្តាលនឹងផ្តល់ជូននៅពេលបញ្ចប់វគ្គ។

Kampuchea Institute of Certified Public Accountants and Auditors (KICPAA) is delighted to invite lecturers to participate in the training of trainers (TOT) under the topic “QuickBooks Online”. The training will take place on Monday, October 23, 2023 from 1:00 to 4:30PM. via the online Zoom Meeting platform. The training will be conducted by our honorable trainer, Mr. Sambatt Chey, Founder of CAS-BIZ Technology, a company licensed to distribute QuickBooks licenses in Cambodia.

This training aims to enhance the ability of teachers to:

1. Understand more about QuickBooks Online

2. Teach QuickBooks to be more effective by applying knowledge to real practices

3. Increase the passing rate in the ATQ examination.

Note: A detailed agenda will be sent when the teachers have already registered.

A certificate of the training will be provided upon the completion of the session.

Course Detail: https://bit.ly/tot231023

11/10/2023

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានក្ដីសោមនស្សរីករាយសូមគោរព អញ្ជើញលោកគ្រូ អ្នកគ្រូចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលក្រោមប្រធានបទ Challenges in Bookkeeping ។ វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១:៣០ ដល់ ៤:៣០ នាទីរសៀល តាមរយៈប្រព័ន្ធអនឡាញ Zoom Meeting។ វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមបង្រៀន ដោយលោក ជុំ សុជាតិ ជានាយកគ្រប់គ្រងផ្នែកពន្ធដារ និងជាទីប្រឹក្សា ឯករាជ្យផ្នែកគណនេយ្យនិងសវនកម្ម។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបំប៉នសមត្ថភាពលោកគ្រូអ្នកគ្រូបន្ថែមឱ្យ៖

១-យល់ដឹងកាន់តែច្បាស់អំពីការអនុវត្តការងារជាមួយបញ្ជីគណនេយ្យ

២-បង្រៀនមុខវិជ្ជា Bookkeeping ឱ្យកាន់់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការផ្សាភ្ជាប់ចំណេះ ដឹងទៅនឹងការអនុវត្តជាក់ស្ដែង

៣-ជួយជំរុញឱ្យកម្រិតប្រឡងជាប់របស់សិស្សិនិស្សិតបានខ្ពស់

សម្គាល់៖របៀបវារៈលម្អិតនឹងផ្ញើជូននៅពេលលោកគ្រូអ្នកគ្រូបានចុះឈ្មោះរួចរាល់។ វិញ្ញាបនបត្រនៃការបណ្តុះបណ្តាលនឹងផ្តល់ជូននៅពេលបញ្ចប់វគ្គ។

Kampuchea Institute of Certified Public Accountants and Auditors (KICPAA) is delighted to invite lecturers to participate in the training of trainers (TOT) under the topic “Challenges in Bookkeeping”. The training will take place on Friday, October 20, 2023 from 1:30 to 4:30PM. via the online Zoom Meeting platform. The training will be conducted by our honorable trainer, Mr. Chum Socheat, Tax manager and freelance consultant of Accounting and Audit.

This training aims to enhance the ability of teachers to:

1. Understand more about the real practice of bookkeeping

2. Teach Bookkeeping to be more effective through applying knowledge to practices

3. Increase the passing rate in the ATQ examination.

Note: A detailed agenda will be sent when the teachers have already registered.

A certificate of the training will be provided upon the completion of the session.

Course Detail: https://bit.ly/tot201023

Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 11/10/2023

នារសៀលថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំកម្មវិធី អបអរសាទរបេក្ខជនចំនួន៦រូបដែលបានប្រឡងជាប់និងទទួលបានវិញ្ញាបនបត្រ “អ្នកកាន់បញ្ជីគណនេយ្យ” និងវិញ្ញាបនបត្រ “គណនេយ្យករទទួលបន្ទុកថ្លៃដើម” ពីការប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) ក្រោមអធិបតីភាព លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី និងលោក ជា ធួន នាយកផ្នែកអប់រំនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា។ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ក្នុងការសិក្សារបស់បេក្ខជនទាំងអស់ រហូតប្រឡងជាប់ដោយជោគជ័យ។

