វិទ្យាសាស្រ្តជីវិត - Life Science

ផ្តល់ចំនេះដឹង និងជំរុញទឹកចិត្ត

18/05/2024

ដោយសារអេតមីនកំពុងរៀនផ្នែកអប់រំ អេតមីនប្រហែលជាមានមាតិការផុសក្នុងផេកថ្មីនេះច្រើនជាង។​ ហើយប្រធានបទ គឺនឹងពាក់ព័ន្ធរឿងរៀន រឿងអប់រំម្តង។

តើបញ្ញាសិប្បនិមិត(AI)នឹងអាចជំនួសគ្រូបង្រៀនបានដែរឬទេ?

ភាពរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិមិតពិសេសការមកដល់នៃបច្ចេកវិទ្យាGenAI​(ChatGPT)កាលពីឆ្នាំមុន បានធ្វើអោយអ្នកបច្ចេកទេសមួយចំនួនទាញសេចក្តីសន្និដ្ឋានថា បច្ចេកវិទ្យាមួយនេះនឹងជំនួសការងារជាច្រើនរួមទាំងការងារគ្រូបង្រៀន។ មួយឆ្នាំក្រោយភាពរំភើបដែលកើតឡើងដោយ ChatGPT អ្នកជំនាញផ្នែកអប់រំជាច្រើនរួមទាំងគ្រូបង្រៀនផង សុទ្ធតែមើលឃើញថាបច្ចេកវិទ្យានេះមិនអាចជំនួសគ្រូបង្រៀនបានឡើយ។

ហេតុអ្វីបច្ចេកវិទ្យាដែលជាបណ្តុំនៃចំណេះដឹងរាប់មិនអស់នេះពុំអាចជំនួសគ្រូបង្រៀនបាន?
គ្រូបង្រៀនភាគច្រើនអាចឆ្លើយទៅនិងសំណួរខាងលើបាន។ ការងារបង្រៀនមិនពឹងតែលើចំណេះដឹងមួយមុខទេ។ ផ្នែកមួយដ៏សំខាន់នៃការបង្រៀនគឺការប្រើអារម្មណ៍ និងទំនាក់ទំនង។ សិស្សម្នាក់ៗនៅក្នុងថ្នាក់រៀន មានសម្ពាយផ្លូវចិត្តរៀងៗខ្លួន។ គ្រូបង្រៀនដែលជាមនុស្សអាចដឹងបញ្ហារបស់សិស្ស និងតំរែតំរង់យុទ្ធសាស្រ្តបង្រៀនសម្រាប់ជួយសិស្សម្នាក់ៗបានល្អជាងAI។ ដ្បិតបច្ចេកវិទ្យាAIមានបង្កប់ទិន្នន័យចំណេះដឹងច្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះពុំមានសមត្ថភាពភ្ជាប់ទំនាក់ទំនងជាមួយសិស្សដូចគ្រូបង្រៀនដែលជាមនុស្សទេ។ សិស្សនិងគ្រូបង្រៀនដែលជាមនុស្សតែងបង្កើតបាននូវទំនាក់ទំនងដែលAIមិនអាចបង្កើតបាន។ ទំនាក់ទំនងគឺជាតម្រូវការធម្មជាតិរបស់មនុស្ស។ លើសពីនេះ សិស្សតែងតែត្រូវការការលើកទឹកចិត្តពីគ្រូបង្រៀនដែលជាមនុស្ស ហើយបញ្ញាសិប្បនិមិតពុំអាចលើកទឹកចិត្តសិស្សដែលជាមនុស្សបានទេ។ នៅមានរឿងជាច្រើនទៀតនៅក្នុងថ្នាក់រៀន ដែលមានតែគ្រូបង្រៀនទេទើបយល់ថាបញ្ញាសិប្បនិមិតមិនអាចជំនួសពួកគាត់បាន។

បច្ចេកវិទ្យាបញ្ញាសិប្បនិមិត នឹងមិនមកជំនួសគ្រូបង្រៀនឡើយ តែវានឹងក្លាយជាជំនួយលើការបង្រៀនកាន់តែមានភាពប្រសើរឡើង។ នៅក្នុងថ្នាក់រៀនដែលមានជំនួយពីបញ្ញាសិប្បនិមិត គ្រូបង្រៀននឹងមានពេលវេលាកាន់តែច្រើននៅក្នុងការភ្ជាប់ទំនាក់ទំនងនិងជួយគាំទ្រដល់សិស្សម្នាក់ៗតាមតម្រូវការរបស់ពួកគេ។

រូបភាពបង្កើតដោយ GPT-4, prompt: create a photo of ai teacher without human

Photos from វិទ្យាសាស្រ្តជីវិត - Life Science's post 17/05/2024

ឈ្មោះខ្មែរ ហ៊ីង
ឈ្មោះអង់គ្លេស Blunt-headed burrowing frog
ឈ្មោះវិទ្យាសាស្រ្ត Glyphoglossus molossus

----------
ថតនៅស្រុកខ្មែរ ដោយម្ចាស់ដើម (អេតមីនរកប្រភពដើមមិនឃើញ ឃើញតែអ្នកយកផុសតៗ)

13/05/2024

សង្ខេបខ្លឹមសារមេរៀនថ្នាក់ទី១២មកត្រឹម១ទំព័រ

https://reanbio.online/2023/06/14/summary-of-all-grade-12-lessons/

Photos from Makerspace 105's post 01/05/2024

ឱកាសល្អសម្រាប់សិស្សានុសិស្សដែលចូលចិត្តខាងរ៉ូបូទិច។

Photos from Makerspace 105's post 04/04/2024

រៀនរ៉ូបូទិចដោយឥតគិតថ្លៃ។ ចាំអង្កាល?