10/10/2023
Photos from Kampuchea Institute of Certified Public Accountants and Auditors-KICPAA's post 10/10/2023

នាព្រឹកថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិស្តីទី វ.គ.ស.ក. បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវីជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងការដាក់ឱ្យដំណើរការនៃការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ" លើកទី២ ជូនក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន (ភ្នាក់ងារសេវាកម្មពន្ធដារ) សម្រាប់ឆ្នាំ២០២៣។ សិក្ខាសាលាផ្សព្វផ្សាយនេះ​បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងកាន់តែច្បាស់អំពី បែបបទ នីតិវិធីការស្នើសុំអាជ្ញាបណ្ណ និងសិទ្ធិ កាតព្វកិច្ចរបស់ម្ចាស់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងការដាក់ឱ្យដំណើរការនៃការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ ជូនដល់ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន (ភ្នាក់ងារសេវាកម្មពន្ធដារ)។ ក្នុងនោះ កញ្ញា កឹង កែវពិសី មន្ត្រីសមាជិកភាពនៃ វ.គ.ស.ក. បានធ្វើបទបង្ហាញអំពី "សមាជិកភាពរបស់ វ.គ.ស.ក." ផងដែរ។ កម្មវិធីនេះមានការចូលរួមពី តំណាងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម និងសាធារណជន​(ភ្នាក់ងារសេវាកម្មពន្ធដារ)​ សរុបចំនួនប្រមាណ ១១៦រូប​ នៅសណ្ឋាគារភ្នំពេញ ។

សិក្ខាសាលានេះបានបញ្ចប់នូវវេលាម៉ោង ១២និង៣០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

Want your organization to be the top-listed Government Service in Phnom Penh?
Click here to claim your Sponsored Listing.

Telephone

Address


8th Floor, VTRUST Tower, Street 169, Sangkat Veal Vong, Khan 7 Makara, Cambodia.
Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Other Government Organizations in Phnom Penh (show all)
Khmer Rouge Tribunal (ECCC) Khmer Rouge Tribunal (ECCC)
Building 40, Russian Federation Boulevard (110), Mittapheap
Phnom Penh, 120444

ECCC ended judicial proceedings in 2022 Residual functions since 2023 Resource Centre in Phnom Penh

Vuthanak Business .Combodia Vuthanak Business .Combodia
Phnom Penh, 1200

ភ្ញាក់ងារលក់អចលនទ្រព្យ អ្នកប្រឹក្សាយោបល់

Marya Fashion Marya Fashion
#A-15, Street Moha A, Sangkat Krang Thnong, Khan Sansok
Phnom Penh, 12000

Marya Fashion មានលក់ស្បែកជើងនារីគ្រប់ម៉ូតស?

Cristian Zhang Cristian Zhang
St. 2004, Sensok
Phnom Penh, 12000

Su-Ho Anya Su-Ho Anya
Phnom Penh, 12000

Anya_Official

Vy Noch Vy Noch
Phnom Penh, 12000

Vy Noch

ស្នេហា៚ ស្នេហា៚
Phnom Penh

Love Story, Feeling Sad and Quote Lover

អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា អតីតនិស្សិត វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា
Russian Federation Boulevard (110)
Phnom Penh, 120000

ផ្សព្វផ្សាយអាហារូបករណ៍ និងព័ត៌មានសិក្សាជូនសិស្ស-និស្សិតជំនាន់ក្រោយ

Mekong Power FT Mekong Power FT
Kampong Cham
Phnom Penh

Kong Ta Neong

Kim Young Kim Young
Phnom Penh, 12000

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital
No. 3, Monivong Bvld, Sangkat Sras Chok, Khan Daun Penh, Kingdom Of Cambodia
Phnom Penh, 120210

CALMETTE Hospital is a tertiary hospital.

Gusion Tik Tok Gusion Tik Tok
Phnom Penh

RT