02/04/2024

អ្នកគេចម៉ោងជីវៈអាចនឹងចាញ់បោកAI

ដឹងខុសកន្លែងណាអត់?

Photos from Makerspace 105's post 30/03/2024

សូមតាមដាន
ពួកគេនឹងមានវគ្គបង្រៀនរ៉ូបូតដោយមិនគិតប្រាក់។

10/03/2024

ស្រណោះ

08/03/2024

បើគ្មានស្ត្រីម្នាក់នេះទេ ពិភពលោកប្រហែលពុំស្គាល់វ៉ាក់សាំងARNm ប្រឆាំងកូវីតទេ។

លោកស្រីមានឈ្មោះថា Katalin Karikó។ នៅក្នុងឆ្នាំ២០០៥ លោកស្រីបានរកឃើញថា ការធ្វើបំលាស់ប្តូរទៅលើម៉ូណូមែមួយចំនួនរបស់ARNm អាចកាត់បន្ថយប្រតិកម្មតបរបស់សារពាង្គកាយដោយអនុញ្ញាតិអោយARNmនោះអាចផលិតប្រីតេអុីនដែលគេចង់បាន។ របកគំហើញរបស់លោកស្រីនេះហើយដែលនាំអោយគេអាចផលិតវ៉ាក់សាំងកូវីតដែលអាចប្រើលើមនុស្សយ៉ាងមានសុវត្ថិភាព។

លោកស្រីបានទទួលពានរង្វាន់ណូបែលផ្នែកវេជ្ជសាស្រ្តក្នុងឆ្នាំ២០២៣។

#រីករាយទិវានារីអន្តរជាតិ

រូបភាព: Nobel Prize

08/03/2024

កត្តាសង្គមធ្វើអោយក្មេងស្រីត្រូវបានគេចាត់ទុកថាមិនពូកែផ្នែកគណិតវិទ្យានិងវិទ្យាសាស្រ្ត ជាហេតុធ្វើអោយចំនួនសិស្សស្រីដែលរើសយកផ្នែកគណិតវិទ្យា វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាមានចំនួនតិចតួចនៅឡើយ ហើយស្ត្រីដែលបំរើការនៅក្នុងវិស័យទាំងនេះក៏កាន់តែតិចទៅទៀត។

ក្មេងស្រីមានឱកាសជោគជ័យនៅក្នុងផ្នែកគណិតវិទ្យា វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដូចក្មេងប្រុសដែរ ប៉ុន្តែពួកគេត្រូវការគាំទ្រពីសង្គម ពិសេសពីអាណាព្យាបាល និងលោកគ្រូអ្នកគ្រូ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតដែលថាមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាគឺសម្រាប់ក្មេងប្រុស។

#រីករាយទិវានារីអន្តរជាតិ

29/02/2024

សាស្រ្តាចារ្យ Ruth L. Gottesman បានបរិច្ចាគប្រាក់១ពាន់៥រយលានដុល្លា ដល់សាលាពេទ្យ Albert Einstein College of Medicine។ ចំនួនប្រាក់បរិច្ចាគដ៏សន្ធឹកសន្ធាប់នេះ បានជួយបង់ថ្លៃសិក្សាជំនួសនិស្សិតពេទ្យចាប់ពីពាក់កណ្តាលឆ្នាំ២០២៤នេះតទៅ។

គួរបញ្ជាក់ផងដែរថាលោកស្រីគឺជាសាស្រ្តាចារ្យនិងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់សាលា ហើយប្រាក់ដ៏ច្រើននេះគឺជាទ្រព្យសម្បត្តិដែលបានពីការវិនិយោគរបស់ស្វាមីលោកស្រីជាមួយក្រុមហ៊ុនរបស់លោក Warren Buffet។

21/02/2024

👌 បានឃើញនិងឯកភាព

14/02/2024

❤️ តើស្នេហាជាអ្វី?

(សេចក្តីដាស់តឿនសម្រាប់យុវវ័យ: សូមកុំអោយតេស្តូស្តេរ៉ូន និងអឺស្ត្រូសែនគ្របដណ្តប់ប្រព័ន្ធនៃការគិតត្រិះរិះ)

📚មុខវិជ្ជាផ្សេងគ្នាអោយនិយមន័យស្នេហាផ្សេងគ្នា។ នៅក្នុងអត្ថបទនេះ យើងនឹងមើលការបកស្រាយពីស្នេហាតាមបែបជីវវិទ្យា ហើយការបកស្រាយនេះគឺមិនមែនទាក់ទងនិងមួយបូកមួយស្មើមួយឡើយ។ និយមន័យតាមបែបជីវវិទ្យាដែលយើងនឹងមើលបន្តិចទៀតនេះអាចនឹងមានភាពស្មុគស្មាញព្រោះយើងនឹងមើលអំពីរឿងរាវដែលកើតនៅក្នុងខួរក្បាលនិងខ្លួនរបស់យើងនៅពេលដែលយើងមានស្នេហា។

ដើម្បីស្រួលយល់អត្ថបទមួយនេះ មិត្តអ្នកអានប្រហែលត្រូវការចំណេះដឹងខ្លះៗអំពីជីវវិទ្យាដែលទាក់ទងនឹងខួរក្បាល និងអរម៉ូន។

នៅពេលដែលអ្នកឃើញមនុស្សដែលអ្នកចាប់អារម្មណ៍(Crush) អារម្មណ៍របស់អ្នកប្រហែលជានៅមិនសុខ បែកញើសបាតដៃ ហើយបេះដូងលោតខុសធម្មតា។ ប្រហែលដោយសារបេះដូងលោតខុសប្រក្រតីនេះហើយ ទើបជាយូរយារណាស់មកហើយយើងតែងតែនិយាយថាស្នេហាកើតចេញពីបេះដូង។ មែនទែនទៅស្នេហាកើតនៅក្នុងខួរក្បាល ហើយវាទាក់ទងនឹងសារធាតុគីមីដែលយើងហៅថាណឺរ៉ូនបញ្ជូនសារនិងអរម៉ូន។

👩🏽‍🔬 អ្នកស្រាវជ្រាវមួយក្រុមដែលដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត Helen Fisher នៅសកលវិទ្យាល័យ Rutgers បានចែកស្នេហាជា៣លំដាប់។ ទី១គឺភាពត្រេកត្រអាល (Lust) ទី២ គឺភាពទាក់ទាញ (Attraction) ទី៣ គឺភាពជាប់ជំពាក់ (Attachment)។ ពាក្យខ្មែរដែលយើងបកប្រែនេះប្រហែលជាស្តាប់ទៅមិនសូវត្រូវន័យពេញ ប៉ុន្តែសង្ឃឹមថាការពន្យល់បន្តបន្ទាប់នឹងធ្វើអោយពាក្យទាំងនេះមានន័យកាន់តែច្បាស់។

💋 ភាពត្រេកត្រអាល គឺសំដៅទៅលើចំណង់ផ្លូវភេទ។ អារម្មណ៍ត្រេកត្រអាលនេះត្រូវបានដឹកនាំដោយអរម៉ូនតេស្តូស្តេរ៉ូននិងអឺស្រ្តូសែន។​ តេស្តូស្តេរ៉ូនជាអរម៉ូនដែលគេស្គាល់ជាទូទៅថាជាអរម៉ូនភេទប្រុសព្រោះវាជំរុញការផលិតមេជីវិតឈ្មោលនិងការលេចឡើងលក្ខណៈភេទឈ្មោល។ តែសូមកុំច្រឡំថាអរម៉ូននេះជាអរម៉ូនផ្តាច់មុខរបស់មនុស្សប្រុស ព្រោះគេក៏រកឃើញអរម៉ូនប្រភេទនេះនៅក្នុងខ្លួនមនុស្សស្រីផងដែរ។ ហើយអ្នកវិទ្យាសាស្រ្តក៏បានរកឃើញថាតេស្តូស្តេរ៉ូនក៏ជំរុញចំណង់ផ្លូវភេទចំពោះមនុស្សស្រីផងដែរ។ ចំពោះមនុស្សស្រីអឺស្ត្រូសែនក៏ត្រូវបានគេរកឃើញថាចូលរួមក្នុងការជំរុញអារម្មណ៍ត្រេកត្រអាលផងដែរ តែឥទ្ធិពលតិចជាងតេស្តូស្តេរ៉ូន។

👩‍❤️‍👨 ភាពទាក់ទាញ គឺជាដំណាក់កាលនៃការធ្លាក់ក្នុងអន្លង់ស្នេហ៍។ នេះគឺជាដំណាក់កាលដែលអ្នកដេកមិនលក់ បាយមិនបានដោយសារនឹកគេ ដូចបទចម្រៀងលោកអធិរាជសំលេងមាស ស៊ិនសុីសាមុត ថា «យប់នឹកអូន(បង) ថ្ងៃនឹកអូន នឹកអូនគ្រប់វេលា ស្រមៃឃើញតែស្រស់ពុំងារជាប់ដួងចិត្តបង....»។ នៅក្នុងដំណាក់កាលនេះខួរក្បាលយើងកំពុងស្ថិតនៅក្រោមឥទ្ធិពលនៃណឺរ៉ូនបញ្ជូនសារដូចជា៖

✔️ ដូប៉ាមីន(Dopamine)៖ បើសិនជាអ្នកបានអានអត្ថបទមុនស្តីពីដូប៉ាមីន អ្នកដឹងហើយថាណឺរ៉ូនបញ្ជូនសារនេះមានសកម្មភាពនៅពេលអ្នកធ្វអ្វីដែលសប្បាយរីករាយហើយវាធ្វើអោយអ្នកញៀន។ ណឺរ៉ូនបញ្ជូនសារនេះបញ្ចេញនៅពេលអ្នកនៅជិតគូស្នេហ៍ធ្វើអោយអ្នកអារម្មណ៍ល្អពេលនៅក្បែរគេ។ ហើយនៅពេលបាត់មុខគេធ្វើអោយអ្នកពិបាកក្នុងខ្លួន។

✔️ អាដ្រេណាលីន រឺអេពីណេព្រីន(Epinephrine/Adrenaline)៖ ណឺរ៉ូនបញ្ជូនសារឬពេលខ្លះគេហៅវាថាអរម៉ូននេះ ធ្វើអោយបេះដូងយើងលោតញាប់ ហើយបែកញើស។

✔️ សេរ៉ូតូនីន (serotonin)៖ អ្នកប្រហែលជាធ្លាប់លឺឈ្មោះម៉ូលេគុលណឺរ៉ូនបញ្ជូនសារនេះនៅក្នុងជំងឺDepression។ សេរ៉ូតូនីនជាអ្នកទទួលខុសត្រូវផ្នែកអារម្មណ៍។ បរិមាណសេរ៉ូតូនីនគ្រប់គ្រាន់ធ្វើអោយយើងអារម្មណ៍ល្អ ហើយការបាត់បង់តុល្យភាពនៃសេរ៉ូតូនីនធ្វើអោយមនុស្ស Depression។ នេះអាចជាមូលហេតុមួយដែលធ្វើអោយមនុស្សបាត់បង់ស្នេហាកើតDepressionដែរ។

🧑‍🤝‍🧑 ភាពជាប់ជំពាក់ គឺជាដំណាក់កាលសំខាន់បំផុតដើម្បីទំនាក់ទំនងយូរអង្វែង។ ភាពជាប់ជំពាក់នេះខុសពីដំណាក់កាលទាំង២ខាងលើដែលទាក់ទងតែនឹងស្នេហាបែបស្រើបស្រាល។ ភាពជាប់ជំពាក់នេះគ្របដណ្តប់ទាំងទំនាក់ទំនងម្តាយឪពុកនិងកូន បងប្អូន មិត្តភក្តិ និងស្នេហាដែលយើងបាននិយាយខាងលើ។ នៅក្នុងភាពជាប់ជំពាក់នេះគឺទាក់ទងអរម៉ូន២៖

✔️ អុកសុីតូសុីន (Oxytocin)៖ អរម៉ូននេះផលិតដោយក្រពេញអុីប៉ូតាឡាមុសហើយបញ្ចេញដោយក្រពេញអុីប៉ូភីសក្រោយនៃខួរក្បាល។ អរម៉ូននេះបញ្ចេញនៅពេលសម្រាលកូនដើម្បីអោយស្បូនកន្ត្រាក់និងនៅពេលដែលកូនបៅដើម្បីភ្ញោចក្រពេញទឹកដោះ។ អរម៉ូននេះជួយអោយម្តាយនិងកូនមានអារម្មណ៍ជាប់ជំពាក់។ នេះជាមូលហេតុមួយដែលនៅពេលកូនកើតមកភ្លាម គេអោយម្តាយយកកូនដាក់លើទ្រូងនិងបំបោះដៅកូនភ្លាម។ ការស្រាវជ្រាវថ្មីបានអោយយោបល់ថាទំនាក់ទំនងល្អរវាងគ្នា នាំអោយមានការបញ្ចេញអរម៉ូននេះផងដែរ។

✔️ វ៉ាសូប្រេសុីន រឺ អង់ទីឌីអ៊ុរ៉េទិចអរម៉ូន (Vasopressin/ADH)៖ អ្នកស្រាវជ្រាវចាត់ទុកអរម៉ូននេះមានតួនាទីសំខាន់នៅក្នុងការធ្វើអោយមាននូវការប្តេជ្ញាចិត្តយូរអង្វែងនៅក្នុងទំនាក់ទំនង។ ការស្រាវជ្រាវទៅលើសត្វកណ្តុរមួយប្រភេទ បានរកឃើញថានៅពេលដែលគេប្រើថ្នាំបន្ថយការបញ្ចេញអរម៉ូនវ៉ាសូប្រេសុីន កណ្តុរទាំងនោះនឹងបាត់បង់នូវភាពស្មោះស្ម័គ្រនៅក្នុងទំនាក់ទំនងញីរឈ្មោលរបស់ពួកវា។

⚠️ ការពន្យល់នេះមិនមែនជាការពន្យល់ឥតខ្ចោះពីអ្នកវិទ្យាសាស្រ្តឡើយ ព្រោះការស្រាវជ្រាវនៅតែបន្តមិនចេះចប់។ ហេតុនេះប្រសិនបើអ្នកមានបញ្ហាក្នុងទំនាក់ទំនង សូមកុំបន្ទោសថាអ្នកមានអតុល្យភាពណឺរ៉ូនបញ្ជូនសារ ឬអរម៉ូន ទើបធ្វើអោយអ្នកទៅជាអញ្ចឹង។

🔎 ចង់ដឹងបន្ថែមអំពីអរម៉ូននិងប្រព័ន្ធអង់ដូគ្រីន យើងធ្លាប់បានផ្សាយអត្ថបទ២នេះ៖

https://www.facebook.com/lifescience.cambodia/posts/706658733505858

https://www.facebook.com/464976621007405/posts/707510910087307

ចង់ដឹងបន្ថែមអំពីប្រព័ន្ធប្រសាទ ណឺរ៉ូនបញ្ជូនសារ និងដូប៉ាមីន យើងមានអត្ថបទ២នេះ៖

https://www.facebook.com/lifescience.cambodia/posts/701632797341785

https://www.facebook.com/lifescience.cambodia/posts/711667486338316

------

អត្ថបទនេះរៀបចំឡើងដោយពឹងផ្អែកលើ ឯកសារយោងខាងក្រោម៖

https://www.bbc.co.uk/science/hottopics/love/

http://sitn.hms.harvard.edu/flash/2017/love-actually-science-behind-lust-attraction-companionship/

https://www.sciencedirect.com/topics/psychology/epinephrine

https://www.yourhormones.info/hormones/oxytocin/

01/02/2024

អេតមីនសូមលើកទឹកចិត្តអ្នកជំនាញខាងជីវៈ វេជ្ជសាស្រ្ត កសិកម្ម ចំណីអាហារ និងលោកគ្រូអ្នកគ្រូដាក់ពាក្យឆ្នាំនេះតែម្តង។

ប្រសិនបើមានចំងល់ អាចchatសួរអេតមីនបាន។

28/01/2024

បក្សីប្រភេទនេះ ស្រលាញ់គ្នាហើយស្មោះមួយជីវិត។

បើអេតមីនហៅមិនខុសទេ បក្សីអំបូរសេកនេះមានឈ្មោះថា Little Corella
ឈ្មោះវិទ្យាសាស្រ្ត: Cacatua sanguinea

Photos from Institut Pasteur du Cambodge's post 23/01/2024

សន្និសីទដ៏សំខាន់ដែលសិស្សនិស្សិតក្នុងវិស័យជីវៈនិងវេជ្ជសាស្រ្តគួរតែចូលរួមដើម្បីរៀនសូត្របន្ថែម។

21/01/2024

នេះជាមូលហេតុដែលអ្នកស្រវឹងមិនគួរបើកបរ

ហើយអ្នកដែលបើកបរទាំងស្រវឹងគួរតែត្រូវមានទោសអោយធ្ងន់។

Photos from វិទ្យាសាស្រ្តជីវិត - Life Science's post 19/01/2024

ជំរាបសួរប្រិយមិត្តទាំងអស់គ្នា!

មួយរយៈចុងក្រោយនេះ អេតមីនខានបានផុសមាតិកា ដោយសារតែកត្តាផ្ទាល់ខ្លួន។ បច្ចុប្បន្ន អេតមីនកំពុងត្រៀមខ្លួនបន្តការសិក្សាថ្នាក់អនុបណ្ឌិត។ មើលរូបសត្វ ប្រិយមិត្តអាចដឹងថានៅប្រទេសណា។ អេតមីនប្រហែលជាត្រូវការពេលមួយរយៈទៀត ដើម្បីអាចសម្របជាមួយបរិយាកាសនៃការសិក្សាថ្មី។

ស្របពេលជាមួយគ្នានេះ ប្រិយមិត្តនៅតែអាចចូលទៅកាន់គេហទំព័រ https://reanbio.online, និង ឆាណែលយូធូប https://www.youtube.com/-lifescience ដើម្បីមើលមាតិកាចាស់ៗ ឬណែនាំគេហទំព័រ និងឆាណែលនេះទៅកាន់សិស្សានុសិស្សដែលត្រូវការជំនួយផ្នែកជីវវិទ្យា។

02/01/2024

ជីវវិទ្យាបានបង្ហាញថា សុភមង្គល គឺជាលទ្ធផលនៃប្រតិកម្មគីមីជីវៈនៃសារធាតុគីមី (សេរ៉ូតូនីន ដូប៉ាមីន អុកសុីតូសុីន អង់ដូភីន) នៅក្នុងខួរក្បាល។ នេះសរបញ្ជាក់អោយឃើញកាន់តែច្បាស់ថា សុភមង្គលមិនស្ថិតនៅលើរបស់ក្រៅខ្លួនឡើយ។ យើងម្នាក់ៗអាចមានសុភមង្គល ទាំងមិនមែនជាមហាសេដ្ឋី ឬទាំងគ្មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសង្គម។ ការសិក្សាជាច្រើនរកឃើញថា ទ្រព្យសម្បត្តិចាំបាច់សម្រាប់ភាពរីករាយក្នុងកម្រិតមួយប៉ុណ្ណោះ ពោលគឺក្រោយពេលមនុស្សម្នាក់មានទ្រព្យក្នុងចំនួនមួយដែលគេអាចរស់បាន(តម្រូវការសរីរៈ និងការកំសាន្តខ្លះៗ) ទ្រព្យបន្ថែមទៀតនឹងមិនបន្ថែមសុភមង្គលដល់គេទៀតទេ។

តើយើងអាចរកសុភមង្គលតាមណា?
ចំលើយនេះមិនគួរត្រូវបានឆ្លើយដោយអ្នកផ្សេងក្រៅពីយើងខ្លួនឯងឡើយ។ តែយើងក៏អាចរៀនពីអ្នកផ្សេងដើម្បីយកមកពិសោធដោយខ្លួនឯងបាន។ អ្នកវិទ្យាសាស្រ្តបានបង្ហាញថា សកម្មភាពមួយចំនួនខាងក្រោមនេះអាចជួយបង្កើនសុភមង្គលក្នុងជីវិតរបស់យើងម្នាក់ៗ៖
👉 រក្សាទំនាក់ទំនងល្អជាមួយមនុស្សល្អៗជុំវិញខ្លួន
👉 ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់
👉 រំលឹកនូវរឿងល្អៗដែលកើតឡើងជារៀងរាល់ថ្ងៃ
👉 ធ្វើទានសប្បុរស
👉 មានចិត្តមេត្តា ករុណា
👉 ធ្វើលំហាត់ប្រាណ
👉 ចូលរួមសកម្មភាពសង្គម
👉 រៀនចំណេះដឹងថ្មីៗ អានសៀវភៅ
👉 មានសុទិដ្ឋិនិយមចំពោះជីវិត
👉 ដើរកំសាន្ត ទទួលយកបទពិសោធន៍ថ្មីៗ
👉 ផ្តោតទៅលើអ្វីដែលយើងមាន ជាជាងអ្វីដែលយើងគ្មាន
👉 សប្បាយរីករាយចំពោះភាពជោគជ័យរបស់អ្នកដទៃ

ថ្ងៃនេះជាទំព័រទី២នៃឆ្នាំថ្មី តើសកម្មភាពខាងលើណាខ្លះដែលអ្នកនឹងបន្ត ឬចាប់ផ្តើមអនុវត្តដើម្បីសុភមង្គល?

ឯកសារយោង៖
- https://www.ncbi.nlm.nih.gov/pmc/articles/PMC3321158/
- https://thehappinessindex.com/blog/happiness-biological-perspective/
- https://www.unh.edu/pacs/positive-psychology-strategies-increased-happiness
- https://impakter.com/happiness-just-biology/

03/12/2023

មូលហេតុមួយដែល បក់តែផ្លិតអាចអោយជាជំងឺ តែសង្គមយើងនៅតែត្រូវការពេទ្យ។

មានរឿងពិតមួយដំណាលអំពីលោកយាយម្នាក់នៅជនបទ។ នៅពេលដែលគាត់មិនស្រួលខ្លួន គាត់ក៏ហៅពេទ្យភូមិមកពិនិត្យ។ នៅពេលដែលគ្រូពេទ្យមកដល់ គាត់ចាប់ផ្តើមវាស់សម្ពាធឈាមលោកយាយ។ ក្រោយដែលពេលគ្រូពេទ្យដកឧបករណ៍វាស់សម្ពាធឈាមចេញពីដៃលោកយាយភ្លាម លោកយាយក៏ប្រាប់ថាគាត់មានអារម្មណ៍ធូស្បើយ។

ឧបករណ៍វាស់សម្ពាធឈាមគ្មានឥទ្ធិពលដោយផ្ទាល់ដើម្បីបំបាត់អារម្មណ៍មិនស្រួលខ្លួនរបស់លោកយាយឡើយ។ អញ្ចឹង តើហេតុអ្វីលោកយាយមានអារម្មណ៍ធូរស្បើយ?

ការដែលលោកយាយមានអារម្មណ៍ធូរស្បើយ គឺជាលក្ខណៈមួយដែលអាចកើតលើមនុស្សទូទៅ។ លក្ខណៈនេះកើតឡើងដោយសារ ឥទ្ធិពលម្យ៉ាងហៅថា ឥទ្ធិពល Placebo (Placebo Effect)។ នៅក្នុងផ្នែក​ឱសថសាស្រ្ត Placebo គឺជាគ្រាប់ថ្នាំដែលគ្មានសារធាតុសកម្ម(មានតែម្សៅធម្មតា តែរូបរាងដូចថ្នាំពិតប្រាកដ) ហើយគេប្រើវាដើម្បីប្រៀបធៀបជាមួយការព្យាបាលដោយឱសថធម្មតា។ ឧទាហរណ៍ ដើម្បីសិក្សាពីឥទ្ធិពលរបស់ឱសថបំបាត់ការឈឺចាប់មួយប្រភេទ គេត្រូវធ្វើការប្រៀបធៀបរវាងមនុស្ស២ក្រុម គឺក្រុមមនុស្សដែលបានលេបឱសថពិតប្រាកដជាមួយក្រុមមនុស្សដែលលេបplacebo។ បើសិនជាក្រុមមនុស្សដែលលេបplacebo ទទួលឥទ្ធិពលដូចក្រុមមនុស្សដែលលេបឱសថពិតប្រាកដ មានន័យថាឱសថពិតប្រាកដនេះមិនសូវមានប្រយោជន៍ប៉ុន្មានទេ។

Placebo ដំណើរការតាមរបៀបចិត្តសាស្រ្ត។ នៅពេលដែលអ្នកជំងឺគិតថាគាត់បានលេបឱសថ ខួរក្បាលរបស់គាត់អាចធ្វើអោយគាត់មានអារម្មណ៍ធូរស្បើយ។

តាមរយៈការយល់ដឹងអំពី Placebo Effect យើងមិនអាចមើលស្រាលឥទ្ធិពលរបស់ចិត្តរបស់អ្នកជំងឺចំពោះការធូរស្បើយពីជំងឺឡើយ។

03/12/2023

ក្តីស្រមៃមួយរបស់អ្នកវិទ្យាសាស្រ្តគឺបង្កើតវ៉ាក់សាំងដែលអាចដាក់ចូលក្នុងទឹកហើយអោយមនុស្សដែលផឹកទឹកទទួលបានការការពារពីជំងឺ ប្រៀបដូចអ្នកមានបារមីកូរទឹកហើយទឹកក្លាយជាសក្តិសិទ្ធដូច្នោះដែរ។

អ្នកវិទ្យាសាស្រ្តធ្វើមិនទាន់បាន តែអ្នកមានបារមីធ្វើបានហើយ...😁

05/11/2023

ឆ្នាំនេះស៊ូតមិនល្បី សោះសម្រាប់សិស្សបាក់ឌុប។

កុំថាតែសិល្បៈ សូម្បីតែជំនឿក៏ត្រូវការរឿងល្បីល្បាញដែរ។

02/11/2023

ទេវតា(សំពះវិញ): ខំរៀនទៅ ទេវតាអង្វរ។

27/10/2023

រូបភាពពី internet

25/10/2023

អេតមីនមិនដែលដឹងសោះថាគេអាចប្រើត្រីដាក់លើភ្នែកដើម្បីព្យាបាលជំងឺភ្នែកក្រហម

របកគំហើញកំរិត Nobel Medicine 😁

តំណភ្ជាប់ទៅកាន់វីដេអូ https://m.facebook.com/story.php?story_fbid=2432280416947105&id=100004955108515&mibextid=CDWPTG

Want your business to be the top-listed Engineering Company in Phnom Penh?
Click here to claim your Sponsored Listing.

ហេតុអ្វីមានផេកវិទ្យាសាស្រ្តជីវិតនេះកើតឡើង?

ខ្ញុំគឺជាគ្រូបង្រៀនជីវវិទ្យានៅវិទ្យាល័យមួយ ដែលបានបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្ត។ ហេតុតែស្រលាញ់ខាងអប់រំ ខ្ញុំសម្រេចចិត្តថាប្តូរអាជីពមកធ្វើជាគ្រូបង្រៀនវិញ។ ពេលចាប់ផ្តើមអាជីពជាគ្រូបង្រៀនដំបូង ខ្ញុំសង្កេតឃើញថាសិស្សភាគច្រើនមិនសូវផ្តោតលើមុខវិជ្ជាជីវៈសោះ។ បទពិសោធន៍ធ្វើការជាមួយសិស្សបានអោយខ្ញុំដឹងថាសិស្សជាច្រើនមិនផ្តោតទៅលើមុខវិជ្ជានេះដោយសារមេរៀនជាច្រើនមិនគួរអោយចាប់អារម្មណ៍។​ សំរាប់ខ្ញុំដែលជាអ្នកចូលចិត្តជីវវិទ្យាតាំងពីរៀនវិទ្យាល័យ ហើយបានឆ្លងកាត់ការបណ្តុះបណ្តាលតំរង់ទៅរកការអនុវត្តនៃមុខវិជ្ជាមួយនេះ ខ្ញុំគិតថាជីវវិទ្យាគួរអោយចាប់អារម្មណ៍បំផុត។ ខ្ញុំក៏បានសន្យានិងខ្លួនឯងថានឹងព្យាយាមធ្វើយ៉ាងណាដើម្បីអោយសិស្សានុសិស្សជាពិសេសនៅថ្នាក់មធ្យមសិក្សាចូលចិត្តរៀនមុខវិជ្ជានេះ។ អ្វីដែលខ្ញុំព្យាយាមធ្វើគឺផ្សារភ្ជាប់មេរៀនជីវវិទ្យាដែលសិស្សរៀននៅវិទ្យាល័យរឺអនុវិទ្យាល័យជាមួយការអនុវត្តក្នុងសង្គមជាក់ស្តែង តាមរយៈការបង្កើតឯកសារជាអត្ថបទសរសេររឺវេដេអូខ្លះអំពីមេរៀនដែលសិស្សានុសិស្សដែលមានមូលដ្ឋានគ្រឹះតិចតួច ឬគ្មានមូលដ្ឋានគ្រឹះក្នុងផ្នែកជីវវិទ្យាអាចយល់បាន។

ដោយសារផេកនេះត្រូវបានគ្រប់គ្រងដោយខ្ញុំតែម្នាក់ ការផលិតឯកសារអាចមាននូវកំហុសឆ្គងដែលខ្ញុំមើលមិនអស់ រឺចេះមិនដល់។ ខ្ញុំស្វាគមន៍ជានិច្ចចំពោះមតិរិះគន់ស្ថាបនា និងកែតម្រូវចំពោះកំហុសនានាដែលកើតមានឡើង។

ខ្ញុំក៏ស្វាគមន៍ផងដែររាល់សំណួរផ្សេងៗអោយខ្ញុំបកស្រាយទាក់ទងមុខវិជ្ជាវិទ្យាសាស្រ្តនៃជីវិតនេះ។

សូមអរគុណប្រិយមិត្តទាំងអស់ជាពិសេសប្អូនៗសិស្សានុសិស្សដែលគាំទ្រអានអត្ថបទដែលផ្សាយដោយផេកមួយនេះ។

Videos (show all)

បក្សីប្រភេទនេះ ស្រលាញ់គ្នាហើយស្មោះមួយជីវិត។ បើអេតមីនហៅមិនខុសទេ បក្សីអំបូរសេកនេះមានឈ្មោះថា  Little Corella ឈ្មោះវិទ្យាសាស...
របៀបដំណើរការរបស់វ៉ាក់សាំងកូវីត១៩
កូវីត១៩លែងជាក្តីកង្វល់ធ្ងន់ធ្ងរទៀតហើយដោយសារតែប្រសិទ្ធភាពនៃវ៉ាក់សាំង។ មានមេរៀនជាច្រើនដែលយើងអាចរៀនពីរបៀបដែលវ៉ាក់សាំងប្រឆាំ...
ធ្លាប់ឃើញការវះកាត់បេះដូងទេ?Credit: Now Trending
សារសំខាន់នៃការលាងសំអាតដៃ
សារសំខាន់នៃការលាងសំអាតដៃ
សារសំខាន់នៃការលាងសំអាតដៃ
សារសំខាន់នៃការលាងសំអាតដៃ
វីដេអូនេះ បង្ហាញពីការបង្កើតថ្មីដ៏សំខាន់មួយដែលបានជួយមនុស្សអោយឆ្លងផុតជំងឺកូវីត និងអាចបន្តប្រើដើម្បីព្យាបាលនិងការពារជំងឺជាច...
អ្នកវិទ្យាសាស្រ្តបានចាប់ផ្តើមស្រាវជ្រាវនិងបានរកឃើញនូវឥទ្ធិពលវិជ្ជមានរបស់តន្ត្រីសម្រាប់ការព្យាបាលជំងឺ និងការធ្វើអោយប្រសើរ...
សិស្សទី១២ បន្ទាប់ពីធ្វើបានគ្រាន់បើក្នុងការប្រឡងថ្ងៃទី១ ...ជូនពរថ្ងៃស្អែកធ្វើបានល្អបន្តទៀតCredit: ALEX MATT អេឡិច
ការដកធ្មេញមិនអាចបង្កទៅជាជំងឺមហារីកទេ។ជំងឺមហារីកកើតឡើងពីការលូតលាស់ខុសប្រក្រតីនៃកោសិកា។ ភាពមិនប្រក្រតីនេះអាចបណ្តាលមកពីកាំរ...

Address


275
Phnom Penh
Other Science, Technology & Engineering in Phnom Penh (show all)
Board of Engineers Cambodia Board of Engineers Cambodia
Building No. 400, Road 1019, Phaum Tropeng Svay, S/K Kork Khleng
Phnom Penh, 12000

Board of Engineers Cambodia (BEC) derived from The Engineering Institution of Cambodia (EIC) which was founded in the year 2000.

Bidon Corp Bidon Corp
104(20A)
Phnom Penh, 12000

M-Ca-Kh M-Ca-Kh
Chomka D**g
Phnom Penh, 1200

Shear knowledge

IoT-Cambodia IoT-Cambodia
476
Phnom Penh

We are IoT-Cambodia Community to share knowledge here.

ស្តេចបង្កើនផល ស្តេចបង្កើនផល
2004
Phnom Penh, 12000

Sale products for Agriculture

Materials Science and Engineering Laboratory Materials Science and Engineering Laboratory
Office 112B, Building B, PO Box 86, Russian Conf. Boulevard Phnom Penh
Phnom Penh

We aim to boost creativity in transforming ideas to become reality for our Industrial and Mechanical

លោក ហួន កុម្ភៈ-Mr. Huon Kompheak លោក ហួន កុម្ភៈ-Mr. Huon Kompheak
Phnom Penh, 12000

Welcome to technology page of Mr. Huon Kompheak! Like and share to get more knowledge from me!

ASM In Stock ASM In Stock
St, Down Town7
Phnom Penh, 12000

សួស្តីបងប្អូនទាំងអស់គ្នា(Like&Share page) ដើម?

KHMER DIY KHMER DIY
ផ្ទះលេខ23 ផ្លូវ14A បុរីពិភពថ្មីចំការដូង១ (069675 999)
Phnom Penh, 12000

ខ្មែរអាចធ្វើបាន - Khmer can do it!!

MAK Rattanak Concrete MAK Rattanak Concrete
Phnom Penh
Phnom Penh

Product All Kind of Pipe & Box Culvert

PhnekTep Security PhnekTep Security
86k
Phnom Penh

Camera security

SengPiseth SengPiseth
Phnom Penh

005 174 492